Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អាល្លឺម៉ង់​បន្ត​ផ្តល់​សេចក្តីទុកចិត្ត​លើ​គ្រូ​បង្គោល Hansi Flick ទោះ​បរាជ័យ​នៅ World Cup

2022/12/08 06:57:28 pm        99
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លោក Hansi Flick នឹង​បន្ត​ស្ថិតក្នុង​តំណែង​ដដែល​ទោះបី​បរាជ័យ​នៅ World Cup ក៏ដោយ នេះ​បើតាម​សេចក្តី​ថ្លែង​ការ​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ DFB​។ ​លោក Hansi Flick និង​អ្នកចាត់ការ​ទូទៅ Olivier Bierhoff បាន​ទទួលរង​ការរិះគន់​ខ្លាំង បន្ទាប់ពី​អាល្លឺម៉ង់​ធ្លាក់​ពី World Cup ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​លពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា​។ ​ក្នុងនោះដែរ​លោក Olivier Bierhoff ក៏បាន​ចាក​ចេញពី​តំណែង​មុន​កិច្ចសន្យា​បញ្ចប់​ តែ​លោក Hansi Flick នឹង​បន្ត​ស្ថិតក្នុង​តំណែង​។ DFB បានឱ្យដឹងថា​ អាល្លឺម៉ង់​នឹង​បន្ត​ដាក់​គោលដៅ​ជោគជ័យ​នៅ Euro 2024 ហើយ​សហព័ន្ធ​មាន​ទំនុកចិត្ត ១០០% លើ​លោក Hansi Flick​។ ​អាល្លឺម៉ង់​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022 កាតា​នេះ​បន្ទាប់ពី​ចាញ់​ជប៉ុន ស្មើ​អេ​ស្ប៉ា​ញ និង​ឈ្នះ​កូ​ស្តា​រី​កា តែ​ជប៉ុន និង​អេ​ស្ប៉ា​ញ​បាន​ឡើង​ជុំ​បន្ត​។​កាលពី World Cup 2018 នៅ​រុស្ស៊ី​អាល្លឺម៉ង់​ក៏​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ដែរ ដែល​នៅពេលនោះ​គឺជា​ប្រវត្តិសាស្ត្រ​នៅ World Cup សម្រាប់​អាល្លឺម៉ង់​រយៈពេល ៨០ធ្លាក់​ក្នុង​វគ្គ​ចែក​ពូ​ល​។ ​មិនតែប៉ុណ្ណោះ​អាល្លឺម៉ង់​នៅ Euro 2020 ក៏​មិនអាច​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជម្រើសជាតិ​ប្រដាល់សកល ៨​រូប​នឹង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​កា​ហ្សា​ក់​ស្ថាន​ត្រៀម​ស៊ី​ហ្គេម

2022/12/08 06:19:30 pm        89
ប្រដាល់សកល៖ ​សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុ​ជានឹង​បញ្ជូន​កីឡាករ​ជម្រើសជាតិ ៨​រូបទៅ​បោះជំរំ​ហ្វឹកហាត់នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថានរយៈពេល ២​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ដែល​ត្រៀម​ចេញ​បោះជំរំ​ហ្វឹកហាត់​ក្រៅ​ស្រុក​នេះរួមមាន​កីឡាករ នៅ សុខ​ទី​, សៅ រង្សី​, ទូច ដេវីត​, វ៉ែន រដ្ឋា​, ពេញ វណ្ណ​ថង​, អាន់​វ៉ា ណា​ស្រេ​ឌី​នូវ​, អុង ភារា​ក់ និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា ។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ការបោះ​ជំរំ​នេះ​គឺជា​ឱកាស​មួយ​ដ៏​សំខាន់បន្ថែម​លើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ការប្រកួត​នាពេល​កន្លងមក សម្រាប់​កីឡាករ​ធ្វើការ​ពង្រឹងសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរក​គុណ​ផល​កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​លោក​ថា កំឡុងពេល​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ​កម្ពុជាក៏​នឹង​ប្រកួត​ដកស្រង់​បច្ចេកទេស​ជាមួយ​ជម្រើសជាតិ​គុយបា កា​ហ្សា​ក់​ស្ថាន ក៏ដូចជា​ជើង​ខ្លាំង​មួយចំនួនទៀត​មកពី​ជុំវិញ​ពិភពលោក​ទៀតផង។​ ​លើសពីនេះ សហព័ន្ធ​ក៏មាន​គម្រោង​បញ្ជូន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ចូលរួម​បោះជំរំ​ហ្វឹកហាត់ និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត មុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​គោលដៅ​ដ៏​សំខាន់បំផុត​របស់​សហ​ព័ន្ធ សម្រាប់​ផែនការ​ឆ្នាំ​២០២៣ ផងដែរ ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ៕អត្ថបទ៖ លី ឈុន​ឡា

Kyle Walker៖ ខ្សែការពារ​អង់គ្លេស​នឹងមិន​ក្រាលកម្រាល​ព្រំ​ឲ្យ Mbappe ស៊ុត​ស្រួលៗ​ទេ

2022/12/08 06:01:21 pm        120
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ប្រឈម​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ពិភពលោក​បារាំង​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។ ​​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​ជា​ជំនួប​ដំបូង​រវាង​ក្រុម​ទាំងពីរ នៅលើ​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​។ ​​ខ្សែប្រយុទ្ធ​បារាំង​វ័យ ២៣ឆ្នាំ Kylian Mbappe គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ World Cup ឆ្នាំនេះ​មាន​សរុប ៥គ្រាប់​ពី​ការប្រកួត ៤លើក​កន្លងមក​។ ​មុន​ជួបគ្នា​ខ្សែការពារ Manchester City, Kyle Walker បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គ្រប់គ្នា​សុទ្ធតែ​ដឹង​ពី​សមត្ថភាព​របស់ Mbappe ជា​កីឡាករ​ដែលមាន​ទេព​កោ​ស្យ ដូច្នេះ​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​សំរាប់​ខ្សែការពារ​អង់គ្លេស តែ​អង់គ្លេស​ក៏​មិន​ក្រាលកម្រាល​ព្រំ​ឱ្យ​ស៊ុត​ចូល​ទី​ងាយៗ​ឡើយ​។​​សូមបញ្ជាក់ថា Kyle Walker និង Kylian Mbappe ស្ថិតក្នុង​តួនាទី​ដែល​ត្រូវ​ប្រឈម​គ្នា​រវាង​ប្រយុទ្ធ និង​ការពារ ជាក់ស្តែង​អ្នក​ទាំងពីរ​បាន​ប្រឈម​គ្នា​នៅ UEFA Champions League ពីរ​រដូវ​កាល​មកហើយ​នៅពេល Manchester City ជួប Paris Saint Germain​។ ​​Man City ឈ្នះ ៣ ចាញ់ ១ ក្នុងការ​ប្រកួត​ទល់នឹង PSG ដែលមាន​វត្តមាន​កីឡាករ​ទាំងពីរ​។ ​​រំលឹកថា​ មុន​មកដល់​វគ្គ​នេះ​អង់គ្លេស​បាន​យកឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ នៅ​វគ្គ ១៦ក្រុម​ ខណៈ​បារាំង​យកឈ្នះ​ប៉ូឡូញ ៣-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

២៧​ឆ្នាំ​នៃ​ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរបាន​រួម​ចំណែក​សំខាន់​ក្នុង​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច​

2022/12/08 05:32:23 pm        251
ម៉ា​រ៉ា​តុង៖ ​គិត​ត្រឹម​ឆ្នាំ​២០២២ ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិនៅ​អង្គរវត្ត ខេត្តសៀមរាប ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) គឺមាន​រយៈពេល ២៧​ឆ្នាំ​មកហើយ ដោយ​ព្រឹត្តិការណ៍​នេះបានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បន្ទាប់ពី​បុ​រេ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះត្រូវបាន​រៀបចំ និង​បើក​ឲ្យ​មានការ​ចូលរួម​ដោយ​សេរីដោយមាន​អ្នកចូលរួម​សរុប ៧,៥៤៣​នាក់នៅ​តំបន់​អង្គរកាលពី​ថ្មីៗកន្លងទៅ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ទេសចរណ៍ និង​កីឡា​បាន​ក្លាយ​ជា​របត់​ថ្មី​មួយ​របស់​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ហើយ​រៀងរាល់ឆ្នាំ អង្គការ​ទេសចរណ៍​ពិភពលោកបាន​វាយតម្លៃ​មាន​ទេសចរណ៍​កីឡា​ប្រមាណ ១២ ទៅ ១៥​លាន​នាក់បាន​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង ក្នុងនោះ​កម្ពុជា​ក៏មាន​ចំណែក​ពី ១០ ទៅ ១៥ភាគរយនៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។​​​គួរ​ដឹងថា ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិនៅ​អង្គរវត្ត បាន​បង្កើតឡើង​ដំបូងកាលពី​ឆ្នាំ​១៩៩៦ ដោយមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​ប៉ុណ្ណោះ តែ​ដោយមាន​ការជំរុញ និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារួមជាមួយ​ដៃគូ បាន​បន្ដ​រៀបចំ​ព្រឹត្តិការណ៍​នេះរហូតដល់​ទទួលបាន​ជោគជ័យ ពិសេស​មុន​ផ្ទុះ​កូ​វីដ​-១៩ ឆ្នាំ​២០១៩ ព្រឹត្តិការណ៍​នេះបាន​ទាក់ទាញ​អ្នកចូលរួម​រហូតដល់​ជាង ១៣,០០០​នាក់​ឯណោះ​។​ ​គោល​បំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​នេះ ក្រៅពី​បំផុស​ប្រជាពលរដ្ឋ​លេង​កីឡា​ដើម្បី​សុខភាព និង​រួមចំណែក​វិស័យ​ទេសចរណ៍ ក៏ដូចជា​ផ្សព្វផ្សាយ​តំបន់​បេតិកភណ្ឌ ប្រាង្គ​ប្រាសាទនៃ​តំបន់​អង្គរ ខេត្តសៀមរាប ក៏​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ ដោយ​ការស្វែងរក​មូលនិធិ​ជួយ​ដល់​កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា និងអង្គការ​មនុស្សធម៌​ជាតិ​-​អន្ដរជាតិ​មួយចំនួនទៀត។ ម្យ៉ាង​ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រូ​អាស៊ី​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​បញ្ចប់​បេក្ខភាព​ឈានមុខ​គេ​ប្រេ​ស៊ី​ល

2022/12/08 05:07:59 pm        152
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​បញ្ចប់​បេក្ខភាព​ឈានមុខ​គេ​ដែល​គេ​គិតថា ឈ្នះ​ជើងឯក World Cup ឆ្នាំនេះ​ប្រេ​ស៊ី​លត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ នេះ​បើតាម​ការលើកឡើង​រប​ស់​គ្រូបង្វឹក​ក្រូ​អាស៊ី​លោក Zlatko Dalic​។ ​លោក Zlatko Dalic បាន​និយាយថា ប្រេ​ស៊ី​ល​ជា​បេក្ខភាព​ឈានមុខ​គេតាមរយៈ​បទពិសោធ​របស់​ពួកគេ សមត្ថភាព និង​ទេពកោសល្យ​របស់​កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស ទាំងអស់នេះ​ច្បាស់​ថា​ពួកគេ​ជា​ក្រុម​មានប្រៀប​។ តែ​ទាំងអស់នេះមិនមែនជា​រឿង​ដែល​ក្រុម​របស់លោក​ត្រូវ​កោតខ្លាច តែ​ត្រូវ​ប្រឈម​គេច​មិន​ផុត ពួកយើង​ត្រូវតែមាន​ជំនឿ​ចិត្ត​លើខ្លួនឯង​។ ​រំលឹកថា ​ក្រុម​របស់លោក Dalic ឆ្លងកាត់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី ៣លើក​នៅ World Cup 2018 បួន​ឆ្នាំមុន​នៅ​រុស្ស៊ី​ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្ដ​តែ​ចាញ់​បារាំង ៤-១​។មកដល់​កាតា​ឆ្នាំ២០២២ នេះ​បទពិសោធ​ជោគជាំ​ក្នុងការ​ទាត់​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ក៏បាន​ទំលាក់​ជប៉ុន​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ក្រូ​អាស៊ី​ប្រសិន​ឈ្នះ​ប្រេ​ស៊ី​ល​នឹងត្រូវ​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​ រឺ​ហូ​ឡង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gabriel Jesus វះកាត់​ជង្គង់​រួចរាល់ ​និង​មិនអាច​ត្រលប់មក​ជួយ​ប្រេ​ស៊ី​ល​វិញ​ឡើយ​នៅ World Cup

2022/12/07 10:11:11 pm        86
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ Arsenal, Gabriel Jesus បានទទួល​ការវះកាត់​ជង្គង់​ដោយ​ជោគជ័យ​ហើយ តែ​នឹង​មិនអាច​ត្រលប់​មកជួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ World Cup វិញ​បានឡើយ​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​រួមជាមួយ​មិត្ត​រួម​ក្រុម Alex Telles បានទទួល​រងរបួស​ជង្គង់​ដូចគ្នា ​អំឡុង​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ដែល​ប្រេ​ស៊ី​ល​ចាញ់​កា​មេ​រូ​ន ១-០​។ ​ការប្រកួត​កាលពី​ថ្ងៃ​សុក្រ​នោះ​គឺជា​ប្រកួត​ដំបូង​ដែល Jesus ចាប់ផ្តើម ១១នាក់​ដំបូង​នៅ World Cup បន្ទាប់ពី​ពីរ​ប្រកួត​ដំបូង​បាន​ត្រឹម​ជា​កីឡាករ​បម្រុង​ដូរ​ចូល​។ ​ជុំវិញ​របួស​នេះ​ក្លិប​កាំភ្លើង​ធំ Arsenal មិនបាន​បញ្ជាក់ថា​ រយៈ​ពេលដែល Gabriel Jesus ត្រូវ​សម្រាក​ឡើយ​។​​Gabriel Jesus រកបាន​ប្រាំ​គ្រាប់​ឱ្យ Arsenal នៅ Premier League រដូវ​កាល​នេះ​តាំងពី​ផ្លាស់​ពី Manchester City កាលពីដើម​រដូវ​កាល​។ ​ប្រេ​ស៊ី​ល​នឹងត្រូវ​ជួប​ជាមួយ​ក្រូ​អាស៊ី​វគ្គ ៨ក្រុម​ចុងក្រោយ World Cup នៅ​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​យកឈ្នះ​កូរ៉េ ៤-១ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូពេទ្យ​ប្រេ​ស៊ី​ល​បញ្ជាក់ថា ​ស្ថានភាព​សុខភាព​របស់លោក Pele ល្អប្រសើរ​ជាង​មុន

2022/12/07 09:30:09 pm        87
​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele កំពុង​បង្ហាញ​ពី​ភាពប្រសើរ​ឡើងវិញ​នៃ​សុខភាព​របស់ខ្លួន បន្ទាប់ពី​បុរស​អាយុ ៨២ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលពី​សប្តាហ៍​មុន ​ដើម្បី​វាយតម្លៃ​ឡើងវិញ​នូវ​ការព្យាបាល​របស់​គាត់​ចំពោះ​ជំងឺមហារីក​ពោះវៀន នេះ​បើ​យោងតាម​របាយការណ៍​វេជ្ជសាស្ត្រ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​ ​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរពេទ្យ Albert Einstein នៃ​ទីក្រុង Sao Paulo បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា Pele ក៏​កំពុង​ត្រូវបាន​ព្យាបាល​ការឆ្លង​មេរោគ​ផ្លូវដង្ហើម ស្នាក់​នៅក្នុង​បន្ទប់​មន្ទីរពេទ្យ​ធម្មតា​ជាមួយនឹង​សញ្ញា​សំខាន់ៗ និង​ដឹងខ្លួន​។​ ​លោក Pele ធ្លាប់បាន​វះ​យក​ដុំ​សាច់​ចេញពី​ពោះវៀនធំ​របស់គាត់​កាលពី​ខែកញ្ញា​ឆ្នាំមុន ហើយ​បានទទួល​ការថែទាំ​សុខភាព​សម្រាប់​ជំងឺ​នេះ​ជាប្រចាំ​។​ ​វេជ្ជបណ្ឌិត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​អ្នកជំងឺ​នៅតែ​បន្ត​បង្ហាញ​ភាពប្រសើរ​ឡើងជា​លំដាប់​នៅក្នុង​ស្ថានភាព​ទូទៅ​របស់គាត់ ជាពិសេស​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​"។​ ​កាលពី​ថ្ងៃ​ចន្ទ​លោក Pele បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់គាត់​ចំពោះ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ ក្នុងការ​ប្រកួត World Cup ក្នុងពេលដែល​ប្រេ​ស៊ី​ល​យកឈ្នះ​កូរ៉េ ៤-១ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​លោក​ទស្សនាការ​ប្រកួត​នេះ​ពី​មន្ទីរពេទ្យ​។​​អំឡុងពេល​ប្រកួតកីឡាករ​របស់​ប្រេ​ស៊ី​ល​បាន​លាត​ផ្ទាំង​បដា​នៅលើ​ទីលាន​ ជាមួយនឹង​រូបថត​បាល់ទាត់​ដ៏​អស្ចារ្យ​អំឡុងពេល​ការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ១៩៧០ របស់លោក Pele​។​ ​អតីត​ខ្សែប្រយុទ្ធ​រូបនេះ​បាន​លេង​ឱ្យ​ក្រុម​ប្រេ​ស៊ី​ល និង​ក្លឹប Santos និង New York Cosmos ដោយបាន​ជួយ​ដឹកនាំ​ប្រទេស​របស់គាត់​ឱ្យ​ឈ្នះ​ជើងឯក World Cup ចំនួន​បី​ក្នុង​ឆ្នាំ១៩៥៨, ១៩៦២ និង ១៩៧០ ដែលជា​ស្នាដៃ​គ្មាន​កីឡាករ​ណា​ផ្សេងទៀត​សម្រេច​បានឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ច្រានចោល​ព័ត៌មាន​ថា ​ខ្លួន​ព្រម​ផ្លាស់​ទៅ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr

2022/12/07 07:09:02 pm        111
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ថ្វីបើ​មាន​វ័យ​ខិតជិត​ចូល ៣៨ឆ្នាំ​ក្តីត្រូវបាន​ក្លិប​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr ហ៊ាន​ដាក់សំណើ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​។ ​បើតាម​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា Al-Nassr ហ៊ាន​ផ្តល់ប្រាក់​ឈ្នួល​ដល់​ទៅ​ប្រមាណ​ជា ២០០លាន​ដុល្លារអាមេរិក​ក្នុង​មួយឆ្នាំ ជាមួយនឹង​កិច្ចសន្យា​បី​ឆ្នាំ​ក្នុង​សំណើ​របស់ខ្លួន​ទៅកាន់​អតីត​ខ្សែប្រយុទ្ធ Manchester United រូបនេះ​។ ​​ធ្លាប់​ផ្តល់​កិច្ចសម្ភាសន៍​ពីមុន Ronaldo ធ្លាប់​លើកឡើងថា បាន​បដិសេធ​សំណើ ៣០៥លាន​ផោន​ពី​ក្លិប​អារ៉ាប៊ីសា​អ៊ូ​ឌីត​មួយ​នេះ​កាលពី​រដូវក្តៅ​កន្លងទៅ ហើយ​ជាថ្មី​ម្តងទៀត​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ក៏បាន​ច្រានចោល​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ព្រោងព្រាត​ពី​អនាគត​របស់ខ្លួន និង​ច្រានចោល​ថា​នេះ​ជា​ព័ត៌មាន​មិន​ពិត ហើយ​ចាត់ទុកជា​រឿង​អត់​ប្រយោជន៍​។​​Cristiano Ronaldo នៅតែ​រក្សា​គោលជំហរ​របស់ខ្លួន​មិន​គិតពី​អ្វី​ទាំងអស់ ​ក្រៅពី​ផ្តោតអារម្មណ៍​ជួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup​។ ​​យ៉ាងណាក្តី​ការប្រកួត​កាលពី​យប់​ថ្ងៃ​អង្គារ​កន្លងទៅ Cristiano Ronaldo ត្រូវបាន​គ្រូបង្វឹក Fernando Santos ដាក់ឱ្យ​បម្រុង​ក្នុងការ​ប្រកួត​ដែល​ព័រ​ទុ​ហ្កា​ល់​យកឈ្នះ​ស្វ៊ី​ស ៦-១ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម្ចាស់​មេដាយ​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ីទទួលបាន​ប្រាក់រង្វាន់​ពី​រាជរដ្ឋាភិបាល​សរុប ២៣៦​លាន​រៀល​

2022/12/07 06:29:16 pm        81
​កាយសម្ព័ន្ធ៖ កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធដែល​ដណ្ដើមបាន​ជ័យលាភី នៃ​ការប្រកួត​ជើងឯក​អាស៊ី​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិកលើក​ទី​៧ (Aerobic Gymnastics Asian Championship 2022) នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃកាលពី​ថ្មីៗ បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ ដែលមាន​ទឹកប្រាក់​សរុប ២៣៦​លាន​រៀល។​ ​ពិធី​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល​នេះបានធ្វើ​ឡើង​ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន តំណាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​ ​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ជើងឯក​អាស៊ី​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិកលើក​ទី​៧ ដែល​ប្រកួត​នៅ​ថៃកាលពី​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ សហព័ន្ធបា​នប​ញ្ចូ​ន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ១៨​នាក់​ចូលរួម ក្រោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC​។​​ចំពោះ​លទ្ធផល​កម្ពុជា​ដណ្ដើមបាន​មេដាយ​លើ ៣វិញ្ញាសារួមមាន​មេដាយប្រាក់ ២ ទី​១- ​មេដាយប្រាក់​លើ​វិញ្ញាសា​គូ មាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី និង​កីឡាការិនី ឈួន ស្រីនាត ស្មើនឹង ២​គ្រឿង និង​ទី​២-​មេដាយប្រាក់​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម ៥​នាក់មាន​កីឡាការិនី ឌឹ​ម អ៊​ន​ធីតា​, សួស ស្រី​ពៅ​, ឈួន សុវណ្ណ​បញ្ញា​, ស៊ីវ ចន្ថា និង​កីឡាការិនី ណេ​ម សុខ​ហេង ស្មើនឹង ៥​គ្រឿង។ មួយទៀតគឺ​មេដាយ​សំរឹទ្ធ ១ លើ​វិញ្ញាសា​ទ្រី​យ៉ូ​ជា​ក្រុមមាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី​, កីឡាការិនី ច្រឹង ចាន់​ត្រា និង​កីឡាការិនី ឈួន ស្រីនាត ស្មើនឹង ៣​គ្រឿង។​ ​យោងតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​ការប្រកួត​ជើងឯក​អាស៊ី​នេះ សម្រាប់​មេដាយប្រាក់​ក្នុង ១​គ្រឿងទទួលបាន ២០​លាន​រៀល ខណៈ​មេដាយ​សំរឹទ្ធ​ក្នុង ១​គ្រឿង ១៦​លាន​រៀល។ ចំណែក​គ្រូបង្វឹកទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១០០% ស្មើនឹង​មេដាយ​ខ្ពស់បំផុត​របស់​កីឡាករ​-​កីឡាការិនី និង​គ្រូ​ជំនួយក៏​ទទួលបាន ៧០% នៃ​មេដាយ​របស់​កីឡាករ​-​កីឡាការិនី​ផងដែរ។ ដូច្នេះ​ប្រាក់រង្វាន់ដែល​រាជរដ្ឋាភិបាល់​ជូន​ជ័យលាភី ​ជើងឯក​អាស៊ី​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិកលើក​ទី​៧ សរុប​មាន​ចំនួន ២៣៦​លាន​រៀល។​​ឆ្លៀតឱកាស​នោះក្នុងនាម​អាជ្ញាធរ​កីឡា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​និង​ NOCC ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​តែង​គិតគូរ និង​យកចិត្តទុកដាក់​វិស័យ​កីឡា​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ដែល​ជាការ​ផ្ដល់នូវ​ភាព​កក់ក្ដៅ និង​ការជំរុញ​លើកទឹកចិត្ត​ដ៏​សំខាន់ សម្រាប់​កីឡាករ​-​កីឡាការិនីខិតខំ​ប្រឹងប្រែង និង​ធ្វើការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា​។​ ​បន្ថែម​លើ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់បន្ដ​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​បន្ថែមទៀត ពិសេស​កីឡា​កាយសម្ព័ន្ធដែល​កំពុងមាន​សន្ទុះ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ធានាបាន​នូវ​គុណ​ផល​កម្រិត​ខ្ពស់ ឆ្ពោះទៅរក​មេដាយ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ពោលគឺ​ការ​ស្វែង​មេដាយមាស​យ៉ាងតិច ១​គ្រឿង ស្របតាម​ស​ន្ទ​ស្សន៍​មេដាយដែល​គណៈ​កម្មាធិការ​ជាតិ​ CAMSOC ​បានដាក់​ចេញនៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ព័រទុយហ្កាល់​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​លើកដំបូង​ក្នុង​រយៈពេល ១៦ឆ្នាំ

2022/12/07 06:12:21 pm        192
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់​បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ជា​លើកដំបូង​ក្នុង​រយៈពេល ១៦ឆ្នាំ​បន្ទាប់ពី​ជ័យជំនះ​ធំធេង ៦-១ លើ​ស្វ៊ី​ស​។ ​​គ្រូបង្វឹក​ព័រទុយហ្កាល់​លោក Fernando Santos បានសំរេច​ដាក់ឱ្យ Ronaldo បម្រុង​ជំនួស​ដោយ​ខ្សែប្រយុទ្ធ​វ័យ ២១ឆ្នាំ Goncalo Ramos ចាប់ផ្តើម ១១នាក់​ដំបូង​ជា​លើកដំបូង​ឱ្យ​ក្រុម​ជម្រើសជាតិ​។ ​​មិនឱ្យ​គ្រូ​ខកបំណង​ឡើយ​ខ្សែប្រយុទ្ធ Benfica រូបនេះ​រកបាន​បី​គ្រាប់​ម្នាក់ឯង​ក្នុងការ​ប្រកួត និង​បាន​ក្លាយជា​កីឡា​ករទី១ នៅ World Cup 2022 នៅ​កាតា​នេះ​ដែល​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​ម្នាក់ (Hat-Trick)​។ ​​គ្រាប់​ដំបូង Ramos ធ្វើបាន​នៅ​នាទី​ទី១៧ ខណៈ​ខ្សែការពារ Pepe ជា​អ្នក​រកបាន​គ្រាប់​ទី​ពីរ​នាំមុខ ២-០ ក្នុង​វគ្គ​ទី១​។ ​​វគ្គ​ទី២ Ramos ក៏​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៥១ មុនពេល​ដែល Raphael Guerrero បន្ថែម​គ្រាប់​នាំមុខ ៤-០ នៅ​នាទី​ទី៥៥​។ ​​ខ្សែការពារ Man City, Manuel Akanji ក៏​តប​មួយ​គ្រាប់​វិញ​ឱ្យ​ស្វ៊ី​ស​តែ Goncalo Ramos ក៏​រកបាន​គ្រាប់​ទី​បី​របស់ខ្លួន​នៅ​នាទី​ទី៦៧ មុន​ពេលដែល​ខ្សែប្រយុទ្ធ AC Milan, Rafael Leao បន្ថែម​គ្រាប់​ចុងក្រោយ​នាទី​ទី៩០+២ ឱ្យព័រទុយហ្កាល់​យកឈ្នះ​ស្វ៊ី​ស ៦-១ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​។​​អ្នកគាំទ្រ​ព័រទុយហ្កាល់​បាន​ដើរ​ចេញពី​កីឡដ្ឋាន​ពេញ​ដោយ​ភាព​រីករាយ ហ៊ោរ​កញ្ជ្រៀវ ខណៈ​អ្នកគាំទ្រ​មួយចំនួន​នៅតែ​បង្ហាញ​ក្តី​គោរព​ស្រលាញ់​លើ Cristiano Ronaldo ដែល​មិនបាន​ចូល​លេង ១១នាក់​ដំបូង និង​លើកសរសើរ Goncalo Ramos ថា​ជា​វិ​រៈ​បុរស​របស់​ពួកគេ​។​ ​​ព័រទុយហ្កាល់​នឹង​បន្ត​ជួប​ម៉ា​រ៉ុ​ក​ ដើម្បី​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM