Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ជំនាញការ​កីឡា​លើក​ទម្ងន់​អន្ដរជាតិ​ស្វាគមន៍​ស្រាយ​ចម្ងល់ និង​ការចែករំលែក​ចំណេះដឹង​ដល់​គ្រូ​កម្ពុជា​

2022/12/19 06:57:46 pm        35
​លើក​ទម្ងន់​៖ លោក​ Aveenash Pandoo ​អ្នកជំនាញ​អន្ដរជាតិមកពី​សហព័ន្ធ​កីឡា​លើក​ទម្ងន់​ពិភពលោក បានបង្ហាញ​សេចក្ដីសោមនស្ស​រីករាយក្នុងការ​ស្រាយ​ចម្ងល់ ក៏ដូចជា​ការចែករំលែក​ចំណេះដឹង​ដល់​គ្រូបង្វឹក​កម្ពុជា រាល់ពេល​មាន​ចម្ងល់​ផ្សេងៗ។​ ​ការបើក​ភ្លើង​ខៀវ​ពី​ជំនាញការ​អន្ដរជាតិ​នេះ ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​ថ្នាក់ជាតិ ក្រោម​គម្រោង​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បានបញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៥​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​សិក្ខាកាម ២៧​នាក់​ចូលរួមនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​បុរស​ជនជាតិ​ម៉ូ​រី​សរូប​នេះបាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​បានមក​ធ្វើការ ក៏ដូចជា​ចែករំលែក​ចំណេះដឹង​ដល់​សិក្ខាកាម ដែលជា​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​របស់​កម្ពុជា ហើយ​លោក​សង្ឃឹមថា ការណ៍​នេះគឺជា​ការរួមចំណែក​មួ​យ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​លើក​ទម្ងន់​កម្ពុជា។ ប៉ុន្ដែ​លោក​ថា បើ​សិក្ខាកាម​ចូលរួម​វគ្គ​នេះនៅមាន​ចម្ងល់​នានា លោក​រីករាយ​ក្នុងការ​ឆ្លើយតប និង​ចែករំលែក​នូវ​ចំណេះដឹង​ថ្មីៗ ទោះ​តាមរយៈ​អន​ឡាញ​ក៏ដោយ។​​ឆ្លៀតឱកាស​នោះដែរ លោក សំ សុខ​យី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ជំរុញ​សិក្ខាកាម​ជា​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​ទាំងអស់ ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកជំនាញ​អន្ដរជាតិ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ ក៏ដូចជា​ស្វែងយល់​បន្ថែម​ពី​ចំណុច​ខ្វះខាត។ ហេតុនេះសហព័ន្ធ​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាមដែល​នៅមាន​ចម្ងល់ ឬ​មិនទាន់​ច្បាស់​នូវ​ចំណុច​ណាគឺអាច​សួរនាំ​បន្ថែម​ផ្ទាល់​ទៅ​លោក​ Aveenash Pandoo ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ចំណេះដឹង​បន្ថែមឆ្ពោះទៅរក​កម្រិត​ខ្ពស់ សម្រាប់​ការងារ​បណ្ដុះបណ្ដាល​កាន់​តែមាន​ប្រសិទ្ធភាព ពិសេស​ការរួមចំណែក​ផលិត​ធនធាន​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខនៅ​កម្ពុជា។​​ជាមួយគ្នា​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​ NOCC ​បាន​សម្ដែង​ការ​សាទរចំពោះ​ការបញ្ចប់​វគ្គ​សាមគ្គី​អូឡាំពិក ស្ដីពី​ការបណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​ដោយ​ជោគជ័យ។ លោក​សង្ឃឹមថា បន្ទាប់ពី​ចប់​វគ្គ​នេះ សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំងអស់នឹង​នាំយក​ចំណេះដឹង​ទៅប្រើ​ប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​កីឡាករ​-​កីឡាការិនី ក៏ដូចជា​វិស័យ​កីឡា​លើក​ទម្ងន់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា

កាតា​រៀបចំ​ពិធី​ដង្ហែ​ពាន World Cup របស់​អា​ហ្ស​ង់​ទីន​ទាំងយប់​នៅ​ទីក្រុងដូហា

2022/12/19 06:38:15 pm        68
​បាល់ទាត់៖ ​ក្រុម​ជើងឯក​ពិភពលោក​អា​ហ្ស​ង់​ទីន បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ពាន​ជើងឯក FIFA World Cup របស់ខ្លួន ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ទាំងយប់​អាធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ​ទៅហើយ ជា​លើកដំបូង​ដែលមាន​ពិធី​ដង្ហែ​ពាន​នៅ​ខាងក្រៅ​កីឡដ្ឋាន​របស់​ប្រទេស​ម្ចាស់ផ្ទះ​នៅ​មហាវិថី Lusail ក្បែរ​កីឡដ្ឋាន និង​ជាការ​អបអរ​ក្នុងឱកាស​ថ្ងៃបុណ្យ​ជាតិ​របស់​កាតា​។ ​​អា​ហ្ស​ង់​ទីន​បាន​គ្រង​ជើងឯក​ពិភពលោក​ដោយ​យកឈ្នះ​ក្រុម​ការពារ​ជើងឯក​បារាំង ៤-២ នៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​ បន្ទាប់ពី​បញ្ចប់​ការប្រកួត ១២០នាទី​ស្មើគ្នា ៣-៣ មិនគួរ​ឱ្យ​ជឿ​។ ​​អ្នកចាំទី​អា​ហ្ស​ង់​ទីន Emiliano Martinez សង្គ្រោះ​បាល់ ១១ម៉ែត្រ​របស់ Kingley Coman ខណៈដែល Aurelien Tchouameni ស៊ុត​ខុស​ទី​ធ្វើឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup លើក​ទី៣ និង​ជា​លើកដំបូង​តាំងពី​ឆ្នាំ១៩៨៦​។ ​​ក្រុម​អា​ហ្ស​ង់​ទីន​នឹង​ចាក​ចេញពី​ទឹកដី​កាតា​នៅ​ថ្ងៃ​ចន្ទ​នេះទៅកាន់​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ខណៈ​ការអបអរសាទរ​នឹង​បន្ត​មាននៅ​ប្រទេស​កំណើត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អា​ហ្ស​ង់​ទីន​គ្រង​ជើងឯក​ពិភពលោក​លើក​ទី​៣ និង​ជា​លើកដំបូង​សម្រាប់ Messi

2022/12/19 06:11:42 pm        69
​បាល់ទាត់៖ ​ក្រុមជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ទីបំផុត​បានក្លាយ​ជា​ជើងឯក​ពិភពលោក FIFA World Cup 2022 នៅ​កាតា​បន្ទាប់ពី​យកឈ្នះ​ក្រុម​ការពារ​ជើងឯក​បារាំង​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​អាច​និយាយបានថា ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក តាមរយៈ​ការ ប្រយុទ្ធ​ដោយ​ពី​ក្រុម​ទាំងពីរ និង​ជាពិសេស​ដោយ​តារាបាល់ទាត់​កំពូល​របស់ PSG ទាំងពីរ​នាក់ Lionel Messi និង Kylian Mbappe​។ ​​ចាប់ផ្តើម​ដំបូង​អា​ហ្ស​ង់​ទីន​ជា​ក្រុម​មានប្រៀប និង​រកបាន​គ្រាប់​នាំមុខ​មុន​ពីរ​គ្រាប់​ដោយ Lionel Messi និង Angel Di Maria​។ ​​ក្រុម​បារាំង​ហាក់​បាត់បង់​ម្ចាស់ការ​នៅក្នុង​វគ្គ​ទី១ នេះ​មុន​ពេលដែល​ប្រព័ន្ធ​លេង​ត្រូវបាន​កែប្រែ​វិញ​នៅ​វគ្គ​ទី២ តាមរយៈ​ការផ្លាស់ប្តូរ​កីឡាករ​ពីរ​នាក់​ចូល​នៅ​ចុង​វគ្គ​ទី១ រួមមាន Marcus Thuram និង Randal Kolo Muani​។ ​​អា​ហ្ស​ង់​ទីន​នៅ​ខ្វះ​តែ ១០នាទី​ទៀត​នឹង​ក្លាយជា​ជើងឯក​ទៅហើយ​តែ​មិត្ត​រួម​ក្រុម Messi នៅ PSG, Kylian Mbappe រកបាន​ពីរ​គ្រាប់​ក្នុង​រយៈពេល ៣នាទី​ដោយ​បាល់ ១១ម៉ែត្រ​មួយគ្រា​ប់ និង​ការ​ស៊ុត​កាប់​ចាន​ដ៏​អស្ចារ្យ​នាំឱ្យ​ក្រុមទាំងពីរ​បន្តដំណើរ​ទៅ​ម៉ោង​បន្ថែម​កាត់សេចក្តី​។ ​​ប្រយុទ្ធ​មិន​ឈប់​ឡើយ Lionel Messi ក៏​ស៊ុត​គ្រាប់​នាំមុខ​សាជាថ្មី​ឱ្យ​អា​ហ្ស​ង់​ទីន​នៅ​នាទី​ទី១០៨ តែ​ជាថ្មី​ម្តងទៀត Mbappe ក៏​ស៊ុត​តាម​ស្មើ​វិញ​ដោយ​បាល់ ១១ម៉ែត្រ និង​ជា​គ្រាប់​ទី៣ របស់ខ្លួនក្លាយជា​កីឡាករ​ដំបូង​រកបាន Hat-Trick នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រាប់​ពី​ឆ្នាំ១៩៦៦​។ ​​បី​គ្រាប់​ម្នាក់ឯង​ជួយសង្គ្រោះ​បារាំង​បាន​ទៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី Mbappe ក៏​ជា​អ្នក​ស៊ុត ១១ម៉ែត្រ​មុនគេ​បានសម្រេច​ទៀត​តែ​មិត្ត​រួម​ក្រុម​ពីរ​នាក់​រួមមាន Kingsley Coman និង Aurelian Tchouameni ស៊ុត​មិនបាន​សំរេច​ដោយ​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី Aston Villa, Emiliano Martinez មួយ​គ្រាប់ និង​ខុស​ទីមួយ​គ្រាប់ មុនពេល​ដែល Gonzalo Montiel ជា​អ្នក​ស៊ុត​គ្រាប់​ចុងក្រោយ​ឱ្យ​អា​ហ្ស​ង់​ទីន​យកឈ្នះ​បារាំង ៤-២ ដោយ​បាល់ ១១ម៉ែត្រ​។​ ​​ការប្រកួត​បញ្ចប់​ទៅដោយ Lionel Messi ទីបំផុត​បានសម្រេច​គោលបំណង​ឈ្នះ​ជើងឯក World Cup របស់ខ្លួន​ដែល​ចាត់ទុកជា​ការបង្ហាញ​​ខ្លួន​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​។ ​​រំលឹក​ដែរ​ថា នេះ​ជា​ជើងឯក​លើក​ទី៣ ក្នុងចំណោម​ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៦លើក​សម្រាប់​អា​ហ្ស​ង់​ទីន​ តែ​ជា​លើកដំបូង​រាប់​ពី​ការ​ឈ្នះ​ពីរលើក​ចុងក្រោយ​នៅ​ឆ្នាំ១៩៧៨ និង ១៩៨៦៕អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ក្រោយ​ឈ្នះ​មេដាយ​ចំបាប់​ជើងឯក​អាស៊ាន ១៩​គ្រឿង

2022/12/19 06:00:08 pm        366
​ចំបាប់៖ ក្រុមកីឡា​ចំបាប់​កម្ពុជាបាន​បង្កើត​កំណត់ត្រា​ថ្មី ក្រោយ​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើនក្នុងការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ រហូត ១៩​គ្រឿង​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ីអាគ្នេយ៍ ក្រោយ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះបាន​បញ្ចប់​ការប្រកួត​ដោយ​រលូន បន្ទាប់ពី​ដំណើរការ​ប្រកួត ៣​ថ្ងៃ​ពេញកាលពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ​ចុង​សប្ដាហ៍​កន្លងទៅ។​ ​គួរ​ដឹង​ថា ការប្រកួត​ចំបាប់​ជើងឯក​អាស៊ាន​នេះមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ជិត ២០០​នាក់​ចូលរួម ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ក្នុង​តំបន់​ចូលរួម​ចំនួន ៧​ប្រទេសរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ សិង្ហ​បុរី ឡាវ និង​ហ្វីលីពីន។ ជាល​ទ្ធ​ផល​ម្ចាស់ផ្ទះ​កម្ពុជាឈរ​លេខ​៣ ក្នុង​តារាង​មេដាយ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ១៩​គ្រឿង (​មាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ១៣) គ្រា​ដែល​វៀតណាមឈរ​កំពូល​តារាងឈ្នះ​មេដាយ​សរុប ៣០​គ្រឿង (​មាស ១៨ ប្រាក់ ១១ និង​សំរឹទ្ធ ១)។​ ​លោក ខេ​ស៊ី បា​ណេ​ត បាន​លើកឡើងថា នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​របស់​សហព័ន្ធ ដែល​កីឡា​ចំបាប់​កម្ពុជាដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​ក្នុង​ការប្រកួត​អន្ដរជាតិ ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា គឺ​កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ១០​គ្រឿង ខណៈ​ស៊ី​ហ្គេម​ចុងក្រោយនៅ​វៀតណាមគឺ​ឈ្នះ​មេដាយ​ត្រឹម ៦​គ្រឿង​ប៉ុណ្ណោះ។ តាមរយៈ​នេះគឺជា​សញ្ញាណ​មួយ​ដ៏​ល្អ សម្រាប់​កីឡា​ចំបាប់​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ។​​គួរ​ដឹងថា ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ត្រូវបាន​ចាត់ទុកជា​កា​រ​ប្រកួត​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឬ​ Pre-SEA Games ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​សហព័ន្ធក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទាំង​ធនធាន​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​កីឡាករ​-​កីឡាការិនី ពិសេស​បទពិសោធន៍​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ជោគជ័យ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូងនា​ឆ្នាំក្រោយ បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ៕​អត្ថបទ៖ លី ឈុន​ឡា​

កម្ពុជា​នឹងមាន​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង​

2022/12/19 05:39:15 pm        524
​កីឡា​អេឡិចត្រូនិក​៖ កីឡា​អេឡិចត្រូនិក​កម្ពុ​ជានឹងមាន​មជ្ឈមណ្ឌល​អន្ដរជាតិ​លើកដំបូង ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។ នេះ​បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា និង​ក្រុមហ៊ុន​ T.Y Media ​បន្ទាប់ពី​ភាគី​ទាំងពីរបាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ (MOU) នៅ​ទីស្ដីការក្រសួង​ព័ត៌មានកាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ។​ ​លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុន​ T.Y Media ​បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំងដែល​បាន​ក្លាយជា​ដៃគូ​សហការ និង​រួមចំណែក​អភិវឌ្ឍន៍​ផ្លូវការ​ជាមួយ​សហព័ន្ធ។ ក្នុងនាម​ក្រុមហ៊ុន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា លោក​បាន​ប្ដេជ្ញា​នឹង​ខិតខំ​បង្កើន​ការអភិវឌ្ឍន៍​កីឡា​មួយ​នេះ​ ឲ្យ​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ក្លាបន្ថែមទៀត ក្នុង​កម្រិត​ជាតិ និង​តំបន់ ពិសេស​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អ្វីដែល​ពិសេសគឺ​នៅ​ឆ្នាំ​២០២៣ ខាងមុខ លោក​នឹង​បង្កើត​មជ្ឈមណ្ឌល​ T.Y Media E-Sport Center ​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​គ្រប់​វិញ្ញាសា​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ ព្រមទាំង​រៀបចំ​កន្លែង​បណ្តុះបណ្តាល​កីឡាករ​-​កីឡាការិនី​កម្ពុជាក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធដោយ​ប្រើ​កម្មវិធី​ System Training Sibo ​ពី​អន្តរជាតិ​ឲ្យ​មាន​សមត្ថភាព​កាន់តែខ្លាំងក្នុងការ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​ទៀតផង។​​ជាមួយ​កិច្ចសហការ និង​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​ដៃគូ​នេះដែរ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​របស់​ក្រុមហ៊ុន​ដៃគូ ពិសេស​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ E-Sport Center ​ព្រោះ​ជាការ​រួមចំណែក​ដ៏​ធំ​ជាមួយ​សហព័ន្ធ ដ្បិត​កន្លងមក​រាល់​ការប្រកួត​នានាដែល​រៀបចំ​ដោយ​សហព័ន្ធ តែង​ធ្វើ​នៅ​កន្លែង​ផ្សេងៗ។​ ​ឯកឧត្តម​បន្ដថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជាមាន​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង ដែលជា​ចក្ខុវិស័យ ជា​មូលដ្ឋានគ្រឹះ និង​ជា​ផ្លូវ​មួយ សម្រាប់​ឲ្យ​វិស័យ​កីឡា​ E-Sports ​របស់​កម្ពុជាដើរ​ឲ្យ​លឿន​ទាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី២០២២

2022/12/19 01:15:40 am        823
បាងកក៖ អត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រដាល់ឃីកបុកស៊ីងអាស៊ី ២០២២ ហើយនៅថ្ងៃទី១៨ ខែធ្នូនេះ ដោយដណ្តើមបានមេដាយ ១២គ្រឿង ក្នុងនោះ មាស ០២គ្រឿង ប្រាក់ ០៥គ្រឿង និងសំរឹទ្ធ ០៥គ្រឿង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។កីឡាករ ឃួន ឡាំងកូស៊ីន ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលដណ្តើមបានមេដាយមាសជូនជាតិពីការប្រកួតជើងឯកអាស៊ី ២០២២ ថ្ងៃទី១៨ ខៃធ្នូនេះ ក្រោយយកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick ប្រភេទទំងន់-៥៧គីឡូក្រាម។ ចំណែកមេដាយមាសទី១របស់កម្ពុជា ធ្វើបានសម្រេចដោយកីឡាករ សុខ រិទ្ធ កាលពីថ្ងៃទី១៧ ខែធ្នូ ក្រោយយកឈ្នះកីឡាករ Muboev Sherali មកពីប្រទេសអ៊ូសបេគីស្ថាន ដោយពិន្ទុ។ ចំណែកមេដាយប្រាក់ ០៥គ្រឿង ធ្វើបានដោយកីឡាករ ឈឿង ល្វៃ ទិត សោភ័ណ្ឌ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ប៊ន ពន្លឹក និងកីឡាករ សៃនី សៃណេត។ ដោយឡែកកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយសំរឹទ្ធមាន កីឡាការិនី លី លីសាន កីឡាករ វន គឹមចេង សាន រ៉ាគីម ម៉េត បូរិន្ទ និងកីឡាករ ភ័ណ្ឌ ចន្ធី (ហៅកូនខ្លា)។ សូមជម្រាបជូនថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបញ្ជួនកីឡាការិនី ០៣រូប កីឡាករ ១៤រូប រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងក្រុមគ្រូពេទ្យ១១នាក់ ដែលដឹកនាំដោយឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ចូលរួមប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមាន១៨ប្រទេសក្នុងទ្វីបអាស៊ីចូលរួម៕

Lusail កីឡដ្ឋាន​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

2022/12/16 10:04:01 pm        111
​បាល់ទាត់៖ ​កីឡដ្ឋាន​ដែល​ផ្ទុក​ទស្សនិកជន​បាន ៨០,០០០នាក់ Lusail Stadium នឹង​ជា​កន្លែង​សម្រាប់​ទទួល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 រវាង​អា​ហ្ស​ង់​ទីន និង​បារាំង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។ ​​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ជាការ​ប្រកួត​ទី​៥ របស់​អា​ហ្ស​ង់​ទីន​នៅ​កីឡដ្ឋាន​មួយ​នេះ តែ​បារាំង​នឹង​ជា​ការ​ប្រកួត​លើកដំបូង​។ ​កីឡដ្ឋាន​មួយ​នេះ​ជា​កន្លែង​ដែល​អារ៉ាប៊ីសាអ៊ូឌីត​យកឈ្នះ​អា​ហ្ស​ង់​ទីន ២-១ មុន​ពេល​ដែល​អា​ហ្ស​ង់​ទីន​យកឈ្នះ​ម៉ិ​ក​ស៊ិ​ក ហូ​ឡង់ និង​ក្រូ​អាស៊ី​ដើម្បី​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។ កីឡដ្ឋាន​មួយ​នេះ​ត្រូវ​បាន​រចនា​ម៉ូត​ដោយ​ជនជាតិ​អង់គ្លេស ដែល​ធ្វើឡើង​សម្រាប់​តែ​ការ​ប្រកួត World Cup នេះ​។ ​មាន​ទីតាំង​ចម្ងាយ ២០គីឡូម៉ែត្រ​ពី​ប្រជុំជន​ទីក្រុង​ដូ​ហា ទទួល​ការ​ប្រកួត​ចំនួន ៦ប្រកួត​ក្នុង​ពូ​ល​។​​រូបរាង​ចាន​របស់​ពហុកីឡាដ្ឋាន និង​ការ​រចនា​ដ៏​ប្រណិត ​ចំពោះ​គំនូរ​តុបតែង​ដែល​មាន​នៅ​លើ​ចាននៅ​ទូទាំង​ពិភព​អារ៉ាប់​។​ ការប្រកួត​នៅ​ថ្ងៃអាទិត្យ​ចាប់ផ្តើម​នៅ​ម៉ោង ១៨ម៉ោង​ក្នុងស្រុក​ត្រូវ​នឹង​ម៉ោង ២២​ម៉ោង​នៅ​កម្ពុជា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាជ្ញាកណ្តាល​សញ្ជាតិ​ប៉ូឡូញ Szymon Marciniak នឹង​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

2022/12/16 09:28:34 pm        89
​បាល់ទាត់៖ ​អាជ្ញាកណ្តាល​សញ្ជាតិ​ប៉ូឡូញ​លោក Szymon Marciniak នឹង​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup រវាង​អា​ហ្ស​ង់​ទីន និង​បារាំង​ថ្ងៃអាទិត្យ​នេះ នេះ​បើតាម​ការឱ្យ​ពី​សហព័ន្ធ​បាល់ទាត់​ប៉ូឡូញ​។ ​​បុរស​វ័យ ៤១ឆ្នាំ​រូបនេះ​នឹងក្លាយ​ជា​អាជ្ញាកណ្តាល​សញ្ជាតិ​ប៉ូឡូញ​ទី១ ដែល​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ និង​ចាប់ផ្តើម​ដឹកនាំ​ការប្រកួត​នៅ World Cup ដំបូង​នៅ​ឆ្នាំ២០១៨ លើ​ទឹកដី​រុស្ស៊ី​បួន​ឆ្នាំមុន​។ ​លោក Szymon នឹងមាន​ជំនួយ​ការ​អាជ្ញាកណ្តាល​ពី​រ​នាក់​ជា​ជនជាតិ​ប៉ូឡូញ​ដែរ​គឺ​លោក Pawel Sokolnicki និង Tomasz Listkiewicz​។ ​​ចំណែក​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ អាជ្ញាកណ្តាល​ដឹកនាំ​ជនជាតិ​កាតា​លោក Abdulrahman Al Jassim រវាង​ការប្រកួត​របស់​ក្រូ​អាស៊ី និង​ម៉ា​រ៉ុ​កនៅ​កីឡដ្ឋាន Khalifa International Stadium នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​ព័រទុយហ្កាល់ Fernando Santos ចាក​ចេញពី​តំណែង​ក្រោយ​ខកចិត្ត​នៅ World Cup

2022/12/16 07:13:53 pm        96
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​លោក Fernando Santos បានសំរេច​លាលែង​ពី​តំណែង​ហើយ ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​នៅ World Cup​។ ​​បុរស​វ័យ ៦៨ឆ្នាំ​រូបនេះ​ចាកចេញ​ បន្ទាប់ពី​ព័រទុយហ្កាល់​ចាញ់​ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​កនៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​លោក Fernando Santos បាន​ចំណាយពេល ៨ឆ្នាំ​ដឹកនាំ​ព័រទុយហ្កាល់ដោយបាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០១៦ ក៏ដូចជា​ពាន UEFA Nations League ក្នុង​ឆ្នាំ​ដំបូង​នៃ​ការបង្កើតឡើង​។ ​​យ៉ាងណាក្តី​ប្រកួត​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់លោក Santos ពេញ​ដោយ​ការស្តីបន្ទោស​ពី​ការ​ទំលាក់ Cristiano Ronaldo ឱ្យ​បម្រុង​។ ​​លោក Santos បានសម្រេច​ឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បម្រុង​ពេល​យកឈ្នះ​ស្វ៊ី​ស ៦-១ បន្ទាប់ពី​កាយវិការ​មិន​សមរម្យ​ពេល​ផ្លាស់ចេញ ​នៅពេល​ព័រទុយហ្កាល់​ចាញ់​កូរ៉េ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។​​ជំនួប​ទល់នឹង​ស្វ៊ី​ស​អ្នក​មក​ជំនួស Ronaldo គឺ​ខ្សែប្រយុទ្ធ Benfica, Goncalo Ramos ដែល​ចូលមក​រកបាន​បី​គ្រាប់​ម្នាក់ឯង​តែម្តង ដែល​ធ្វើឱ្យ​លោក Santos សម្រេច​ដាក់ឱ្យ​ជា​ជម្រើស​ដំបូង​ទៀត​ពេល​ចាញ់​ម៉ា​រ៉ុ​ក និង​ទម្លាក់ Ronaldo ដដែល​។ ​​ព័រទុយហ្កាល់​បានចេញ​សេចក្តី​ថ្លែងអំនរគុណ​ចំពោះ​ការលះបង់​របស់លោក Fernando Santos កន្លងមក ដែល​ធ្វើឱ្យ​កីឡាករ និង​ប្រជាជន​ព័រទុយហ្កាល់​សប្បាយរីករាយ​ក្នុង​រយៈពេល ៨ឆ្នាំនេះ​។ ​​ព័រទុយហ្កាល់​នឹង​ប្រកាសឈ្មោះ​អ្នកចាត់ការ​ថ្មី​នៅ​សប្តាហ៍​ក្រោយ ស្របពេល​ព័រទុយហ្កាល់​ត្រៀមលក្ខណៈ​សម្រាប់ការប្រកួត​ជម្រុះ Euro 2024៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ​នៅ​ស្រុកកំណើត Messi សង្ឃឹមថា ​អា​ហ្ស​ង់​ទីន​ត្រលប់​មកវិញ​ជាមួយ​ពាន World Cup

2022/12/16 06:37:15 pm        109
​បាល់ទាត់៖ ​ប្រជាជន​រស់នៅ​ទីក្រុង Rosario ដែលជា​ស្រុកកំណើត​របស់ Lionel Messi មាន​ក្តីសង្ឃឹម​ខ្ពស់​ថា Messi នឹង​វិល​ត្រលប់មក​ប្រទេស​កំណើត​វិញ​ជាមួយនឹង​ពាន​បាល់ទាត់​ពិភពលោក​។ ​​បុរស​វ័យ ២៣ឆ្នាំ​ឈ្មោះថា Niv Resnik ដែលជា​អ្នកទេសចរ​អ៊ីស្រាអែល​បាន​និយាយថា រូបគេ​ជា​អ្នកគាំទ្រ Barcelona និង Messi តាំងពី​តូច ហើយ​ការ​មក​ធ្វើដំណើរ​ទេសចរ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន គឺ​ដើម្បី​មក​ទស្សនា​ទឹកដី​កំណើត​របស់ Messi និង​សង្ឃឹមថា Messi ត្រលប់មក​ទីនេះ​ជាមួយនឹង​ពាន​ពិភពលោក​។ ​​ទីក្រុង Rosario ដែលមាន​ចំងាយ​ផ្លូវ ៣០០គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី Buenos Aires ត្រូវបាន​គេ​ប្រទះឃើញ​រូបភាព Messi ជាច្រើន​កន្លែង ជាពិសេស​នៅ​តំបន់ La Bajada ដែលជា​កន្លែង​រស់នៅ និង​ធំធាត់​របស់ Messi មុន​ចាក​ចេញទៅ Barcelona​។ ​​លោក Fernanda Quiroga វ័យ ៣៥ឆ្នាំ​ដែលជា​អតីត​អ្នកជិតខាង​របស់ Messi បាន​និយាយថា “​ពួកយើង​ពិតជា​មួយ​មានរ​អារម្មណ៍​ភ័យព្រួយ ពួកយើង​រង់ចាំ Messi មកវិញ​ជាមួយ​ពានរង្វាន់ នេះ​ជា​ពានរង្វាន់​របស់គាត់ ពួកយើង​កាន់តែ​កៀក​នឹង​ជើងឯក ពួកយើង​សប្បាយ តែ​កាត់​តែ​ភ័យ​”​។ ​​ចំណែក​លោក Andrea Sosa វ័យ ៥៥ឆ្នាំ​ និង​ធ្លាប់ជា​គ្រូបង្រៀន​របស់ Messi កាលពី​តូច​និយាយថា លោក​ពិតជា​ចង់ឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក ជាពិសេស​គឺ​ចង់ឱ្យ Messi ឈ្នះ​ជើងឯក​ដើម្បី​តបស្នង​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់គាត់​។ ​​ពាន​អ្វីៗ​ក៏ដោយ​ក៏ Messi ទទួលបាន​រួច​អស់​ដែរ​មិន​ថា​ពាន​ផ្ទាល់ខ្លួន ជាមួយ​ក្លិប​អាជីព គឺ​នៅ​បាំង​តែ World Cup មួយទៀត​ប៉ុណ្ណោះ​អ្វីៗ​នឹង​សម្រេច​ទាំងអស់​។ ​​Messi បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០០៥ ក្នុង​វ័យ ១៨ឆ្នាំ​បង្ហាញខ្លួន​មកទល់ពេលនេះ​បាន ១៧២ប្រកួត​រកបាន ៩៧គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM