Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ម៉ា​រ៉ុ​ក​ក្លាយជា​ប្រទេស​អារ៉ាប់​ទីមួយ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup

2022/12/07 05:43:58 pm        181
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​កបាន​បន្តដំណើរ​ជោគជ័យ​របស់ខ្លួន និង​ការបង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup បន្ទាប់ពី​យកឈ្នះ​អេ​ស្ប៉ា​ញ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ជា​លើកដំបូង​។ ​ការប្រកួត ៩០នាទី​ពេញ​គ្មាន​ក្រុម​ណា​រក​គ្រាប់​បាល់​បាន ហើយ​ថែម ១៥នាទី​ពីរដង​ទៀត​នៅតែ​រក​មិនបាន​។ ​អ្វីៗ​ត្រូវ​សម្រេច​ដោយ​បាល់ ១១ម៉ែត្រ តែ​អេ​ស្ប៉ា​ញ​ក៏​ជាន់​ដាម​បរាជ័យ​ ដូច​ពេល​ចាញ់​អ៊ីតាលី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2020 ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​នេះដែរ​។ កីឡាករ​បីនាក់​របស់​អេ​ស្ប៉ា​ញ​រួមមាន Pablo Sarabia, Carlos Soler និង Sergio Busquet សុទ្ធតែ​ស៊ុត​មិន​ចូល​បី​គ្រាប់​ដំបូង​ ខណៈ​ម៉ា​រ៉ុ​ក​គ្មាន​បញ្ហា​ឡើយ​ដោយ​បញ្ចប់​គ្រាប់​ចុងក្រោយ​ដោយ​ខ្សែការពារ PSG, Achraf Hakimi​។ ​អ្នកចាំទី Sevilla, Yassine Bounou គឺជា​អ្នក​សង្គ្រោះ​គ្រាប់​បាល់​របស់ Soler និង Busquet ខណៈ Sarabi ស៊ុត​បុករ​បាទី​។​គ្រូបង្វឹក​អេ​ស្ប៉ា​ញ Luis Enrique បាន​និយាយថា លោក​ទទួលខុសត្រូវ​ទាំងស្រុង​សម្រាប់​បរាជ័យ​នេះ ពីព្រោះ​លោក​គឺជា​អ្នក​រើស​កីឡាករ​ឱ្យ​ស៊ុត ហើយ​សូម​សរសើរ Yassine Bounou គាត់​ធ្វើ​បានល្អ​ណាស់​ថ្ងៃនេះ​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ម៉ា​រ៉ុ​កបាន​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ជា​លើកដំបូង​នៅ World Cup បន្ទាប់ពី​ធ្លាប់​ឡើង​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​ឆ្នាំ១៩៨៦ ហើយក៏​ក្លាយជា​ប្រទេស​អារ៉ាប់​ទីមួយ​ផងដែរ​ដែល​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​ក្រឡេក​ទៅ​មើល​រដ្ឋធានី Casablanca អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​បាននាំគ្នា​អបអរសាទរ​ ចំពោះ​ជ័យជំនះ​លើ​ក្រុម​ជើងឯក​ពិភពលោក​ឆ្នាំ២០១០ អេ​ស្ប៉ា​ញ ខណៈ​នៅតាម​ដងផ្លូវ​ពេញ​ដោយ​សំឡេង​ហ៊ោរ​កញ្ជ្រៀវ​។ ​​ម៉ា​រ៉ុ​ក​គឺជា​ប្រទេស​អាហ្វ្រិក​តែមួយគត់​ដែល​នៅសល់​នៅ World Cup ឆ្នាំនេះ​ ខណៈ​ការបង្ហាញ​ខ្លួន​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នឹង​ជា​ប្រទេស​អាហ្វ្រិក​ទី១ ដែរ​ឡើងដល់​វគ្គ​នេះ​ក្នុង​រយៈពេល ១២ឆ្នាំ បន្ទាប់ពី​ហ្កា​ណា​ធ្វើបាន​ដូចគ្នានេះ​កាលពី​ឆ្នាំ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​ជំរុញ​ការត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ មុនពេល ១០០​ថ្ងៃ​នៃ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/12/07 05:30:13 pm        644
​ស៊ីហ្គេម៖ គណៈ​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់ខ្លួនជាមួយ​គណៈកម្មការ​ជំនាញ​នានា ក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុនពេល ១០០​ថ្ងៃ​ចូលមក​ដល់នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣​។​ ​ឯកឧត្តម វ៉ា់​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ CAMSOC ​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះមាន​លទ្ធផល​ល្អប្រសើរ ដោយ​គណៈកម្មការ​ជំនាញ​ក្រោម​ឱវាទ​របស់ខ្លួន បាន​ជ្រាប​ច្បាស់​អំពី​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​ព​ន្លឿ​ន​ផែនការ​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ឲ្យ​មាន​ដំណើរការ​ដោយ​រលូន មុនពេល​មកដល់ ១០០​ថ្ងៃនា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខដែល​នឹងមាន​ការងារ​ថ្មីៗ​ជាច្រើន​ទៀត​ត្រូវធ្វើ។​ ​ជុំវិញ​កិច្ចប្រជុំ​នេះ ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ ២​ចំណុច​សំខាន់ៗ ទី​១. យកចិត្តទុកដាក់​លើ​កិច្ចការរដ្ឋបាល និង​ការទទួលខុសត្រូវ​លើ​ធនធានមនុស្ស ដោយ​ត្រៀម​ប្រមូលផ្តុំ​ធ្វើការនៅ​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការរួម និង​ទី​២ គឺ​ការត្រួត​ពិនិត្យឡើងវិញ​នូវ​កិច្ច​ការដែល​បានធ្វើ និង​អ្វីដែល​មិនទាន់​បានធ្វើ ហើយ​អ្វីដែល​មិនទាន់បាន​បំពេញនឹងត្រូវ​ជំរុញ​ឲ្យ​បំពេញបន្ថែម​លើ​កិច្ចការ​ទាំងនោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ឲ្យ​បាន​រួចរាល់មុន​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ដែលជា​ការរាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣។​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បាន​គូសបញ្ជាក់ថា សម្រាប់​រយៈពេល​នៅសល់​នេះត្រូវតែមាន​សក្តានុពល​អំពី​ការត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ និង​បណ្តា​ប្រទេស​នានា​នៃ​អាស៊ាន ដែល​ត្រៀម​មក​ចូលរួម​ប្រក​កួត​ប្រជែង​មេដាយនា​ស៊ី​ហ្គេម ២០២៣​។ ក្នុងអំឡុង​រយៈពេល​ស​ល់ ១០០​ថ្ងៃ គណៈកម្មាធិការ​ជាតិ​ CAMSOC ​នឹង​រៀបចំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ខ្លាំងក្លា​នូវ​កម្មវិធី​សំខាន់ៗ​ទាំងអស់​ជាមួយនឹង​កម្មវិធី​ប្រារព្ធ​ពិធី ១០០​ថ្ងៃ បូក​ជាមួយនឹង​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​នៃ ១១​ប្រទេស​ក្នុង​អាស៊ាន​ជាដើម។​ ​គួរ​បញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះនឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នា​ថ្ងៃទី​០៥ ខែឧសភា និង​បិទ​នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដែល​គិត​ត្រឹម​ថ្ងៃនេះនៅសល់​រយៈពេល ១៤៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ បន្ទាប់មក​កម្ពុជានឹង​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ បន្ដទៀត៕​អត្ថបទ៖ លី ឈុន​ឡា

គោព្រៃ​កម្ពុជាចាប់ផ្ដើម​ហ្វឹកហាត់​ត្រៀម​ជួប​ម៉ាឡេស៊ី និង​លេង​ពាន​ AFF Mitsubishi Electric Cup 2022

2022/12/07 05:11:40 pm        624
បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបានចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ហើយ បន្ទាប់ពី​បង្ហាញ​បញ្ជី​ឈ្មោះកីឡាករ ២៤​នាក់។ ការហ្វឹកហាត់​ថ្ងៃ​ដំបូង​នេះបានធ្វើ​ឡើង​នៅ​ទីលាន​ហ្វឹកហាត់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជិត​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​ពុំមាន​វត្តមាន​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​លោក​ Keisuke Honda ​នោះទេ។​ ​ការប្រមូលផ្ដុំ​ហ្វឹកហាត់​នេះធ្វើឡើង ១​ថ្ងៃមុន​ក្រុម​គោព្រៃ​កម្ពុជាត្រូវធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​គ្រោង​ចាក​ចេញពី​មាតុភូមិនា​រាត្រី​ថ្ងៃទី​០៧ ខែធ្នូ​នេះ ដើម្បី​ធ្វើការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​ថ្ងៃទី​០៩ ខែធ្នូ​ខាងមុខ ដើម្បី​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​ត្រៀម​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022។​ ​សូមបញ្ជាក់ថា កីឡាករ ២៤​រូបដែល​ត្រូវបាន​កោះហៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​មិត្តភាព និង​ពានរង្វាន់​ជើងឯក​អាស៊ាន​ឆ្នាំនេះ រួមមាន​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន ៥​រូប​, ព្រះខ័ន​រាជ​ស្វាយរៀង ២​រូប​, បឹងកេត ៤​រូប​, វិសាខា ១០​រូប​, ក្លិប​ណាហ្គា​វើ​ល​ដ៏​ម្នាក់ រួមជាមួយ​កីឡាករ​ប្រកប​អាជីព​ក្រៅ​ស្រុក ២​រូបគឺ​កីឡាករ​ខ្មែរ​-​បារាំង កុក បូរី​ស លេង​នៅ​ក្លិប​ម៉ាឡេស៊ី​ Sarawak United ​និង​កីឡាករ​ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡា ឌឿ​ង លេង​នៅ​ក្លិប​អាមេរិក​ Orlando City។​​សម្រាប់​បេសកកម្ម​ប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 កម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​កម្មវិធី​ប្រកួត រួមមាន​ថ្ងៃទី​២០ ខែធ្នូ កម្ពុជាត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ហ្វីលីពីន​មុនគេ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ​ខាងមុខ ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មី ទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។​ ​ចំពោះ​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕​អត្ថបទ៖ លី ឈុន​ឡា

អារ៉ាប៊ីសាអ៊ូឌីត​នឹង​ជា​ម្ចាស់ផ្ទះ​បាល់ទាត់​ជើងឯក​អាស៊ី​ឆ្នាំ​២០២៧ ក្រោយ​ឥណ្ឌា​ដក​ខ្លួន​

2022/12/06 10:17:10 pm        86
​បាល់ទាត់៖ ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ត្រូវ​ប្រកាស​ជា​ម្ចាស់ផ្ទះ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ី​ឆ្នាំ​២០២៧ AFC Asian Cup 2027 បន្ទាប់ពី​បេក្ខភាព​ប្រជែង​គឺ​ប្រទេស​ឥណ្ឌា​ប្រកាស​ដក​ខ្លួន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី AFC កាលពី​ថ្ងៃ​ចន្ទ​។ ​​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ AFC បាន​ទទួល​ពាក្យ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ AFC Asian Cup 2027 ពី​ប្រទេស​ឥណ្ឌា និង​អា​រ៉ា​ប៊ូ​សា​អ៊ូ​ឌី​ត​កាលពី​ខែតុលា បន្ទាប់ពី​កាតា​ប្រកាស​ដកខ្លួន​មក​រៀបចំ AFC Asian Cup 2023 ជំនួស​ចិន​វិញ​។ ​ការ​ដេញថ្លៃ​របស់​អារ៉ាប៊ីសាអ៊ូឌីត​មកកាន់ AFC គឺជា​បេក្ខភាព​តែមួយគត់​ដែល​នឹងធ្វើ​បទ​បង្ហាញ​មកកាន់ AFC ក្នុង​សមាជ​របស់ AFC នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​នៅលើ​ទឹកដី​បា​រ៉ែ​ន​។ ​​រំលឹកថា ​អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់​ឈ្នះ​ជើងឯក​អាស៊ី ៣លើក​តែ​មិន​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​ឡើយ​។ ​កាលពីដើមឆ្នាំ​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​ ក៏បាន​ដាក់ពាក្យ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ស្ត្រី​ជើងឯក​អាស៊ី​ឆ្នាំ២០២៦ ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កាតា​នឹង​រុះរើ​កីឡដ្ឋាន 974 បន្ទាប់ពី​ទទួល​ប្រកួត​ចុងក្រោយ​នៅ World Cup យប់មិញ

2022/12/06 09:35:05 pm        359
​បាល់ទាត់៖ ​កីឡដ្ឋាន​បាល់ទាត់ 974 នឹងត្រូវ​​រុះ​រើចេញ​ក្រោយ​ទទួល​ការប្រកួត​ចុងក្រោយ​នៅ World Cup កាលពី​យប់មិញ​ក្នុងជំនួប​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​កូរ៉េ 4-1​។ ​កីឡដ្ឋាន 974 ត្រូវបាន​សាងសង់ឡើង​ដោយ​ការ​ផ្គុំ​ចូលគ្នា​នូវ​ទូ​កុងតឺន័រ​ចំនួន 974ប្រអប់​។ ​​ដូចដែល​បានលើកឡើង​ពេល​សាងសង់ កីឡដ្ឋាន​មួយ​នេះ​នឹង​ត្រូវបាន​រុះរើ​ចេញ​វិញ និង​យក​គ្រឿង​បរិក្ខា​ទាំងអស់នោះ​ផ្តល់​ជូនទៅ​ប្រទេស​ដែល​ត្រូវការ ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។ ​​សូមបញ្ជាក់ថា ​កីឡដ្ឋាន 974 ជា​កីឡដ្ឋាន​តែមួយគត់​នៅ​កាតា​ដែល​មិនបាន​បំពាក់​ម៉ាស៊ីនត្រជាក់ ហើយ​រាល់​ការប្រកួត​នៅ​កីឡដ្ឋាន​មួយ​នេះ​តែងតែ​ធ្វើឡើង​នៅពេល​យប់ស្មើនឹង​ម៉ោង ២ រំលង​អាធ្រាត្រ​នៅ​កម្ពុជាដោយសារ​សីតុណ្ហភាព​ក្តៅ​នៅ​កាតា​។ ​​រំលឹកថា​ កីឡដ្ឋាន 974 បានទទួល​ការប្រកួត​សរុប ៧​ប្រកួត​នៅ World Cup​។ កីឡដ្ឋាន​មួយ​នេះ​អាច​ផ្ទុក​ទស្សនិកជន​បាន ៤៤០៨៩​នាក់​មាន​ទីតាំងនៅ​តំបន់ Ras Abu Aboud ទីក្រុង​ដូ​ហា​ប្រទេស​កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​កូរ៉េ Paulo Bento ចាក​ចេញពី​តំណែង​ក្រោយ​កូរ៉េ​ចាញ់​ប្រេ​ស៊ី​ល​

2022/12/06 07:26:07 pm        112
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ​លោក Paulo Bento បានសំរេច​ចាកចេញ​ពី​តំណែង​ហើយ​ ក្រោយ​កូរ៉េ​ចាញ់​ប្រេ​ស៊ី​ល ៤-១ ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​។ ​​បុរស​វ័យ ៥៣ឆ្នាំ​សញ្ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​កូរ៉េ​កាលពី​ខែសីហា​ ឆ្នាំ២០១៨​។ ​​លោក Bento បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា លោក​បាន​ប្រាប់​កីឡាករ​ក្នុង​ក្រុម​ទាំងអស់ ក៏ដូចជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កូរ៉េ​រួចរាល់​ហើយ ហើយ​នេះ​គឺជា​ការសំរេចចិត្ត​រប​ស់លោក​តាំងពី​ខែកញ្ញា​ម្ល៉េះ​។ ​​លោក​សូម​អរគុណ​អ្នក​រាល់គ្នា​សម្រាប់​ការគាំទ្រ អរគុណ​កីឡាករ​ក្នុង​ក្រុម​ទាំងអស់ លោក​ពិត​ជាមាន​មោទកភាព​លើ​ពួកគេ ហើយ​រូបលោក​ក៏មាន​មោទកភាព​ដែរ​ដែល​បាន​ឈរជើង​ជា​គ្រូ​បង្គោល​ក្រុម​កូរ៉េ និង​ទទួលបាន​ការទុកចិត្ត​អស់​រយៈពេល ៤ឆ្នាំកន្លងមក​។ ​សូមបញ្ជាក់ថា កូរ៉េ​ឡើងមក​កាន់​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ​ ក្រោយ​យកឈ្នះ​ព័រទុយហ្កាល់​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ២-១ ដើម្បី​ឈរ​លេខ២ ក្នុង​ពូ​ល H មុន​ជួប​ប្រេ​ស៊ី​ល​កាលពី​យប់មិញ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព័រទុយហ្កាល់​នឹង​ជួប​ស្វីស​លើក​ទី​២៦ រាត្រី​នេះ​ដើម្បី​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ World Cup

2022/12/06 06:21:35 pm        101
​បាល់ទាត់៖ ​យប់​ថ្ងៃ​អង្គារ​នេះ ក្រុមបាល់ទាត់​ព័រទុយហ្កាល់ និង​ស្វីសនឹង​ជួបគ្នា​នៅ​កីឡដ្ឋាន Lusail Iconic Stadium ដើម្បី​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ FIFA World Cup 2022 នៅ​កាតា​។ ​​នឹង​ជា​ជំនួប​លើក​ទី២៦ រវាង​ក្រុម​ទាំងពីរ​នៅ​រាត្រី​នេះ ហើយ​ក្នុង​ឆ្នាំ២០២២ នេះ​ពួកគេ​ក៏​ធ្លាប់​ជួបគ្នា​ពីរលើក​ដែរ​កាលពីដើមឆ្នាំ​។ ​​ការប្រកួត​នៅ​ក្របខណ្ឌ UEFA Nations League ព័រទុយហ្កាល់​បាន​បំបាក់​ស្វ៊ី​ស ៤-០ ក្នុង​ទឹកដី​របស់ខ្លួន​ដោយ​ក្នុងនោះ Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​។ ​​តែមួយ​សប្តាហ៍​ក្រោយមក​ស្វ៊ី​ស​ក៏បាន​សងសឹក​វិញ​យកឈ្នះ ១-០ នៅ​ទីក្រុង​ហ្សែ​ណែវ​ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Haris Seferovic​។ ​​ក្នុងចំណោម ២៥លើក​កន្ល​កមក​ព័រទុយហ្កាល់​បាន​យកឈ្នះ​សរុប ១១លើក​ស្វីស​ឈ្នះ ៩លើក និង​ស្មើ ៥លើក​។ ​​ព័រទុយហ្កាល់​ឡើងមក​កាន់​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ​ជា​ក្រុម​លេខ ១ ក្នុង​ពូ​ល​ទោះបី​ចាញ់​កូរ៉េ​ប្រកួត​ចុងក្រោយ ២-១ ក៏ដោយ ​ខណៈដែល​ស្វីស​ជា​ក្រុម​លេខ២ ក្នុង​ពូ​ល​ក្រោយ​ឈ្នះ​ស៊ែ​ប ៣-២ ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។ ​​សូមបញ្ជាក់ថា​ ស្វីស​ធ្លាប់​ឡើងមក​កាន់​វគ្គ​ចាញ់​ធ្លា​ក់នៅ World Cup ៤លើក​ក្នុងចំណោម ៥លើកចុងក្រោយ​ តែឆ្លង​មិន​ផុត​ដល់​វគ្គ ៨ក្រុម​ឡើយ​តាំងពី​ឆ្នាំ១៩៥៤ ដែល​ខ្លួន​ជា​ម្ចាស់ផ្ទះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម៉ា​រ៉ុ​ក​ជា​ក្រុម​មកពី​អាហ្វ្រិក​តែមួយគត់​នៅសល់ មុន​ជួប​អេ​ស្ប៉ា​ញ​យប់​នេះ​នៅ World Cup

2022/12/06 05:37:33 pm        83
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​គឺជា​ក្រុម​មកពី​ទ្វីបអាហ្វ្រិក​តែមួយគត់ដែល​នៅសល់​នៅ World Cup 2022 កាតា​គិត​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ មុន​ជួប​អេ​ស្ប៉ា​ញ​យប់​នេះ​។ ​​ក្តីសង្ឃឹម​របស់​ប្រជាជន​អាហ្វ្រិក​ស្រមៃ​ចង់​ឈ្នះ​ជើងឯក World Cup កាន់តែ​ខើច​ទៅៗ បន្ទាប់ពី​សេ​ណេ​ហ្កា​ល់​ចាញ់​អង់គ្លេស​កាលពី​យប់​ថ្ងៃអាទិត្យ​។ ​​ក្រឡេក​ទៅ​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​នៅឯ​ទីក្រុង​រ៉ា​បាត់​វិញ ម្នាក់ៗ​សុទ្ធតែ​បានបង្ហាញ​ក្តីសង្ឃឹម​រៀងៗ​ខ្លួន ហើយ​ខ្លះ​ទៀតថា បាន​ត្រៀម​ភ្លើង កាំជ្រួច​រួចហើយ​ដើម្បី​អុជ​អបអរសាទរ​ជ័យជំនះ​លើ​អេ​ស្ប៉ា​ញ​យប់​នេះ​។ ​​ម៉ា​រ៉ុ​ក​មិន​ត្រឹម​ជា​ក្តីសង្ឃឹម​របស់​តែមួយគត់​របស់​អាហ្វ្រិក​ទេ តែ​ជា​ក្តីសង្ឃឹម​តែមួយគត់​របស់​ប្រទេស​អារ៉ាប់​ផងដែរ​។ ​​ម៉ា​រ៉ុ​ក​ឡើង​មកដល់​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup ជា​លើក​ទី២ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​លើកដំបូង​តាំងពី​ឆ្នាំ១៩៨៦​។ ​​ម៉ា​រ៉ុ​ក​ក៏​ជា​ប្រទេស​អារ៉ាប់​ដំបូង​ដែល​ឡើងមក​កាន់​វគ្គ​ចាញ់​ធ្លាក់​ពីរលើក​ផងដែរ បន្ទាប់ពី​កន្លងមក​អារ៉ាប៊ីសាអ៊ូឌីត​ធ្វើបាន​នៅ​ឆ្នាំ១៩៩៤ និង​អាល់​ហ្សេ​រី​ឆ្នាំ២០១៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រូ​អាស៊ី​តាម​ពីក្រោយ​យកឈ្នះ​ជប៉ុន​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ

2022/12/06 05:16:22 pm        198
​បាល់ទាត់៖ ​បេសកកម្ម​របស់​ក្រុម​សាមូរ៉ៃ​ជប៉ុន​នៅ World Cup 2022 កាតា​បាន​បិទ​បញ្ចប់​ហើយ ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជើងឯក​រងកាលពី​បួន​ឆ្នាំ​ក្រូ​អាស៊ី​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​។ ​​ជប៉ុន​ជា​ក្រុម​មានប្រៀប​ជាង​ក្នុងការ​ប្រកួត​នេះតាមរយៈ​ការបង្កើត​ឱកាស​ច្រើន​នៅ​វគ្គ​ទី១ និង​រកបាន​គ្រាប់​នាំមុខ​មុន​ដោយ Daizen Maeda នៅ​នាទី​ទី៤៣​។​តែ​វគ្គ​ទី២ លេង​បាន ១០នាទី​ខ្សែបម្រើ Spurs, Ivan Perisic គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​វិញ​ឱ្យ​ក្រូ​អាស៊ី​នៅ​នាទីទី៥៥​។ ​គ្មាន​ក្រុម​ណា​អាច​រកបាន​គ្រាប់​បាល់​ទៀតឡើយ​ សម្រាប់​វេលា​ដែល​នៅសល់ និង​ឈានដល់​ការបន្ថែម ១៥នាទី​ពីរដង​ទៀត​ក្តី​។ ​អ្វីៗ​ត្រូវ​សម្រេច​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​អ្នកចាំទី​ក្រូ​អាស៊ី Dominik Livakovic បាន​ក្លាយ​ជា​វីរបុរស​របស់​ក្រូ​អាស៊ី​តាមរយៈ​ការជួយ​សង្គ្រោះ​បាល់ ១១​ម៉ែត្រ​ពីរ​គ្រាប់​ដំបូង​របស់​ជប៉ុន មុន​ពេលដែល​សង្គ្រោះបាន​មួយ​គ្រាប់​ទៀត​របស់ Maya Yoshida ហើយ Mario Pasalic គឺជា​អ្នកសំរេច​គ្រាប់​ចុងក្រោយ​ឱ្យ​ក្រូ​អាស៊ី​យកឈ្នះ​ជប៉ុន​។ ​ក្រុម​របស់លោក Zlatko Dalic ដែល​ចាញ់​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​នៅ​រុស្ស៊ី ៤​ឆ្នាំ​មុននឹង​បន្ត​ជួប​ជាមួយ​ក្រុមជើងឯក ៥សម័យ​ប្រេ​ស៊ី​ល​នៅ​វគ្គ​បន្ត​។​​ងាក​មក​អ្នកគាំទ្រ​ជប៉ុន​ដែល​បាន​ចាក​ចេញពី​កីឡដ្ឋាន បានបង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​ក្រុម​របស់​ខ្លួន​ចាកចេញ​ពី ព្រឹត្តិការណ៍​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​បែបនេះ តែ​សរសើរ​ក្រុម​ជប៉ុន​ដែល​ធ្វើ​បាន​ល្អ​នៅ World Cup លើក​នេះ​។ ​ចំណែកឯ​អ្នកគាំទ្រ​ក្រូ​អាស៊ី​បាន​និយាយថា គោលដៅ​បន្ត​ទៅ​មុខ​ទៀត​គឺ​លើក​ពាន World Cup ដោយ​មិន​ខ្វល់​ថា ត្រូវ​ជួប​ក្រុម​ខ្លាំង​ដូចជា​ប្រេ​ស៊ី​ល​ឡើយ ហើយ​ក៏​បាន​លើក​សរសើរ​ជប៉ុន​ដែរ​ថា ​ជា​គូប្រកួត​ដ៏​តានតឹង​សម្រាប់​ក្រុម​ដែល​សម្បូរ​បទពិសោធន៍​នៅ World Cup ដូចជា​ក្រូ​អាស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រេ​ស៊ី​ល​បញ្ចប់​ក្តីសង្ឃឹម​ក្រុម​អាស៊ី​នៅ World Cup ក្រោយ​យកឈ្នះ​កូរ៉េ ៤-១

2022/12/06 04:46:03 pm        92
​បាល់ទាត់៖ ​ក្តីសង្ឃឹម​របស់​ក្រុម​អាស៊ី​នៅ World Cup 2022 កាតា​បាន​បិទ​បញ្ចប់​ត្រឹម​យប់មិញ​ បន្ទាប់​ក្រុម​ជើងឯក​ប្រាំ​សម័យ​ប្រេ​ស៊ី​ល​យកឈ្នះ​កូរ៉េ ៤-១​។ ​កូរ៉េ ជប៉ុន និង​អូស្ត្រាលី​ជា​ក្រុម​ដែល​មកពី​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC ដែល​នៅសល់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ ​តែអូស្ត្រាលី​ក៏បាន​ចាញ់​អា​ហ្ស​ង់​ទីន ខណៈ​ជប៉ុន​ក៏​ចាញ់​ក្រូ​អាស៊ី​។ ​​ការលេង​យ៉ាង​ស៊ីចង្វាក់​គ្នា​នៅ​វគ្គ​ទី១ ដោយ​ក្រុម​ជើងឯក​ឆ្នាំ២០០២ ប្រេ​ស៊ី​ល​ធ្វើឱ្យ​ក្រុម​របស់លោក​របស់លោក Tite រកបាន​គ្រាប់​នាំមុខ​ដល់​ទៅ ៤គ្រាប់​ដោយ​កីឡាករ ៤នាក់​ផ្សេងគ្នា​រួមមាន Vinicius Junior, Neymar, Richarlison និង Lucas Paqueta​។ ក្រុម​របស់លោក Paulo Bento ក៏​រកបាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​វគ្គ​ទី២ ដោយ Paik Seung-ho នាទី​ទី៧៦ តែ​មិន​គ្រប់គ្រាន់​ឡើយ​ ខណៈ​ការប្រកួត​បញ្ចប់​ទៅដោយ​ប្រេ​ស៊ី​ល​យកឈ្នះ ៤-១​។ ​​ប្រេ​ស៊ី​ល​ដែល​គេ​ចាត់ទុកជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក​ឆ្នាំ​នេះនោះ នឹង​បន្ត​ជួប​ជាមួយ​ក្រុម​ជើងឯក​រង​បួន​ឆ្នាំមុន​ក្រូ​អាស៊ី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។​​ក្រឡេក​ទៅ​មើល​អ្នកគាំទ្រ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ បានបង្ហាញ​អារម្មណ៍​រីករាយ​ទោះបីជា​ចាញ់ក្តី ការឈាន​ឡើងដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​គឺជា​រឿង​ល្អ​ទៅហើយ​សម្រាប់​កូរ៉េ ហើយ​ការជួប​ជាមួយ​ប្រេ​ស៊ី​ល​គ្រប់គ្នា​ដឹង​ហើយ​ថា កូរ៉េ​មានសង្ឃឹម​តិច​។ ​​ចំណែក​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​ក៏បាន​ជប់លៀង ហ៊ោរ​ស្រែកច្រៀង​ដែរ ​និង​បាន​និយាយថា ពួកគេ​ជឿជាក់ថា​ ប្រេ​ស៊ី​ល​នឹង​ឆ្លង​ផុត​វគ្គ​នេះ តែ​មិន​នឹកស្មានថា​លទ្ធផល​ដល់​ទៅ ៤-១ ដែល​បានផ្តល់​ក្តីសង្ឃឹម​ខ្ពស់​ដល់​ក្រុម​សម្រាប់​ប្រកួត​បន្ទាប់​ទៀត​។ ​​សូមបញ្ជាក់ថា ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ប្រេ​ស៊ី​ល​បន្ត​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ៨លើក​ជាប់​គ្នា​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ក្រូ​អាស៊ី​នៅ​ថ្ងៃអាទិត្យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM