Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ជើងឯក​កីឡា​អុកចត្រង្គ​អាស៊ីអាគ្នេយ៍​ផ្តោត​សំខាន់​លើ​ការត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/09 05:05:35 pm        102
​​អុកចត្រង្គ​៖ ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) ​ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញបានចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ​ហើយ ដោយ​ផ្តោត​សំខាន់​លើ​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ។​ ​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ ឯកឧត្តម​បាន​សម្ដែង​ស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះ​វត្តមាន​ប្រតិភូ អាជ្ញាកណ្ដាល​-​ចៅក្រម និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ រួមមាន​អត្ត​ពលិកម​ក​ពី​ប្រទេស​វៀតណាម ថៃ មី​យ៉ាន់​ម៉ា ឡាវ និង​ម្ចាស់ផ្ទះ​កម្ពុជា។​ ​ឯកឧត្តម​បន្ដថា នេះ​ជា​លើកដំបូង​ហើយដែល​សហព័ន្ធ បានរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ថ្នាក់​តំបន់ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ​ដោយ​ផ្ដោត​សំខាន់​លើ​ការផ្សព្វ​ផ្សាយ​ពីបទ​បញ្ជា​បច្ចេកទេស​ដ​ល់​ប្រទេស​ទាំងអស់ មុន​ឈានដល់​ការប្រកួត​ផ្លូវការនៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក ប៊ិន គា​សេង អគ្គលេខាធិការរង​សហព័ន្ធ និង​ជា​នាយក​បច្ចេកទេស​សហ​ព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍លើកដំបូងនៅ​កម្ពុជា​នេះ គឺ​ធ្វើការ​ប្រកួត​លើ ៦​វិញ្ញាសាចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​សរុប ៦២​នាក់រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ១៦​នាក់​, ​វៀតណាម ១៦​នាក់​, ​ថៃ ១៦​នាក់​, ​មី​យ៉ាន់​ម៉ា ៧​នាក់ និង​ឡាវ ៧​នាក់៕​អត្ថបទ៖ លី ឈុន​ឡា

Nasser Al-Attiyah បង្កើន​ការនាំ​មុខ​នៅ Dakar Rally ជាង ២០​នាទី​ក្រោយ​ឈ្នះ​ដំណាក់កាល​ទី​៥

2023/01/06 10:04:30 pm        71
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​ជើងចាស់​កាតា Nasser Al-Attiyah បាន​ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​រួម​នៅ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally ជាង ២០​នាទី​ហើយ​ក្រោយ​ឈ្នះ​ដំណាក់កាល​ទី​៥ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​ដំណាក់កាល​ទី៥ ដែលមាន​ចម្ងាយ​ផ្លូវ ៦៤៦គីឡូម៉ែត្រ ​កីឡាករ​ដែល​ជិះ​រថយន្ត​តូយ៉ូតា​រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​ដោយ​ចំណាយពេល ៤ម៉ោង ១៣នាទី ២៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz យឺត​ជាង​ជិត ២នាទី និង​លេខ៣ កីឡាករ​បារាំង​របស់​ក្រុម Audi, Stephane Peterhansel​។ ​​ជ័យជំនះ​ដំណាក់កាល​ទី៥ បានធ្វើឱ្យ Nasser Al-Attiyah ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​វេលា​រួម​ដល់ ២២នាទី ៣៦វិនាទីពី​អ្នក​លេខ២ Stephane Peterhansel ដែល​ទំលាក់​កីឡាករ​ម្ចាស់ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត​ទៅ​លេខ៣ វិញ​។ ​​ចំណែក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ ជ័យជំនះ​បាន​ទៅ​កីឡាករ​បារាំង Adrien Van Beveren តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​អាមេរិក Skyler Howes នាំមុខ​អ្នក​លេខ២ កីឡាករ​អូស្ត្រាលី Toby Price ២នាទី ៧វិនាទី និង​លេខ៣ កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides​។ ​សំរាប់​ដំណាក់កាល​ទី៦ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ៧៦៧គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Adelaide International នៅ​អូស្ត្រាលី​

2023/01/06 09:30:50 pm        70
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុង​ក្រោយ​ហើយ​នៃ​ការប្រកួត​កម្មវិធី Adelaide International នៅ​ប្រទេស​អូស្ត្រាលី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​។ ​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​រូបនេះ​បាន​យកឈ្នះ​កីឡាករ​បារាំង Quentin Halys ដោយ​លទ្ធផល​តានតឹង​ផងដែរ ៧-៦(៧-៣) និង ៧-៦(៧-៥)​។ ​ជុំ​បន្ត Djokovic នឹង​ជួប​ជាមួយ​កីឡាករ​កាណាដា Denis Shapovalov ក្នុងការ​ប្រកួត​កម្មវិធី​ដែលជា​ការត្រៀម​លក្ខណៈ​ស​ម្រា​ប់​ព្រឹត្តិការណ៍ Grand Slam, Australian Open​។ ​ងាក​មក​ការប្រកួត​ផ្នែក​នារី​នៅ​កម្មវិធី ASB Classic លើ​ទឹកដី​អូស្ត្រាលី​ផងដែរ​នោះ កីឡាការិនី​អង់គ្លេស Emma Raducanu បាន​បង្ខំចិត្ត​ដើរចេញ​ពី​ការប្រកួត​ដោយសារ​របួស​។ ​កីឡាករ​វ័យ ២០ឆ្នាំ​អតីត​ជើងឯក Wimbledon រូបនេះ​បាន​យកឈ្នះ​សិត​ដំបូង ៦-០ លើ​កីឡាការិនី​ស្លូ​វ៉ា​គី Viktoria Kuzmova តែ​ចាញ់​សិត​ទី​ពីរ ៧-៥ វិញ​។ ​មុន​ចាប់ផ្តើម​សិត​ទី៣ Raducanu បានទទួល​ការពិនិត្យ​ពី​ក្រុម​ពេទ្យ​ដែរ មុន​ប្រកាស​ដកខ្លួន​ដោយសារ​របួស​កជើង​។ ​Emma Raducanu បាន​ដើរ​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក​ ខណៈ​ព្រឹត្តិការណ៍ Grand Slam, Australian Open នឹង​ចូល​មកដល់​នៅ​រយៈពេល ១០​ថ្ងៃ​ខាង​មុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ទិញ​បាន​ខ្សែការពារ​បារាំង Benoit Badiashile ពី Monaco តម្លៃ ៣៥លាន​ផោន

2023/01/06 08:01:03 pm        74
​បាល់ទាត់៖ ​ក្លិប​​តោ​ខៀវ Chelsea បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​បារាំង Benoit Badiashile ពី​ក្លិប​នៅ​លី​គ​បារាំង AS Monaco ក្នុងតម្លៃ ៣៥លាន​ផោនជាមួយនឹង​កិច្ចសន្យា​រយៈពេល​វែង​ដល់​ទៅ ៧​ឆ្នាំកន្លះ​។ ​​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ចំណាយពេល ៥រដូវ​កាល​នៅ​ក្របខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 និង​បាន​បង្ហាញ​ខ្លួន​សរុប ១៣៥ប្រកួត​ជាមួយ Monaco​។ ​ខ្សែការពារ​កណ្តាល​រូបនេះ​ធ្លាប់បាន​បង្ហាញខ្លួន ២​ប្រកួត​ជាមួយ​ក្រុម​ជំរើសជាតិ​បារាំង​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន ពេល​ជួប​ជាមួយ​អូទ្រីស​។ ​Benoit Badiashile បាន​ផ្លាស់​ទៅកាន់ Monaco កាលពី​ឆ្នាំ​២០១៦ និង​ចូល​លេង​ប្រកួត​ដំបូង​ទល់នឹង Paris Saint Germain កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ដែល Monaco នៅពេលនោះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អតីត​ខ្សែប្រយុទ្ធ​បារាំង Thierry Henry​។ ​​ការ​មកដល់​របស់ Badiashile ស្រប​ពេលដែល Chelsea កំពុង​ប្រឈម​នឹង​បញ្ហា​ខ្សែការពារ​ដែលមាន​កីឡាករ​ជាច្រើន​កំពុងមាន​របួស​រួមមាន៖ Wesley Fofana, Reece James និង Ben Chilwell​។ ​Chelsea កំពុង​ឈរ​លេខ ១០ នៅ Premier League បន្ទាប់ពី​ចាញ់ Manchester City ក្នុង​ដី​ខ្លួនឯង​យប់មិញ ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចាក​ចេញពី Ajax, Daley Blind ផ្លាស់​ទៅ Bayern Munich ដោយ​គ្មាន​តម្លៃ​ផ្ទេរ

2023/01/06 07:12:22 pm        67
​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ Daley Blind បាន​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប​អាល្លឺម៉ង់ Bayern Munich ក្នុងកិច្ចសន្យា​រយៈពេល​ខ្លី​ត្រឹម​ចប់​រដូវ​កាល​នេះ ក្រោយ​ចាក​ចេញពី Ajax Amsterdam កាលពី​ខែ​មុន​។ ​​ខ្សែការពារ​ឆ្វេង​វ័យ ៣២ឆ្នាំ​រូបនេះបាន​ព្រមព្រៀង​ជាមួយនឹង Ajax កាលពី​ខែធ្នូ​ក្នុងការ​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​ដែល​នៅសល់ ៦ខែ​ទៀត​។ ​​កីឡាករ​វ័យ ៣២ឆ្នាំដែលជា​ថ្នាល​យុវជន​របស់ Ajax តាំងពី​អាយុ ៨ឆ្នាំបានបង្ហាញ​ខ្លួន​សរុប ៣៣៣ប្រកួត​ក្នុង​អាជីព​ជាមួយ Ajax Amsterdam ពីរលើក ឈ្នះ​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ ៧លើក​ស៊ុត​បញ្ចូល​ទី​សរុប ១៣គ្រាប់​។ ​​រំលឹកថា Daley Blind បាន​ផ្លាស់​ពី Ajax ទៅកាន់​ក្រុម​បិសាច​ក្រហម Manchester United នៅ​ឆ្នាំ២០១៤ និង​បាន​ចំណាយពេល ៤ឆ្នាំ​នៅ Premier League មុនពេល​ត្រលប់​មកកាន់ Ajax វិញ​។ ​​Daley Blind ជា​សមាជិក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នៅ World Cup 2022 នៅ​កាតា​ផងដែរ និង​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់ ​ខណៈ​ក្រុម​ហូ​ឡង់​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ ​មុនពេល​ចាញ់​អា​ហ្ស​ង់​ទីន​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រដ្ឋបាល​ខេត្តកំពង់ចាម​ បើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ​២០២៣​ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា

2023/01/06 07:00:54 pm        363
កំពង់ចាម​៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាល​ខេត្តកំពង់ចាម​ បើកការប្រកួតកីឡាមហាជន​ជ្រើសរើសជើង​ឯកថ្នាក់ខេត្ត​ ប្រចាំ​ឆ្នាំ២០២៣​ ដើម្បីអបអរសាទរទិវា ជ័យជម្នះ ៧ មករា ខួប​លើក​ទី៤៤​ (១៩៧៩-២០២៣) ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានជីវិតទី២ ក្រោមស្មារតីរដោះជាតិ។ ក្នុងឱកាសនោះ លោក​ស្រី​ ប៉ាង​ ដានី​ ​អភិបាលរងខេត្ត​កំពង់ចាម​ តំណាង​​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លើកឡើងថា ការប្រកួត​កីឡា​មហា​ជន​ជ្រើសរើស​ជើង​ឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ២០២៣​ ក្នុងក្រមខណ្ឌថ្នាក់ខេត្តនេះ ធ្វើឡើងក្នុងគោល ដៅសំខាន់ ដើម្បីអបអរសាទរ ថ្ងៃ​ជ័យ​ជម្នះ៧ ខួបលើកទី៤៤ ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមទាំង​ លោក​ស្រីផ្ទា​ល់​ទទួល​បាន​ការ​រស់រៀនជាលើកទី២។ កីឡាមិនត្រឹមជួយថែរក្សាសុខភាព បង្កើតនូវក្តីស្រឡាញ់ និង​ទំនាក់ទំនងមិត្តភាព ប៉ុណ្ណោះនោះទេ, ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និង​អធ្យាស្រ័យគ្នា ផងដែរ។ ចំពោះការប្រកួតថ្ងៃនេះ ទោះបីមានការឈ្នះ ចាញ់ គឺ​ជា​ការ​ប្រកួត​មិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនស្អប់គ្នានោះទេ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​បង្អុលបង្ហាញ់នូវចំណុច ខ្វះខាត និង ភាពខ្សោយរបស់យើងឲ្យគ្នា ទៅវិញទៅមក បង្កើន​ហ្វឹក​ហាត់​បន្ថែមទៀត។ លោកស្រី​ ក៍បានអំពាវនាវ ដល់ យុវជនដែលជាកីឡាករ​ ក៏ដូចជា ប្រជា​ពលរដ្ឋ ទាំងអស់ សូមចូលរួមលេងកីឡាឲ្យបានគ្រប់គ្នាដើម្បីសុខភាព និងសាមគ្គីភាព ។ លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ ក្នុង​ការ​ប្រកួត​កីឡា​មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ២០២៣​ នៅខេត្តកំពង់ចាម​ ពេលនេះ​ មានប្រភេទកីឡាជាច្រើនដូចជា ​ កីឡាបាល់ទាត់,​កីឡាបាល់ទះ, កីឡាបេតង់, កីឡាវាយ​កូន​ឃ្លី​លើតុ, និងកីឡាបាល់បោះ៕ អត្ថបទ៖ សីហា

Ronaldo មិនទាន់​លេង​ឲ្យ Al Nassr បាន​ដោយសារ​ក្លិប​លើស​ចំនួន​កំណត់​កីឡាករ​បរទេស​

2023/01/06 06:47:17 pm        86
​បាល់ទាត់៖ ​តារាបាល់ទាត់​ព័រទុយហ្កាល់ Cristiano Ronaldo ទំនងជា​មិនអាច​បង្ហាញខ្លួន​ប្រកួត​ដំបូង​ឱ្យ Al Nassr បានឡើយ ​ដោយសារ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​នេះ​លើស​ចំនួន​កំណត់​កីឡាករ​បរទេស នេះ​បើតាម​ប្រភពព័ត៌មាន​ពី AFP​។ ​​នៅពេលដែល​អតីត​ខ្សែប្រយុទ្ធ Manchester United រូបនេះ​បង្ហាញខ្លួន​កាលពី​ថ្ងៃ​អង្គារ​នៅ​ចំពោះមុខ​អ្នកគាំទ្រ កីឡា​ករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ចង់​ចូល​លេង​កាន់តែ​ឆាប់​កាន់តែ​ល្អ ជាពិសេស​ការប្រកួតរ​បស់ Al Nassr ទល់នឹង Al Ta’ee ក្នុង​ដី​របស់ខ្លួន​ថ្ងៃនេះ​។ ​តែ Ronaldo ដែលមាន​ប្រាក់​ឈ្នួល​ប្រមាណ ២០០ដុល្លារ​ក្នុង​មួយឆ្នាំគឺជា​កីឡាករ​បរទេស​ទី៩ របស់ Al Nassr ដែល​នេះ​ជា​ចំនួន​លើសពី​ការកំណត់​ របស់​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​អនុញ្ញាត​ត្រឹម ៨នាក់​។ ​​ការប្រកួត​របស់ Al Nassr គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ តែ​ត្រូវ​លើក​មក​ថ្ងៃ​សុក្រ​នេះ​វិញ​ដោយ​សារបញ្ហា​អគ្គិសនី​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ ​​មន្ត្រី​ក្លិប Al Nassr ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា Al Nassr មិនទាន់បាន​ចុះឈ្មោះ Ronaldo នៅឡើយ ពោលគឺ​តម្រូវឱ្យ​កីឡាករ​បរទេស​ម្នាក់រ​បស់​ក្លិប​ចាកចេញ​សិន​។ ​​កីឡាករ​របស់​បរទេស​របស់ Al Nassr រួមមាន​អ្នកចាំទី​កូ​ឡុំ​ប៊ី David Ospina, ខ្សែបម្រើ​ប្រេ​ស៊ី​ល Luiz Gustavo, ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Anderson Talisca និង​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Vincent Aboubakar ជាដើម​។ ​​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​មួយ​បាន​ចុះផ្សាយ​ថា ខ្សែបម្រើ​អ៊ូ​ស​ប៊ែ​គី​ស្ថាន Jaloliddin Masharipov ទំនងជា​កីឡាករ​ដែល​ត្រូវ​ចាកចេញ​បើកផ្លូវ​ឱ្យ​ម្ចាស់​ជ័យលាភី Ballon d’Or ៥លើក​រូបនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុយក​ការប្រកួត​ជើងឯក​ជាតិ ដើម្បី​អបអរ​ទិវា​ជ័យជម្នះ ៧​មករា​

2023/01/06 06:30:25 pm        86
​វាយកូនឃ្លីលើតុ៖ ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាលើក​ទី​២ ឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈពេល ៤​ថ្ងៃ ខណៈ​សហព័ន្ធ​បាន​យក​វេទិការ​ប្រកួត​ថ្នាក់ជាតិ​នេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ ឆ្នាំ​២០២៣ នា​ចុង​សប្ដាហ៍​នេះ​ផងដែរ។​ ​លោក ស៊ុន សុធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​២០២២ និង​លើក​មក​រៀបចំ​នៅ​ដើមឆ្នាំ​២០២៣ នេះបាន​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​០៥ ខែមករា ដោយមាន​កីឡាករ​-​កីឡាការិនី​ជិត ១០០​នាក់មកពី ១៥​សមាគម​/​ក្លិប​ទូទាំងប្រទេស​ចូលរួម ដែល​ធ្វើការ​ប្រកួត​លើ ៨​វិញ្ញាសានៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គណៈកម្មការ​រៀបចំ​ការប្រកួត។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​ការប្រកួត​ឆ្នាំនេះ មាន​សមាគម​/​ក្លិប​ថ្មីៗ​ចូលរួម​ច្រើនដែលជា​សញ្ញាណ​មួយ​ដ៏​ល្អ សម្រាប់​វិស័យ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​នាពេលខាងមុខ។​ ​ឯកឧត្តម​បន្ដថា គោលដៅ​សំខាន់នៃ​ការរៀបចំ​ការប្រកួត​ប្រចាំ​ឆ្នាំនេះ មាន​អត្ថន័យ ២ ទី​១-​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ផង និង​មន្ដ្រី​បច្ចេកទេស​ផង និង​ទី​២-​ដើម្បី​អ​បរសាទរ​ទិវា​ជ័យជម្នះ ៧​មករា​ផង ព្រោះ​បើ​គ្មាន​ថ្ងៃជ័យ​ជម្នះ​នេះ​ទេ ក៏​គ្មាន​ថ្ងៃនេះ ហើយក៏​គ្មាន​ការជួប​សប្បាយ និង​លេង​កីឡា​នេះដែរ។ ដូច្នេះ​ថ្ងៃ ៧​មករាគឺជា​ថ្ងៃ​ដ៏​សំខាន់បំផុតដែល​ត្រូវ​ចងចាំ និង​ដឹងគុណ។​​ទន្ទឹម​ជាមួយគ្នាក្នុងនាម​ប្រធាន​សហព័ន្ធ និង​ក្រោម​ម្លប់​សន្ដិភាពនៃ​សម័យ​តេ​ជោ ឯកឧត្តម​បាន​ប្ដេជ្ញា​ខិតខំ​បន្ដ​ដឹកនាំ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ផែនការ​ចំពោះមុខដែល​សហព័ន្ធ​នឹង​ពង្រីក​សកម្មភាព​ឲ្យ​កាន់តែ​ផុសផុលតាម​វិទ្យាល័យ​នានា។ អ្វីដែល​រឹតតែ​អស្ចារ្យគឺ​ការត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមលើក​ទី​៣២ នាពេល​ដ៏​ខ្លី​ខាងមុខ ធ្វើយ៉ាងណា​ឲ្យ​ការប្រកួត​នេះទទួលបាន​ជោគជ័យ ទាំង​ការរៀបចំ និង​សមិទ្ធផល​ជូន​ជាតិក្នុងនាម​ម្ចាស់ផ្ទះ បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ៕​អត្ថបទ៖ លី ឈុន​ឡា​

ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍​លើកដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​ស្អែក​នេះ

2023/01/06 06:10:03 pm        436
​អុកចត្រង្គ​៖ ដោយ​ទទួលបាន​ការអនុញ្ញាត និង​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជានឹង​រៀបចំ​ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍​ (SEA OUK CHAKTRANG Championship) ​ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៣ ខែមករា ខាងមុខនេះ នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ​លោក ប៊ិន គា​សេង អគ្គលេខាធិការរង​សហព័ន្ធបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​អន្ដរជាតិ​លើកដំបូង​នៅ​កម្ពុជា​នេះគឺមាន​អត្ត​ព​លិ​ក ៥​ប្រទេស​ចូលរួម រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា វៀតណាម មី​យ៉ាន់​ម៉ា ថៃ និង​ឡាវ។ ប៉ុន្ដែ​ក្រៅពី​ការប្រកួត សហព័ន្ធ​ក៏មាន​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ដល់​បណ្ដា​ប្រទេស ដែល​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​ ​នាយក​បច្ចេកទេស​រប​ស់​សហព័ន្ធ​ដដែល​បន្ដថា ទោះបី​សហព័ន្ធ​ពុំ​ធ្លាប់មាន​បទពិសោធន៍​រៀបចំ​ការប្រកួត​អន្ដរជាតិ​ពីមុន​ក្ដី តែ​ថ្នាក់ដឹកនាំ និង​គ្រប់ភាគី​ពាក់ព័ន្ធបាន​ប្ដេជ្ញា​នឹង​រៀបចំ​ ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ធានាបាន​នូវ​ការត្រៀម​លក្ខណៈសម្បត្តិ​រួចរាល់ ក្នុងនាម​ម្ចាស់ផ្ទះ និង​ឆ្ពោះទៅរក​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​ន​ពេលខាងមុខ។​ ​គួរ​ដឹងថា អុកចត្រង្គគឺជា​ប្រភេទ​កីឡា​ប្រពៃណី​របស់​កម្ពុ​ជាមួយ ដែល​ត្រូវបាន​ដាក់បញ្ចូល​រួចរាល់​ក្នុង​វិញ្ញាសា​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ តែដោយសារ​ជា​បទពិសោធន៍​លើកដំបូង ទើប​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានផ្ដល់​ការគាំទ្រ​ដល់​សហព័ន្ធ ដើម្បី​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​ Pre-SEA Games ​នេះ​ឡើងក្នុង​គោលបំណង​ជំរុញ​ការត្រៀម​លក្ខណៈ​ឲ្យ​កាន់តែ​ល្អប្រសើរ ឆ្ពោះទៅ​រៀបចំ​ការប្រកួត​ផ្លូវការក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នៅ​សល់​រយៈពេល ១១៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ៕​អត្ថបទ៖ លី ឈុន​ឡា​

Nasser Al-Atiiyah ពន្លាត​ការនាំ​មុខ​ក្នុងការប្រណាំង​យានយន្ត Dakar Rally

2023/01/05 10:18:24 pm        389
​ប្រណាំង​រថយន្ត​៖ ​កីឡាករ​ប្រណាំង​រថយន្ត​កាតា Nasser Al-Attiyah បាន​ពន្លាត​ការនាំ​មុខ​ក្នុង​តារាង ទោះ​ជ័យជំនះ​ការប្រណាំង Dakar Rally ដំណាក់កាល​ទី៤ ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ទៅ​កីឡាករ​បារាំង Sebastien Loeb ក៏ដោយ​។ ​​ដំណាក់កាល​ទី៤ ដែលមាន​ចម្ងាយ​ផ្លូវ ៥៧៣គីឡូម៉ែត្រ ​កីឡាករ​បារាំង​អតីត​អ្នក​ប្រណាំង​រថយន្ត Rally ពិភពលោក​បាន​ប្រជែង​ឈ្នះ​ក្នុង​ដំណាក់​កាល និង​ជា​ជ័យជំនះ ១៧​ដំណាក់កាល​ដំបូង​អាជីព​នៅ Dakar Rally នេះ​ក្រោយមក​ដល់​ទី​ព្រ័ត្រ​ចំណាយ​ពេល ៤ម៉ោង ១១នាទី ៣៤វិនាទី តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ជាតិ Stephane Peterhansel និង​លេខ៣ កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz​។ ​សំរាប់​កីឡាករ​កាតា Nasser Al-Attiyah ដែល​ជិះ​រថយន្ត​តូយ៉ូតា​នៅតែ​បន្ត​ការ​នាំមុខ​រួម និង​បង្កើន​ពេល​វេលា​នាំមុខ​ដល់ ១៨នាទី ១៨វិនាទី​ពីលើ​អ្នក​លេខ២ កីឡាករ​ម្ចាស់ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត Yazeed Al-Rajhi និង​លេខ៣ Stephane Peterhansel​។ ​​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ កីឡាករ​អេ​ស្ប៉ា​ញ Joan Barreda គឺជា​អ្នកឈ្នះ​ក្នុង​ដំណាក់កាល​ទី​៤ នេះ​ និង​ជា​ជ័យជំនះ​សរុប ២៩​ដំណាក់កាល​នៅ Dakar Rally​។ ​យ៉ាងណាក្តី​អ្នក​នាំមុខគេ​ផ្នែក​ម៉ូតូ​នៅតែ​ជា​កីឡាករ​អូស្ត្រាលី Daniel Sanders មាន​ថេរវេលា​ចំណេញ​ពី​អ្នក​លេខ​២ កីឡាករ​អាមេរិក Skyler Howes ៣នាទី ៣៣វិនាទី និង​លេខ៣ កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides​។ ​សម្រាប់​ដំណាក់កាល​ទី៥ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចម្ងាយ​ផ្លូវ ៦៤៦គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅជប៉ុនឡើងដល់ជិត៤០នាក់ ខណៈមនុស្សជាង ៩ពាន់នាក់ស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន
08/02/2026 10:08 AM
មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ ខណៈអ៊ុយក្រែន​អំពាវនាវ​រកប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត
08/02/2026 10:08 AM
អ៊ីរ៉ង់គំរាមវាយប្រហារទីតាំងថាមពលរបស់ប្រទេសដទៃទៀត ប្រសិនបើអាមេរិកបើកការវាយប្រហារថ្មី
08/02/2026 09:08 AM
អាមេរិកជំរុញឱ្យពលរដ្ឋរបស់ខ្លួននៅមជ្ឈិមបូព៌ាត្រៀមខ្លួនចាកចេញក្នុងករណីមានការកើនឡើងភាពតានតឹង
08/02/2026 08:08 AM
សហភាពអឺរ៉ុបកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាស្ដីពីវិបត្តិជនអន្តោប្រវេសន៍ពីម៉ារ៉ុកចូលទីក្រុង Ceuta របស់អេស្ប៉ាញ
08/02/2026 08:08 AM
សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM