Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ម៉ា​រ៉ុ​ក​មកដល់​ប្រទេស​កំណើត​ទទួល​បាន​ការ​ស្វាគមន៍​ដូច​ក្រុម​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក

2022/12/21 06:45:18 pm        133
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​កបាន​ត្រលប់មក​ដល់ទី​ក្រុម Rabat នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ និង​ទទួលបាន​ការស្វាគម​ន៍​ដូច​វីរបុរស ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ដ៏​ជោគជ័យ​នៅ World Cup 2022 ប្រទេស​កាតា​។​​ម៉ា​រ៉ុ​កបាន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល និង​ទាយ​មិនត្រូវ​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ និង​បាន​សាង​ប្រវត្តិសាស្ត្រ​ឱ្យ​ក្រុមបាល់ទាត់​នៅ​ទ្វីបអាហ្វ្រិក និង​ប្រទេស​អារ៉ាប់​ទាំងអស់​តាមរយៈ​ការបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤​។ ​ក្រុម​របស់លោក Walid Regragui បានបញ្ចប់​រជ្ជកាល​មាស​របស់​ប៊ែ​ល​ហ្ស៊ិ​ក​ដែលជា​ក្រុម​ឈរ​លេខ២ ក្នុង​ចំណាត់ថ្នាក់​ពិភពលោក​ដោយ​យកឈ្នះ​នៅក្នុង​ពូ​ល ២-០​។ ​​ម៉ា​រ៉ុ​ក​បន្ត​ឡើងមក​វគ្គ ១៦ក្រុម​ក៏​យកឈ្នះ​ក្រុម​ជើងឯក ២០១០ គោ​ជល់​អេ​ស្ប៉ា​ញ និង​ទំលាក់​ជើងឯក Euro ២០១៦ ព័រទុយហ្កាល់ មុននឹង​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ដែល​ឈរ​ចាំ​ទទួល និង​អបអរ​ក្រុម​ម៉ា​រ៉ុ​កបាន​និយាយថា ប្រជាជន​ម៉ា​រ៉ុ​កមិន​ថា​នៅក្នុង​ស្រុក និង​ជុំវិញ​ពិភពលោក​សុទ្ធ​តែមាន​មោទនភាព និង​អារម្មណ៍​រីករាយ​មិនអាច​ថ្លែង​បាន​ដូចៗ​គ្នា ការទទួលបាន​ចំណាត់ថ្នាក់​លេខ៤ គឺជា​អ្វីដែល​គ្រប់គ្នា​មិនដែល​រំពឹងទុក​ឡើយ តែ​វា​ជាការ​ពិត​ទៅហើយ​។ សូមបញ្ជាក់ថា World Cup នៅលើ​ទឹកដី​អារ៉ាប់​ប្រទេស​កាតា​នេះ អាចនិយាយបាន​ជា​ជោគជ័យ​ខ្លាំង​សម្រាប់​ប្រទេស​អារ៉ាប់ បន្ទាប់ពី​ម៉ា​រ៉ុ​ក​ដែល​បាន​លេខ៤ យកឈ្នះ​ក្រុម​ខ្លាំងៗ​ដូចជាប៊ែ​ល​ហ្ស៊ិ​ក អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​នោះ អារ៉ាប៊ីសាអ៊ូឌីត​យកឈ្នះ​ក្រុម​ជើងឯក​អា​ហ្ស​ង់​ទីន​ប្រកួត​ដំបូង​ក្នុង​ពូ​ល និង​ទុយ​នេ​ស៊ី​យកឈ្នះ​ក្រុម​ជើងឯក​រង​បារាំង​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អា​ហ្ស​ង់​ទីន​ដង្ហែ​ពាន World Cup លើ​រថយន្តក្រុង រហូត​ជម្លៀស​ឡើង​ឧទ្ធម្ភាគចក្រ​

2022/12/21 06:17:37 pm        219
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ត្រលប់​មកដល់​ប្រទេស​កំណើត​វិញ​ និង​ធ្វើ​ពិធី​ដង្ហែ​ពាន​នៅ​រដ្ឋធានី Buenos Aires ដោយមាន​ប្រជាជន​ចាំ​អបអរ​ខ្ទង់លាន​នាក់​។ ​​កីឡាករ​របស់​អា​ហ្ស​ង់​ទីន​បាន​អបអរ​បង្ហាញ​ពាន World Cup របស់ខ្លួន​នៅ​រថយន្តក្រុង​ចំហរ​ដំបូល​នៅតាម​ដង​វិថី​ធំៗ​ក្នុង​ទីក្រុង Buenos Aires តែ​ការ​ដង្ហែ​នោះ​មិន​បានយូរ​ប៉ុន្មាន​ឡើយ កីឡាករ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ឡើង​ឧទ្ធម្ភាគចក្រ​វិញ ដោយ​សង្កេតឃើញថា​អារម្មណ៍​ហាក់​ពុះកញ្ជ្រោល​ពេក​។ ​​ដំបូង​នៅពេល​រថយន្តក្រុង​ចូក​ក្រោម​ស្ពាន​ថ្មើ​រជើង​ក៏មាន​អ្នកគាំទ្រ​លោត​ចុះមក និង​ម្នាក់ទៀត​លោត​ខុស​រថយន្ត​។ ​​ស្ថានភាព​ទូទៅ​នៃ​ការអបអរ​ហាក់​កាន់តែ​ពិបាក​គ្រប់គ្រង ទើប​ឈានដល់​ការជម្លៀស​កីឡាករ​ឡើង​ឧទ្ធម្ភាគចក្រ​បែបនេះ​។ ​​រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន​បានប្រកាសថា ថ្ងៃ​អង្គារ​ម្សិលមិញ​គឺជា​ថ្ងៃ​សម្រាក​របស់​ជាតិ​តែម្តង ដើម្បី​អបអរ​ការ​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​អា​ហ្ស​ង់​ទីន និង​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​ក៏ដូចជា​លើកដំបូង​ក្នុង​អាជីព​បាល់ទាត់​របស់ Lionel Messi​។ ​​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​ថា អ្នកគាំទ្រ​នៅ​ទីក្រុង Buenos Aires ដែល​រង់ចាំ​អបអរសាទរ​ក្រុម​អា​ហ្ស​ង់​ទីន​នោះមាន​ចំនួន​លើសពី ៤លាន​នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​ជំរុញ​គណៈកម្មការ​ជំនាញ​ទាំងអស់ត្រូវ​រួចរាល់មុន​ឈាន​ចូលឆ្នាំថ្មី​

2022/12/21 06:02:40 pm        310
​ស៊ីហ្គេម៖ គណៈអចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បាន​បន្ដ​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់ ខណៈ​ថ្នាក់ដឹកនាំបាន​ជំរុញ​គ្រប់​គណៈកម្មការ​ជំនាញ ត្រូវ​រួចរាល់មុន​ដំណាច់ឆ្នាំ​ចាស់ផ្លាស់​ចូលឆ្នាំថ្មីឆ្នាំ​២០២៣ ដែលជា​ឆ្នាំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ប្រាប់​អ្នក​សារព័ត៌មាន​​ក្រោយ​បញ្ចប់​កិច្ចប្រជុំដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​ឯកឧត្តម​អគ្គលេខាធិការ វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះបាន​ត្រួត​ពិ​និ​ត្យិ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​របស់ខ្លួន​ទាំងអស់ ពិសេស​ពិនិត្យមើល​បញ្ហា​ប្រឈម​ទាំងអស់ ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​លើ​គណៈកម្មការ​ស្នាក់នៅ ហូបចុក ការទទួល​បដិសណ្ឋារកិច្ច និង​ទីលាន​ប្រកួត​ជាដើម។​​​សូមបញ្ជាក់ថា កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការនៅ​ថ្ងៃទី​០៥ ខែឧសភា និង​បិទនៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ហើយ​បើ​គិតពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​បើកគឺ​នៅសល់​រយៈពេល ១៣៥ថ្ងៃ​គត់។ រីឯ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។ ប៉ុន្ដែ​មុន​ឈានដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រនៃ​ការទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ កម្ពុជា​នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ដូច​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​គ្រោង​រៀបចំ​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ និង​កម្មវិធី​រត់​ភ្លើង​គប់ ក៏ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត៕​អត្ថបទ៖ លី ឈុន​ឡា

ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ធ្វើ​ឲ្យ​ថៃ និង​បណ្ដា​ប្រទេស​ជាច្រើន​ភ្ញាក់ផ្អើល ក្រោយ​ប្រកួត​ជើងឯក​អាស៊ី​

2022/12/21 05:49:56 pm        106
​ឃី​ក​បុក​ស៊ី​ង​៖ ក្រុម​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បាន​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​ Asian Kickboxing Championships 2022 ដោយ​ជោគជ័យដោយ​ដណ្ដើមបាន​មេដាយ​សរុប ១២​គ្រឿង (​មាស ២ ប្រាក់ ៥ និង​សំរឹទ្ធ ៥) នៅ​ប្រទេស​ថៃកាលពី​ថ្មីៗ។​ ​ដំណើរ​មាតុភូមិនិវត្តន៍ អម​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​អត្ដ​ព​លិ​ក​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​នេះ បានទទួល​ការអញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។​ ​ឯកឧត្តម ហេង សុខឃន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា និង​ជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី​នេះបាន​គូសបញ្ជាក់ថា ជោគជ័យ​ផ្ដើមចេញពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កីឡា​ទាំងអស់រហូត​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន ពិសេស​ម្ចាស់ផ្ទះ​ថៃមានការ​ភ្ញាក់ផ្អើលចំពោះ​ភាព​រីកចម្រើន និង​សមត្ថភាព​​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា។ សមិទ្ធផល​នេះសបញ្ជាក់​ឲ្យ​ឃើញ​ពី​ការត្រៀមខ្លួន​រួចរាល់​របស់​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​​គួរ​ដឹងថា ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ីឆ្នាំ​២០២២ នេះបានធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៨ ខែធ្នូ​កន្លងទៅ ដោយមាន​អត្ត​ព​លិ​ក ១៨​ប្រទេស​មកពី​បណ្ដា​ប្រទេស​អាស៊ី​ចូលរួម ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា​ចំនួន ១៧​រូប​ផងដែរ ហើយ​ដណ្ដើមបាន​មេដាយ​សរុប ១២​គ្រឿងរួមមាន​មេដាយមាស ២ ប្រាក់ ៥ និង​សំរឹទ្ធ ៥។ ចំពោះ​មេដាយមាសដណ្ដើមបាន​ដោយ​កីឡាករ សុខ រិ​ទ្ធ និង​កីឡាករ ឃួន ឡាំង​កូស៊ីន ដែល​បាន​យកឈ្នះ​កីឡាករ​អ៊ូស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថានក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ពិន្ទុ​ដូចគ្នា៕​អត្ថបទ៖ លី ឈុន​ឡា

AFF៖ ថៃ​ឈរ​កំពូល​តារាង​ពូ​ល​ A ​ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ ៥-០

2022/12/21 05:35:53 pm        121
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃដែល​ស្ថិតក្នុង​ពូ​ល​ជាមួយ​កម្ពុជា បាន​ឡើងឈរ​កំពូល​តារាង​ពូ​ល​ A ​ជា​បណ្ដោះអាសន្ននៃ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ (AFF Mitsubishi Electric Cup 2022) បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ប្រ៊ុយណេ ៥-០ កាលពី​យប់​ថ្ងៃ​ទី២០ ខែធ្នូ។ ​​ការប្រកួត​ដំបូង​ក្នុង​ពូ​ល​នេះវគ្គ​ទី​១ ថៃ​បាន​បើក​ការ​នាំមុខ​ម្ចាស់ផ្ទះ ២​គ្រាប់ដោយ​កីឡាករ​ Phala ​និង​ Dangda ​នៅ​នាទី​១៩ និង​នាទី​៤៤ ។ វគ្គ​ទី​២ ទោះបី​ថៃនៅតែមាន​ប្រៀប តែ​ការបន្ថែម ៣​គ្រាប់​ចុងក្រោយគឺ​បាន​រង់ចាំ​រហូតដល់​ចុង​ម៉ោង ទើប​ក្រុម​ដំរី​សឹក​រកបាន​គ្រាប់​បាល់​ជា​បន្ដបន្ទាប់ ក្នុងនោះ​មាន​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​សំណាក់​កីឡាករ​ Yunos ​នៅ​នាទី​៨៨ និង​ការ​ស៊ុត​បំប៉ោង​សំណាញ់​ទី​ដោយ​កីឡាករ​ Chamrasamee ២​គ្រាប់​ម្នាក់ឯងនៅ​នាទី​៩១ និង​នាទី​៩៣។​​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ថៃឡើងឈរ​កំពូល​តារាង​ពូ​ល​ A ​ដោយមាន ៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជាដែល​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ហ្វីលីពីន ៣-២។ សម្រាប់​ប្រកួត​បន្ទាប់ ថៃត្រូវ​សម្រាក​រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ ទើប​ពួកគេ​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន​វិញ​ម្ដង ផ្ទុយ​ពី​កម្ពុជាដែល​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​២៣ ខែធ្នូ​ខានស្អែក​នេះ។ ចំពោះ​ជំនួប​រវាង​កម្ពុជា និង​ថៃ​វិញនឹងធ្វើ​ឡើង​នា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខនៅ​ទីក្រុង​បាងកក ប្រទេស​ថៃ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​ទទួលបាន​ការ​សាទរ ក្រោយ​ជ័យជម្នះ ៣-២ លើ​ហ្វីលីពីន ក្នុងជំនួប​បើកឆាក​ពាន​ AFF

2022/12/21 05:16:33 pm        666
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបានទទួល ៣​ពិន្ទុ​ពេញសម្រាប់​ការប្រកួត​បើកឆាក​ពូ​ល​ A ​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ (AFF Mitsubishi Electric Cup 2022) បន្ទាប់ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ៣-២ ​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ​។​​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជាខ្លាំងរហូត​ទទួលបាន​ការកោតសរសើ​រ​ជាខ្លាំង ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ ចំពោះ​ជ័យជម្នះ​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះ​ផងដែរ។​ ​សម្រាប់​ជំនួប​ដ៏​ជក់ចិត្ត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ វគ្គ​ទី​១ ម្ចាស់ផ្ទះ​កម្ពុជាធ្វើបាន​យ៉ាង​ល្អ ដោយ​ការព្យាយាម​ដាក់​សម្ពាធ​លើ​គូប្រកួតរហូត​រកបាន ២​គ្រាប់​មុនដោយ​កីឡាករ​ ​រ៉ឹង ប៊ុន​ហៀ​ង នៅ​នាទី​១៦ និង​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន នៅ​នាទី​ទី​២០ មុន​កីឡាករ​ Kenshiro Michael Lontok Daniels ​រកបាន ១​គ្រាប់​ឲ្យ​ហ្វីលីពីននៅ​នាទី​៤១។​​ចូលដល់​វគ្គ​ទី​២ ហ្វីលីពីនបាន​ព្យាយាម​វាយបក និង​ដាក់​សម្ពាធ​លើ​កម្ពុជា​វិញ ខណៈ​ក្រោយ​បន្ដ​លេង​បាន ១០​នាទី ខ្សែប្រយុទ្ធ​វ័យ ២៧​ឆ្នាំ​ដដែលរកបាន​គ្រាប់​ទី​២ ឲ្យ​ហ្វីលីពីនតាម​ស្មើ​កម្ពុជា។ យ៉ាងណា​ក្រុម​គោព្រៃ​កម្ពុជានៅតែ​ព្យា​យាម​វាយ​សម្រុករហូត​រកបាន​គ្រាប់​នាំមុខ​ជាថ្មី ពី​ការ​តែ​ត​បញ្ចូល​ទី​របស់​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង នៅ​នាទី​៥៩ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះដែរ។​ ​តាមរយៈ​ជ័យជម្នះ​នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ​ជាច្រើនបាន​ភ្ញាក់ផ្អើលចំពោះ​ទម្រង់​លេង​របស់​កម្ពុជា ពិសេស​នៅ​វគ្គ​ទី​១ ដែល​កម្ពុជាបាន​គ្រប់​ដណ្ដប់ និង​ដាក់​សម្ពាធ​ខ្លាំង​លើ​ហ្វីលីពីន។ ហើយ​អ្វីដែល​ពិសេសគឺ​ក្រោយ​ចប់​ការប្រកួត​ភ្លាមៗ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​អបអរសាទរ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ៣-២ ក្នុង​ជំ​នួន​បើកឆាក​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ផងដែរ។​​គួរ​ដឹងថា បន្ទាប់ពី​យកឈ្នះ​ហ្វីលីពីន​ក្នុង​ដី ក្រុម​គោព្រៃ​កម្ពុជានឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​ប្រកួត​បន្ទាប់ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​២៣ ខែធ្នូ​ខាងមុខ។ បន្ទាប់មក​ទើប​កម្ពុជា​ត្រូវ​បើកទ្វារ​ផ្ទះ​ជាថ្មី ទទួល​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ​វិញនា​ថ្ងៃទី​២៩ ខែធ្នូ មុន​ការប្រកួត​បញ្ច​ប់ពូ​លជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជារកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូលA

2022/12/21 03:33:57 am        371
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារអបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបាល់ទាត់បើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។សម្តេចតេជោហ៊ុន សែន សូមជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

កីឡាករ​ពីរ​នាក់​រប​ស់​បារាំង​ដែល​ស៊ុត ១១​ម៉ែត្រ​មិន​ចូល​រង​ការរើសអើង​នៅលើ​បណ្តាញ​សង្គម​

2022/12/20 10:21:51 pm        129
​បាល់ទាត់៖ ​កីឡាករ​បារាំង​ពីររូប Kingsley Coman និង Aurelien Tchouameni បាន​ក្លាយជា​គោលដៅ​នៃ​ការរើសអើង​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​កីឡាករ​ទាំងពីរ​នាក់​ស៊ុត ១១​ម៉ែត្រ​កាត់​សេចក្តី​មិន​ចូល​ធ្វើឱ្យ​បារាំង​បាត់បង់​ជើងឯក​ពិភពលោក​ទៅ​អា​ហ្ស​ង់​ទីន​។ ​​អ្នកចាំទី​អា​ហ្ស​ង់​ទីន Emiliano Martinez គឺជា​អ្នក​សង្គ្រោះ​បាល់ ១១ម៉ែត្រ​របស់ Kingsley Coman ខណៈ​ខ្សែបម្រើ Tchouameni ស៊ុត​មិន​ចំ​គោលដៅ​។​ ​ក្លិប​ដែល Kingsley Coman កំពុង​ប្រកប​អាជីព Bayern Munich បាន​បង្ហោះ​សារ​លើកទឹកចិត្ត និង​គាំទ្រ​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ និង​ថ្កោលទោស​ចំពោះ​ទង្វើ​អសីលធម៌​នេះ​។ ​​ការរើសអើង​កីឡាករ​ទាំងពីរ​រូបនេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ ពោលគឺ​កាលពី​ឆ្នាំមុន​កីឡាករ​អង់គ្លេស​បី​នាក់​រួមមាន Marcus Rashford, Jadon Sancho និង Bukayo Saka ក៏​ទទួលរង​ការរើសអើង​បែប​នេះ​ដែរ​ បន្ទាប់ពី​ស៊ុត ១១​ម៉ែត្រ​មិន​ចូល​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ដែល​អ៊ីតាលី​លើក​ពាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ថ្វីបើ​ចាញ់ ក្រុម​ជើងឯក​រង​បារាំង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាជន​បារាំង​

2022/12/20 09:41:24 pm        72
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​បាន​ត្រលប់​មកដល់​ប្រទេស​កំណើត​វិញ ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បើទោះជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2022 ក្រោម​ថ្វី​បច្ចេក​ទេស​អា​ហ្ស​ង់​ទីន​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​។ ​​ក្រុម​អាមេរិកខាង​ត្បូង អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​ក្នុង​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​លើ​បារាំង ៤-២ បន្ទាប់​ពី Kingsley Coman និង Aurelien Tchouameni ស៊ុត​មិន​ចូល​។ ​កីឡាករ​ទាំងអស់​រប​ស់​បារាំង រួម​ជាមួយ​គ្រូបង្វឹក Didier Deschamps បានបង្ហាញ​ទឹកមុខ​ក្រៀមក្រំ តែ​ទទួលបាន​ការអបអរ​លើក​ទឹក​ចិត្ត​ពី​អ្នកគាំទ្រ​នៅ​ចំពោះមុខ​។ ​​បារាំង​បើទោះបី Kylian Mbappe ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​ម្នាក់ឯង និង​ក្លាយជា​ម្ចាស់​ពាន​ស្បែកជើង​មាស​ក៏ដោយ ក៏​មិន​អាចជួយ​បារាំង​ឱ្យ​ក្លាយជា​ក្រុម​ដំបូង​ដែល​អាច​ការពារ​តំណែង​ជើងឯក​បាន ​បន្ទាប់ពី​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ១៩៥៨ និង ១៩៦២ ខណៈ Lionel Messi ស៊ុត​បញ្ចូល​ទី ២គ្រាប់​ម្នាក់ឯង​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក World Cup ជា​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Carlo Ancelotti គ្មាន​គម្រោង​ចាកចេញ​ពី Real Madrid មុន​កិច្ចសន្យា​បញ្ចប់​ឡើយ​

2022/12/20 09:24:30 pm        39
​បាល់ទាត់៖ ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Carlo Ancelotti គ្មាន​គំរោង​ចាក​ចេញពី​ក្លិប​អេ​ស្ប៉ា​ញ Real Madrid ឡើយ ​មុន​កិច្ចសន្យា​របស់​លោក​ដែល​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​២០២៤​។ ​​ការ​លើកឡើង​របស់​លោក Ancelotti បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា​ លោក​មាន​គម្រោង​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​បន្ត​ពី​លោក Tite ដែល​លាលែង​ពី​តំណែង​។ ​គ្រូបង្វឹក​វ័យ ៦៣​ឆ្នាំ​រូប​នេះ​និយាយ​ថា លោក​បន្ត​ផ្តោត​អារម្មណ៍​លើ​ការងារ​បច្ចុប្បន្ន​គឺ​នាំ Real Madrid ការពារ​ជើងឯក La Liga ក៏ដូចជា UEFA Champions League និង​ពាន​ជាច្រើន​ទៀត​ក្នុង​រដូវ​កាល​នេះ​។ ​លោក Ancelotti បាន​និយាយប្រាប់​វិទ្យុ Rai Radio ថា លោក​មិនដែល​គិតពី​អនាគត​ឡើយ ពោលគឺ​រស់​មួយថ្ងៃ​គិត​មួយថ្ងៃ សំខាន់​គឺ​បច្ចុប្បន្ន​សប្បាយចិត្ត​នៅ Real Madrid ពួកយើង​ស្រែក​ឃ្លាន​ជ័យជំនះ ប្រសិនបើ Real Madrid មិន​ដេញ​លោក​ទេ លោក​នឹងមិន​ទៅណា​ឡើយ​។ ​​ក្នុង​កិច្ចសម្ភាសន៍​នោះដែរ​លោក Carlo Ancelotti ក៏បាន​ថ្លែង​កោតសរសើរ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Lionel Scaloni ក្រោយ​ដឹកនាំ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក World Cup​។ ​Real Madrid នឹង​ចាប់​រដូវ​កាល​របស់ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី៣០ ខែធ្នូ​នេះ​ក្រោយ​បេសកកម្ម World Cup របស់​កីឡាករ​ជម្រើសជាតិ​បញ្ចប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM