Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្លិប​កូរ៉េ Jeonbuk តែងតាំង​អតីត​អ្នកចាត់ការ Chelsea, Roberto Di Matteo ជា​ទីប្រឹក្សាបច្ចេកទេស

2023/01/05 09:45:00 pm        381
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​តោ​ខៀវ Chelsea, Roberto Di Matteo ត្រូវបានតែងតាំង​ជា​ទីប្រឹក្សា​បច្ចេកទេស​រប​ស់​ក្លិប​បាល់ទាត់​កូរ៉េ Jeonbuk Motors នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្លិប​នៅ​លី​គ​កំពូល​កូរ៉េ​មួយ​នេះ​។ ​​Jeonbuk បច្ចុប្បន្ន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ Kim Sang-sik បានបញ្ចប់​រដូវ​កាល​មុន​នៅ​ចំណាត់ថ្នាក់​លេខ២ ពីក្រោយ Ulsan Hyundai បន្ទាប់ពី​ឈ្នះ​ជើងឯក ៥រដូវ​កាល​ជាប់​គ្នា​។ ​​Roberto Di Matteo ធ្លាប់បាន​ដឹកនាំ Chelsea ឈ្នះ​ជើងឯក UEFA Champions League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ និង​ឈ្នះ​ជើងឯក FA Cup ក្នុង​រដូវ​កាល​តែមួយ​នៅ​ឆ្នាំ២០១២ ដោយ​នៅពេលនោះ​លោក​ត្រឹម​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​បន្ត​ពី​លោក Andre Villas Boas ដែល​ត្រូវបាន​បណ្តេញ​ចេញ​។ ​​ក្រោយមក​អតីត​កីឡាករ​ជំរើសជាតិ​អ៊ីតាលី​រូបនេះក៏​ទទួលបាន​តំណែង​ដឹកនាំ Chelsea ពេញ​សិទ្ធ​នៅ​ខែមិថុនា ​ឆ្នាំ២០១២ តែ​ក៏ត្រូវ​បណ្តេញចេញ​វិញ ៥ខែក្រោយ​មក​។ ​Roberto Di Matteo ក្រោយមក​ក៏​ធ្លាប់បាន​ដឹកនាំ​រយៈពេល​ខ្លី​នៅ​ក្លិប​អាល្លឺម៉ង់ Schalke 04 និង Aston Villa ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luis Suarez ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពីអ្នកគាំទ្រ​ក្លិប​ប្រេ​ស៊ី​ល Gremio

2023/01/05 09:19:58 pm        69
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Luis Suarez បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកគាំទ្រ​ក្លិប​ប្រេ​ស៊ី​ល Gremio នៅ​ទីក្រុង Porto Alegre ប្រទេស​ប្រេ​ស៊ី​ល​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​ខ្សែប្រយុទ្ធ​ជើងចាស់​អ៊ុយ​រូ​ហ្កា​យ Luis Suarez បានសំរេច​ផ្លាស់​ទៅកាន់​ក្លិប​ប្រេ​ស៊ី​ល Gremio ក្នុង​គ្មាន​តម្លៃ​ផ្ទេរដោយ​ទទួលបាន​កិច្ចសន្យា ២ឆ្នាំ​។ ​Suarez បាន​លា​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព Nacional កាលពី​ខែតុលា បន្ទាប់ពី​ចំណា​យ​ពេល​នៅ​ក្លិប​ក្នុងស្រុកកំណើត ៣ខែ​ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៦ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ​មុន​ចាកចេញ​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ដ៏​ជោគជ័យ​ក្នុង​អាជីព​របស់ខ្លួន ​នៅ​អឺរ៉ុប​ជាមួយ​ក្លិប​ហូ​ឡង់ Ajax Amsterdam, នៅ​អង់គ្លេស​ជាមួយ Liverpool និង​នៅ​អេ​ស្ប៉ា​ញ​ជាមួយ Barcelona និង Atletico Madrid​។ ​​Luis Suarez មុននេះ​បាន​ចំណាយពេល​វិស្សមកាល​របស់ខ្លួន​នៅ​ទឹកដី​អា​ហ្ស​ង់​ទីន​ទីក្រុង Rosario ជាមួយ Lionel Messi ដែល​ទើប​ឈ្នះ​ជើងឯក World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។ ​​Gremio នឹង​ចាប់ផ្តើម​រដូវ​កាល ២០២៣ ដោយ​នឹងត្រូវ​ជួប​ជាមួយ Sao Luiz នៅ​ថ្ងៃទី១៧ ខែមករា​ពានរង្វាន់ Recopa Gaucha Super Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

David de Gea ប្រកាស​ជំហរ​ចង់​នៅ​បន្ត​ជាមួយ Manchester United ស្របពេល​ជិត​ផុត​កិច្ចសន្យា​

2023/01/05 07:15:33 pm        70
​បាល់ទាត់៖ ​អ្នកចាំទី Manchester United, David de Gea បានប្រកាស​គោលជំហរ​របស់ខ្លួន​ក្នុង​ការបន្ត​ស្នាក់នៅ Old Trafford ស្របពេល​ការចរចា​កិច្ចសន្យា​កំពុងដំណើរការ​។ ​​កីឡាករ​អេ​ស្ប៉ា​ញ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Manchester United តាំងពី​ឆ្នាំ២០១១ តែ​នឹង​ត្រូវអស់​សុពលភាព​កិច្ចសន្យា​នៅ​ខែមិថុនា​ដំណាច់​រដូវ​កាល​នេះ​។ ​រដូវ​កាល​នេះ De Gea បាន​បង្ហាញ​ទម្រង់​លេង​គួរកត់សំគាល់​របស់ខ្លួន ជាមួយនឹង​ការរក្សា​សំណាញ់​ទី ៨លើក​ក្នុងចំណោម​ការ​ប្រកួត​ក្នុង​លី​គ ១៧លើក​។ ​អតីត​អ្នកចាំទី Atletico Madrid រូបនេះ​ឱ្យដឹងថា គេ​ធ្លាប់បាន​និយាយ​ហើយ​ថា Manchester United គឺជា​ផ្ទះ​ដែល​រួមរស់​អស់​ច្រើន​ឆ្នាំ ហើយក៏​មិន​ចង់​ចាកចេញ​ទៅណា​ដែរ និង​សង្ឃឹមថា​ការចរចា​កិច្ចសន្យា​ថ្មី​បញ្ចប់​ក្នុង​ផ្លូវ​ល្អ​។ ​កាលពី​ខែ​មុន Manchester United ទើបតែ​បន្ត​កិច្ចសន្យា​ថ្មី​ថែម ១ឆ្នាំ​ឱ្យ​កីឡាករ ៤នាក់​រួមមាន Marcus Rashford, Luke Shaw, Diogo Dalot និង Fred​។ ​​រំលឹកថា David de Gea បាន​ផ្លាស់​មកកាន់ Manchester United កាលពី​ឆ្នាំ២០១១ ក្នុងតម្លៃ ១៨.៩លាន​ផោន​ដែល​នាំមក​ដោយ Sir Alex Ferguson​។ ​តាំងពី​ពេលនោះ​មក De Gea ក៏បាន​ក្លាយជា​អ្នក​ចាំទី​ដែល​ទទួល​ប្រាក់​ឈ្នួល​ថ្លៃ​បំផុត​លើ​លោក​ប្រមាណ ៣៧៥,០០០ផោន​ក្នុង​មួយ​សប្តាហ៍​ នៅ​ពេល​ដែល​កិច្ចសន្យា​ត្រូវបាន​បន្ត​បន្ថែម​កាលពី​ឆ្នាំ ២០១៩​។ ​រយៈពេល ១១ឆ្នាំ​មកទល់ពេលនេះ David de Gea បង្ហាញខ្លួន​នៅ English Premier League បាន ៣៩៤​ប្រកួត រក្សា​សំណាញ់​ទី​បាន ១៣៨ប្រកួត និង​ទទួលបាន​ជយលាភី​ស្រោមដៃ​មាស​កាលពី​រដូវ​កាល ២០១៧​-១៨​។ Manchester United បច្ចុប្បន្នកំពុង​ចរចា​នាំយក​អ្នកចាំទី Crystal Palace, Jack Butland បន្ទាប់ពី​ការចាកចេញ​របស់ Dubravka ដែល Newcastle កោះហៅ​ទៅវិញ៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកចាត់ការ Newcastle ច្រានចោល​ព័ត៌មាន Ronaldo អាច​ផ្លាស់​មក Newcastle ក្នុង​លក្ខខណ្ឌ​ខ្ចី​

2023/01/05 06:31:48 pm        73
បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​សារិកា​ព្រៃ Newcastle លោក Eddie Howe បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា Cristiano Ronaldo អាច​ផ្លាស់​មកកាន់ Newcastle ក្នុង​លក្ខខណ្ឌ​ខ្ចី​។ ​​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា កិច្ចសន្យា​លេង​ឱ្យ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr របស់ Ronaldo មាន​ចងភ្ជាប់​លក្ខខណ្ឌ​ដែល​អាចឱ្យ Newcastle ខ្ចី​បាន​ប្រសិនបើ Newcastle មានឱកាស​លេង UEFA Champions League រដូវ​កាល​ក្រោយ​។ ​លោក Eddie Howe បាន​និយាយ​មុន​ការប្រកួត​ទល់នឹង Arsenal កាលពី​យប់​ថ្ងៃ​ពុធ​ថា លោក​សូម​ជូនពរ Ronaldo ឱ្យ​ជោគជ័យ ​តែ​ព័ត៌មាន​ដែល​ចុះផ្សាយ​នោះ​មិន​ពិត​ទេ​។ ​Newcastle បច្ចុប្បន្ន​ស្ថិតក្រោម​ការវិនិយោគរ​បស់​ខ្សែ​រាជវង្ស​អារ៉ាប៊ីសាអ៊ូឌីត​ដែលមាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​។​​​រយៈពេល ១៥​ខែ​ក្រោម​ការវិនិយោគ​នេះ Newcastle បានចាប់ផ្តើម​នាំចូល​កីឡាករ​ជា​បន្តបន្ទាប់​ ដើម្បី​ផ្លាស់​ពី​ក្លិប​ដែល​នៅក្បែរ​បាត​តារាងមកជា​ក្លិប​ដែល​ប្រកួតប្រជែង​នៅ​តំបន់ Top4​។ ​Newcastle កំពុង​ឈរ​លេខ៣ នៅ Premier League តាម​ពីក្រោយ Manchester City និង Arsenal​។ ​ចំណែក Cristiano Ronaldo អាច​នឹង​បង្ហាញខ្លួន​ដំបូង​ជាមួយ​ក្លិប​ថ្មី Al Nassr នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពេល​ជួប​ជាមួយ Al Ta’ee នៃ​ក្របខណ្ឌ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ទទួល​ការ​ស្វាគមន៍​ដូច​វីរបុរស​ពេល​ត្រលប់មក​ហ្វឹកហាត់​ជាមួយ PSG ក្រោយ​ឈ្នះ World Cup

2023/01/05 05:53:40 pm        110
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi បាន​វិល​ត្រលប់​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ និង​បានទទួល​ការស្វាគមន៍​ដូច​វីរបុរស​ដោយ​មិត្ត​រួម​ក្រុម និង​ក្រុមការងារ​របស់​ក្លិប​បាល់ទាត់ Paris Saint Germain ក្រោយ​ជួយ​ក្រុម​ជំរើសជាតិ​របស់ខ្លួន​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​។ ​​Messi បាន​ដើរចូល​ទីលាន​ហ្វឹកហាត់​ ដោយមាន​ការ​ឈរ​ទះដៃ​អបអរសាទរ​ពី​មិត្ត​រួម​ក្រុម PSG​។ ​​នេះ​ជាការ​ត្រលប់​មក​ហ្វឹកហាត់​លើកដំបូង​សំរាប់ Messi នៅ PSG ១៧ថ្ងៃ​បន្ទាប់ពី​ជួយ​ក្រុម​អា​ហ្ស​ង់​ទីន​យកឈ្នះ​បារាំង​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី និង​បាន​ចំណាយពេល​សម្រាកលំហែរ​កាយ​នៅ​ស្រុកកំណើត​របស់ខ្លួន​។ ​​Messi និយាយថា គេ​មាន​អារម្មណ៍​រីករាយ និង​កក់ក្តៅ​ចំពោះ​ការ​ត្រលប់​មកវិញ​នេះ កក់ក្តៅ​ដោយ​មិត្ត​រួម​ក្រុម ​និង​ក្រុមការងារ​ទទួល​ស្វាគមន៍ ហើយក៏​ត្រៀមខ្លួន​រួចរាល់​ដែរ​ដើម្បី​ជួយ​ក្រុម​នៅ​ការប្រកួត​ចំពោះមុខ​។ ​PSG នឹងត្រូវ​ជួប​ជាមួយ​ក្រុម​មកពី​លី​គ​ទី៣ បារាំង Chateauroux នៅក្នុង​ការប្រកួត​ពាន​រង្វាន់ Coupe De France នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​គុន​ខ្មែរ​បញ្ជាក់​រឿង​ក្របខ័ណ្ឌ ធឿន ធារ៉ា និង​ការប្រកួត​ Thai Fight

2023/01/05 05:17:57 pm        1040
​គុនខ្មែរ៖ ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​បញ្ជាក់ថា កីឡាករ ធឿន ធារ៉ា ត្រូវបាន​សហព័ន្ធ​កោះហៅ​ឲ្យ​ចូល​ជម្រើសជាតិ និង​សន្យា​ស្នើសុំ​ផ្ដល់​ក្របខ័ណ្ឌ​រដ្ឋ​ជូនតាំងពី​ឆ្នាំ​២០១៧ តែ​ត្រូវបាន​សាមីខ្លួន និង​ក្លិប​បដិសេធ។ តែ​យ៉ាងណា​សហព័ន្ធ​នៅតែ​គាំទ្រ និង​បើកភ្លើង​ខៀវ​សម្រាប់​អ្នកលេង​គុន​ខ្មែរ​រូបនេះ ជាក់ស្ដែង​ការប្រកួត​ Thai Fight ​កាលពី​ថ្មីៗក៏​សហព័ន្ធ​គាំទ្រ​ផងដែរ ទោះបី​សហព័ន្ធ​មានការ​ព្រួយបារម្ភ​មុន​ចេញទៅ​ប្រកួត​ក៏ដោយ។​ ​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយកាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ចម្ងល់​ជាច្រើន​ពី​មហាជនរហូត​មានការ​ទទូច​ឲ្យ​មានការ​ផ្ដល់​ក្របខ័ណ្ឌ​ដល់​កីឡាករ ធឿន ធារ៉ា ទៀតផង។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​ទម្លាយ​ថា ពាក់ព័ន្ធ​រឿង​ផ្ដល់​ក្របខ័ណ្ឌ និង​ការបញ្ចូល​ជម្រើសជាតិ​នេះ ថ្នាក់ដឹកនាំ​សហព័ន្ធ ក្រោម​​ការដឹកនាំ​របស់​ឯកឧត្តម តែម ម៉ឺន បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ កំឡុងពេល ធឿន ធារ៉ា ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិនៅ​តំបន់​អភិវឌ្ឍន៍​ 7NG ​តែ ធារ៉ា មិនបាន​សម្រេចចិត្ត​ឡើយ ដោយ​ទុក​ឱកាស​នេះ​ឲ្យ​ក្លិប​របស់ខ្លួនគឺ​ក្លិប​ប្រដាល់​គុន​ខ្មែរ អេ ភូ​ថង ជា​អ្នកសម្រេច តែ​ត្រូវបាន​ប្រធាន​ក្លិបគឺ​លោក អេ ភូ​ថង បដិសេធ​ម្ដង​ហើយ​ម្ដងទៀត ទោះបី​សហព័ន្ធ​បាន​ព្យាយាម​ស្នើសុំ​ជាច្រើន​ដង​ក៏ដោយ។​​​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការប្រកួត​ Thai Fight ​ដែល ធឿន ធារ៉ា បាន​ចូលរួម និង​ដណ្ដើមបាន​ខ្សែក្រវាត់ អម​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃកាលពី​ថ្មីៗ សហព័ន្ធ​ទទួលស្គាល់ថាមិន​ចង់​ឲ្យ​រូបគេ​ចូលរួម ដ្បិត​មានការ​ព្រួយបារម្ភ ដ្បិត​ធ្លាប់មាន​មេរៀន​ស្រាប់ ដែល ធារ៉ា ធ្លាប់បាន​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​មួយនៅ​ជប៉ុនកាលពី​ឆ្នាំ​២០២១ ដោយ​ទទួល​បរាជ័យ។ ការណ៍​នេះទើប​សហព័ន្ធ​មានការ​ព្រួយបារម្ភ និង​មិន​ចង់​ឲ្យ​ចូលរួម តែ​ដល់ពេល​សាមីខ្លួនស្ម័គ្រចិត្ត​ចូលរួម សហព័ន្ធ​ក៏​នៅតែ​គាំទ្រ​ជានិច្ច ទោះបី​ក្លិប​បានដាក់​សំណើរ​ត្រឹម ២​ថ្ងៃមុន​ចេញទៅ​ប្រកួត ខុស​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏ដោយ។​​គួរ​ដឹងថា ធឿន ធារ៉ា បាន​សាង​កំណត់ត្រា​ថ្មីក្រោយ​ផ្ដួល​ជើង​ខ្លាំង​ថៃ សៃ​យុគ ដើម្បី​គ្រង​ខ្សែក្រវាត់ និង​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃក្នុង​ព្រឹត្តិការណ៍​ Thai Fight ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២២។ ជោគជ័យ​នេះត្រូវបាន​សាទររហូត​មាន​ថ្នាក់ដឹកនាំ វិស័យ​ឯកជន និង​សប្បុរសជន​ជាច្រើន​ធ្វើការ​ឧបត្ថម្ភ​រូបគេ។ ប៉ុន្ដែ​ទន្ទឹមនឹង​ភាពជោគជ័យ​នេះក៏មាន​រឿងរ៉ាវ​មួយចំនួន​ផ្ទុះឡើង ពាក់ព័ន្ធ​នឹង​ការ​គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ និង​ក្របខ័ណ្ឌ​រដ្ឋ​របស់​អ្នកលេង​គុន​ខ្មែរ​រូបនេះ ហើយ​មាន​អ្នកគាំទ្រ​មួយចំនួនបាន​លើក​ជា​ចម្ងល់។ ដូច្នេះ​ទើប​សហព័ន្ធ​បានរៀបចំ​សន្និសីទ​កាលពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ពី​ដើម​ទង់នៃ​ទំនាក់ទំនងរវាង​សហព័ន្ធជាមួយ ធឿន ធារ៉ា ក៏ដូចជា​ដើម្បី​ស្រាយ​ចម្ងល់​របស់​អ្នកគាំទ្រ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​ក្លិប​កាយសម្ព័ន្ធ​-​កំពង់ឆ្នាំង​មាន​មោទនភាព និង​ចង់​ផលិត​ធនធាន​ល្អៗ​ឲ្យ​បាន​ច្រើន​ដូច ម៉ូ ស្រី​ពៅ

2023/01/05 04:45:13 pm        87
​កាយសម្ព័ន្ធ៖ លោកស្រី ខៀវ សុភាព នាយិការ​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ និង​ជា​ប្រធាន​ក្លិប​កីឡា​កាយសម្ព័ន្ធតំណាង​ឲ្យ​ខេត្តកំពង់ឆ្នាំង បានបង្ហាញ​មោទនភាព​ជាខ្លាំងចំពោះ​ជោគជ័យ​របស់​កីឡាការិនី ម៉ូ ស្រី​ពៅ ដែល​ដណ្ដើមបាន​មេដាយប្រាក់ ៣​គ្រឿងក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម។ លោកស្រី​បាន​ប្ដេជ្ញា​នឹង​បន្ដ​ខិតខំ​អភិវឌ្ឍន៍ និង​ផលិត​បាន​នូវ​ធនធាន​ល្អៗ​ឲ្យ​បាន​ច្រើនដូច​កញ្ញា ស្រី​ពៅ បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ និង​ជាតិ​មាតុភូមិ។​ ​ថ្លែងប្រាប់​ក្រុមការងារ​ BTV-News ​កាលពី​ថ្មីៗ ស្ដ្រី​ទើប​បញ្ចប់​ការសិក្សា​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ ដែល​រៀបចំ​ដោយ​សហព័ន្ធបាន​ឲ្យ​ដឹងថា ក្លិប​កីឡា​កាយសម្ព័ន្ធ​របស់ខ្លួនបាន​បង្កើតឡើងនៅ​ឆ្នាំ​២០១៨ ក្រោម​ការគាំទ្រ​របស់​ម​ន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត និង​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដោយ​ចាប់ផ្ដើម​ពី​កូនសិស្ស​ចំនួន ៣២​នាក់ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាការិនី ម៉ូ ស្រី​ពៅ ផងដែរ មុន​កញ្ញា​ផ្លាស់​ទៅ​រាជធានី​ភ្នំពេញដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ។​​ក្នុងនាម​ក្លិប​ដើមដែល​បាន​បណ្ដុះបណ្ដាល​កីឡាការិនី​វ័យក្មេង​រូបនេះ ពិត​ជាមាន​មោទនភាព​ជាខ្លាំង ក្រោយ​កីឡាការិនី ម៉ូ ស្រី​ពៅ ដណ្ដើមបាន​មេដាយ​ជូន​ជាតិ​ជា​បន្ដបន្ទាប់ ពិសេស​ការ​ដណ្ដើមបាន​មេដាយប្រាក់ ៣​គ្រឿងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម បានធ្វើ​ឲ្យ​លោកស្រី​រំភើប និង​តាំងចិត្ត​បន្ដ​ការអភិវឌ្ឍន៍​ក្លិប​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ទទួលបាន​នូវ​ធនធាន​ល្អៗ និង​មាន​មោទនភាព ដូច ស្រី​ពៅ តាមរយៈ​ការដណ្ដើម​បាន​នូវ​ឧត្តមភាព និង​កិត្តិយស​ជូន​ជាតិពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា។​ ​​គួរ​ដឹងថា កីឡាការិនី​ជម្រើសជាតិ​កីឡា​កាយសម្ព័ន្ធ ម៉ូ ស្រី​ពៅ ក្រោយ​ចាក​ចេញពី​ក្លិប​នៅ​សាលាបឋមសិក្សា​សាលា​លេខ​៥ កញ្ញា​ត្រូវបាន​យកចិត្តទុកដាក់​មើលថែ និង​ពង្រឹង​ការហ្វឹកហាត់​យ៉ាង​ល្អ​ពី​សហព័ន្ធ ពិសេស​កំឡុង​បិទ​ខ្ទប់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​កីឡាការិនី​រូបនេះមានគុណ​ផល​ខ្ពស់ រហូត​ឈានទៅ​ដណ្ដើមបាន​មេដាយប្រាក់ ៣​គ្រឿងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមកាលពី​ខែឧសភា ឆ្នាំ​២០២២។ ហើយ​កាលពី​ចុងឆ្នាំ​កន្លងទៅ ស្រី​ពៅ ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​សរុប ៩០​លាន​រៀល​ពី​រាជរដ្ឋាភិបាល​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

វិល​ពីរ​បួស​ចូល​លេង​ឆ្នាំ​ថ្មី Emma Raducanu ឈ្នះ​ជុំ​ដំបូង ASB Classic

2023/01/04 09:43:33 pm        81
​វាយកូនបាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​អង់គ្លេស Emma Raducanu បាន​វិល​ពីរ​បួស និង​បាន​ចូល​លេង​ការប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០២៣ នេះ​ជាមួយ​នឹង​ជ័យជំនះ​ជុំ​ដំបូង​នៃ​ការប្រកួត​កម្មវិធី ASB Classic នៅ​ទីក្រុង Auckland ប្រទេស​នូ​វែ​លហ្សេឡង់​។ ​​​កីឡាការិនី​វ័យ ២០​ឆ្នាំ​រូបនេះ​ត្រូវបាន​គូប្រកួត​កីឡាការិនី​វ័យ ១៧ឆ្នាំ​ឆែក Linda Fruhvirtova នាំមុខ​មួយ​សិត​មុន ៦-៤ មុនពេល​វាយបក​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ ៦-៤ និង ៦-២​។ ​Emma Raducanu ដែលជា​ជើងឯក Grand Slam, US Open កាលពី​ឆ្នាំ២០២១ បានបញ្ចប់​រដូវ​កាល ២០២២ របស់ខ្លួន​តាំងពី​ខែតុលា​ដោយសារ​របួស​កដៃ​។ ​ជុំ​បន្ត Raducanu នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​ស្លូ​វ៉ា​គី Viktoria Kuzmova ដែលមាន​លំដាប់ថ្នាក់​ពិភពលោក​លេខ ១០៥​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត​កីឡាការិនី​អាមេរិក Coco Gauff បាន​ឈានឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ផងដែរ ​ក្រោយ​យកឈ្នះ​កីឡាការិនី​អាល្លឺម៉ង់ Tatjana Maria ដើម្បី​បញ្ចប់​បរាជ័យ ៥ប្រកួត​ផ្ទួនៗ​របស់​នាង​។ ​ចំណែកឯ​កីឡាការិនី​ចិន Zheng Qinwen ដែល​ឡើងមក​តាម​ការប្រកួត​ជម្រុះ​ បាន​យកឈ្នះ​កីឡា​ការិនី​អេ​ស្តូ​នី​អតីត​លេខ២ ពិភពលោក Anett Kontaveit ដើម្បី​បន្ត​ជួប​ជាមួយ​អតីត​កីឡាការិនី​លេខ១ ពិភពលោក និង​ជា​ជើងឯក Australian Open ពីរលើក Victoria Azarenka៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Leeds ទិញ​បាន​ខ្សែការពារ RB Salzburg, Max Wober តម្លៃ​ជាង ១០លាន​ផោន

2023/01/04 09:18:06 pm        77
​​បាល់ទាត់៖ ​ក្លិប Leeds United បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ Max Wober ពី​ក្លិប​អូទ្រីស Red Bull Salzburg ក្នុងតម្លៃ​ផ្ទេរ​បិទ​ជិត​មួយ តែ​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា​ តម្លៃ​នៃ​ការផ្ទេរ​នេះ​មាន​ប្រមាណ​ជា ១១លាន​ផោន​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Jesse Marsch នៅ Salzburg ដែល​បានបង្ហាញ​ខ្លួន​សរុប ១២៥ប្រកួត​។ ​Wober ដែលមាន​ជំនាញ​លេង​នៅ​ខ្សែការពារ​កណ្តាល និង​ឆ្វេង​បាន​ក្លាយជា​កីឡា​ករទី១ ដែល​ផ្លាស់​មកកាន់ Leeds United ក្នុង​ខែមករា​នេះ​ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៤ឆ្នាំកន្លះ​។ ​​រំលឹកថា Max Wober ធ្លាប់ជា​កីឡាករ​ដែល​ផ្លាស់​ទៅ​ក្របខណ្ឌ​លី​គ​កំពូល​អូទ្រីស​ថ្លៃ​បំផុត​កាលពី​ខែ​សីហា ​ឆ្នាំ​២០១៩ នៅពេល​ផ្ទេរ​ពី Ajax ក្នុងតម្លៃ ១០.៥​លាន​អឺរ៉ូ​នៅពេលនោះ​។ ​រយៈពេល ៣​ឆ្នាំ​កន្លះ​នៅ​ទឹកដី​អូទ្រីស Max Wober បាន​ជួយ Red Bull Salzburg ឈ្នះ​ពាន​ពីរ​ក្នុង​មួយ​រដូវ​កាល រួមមាន​លី​គ​អូទ្រីស និង​ខាប់ ៣​រដូវ​កាល​ជាប់​គ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea បន្ត​ការចរចា​យក Enzo Fernandez ពី Benfica ឲ្យ​បាន​ក្នុង​ខែមករា​នេះ

2023/01/04 06:39:13 pm        59
​បាល់ទាត់៖ ​ក្លិប​តោ​ខៀវ Chelsea នៅតែ​បន្ត​ក្នុង​ការចរចា​នាំយក​ខ្សែបម្រើ​ជ័យលាភី World Cup ជាមួយ​អា​ហ្ស​ង់​ទីន Enzo Fernandez មកកាន់ Stamford Bridge ឱ្យបាន​ក្នុង​ខែមករា​នេះ​។ ​​កីឡាករ​វ័យ ២១ឆ្នាំ​ដែលជា​កីឡាករ​របស់ Benfica កាលពី​ខែសីហា​នោះមានតម្លៃ​ទិញ​ផ្តាច់​កុងត្រា ១០៦លាន​ផោន​។ ​​ប្រសិន Chelsea ព្រមព្រៀង​ក្នុងតម្លៃ​នេះនឹងធ្វើ​ឱ្យ Enzo Fernandez ក្លាយជា​កីឡាករ​ទិញ​ចូល​ថ្លៃ​បំផុត​នៅ Chelsea បំបែក​កំណត់ត្រា Romelu Lukaku ៩៨លាន​ផោន​។ ​​ការចរចា​រវាង Chelsea និង Benfica កំពុងដំណើរការ​ទៅលើ​តម្លៃ​នៃ​ការផ្ទេរ និង​លក្ខខណ្ឌ​ផ្សេង​ដែល​ត្រូវ​ចងក្រង​ក្នុង​កិច្ចសន្យា​។ ​​ក្រោម​ការវិនិយោគ​របស់​ថៅកែ​ថ្មី​លោក Todd Boehly តោ​ខៀវ Chelsea បាន​ចំណាយលុយ​ទិញ​កីឡាករ​ជិត ២០០លាន​ផោន​។ ​​ប្រសិនបើ Enzo Fernandez ផ្លាស់​មកកាន់ Chelsea បានសំរេច​មែន ប្រហែលជា​ខ្សែបម្រើ​វ័យ ៣១ឆ្នាំ​ពីរ​នាក់​រួមមាន N’Golo Kante និង Jorginho នឹងត្រូវ​ចាកចេញ​នៅពេល​ផុត​កិច្ចសន្យា​ក្រោយ​ចប់​រដូវ​កាល​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី
08/02/2026 11:08 AM
ជនអន្តោប្រវេសន៍៖ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ
08/02/2026 11:08 AM
ម.អ.ត និងក្រសួងអប់រំចុះ MOU ដើម្បីលើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជួយ​និស្សិត​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា
08/02/2026 10:08 AM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅជប៉ុនឡើងដល់ជិត៤០នាក់ ខណៈមនុស្សជាង ៩ពាន់នាក់ស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន
08/02/2026 10:08 AM
មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ ខណៈអ៊ុយក្រែន​អំពាវនាវ​រកប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត
08/02/2026 10:08 AM
អ៊ីរ៉ង់គំរាមវាយប្រហារទីតាំងថាមពលរបស់ប្រទេសដទៃទៀត ប្រសិនបើអាមេរិកបើកការវាយប្រហារថ្មី
08/02/2026 09:08 AM
អាមេរិកជំរុញឱ្យពលរដ្ឋរបស់ខ្លួននៅមជ្ឈិមបូព៌ាត្រៀមខ្លួនចាកចេញក្នុងករណីមានការកើនឡើងភាពតានតឹង
08/02/2026 08:08 AM
សហភាពអឺរ៉ុបកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាស្ដីពីវិបត្តិជនអន្តោប្រវេសន៍ពីម៉ារ៉ុកចូលទីក្រុង Ceuta របស់អេស្ប៉ាញ
08/02/2026 08:08 AM
សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM