Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

CAMSOC ​លើក​យក​ចំណុច​អវិជ្ជមាន​ពី​កីឡា​ជាតិ​មក​ពិភាក្សា និង​ទុកជា​មេរៀន​ត្រៀម​ស៊ី​ហ្គេម​

2023/01/04 05:58:19 pm        525
​កីឡា​ជាតិ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដោយបាន​លើកយក​នូវ​ចំណុច​អវិជ្ជមាន​ទាំងអស់មក​ពិនិត្យ និង​វាយតម្លៃ ដើម្បី​ទុកជា​មេរៀន​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឲ្យ​កាន់តែ​ប្រសើរ។ ​​នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ក្រោយ​បញ្ចប់​កិច្ចប្រជុំដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​និង​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២៣។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះផ្ដោត​សំខាន់​តែ​លើ​ចំណុច​អវិជ្ជមាន ខណៈ​ចំណុច​វិជ្ជមានគឺមាន​ច្រើន​ហើយ។ យ៉ាងណាក្ដី​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​លើ​ចំណុច​អវិជ្ជមាន​គ្រប់​ទិដ្ឋភាព ដើម្បី​ទុកជា​មេរៀន និង​ជា​បទពិសោធន៍ក្នុងការ​ដោះស្រាយ សម្រាប់​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឲ្យ​ទទួលបាន​ជោគជ័យ។​ ​គួរ​ដឹងថា កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការលើក​ទី​១ ត្រូវបាន​រៀបចំ​តាម​ទម្រង់​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមកាលពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ។ ព្រឹត្តិការណ៍​នេះត្រូវបាន​ចាត់ទុកជា​កា​រ​តេស្ដ​សាក​ល្បង​លើកចុងក្រោយ សម្រាប់​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមលើក​ទី​៣២ ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា​ខាងមុខ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Manchester United ឡើងមក​លេខ​៤ នៅ Premier League ក្រោយ​ឈ្នះ Bournemouth

2023/01/04 05:38:54 pm        82
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បន្ត​ជ័យជំនះ​របស់ខ្លួន​ផ្ទួនៗ​ដើម្បី​ឡើងមក​ឈរ​លេខ៤ នៅ English Premier League បន្ទាប់ពី​យកឈ្នះ Bournemouth ៣-០ នៅ Old Trafford​។​ ​​ខ្សែបម្រើ​ប្រេ​ស៊ី​លត​ម្លៃ ៧០លាន​ផោន Casemiro រកបាន​គ្រាប់​ដំបូង​របស់ខ្លួន​នៅ Old Trafford ក្រោយ​ទទួល​បាល់ Freekick ពី Christian Eriksen​។ ​​វគ្គ​ទី២ លេង​បាន​ត្រឹម ៤នាទី​ខ្សែការពារ​អង់គ្លេស Luke Shaw បន្ថែម​ការនាំ​មុខ ២-០ ឱ្យ​ម្ចាស់ផ្ទះ​មុន​ពេលដែល​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford រកបាន​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៨៦ ដែលជា​គ្រាប់​ទី៣ ក្នុង​បី​ប្រកួត​ចុងក្រោយ​នៅ Old Trafford​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Manchester United ឡើងមក​លេខ៤ មាន ៣៥ពិន្ទុ​ដាច់ Spurs ៥ពិន្ទុ និង​ស្មើ​ជាមួយ​ក្រុម​លេខ៣ Newcastle​។ ​​Newcastle យប់មិញ​ធ្វើដំណើរ​ទៅ​ទឹកដី Arsenal និង​យកបាន​មួយ​ពិន្ទុ​ពី Emirate Stadium ក្រោយ​ស្មើគ្នា ០-០​។ ​​មួយ​ពិន្ទុ​នេះ​ធ្វើឱ្យ Arsenal នឹងត្រូវ​កាត់​មក​បន្ថយ​ការនាំ​មុខមក​ត្រឹម ៥ពិន្ទុ​វិញ​ប្រសិន Manchester City ឈ្នះ Chelsea នៅ Stamford Bridge បាន​។ ​លទ្ធផល​ផ្សេងទៀត​រួមមាន Fulham ឈ្នះ​នៅ​ទឹកដី Leicester City ១-០ ខណៈ Brighton បំបាក់ Everton ដល់ផ្ទះ ៤-១ បន្ត​ដាក់​សំពាធ​ដល់​អ្នកចាត់ការ Frank Lampard៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខេត្តកណ្ដាល​បន្ដ​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ និង​ប៉េតង់ ដើម្បី​អបអរ​ទិវា​ជ័យជម្នះ ៧​មករា ខួប​លើក​ទី​៤៤

2023/01/04 05:17:18 pm        64
​កណ្ដាល៖ ការិយាល័យ​អប់រំ​កាយ និង​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាល បានប្រកាស​នឹង​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ និង​ប៉េតង់​ដណ្ដើម​ពានរង្វាន់ ៧​មករា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)។ ​​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡាបាន​ថ្លែង​ក្នុង​កិច្ចប្រជុំកាលពី​ថ្ងៃទី​០៣ ខែមករា​ថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះនឹង​ចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២៣ លើ ២​ប្រភេទ​កីឡា រួមមាន​កីឡាបាល់ទាត់​មាន ១៤​ក្រុម​ចូលរួម និង​កីឡា​ប៉េតង់មាន​ក្រុមយុវជន យុវតី និង​ក្រុម​វ័យចាស់​ចូលរួម​សរុប ២៨​ក្រុម។​ ​លោក​បន្ដថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​ការិយាល័យ​ជំនាញនៃ​ខេត្តកណ្ដាល​តែងតែ​រៀបចំឡើង ដើម្បី​រំ​លឹ​ក​គុណ និង​ការចងចាំ​សម្រាប់​ប្រជាពលរដ្ឋ និង​យុវជន ពិសេស​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រគឺ​ថ្ងៃ​ជ័យជម្នះ ៧​មករា ដែលជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា និង​នាំមក​នូវ​សន្ដិភាព ទើប​ធ្វើ​ឲ្យ​យុវជន មានឱកាស​ជួបជុំគ្នា​លេង​កីឡាដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​ដូច​បច្ចុប្បន្ន។​ ​លោក ពៅ វណ្ណា បន្ថែមថា ក្រៅពី​ការប្រកួត​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា ការប្រកួត​នេះក៏​ជា​ឱកាស​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព និង​ទេពកោសល្យ​ល្អសម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ ក៏ដូចជា​ជំរុញ​យុវជន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​លេង​កីឡា ស្របតាម​យុទ្ធនាការ​ជាតិដែល​ដាក់ចេញ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» ​ដើម្បី​គាំទ្រ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

Keisuke Honda ​អស់​តួនាទី​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា តែ​សល់​ភារកិច្ច​ជាមួយ​ U22

2023/01/04 05:00:05 pm        872
​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបានប្រកាសថា ​លោក​ Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា អស់​តួនាទី​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឬ​ក្រុម​ធំ​ហើយ ក្រោយ​ចំណាយពេល​ជិត ៤​ឆ្នាំកន្លះ តែ​លោក​នៅ​សល់​​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ U22 ​កម្ពុជា ដែល​ត្រូវ​ដឹកនាំ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ការប្រកាស​នេះ ស្របពេល​លោក​ Keisuke Honda ​ថ្លែង​សារ​លាគ្នា​ជាមួយ​កូនក្រុម បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជាប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ ក្នុង​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ កាលពី​ថ្មីៗ ដែលជា​ការដឹកនាំ​ក្រុម​ធំ​លើកចុងក្រោយ​របស់លោកក្នុងនាម​អ្នកចាត់ការ​ទូទៅ ក្រោយ​ចំណាយពេល​ជិត ៤​ឆ្នាំកន្លះ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០១៨ ដល់​ខែមករា ឆ្នាំ​២០២៣។​ ​យ៉ាងណាក្ដី​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះ នៅ​សល់​​ភារកិច្ច​ដ៏​សំខាន់​ចុងក្រោយ​មួយទៀត ក្នុងនាម​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា ដែល​ត្រូវធ្វើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់​នា​ខែកុម្ភៈ​ខាងមុខ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជា​ក់លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាកាលពី​ម្សិលមិញ៕​អត្ថបទ៖ លី ឈុន​ឡា

Ronaldo ថា ​ធ្លាប់​ទទួល​សំណើ​ពី​ប្រេ​ស៊ី​ល អាមេរិក អូស្ត្រាលី និង​ព័រទុយហ្កាល់​ តែ​សម្រេចចិត្ត​មកកាន់​ទឹកដី​អាស៊ី

2023/01/04 04:52:30 pm        89
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr ប្រមាណ ២៥០០០នាក់​នៅ​កីឡដ្ឋាន Mrsool Park​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Al Nassr ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ ក្រោយ​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម Manchester United បន្ទាប់ពី​កិច្ចសម្ភាសន៍​រិះគន់​ក្លិប​ខ្លួនឯង​។ ​​មុន​សម្រេចចិត្ត​ផ្ទេរ​មកកាន់ Al Nassr នេះ​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​បាន​និយាយថា គេ​បានទទួល​សំណើ​ពី​ក្លិប​ជាច្រើន​ជុំវិញ​ពិភពលោក​រួមមានប្រេ​ស៊ី​ល អូស្ត្រាលី អាមេរិក និង​ព័រទុយហ្កាល់ តែ​បាន​សម្រេចចិត្ត​មកកាន់​ទីនេះ​ដើម្បី​ការប្រកួតប្រជែង​ថ្មី​មួយទៀត​នៅលើ​ទឹកដី​អាស៊ី​។ ​​Ronaldo ត្រូវបាន​គេ​ដឹងថា នឹង​ទទួលបាន​ប្រាក់​ឈ្នួ​ល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រមាណ​ជា ២០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ជាមួយនឹង​កិច្ចសន្យា​ដល់​ឆ្នាំ២០២៥​។ ​​ម្ចាស់​ជ័យលាភី Ballon d’Or ៥លើក​រូបនេះ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ​ពី​សំណាក់​អ្នកគាំទ្រ​អារ៉ាប៊ីសាអ៊ូឌីត​។ ​​គ្រូបង្វឹក Al Nassr លោក Rudi Garcia បាន​ហៅ​ការផ្លាស់​របស់ Ronaldo ថា​ជា​រឿង​អស្ចារ្យ​ណាស់​សម្រាប់​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ហើយ​គោលដៅ​របស់លោក​នោះ​គឺ​នឹង​ធ្វើឱ្យ Ronaldo សប្បាយចិត្ត​នៅទីនេះ និង​ធ្វើឱ្យ​គាត់​ពេញ​ចិត្តនឹង​ការលេង​បាល់​នៅ​អាស៊ី និង​ឈ្នះ​ពាន​បន្ថែមទៀត​ចូលក្នុង​អាជីព​របស់គាត់​។​ ​​Al Nassr នឹងត្រូវ​ប្រកួត​ក្នុង​លី​គ​មួយ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ​ខណៈ Ronaldo ថា​ ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​នេះ​បើសិន​គ្រូបង្វឹក​គិតថា អាចដាក់​គាត់​ចូល​លេង​បាន​។ ​​Al Nassr កំពុង​នាំមុខ​ក្នុង​តារាង​ជើងឯក​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ក្រោយ​លេង​បាន ១១ប្រកួត​មាន ២៦ពិន្ទុ​តាម​ពីក្រោយ ១ពិន្ទុ​ដោយ Al-Shabab៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើងចាស់ Venus Williams ចាប់ផ្តើម​រដូវ​កាល​ទី​៣០ នៃ​អាជីព​ជាមួយ​ជ័យជំនះ​

2023/01/03 10:23:08 pm        68
​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​ជើងចាស់​អាមេរិក Venus Williams បានចាប់ផ្តើម​រដូវ​កាល​ទី៣០ នៃ​អាជីព​របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ​លើ​មិត្ត​រួម​ជាតិ​អាមេរិក Katie Volynets នៃ​ការប្រកួត​ជុំ​ដំបូង​កម្មវិធី ASB Classic នៅ​ទីក្រុង Auckland ប្រទេស​នូ​វែ​លហ្សេឡង់​។​​កីឡាការិនី​វ័យ ៤២ឆ្នាំ​រូបនេះ​បាន​យកឈ្នះ Volynets ដែលមាន​អាយុ​ពាក់​កណ្តាល​នឹង Venus Williams ដោយ​លទ្ធផល ៧-៦(៧-៤) និង ៦-២ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាការិនី​ចិន Lin Zhu នៅ​ជុំ​ទី២​។ ​អតីត​កីឡាការិនី​លំដាប់​លេខ១ ពិភព​លោក Venus Williams បានចាប់ផ្តើម​អាជីព​នៅ​កម្មវិធី Tour ដំបូង​នៅ​ខែតុលា ​ឆ្នាំ​១៩៩៤​។ ​កីឡាការិនី​វាយ​កូន​បាល់​អាមេរិក Venus Williams ត្រូវ​បានទទួល​ការអញ្ជើញ​ឱ្យចូល​រួមការ​ប្រកួត​វា​យ​កូន​បាល់ Grand Slam, Australian Open នៅក្នុង​វ័យ ៤២​ឆ្នាំដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែមករា​នេះ​។​​រដូវ​កាល​មុន Venus Williams ឈ្នះ​តែ ៣ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការចូលរួម​ការប្រកួត ១៣​កម្មវិធី តែ​មិនអាច​បង្ហើប​ពី​គម្រោង​ចូលនិវត្តន៍​តាម​ប្អូនស្រី​របស់​នាង Serena Williams​។ ​បច្ចុប្បន្ន Venus Williams ឈរ​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១០០៧ ហើយ​ការប្រកួត​ចុងក្រោយ​ដែល​នាង​ចូលរួម​គឺ​បាន​ត្រឹម​ជុំ​ដំបូង​នៅ US Open កាលពី​ខែ​សីហា និង​បាន​ចូលរួម​ការប្រកួត​សរុប​តែ ៤ព្រឹត្តិការណ៍​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២២​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nadal ចាញ់​ការប្រកួត​ទី៦ នៃ ៧ប្រកួត​ចុងក្រោយ​មុន​ចូលរួម Australian Open

2023/01/03 09:47:04 pm        160
​វាយកូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ​២ ពិភពលោក Rafael Nadal បាន​រង​បរាជ័យ ២​ប្រកួត​ផ្ទួនៗ​នៅ​ការប្រកួត​ពានរង្វាន់ United Cup នៅ​ប្រទេស​អូស្ត្រាលី​ ក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ Alex de Minaur​។ ​​មុន​មក​ជួប​កីឡាករ​អូស្ត្រាលី​រូបនេះ Nadal ទើបតែ​ចាញ់​កីឡាករ​អង់គ្លេស Cameron Norrie​។ ​​Alex De Minaur ដែលជា​អ្នក​ចូលមក​ជំនួស​កីឡាករ Nick Kyrgios ដែលមាន​របួស​នោះ រកបាន​ជ័យជំនះ​ធំ​បំផុត​ក្នុង​អាជីព​របស់ខ្លួន​ទល់នឹង Rafael Nadal ដោយ​លទ្ធផល ៣-៦, ៦-១ និង ៧-៥​។ ​​ម្ចាស់​ជើងឯក Grand Slam ២២លើក Rafael Nadal គិត​មកដល់ពេលនេះ​ឈ្នះ​តែ ១ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៧ប្រកួត​ចុងក្រោយ​របស់ខ្លួន ពោលគឺ​ឈ្នះ​មួយ​ប្រកួត​នោះ​នៅ ATP World Tour Finals លើ​កីឡាករ​ន័​រវេ​ស Casper Ruud​។ ​​បរាជ័យ​ផ្សេងទៀត​របស់ Nadal កន្លងមក​រួមមាន​ចាញ់ Felix Auger-Aliassime, ចាញ់ Taylor Fritz, ចាញ់ Tommy Paul និងចាញ់ Frances Tiafoe៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Brighton សង្ឃឹម​អាច​រក្សា​ខ្សែបម្រើ​ជើងឯក​ពិភពលោក Mac Allister មិនឲ្យចាកចេញ​ក្នុង​ខែមករា​នេះ

2023/01/03 09:22:13 pm        81
​​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Brighton សង្ឃឹមថានឹង​អាច​រក្សា​ខ្សែបម្រើ​ជយលាភី World Cup អា​ហ្ស​ង់​ទីន Alexis Mac Allister មិនឱ្យ​ចាកចេញ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ​។ ​​កីឡាករ​វ័យ ២៤​ឆ្នាំ​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ខ្លួន ​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ឱ្យ​ក្រុម​ជំរើស​ជាតិ​អា​ហ្ស​ង់​ទីន​នៅ World Cup ជាមួយ​នឹង​ការ​យក​ឈ្នះ​បារាំង​ដោយ​បាល់ ១១​ម៉ែត្រ​កាត់​សេចក្តី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​Brighton មកទល់ពេលនេះ​មិនទាន់​បានទទួល​សំណើ​ផ្លូវការ​ណាមួយ​នៅឡើយ តែ​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​ការចង់បាន​របស់​ក្លិប​ធំៗ​នៅ​អឺរ៉ុប​មានដូចជា Arsenal, Chelsea, Juventus និង Atletico Madrid​។ ​​Mac Allister ទើបតែ​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Brighton កាលពីមុន World Cup មកដល់​ក្នុង​សុពលភាព​ដល់​ឆ្នាំ២០២៥​។ ​​ជាមួយនឹង​ជោគជ័យ​របស់ Mac Allister នៅ World Cup នៅ​កាតា​នោះ Brighton ត្រូវបាន​គេ​ដឹងថា​មិន​ចង់​ដាក់​តម្លៃ​ផ្ទេរ​ណាមួយ​លើ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​ឡើយ ពោលគឺ​ចង់​រក្សា​រូបគេ​នៅ Amex Stadium ​បន្តទៀត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Romelu Lukaku សង្ឃឹម​បន្ត​ស្នាក់នៅ​ជាមួយ Inter Milan មិន​ត្រលប់​ទៅ Chelsea វិញ

2023/01/03 07:19:05 pm        67
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku សង្ឃឹមថានឹង​អាច​បន្ត​ការ​ស្នាក់នៅ​ជាមួយ Inter Milan មិន​ផ្លាស់​ត្រលប់​ទៅកាន់ Chelsea វិញ​នៅពេល​បញ្ចប់​កិច្ចសន្យាខ្ចី​។​ ​​Lukaku បាន​អវត្តមាន​ពី​ការប្រកួត​ភាគច្រើន​នៅ​ពាក់កណ្តាល​រដូវ​កាល​កន្លងមក​ជាមួយ Inter Milan មុន​ចាក​ចេញទៅ World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក តែ​បាន​ត្រឹម​ធ្លា​ក់នៅ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Inter Milan ក្នុង​កិច្ចសន្យាខ្ចី​ជើង តែ​ការផ្លាស់​មកកាន់​ទឹកដី​អ៊ីតាលី​មានការ​លំបាក​ត្រង់ Chelsea បាន​ចំណាយ​លុយ​ដល់​ទៅ ៩៧.៥លាន​ផោន​នាំយក Lukaku ពី​ក្លិប​នៅ Serie A កាលពី​ខែសីហា ​ឆ្នាំ២០២១ មានន័យថា​ការផ្លាស់​មកកាន់ Inter Milan វិញ​ក៏ត្រូវ​ចំណាយលុយ​ច្រើន​ដែរ​។ ​​យ៉ាងណាក្តី​បញ្ហា​របួស​របស់ Lukaku ក៏​អាចធ្វើឱ្យ​ការចរចា​ផ្ទេរ​អាចទៅរួច​ដែរ ​ខណៈដែល Chelsea ក៏​ទំនង​មិនត្រូវ​ការ Lukaku ទៀត​ដែរ​។ ​​រំលឹកថា Romelu Lukaku ធ្លាប់ជា​កីឡាករ​របស់ Chelsea ដំបូង​នៅ​ឆ្នាំ២០១០ តែ​មិន​ជោគជ័យ​ក៏​ផ្លាស់​ទៅកាន់ West Brom និង Everton ក្នុង​លក្ខខណ្ឌ​ខ្ចី​មុនពេល​ទទួលបាន​កិច្ចសន្យា​ផ្លាស់​ទៅ Verton ផ្លូវការ​នៅ​ឆ្នាំ២០១៤​។ ​​ឆ្នាំ២០១៧ Lukaku ក៏បាន​ផ្លាស់​ទៅកាន់ Manchester United លេង​ដល់​ឆ្នាំ២០១៩ ទើប​ផ្លាស់​ទៅកាន់ Inter Milan មុនពេល​ដែល Chelsea ទិញ​យកមក Stamford Bridge វិញ​កាលពី​ឆ្នាំ២០២១ នោះ​ក្នុងតម្លៃ​ផ្ទេរ​ជិត ១០០លាន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គិត​ត្រឹម​ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ប្រណាំង​រថយន្ត​សន្តិភាព​ជិត ១០០​នាក់​ហើយ​

2023/01/03 06:43:13 pm        98
​​ប្រណាំង​រថយន្ត​៖ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​សន្តិភាព​ឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក​ដែល​រៀបចំ​ដោយ​ក្លឹប OFF ROAD គោព្រៃ​មណ្ឌល​គិ​រី សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​មណ្ឌល​គិ​រី គាំទ្រ​ដោយ​ក្លឹប​មហា​គ្រួសារ​រថយន្ត Off Road កម្ពុជា និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជាដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៣ ​ដល់​ទី​១៥ ខែ​មករា ឆ្នាំ​២០២៣​ ខាងមុខនេះ មាន​កីឡាករ​ប្រណាំង​រថយន្ត Off Road ជាតិ និង​អន្តរជាតិ​ចុះឈ្មោះ​ចំនួន ​៦៦​នាក់​មកពី ​៤​ប្រទេស​មាន​ប្រទេស​ថៃ វៀតណាម ឡាវ និង​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​ព្រំ រស្មី ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ប្រណាំងរ​ថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣ នាទី​លាន​ ១២ម៉ូ​ទ័​រ​ផាក​កាល​ពីពេល​ថ្មីៗ​នេះ​។​​លោក​បន្ត​ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​ធ្នូ​ កីឡាករ​ជាតិ និង​អន្តរជាតិ​បាន​ចុះឈ្មោះ​ចំនួន​ ៦៦​នាក់​ស្មើនឹង​៧០ ​ទៅ ​៨០ នៃ​ការ​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​ពី ​៨០ ​ទៅ​ ៩០​រថយន្ត​ចូលរួម​មហា​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣ ដើម្បី​អបអរ​ការ​សម្ពោធ​ទីលាន​ស្តង់ដារ​អន្តរជាតិ​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ ៩៣​ហិច​តា​នា​ខេត្ត​ប៉ែក​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការប្រកួត​កីឡា​ផ្សេងៗ​ទៀត​ផង​ដែរ​។ លោក ព្រំ រស្មី បន្ថែម​ថា ការប្រកួត​រថយន្ត Off Road នេះ​ចែកចេញជា​ ៣ Class មាន Class A សម្រាប់​កីឡាករ​ជំនាញ (Hard core),Class B កីឡាករ​មធ្យម (light core)​ និង Class C សម្រាប់​កីឡាករ​ចូលរួម​ដំបូង (Overland)។ ហើយ​សម្រាប់ Class A អ្នករៀបចំ​រូបនេះ​ភ្ញាក់​ផ្ញើ​ល​ដោយមាន​អ្នក​ចុះឈ្មោះ​ច្រើន​រហូត​ជាង​ ៣០​រថយន្ត រីឯ Class B និង C មាន​ជាង​ ១០​រថយន្ត​ប៉ុណ្ណោះ​។ជាមួយគ្នានេះ​លោក ព្រំ រស្មី បាន​បញ្ជាក់​ថា ១២​ម៉ូ​ទ័​រ​ផាក​គឺជា​ទីលាន​ធំជាងគេ និង​លេខ​១ នៅ​កម្ពុជា មាន​ផ្លូវ​ប្រណាំង​បែប​ធម្មជាតិ និង​ផ្លូវ​បែប​កែច្នៃ និង​មាន​ផ្លូវ​ជាង ​១០​ខ្សែ​ដែល​អាច​ប្រណាំង​បាន​ មាន​គ្រប់​ស្ថានភាព​ផ្លូវ គ្រប់​រស់​ជាតិ ថ្ម ទឹក ភក់​ជាដើម ដែល​អ្នក​ជំនាញ​ប្រណាំង​រថយន្ត Off Road រូប​នេះ​ធ្លាប់​ឆ្លងកាត់​ប្រណាំង​ជាច្រើន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ​លោក ព្រំ រស្មី ក៏បាន​ស្នើអោយ​គ្រួសារ​រថយន្ត Off Road ទាំងអស់​ចូលរួម​អោយ​បាន​គ្រប់ៗ​គ្នា ទៅ​តាម​ប្រភេទ​រថយន្ត និង Class ដែល​គណៈកម្មការ​រៀប​ចំ កុំ​អោយ​មានការ​បារម្ភ រថយន្ត​ធម្មតា​មិន​ទាន់​កែច្នៃ​ក៏​អាច​ប្រណាំង​បាន​នៅ Class C , ចំនែក​ឯ​រថយន្ត​កែច្នៃ​កម្រិត​មធ្យម​ប្រណាំង​នៅ Class B កម្រិត​មធ្យម​ដូចគ្នា រីឯ​កីឡាករ​ខ្លាំងៗ​ប្រណាំង​ជាមួយ​កីឡាករ​កម្រិត​អន្តរជាតិ​នៅ Class A ដើម្បី​ប្រជែង​យក​ពានរង្វាន់​ការ​ប្រណាំង​រថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣​។​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក​ក៏​មាន​ការប្រណាំង​ម៉ូតូ Super Cross និង​ប្រណាំង​រថយន្ត Rally។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ កីឡាករ​ដែល​ទទួល​បាន​ជយលាភី​លេខ​១ ទាំងអស់​នឹង​ក្លាយ​ជា​អគ្គរាជទូត​សុច្ឆន្ទៈ​របស់​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ជាមួយ​នឹង​ប្រាក់ឧបត្ថម្ភ​ប្រចាំ អម​នឹង​ពានរង្វាន់​១ និង​ប្រាក់​លើកទឹកចិត្ត ដើម្បី​អបអរ​ពិធី​សម្ពោធ​ទីលាន​ស្តង់ដារ​អន្តរជាតិ​ធំជាងគេ​នៅ​កម្ពុជា​ផងដែរ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT
08/02/2026 12:08 PM
សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន
08/02/2026 11:08 AM
ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
08/02/2026 11:08 AM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤នាក់នៅហ្កាហ្សា ទោះលោក Trump ប្រកាស​ពីការរំសាយអាវុធក៏ដោយ
08/02/2026 11:08 AM
ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី
08/02/2026 11:08 AM
ជនអន្តោប្រវេសន៍៖ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ
08/02/2026 11:08 AM
អ.ម.ត និងក្រសួងអប់រំចុះ MOU ដើម្បីលើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជួយ​និស្សិត​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា
08/02/2026 10:08 AM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅជប៉ុនឡើងដល់ជិត៤០នាក់ ខណៈមនុស្សជាង ៩ពាន់នាក់ស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន
08/02/2026 10:08 AM
មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ ខណៈអ៊ុយក្រែន​អំពាវនាវ​រកប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត
08/02/2026 10:08 AM
អ៊ីរ៉ង់គំរាមវាយប្រហារទីតាំងថាមពលរបស់ប្រទេសដទៃទៀត ប្រសិនបើអាមេរិកបើកការវាយប្រហារថ្មី
08/02/2026 09:08 AM