Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Manchester United ឈ្នះ Nottingham Forest ៣-០ បន្ត​ប្រដេញ​តំបន់ Top4

2022/12/28 05:29:35 pm        70
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United រកបាន​បី​ពិន្ទុ​មិន​លំបាក​ក្នុង​ទឹកដី​របស់ខ្លួន​តាមរយៈ​ជ័យជំនះ ៣-០ លើ Nottingham Forest ដើម្បី​បន្ត​ប្រដេញ​តំបន់ Top4​។ ​​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី១៩ មុន​ពេលដែល​ខ្សែប្រយុទ្ធ​បារាំង Anthony Martial បន្ថែម​ការនាំ​មុខ ២-០ បី​នាទី​បន្ទាប់​។ ​មុន​ចប់​ការប្រកួត​នាទី​ទី៨៧ ខ្សែបម្រើ​ប្រេ​ស៊ី​ល​ទាំងពីរ Casemiro បញ្ជូន​បាល់​ឱ្យ Fred ស៊ុត​បញ្ចូល​ទី​ឱ្យ Manchester United យកឈ្នះ Nottingham Forest ៣-០​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag កាន់តែ​កៀក​ហក់​ចូលក្នុង​តំបន់ Top4 ដោយ​កំពុង​ឈរ​លេខ៥ មាន ២៩ពិន្ទុ​ដេញ​ពីក្រោយ Spurs ១ពិន្ទុ​ដែល​ប្រកួត​លើស Manchester United ១ប្រកួត​។ ​​ចំណែក​តោ​ខៀវ Chelsea ក៏​រកបាន​បី​ពិន្ទុ​ពី​ការប្រកួត​ក្នុង​ទឹកដី​របស់ខ្លួន​ផងដែរ​តាមរយៈ​ជ័យជំនះ ២-០ លើ​ក្រុមភ្ញៀវ AFC Bournemouth​។ ​​ពីរ​គ្រាប់​ក្នុង​វគ្គ​ទី១ ដោយ Kai Havertz និង Mason Mount គ្រប់គ្រាន់​ល្មម​សម្រាប់​ក្រុម​របស់លោក Graham Potter ទទួលបាន​បី​ពិន្ទុ​ឡើងមក​ឈរ​លេខ៨ មាន ២៤ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ៧ Brighton៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សិង្ហ​បុរី​ឈ្នះ​ឡាវ​ ខណៈ​វៀតណាម​យកឈ្នះ​ម៉ាឡេស៊ី​បន្ត​នាំមុខ​ក្នុង​ពូ​ល B

2022/12/28 05:20:12 pm        102
​បាល់ទាត់៖ ​ក្រុម​ជើងឯក ៤សម័យ​សិង្ហ​បុរី​បន្ត​ការចាប់ផ្តើម​របស់ខ្លួន​បាន​យ៉ាង​ល្អ ​នៅ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ពូ​ល B បន្ទាប់ពី​យកឈ្នះ​ឡាវ ២-០​។ ​​Irfan Fandi បាន​បើក​ការនាំ​មុខ​ឱ្យ​សិង្ហ​បុរី​នៅ​នាទី​ទី៣២ ដែលជា​ការ​តែ​ត​បញ្ចូល​ទី​ពី​បាល់ Freekick របស់ Zulfahmi Arifin​។ ​សិង្ហ​បុរី​ត្រូវ​រង់ចាំ​ដល់​ម៉ោង​បាន​បង្គ្រប់ ៩០+៤ ទើប​អាច​រក​គ្រាប់​ទី​ពីរ​ធានា​បី​ពិន្ទុ​បាន​ដោយ Shawal Anuar​។ នេះ​ជា​ជ័យជំនះ​ពីរ​ប្រកួត​ជាប់​គ្នា​សំរាប់​សិង្ហ​បុរី បន្ទាប់ពី​យកឈ្នះ​ម៉ាឡេស៊ី ៣-២ ប្រកួត​ទី១​។ ​​ចំណែក​ឡាវនេះ​ជា​បរាជ័យ ៣ប្រកួត​ផ្ទួនៗ​របស់ខ្លួន និង​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ហើយ​។ ​​ងាក​មក​ការប្រកួត​មួយគូ​ទៀត ក្រុម​ជើងឯក​ឆ្នាំ២០១៨ វៀតណាម​ក៏​រកបាន​ជ័យជំនះ​ទី២ របស់ខ្លួន​ដែរ​ទៅលើ​ម៉ាឡេស៊ី ៣-០ នៅ​កីឡដ្ឋាន My Dinh ទីក្រុង​ហាណូយ​។ ​ក្រុម​របស់លោក Park Hang-seo បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី២៨ ដោយ Nguyen Tien Linh ខណៈ​ពីរ​គ្រាប់​ទៀត​សំរេចបាន​នៅ​វគ្គ​ទី២ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Que Ngoc Hai នាទី​ទី៦៤ និង Nguyen Hoang Duc នាទី​ទី៨៣​។ ​​មិន​ខុសពី​សិង្ហ​បុរី​ឡើយ នេះ​ជា​ជ័យជំនះ​ទី​ពីរ​របស់​វៀតណាម​មាន ៦ពិន្ទុ​ពេញ​ឈរលើ​គេ​ក្នុង​ពូ​ល B នេះ​ខណៈដែល​ម៉ាឡេស៊ី​ឈរ​លេខ២ មាន ៦ពិន្ទុ​ដែរ​តែ​ប្រកួត​បាន​បី​លើក​ឈ្នះ ២ ចាញ់​មួយ ខណៈ​សិង្ហ​បុរី​ឈរ​លេខ៣ តែ​លេង​ទើបបាន ២ប្រកួត​ឈ្នះ​ទាំងពីរ​។ ​ប្រកួត​បន្ទាប់​ក្នុង​ពូ​ល​នេះមី​យ៉ាន់​ម៉ា​ជួប​ឡាវ និង​សិង្ហ​បុរី​ជួប​វៀតណាម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​ត្រូវការ​ឈ្នះ​ព្រុយ​ណេ​ដើម្បី​រក្សា​ក្តី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​ពានរង្វាន់ AFF

2022/12/28 05:02:14 pm        731
បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាមកដល់ពេលនេះ​នៅមាន​ឱកាស​ច្រើន ក្នុងការ​ឡើងទៅ​វគ្គ​បន្តនៃ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ីអាគ្នេយ៍ ២០២២ ត្បិត​ពីរ​ប្រកួតឈ្នះ​មួយ និង​ចាញ់​មួយ តែ​ហ្វីលីពីនបី​ប្រកួតឈ្នះ​មួយ​ប្រកួត និង​ចាញ់​ពីរ​ប្រកួត​។ ​ដើម្បី​រក្សា​ក្តីសង្ឃឹម​នេះ គោព្រៃ​ត្រូវ​ឈ្នះ​ព្រុយ​ណេក្នុង​បរិមាណ​គ្រាប់​បាល់​ច្រើន​មិនតិចជាង ​១០​គ្រាប់​សម្រាប់​ការប្រកួត​ទី​៣ ក្នុង​ពូ​ល A ដែល​ដំណើរ​ការប្រកួតនៅ​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោម៉ោង ៥​និង​០០​នាទី​ល្ងាច​។​ ​ជំនួប​រវាង​កម្ពុជា និង​ព្រុយ​ណេ ៦​លើក កម្ពុជាឈ្នះ​ ៤​ដង ចាញ់​មួយដង និង​ស្មើ​ម្តង ហើយ​កម្ពុជាឈ្នះ​ព្រុយ​ណេច្រើន​គ្រាប់​បំផុត​ត្រឹមតែ ៦​ទល់នឹង​១ ការប្រកួត​មិត្តភាព​អន្តរជាតិឆ្នាំ​២០១៥​។​ ​ក្នុង​ពូ​ល A នេះ ប្រសិនបើ​កម្ពុជាឈ្នះ​ព្រុយ​ណេ កម្ពុជា​នៅមាន​ឧបសគ្គ​ធំ​មួយទៀតគឺ​ក្រុម​ដំរី​សឹក​ថៃ ដែល​ត្រូវ​ជួបគ្នាថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។ ម្ស៉ា​ង​វិញទៀត​ក្តីសង្ឃឹម​កៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្ររបស់​កម្ពុជា ក៏ត្រូវ​ស្ថិតនៅលើ​លទ្ធផល​រវាងឥណ្ឌូនេស៊ី និង​ថៃ នៅ​ថ្ងៃទី​២៩ ខែធ្នូ នេះដែរ​។ ក្រុម​ទាំងពីរ​នេះបើ​ស្មើ​ក៏​នៅតែមាន​សង្ឃឹម​ដដែល ខណៈ​កម្ពុជា​ត្រូវ​ឈ្នះ​ការប្រកួត​នៅ​សល់​ទាំងអស់​។​ ​សូម​ជម្រាបជូន​ថា​ មកដល់ពេលនេះក្នុង​ពូ​ល A ឆ្លងកាត់​ពីរ​ប្រកួត ថៃ​ឈរ​នៅ​លេខ​១ មាន ​៦​ពិន្ទ គ្រាប់​បាល់​ចំណេញ​ ៩​គ្រាប់ ឥណ្ឌូនេស៊ី​លេខ​២ មាន​ ៦​ពិន្ទុ​ដែរ តែ​គ្រាប់​បាល់​ចំណេញ ៨​គ្រាប់ កម្ពុជា​លេខ​៣ មាន ​៣​ពិន្ទុគ្មាន​គ្រាប់​បាល់​ចំណេញ ហ្វីលីពីន​លេខ​៤ ​មាន ​៣​ពិន្ទុ គ្រាប់​បាល់​ចំណេញ ដក​១ និង​ព្រុយ​ណេ ក្រោយ​លេង​បី​ប្រកួតគ្មាន​ពិន្ទុ​នោះទេ​។ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​អាស៊ាននឹង​បញ្ចប់​ផ្លូវការ​ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៣​ខាងមុខ​៕អត្ថបទ៖ គង់ ហួន

លោក Hajime Moriyasu នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជប៉ុន

2022/12/27 10:08:08 pm        46
​បាល់ទាត់៖ ​លោក Hajime Moriyasu នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជប៉ុន នេះ​បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo​។ ​​ប្រភព​ព័ត៌មាន​ពី Kyodo ឱ្យ​ដឹង​ថា ការប្រកាស​ពី​ការបន្ត​ដឹកនាំ​របស់លោក Moriyasu នឹងត្រូវ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​បាល់ទាត់​ជប៉ុន​នា​ពេល​ខាង​មុខ ហើយ​នឹង​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ជប៉ុន ​ដែល​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បន្ត​ដឹកនាំ​ក្រោយ​ចប់ World Cup​។​ ​បុរស​វ័យ ៥៤ឆ្នាំ​រូប​នេះ​បាន​នាំ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ឡើង​ទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup នៅ​កាតា​នាពេល​កន្លងទៅ តែ​អ្វីដែល​គួរកត់សំគាល់​នោះ​គឺ​ជប៉ុន​បាន​យកឈ្នះ​ក្រុម​យក្ស​របស់​អឺរ៉ុប​ទាំង២ ​នៅក្នុង​ពូ​ល​រួមមាន​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។ ​​យ៉ាងណាក្តី​ក្រុម​សាមូរ៉ៃ​ពណ៌​ខៀវ​មួយ​នេះ​ក៏បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ក្រោម​ស្នាដៃ​ក្រុម​ជើងឯក​រង២០១៨ ក្រូ​អាស៊ី​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​រំលឹកថា ​លោក Moriyasu គឺជា​អតីត​កីឡាករ​ខ្សែបម្រើ​ជម្រើសជាតិ​ជប៉ុន និង​ធ្លាប់​ដឹកនាំ​ក្លិប​បាល់ទាត់ Sanfrecce Hiroshima ឈ្នះ​ជើងឯក J-League ៣លើក​មុនពេល​ចូល​ដឹកនាំ​ក្រុម U23 ជប៉ុន និង​ឈាន​ឡើងមក​ដឹកនាំ​ក្រុម​ធំ​នៅ​ឆ្នាំ២០១៨៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ចរចា​ខ្ចី Joao Felix ពី Ateltico Madrid អម​ជាមួយ​កិច្ចសន្យា​ទិញ​ផ្តាច់​

2022/12/27 09:37:58 pm        44
​បាល់ទាត់៖ ​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Telegraph ឱ្យដឹងថា ​ក្លិប​តោ​ខៀវ Chelsea បាន​ឈាន​ជើង​ចូលក្នុង​ការចរចា​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Joao Felix ពី​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid នៅ​ខែមករា​ខាងមុខនេះ​។ ​​កិច្ចសន្យា​ដែល Chelsea គ្រោង​ផ្តល់ទៅឱ្យ Atletico Madrid នោះ​គឺ​ការខ្ចី​ដល់​ចប់​រដូវ​កាល អម​ជាមួយនឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​ធ្លា​ក់មក​ក្រៅ​ជម្រើស​នៅ Atletico Madrid ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ កីឡាករ​ដែល​ទិញ​ចូល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​តម្លៃ ១២០លាន​អឺរ៉ូ​រូបនេះ​បានមក​ដល់ Atletico Madrid នៅ​ឆ្នាំ២០១៩ ដើម្បី​បំពេញ​ការចាកចេញ​រប​ស់ Antoine Griezmann នៅពេលនោះ​។​ ​​យ៉ាងណាក្តី Felix មិនទាន់​ឈានដល់​កំរិត​ដែល​ក្លិប​ចប់​បាន​នៅឡើយ ហើយ​ទំនាក់ទំនង​របស់គេ​ជាមួយ​អ្នកចាត់ការ Diego Simeone ត្រូវបាន​គេ​ដឹងថា ​កំពុង​បែកបាក់​ប្រេះឆា​ផងដែរ​។ ​​បើតាម​ភ្នាក់ងារ​របស់ Felix លោក Jorge Mendes ឱ្យដឹងថា Joao Felix ក៏​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​ក្លិប​នៅ Premier League ផ្សេងទៀត​រួមមាន Manchester United និង Arsenal ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arsenal នាំមុខ​ដាច់ ៧​ពិន្ទុ​ក្រោយ​វាយបក​យកឈ្នះ West Ham ៣-១

2022/12/27 07:17:50 pm        45
​បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​បន្ត​នាំមុខគេ​ក្នុង​ក្របខណ្ឌ English Premier League និង​នាំមុខ​ដាច់​ដល់ ៧ពិន្ទុ​ពី​ក្រុម​លេខ២ ក្រោយ​វាយបក​យកឈ្នះ West Ham ៣-១ នៅ Emirate Stadium​។ ​​បន្ទាប់ពី​បាល់ ១១ម៉ែត្រ​របស់ West Ham នាំមុខ​ដោយ Said Benrahma ក្រុម​របស់លោក Mikel Arteta ក៏បាន​វាយ​បក​វិញ​នៅ​វគ្គ​ទី២ ដោយ​រកបាន​បី​គ្រាប់​ធ្វើបាន​ដោយ Bukayo Saka, Gabriel Martinelli និង Eddie Nketiah​។ ​​ជ័យ​ជំនះ​នេះ​ធ្វើឱ្យ Arsenal ឡើង​នាំ​មុខដាច់​គេ​ដល់​ទៅ ៧ពិន្ទុ​ពី​ក្រុម​លេខ២ Newcastle ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Leicester City ៣-០ យប់មិញ​។ ​​ក្រុម​អ្នកមាន​ថ្មី Newcastle នៅតែ​បន្ត​ទម្រង់​លេង​ល្អ​ក្រោយ World Cup ខណៈ​បី​គ្រាប់​ជ័យជំនះ​របស់​ពួកគេ​សំរេចបាន​ក្នុង​វគ្គ​ទី១ ទាំងអស់​ដោយ Chris Wood, Almiron និង Joelinton​។ ​​បើ​និយាយ​តាំង​ពីមុន World Cup ក្រុម​របស់លោក Eddie Howe បាន​យកឈ្នះ​គូប្រកួត​ជាប់ៗ​គ្នា​រួមមាន Everton, Spurs, Aston Villa, Southampton និង Chelsea​។ ​​Manchester City ឈរ​លេខ៣ ក្នុង​តារាង​នឹងត្រូវ​ជួប​ជាមួយ Leeds United យប់​នេះ​ ប្រសិន​ឈ្នះ​នឹង​ឡើង​មកឈរ​លេខ២ វិញ​កាត់បន្ថយ​ការនាំ​មុខ​របស់ Arsenal មក​ត្រឹម ៥ពិន្ទុ​វិញ​។ ​​លទ្ធផល​ផ្សេងទៀត​យប់មិញ​រួមមាន Liverpool ឈ្នះ​នៅ​ដី Aston Villa ៣-១ Fulham ឈ្នះ​នៅ​ដី Crystal Palace ៣-០ Wolves ឈ្នះ​នៅ​ដី Everton ២-១ និង Brighton ឈ្នះ​នៅ​ដី Southampton ៣-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​ន​អញ្ជើញ​អ្នក​ជំនាញ​គុន​ល្បុក្កតោ​ទៅ​ផ្សព្វផ្សាយ ដ្បិត​ចង់​អភិរក្ស​ក្បាច់​គុន​ជាតិ​នេះ​

2022/12/27 06:52:09 pm        46
​ល្បុក្កតោ៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​ទៅ​រៀបចំ​សិក្ខាសាលា និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​ពល​រស់​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​ន ប្រទេស​ថៃ ដើម្បី​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ ដ្បិត​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​អភិរក្ស​ក្បាច់គុន​បុរាណ​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ។​ ​លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន សមាជិក​រដ្ឋ​សភាព និង​ជា​ប្រធាន​សហព័ន្ធ ក៏ដូចជា​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធបាន​ចាត់​បញ្ជូន​រូបលោក ដឹកនាំ​ប្រតិភូ និង​អ្នកជំនាញ​គុន​ល្បុក្កតោ​កម្ពុជា​ផ្សេងទៀត ទៅ​ចូលរួម​សិក្ខាសាលា​ស្ដីពី​គុន​ល្បុក្កតោ នៅ​ខេត្ត​សូ​រិ​ន តប​តាម​ការអញ្ជើញ​របស់​ព​ល​រដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ។​ លោក​ថា សិក្ខាសាលាក៏ដូចជា​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​នេះធ្វើឡើង​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២ ដោយមាន​សិក្ខា​កាម​ចូលរួម ៣០​រូប។ អ្វីដែល​ពិសេស ការរៀប​ចំនេះត្រូវបាន​គាំទ្រ​ដោយ​អាជ្ញាធរ​ថៃ ហើយ​មានការ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​សូ​រិ​ន និង​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ Surindra Rajabhat University ​ខណៈ​ក្រោយ​ចប់​វគ្គ ក៏​មានការ​ផ្ដល់នូវ​សញ្ញាបត្រ​ដល់​សិក្ខាកាម​ចូលរួម​ទៀតផង។​ ​អគ្គលេខាធិការរង​សហព័ន្ធ​ដដែល​បន្ដថា នេះ​គឺជា​ការចាប់ផ្ដើម​មួយ​ដ៏​ល្អ សម្រាប់​សហព័ន្ធ​ក្នុងការ​ជំរុញ​ការផ្សព្វ​ផ្សាយ​គុន​ល្បុក្កតោទៅដល់​ប្រជាពលរដ្ឋ​គ្រប់​រូបនេះទាំង​ក្នុង និង​ក្រៅប្រទេស ពិសេស​ពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​ន ដែលមាន​ការចាប់អារម្មណ៍ និង​ចង់​ចូលរួម​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​មួយ​នេះក្នុង​តំបន់​របស់ខ្លួន នៅក្នុង​តំបន់​ខេត្ត​សូ​រិ​ន ស្របពេល​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បានដាក់​បញ្ចូល​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​នេះ ទៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក៏ដូចជា​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិរបស់​អង្គការ​ UNESCO ​កាលពី​ថ្មីៗ។​ ​លើសពីនេះ ពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​នក៏មាន​បំណង​ចូលរួម​ហ្វឹកហាត់ ក៏ដូចជា​ការបណ្ដុះបណ្ដាល​គ្រូបង្វឹក អាជ្ញាកណ្ដាល​-​ចៅក្រម ដើម្បី​មានលទ្ធភាព​រៀបចំ​ការ​ប្រកួត​ជើងឯក​ក្នុង​តំបន់​ខ្លួន​រស់នៅ នា​ថ្ងៃ​អនាគត​ទៀត​ផង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក អ៊ូ តារា៕ ​អត្ថបទ៖ លី ឈុន​ឡា

Liverpool ឈានដល់​កិច្ចព្រមព្រៀង​នាំយក​ខ្សែប្រយុទ្ធ​ហូឡង់ Cody Gakpo

2022/12/27 06:32:14 pm        42
​បាល់ទាត់៖ ​ក្លិប​ហង្ស​ក្រហម Liverpool បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ហូ​ឡង់ Cody Gakpo មកកាន់ Anfield ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​សាមី​ក្លិប PSV Eindhoven​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​មាន​ទំរង់​លេង​គួរឱ្យកត់សំគាល់​នៅ World Cup កាតា​កន្លងមក​ជាមួយ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣គ្រាប់​នាំ​ក្រុម​ហូ​ឡង់​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​តម្លៃ​នៃ​ការផ្ទេរ​របស់​កីឡាករ​ហូ​ឡង់​រូបនេះ​ត្រូវបាន​គេ​ដឹងថា ​នៅ​ចន្លោះ ៤០ ទៅ ៥០លាន​អឺរ៉ូ​។ ​PSV បាន​បញ្ជាក់ថា Cody Gakpo នឹង​ហោះហើរ​ទៅកាន់​ទឹកដី​អង់គ្លេស​ដើម្បី​បំពេញ​ឱ្យ​រួចរាល់​កិច្ចសន្យា​ផ្ទេរ ដែល​នឹង​ជាការ​ផ្ទេរ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​មួយ​របស់​ក្លិប​។ ​​ការសំរេច​ស្វែងរក​ខ្សែប្រយុទ្ធ​បន្ថែម​មកកាន់ Anfield ដោយសារ Liverpool កំពុង​អវត្តមាន​កីឡាករ​តំបន់​ប្រយុទ្ធ​ពីរ​នាក់​រួមមាន Luiz Diaz និង Diogo Jota​។​ ​សូមបញ្ជាក់ថា Cody Gakpo មុន World Cup បាន​ស៊ុត​បញ្ចូល​ទី ៨គ្រាប់ ១២បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៤ប្រកួត​ឱ្យ PSV រដូវ​កាល​នេះ​។ ​ជាមួយគ្នា​នោះដែរ Gakpo ក៏បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់ ២បាល់​បញ្ជូន​ផងដែរ​ក្នុងការ​បង្ហាញខ្លួន ៥លើក​នៅ​ក្របខណ្ឌ UEFA Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សមិទ្ធផល​ផល​ស៊ី​ហ្គេម​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​ជាតិ

2022/12/27 06:02:51 pm        204
​ស៊ីហ្គេម៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ចាត់​ទុក​សមិទ្ធផល​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​របស់​កម្ពុជា ដែល​ដណ្តើមបាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២២ ពិតជា​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​បាន​ស្មើមុខស្មើមាត់​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ។ ​​ការ​លើក​ឡើង​នេះ បន្ទាប់ពី​សម្ដេច​ពិជ័យ​សេនាតំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាលជូន​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនីជយលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីស្តីការក្រសួង​ការពារជាតិនៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២ បន្ទាប់ពី​អត្ត​ព​លិ​ក​កម្ពុជាបាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយ​សរុប ៦៣​គ្រឿង (​មាស​៩ ប្រាក់​១៣ និង​សំរឹទ្ធ​៤១) ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះកាលពី​ខែឧសភា​កន្លងទៅ​។​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ពាំ​នាំនូវ​ប្រាក់រង្វាន់​លើក​ដល់​អ្នក​ទទួលបាន​ជយលាភី។ លើស​ពីនេះ​សម្ដេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​បំផុត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ជាតិ ពិសេស​គ្រូបង្វឹក កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ទាំងអស់ ដែល​បានរួម​កម្លាំង​គ្នា រួម​ស្មារតី​គ្នា និង​ការប្តេជ្ញាចិត្ត​ខ្ពស់ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​គួរ​ជាទី​សាទរ​ជូន​ជាតិ​មាតុភូមិ។​​ជាមួយគ្នា​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្ដល់​អនុសាសន៍ ៥​ចំណុច​ដើម្បី​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ដ​អនុវត្ត និង​យកចិត្តទុកដាក់ដើម្បី​ឆ្ពោះទៅ​ជោគជ័យ​នៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ រួមមាន​៖១. ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិបន្ត​ពង្រីក​កិច្ចសហការ​ល្អ ហ្វឹក​ហ្វឺន​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​បង្កើន​គុណ​ផល​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដណ្ដើម​មេដាយ​ឲ្យ​បាន​ច្រើន ពិសេស​មន្ត្រី​បច្ចេកទេស​រៀបចំ និង​កាត់សេចក្ដី​ការប្រកួត​។ ជាមួយ​គ្នានេះ ក្រសួង​បន្ត​ផ្ដល់​ថវិកា​គាំទ្រ​ដល់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​២. សហព័ន្ធ​កីឡា​ជាតិត្រូវ​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាឲ្យ​បាន​ត្រឹមត្រូវ តម្លាភាព និង​មាន​ប្រសិទ្ធភាព ព្រមទាំង​កៀរគរ​ថវិកា​ដៃគូ​ឯកជន​បំពេញ​ការខ្វះខាត ដើម្បី​លើក​កម្ពស់​កា​អភិវឌ្ឍ​ប្រភេទ​កីឡា​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​រីកចម្រើន និង​មាន​និរន្តរភាព​។​៣. គណៈកម្មការ​ជំនាញ​ទាំង​១៤ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC ត្រូវ​សហការគ្នា​ឲ្យ​បានល្អ ខិតខំ​ព​ន្លឿ​ន​ការងារ​របស់​ខ្លួន​តាម​តួនាទី​ភារកិច្ច ជំរុញ​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាស្រេច ​ទៅតាម​ក្របខ័ណ្ឌ​ពេលវេលា​កំណត់ ដើម្បី​ធានា​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ ​រៀបចំ​ការ​ប្រកួត​កីឡា​កម្រិត​អន្តរជាតិ​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ​។ បន្ត​ពង្រឹង​ការប្រកួត​ជើងឯក​ជាតិ និង​ការ​ប្រកួត​កីឡា​ជាតិ​ឲ្យ​កាន់​តែមាន​គុណភាព ឈានទៅរក​ស្ដង់ដា​តំបន់ ដើម្បី​យក​ការប្រកួត​កីឡា​អន្តរជាតិ​មក​រៀបចំ​នៅ​កម្ពុជា​។​៤. គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី​-​ខេត្តត្រូវ​ពង្រឹង​កិច្ចសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ស្របតាម​អភិក្រម “​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​” ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ជាបន្ទាន់ សំដៅ​ធានាបាន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ គ្រប់​គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​នៅ​ឆ្នាំ​២០២៣​។​៥. សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន ក្រុមហ៊ុន សហគ្រាស និង​សប្បុរសជន​ទាំងអស់សូម​ចូលរួម​ដល់​មូលនិធិ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​រួមចំណែក​ដល់​ភាពជោគជ័យនៃ​ការរៀបចំ​ប្រកួត​កីឡា​កម្រិត​អន្តរជាតិ​នេះ​។ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ប្រជាជន​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ស្មារតី “​ប្រជាជន​ម្នាក់​ជា​ម្ចាស់ផ្ទះ​ម្នាក់​” ពិសេស​ប្រជាជន​នៅតាម​រាជ​ធានី​-​ខេត្តដែល​ត្រូវ​ត្រៀម​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ សូម​រៀបចំ​អនាម័យ ថែរក្សា​បរិស្ថាន​ឲ្យ​បានល្អ និង​រៀបចំ​តុបតែង​លម្អ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​មូលដ្ឋាន​របស់ខ្លួន សំដៅ​លើកមុខ​មាត់​កម្ពុ​ជា និង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​ប្រតិភូ​កីឡា និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ការប្រកួត​នៅ​កម្ពុជានៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​។​​សូមបញ្ជាក់ថា ប្រាក់រង្វាន់​របស់​រាជ​រដ្ឋាភិបាលផ្ដល់ជូន​ដល់​ជយលាភី​មេដាយ​ស៊ី​ហ្គេមលើក​ទី​៣១ សម្រាប់​មេដាយមាសទទួលបាន ៤០​លាន​រៀល​, មេដាយប្រាក់ ៣០​លាន​រៀល និង​មេដាយ​សំរឹទ្ធ ១៦​លាន​រៀល។ រីឯ​គ្រូបង្វឹក​ទទួលបាន ១០០% ស្នើ​ប្រាក់​រង្វាន់​មេដាយ​កូនសិស្ស​របស់​ខ្លួន ខណៈ​គ្រូ​ជំនួយ​ទទួល​បាន ៧០% នៃ​ប្រាក់​រង្វាន់​មេដាយ​កូនសិស្ស​របស់ខ្លួន។ ដូច្នេះ​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​ប្រគល់ជូន​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ជយលាភី​មេដាយ​ស៊ី​ហ្គេម​លើក​ទី​៣១ គឺ​សរុប​ចំនួន ៣,៤៥៨,២០០,០០០​រៀល (​បី​ប៊ី​លាន បួ​យ​រយ​ហាសិប​ប្រាំ​បី​លាន ពីរ​រយ​ពាន់​រៀល​គត់​)៕ អត្ថបទ៖ លី ឈុន​ឡា

កីឡា​វាយ​សី​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ជនពិការ​ទៅ​ហាត់​ក្រៅប្រទេស​ត្រៀម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម២០២៣

2022/12/27 05:23:46 pm        60
​វាយ​សី៖ លោក ព្រំ សា​រ៉ាវុធ គ្រូបង្វឹក​កីឡា​វាយ​សី​ជនពិការ​ជម្រើសជាតិ​កម្ពុជាបាន​ឲ្យ​ដឹងថា ក្រោយ​ឆ្លងកាត់​ការប្រកួត​កីឡា​ជាតិ​ជនពិការលើក​ទី​១ ឆ្នាំ​២០២២ កាលពី​ថ្មីៗ សិទ្ធ​ផល​របស់​កីឡាករមានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​កីឡាការិនី​មាន​កម្រិតដែល​ត្រូវ​ពង្រឹង​បន្ថែម តាមរយៈ​ការចេញ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​គ្រូបង្វឹក​ដដែល​បន្ដថា ការប្រកួត​កីឡា​ជាតិ​ជនពិការមាន​សារសំខាន់​ណាស់សម្រាប់​សហព័ន្ធ និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដោយសារ​សហព័ន្ធ​ខ្វះ​ធនធាន​កីឡាករ​-​កីឡាការិនី​ជនពិការ​លើ​ប្រភេទ​កីឡា​វាយ​សី​ច្រើន ដូច្នេះ​ព្រឹត្តិការណ៍​នេះគឺជា​ឱកាស​ក្នុងការ​ជ្រើសរើស និង​ស្វែងរក​អត្ត​ព​លិ​ក​ជនពិការយកមក​ហ្វឹកហាត់ ត្រៀម​ការប្រកួត​ប្រចាំ​តំបន់​នេះ​ពេលខាងមុខ។​ ​និយាយ​ពី​គុណ​ផលសម្រាប់​កីឡាការិនី​នៅមានកម្រិត ដោយសារតែ​ទើប​ជ្រើសរើស​យកមក​ហ្វឹកហាត់ ដូច្នេះ​បទពិសោធន៍ និង​បច្ចេកទេស​មាន​តិចតួច​។ ចំពោះ​កីឡាករ​វិញគឺមាន​គុណ​ផល​ខ្ពស់ ព្រោះ​ធ្លាប់​ហ្វឹកហាត់ និង​ធ្លាប់​ឆ្លងកាត់​ការប្រកួត​អន្តរជាតិ ដូចជា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​២០២២ ជាដើម។ តាមរយៈ​បទពិសោធន៍​ពី​អន្តរជាតិ និង​ការប្រកួត​កីឡា​ជាតិ​ជនពិការ រួមជាមួយ​ការយកចិត្តទុកដាក់រ​បស់​ប្រធាន​សហព័ន្ធ លោក​ជឿជាក់ថា កីឡាករ​-​កីឡាការិនី​វាយ​សី​ជនពិការ​កម្ពុជានឹងមាន​ការរីកចម្រើន​ច្រើន​ទាំង​សិទ្ធ​ផល និង​បច្ចេកទេស សម្រាប់​ត្រៀម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នាពេលខាងមុខ។​ ​លោក ព្រំ សា​រ៉ាវុធ បន្ដទៀតថា អ្វីដែល​ពិសេស​នោះ នៅ​ដើមឆ្នាំ​២០២៣ ខាងមុខ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជានឹង​បញ្ជូន​អត្ត​ព​លិ​ក​ជនពិការ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​រយៈពេល​វែង ឬ​នៅ​ប្រទេស​ម៉ាឡេស៊ីតាមរយៈ​ការសម្របសម្រួល​ពី​លោក​ Sambenthan Sivaperumal ​នាយក​ប្រតិបត្តិ​ផ្នែក​វាយ​សី​អភិវឌ្ឍន៍អាស៊ី ដែល​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​។ នេះ​គឺជា​ការយកចិត្តទុកដាក់ និង​ជា​ឱកាសល្អ​មួយទៀតសម្រាប់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេសឆ្ពោះទៅរក​កម្រិត​ខ្ពស់ មុន​ការប្រកួត​មកដល់។​ ​សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ សហព័ន្ធ​បាន​ត្រៀម​កីឡាករ​-​កីឡាការិនី​កីឡា​វាយ​សី​ជនពិការ ៨​នាក់ ប្រកួត​តាម​វិញ្ញាសា​  ​ដែល​វាយតម្លៃ​តាម​ពិការភាព​របស់​អត្ត​ព​លិ​ក ដើម្បី​ធ្វើការ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ៕អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM
កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
08/02/2026 01:08 PM