Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Nottingham Forest នាំយក​ខ្សែបម្រើ​ប្រេ​ស៊ី​ល​ម្នា​ក់​ដោយ​មិន​អស់​ថ្លៃ​ផ្ទេរ​

2022/12/05 10:00:42 pm        69
​​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Nottingham Forest បាន​ចុះហត្ថលេខា​នាំយក​ខ្សែបម្រើ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Gustavo Scarpa ដោយ​គ្មាន​តម្លៃ​ផ្ទេរដែលជា​កីឡា​ករទី២៣ មកកាន់​ក្លិប​ឡើង​ថ្មី​មួយ​នេះ​។ កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នឹង​ផ្លាស់​មកកាន់​ទឹកដី​អង់គ្លេស​លើ​កិច្ចសន្យា ៣ឆ្នាំកន្លះ​នៅ​ថ្ងៃទី១ ខែមករា​ខាងមុខ​បន្ទាប់ពី​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​ប្រេ​ស៊ី​ល Palmeiras​។ ​​Gustavo Scarpa បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប​ឱ្យ​ក្លិប​ប្រេ​ស៊ី​ល ២១១លើក​ និង​ជា​សមាជិក​របស់ Palmeiras ដែល​ឈ្នះ​ពាន​លី​គ​កំពូល​ប្រេ​ស៊ី​ល​កាលពី​ខែ​មុន​។ ​​Scarpa នឹងចូលរួម​ជាមួយ Nottingham Forest ក្នុងការ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ក្រិ​ក​សប្តាហ៍​ក្រោយ ដោយ​ក្រុម​របស់លោក Steve Cooper នឹងត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​ក្នុងស្រុក Olympiakos និង Atromitos​។ ​​Nottingham Forest នឹង​ជួប​ជាមួយ Blackburn Rovers ជុំ​ទី៣ ពានរង្វាន់ Carabao Cup នៅ​ថ្ងៃទី២១ ខែធ្នូ​នេះ មុនពេល​បន្ត​ការប្រកួត​ក្របខណ្ឌ English Premier League ឡើងវិញ​ដោយ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Manchester United នៅ​ថ្ងៃទី២៧៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Tyson Fury ផ្តួល Derek Chisora រក្សា​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក WBC

2022/12/05 09:33:12 pm        115
​​ប្រដាល់៖ ​កីឡាករ​ប្រដាល់​អង់គ្លេស Tyson Fury បាន​ផ្តួល​មិត្ត​រួម​ជាតិ Derek Chisora ដើម្បី​ការពារ​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក​ក្របខណ្ឌ WBC បានសំរេច​ចុង​សប្តាហ៍​កន្លងទៅ​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ Tyson Fury បន្ត​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​របស់ខ្លួន​ក្នុង​អាជីព​ប្រដាល់ ​ក្រោម​ក្រសែភ្នែកទស្សនិកជន ៥៩៧៦៩នាក់​នៅ​កីឡដ្ឋាន​នៃ​ក្លឹប​បាល់ទាត់ Tottenham Hotspur​។ ​​កីឡាករ​វ័យ ៣៨ឆ្នាំ Derek Chisora ត្រូវបាន Fury វាយ​សន្ធឹក​ស្ទើរ​គ្រប់ទឹក​មុនពេល​ដែល​អាជ្ញាកណ្តាល​សំរេចបញ្ឈប់​ត្រឹម​ទឹក​ទី ១០​។ ​​នេះ​ជា​បរាជ័យ​លើក​ទី១៣ សម្រាប់ Derek Chisora ក្នុងចំណោម​ការប្រកួត ៤៦ និង​ជា​បរាជ័យ​លើក​ទី៤ ក្នុងចំណោម ៥លើកចុងក្រោយ​។ចំណែក Tyson Fury ត្រូវបាន​គេ​ដឹងថា​នឹង​ជួប​ជាមួយ​គូប្រកួត​ធំ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk នៅពេល​បន្ទាប់ តែ​មិនទាន់​កំណត់​បាន​ពេលវេលា​ជាក់លាក់​នៅឡើយ​។ ​​Oleksandr Usyk ដែល​បាន​ចូលរួម​ទស្សនាការ​ប្រកួត​របស់ Fury និង Chisora ដែរនោះ បច្ចុប្បន្នកំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក ៤ស្ថាប័ន​រួមមាន IBF IBO WBO និង WBA៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Raheem Sterling ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដោយសារ​បញ្ហា​គ្រួសារ​

2022/12/05 07:00:06 pm        153
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Chelsea, Raheem Sterling បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ World Cup កាតា​ហើយ ដើម្បី​ត្រលប់​ទៅកាន់​ទីក្រុង​ឡុង​ដ៍​បន្ទាប់ពីមាន​បញ្ហា​នៅក្នុង​ក្រុមគ្រួសារ​។ ​​បើតាម​សារព័ត៌មាន​អង់គ្លេស​ឱ្យដឹងថា មាន​ជនដៃដល់​សម្រុកចូល​ផ្ទះ​របស់ Sterling ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈដែល​កូន​របស់ Sterling បីនាក់​ស្ថិតនៅ​ក្នុងផ្ទះ​ដែរ​។ ​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate បាន​និយាយ​ក្នុង​សន្និសីត​សារព័ត៌មាន​ ក្រោយ​អង់គ្លេស​ឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ថា ពេលខ្លះ​បាល់ទាត់​ទោះបី​ដើម្បី​ប្រទេសជាតិ​ក៏​មិនមាន​ជា​រឿង​សំខាន់​ដែរ ក្នុងពេលដែល​គ្រួសារ​កំពុងមាន​បញ្ហា ពួកយើង​ចង់​ផ្តល់​ពេលវេលា​ឱ្យ​គាត់​បាន​ដោះស្រាយ ហើយ​យើង​សង្ឃឹមថា​អ្វីៗ​នឹង​ល្អប្រសើរ​ឡើងវិញ ពួកយើង​ចាំ​ដំណឹង​ពី​គាត់​ជានិច្ច​។​​កាលពី​ឆ្នាំ២០១៨ ក៏​ធ្លាប់មាន​ជនដៃដល់​ព្យាយាម​វាយប្រហារ​សម្រុកចូល​ផ្ទះ​របស់ Sterling បែប​នេះដែរ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​តែ​ត្រូវ​ឃាត់ខ្លួន​។ Raheem Sterling បាន​ក្លាយជា​កីឡា​ករទី​២ របស់​អង់គ្លេស​ដែល​បាន​ចាក​ចេញពី​កាតា បន្ទាប់ពី​ខ្សែការពារ Arsenal, Ben White ដែល​បាន​ចាកចេញ​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា​កន្លង​ទៅដោយ​សារ​បញ្ហា​ផ្ទាល់ខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Neymar ជា​ពីរ​បួស ​និង​អាច​ចូល​លេង​បាន​ពេល​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​យប់​នេះ​

2022/12/05 06:07:44 pm        153
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Tite បាន​បញ្ជាក់ថា Neymar នឹង​អាច​ចូល​លេង​វិញ​បាន​រាត្រី​នេះ​ពេល​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣០ឆ្នាំ​រូបនេះ​អវត្តមាន​ពី​ក្រុម​ប្រេ​ស៊ី​ល ២ប្រកួត​ក្នុង​ពូ​ល បន្ទាប់ពី​មាន​របួស​កជើង​អំឡុង​ជ័យជំនះ​ស៊ែ​ប ២-០ ប្រកួត​ដំបូង​ក្នុង​ពូ​ល​។ ​ខ្សែប្រយុទ្ធ PSG រូបនេះ​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី​ទី៨០ បន្ទាប់ពី​ការប៉ះទង្គិច​ជាមួយ Nikola Milenkovic របស់​ស៊ែ​ប​។ ​​មិនមែនជា​លើកដំបូង​ឡើយ​ដែល Neymar មាន​បញ្ហា​របួស​កជើង​ខាងស្តាំ​នេះ ពោលគឺ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របួស​កជើង​បាន​ធ្វើ​ឱ្យគេ​ខកខាន​ការប្រកួត​សំខាន់ៗ​មួយចំនួន ​ដូចជា​អវត្តមាន​ពី​ការប្រកួត Copa America កាលពី​ឆ្នាំ២០១៩ និង​អវត្តមាន​ជាច្រើន​ខែ​កាលពី​ឆ្នាំ២០២១ ដោយសារ​របួស​ដូចគ្នានេះ​។​ប្រេ​ស៊ី​ល​ដែលជា​ក្រុម​គេ​រំពឹងថា​ឈ្នះ​ជើងឯក​ឆ្នាំ​នេះនោះបាន​ធានា​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ​បន្ទាប់ពី​ឈ្នះ ២ប្រកួត​ដំបូង ហើយ​ចាញ់​កា​មេ​រូ​ន​ប្រកួត​ចុងក្រោយ​តែ​ឈរ​លេខ ១ ក្នុង​ពូ​ល​។ ​​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​យប់​នេះ​នឹង​ជា​ជំនួប​ទី៨ តែ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍​បែបនេះ ដោយ​ប្រេ​ស៊ី​ល​ធ្លាប់​ឈ្នះ ៦ និង​ចាញ់ ១​។ ​ចំណែក​កូរ៉េ​នឹង​បង្ហាញខ្លួន​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup លើកដំបូង​រាប់​ពី​ឆ្នាំ២០១០ ដែល​ចាញ់​អ៊ុយ​រូ​ហ្កា​យ​នៅ​វគ្គ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Henderson Kane Saka រកបាន​ម្នាក់​មួយគ្រា​ប់​ឱ្យ​អង់គ្លេស​ឈ្នះ​សេ​ណេ​ហ្កា​ល់​ឡើង​វគ្គ ៨ក្រុម

2022/12/05 05:46:54 pm        79
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​ក្រុម​មកពី​អាហ្វ្រិក បន្ទាប់ពី​យកឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ ដើម្បី​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ FIFA World Cup 2022 នៅ​កាតា​នេះ​។ ​​សេ​ណេ​ហ្កា​ល់​ចាប់ផ្តើម​បានល្អ​ដោយមាន​ឱកាស​ស៊ុត​លើ​អង់គ្លេស​មុន តែ​អ្នកចាំទី Everton, Jordan Pickford ជួយ​សង្គ្រោះ​បាន មុន​ពេលដែល​ខ្សែបម្រើ Liverpool, Jordan Henderson បើក​ការ​នាំមុខ​បានសំរេច​នៅ​នាទី​ទី៣៨ បន្ទាប់ពី​ទទួល​បាល់​យ៉ាង​ល្អ​ពី Jude Bellingham​។ ​​វគ្គ​ទី១ ដដែល​នាទី​ទី៤៥+៣ ទីបំផុត​ប្រធាន​ក្រុម​អង់គ្លេស Harry Kane រក​គ្រាប់​បាល់​បាន​នៅ World Cup លើក​នេះ​បន្ទាប់ពី​ទទួល​បាល់​ពី Phil Foden ដែល​ធ្វើឱ្យ​គ្រាប់​បាល់​សរុប​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឡើងដល់ ៥២គ្រាប់​ដេញ​ពីក្រោយ Wayne Rooney ដែល​ស៊ុត​បាន​ច្រើនជាងគេ​សរុប ៥៣គ្រាប់​។​​ក្រុម​របស់លោក Gareth Southgate បន្ត​ការ​វាយ​សម្រុក​នៅ​វគ្គ​ទី២ ទៀត​ និង​រកបាន​គ្រាប់​ទី៣ ដោយ Bukayo Saka នៅ​នាទី​ទី៥៧​។ ​​អង់គ្លេស​នឹង​បន្ត​ជួប​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បារាំង​ឡើង​វគ្គ ៨​ក្រុម ​ខណៈ Giroud ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ច្រើន​ជាង​គេ

2022/12/05 05:31:03 pm        88
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup បន្ទាប់ពី​យកឈ្នះ​ក្រុម​ប៉ូឡូញ ៣-១​។ ​​ខ្សែប្រយុទ្ធ AC Milan, Olivier Giroud គឺ​អ្នក​រកបាន​គ្រាប់​នាំមុខ​ឱ្យ​បារាំង​នៅ​នាទី​ទី៤៤ មុន​ចប់​វគ្គ​ទី១ ដែល​មួយ​គ្រាប់​នេះ​ធ្វើឱ្យ​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ឱ្យ​បារាំង​សរុប ៥២គ្រាប់​ច្រើនជាងគេ​ឡើង​ពីលើ Thierry Henry ដែលមាន​សរុប ៥១គ្រាប់​។ ​​ក្រុម​របស់លោក Didier Deschamps មើលទៅ​មិនមាន​ការលំបាក​ខ្លាំង​ឡើយ​នៅពេល​ជួប​ប៉ូឡូញ​នៅ​វគ្គ​នេះ ​បន្ទាប់ពី​ខ្សែប្រយុទ្ធ PSG, Kylian Mbappe ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​បន្ថែមទៀត​នៅ​នាទី​ទី៧៤ និង ៩០+១​។​​Kylian Mbappe នៅពេលនេះ​មាន​គ្រាប់​បាល់​នៅ World Cup សរុប ៧គ្រាប់​បូក​ពី World Cup 2018 នៅ​រុស្ស៊ី ធ្វើ​ឱ្យគេ​ក្លាយជា​កីឡា​ករទី១ ដែល​រកបាន ៧គ្រាប់​នៅ World Cup មុន​អាយុ ២៤ឆ្នាំ​បំបែក​កំណត់ត្រា​របស់ Pele​។ ​​ក្រុម​ប៉ូឡូញ​ក៏​តប​បាន​មួយ​គ្រាប់​ដែរ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Robert Lewandowski នាទី​ទី៩០+៧ តែ​មិន​គ្រប់គ្រាន់​ឡើយ​។ ​​បារាំង​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ដោយ​នឹង​ជួប​ជាមួយ​អង់គ្លេស​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ខ្មែរ​-​ជប៉ុន​ប្រមាណ ៥០​នាក់​នឹងចូលរួម​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ចុង​សប្ដាហ៍​នេះ​

2022/12/05 05:09:16 pm        112
​ប្រណាំង​ម៉ូតូ​៖ កីឡាករ​ប្រណាំង​ម៉ូតូ​កម្ពុជា និង​ជប៉ុន​ប្រមាណ ៥០​នាក់នឹងចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាល​រាប​ elf Cup Race Endurance ​ឆ្នាំ​២០២២ នៅ​ទីលាន​ Yamamoto Circuit Cambodia ​ខេត្តកំពង់ស្ពឺចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ ចុង​សប្ដាហ៍​នេះ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ពៅ តិច​ឡេង អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​រៀបចំ​កា​រ៉ា​កម្ពុជា ​(KARA) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​បន្ទាប់ពី​ KARA ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងវិញ ក្រោយ​ខកខាន ៣​ឆ្នាំដោយសារ​វិបត្តិ​កូ​វីដ​-១៩។​ ​លោក​ថា ការប្រកួត​នេះនឹងមាន​ការចូលរួម​ប្រកួត​ពី​កីឡាករ​ខ្មែរ ៤៧​នាក់ និង​កីឡាករ​ជប៉ុន​ម្នាក់សរុប ៤៨​នាក់ដោយ​ចែកចេញជា ៥​កម្រិត​លើ​ចម្ងាយ​ផ្លូវ ១៦០០​ម៉ែត្រក្នុងនោះ​មាន​ផ្លូវបត់​កាច់​កោង​សរុប ១៣​។ សម្រាប់​កម្រិត​ A ​មាន​កីឡាករ​ចូលរួម​ប្រកួតប្រជែង ៩​នាក់​, ​កម្រិត​ B ២៩​នាក់​, ​កម្រិត​ C ១០​នាក់ និង​កម្រិត​ D ​ខណៈ​ផ្នែក​ Endurance ​មាន​កីឡាករ​ចូលរួម​សរុប ២០​នាក់ស្មើនឹង ១០​ក្រុម​។ ចំពោះ​ក្រុមបច្ចេកទេស​មាន​ចំនួន ៤៣​នាក់។​​សម្រាប់​ប្រាក់រង្វាន់​ជយលាភី​ផ្នែក​ Endurance ​ម្ចាស់​ជ័យលាភី​ជើងឯកទទួលបាន ៤​លាន​រៀល​, ​លេខ​២ ទទួលបាន ៣​លាន​រៀល និង​លេខ​៣ ទទួលបាន ២​លាន​រៀល​។ ចំណែក​ប្រាក់រង្វាន់​សម្រាប់​កម្រិត​ A B C D ​នឹង​ទទួលបាន​ប្រាក់រង្វាន់​លេខ​១ ចំនួន ២​លាន​រៀល​, ​លេខ​២ ចំនួន ១​លាន ២​សែន​រៀល និង​លេខ​៣ ទទួលបាន ៨០​ម៉ឺន​រៀល​។​ ​លោក ពៅ តិច​ឡេង បាន​អំពាវនាវ​ដល់​កីឡាករ និង​អ្នកគាំទ្រ​វិស័យ​កីឡា​យានយន្ត សូម​បន្តចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡាប្រណាំង​ម៉ូតូ​លើ​វាលរាប​បាន​ខកខាន​ចំនួន ២​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ នៅ​ឆ្នាំក្រោយ​ KARA ​ប្តេជ្ញា​រៀបចំ​ព្រឹត្តិការណ៍​ដូចគ្នានេះ​ឱ្យបាន ២​ដងក្នុង ១​ឆ្នាំដើម្បី​ជំរុញ​ឱ្យ​ជំនាញ​កីឡា​មួយ​នេះ​កាន់​តែមាន ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​បង្ហាញ​កីឡាករ​ត្រៀម​ជួប​ម៉ាឡេស៊ី និង​លេង​ពាន​ AFF ​ខណៈ​ទូរទស្សន៍​ BTV ​និង​បាយ័នផ្សាយ​ផ្ទាល់​

2022/12/05 04:54:14 pm        124
បាល់ទាត់៖ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជាផ្លូវការ​ហើយដោយមាន​បេក្ខភាព ២៤​រូបសម្រាប់ធ្វើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ត្រៀម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​ថ្ងៃទី​០៩ ខែធ្នូ និង​ត្រៀម​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។​ ​សម្រាប់​កីឡាករ ២៤​រូបដែល​ត្រូវ​បានសម្រេច និង​ជ្រើសរើស​ដោយ​អ្នកចាត់ការ​ទូទៅ​លោក​ Keisuke Honda ​នេះ រួមមាន​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន ៥​រូបគឺ​កីឡាករ ជួន ចាន់​ចាវ​, សឿត បារាំង​, យ៉ើ ម៊ូ​ស្លី​ម​, អ៊​ន ចាន់​ប៉ូ​លីន និង លឹម ពិសុទ្ធ។ សមាជិក​វិសាខា ១០​រូបគឺមាន កែវ សុខ​សិលា​, វីរៈ ដា​រ៉ា​, ​ឆេង ម៉េង​, ​ទេស សម្បត្តិ​, ​អ៊ុក សុវណ្ណ​, ​អ៊ិន សូ​ដា​វីដ​, ​ធា​រី ចន្ថា​ប៊ី​ន​, ​កែវ សុខ​ផេង​, ​សារ ទី និង រ៉ឹង ប៊ុន​ហៀ​ង។ ​​សមាជិក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ២​រូបគឺ​ខ្សែការពារ សារ៉េត គ្រី​យ៉ា និង សឿ​យ វិសាល។ សមាជិក​ក្រុម​បឹងកេត ៤​រូបគឺមាន ហ៊ុល គឹម​ហ៊ុយ​, តាំង ប៊ុនឆៃ​, ម៉ាត់ នូ​រុណ និង សៀ​យ ច​ន្ធា។ សមាជិក​ក្លិប​ណាហ្គា​វើ​ល​ដ៏​ម្នាក់គឺ​កីឡាករ សុះ ស៊ូ​ហា​ណា និង​កីឡាករ​ប្រកប​អាជីព​ក្រៅ​ស្រុក ២​រូបគឺ​កីឡាករ​ខ្មែរ​-​បារាំង កុក បូរី​ស លេង​នៅ​ក្លិប​ម៉ាឡេស៊ី​ Sarawak United ​និង​កីឡាករ​ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡា ឌឿ​ង លេង​នៅ​ក្លិប​អាមេរិក​ Orlando City​។​​បន្ទាប់ពី​ការបង្ហាញ​បញ្ជី​ឈ្មោះ​នេះ ក្រុម​គោព្រៃ​កម្ពុជាគ្រោង​នឹងធ្វើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ដើម​សប្ដាហ៍​នេះ ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ និង​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅ​ទឹកដី​ម៉ាឡេស៊ីនា​ថ្ងៃទី​០៩ ខែធ្នូ​ខាងមុខ ដែលជា​ការប្រកួត​ដកស្រង់​បច្ចេកទេសត្រៀម​ឆ្ពោះទៅរក​ការប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 រវាង​ក្រុម​ទាំងពីរ។​ ​សម្រាប់​បេសកកម្ម​ប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​វិញកម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​កម្មវិធី​ប្រកួតរួមមាន​ថ្ងៃទី​២០ ខែធ្នូ កម្ពុជាត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ហ្វីលីពីន​មុនគេ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ​ខាងមុខ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មីទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា សម្រាប់​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា គឺ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួមទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕​អត្ថបទ៖ លី ឈុន​ឡា

ការរត់ម៉ារ៉ាតុង និងជិះកង់កម្សាន្តក្រោមម្លប់សន្តិភាព សម្រាប់អបអសាទរពិធីអុំទូក នៅក្រុងកំពង់ឆ្នាំង

2022/12/02 08:35:58 pm        233
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍​ដែលពុំធ្លាប់​មាន​នៅ​ខេត្ត​កំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តបានរៀបចំពិធីអុំទូក បាញ់កាំជ្រួច ហើយនៅ​ថ្ងៃដំបូង នៃ​ពិធី​គឺកា​រ​ជិះកង់ និងរត់កម្សាន្តក្រោមម្លប់សុខសន្តិភាព និងមានការចេញដំណើរពីសាលាខេត្ត ទៅតាម​ផ្លូវ​ទៅ​ផ្សារ​ក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងវិលមកទីតាំអសាលាខេត្តវិញ ដោយមាន​យុវជន​ចូលរួម​ប្រមាណជាង ៥០០នាក់។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍​ដែល​ពុំធ្លាប់​មាន​នៅ​ខេត្តកំពង់ឆ្នាំងយើង បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរាជធានីខេត្តទាំងអស់ ប្រារព្ធ​ពិធី អុំទូក បាញ់កាំជ្រួចនៅតាមខេត្តរៀងៗខ្លួន។ ក្នុងនោះ​ក៏មាន​ទូក​មក​ពី​តាម​ខេត្ត​មួយ​ចំនួន​ជុំវិញបឹងទន្លេសាប បានមកចូលរួមប្រណាំងរួមមានខេត្តកែប កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ និងខេត្តកណ្តាល ។តំណាងយុវជនក្នុងខេត្តបានបញ្ជាក់ថា៖ នេះគឺជាវប្បធម៌ថ្មីមួយរវាងខេត្ត និងខេត្ត ដើម្បី​រក្សា​វប្បធម៌​ប្រពៃណីខ្មែរ ក្រោមម្លប់សុខសន្តិភាព ធ្វើយ៉ាងណាអោយ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ធ្វើឲ្យប្រទេសជាតិយើងមាន សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រីឯប្រជាពលរដ្ឋរស់នៅមានសុខសាន្តគ្រប់គ្នា ។ នៅក្នុង​ព្រឹត្តិការណ៍អុំទូករយៈពេល២ថ្ងៃនេះ មានការប្រណាំងទូក រត់ម៉ារ៉ាតង់ ប្រណាំងកង់ ប្រដាល់សេរី ល្បុកក្តតោ ពិសេសគឺតំបន់ត្រជាក់ ស្តង់លក់ទំនិញគ្រប់ប្រភេទ កន្លែងសម្រាប់​កម្សាន្ត​សប្បាយ​ជាច្រើនទៀត និងមានការប្រគុំតន្រ្តីចំនួន៤ទីតាំងធំៗផងដែរ ៕ ហុង វាស្នា

Massimiliano Allegri នឹង​បន្ត​ដឹកនាំ Juventus ទោះ​មានការ​រុះរើ​ក្បាល​ដំបូល​ក្លិប​ទាំងស្រុង

2022/12/01 10:09:40 pm        137
​បាល់ទាត់៖ ​លោក Massimiliano Allegri នឹង​នៅតែ​បន្ត​តំណែង​អ្នកចាត់ការ​ក្លិប​សេះបង្កង់ Juventus ដដែល​ទោះបី​ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ មានការ​រុះរើ​ក្បាល​ដំបូល​ក្លិប​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ចន្ទ​ក៏ដោយ​។ ​​តំណែង​ប្រធាន​ក្លិប​របស់លោក Andrea Agnelli នឹងត្រូវ​ជំនួស​ដោយ​លោក John Elkann ហើយ​ប្រធាន​ក្លិប​ថ្មី​រូបនេះ​គឺជា​ធានា​អះ​អាង​តំណែង​របស់លោក Allegri​។ ​កាលពី​ថ្ងៃ​ចន្ទ​ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ​ បានប្រកាស​ពី​ការលាលែង​តំណែង​គួរឱ្យភ្ញាក់ផ្អើល​របស់​ជួរ​ថ្នាក់ដឹកនាំ​ក្លិប ដែល​រួមមាន​ប្រធាន​ក្លិប​លោក Andrea Agnelli, អនុប្រធាន​ក្លិប​លោក Pavel Nedved និង​នាយក​ប្រតិបត្តិ Maurizio Arrivabene ជាដើម​។ ​ការលាលែង​តំណែង​ជា​ក្រុម​នេះ​ត្រូវបាន​គេ​ដឹងថា ពាក់ព័ន្ធ​នឹង​ការខាតបង់​ប្រាក់ចំណូល​ដល់​ទៅ​ជាង ២០០លាន​ផោន​ នៅពេលដែល Juventus ​បញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់​លេខ ៤ ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A​។​​រំលឹកថា ​លោក Massimiliano Allegri ធ្លាប់​ឈ្នះ​ជើងឯក Serie A ៥លើក​ជាមួយ​សេះបង្កង់ Juventus បូករួម​ទាំង Italian Cup ៤លើក, Italian Super Cup ២លើក និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ២លើក​។ ​Juventus បច្ចុប្បន្នកំពុង​ឈរ​លេខ ៣ នៅ Serie A ក្រោយ​ឈ្នះ ៦ប្រកួត​ជាប់​គ្នា​មុន World Cup នេះ​នៅ​ពីលើ​ក្រុម​លេខ ៤ Lazio ១ពិន្ទុ​ តែ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Napoli ១០ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM