Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ថៃ និង​ឥណ្ឌូនេស៊ី​រកបាន​បី​ពិន្ទុ​រៀងខ្លួន​ ក្រោយ​ឈ្នះ​ហ្វីលីពីន និង​ព្រុយ​ណេ

2022/12/27 05:13:42 pm        51
​បាល់ទាត់៖ ​ក្រុម​ដំរី​សឹក​ថៃ​បាន​បន្ត​រកបាន​បី​ពិន្ទុ​ពី​ការប្រកួត​ទី​២ របស់ខ្លួន​តាមរយៈ​ជ័យជំនះ​លើ​ក្រុម​ហ្វីលីពីន ៤-០ ក្នុងការ​ប្រកួត​ពានរ​ង្វាន់​បាល់ទាត់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022 ពូ​ល A​។ ​​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​បាន​បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៣ ដោយ​ការ​តែ​ត​បញ្ចូល​ទី​ពី​បាល់ Freekick របស់ Theeraton Boonmatan មុន​ពេលដែល​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​ដដែល​បន្ថែម​គ្រាប់​ទី២ ​របស់ខ្លួន​មុន​ចប់​វគ្គ​ទី១​។ ​​ក្រុម​របស់លោក Mano Polking មិន​បង្អង់​ដៃ​ឡើយ​ដោយ​រកបាន​ពីរ​គ្រាប់​ទៀត​នៅ​វគ្គ​ទី២ ដោយ Adisak Kraisorn និង Suphanan Bureerat​។ ​​នេះ​ជា​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​ ដើម្បី​បន្ត​នាំមុខគេ​ក្នុង​ពូ​ល A នេះ​មាន ៦ពិន្ទុ​ពេញ​។ ​​ចំណែកឯ​ក្រុម​ជើងឯក​រង ៦សម័យ​ឥណ្ឌូនេស៊ីក៏​មិន​ខក​បី​ពិន្ទុ​ពី​ការប្រកួត​ទី២ របស់ខ្លួន​ដែរ​នៅពេល​ជួប​ជាមួយ​ព្រុយ​ណេដោយ​រកបាន​ជ័យជំនះ​ដោយ​លទ្ធផល ៧-០ ដល់​ទឹកដី​។ ​​ឥណ្ឌូនេស៊ី​បើក​ការនាំ​មុខ​នៅ​នាទី​ទី២០ ដោយ Syahrian Abimanyu មុន​ពេលដែល​ម្ចាស់ផ្ទះ​ព្រុយ​ណេ​សល់​គ្នា​តែ​ ១០នាក់​នៅពេល Mohamad Alinur ទទួលបាន​កាត​លឿង​ពីរដង​បណ្តេញ​ចេញពី​ការប្រកួត​។ ​​ឥណ្ឌូនេស៊ី​ក៏​រកបាន​មួយ​គ្រាប់​ទៀត​មុន​ចប់​វគ្គ​ទី១ ដោយ Sulistyawan ខណៈ​វគ្គ​ទី២ កាន់តែ​ធ្ងន់​សំរាប់​ព្រុយ​ណេ​នៅពេល​ឥណ្ឌូនេស៊ី​បន្ថែម ៥គ្រាប់​ទៀត​។ ​​ក្រុម​របស់លោក Shin Tae-yong ដែលជា​ជើងឯក​រង​ឆ្នាំមុន​បន្ត​ឈរ​លេខ២ ក្នុង​ពូ​ល A នេះ​មាន ៦ពិន្ទុ​ពេញ​ដូច​ថៃ​ដែរ​តាម​ពីក្រោយ​ដោយកម្ពុជា និង​ហ្វីលីពីន​មាន ៣ពិន្ទុ​ដូចគ្នា​ ខណៈ​ព្រុយ​ណេ​ក្រោម​គេ​គ្មាន​ពិន្ទុ​រាប់​។ ​​ប្រកួត​បន្ទាប់​ក្នុង​ពូ​ល​នេះឥណ្ឌូនេស៊ី​ត្រូវ​ទទួល​ថៃ ខណៈ​កម្ពុជា​ទទួល​ព្រុយ​ណេ​នៅ​ថ្ងៃទី​ព្រហស្បតិ៍ ​ទី២៩ ខែធ្នូ​ជាមួយគ្នា និង​មានការ​ផ្សាយ​ផ្ទាល់​ផងដែរ​ពី BTV៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Claudio Ranieri ត្រលប់​ទៅ​ដឹកនាំ Cagliari ក្លិប​ដែល​លោក​ធ្លាក់​ដឹកនាំ​ពេល​ចាប់ផ្តើម​អាជីព ៣១ឆ្នាំមុន​

2022/12/26 10:22:07 pm        122
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ Leicester City លោក Claudio Ranieri ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ក្លិប​អ៊ីតាលី Cagliari ដែលជា​ក្លិប​លោក​បានចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​កាលពី​ឆ្នាំ ៣១ឆ្នាំមុន​។ ​​លោក Ranieri បានចាប់ផ្តើម​អាជីព​ដំបូង​ដឹកនាំ​ក្លិប​នៅ Serie B មួយ​នេះ​តាំងពី​ឆ្នាំ១៩៨៨ ដល់ ១៩៩១ ដោយបាន​នាំ​ក្រុម​ពី​ក្របខណ្ឌ​ទី៣ Serie C ឡើងដល់​ក្របខណ្ឌ​កំពូល Serie A​។​ ​ការ​ត្រលប់​មកកាន់ Cagliari វិញ​នេះ​គ្រូបង្វឹក​វ័យ ៧១ឆ្នាំ​អ៊ីតាលី​នេះ​រូបនេះ​បាន​ចុះហត្ថលេខា​ដឹកនាំ​ដល់​ឆ្នាំ២០២៥ ដែលជា​ការងារ​ដំបូង​តាំងពី​ត្រូវបាន​បណ្តេញ​ចេញពី Watford កាលពី​ខែមករា​។​ ​ការ​មកកាន់​តំណែង​នៅ Cagliari គឺ​ជំនួស​តំណែង​លោក Fabio Liverani ដែល​ត្រូវបាន​បណ្តេញ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ក្លិប​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ ១៤ នៅ​ក្របខណ្ឌ​ទី២ Serie B​។ ​​រំលឹកថា ​អាជីព​ជោគជ័យ​បំផុត​របស់លោក Claudio Ranieri គឺ​នៅពេល​ដឹកនាំ​ក្លិប​អង់គ្លេស Leicester City លើក​ពាន English Premier League នៅ​រដូវ​កាល ២០១៦-១៦ ហើយ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​អង់គ្លេស​ផ្សេងទៀត​ដែរ​ដូចជា Chelsea និង Fulham ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Thomas Frank បន្ត​កិច្ចសន្យា​ដឹកនាំ Brentford ដល់​ឆ្នាំ​២០២៧

2022/12/26 09:43:45 pm        74
​បាល់ទាត់៖ ​លោក Thomas Frank នឹង​បន្ត​ជា​អ្នកចាត់ការ​ក្លិប​ Brentford រហូតដល់​ឆ្នាំ២០២៧​។ ​​បុរស​វ័យ ៤៩ឆ្នាំ​រូបនេះ​ទើបតែ​ទទួលបាន​កិច្ចសន្យា​ថ្មី​ពី​កាល​ខែមករា​ដើមឆ្នាំ២០២២ ដែលមាន​សុពលភាព​ដល់​ឆ្នាំ២០២៥​។ ​អ្នកចាត់ការ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​បាន​ដឹកនាំ Brentford ឡើងមក​កាន់​ក្របខណ្ឌ​កំពូល English Premier League កាលពី ១៨ខែ​មុន ដោយបាន​បញ្ចប់​ការទន្ទឹងរង់ចាំ​របស់ Brentford ឡើងមក​កាន់​ក្របខណ្ឌ​កំពូល​អង់គ្លេសរយៈពេល ៧៤ឆ្នាំ និង​បានបញ្ចប់​រដូវ​កាល​មុន​នៅ​ចំណាត់ថ្នាក់​លេខ ១៣ ផងដែរ​។ ​​បច្ចុប្បន្ន Brentford កំពុង​ឈរ​លេខ ១០ ​ដោយ​នឹងត្រូវ​ជួប​ជាមួយ Spurs នៅ​ថ្ងៃទី២៦ ខែធ្នូ​នេះ​។ ​​រំលឹកថា ​លោក Thomas Frank បាន​ចូលមក​ដឹកនាំ Brentford កាល​ពី​ឆ្នាំ២០១៨ ដោយបាន​ចាក​ចេញ​ពី​តំណែង​ជំនួយការ​លោក Dean Smith នៅ Aston Villa៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Pele និង​ក្រុមគ្រួសារ​ជួបជុំគ្នា​អបអរ​គ្រី​ស​ស្មាស​ក្នុង​មន្ទីរពេទ្យ

2022/12/26 09:30:04 pm        85
​បាល់ទាត់៖ ក្រុមគ្រួសា​រវីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele បាន​ជួបជុំគ្នា​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​អបអរ​ថ្ងៃបុណ្យ​គ្រី​ស​ស្មាស ស្របពេល​ស្ថានភាព​ជំងឺ​របស់លោក Pele ស្ថិតក្នុង​ស្ថានភាព​វិវឌ្ឍ​កាន់តែ​អាក្រក់​។ ​​បុរស​វ័យ ៨២​ឆ្នាំ​រូបនេះ​ត្រូវការ​ការថែទាំ​សុខភាព​របស់គាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត ​ពី​ក្រុម​ជំនាញ​ពេទ្យ​ផ្នែក​មហារីក​នៅ​មន្ទីរពេទ្យ Albert Einstein ទីក្រុង Sao Paulo​។​ ​មិន​ត្រឹមតែ​បញ្ហា​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ​លោក Pele ក៏មាន​បញ្ហា​បេះដូង​ផងដែរ​។​ ​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា ​ជំងឺមហារីក​របស់លោក Pele កំពុង​វិ​វ​ឌ្ឍ​កាន់តែ​ព្រួយបារម្ភ តែ​មិនទាន់​ដល់​ថ្នាក់​សម្រាក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ​ទេ​។​ ​​ដោយ​ត្រូវបាន​គេ​ចាត់ទុកថា​ ជា​កីឡាករ​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​លោក Pele ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ជាច្រើនលើក​រួចមកហើយ​ក្នុង​ឆ្នាំ​២០២២ នេះ​។ ​ក្រុមគ្រួសារ​របស់លោក Pele រួមមាន​កូនស្រី​ទាំងពីរ​នាក់ Kely Nascimento និង Flavia Arantes បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា​ ស្ថានភាព​ជំងឺ​របស់​ឪពុក​ខ្លួន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​ហើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wolves ខ្ចី​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Matheus Cunha ពី Atletico Madrid

2022/12/26 07:17:18 pm        125
​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Wolverhampton Wanderers បានសំរេច​ក្នុងការ​ចុះហត្ថលេខា​នាំយក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Matheus Cunha ពី​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ Wolves នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកចំហរ​នៅ​ថ្ងៃទី១ ខែមករា​ខាងមុខ ជាមួយនឹង​កិច្ចសន្យា​ដែល​ចងភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ជា​កីឡាករ​របស់ Wolves ដល់​ឆ្នាំ២០២៧​។ ​​Matheus Cunha បាន​ចូលរួម​ជាមួយ Atletico Madrid នៅ​ខែសីហា​ ឆ្នាំ២០២១ ស៊ុត​បញ្ចូល​ទី​បាន ៦គ្រាប់​នៅ La Liga ក្នុងការ​បង្ហាញខ្លួន ៤០ប្រកួត តែ​ភាគ​ច្រើនជាង​កីឡាករ​បម្រុង​ប៉ុណ្ណោះ​។ ​​មុន​មកដល់ Atletico Madrid, Matheus Cunha ធ្លាប់​ចំណាយពេល​ប្រកប​អាជីព​នៅ​ទឹកដី​អាល្លឺម៉ង់​ក្របខណ្ឌ Bundesliga ជាមួយ RB Leipzig ពី​ឆ្នាំ២០១៨ ដល់ ២០២០ មុន​ផ្លាស់​ទៅកាន់ Hertha Berlin​។ ​​Matheus Cunha ត្រូវបាន​កោះហៅ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដំបូង​កាលពី​ខែកញ្ញា​ ឆ្នាំ២០២១ ក្នុងជំនួប​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​ស៊ី​លី ១-០ ក្នុង​វគ្គ​ជម្រុះ World Cup​។ មួយខែ​ក្រោយមក Cunha គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ​ក្រុម U23 ប្រេ​ស៊ី​ល​ឈ្នះ​មេដាយមាស​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រេ​ស៊ី​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកចាត់ការ Spurs មិន​សប្បាយចិត្ត​ដែល Premier League សម្រាក​ពី World Cup ឆាប់​ពេក

2022/12/26 06:56:01 pm        58
​បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​ Tottenham Hotspur លោក Antonio Conte បាន​រអ៊ូរទាំ​មិន​សប្បាយចិត្ត​នៅពេលដែល​កីឡាករ​មាន​ពេល​សម្រាក​តិចពេក ​ក្រោយ​ចប់​បេសកកម្ម​របស់ខ្លួន​នៅ World Cup​។ លោក Conte បាន​និយាយថា លោក​ប្រហែលជា​ត្រូវ​ជ្រើសរើស​កីឡាករ​ដែល​មិនបាន​លេង World Cup ឱ្យ​លេង​ទល់នឹង Brentford ក្នុង​ថ្ងៃ Boxing Day ថ្ងៃ​ចន្ទ​នេះ​។ ​​កីឡាករ​ដែល​ពាក់ព័ន្ធ​នឹង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup រវាង​បារាំង និង​អា​ហ្ស​ង់​ទីន​ដូចជា​អ្នកចាំទី​បារាំង Hugo Lloris និង​ខ្សែការពារ Cristian Romero ច្បាស់​ណាស់​នឹង​អវត្តមាន​ពី​ការប្រកួត​នេះ​។ ​​អតីត​អ្នកចាត់ការ Chelsea រូបនេះ​បន្តទៀតថា នេះ​ជា​លើកដំបូង​ដែល World Cup ត្រូវបាន​រៀបចំឡើង​ក្នុង​ចន្លោះ​រដូវ​កាល ដែល​ធ្វើឱ្យ​កីឡាករ​ពិបាក​នឹង​ប្រមូល​អារម្មណ៍​នៅពេល​ត្រលប់​មកវិញ ហើយ Premier League គួរតែមាន​ពេល​សម្រាក​យូរ​ជាង​នេះ​។ ​​កីឡាករ​សំខាន់ៗ​ផ្សេងទៀត​របស់ Spurs ដែល​នឹង​អវត្តមាន​មានដូចជា Rodrigo Bentancur ដោយសារ​របួស និង​ជាប់​ពិន័យ ខណៈ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Richarlison និង Luca Moura សុទ្ធ​តែមាន​របួស​។ ​​Spurs បច្ចុប្បន្នកំពុង​ឈរ​លេខ៤ មាន ២៩ពិន្ទុ​តាម​ពីក្រោយ Newcastle ១ពិន្ទុ​នៅ​ពីលើ Manchester United ៣ពិន្ទុ​។ ​បន្ទាប់ពី​ជួប Brentford ថ្ងៃនេះ Spurs នឹង​បន្ត​ជួប​ជាមួយ Aston Villa ថ្ងៃទី១ ឆ្នាំ​ថ្មី និង​បី​ថ្ងៃ​បន្ទាប់​ជួប Crystal Palace៕​អត្ថបទ​៖​នាង សុភា​វុ​ធ

N’Golo Kante នឹង​អវត្តមាន​ពី Chelsea យ៉ាងហោចណាស់​ដល់​ខែមីនា

2022/12/26 06:14:54 pm        66
​បាល់ទាត់៖ ​គ្រូបង្វឹក Chelsea លោក Graham Potter បង្ហើប​ថា ​ខ្សែបម្រើ​បារាំង N'Golo Kante ត្រូវបាន​គេ​រំពឹងថា​នឹង​អវត្តមាន​រហូតដល់​ខែមីនា​។​ ​​កីឡាករ​វ័យ ៣១​ឆ្នាំ​រូបនេះ​បានទទួល​រងរបួស​អំ​ឡុង​ការប្រកួត​ដែល Chelsea ស្មើ Tottenham Hotspur ២-២ នៅ Stamford Bridge កាលពី​ថ្ងៃទី​១៤ ខែសីហា​ ដែល​ធ្វើ​ឱ្យគេ​ខកខាន​មិនបាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​ នៅ​ការប្រកួត​បាល់ទាត់​ពិភពលោក​កន្លងទៅ​។ ​​របួស​របស់ Kante បានទទួល​ការវះកាត់​រួចរាល់​តាំងពី​មុន World Cup តែ​តាមរយៈ​លោក Graham Potter ថា Kante នឹង​បន្ត​សម្រាក​យ៉ាងហោចណាស់​ដល់​ខែមីនា​ឯណោះ​។ ​ក្រុម​តោ​ខៀវ​ដែល​ឈរ​ចំណាត់ថ្នាក់​លេខ៨ នឹង​ត្រលប់មក​ការប្រកួត Premier League នៅ​ថ្ងៃទី២៧ ខែធ្នូ នៅពេលដែល​ពួកគេ​ជួប​ក្រុម Bournemouth នៅ​កីឡដ្ឋាន Stamford Bridge ហើយ​អាច​នឹង​មិនមាន​វត្តមាន​កីឡាករ​ជម្រើស​ដំបូង​យ៉ាងហោចណាស់ ៨នាក់​។ Mateo Kovacic របស់​ក្រូ​អាស៊ី និង Hakim Ziyech របស់​ម៉ា​រ៉ុ​កនឹង​មិនមាន​វត្តមាន​សម្រាប់​ការប្រកួតទល់នឹង Bournemouth ឡើយ​ដោយ​កំពុង​សម្រាក​ពី​ការនឿយហត់​នៅ World Cup​។ Armando Broja ត្រូវបាន​គេ​រំពឹងថា​នឹង​ខកខាន​ការប្រកួត​ដែល​នៅសល់​នៃ​រដូវ​កាល​នេះ បន្ទាប់ពី​បានទទួល​ការវះកាត់​ដោយ​ជោគជ័យ​សម្រាប់​របួស​ស​រ​សៃ​ពួរ​ផ្នែក​ខាងមុខ​ ក្នុងការ​ប្រកួត​មិត្តភាព​ពាក់កណ្តាល​រដូវ​កាល​របស់ Chelsea ទល់នឹង Aston Villa៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកលេង​គុន​ខ្មែរ ធឿន ធារ៉ា ធ្វើ​ឲ្យ​កក្រើក​សង្វៀន Thai Fight ក្រោយ​ផ្ដួល​ជើង​ខ្លាំង Saiyok ត្រឹម​ទឹក​ទី​១

2022/12/26 05:44:18 pm        131
​គុនខ្មែរ៖ អ្នកលេង​គុន​ខ្មែរ ធឿន ធារ៉ា ធ្វើ​ឲ្យ​កក្រើក​ប្រទេស​ថៃ ក្រោយ​ផ្ដួល​កីឡាករ​លំដាប់​កំពូល​ថៃ Saiyok Pumphanmuang ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​១ ដើម្បី​គ្រង​ខ្សែក្រវាត់ និង​ពានរង្វាន់​របស់​ព្រះមហាក្សត្រ​ថៃនៃ​ព្រឹត្តិការណ៍ Thai Fight 100 Years Nakhon Ban កាលពី​រាត្រី​ថ្ងៃទី​២៤ ខែធ្នូ​កន្លងទៅ។​ ​គូ​ពិសេស​ប្រភេទ​ទម្ងន់ ៧២​គីឡូក្រាម​កន្លះ​នេះ ធឿន ធារ៉ា ប្រើពេល​ប្រមាណ ១​នាទី​កន្លះ​ប៉ុណ្ណោះដើម្បី​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ Saiyok Pumphanmuang បន្ទាប់ពី​ជើង​ខ្លាំង​កម្ពុជា​រូបនេះព្យាយាម​សម្រុក​ប្រើ​កណ្ដាប់ដៃ ពិសេស​ការប្រើ​កែងធ្វើ​ឲ្យ Saiyok បែក​ចិញ្ចើម​ផ្នែក​កន្ទុយ​ភ្នែក​ខាងស្ដាំ​យ៉ាង​ធំ ហើយក៏​ត្រូវ​គ្រូពេទ្យ​ប្រាប់​អាជ្ញាកណ្ដាល​ឲ្យ​បញ្ឈប់​ការប្រកួត​តែម្ដង ដោយសារ​របួស​ធំ​ពេកមិនអាច​បន្ដ​ការប្រកួត​បាន។​​តាមរយៈ​នេះបានធ្វើ​ឲ្យ​អ្នកលេង​ពូថៅ​ដៃ ធឿន ធារ៉ា ក្លាយជា​អ្នកលេង​គុន​ខ្មែរ​ដំបូងដែល​បាន​គ្រង​ជើងឯកនៃ​ព្រឹត្តិការណ៍​ដ៏​ធំ Thai Fight ដោយ​ទទួលបាន​ខ្សែក្រវាត់ និង​ពានរង្វាន់​របស់​ព្រះមហាក្សត្រ​ថៃ អម​ប្រាក់រង្វាន់ ៤​សែន​បាត អម​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត ពិសេស​សប្បុរសជន​ក្នុងស្រុកដែល​បានប្រកាស​ឧបត្ថម្ភ​លើកទឹកចិត្ត ដល់​អ្នកលេង​គុន​ខ្មែរ​រូបនេះ​ជា​បន្ដបន្ទាប់​ទៀតផង។​ ​ក្រឡេក​ទៅ​ចាប់អារម្មណ៍​អ្នកគាំទ្រ និង​ប្រជាជន​ថៃ​វិញក៏បាន​សម្ដែង​ការអបអរសាទរជ័យជម្នះ​របស់​កីឡាករ ធឿន ធារ៉ា ផងដែរ ទោះបី​កីឡាករ​កម្ពុជា​រូបនេះបាន​ផ្ដួល​កីឡាករ​លំដាប់​កំពូល​ថៃ Saiyok Pumphanmuang ក៏ដោយ៕​អត្ថបទ៖ លី ឈុន​ឡា

AFF៖ កម្ពុជា​បន្ដ​ហ្វឹកហាត់​ត្រៀម​ជួប​ប្រ៊ុយណេ ខណៈ​បេក្ខភាព​ពូ​ល A ផ្សេងទៀតត្រូវ​ប្រកួត​ថ្ងៃនេះ

2022/12/26 05:14:30 pm        361
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​បន្ដ​ការប្រមូលផ្ដុំ​ហ្វឹកហាត់​របស់ខ្លួន ក្រោយ​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​វិញដើម្បី​ត្រៀម​ការប្រកួត​បន្ទាប់ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 ដោយ​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទទួល​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេនា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ សប្ដាហ៍​នេះ។​ ​នេះ​គឺជា​ការប្រកួត​ទី​៣ ក្នុង​ពូ​ល A រវាង​ក្រុម​ទាំងពីរដែល​ត្រូវ​ជួបគ្នា​លើទឹក​ដី​កម្ពុជា។ សម្រាប់ ២​ប្រកួត​ដំបូង​របស់​កម្ពុជាគឺ​បាន​យកឈ្នះ​ហ្វីលីពីនក្នុង​ដី ៣-២ តែ​សោកស្ដាយ​បាន​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ២-១។ រីឯ ២​ប្រកួត​របស់​ប្រ៊ុយណេគឺ​សុទ្ធតែ​បរាជ័យ រួមមាន​ចាញ់​ក្រុម​ភ្ញៀវ​ថៃ ៥-០ និង​ចាញ់​ម្ចាស់ផ្ទះ​ហ្វីលីពីន ៥-១។​ ​សម្រាប់​ប្រកួត​បន្ទាប់​នេះគឺជា​ជំនួប​ដ៏​សំខាន់​របស់​កម្ពុជា មុន​ធ្វើ​ការងារ​ធ្ងន់ដោយ​ត្រូវ​ហោះ​ទៅ​ប្រកួត​បញ្ចប់​ពូ​ល ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។ ២​ប្រកួត​ចុងក្រោយ​នេះត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​មានឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដនៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២។​ ​ប៉ុន្ដែ​មុន​ឈានដល់​ការប្រកួត​ក្រុម​គោព្រៃ​កម្ពុជា មាន​បេក្ខភាព​ក្នុង​ពូ​ល A ចំនួន ២​គូនឹងត្រូវ​ធ្វើការ​ប្រកួតនៅ​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ​នេះ រួមមាន​ក្រុម​ខ្លាំង​ឥណ្ឌូនេស៊ីជួប​ក្រុម​ម្ចាស់ផ្ទះ​ប្រ៊ុយណេ និង​ក្រុមការងារ​ពារ​តំណែង​ជើងឯក​ថៃជួប​ក្រុម​ភ្ញៀវ​ហ្វីលីពីន៕​អត្ថបទ៖ លី ឈុន​ឡា

សិង្ហ​បុរី​បើក​ការប្រកួត​ដំបូង​របស់ខ្លួន​ថ្ងៃនេះ ខណៈ​ឡាវ​ធ្វើដំណើរ​ទៅ​ជួប​ម៉ាឡេស៊ី​

2022/12/24 06:05:05 pm        104
បាល់ទាត់៖ ល្ងាច​នេះក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហ​បុរី ដែល​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រឆ្នាំ​២០២១ ត្រូវ​បើក​យុទ្ធនាការ​ប្រកួត​ពូ​ល B ដោយ​ត្រូវ​ទទួល​សហភាព​មី​យ៉ាន់​ម៉ា​ម៉ោង ​៥​និង​០០​នាទី​ល្ងាច​ម៉ោង​នៅ​កម្ពុជា ក្នុងការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ីអាគ្នេយ៍ ២០២២​។ ​​នេះ​ជាការ​ប្រកួត​ទី​១ ​របស់​សិង្ហ​បុរី ចំនែក​សហភាព​មី​យ៉ាន់​ម៉ា​នេះ​ជា​ប្រកួត​ទី​ពីរ ខណៈ​ប្រកួតទីមួយ​ចាញ់​ម៉ាឡេស៊ី ០​ទល់នឹង​១ ក្នុង​ដី​។ ប្រកួត​ថ្ងៃនេះគ្រូបង្វឹក​សញ្ជាតិ​ជប៉ុន Takayuki Nishigaya របស់​សិង្ហបុរី​ជួប​បញ្ហា​ប្រឈម​ដោយ​កីឡាករ​ឆ្នើម​ពីររូប​គឺ​ខ្សែប្រយុទ្ធ khsan Fandi រួមជាមួយ​ខ្សែបម្រើ Adam Swandi មាន​របួស​មិន​អាច​លេង​បាន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​លោក Nishigaya លើកឡើងថា ​វា​ពិតជា​ខកចិត្ត​ដែល​កីឡាករ​ទាំងពីរ​រូប​នេះ​រងរបួស ហើយ​មិនអាច​បន្ត​ការប្រកួត​បាន​។ ប៉ះ​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​ជាការ​ប្រកួត​ដំបូង ដូច្នោះ​ត្រូវតែ​លេង​ឱ្យ​បាន​ល្អ​។​ ​ចំនែក​លោក Antoine Hey គ្រូបង្វឹក​សហភាព​មី​យ៉ាន់​ម៉ា​សង្ឃឹមថា ​ក្រុម​របស់​លើក​អាច​ជួសជុល​ស្ថានការណ៍ក្រោយ​ចាញ់ ​០​ទល់នឹង​១ ក្រោម​ថ្វី​បច្ចេកទេស​ម៉ាឡេស៊ី​។ ប្រាំពីរ​ប្រកួត​ចុងក្រោយ​សិង្ហ​បុរី​ឈ្នះ ​៥​ប្រកួត ស្មើ​១ និង​ចាញ់​១​។ ​ថ្ងៃ​ជាមួយគ្នានេះដែរ ម៉ាឡេស៊ី​បើក​ពហុ​កីឡដ្ឋាន​ជាតិ Bukil Jalil នៅ​ទីក្រុង​គួឡាឡាំ​ពួ​ទទួល​ក្រុម​ឡាវ​។ ឡាវ​បើក​ការប្រកួត​ចាញ់​វៀតណាម ០​ទល់នឹង​៦ ចំនែក​ម៉ាឡេស៊ី​ឈ្នះ​សហភាព​មី​យ៉ាន់​ម៉ាយ៉ាង​លំបាក ០​ទល់នឹង​១​។​ ជ័យជំនះ​ការប្រកួត​ដំបូង​បាន​ធ្វើឱ្យ​លោក Kim Pan-gon គ្រូបង្វឹក​ម៉ាឡេស៊ី​កាន់​តែមាន​ទំនុកចិត្ត​សម្រាប់​ប្រកួត​ទី​ពីរ​នេះ​។ ៦​ប្រកួត​ចុងក្រោយ ឡាវ​មិនដែល​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​នោះ​ទេ​។ សូម​ជម្រាប​ជូន​ថា ​ការប្រកួត​ទាំងពីរ​ប្រកួត​នេះ BTV News ផ្សាយ​ផ្ទា​ល់ពី​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ជូន​អ្នកគាំទ្រ​កីឡាបាល់ទាត់​៕​អត្ថបទ៖ គង់ ហួន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM