Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ជើងឯក​ចំបាប់​អាស៊ាន​នឹង​ប្រកួត​ចុង​សប្ដាហ៍​នេះ​ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ជិត ២០០​នាក់​

2022/12/14 05:19:43 pm        90
​ចំបាប់៖ ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះគ្រោង​នឹងធ្វើ​ការប្រកួត​ផ្លូវការពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ​ចុង​សប្ដាហ៍​នេះ នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ប្រតិភូ មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៩១​នាក់ ។​ ​យោងតាម​មន្ដ្រី​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​កម្ពុជា​នេះ គឺមាន​រហូតដល់ ១៧​ប្រទេសក្នុងនោះ​មាន​អត្ត​ព​លិ​កនៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ត្រូវ​ចូលរួម​ប្រកួត​ចំនួន ៧​ប្រទេសរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ឡាវ សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម។​ ​ដោយឡែក ១០​ប្រទេស​ផ្សេងទៀតគឺជា​ប្រតិភូ មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត និង​អាជ្ញាកណ្ដាល​-​ចៅក្រមដែល​ត្រូវបាន​សហព័ន្ធ​កីឡា​ចំបាប់​អន្ដរជាតិបញ្ជូន​មក​ជួយ​រៀបចំ និង​កាត់សេចក្ដី​ក្នុងការ​ប្រកួត ក្នុងនោះ​មានដូចជា​មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​-​ចៅក្រម​មកពី​ប្រ​ទេ​ស្វី​ស អ៊ីរ៉ាក់ ឥណ្ឌា ទុយ​នេ​ស៊ី ប៉ូឡូញ កូរ៉េ ស្រីលង្ការ កា​ហ្សា​ក់​ស្ថាន បារាំង និង​អាមេរិក​ជាដើម។​​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​១៤ ខែធ្នូ​នេះ ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ចាប់ផ្ដើម​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ជា​បន្ដបន្ទាប់ ពិសេស​មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិដែល​មកដល់​រាជធានី​ភ្នំពេញ​មុន ដើម្បី​ធ្វើការ​ប្រជុំ​បច្ចេកទេស ហើយក៏​មាន​អត្ត​ព​លិ​ក​បណ្ដា​ប្រទេស​មួយចំនួន បានមក​បោះជំរំ​ហ្វឹកហាត់​នៅ​កម្ពុជាមុន​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ាន​នេះ​ផងដែរ។​ ​គួរ​ដឹងថា ព្រឹត្តិការណ៍​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​សហព័ន្ធ​ត្រៀមខ្លួនទទួល​រៀបចំ​ការប្រកួត​កីឡា​ចំបាប់ ក្នុងនាម​ម្ចាស់ផ្ទះនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ដំណើរ​ឆ្ពោះទៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ក៏​កំពុង​ត្រៀមខ្លួន​យ៉ាង​ល្អប្រសើរ​ដូច​ស៊ី​ហ្គេម​ដែរ​

2022/12/14 05:07:42 pm        318
អាស៊ានប៉ារ៉ាហ្គេម៖ ​សម្រាប់​ការត្រៀម​លក្ខណៈ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ក៏​មិន​ខុសពី​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែរដោយ​កំពុងដំណើរការ​រៀបចំ និង​ត្រៀម​បាន​យ៉ាង​ល្អប្រសើរ​ដូចគ្នា ដើម្បី​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់មក​ប្រកួត​នៅ​កម្ពុជានា​ឆ្នាំក្រោយ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC/CAMAPGOC) ​បន្ទាប់ពី​កោះប្រជុំ​ជាមួយ​គ្រប់​គណៈកម្មការ​ជំនាញ និង​សហព័ន្ធ​កីឡា​ជនពិការកាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំ​នេះដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ជំនាញ​ ជាមួយ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន (APSF) ​នា​ព​ចុង​សប្ដាហ៍​នេះ។ ដូច​ឃើញ​ហើយ​ថា សកម្មភាព​របស់​ CAMSOC ​និង​ CAMAPGOC ​ដែលជា​គណៈកម្មាធិការ​ជាតិ​ទទួលខុសត្រូវ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃកាន់តែ​មានការ​ងា​រម​មា​ញឹក ហើយ​ជាមួយ​ការ​មមាញឹក​នេះគឺ​ត្រូវមាន​កម្មវិធី​ការងារកាន់តែច្បាស់​លាស់​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ហើយ​ការងារ​ទាំងអស់នោះត្រូវធ្វើ​ទន្ទឹមគ្នា ដោយ​មិន​ទុកចោល​ផ្នែក​ណាមួយ​នោះទេ គណៈកម្មការ​ជំនាញ​ទាំងអស់ត្រូវការ​រួមគ្នា​ទាំង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឱ្យបាន​ល្អប្រសើរ​បំផុត។​​សូមបញ្ជាក់ថា កិច្ចប្រជុំរវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ានគ្រោង​នឹងធ្វើ​ឡើង​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៧ ខែធ្នូ​នេះនៅ​រាជធានី​ភ្នំពេញ ក្រោយ​ទទួល​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ រួចមក៕​អត្ថបទ៖ លី ឈុន​ឡា

អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន​រំពឹង​ឆ្លងកាត់​គ្រោះ​ធំ​ក្រូ​អាស៊ី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ

2022/12/13 10:01:17 pm        83
​បាល់ទាត់៖ ​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រំពឹង​យ៉ាង​មុតមាំ​ថា អា​ហ្ស​ង់​ទីន​នឹង​អាច​ឆ្លង​ផុត​គ្រោះ​ធំ​ក្រូ​អាស៊ីដើម្បី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2022 នៅ​កាតា​នេះ​។ ​​អ្នកគាំទ្រ​ដែល​មិនបាន​ទៅ​កាតា​ផ្ទាល់​នៅឯ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​បាន​ត្រៀម​លក្ខណៈ​ក្នុងការ​ទស្សនា ហ៊ោរ​គាំទ្រ​ពី​ចម្ងាយ​។ ​​អ្នកគាំទ្រ​បានរៀបចំ​ខ្លួន​សម្រាប់​ការ​ទស្សនា​តាមរបៀប​ខុសៗ​គ្នា ​ដូចជា​ពាក់អាវ​ក្រុម​ជម្រើសជាតិ ឯ​អ្នកគាំទ្រ​ខ្លះទៀត​ឈានដល់​សាក់​រូប Lionel Messi ដែល​ធ្វើ​កាយវិការ​ឌឺ​ទៅកាន់​គ្រូបង្វឹក​ហូ​ឡង់ Louis van Gaal​។ អា​ហ្ស​ង់​ទីន​ត្រូវបាន​គេ​ចាត់ទុកថា​ ជា​ក្រុម​ដែល​គេ​រំពឹង​ឈ្នះ​ជើងឯក World Cup មួយ​ផងដែរ តែ​ពួកគេ​បាន​ឆ្លង​កាត​ព្យុះភ្លៀង​ជាច្រើន​ទំរាំ​មកដល់​វគ្គ​នេះ ជាពិសេស​ការ​ប្រឈម​ជាមួយ​ក្រូ​អាស៊ី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រូវបាន​គេ​រំពឹងថា​គឺជា​គ្រោះ​ធំ​សម្រាប់​អា​ហ្ស​ង់​ទីន​។ ​​ក្រូ​អាស៊ី​ជា​ក្រុម​ដែលមាន​បទពិសោធន៍​ចាស់ទុំ​នៅ World Cup ក្នុងនាម​ជា​ជើងឯក​រង​នៅ​រុស្ស៊ី​បួន​ឆ្នាំមុន និង​ឡើងមក​កាន់​វគ្គ​នេះ​ដោយ​ទំលាក់​ជប៉ុន និង​ជាពិសេស​ទំលាក់​ជើងឯក ៥​សម័យ​ប្រេ​ស៊ី​ល​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​វ័យចាស់​របស់ FIFA ចូលរួម​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុមការងា​រ​កម្មករ​កាតា

2022/12/13 09:31:18 pm        261
​បាល់ទាត់៖ ​ប្រធាន FIFA លោក Gianni Infantino បានរៀបចំ​ការប្រកួត​មិត្តភាព​រវាង​អតីត​កីឡាករ​អន្តរជាតិ និង​ក្រុមការងារកម្មករ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាតានៅ​កីឡដ្ឋាន Al Thumama ក្នុង​ទីក្រុង Doha កាលពី​ថ្ងៃ​ចន្ទ​។ ​លោក Gianni Infantino បាន​ដើរចូល​ទីលាន​ជាមួយនឹង​ឯកសណ្ឋាន​ពណ៌​លឿង ជា​ឯកសណ្ឋាន​អាជ្ញាកណ្តាល ដឹកនាំ​ការប្រកួត​មិត្តភាព​កម្សាន្ត​សប្បាយ​នេះ​។​ ភ្លាមៗ​បន្ទាប់ពី​ការ​ទាត់បាល់ Infantino បានផ្តល់​កាត​លឿង​ដល់​អតីត​កីឡាករ​បាល់ទាត់​អ៊ីតាលី Alessandro Del Piero​។​ អតីត​កីឡាករ​ជម្រើស​ជាតិ​អូស្ត្រាលី Tim Cahill និយាយថា នេះ​ជា​ថ្ងៃ​ដ៏​ល្អ​មួយ ដែល​ពួក​យើង​ជា​កីឡា​ករ​ចាស់ៗមានឱកាស​លេង​បាល់​កម្សាន្ត​សប្បាយ​បែបនេះ។ ​​អតីត​អ្នកចាំទី​ជម្រើសជាតិ​អូ​ម៉​ង់ Ali Al Habsi បាន​និយាយថា "​វា​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​សំខាន់​សម្រាប់​ពួកយើង ជាពិសេស​នៅពេលដែល​វិ​រៈ​បុរស​បាល់ទាត់បាន​លេង​បាល់ទាត់​ជាមួយ​កម្មករ និង​អ្នកស្ម័គ្រចិត្ត ក៏ដូចជា​ជាមួយ​មនុស្ស​ដែល​បានរួម​ចំណែក​ក្នុងការ​ប្រកួត World Cup"។​ ​កីឡាករ​មកពី​ជុំវិញ​ពិភពលោក កីឡាករ​ជើងចាស់​នៃ​កីឡា​មួយចំនួនបាន​ចូលរួម​នៅក្នុង​ការប្រកួត​ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ដល់ក​ម្មករ​រាប់ពាន់នាក់ ដែល​បាន​នៅ​ពីក្រោយ​ឆាក​​នៃ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​លើ​លោក​មួយ​នេះ​។​ កម្មករ អ្នកស្ម័គ្រចិត្ត និង​អ្នកគាំទ្រ​ត្រូវបាន​អញ្ជើញ​ឱ្យ​ទស្សនា​ការប្រកួត​ដែលមាន​រយៈពេល ៦០នាទី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អេ​ស្ប៉ា​ញ​បង្ហាញមុខ​ផ្លូវការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បន្ត​ពី​លោក Luis Enrique

2022/12/13 06:57:08 pm        83
​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​បានបង្ហាញ​មុខជា​ផ្លូវការ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្មី​គឺ​លោក Luis de la Fuente បន្ត​តំណែង​ពី​លោក Luis Enrique ដែល​ចាក​ចេញពី​តំណែង​ក្រោយ​អេ​ស្ប៉ា​ញ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​គ្រូបង្វឹក​វ័យ ៦១ឆ្នាំ​រូបនេះ​គ្រាន់តែ​ត្រូវបាន​ប្រកាសថា​នឹង​ក្លាយជា​គ្រូបង្វឹក​អេ​ស្ប៉ា​ញ ក៏​ទទួលបាន​ការរិះគន់​ភ្លាមៗដែរ​ថា ​លោក​ខ្វះ​បទពិសោធ​ដឹកនាំ​ក្លិប​ធំៗ​។ ​លោក Luis Fuente មុន​មក​ទទួលបាន​តំណែង​នេះ​ លោក​ធ្លាប់បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ជាច្រើនប្រភេទ​អាយុ និង​ចុងក្រោយ​បំផុត​ដឹកនាំ​ក្រុម​អាយុ​ក្រោម ២១​ឆ្នាំ​។ ​លោក Fuente បានចាប់ផ្តើម​ដឹកនាំ​ក្រុម​អេ​ស្ប៉ា​ញ​ក្រោម ១៥ឆ្នាំ​នៅ​ឆ្នាំ២០១៣ ដែល​ធ្លាប់​បង្វឹក​កីឡាករ​ដូចជា Marco Asensio អ្នកចាំទី Unai Simon ខ្សែការពារ Eric Garcia, Pau Torres ខ្សែបម្រើ Barcelona បច្ចុប្បន្ន Pedri, Carlos Soler និង Dani Olmo ជាដើម​។​​រំលឹកថា ​អេ​ស្ប៉ា​ញ​បាន​ធ្លាក់​ពី World Cup ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​កដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី ហើយ​លោក Luis Enrique ក៏​ស​ម្រេ​ចាក​ចេញពី​តំណែង​ក្រោយ​ចូលកាន់​តំណែង​តាំងពី​ឆ្នាំ២០១៨៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មុន​ជួបគ្នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup បារាំង​ព្រួយ​ពី​រនាំង​ការពារ​របស់​ម៉ា​រ៉ុ​ក

2022/12/13 06:11:47 pm        137
​បាល់ទាត់៖ ​ក្រុម​បារាំង​បានបង្ហាញ​ពី​ក្តីបារម្ភ និង​កោតខ្លាច​ម៉ា​រ៉ុ​ក​ពី​ទម្រង់​លេង​ការពារ ដែល​នឹង​បង្ក​ការ​លំបាក​សម្រាប់​ខ្សែប្រយុទ្ធ​បារាំង​ក្នុង​ការ​រក​គ្រាប់​បាល់ ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​យប់​ស្អែក​នេះ​។ ​​ម៉ា​រ៉ុ​កបាន​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គួរឱ្យភ្ញាក់ផ្អើល តាមរយៈ​ការយក​ឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ ១៦ក្រុម និង​បន្ត​យកឈ្នះ​ព័រទុយហ្កាល់​នៅ​វគ្គ ៨ក្រុម ហើយ​របូត​គ្រាប់​បាល់​តែមួយ​គ្រាប់​គត់​នៅ World Cup ឆ្នាំនេះ​។ ​​ខ្សែការពារ​បារាំង Raphael Varane បាន​និយាយថា បារាំង​មាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​គេច​ពី​អន្ទាក់​របស់​ម៉ា​រ៉ុ​ក តាមរយៈ​ការគ្រប់គ្រង​ផ្លូវចិត្ត​កុំឱ្យ​មាន​ជំនឿ​លើ​ខ្លួនឯង​ពេក ពីព្រោះថា​ម៉ា​រ៉ុ​ក​ឡើងមក​កាន់​វគ្គ​នេះ​មិនមែនជា​រឿង​សំណាង​ឡើយ​។ ​​ម៉ា​រ៉ុ​ក​ការពារ​បានល្អ​ណាស់ ដូច្នេះ​ខ្សែប្រយុទ្ធ​បារាំង​ច្បាស់​ណាស់​ថា​នឹង​ពិបាក​រក​គ្រាប់​បាល់ តែ​គ្រប់គ្នា​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ប្រយុទ្ធ​ដើម្បី​វគ្គ​ផ្តាច់ព្រ័ត្រ​។​​សូមបញ្ជាក់ថា ​បារាំង​ឡើងមក​កាន់​វគ្គ​នេះ​ក្រោយ​យកឈ្នះ​ប៉ូឡូញ​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ និង​យកឈ្នះអង់គ្លេស​នៅ​វគ្គ ៨ក្រុម​។ ​​ក្រុម​របស់លោក Didier Deschamps កំពុង​ប៉ុនប៉ង​ឈ្នះ​ជើងឯក World Cup ពីរលើក​ជាប់​គ្នា​ បន្ទាប់ពី​ឈ្នះ​ជើងឯក​ ៤​ឆ្នាំមុន​នៅ​រុស្ស៊ី​ដែល​យកឈ្នះ​ក្រូ​អាស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រណាំង​កង់​ភ្នំ​ជុំ​ទី​៤ មាន​កីឡាករ-កីឡាការិនី​ចូលរួម​ច្រើន​លើស​ពី​ការ​រំពឹងទុក​

2022/12/13 05:31:15 pm        392
​ប្រណាំង​កង់៖ ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Wurkz Mountain Bike Series ឆ្នាំ​២០២២ ជុំ​ទី​៤ ដែល​បានរៀបចំនៅ​ទីលានប្រណាំង​កង់​ព្រែកលៀប អាចនិយាយបាន​ជា​ចំណែក​មួយ​យ៉ាងសំខាន់ក្នុង​ការវាសស្ទង់កម្រិត​សមត្ថភាព​អត្ត​ព​លិ​ក​ជម្រើសជាតិ បន្ទាប់ពី​ពួកគេ​បាន​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ខែ ជាពិសេស​កំណើន​នៃ​កា​ចូលរួម​លើសពី​ការរំពឹងទុក​ពីមួយ​ជុំ​ទៅមួយ​ជុំ​។ ​អ្នករៀបចំ​ការប្រកួតលោក ព្យែ អ៊ីវ​កាត់​ទ្រី បាន​បញ្ជាក់ថា ការប្រកួត​កង់​ភ្នំ​ជុំ​ទី​៤ ​នេះពិតជា​អស្ចារ្យ និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ដែល​បានមក​គាំទ្រ​ដល់ទី​លានជាមួយនឹង​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​សរុប​ ៥៣៣​នាក់​។ ស្ថាបនិក​កង់​ភ្នំ​រូបនេះបន្តថា ការប្រកួត​នេះ​ជា​ចំណែក​មួយក្នុង​ការជួយ​បង្កើន​សិទ្ធ​ផល​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទាំងអស់បាន​ដុសខាត់​សមត្ថភាព វាស​ស្ទង់ និង​ពិនិត្យមើល​ពី​ចំណុច​ខ្វះខាតដើម្បី​យកមក​ពង្រឹង​បន្ថែម មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​ជា​ឱកាស​អោយ​គណៈកម្មការ​រៀបចំ​ការប្រកួត ​បាន​ត្រៀមខ្លួន​អោយ​កាន់តែ​ល្អ សម្រាប់​ត្រៀមលក្ខណៈ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​អំឡុង​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ​។​លោក​បន្ថែមថា ការប្រកួត​ដំណើរការ​ដោយ​រលូន ព្រោះ​យើង​មាន​កីឡាករ​ខ្លាំងៗ​ចូលរួមប្រកួតប្រជែង​យ៉ាង​ស្វិត​ស្វាញ​ពោរពេញ​ដោយ​សមត្ថភាព និង​ភាពសប្បាយ​រីករាយ ដោយ​មិន​បង្ក​អោយ​កីឡាករ កីឡាការិនី​ណា​ម្នាក់​គ្រោះថ្នាក់ បើទោះបីជា​ទីលាន​ព្រែកលៀប​នេះមាន​លក្ខណៈ​ខ្លី​ក៏ពិតមែន តែ​យើង​បានអោយ​ពួកគាត់​ប្រកួត​ច្រើន​ជុំ​។ ​សូមបញ្ជាក់ថា សម្រាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ Class A បាន​លើ​កីឡាករ សាំង សីហា, Class B1 លេខ​១ បាន​លើ​កីឡាករ កែ រដ្ឋា, Class B2 លេខ​១ បាន​លើ​កីឡាករ ​កែ សុ​ផា។ Class Masters លេខ​១​ បាន​លើ Hector Rubala , Class E-Bike លេខ​១ ​បាន​លើ​កីឡាករ អឿ ស៊ីផា, Class C3 លេខ​១​ បាន​លើ​កីឡាករ យី លាង​ម៉េង, Class C2 លេខ​១​ បាន​លើ​កីឡាករ ធី​ម លី​ម៉េង, Class C1 លេខ​១​ បាន​លើ​កីឡាករ នី​ត សីហា​ក់, Class Women លេខ​១​ បាន​លើ​កីឡាការិនី ខេន ម៉ាឡៃ។ ក្នុងនោះ​ក៏មាន​ចំណាត់ថ្នាក់​សម្រាប់​កុមារា និង​កុមារី​ចូលរួម​ប្រកួត​ផងដែរ​៕

កម្ពុជា​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក ៣២​នាក់​ចូលរួម​ជើងឯក​កា​រ៉ា​តេ​អាស៊ី​នៅ​អូ​បេ​គី​ស្ថាន​

2022/12/13 05:09:38 pm        77
​​កា​រ៉ា​តេ​៖ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជាបា​នប​ញ្ជូន​ប្រតិភូ អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ៣២​នាក់ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីលើក​ទី​១៨ (Asia Karate Federation Championship 2022) នៅ​ទីក្រុង​ Tashkent ​ប្រទេស​អូ​បេ​គី​ស្ថាន។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ ការប្រកួត​ជើងឯក​អាស៊ី​នេះនឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២០ ខែធ្នូ​ខាងមុខ ដោយមាន​អត្ត​ព​លិ​ក​ជាច្រើន​ប្រទេស​ចូលរួម ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​កម្ពុជា​ផងដែរ។ លើសពីនេះក៏មាន​ការប្រឡង​យក​សញ្ញាបត្រ អាជ្ញាកណ្ដាល ចៅក្រមកម្រិត​អន្ដរជាតិ (AKF) ចំនួន ៥​រូបពី​កម្រិត​ B ​ឡើងទៅ​កម្រិត​ A ​ផង​ដែរ។​ ​ដូច្នេះ​ការចូលរួម​នេះគឺជា​ការត្រៀមខ្លួន​សម្រាប់​សហព័ន្ធ ក្នុងការ​ដុស​ខាតក៏ដូចជា​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​បន្ថែមដល់​កីឡាករ​-​កីឡាការិនី រួមទាំង​មន្ដ្រី​បច្ចេកទេស ទាំង​អាជ្ញាកណ្ដាល និង​ចៅក្រមសម្រាប់​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ទទួល​រៀបចំ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជានឹងធ្វើ​ម្ចាស់ផ្ទះ​នា​ឆ្នាំក្រោយ។​ ​គួរ​ដឹងថា កាលពី​ឆ្នាំ​២០២១ សហព័ន្ធ​ក៏បាន​ប​ញ្ចូ​ន​ប្រតិភូ និង​អត្ត​ព​លិ​ក​ជាច្រើនរូប​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នេះដែរ ដោយ​កម្ពុជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ ២​គ្រឿងនៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន៕​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​កីឡា​អុករំពឹង​ FIDE ​ទទួលស្គាល់​កីឡាករ​កម្ពុជា ក្រោយ​រៀបចំ​ពាន​អន្ដរជាតិ​

2022/12/13 05:00:01 pm        116
​កីឡា​អុក៖ សហព័ន្ធ​កីឡា​អុក​កម្ពុជារំពឹង​មានការ​ទទួលស្គាល់​កីឡាករ​កម្ពុជា ជា​លក្ខណៈ​ពិភពលោក​ពី​សំណាក់​សហព័ន្ធ​កីឡា​អុក​អន្ដរជាតិ “FIDE” ​បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​ការប្រកួត​អុក​ពានរង្វាន់​អន្ដរជាតិ​លើកដំបូងដែលមាន​ឈ្មោះ​ 1st LY HOUT FIDE RATED CHESS INVITATIONAL 2022 ​កាលពី​ចុង​ស​ប្ដា​ហ៍កន្លងទៅ។​​ការប្រកួត​នេះបាន​ប្រព្រឹត្តិ​ទៅ​រយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​១០-១១ ខែធ្នូ ឆ្នាំ​២០២២ ដោយមាន​អត្ត​ព​លិ​ក ៣​ប្រទេស​ចូលរួមក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ម្ចាស់ផ្ទះ​កម្ពុជា ១១​នាក់ កីឡាករ​-​កីឡាការិនី​ម៉ាឡេស៊ី ១០​នាក់ និង​កីឡាករ​-​កីឡាការិនី​ថៃ ៥​នាក់ គ្រា​ដែល​ពិធី​បិទបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ឧកញ៉ា លី ហ៊ួ​ត ប្រធាន​សហព័ន្ធ​កីឡា​អុក​កម្ពុជា។​ ​លោក ឌី​ ​ជោ​ត អគ្គលេខាធិការ​សហព័ន្ធ និង​ជា​អ្នក​ស​ម្រ​ល​សម្រួលការ​ប្រកួត​អុក​អន្តរជាតិ​ពានរង្វាន់​ ​លី​ ហ៊ួ​ត​ ​លើក​ទី​១ នៅ​កម្ពុជា​ ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ឲ្យ​កីឡាករ​អុក​អន្តរជាតិ​របស់​កម្ពុជាមានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ ពោលគឺ​ដើម្បី​បញ្ចូល​កីឡាករ​កម្ពុជាក្នុង​បញ្ជី​កីឡាករ​អុក​ពិភពលោក​ជា​ផ្លូវការ​ ​ឬ​ FIDE RATED ​ដែលជា​ប្រព័ន្ធ​ដាក់ពិន្ទុ​ជូន​កីឡារ​-​កីឡា​ករី​នី ហើយ​ត្រូវបាន​ទទួលស្គាល់​ជុំវិញ​ពិភពលោក​ចំពោះ​ប្រភេទ​កីឡា​អុក​អន្តរជាតិ។​​លោក​ថា ដើម្បី​ទទួលបាន​ FIDE RATED ​កីឡាករ​កម្ពុជាត្រូវ​ប្រ​កួត​យ៉ាងហោចណាស់​ស្មើ ១​ប្រកួត​ជាមួយ​កីឡាករ​បរទេសមួយ​ក្តា​ចំណោម ៥​ក្តានៃ​ការប្រកួត​ចំនួន ៧​ជុំនៅក្នុង​ការប្រកួត​អុក​អន្តរជាតិ​ពានរង្វាន់​ ​លី​ ​ហ៊ួ​ត​ ​លើក​ទី​១ ឆ្នាំ​២០២២ នេះ ដែលជា​ប្រ​ព័​ន្ទ​តាម​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ ដើម្បី​លើកមុខ​មាត់​វិស័យ​កីឡា​អុក​អន្ដរជាតិ​កម្ពុជាឲ្យ​រីកចម្រើន និង​មានការ​ទទួលស្គាល់​លើ​ឆាក​អន្ដរជាតិ។​ ​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ២​ថ្ងៃ ជា​លទ្ធផល​បច្ចេកទេសគឺ​កីឡាករ​ម៉ាឡេស៊ី​ FADZIL MUHD IDRAKI ​បាន​គ្រង​ជយលាភី​លេខ​១ ទទួលបាន​ប្រាក់រង្វាន់ ១​ពាន់​ដុល្លារ ខណៈ​កីឡាករ​កម្ពុជា​ HAK LAMBEAR ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ អម​ប្រាក់រង្វាន់ ៧០០​ដុល្លារ និង​លេខ​៣ កីឡាករ​ម៉ាឡេស៊ី​ IBNU IWAN SCHANI ​ទទួលបាន​ប្រាក់រង្វាន់ ៣០០​ដុល្លារ៕​អត្ថបទ៖ លី ឈុន​ឡា

អ្នកការពារ​ជើងឯក​វាយ​សី Viktor Axelsen គ្រង​ជើងឯក BWF World Tour Finals នៅ​ថៃ​

2022/12/12 10:21:45 pm        61
​វាយ​សី៖ ​កីឡាករ​វាយ​សី​លំដាប់​លេខ ១ ពិភពលោក​សញ្ជាតិ​ដា​ណឺ​ម៉ាក Viktor Axelsen ទីបំផុត​អាច​ការពារ​ជើងឯក​របស់ខ្លួន​បាន​នៅ​ពានរង្វាន់ BWF World Tour Finals ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ក្រោយ​យកឈ្នះ​កីឡាករ​ឥណ្ឌូនេស៊ី Anthony Sinisuka Ginting នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ដើម្បី​គ្រង​ជើងឯក​លើក​នេះ Viktor Axelsen បាន​ចំណាយពេល​ត្រឹម ៤១នាទី​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើងឯក​ពាន​ទី៨ ក្នុង​ឆ្នាំ២០២២ នេះ​នៅ​កីឡដ្ឋាន Nimibutr Arena ជាមួយនឹង​លទ្ធផល ២១-១៣ និង ២១-១៤​។ ​​ក្រឡេក​មក​ការប្រកួត​វាយ​គូ​បុរស​នារី​កីឡាករ​ចិន Zheng Siwei និង​កីឡាការិនី Huang Yaqiong បាន​យកឈ្នះ​ពានមាស​លើ​វិញ្ញាសា​នេះ​ ក្រោយ​យកឈ្នះ​ដៃគូ​ថៃ​កីឡាករ Dechapol Puavaranukroh និង Sapsiree Taerattanachai ដោយ​លទ្ធផល ២១-១៩, ១៨-២១ និង ២១-១៣ ចំណាយពេល ១ម៉ោង ១៣នាទី​។​​នេះ​ជា​មេដាយមាស​ទី៣ សំរាប់​ចិន​នៅក្នុង​ព្រឹ​ត្ត​ការណ៍​ចុងក្រោយ​ប្រចាំឆ្នាំ​មួយ​នេះ​។ ​​សូមបញ្ជាក់ថា​ សហព័ន្ធ​​កីឡា​វាយ​សី​ពិភពលោក​បាន​សំរេចចិត្តលើក​ព្រឹត្តិការណ៍​ដែលមាន​កញ្ចប់​ប្រាក់រង្វាន់ ១.៥លាន​ដុល្លារ​នេះ​មក​ធ្វើ​នៅ​ទឹកដី​ថៃ​ បន្ទាប់ពី​ម្ចាស់ផ្ទះ​ដើម​ចិន​បានសម្រេច​ដកខ្លួន ​ដោយសា​រវិ​ធា​ន​ការ​បញ្ហា​កូ​វីដ​-១៩ ដ៏​តឹងរ៉ឹង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM