Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ប្រធាន FIFA គ្រោង​ស្នើឱ្យ​គ្រប់​ប្រទេស​ទាំង ២១១ ដាក់ឈ្មោះ​កីឡដ្ឋាន​តាម​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele

2023/01/03 06:10:06 pm        141
​បាល់ទាត់៖ ប្រធាន FIFA លោក Gianni Infantino និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាមេរិក​ឡាទីន CONMEBOL លោក Alejandro Dominguez បាន​ជួប​ពិភាក្សា​គ្នា​ មុន​ចូលរួម​ពិធីបុណ្យ​សព​វីរ​បុរស​បាល់ទាត់​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​​លោក Gianni Infantino បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា ពួកយើង​នាំគ្នា​កាន់ទុក្ខ​មរណភាព​លោក Pele លោក​ចង់​ស្នើឱ្យ​គ្រប់​សហព័ន្ធ​បាល់ទាត់​ទាំងអស់​ មានការ​គោរព​វិញ្ញាណក្ខន្ធ​មួយ​នាទី​មុន​ការប្រកួត​របស់​ពួកគេ ហើយ​លោក​ក៏​នឹង​ស្នើសុំ​គ្រប់​ប្រទេស​ទាំង ២១១ គួរតែ​ដាក់ឈ្មោះ​កីឡដ្ឋាន​ណាមួយ​របស់​ពួកគេ​តាម​ឈ្មោះ​លោក Pele​។ មនុស្ស​រាប់ពាន់​នាក់​បាន​ជួបជុំគ្នា​នៅ​កីឡដ្ឋាន Vila Belmiro នៅ​ទីក្រុង Santos ដែល​ជា​ស្រុកកំណើត​របស់​លោក Pele​។ ​មឈូស​ដាក់​សាក​សព​លោក Pele ត្រូវ​បាន​គេ​តម្កល់​នៅ​កណ្ដាល​ទីលាន​បាល់ទាត់​នៃ​កីឡដ្ឋាន​របស់​ក្លិប ​Santos ដែល​ជា​ក្លិប​លោក Pele ចំណាយ​ពេល​ក្នុង​អាជីព​បាល់ទាត់របស់​គាត់ចាប់​ពី​ឆ្នាំ​១៩៥៦ ដល់ ១៩៧៤​។ ​​វីរ​បុស​ប្រេ​ស៊ី​ល​លោក Pele ដែល​បាន​ទទួល​មរណភាព​ក្នុង​វ័យ ៨២​ឆ្នាំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។​ ​​លោក Pele បាន​ស៊ុត​បញ្ចូល​ទី​សរុប ១២៨១គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១៣៦៣ប្រកួត​កាន់​កំណត់ត្រា​ពិភពលោក និង​ឈ្នះ​ពាន​សំខាន់ៗ​ជាច្រើន​ក្នុង​អាជីព ២១ឆ្នាំ​ជា​កីឡាករ​បាល់ទាត់​។​ ​​ស្នាដៃ​ដែល​មិនអាច​បំភ្លេចបាន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់លោក Pele នោះ​គឺ​លោក​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ​ពាន​ជើងឯក​ពិភពលោក ៣លើក​នៅ​ឆ្នាំ១៩៥៨ ១៩៦២ និង ១៩៧០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឆ្នាំ​២០២២ វិស័យ​កីឡា​ជាតិ​បាន​បង្ហាញ​ភាព​លេច​ត្រដែត ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​

2023/01/03 05:46:39 pm        253
​​កីឡា​ជាតិ​៖ ឆ្នាំ​២០២២ បាន​បញ្ចប់​ទៅ​ដោយ​បន្សល់​នូវ​សមិទ្ធផល និង​អនុស្សាវរីយ៍​ជាច្រើន​សម្រាប់​វិស័យ​កីឡា​កម្ពុជា មុន​ផ្លាស់ប្ដូរ​ចូលឆ្នាំ​២០២៣ ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ជាមួយគ្នា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បានចាត់ទុក​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​មួយ​ដ៏​ជោគជ័យ បន្ទាប់ពី​កម្ពុជាបានសម្រេច​សមិទ្ធផល​ជា​បន្ដបន្ទាប់ ដែល​បានបង្ហាញ​នូវ​ភាពលេច​ត្រដែត​របស់​វិស័យ​កីឡា​កម្ពុជា ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ។​ ​សមិទ្ធផល​សំខាន់ៗដែល​ប្រតិបត្តិ​ករ​កីឡា​ឆ្នើម​របស់​កម្ពុជា​បានលើកឡើង ដូច​ជាការ​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​ក្នុង​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម​, ការរៀបចំ​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការលើក​ទី​១ ដោយ​ជោគជ័យ ក៏ដូចជា​ការរៀបចំម​ហា​សន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​(OCA) ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កីឡា​ជុំវិញ​ពិភពលោក ដែល​បាន​សម្ដែង​ការភ្ញាក់ផ្អើល​ជាខ្លាំងចំពោះ​ភាព​ពិត​របស់​កម្ពុជា។​ ​យ៉ាងណាក្ដីក្នុង​ដំណាល​កាល​ចុងក្រោយ នៃ​ការផ្លាស់​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ឆ្នាំ​២០២៣ នេះ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​បន្ថែមទៀត ពិសេស​កីឡាករ​-​កីឡាការិនី ទាំង​ជន​មាន​ពិការភាព និង​ជន​មិន​ពិការដើម្បី​ឈានដល់​គោលដៅ និង​ឆ្ពោះទៅរក​ភាពជោគជ័យ ប្រកបដោយ​ឧត្តមភាព និង​កិត្តិយស​ជាតិក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ គិត​ត្រឹម​ថ្ងៃទី​០៣ ខែមករារហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ពេលវេលា​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ផ្លូវការ គឺ​កម្ពុជា​នៅសល់​ពេល​តែ ១២២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ សម្រាប់​រយៈពេល​នេះ​ត្រូវបាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ចាត់ទុកជា​ពេលវេលា​ដ៏​សំខាន់ ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ពង្រឹង​ការអនុវត្ត និង​ប្រសិទ្ធភាព​ការងារ​បន្ថែម ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​តាម​ផែនការមេ សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ៕ ​អត្ថបទ៖ លី ឈុន​ឡា

ព្រឹទ្ធាចារ្យ​បាល់ទាត់​កម្ពុជា​សោកស្ដាយ និង​រំលឹក​អនុស្សាវរីយ៍​ជាមួយ​ Pele

2023/01/03 04:59:36 pm        618
​បាល់ទាត់៖ លោក ប៉ែន ផាត ព្រឹទ្ធាចារ្យ​បាល់ទាត់​កម្ពុជាបាន​សម្ដែង​ការ​សោកស្ដាយ​ជាខ្លាំង ចំពោះ​ការបាត់បង់​លោក​ Pele ​ដែល​បានទទួល​មរណភាព​កាលពី​ថ្មីៗក្នុង​វ័យ ៨២​ឆ្នាំ ហើយ​លោក​ក៏បាន​រំលឹក​នូវ​អនុស្សាវរីយ៍​មួយចំនួន ជាមួយ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល និង​ពិភពលោក​នេះ​ផងដែរ។​ ​ក្នុង​នាម​អតីត​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ដែល​ធ្លាប់បាន​លេង​ទល់នឹង​ក្រុម​ប្រេ​ស៊ី​ល ក៏ដូចជា​លោក​ Pele ​ផ្ទាល់កាលពី​កំឡុង​ឆ្នាំ​១៩៧២ លោក​ព្រឹទ្ធាចារ្យ​រូបនេះបាន​លើកឡើងថា លោក​ Pele ​គឺជា​វីរបុរស​របស់​ពិភពលោក ហើយ​លោក​គិតថា គ្មាន​កីឡាករ​ណាមួយ​ធ្វើបាន​ល្អ​ដូច​គាត់​ឡើយ ទាំង​បច្ចេកទេស ស្មារតី និង​អារម្មណ៍ គឺ​ហ្នឹង​ន៎ ពិសេស​ពេល​លោក​ Pele ​មាន​បាល់​នៅមុខ​ប្រអប់​ទី​ចម្ងាយ​ខ្ទង់ ១៦​ម៉ែត្រ​លោក​ត្រូវតែ​ស៊ុត​ចូល​ជាមិនខាន។​ ​អ្វីដែល​ពិសេស បើ​មាន​បាល់​នៅ​នឹង​ជើង​ហើយ លោក​អាចធ្វើ​អ្វីៗ​បាន​គ្រប់បែបយ៉ាង។ ដូច្នេះ​លោក ប៉ែន ផាត បាន​ចាត់ទុកជា​សំណាង​មួយ​ដ៏​ធំ បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាពកាលពី​ឆ្នាំ​១៩៧២ នៅ​ទីក្រុង​បាងកក មាន​អ្នកសារព័ត៌មានបាន​សួរ​លោក​ Pele ​ថា តើ​កីឡាករ​ថៃ​ទាំងអស់ក្នុងការ​ប្រកួត​នេះ តើ​មាន​កីឡាករ​ណា​លេង​ល្អ​ទេ។ ពេលនោះ​វីរបុរស​បាល់ទាត់​ពិភពលោក​នេះ​ថា មាន​កីឡាករ​ម្នាក់ពាក់អាវ​លេខ​៧ គឺ​លោក ប៉ែន ផាត ផ្ទាល់​តែម្ដង។​ ​គ្រា​ដែល​នោះបានធ្វើ​ឲ្យ​លោក ប៉ែន ផាត មានការ​សប្បាយ​ចិត្តជា​ខ្លាំង ហើយក៏​ជា​ពេលវេលាដែល​មិត្ត​រួម​អាជីព ក៏ដូចជា​ប្រទេស​ថៃមិនអាច​បំផុស​អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​រូបនេះ​ឡើយ។ ដោយសារ​អនុស្សាវរីយ៍​ទាំងអស់នេះ បានធ្វើ​ឲ្យ​លោក​មានការ​សោកស្ដាយចំពោះ​មរណភាព​លោក​ Pele ​ដ្បិត​លោក​បាន​រៀន​ធ្វើតាម​បុរស​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ជាច្រើន ទាំង​ចង្វាក់​លេង និង​បណ្ដើរ​បាល់​។ យ៉ាងណាក្ដី​លោក ប៉ែន ផាត បាន​ជូនពរ​ឲ្យ​វិញ្ញាណក្ខន្ធ​របស់លោក​ Pele ​បាន​ទៅកាន់​ស្ងប់​សុខ ហើយ​ប្រជាជន​លើ​ពិភពលោកនឹង​ចងចាំ​នូវ​ស្នាដៃ និង​វីរភាព​របស់លោកក្នុង​វិស័យ​កីឡា​មួយ​នេះ។​​សូម​រំ​លឹ​កថា ព្រឹទ្ធាចារ្យ ប៉ែន ផាត គឺជា​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កំឡុង​ទសវត្សរ៍​ទី៦០ និង ៧០។ ហើយ​កាលដែល​លោក​មានឱកាស​លេង​ផ្ទាល់​ជាមួយ​ Pele ​ស្របពេល​លោក​ប្រកប​អាជីព​នៅ​ថៃជាមួយ​ក្លិប​ Rajpracha FC​។ បន្ទាប់មក​ក៏មាន​ការរៀបចំ​ជំនួប​មិត្តភាព​អន្ដរជាតិកាលពី​ឆ្នាំ​១៩៧២ រវាង​ក្រុម​ All Stars ​ថៃ និង​ក្លិប​ Santos ​របស់លោក​ Pele ​នៅ​ទីក្រុង​បាងកក ក្នុងនោះ​ក៏មាន​វត្តមាន​វីរបុរស​បាល់ទាត់​កម្ពុជា​លោក ប៉ែន ផាត ផងដែរ ទើប​ធ្វើ​ឲ្យ​លោក​ទទួលបាន​ឱកាស​លេង​ជាមួយ Pele និង​បន្សល់​នូវ​អនុស្សាវរីយ៍​ជាច្រើនក្នុង​អាជីព​របស់លោក មុន​ចូលនិវត្តន៍៕ ​អត្ថបទ៖ លី ឈុន​ឡា

AFF៖ កម្ពុជា​បាន​ត្រឹម​ឈរ​លេខ​៣ ក្នុង​ពូ​ល​ A ​ក្រោយ​ចាញ់​ថៃ ៣-១

2023/01/03 04:49:56 pm        361
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជាបានបញ្ចប់​យុទ្ធនា​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ហើយ ដោយបាន​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពូ​ល​ A ​ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ថៃក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន​ Thammasat ​កាលពី​យប់មិញ។​ ​សម្រាប់​ជំនួប​បញ្ច​ប់ពូ​ល​ A ​លើទឹក​ដី​ថៃ​នេះ ក្រុម​ម្ចាស់ផ្ទះមានឱកាស​រកបាន​គ្រាប់​បាល់​នាំមុខ ១​គ្រាប់​មុននៅ​ចុង​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ​ Teerasil Dangda ​នៅ​នាទី​៤៥+២ ក្រោយ​អាជ្ញាកណ្ដាល​កីឡាករ យ៉ើ មូស្លីម ដែល​បង្កកំហុស​ក្នុង​ប្រអប់​គ្រោះថ្នាក់។​ ​ចូល​វគ្គ​ទី​២ បន្ទាប់ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ជាការ​ប្រកួត​បាន ៥​នាទី ថៃក៏បាន​បន្ថែម​គ្រាប់​ទី​២ ដោយ​កីឡាករ​ Sumanya Purisai ​នៅ​នាទី​៥០។ យ៉ាងណាក្ដី​ក្រុម​គោព្រៃ​កម្ពុជានៅតែ​ព្យាយាម​ទប់ និង​វាយបកជាមួយ​ការបង្កើត​ឱកាស​មួយចំនួន ជាក់ស្ដែង​កីឡាករ សៀង ច​ន្ធា បាន​ស៊ុត​បញ្ចប់​ទី​គ្រាប់​បាល់​វាយបក ១​គ្រាប់​ឲ្យ​កម្ពុជា​វិញ ក្រោយ​ការញាក់ និង​បញ្ជូន​ដ៏​ល្អ​ពី​មិត្ត​រួម​ក្រុម សារ ទី នៅ​នាទី​៦៨ មុន​កីឡាករ​ Teerasil Dangda ​បន្ថែម​គ្រាប់​ទី​៣ ឲ្យ​ថៃនៅ​នាទី​៩០ ហើយ​បាន​រក្សា​ដល់​ចប់​ការប្រកួត​តែម្ដង។​ ​ជាមួយ​លទ្ធផល​នេះដែរបានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា បញ្ចប់​បេសកកម្ម​ក្នុង​ពានរង្វាន់​ប្រចាំ​តំបន់​នេះត្រឹម​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពូ​ល​ A ​ដោយ​រកបាន ៦​ពិន្ទុជាមួយ​លទ្ធផល ៤​ប្រកួត​ឈ្នះ ២ និង​ចាញ់ ២ ស្របពេល​ក្រុម​ជើងឯក ៦​សម័យ​ថៃ និង​ក្រុម​ជើងឯក​រង ៦​សម័យ​ឥណ្ឌូនេស៊ីបាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​រកបាន ១០​ពិន្ទុ​ស្មើគ្នា ខណៈ​ប្រកួត​ចុងក្រោយ​របស់​ឥណ្ឌូនេស៊ីគឺ​បាន​យកឈ្នះ​ហ្វីលីពីន ២-១ ដំណាលគ្នាកាលពី​យប់មិញ៕ ​អត្ថបទ៖ លី ឈុន​ឡា

Club Brugge តែងតាំង​អតីត​គ្រូបង្វឹក Bournemouth, Scott Parker ជា​គ្រូបង្វឹក​ថ្មី​

2023/01/02 10:18:32 pm        84
​បាល់ទាត់៖ ​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Club Brugge បានប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី​លោក Scott Parker ដែល​ធ្លាប់​ដឹកនាំក្លិបអង់គ្លេស Bournemouth​។ ​Scott Parker អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេសត្រូវបាន​បណ្តេញ​ចេញពី​តំណែង Bournemouth កាលពី​ថ្ងៃ​សីហា ប៉ុន្មាន​ខែ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ឡើង​មក​កាន់ English Premier League​។ ​មុន​ដឹកនាំ Bournemouth លោក Parker ក៏​ធ្លាប់​ដឹកនាំ Fulham ផងដែរ​។ ​Scott Parker មកដល់ Club Brugge បន្ត​តំណែង​ពី​លោក Carl Hoefkens ដែល​ត្រូវបាន​ដកតំណែង​កាលពី​សប្តាហ៍​មុន ទោះបី​បាន​ដឹកនាំ​ក្រុម​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ក៏ដោយ​។ ​ការសំរេច​បណ្តេញ​លោក Carl Hoefkens ចេញពី​តំណែង​ត្រូវបាន​ប្រកាស​ដោយ​ក្លិប​ប៊ែ​ល​ហ្ស៊ិ​កមួយ​នេះ​ បន្ទាប់ពី​ទំរង់​លេង​ធ្លាក់ចុះ​ខ្លាំង​នៅ​លី​គ​ក្នុងស្រុក បូករួម​ទាំង​បរាជ័យ​ចុងក្រោយ ៤-១ ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ស្នាដៃ St. Truiden នៅ​ពានរង្វាន់​ប៊ែ​ល​ហ្ស៊ិ​ក​ខាប់​សប្តាហ៍​មុន និង​ស្មើគ្នា ១-១ ក្នុង​ដី​ខ្លួនឯង​ទល់នឹង OH Leuven ក្នុង​លី​គ​កាលពី​ថ្ងៃ​អង្គារ​។​​​លោក Carl Hoefkens បាន​ដឹកនាំ Club Brugge ឈ្នះ ៣ប្រកួត​ដំបូង​ក្នុង​ពូ​ល​នៅ UCL និង​កក់​កៅអី​វគ្គ ១៦ក្រុម​មុនគេ​មុន​ឯង មុន​ពេលដែល​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ជា​ក្រុម​លេខ២ នៅ​ពីក្រោម Porto ទំលាក់ Leverkusen និង Atletico Madrid​។ ​ការងារ​របស់លោក Scott Parker គឺ​ដឹកនាំ Club Brugge ទៅ​ទឹកដី Genk នៅ​ថ្ងៃទី៨ ខែមករា​ខាងមុខនេះ ហើយ​ត្រូវ​ជួប Benfica នៅ​ខែកុម្ភៈ​វគ្គ ១៦ក្រុម​ចុង​ក្រោយ UCL៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Newcastle កោះហៅ​អ្នកចាំទី Dubravka ដែល Manchester United ខ្ចី​ត្រលប់​មកវិញ

2023/01/02 09:52:12 pm        82
​បាល់ទាត់៖ ​ក្រុម​សារិកា​ព្រៃ Newcastle បាន​កោះហៅ​អ្នកចាំទី Martin Dubravka ដែល Manchester United ខ្ចី​ជើង​ត្រលប់​មកវិញ​។ ​អ្នកចាំទី​ជម្រើសជាតិ​ស្លូ​វ៉ា​គី​រូបនេះ​បាន​ផ្លាស់​ទៅកាន់​ទឹកដី Old Trafford កាលពី​ខែកញ្ញា​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញមួយ​រដូវ​កាល អមដោយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​។ ​​តែ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​បាន​ត្រឹម ២ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការដឹកនាំ​របស់លោក Erik ten Hag ហើយពីរ​ប្រកួត​នោះ​សុទ្ធតែ​នៅពាន Carabao Cup​។​ ​Martin Dubravka បាន​ផ្លាស់​ទៅកាន់ Newcastle កាលពី​ឆ្នាំ២០១៨ បង្ហាញខ្លួន​សរុប ១៣០ប្រកួត​បិទ​សំណាញ់​ទី​បាន ៣៧លើក​នៅ English Premier League​។ ​Newcastle កំពុង​ឈរ​លេខ៣ នៅ Premier League ៩ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Vinicius Jr រិះគន់ La Liga ថា ​ចាត់ការ​រឿង​រើសអើង​ជាតិ​សាសន៍​មិន​ចេញ​

2023/01/02 09:32:29 pm        72
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​របស់ Real Madrid, Vinicius Jr ចុង​សប្តាហ៍​កន្លង​ទៅបាន​និយាយ​រិះគន់​លី​គ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga ថា ​ធ្វើ​មិន​ចេញ​រឿង​រើសអើង​ជាតិ​សាសន៍ បន្ទាប់ពី​មាន​វីដេអូ​ឃ្លី​ប​នៅលើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ការ​រើស​អើ​ស រ​បស់​អ្នកគាំទ្រ​មកលើ​ខ្លួន​អំឡុង​ការប្រកួត​។ ​​La Liga ក្រោយមក​បានចេញ​ថ្លែង​ការ​ថ្កោលទោស​ទង្វើ​អសីលធម៌​ទាំងនេះ តែ​មិនមាន​ចំណាត់ការ​អ្វី​លើសពីនេះ ដែល​ធ្វើឱ្យ​កីឡាករ​វ័យ ២២ឆ្នាំ​ប្រេ​ស៊ី​ល​មិន​សប្បាយចិត្ត​។ ​​Vinicius Junior ត្រូវបាន​គេ​ឃើញ​ទទួល​ការរើសអើង​អំឡុង​ការប្រកួត​នៅ​ទឹកដី Real Valladolid កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ នៅពេល​ដើរ​ចេញពី​ទីលាន​ការប្រកួត​ដែល Real Madrid យកឈ្នះ ២-០​។ ​​មិនមែនជា​លើកដំបូង​ឡើយ ដែលមាន​ការរើសអើង​ពី​សំណាក់​អ្នកគាំទ្រ​មកកាន់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ពោលគឺ​កាលពី​ខែកញ្ញា​អ្នកគាំទ្រ Atletico Madrid មួយចំនួន​បាន​បង្ហោះ​វីដេអូ​រើសអើង​ចំៗ​មកលើ​រូបគេ​នៅ​ខាងក្រៅ​កីឡដ្ឋាន Wanda Metropolitano មុន​ការប្រកួត​ទល់នឹង​ម្ចាស់ផ្ទះ Atletico Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luis Suarez សម្រេច​ផ្លាស់​ទៅកាន់​ក្លិប​ប្រេ​ស៊ី​ល Gremio

2023/01/02 06:59:54 pm        106
បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ជើងចាស់​អ៊ុយ​រូ​ហ្កា​យ Luis Suarez បានសម្រេច​ផ្លាស់​ទៅកាន់​ក្លិប​ប្រេ​ស៊ី​ល Gremio ដោយ​គ្មាន​តម្លៃ​ផ្ទេរ ខណៈ​ទទួល​បាន​កិច្ចសន្យា ២ឆ្នាំ​។ ​​Suarez បាន​លា​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព Nacional កាលពី​ខែតុលា បន្ទាប់ពី​ចំណាយ​ពេល​នៅ​ក្លិប​ក្នុង​ស្រុក​កំណើត ៣ខែ​ស៊ុត​បញ្ចូល​ទី​បាន ៨​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៦ ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ​មុន​ចាកចេញ​។ កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេល​ដ៏​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួននៅ​អឺរ៉ុប ​ជាមួយ​ក្លិប​ហូ​ឡង់ Ajax Amsterdam, នៅ​អង់គ្លេស​ជាមួយ Liverpool និង​នៅ​អេ​ស្ប៉ា​ញ​ជាមួយ Barcelona និង Atletico Madrid​។ ​​Luis Suarez មុននេះ​បាន​ចំណាយពេល​វិស្សមកាល​របស់ខ្លួន​នៅ​ទឹកដី​អា​ហ្ស​ង់​ទីន​ក្នុងទីក្រុង Rosario ជាមួយ Lionel Messi ដែល​ទើប​ឈ្នះ​ជើងឯក World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។ ​Gremio នឹង​ចាប់ផ្តើម​រដូវ​កាល ២០២៣ ដោយ​នឹងត្រូវ​ជួប​ជាមួយ Sao Luiz នៅ​ថ្ងៃទី​១៧ ខែ​មករា​ពាន​រង្វាន់ Recopa Gaucha Super Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

PSG ចាញ់​ក្នុង​លី​គ​លើកដំបូង​រាប់​តាំងពី​ខែមីនា​

2023/01/02 06:21:21 pm        93
​បាល់ទាត់៖ ក្រុមបាល់ទាត់​បារាំង Paris Saint Germain បាន​ស្គាល់​បរាជ័យ​ជា​លើកដំបូង​នៅក្នុង​លី​គរាប់​តាំងពី​ខែមីនា ​ឆ្នាំ២០២២ ក្រោយ​ចាញ់​ក្រុម​កំពុងមាន​ទម្រង់​លេង​ល្អ RC Lens ៣-១​។ ​​ក្រុម​លេខ២ RC Lens ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ១៧ប្រកួត​រដូវ​កាល​នេះ ហើយ​នៅពេលនេះ​តាម​ពីក្រោយ PSG តែ ៤ពិន្ទុ​ប៉ុណ្ណោះ​។ ​​ក្រុម​ម្ចាស់ផ្ទះ Lens បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៥ ដោយ Frankowski តែ PSG តាម​ស្មើ​វិញ ៣នាទី​បន្ទាប់​ដោយ Hugo Ekitike​។ ​​PSG មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ឡើយ​ដោយសារ​ជាប់​ពិន័យ​កាត​ក្រហម​ប្រកួត​មុន ​ខណៈដែល Lionel Messi នៅ​បន្ត​សម្រាក​ក្រោយ​ចប់ World Cup​។ ​​Lens បាន​បើក​ការ​នាំមុខ​សាជាថ្មី​នៅ​នាទី​ទី២៨ ដោយ Lois Openda មុនពេល​ដែល Alexis Claude-Maurice ជា​អ្នកធានា​ជ័យជំនះ​ឱ្យ Lens យកឈ្នះ PSG ៣-១​។ ​​Lens ស្មើ​ការប្រកួត​ទល់នឹង Nice សប្តាហ៍​មុន​ក្រោយ World Cup តែ​មុន World Cup ក្រុម​របស់លោក Franck Haise ឈ្នះ ៦ ក្នុងចំណោម ៨ប្រកួត​ចុងក្រោយ​ក្នុង​លី​គ និង​ឈ្នះ​រាល់​ការប្រកួត​ក្នុងផ្ទះ​របស់ខ្លួន ៩ប្រកួត​។ ​ចំណែក PSG ចាញ់​ប្រកួត​ដំបូង​បំផុត​តាំងពី​ខែមីនា ​ឆ្នាំ២០២២ ក្រោម​ស្នាដៃ Monaco ៣-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម ថោង ខុន ជំរុញ​យុទ្ធនាការ​កម្ពុជា​ស្អាត ដើម្បី​ត្រៀម​ស្វាគមន៍​ស៊ី​ហ្គេមឆ្នាំ​២០២៣

2023/01/02 05:49:54 pm        328
​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​យុវជន​គ្រប់​ស្រទាប់វណ្ណៈចូលរួម​យុទ្ធនាការ “​កម្ពុជា​ស្អាត​” ទាំងអស់គ្នា ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ការជំរុញ​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានរៀបចំ​យុទ្ធនាការ​មួយ ដើម្បី​សម្អាត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោគឺ​យុទ្ធនាការ “​ទីលានកីឡា​ស្អាត និង​បៃតង​” នៅ​ថ្ងៃ​ចុងក្រោយនៃ​ឆ្នាំ​២០២២ មុន​ផ្លាស់ប្ដូរ​ឆ្នាំ​ថ្មី ឆ្នាំ​២០២៣ ​ដែលជា​ឆ្នាំ​ប្រវត្តិសាស្ដ្រ​សម្រាប់​កម្ពុជា ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​លើកដំបូង ដែល​នៅសល់​រយៈពេល ១២៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​ ​ឯកឧត្តម​រដ្ឋមន្ដ្រី​មានប្រសាសន៍ថា ការរៀបចំ​យុទ្ធនាការ​នេះ ស្របពេល​ទៅនឹង​យុទ្ធនាការ​ទាំង ៤ ដែល​ CAMSOC ​បានដាក់​ចេញរួមមាន​៖ យុទ្ធនាការ​កម្ពុជា​ស្អាត​, ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​, កីឡា​រស់ក្នុង​សន្ដិភាព និង​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ឥទ្ធិពល​គ្រឿងញៀន ដើម្បី​ជំរុញ​ការត្រៀម​លក្ខណៈ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​ត្រចះ​ត្រង់ប្រកបដោយ​ឧត្តមភាព​តាម​ផែនការមេ។​​ឯកឧត្តម​បណ្ឌិត ថោង ខុន បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះគឺជា​ឱកាស​មួយ សម្រាប់​កម្ពុជាក្នុងនាម​ម្ចាស់ផ្ទះ ធ្វើយ៉ាងណា​ឲ្យ​ស័​ក្ខិ​សម​នឹង​អ្វីដែល​ជាការ​ទុកចិត្ត ការជឿជាក់របស់​ភ្ញៀវ ក៏ដូចជា​ការជឿជាក់នៃ​សាធារ​ណមតិ​របស់​ប្រជាពលរដ្ឋ។ ហើយ​រាល់​ការដាក់ចេញ​នូវ​យុទ្ធនាការ​ទាំងអស់ត្រូវបាន​ដឹងលឺ និង​សាទរ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ ក៏ដូចជា​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ដែលជា​កម្លាំង​ដ៏​ធំ​ណាស់សម្រាប់​គ្រប់​ប្រតិភូ​កីឡាដែល​នឹង​មក​ចូលរួម ដោយ​គ្មាន​ការព្រួយបារម្ភ​អ្វី​ឡើយ។​ ​យ៉ាងណាក្ដី​យុទ្ធនាការ​នេះមិនមែន​ធ្វើ​តែមួយ​ថ្ងៃ​នោះទេគឺ​ធ្វើជា​យូរ​មកហើយ តែ​ចំពោះមុខ​ស្របពេល​កម្ពុជា​ដល់ពេល​ត្រឹមតែ​ជាង ១២០​ថ្ងៃនេះ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈត្រូវ​រួមគ្នា​ធ្វើ​យ៉ាងម៉េច ជំរុញ​យុទ្ធនាការ​នេះឲ្យ​បាន​ខ្លាំង​ថែមទៀត ព្រោះ​ភាព​ស្អាតគឺជា​ភាព​ទាក់ទាញ​មួយ មិន​ត្រឹមតែ​ផ្ដល់នូវ​សុខភាព​នោះទេ តែ​ក្នុង​ជ្រុង​នៃ​ទេសចរណ៍ ភាព​ស្អាតគឺមាន​ភាព​ទាក់ទាញ​ណាស់។ ដូច្នេះ​បើសិន​មានភាព​ស្អាត មាន​គ្រប់​ទីកន្លែង វា​នឹង​បង្កើត​ភាព​ទាក់ទាញ អ្នកណា​ក៏​ចង់​មកលេង​កម្ពុជា ហើយ​ក្នុងនាម​ម្ចាស់ផ្ទះ ប្រជាពលរដ្ឋ​គ្រប់រូបក៏មាន​មោទនភាពសម្រាប់​ខ្លួនឯង និង​ប្រទេសជាតិ​ផងដែរ។​​តាមរយៈ​នេះ អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ដដែលសង្ឃឹមថា ប្រជាពលរដ្ឋ​គ្រប់​រូបនេះនឹងចូលរួម​ជាមួយ​យុទ្ធនាការ​ទាំងអស់នេះឲ្យ​បាន​គ្រប់គ្នា និង​គ្រប់​ទីកន្លែង ដើម្បី​កម្ពុជា​ស្អាត និង​កិត្តិយស​ជាតិ ឲ្យ​ស័ក្ដិសម​នឹង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​ការជឿជាក់​ទុកចិត្ត​របស់​អន្ដរជាតិ ពិសេស​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​ទាំងអស់គ្នា៕ ​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
08/02/2026 01:08 PM
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស
08/02/2026 12:08 PM
សម្ដេច​ធីបតី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN
08/02/2026 12:08 PM
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាំប្រទេសឥណ្ឌា កើនឡើងដល់ជាង ៨០នាក់
08/02/2026 12:08 PM
JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT
08/02/2026 12:08 PM
សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន
08/02/2026 11:08 AM
ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
08/02/2026 11:08 AM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤នាក់នៅហ្កាហ្សា ទោះលោក Trump ប្រកាស​ពីការរំសាយអាវុធក៏ដោយ
08/02/2026 11:08 AM
ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី
08/02/2026 11:08 AM
ជនអន្តោប្រវេសន៍៖ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ
08/02/2026 11:08 AM