Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

មន្ត្រី​អាជ្ញាកណ្តាល​ស្ត្រី​មួយក្រុម​នឹង​ដឹកនាំ​ការប្រកួត​នៅ World Cup ជា​លើកដំបូង​យប់​នេះ​

2022/12/01 09:31:18 pm        153
​បាល់ទាត់៖ ​អាជ្ញាកណ្តាល​ជា​ស្ត្រី​មួយក្រុម​នឹង​ដឹកនាំ​ការប្រកួត​បុរស​នៅ World Cup ជា​លើកដំបូង​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុងជំនួប​រវាង​កូ​ស្តា​រី​កា​ទល់នឹង​អាល្លឺម៉ង់​។ ​​លោកស្រី Stephanie Frappart នឹង​ជា​អាជ្ញាកណ្តាល​ស្ត្រី​ទី១ ដែល​នឹង​ដឹកនាំ​ការប្រកួត​បុរស​នៅ World Cup ផងដែរ​។ ​​អាជ្ញាកណ្តាល​ស្ត្រី​សញ្ជាតិ​បារាំង​រូបនេះ​ក៏បាន​ក្លាយជា​មន្ត្រី​អាជ្ញាកណ្តាល​ស្ត្រី​ទី១ ផងដែរ​ដែលមាន​ឈ្មោះ​ជា​មន្ត្រី​ទី៤ ក្នុងការ​ប្រកួត World Cup ក្នុងជំនួប​រវាង​ម៉ិ​ក​ស៊ិ​ក និង​ប៉ូឡូញ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ផងដែរ​។ ​​សម្រាប់​ការប្រកួត​រវាង​អាល្លឺម៉ង់ និង​កូ​ស្តា​រី​កា​យប់​នេះ​លោក​ស្ត្រី Stephanie Frappart នឹងត្រូវ​ដឹកនាំ​ការប្រកួតជាមួយ​អាជ្ញាកណ្តាល​ស្ត្រី​បីនាក់​ទៀត​រួមមាន Neuza Back សញ្ជាតិ​ប្រេ​ស៊ី​ល និង Karen Diaz Medina សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​។​​រំលឹកថា ​លោកស្រី Frappart គឺជា​អាជ្ញាកណ្តាល​ស្ត្រី​ទី១ ​ដែល​ដឹកនាំ​ការប្រកួត​បុរស​ក្របខណ្ឌ UEFA Champions League កាលពី​ឆ្នាំ២០២០​។ ​​ក្រៅពី​អាជ្ញាកណ្តាល​ស្ត្រី​ ៣នាក់​ខាងលើក៏មាន​អាជ្ញាកណ្តាល​ស្ត្រី ២​នាក់​ទៀត​រួមមាន​លោកស្រី Salima Mukansangga សញ្ជាតិ​រ៉ូ​វ៉ាន់ដា និង Yoshimi Yamashita ផងដែរ​ក្នុងចំណោម​មន្ត្រី​អាជ្ញាកណ្តាល ៣៦ ដែលមាន​ឈ្មោះ​ដឹកនាំ​ការប្រកួត​នៅ World Cup 2022 នៅ​ប្រទេស​កាតា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អូស្ត្រាលី​ឈ្នះ​ដា​ណឺ​ម៉ាក​ឡើង​វគ្គ ១៦​ក្រុម ​ខណៈ​ទុយ​នេ​ស៊ី​ឈ្នះ​បារាំង​តែ​អត់​បាន​ឡើង

2022/12/01 07:27:09 pm        125
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​បាន​ឈានឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup ជា​លើកដំបូង​ក្នុង​រយៈពេល ១៦ឆ្នាំ​ បន្ទាប់ពី​យកឈ្នះ​ដា​ណឺ​ម៉ាក​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​គួរឱ្យភ្ញាក់ផ្អើល ១-០​។ ដា​ណឺ​ម៉ាក​ត្រូវការ​ជ័យ​ជំនះ​ដាច់ខាត​ដើម្បី​ឡើង​វគ្គ​បន្ត តែ​អូស្ត្រាលី​ធ្វើឱ្យ​អ្នកគាំទ្រ​ដា​ណឺ​ម៉ាក​គាំង​បាត់មាត់​ តាមរយៈ​គ្រាប់​បាល់​ជ័យជំនះ​របស់​អូស្ត្រាលី​នៅ​នាទី​ទី៦០ ដោយ Mathew Leckie​។ ​​អូស្ត្រាលី​ត្រូវបាន​គេ​មើលឃើញថា​ជា​ក្រុម​លំដាប់​ទាប​ជាងគេ​នៅក្នុង​ពូ​ល D នេះ​មុន World Cup ចាប់ផ្តើម​។ ​អូស្ត្រាលី​ឡើង​វគ្គ​ខ្វែង​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ២០០៦ World Cup នៅ​អាល្លឺម៉ង់ ជំនាន់​របស់ Harry Kewell និង Tim Cahill តែ​ធ្លា​ក់នៅ​វគ្គ ១៦ក្រុម​ក្រោម​ស្នាដៃ​របស់​អ៊ីតាលី​នៅពេលនោះ​។ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​កាតា​នេះ អូស្ត្រាលី​នឹង​ឡើង​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​។ងាក​មក​មួយក្រុម​ទៀត​ទុយ​នេ​ស៊ី​បាន​យកឈ្នះ​បារាំង ១-០ ផងដែរ​តែ​ក្រុម​មកពី​អាហ្វ្រិក​មួយ​នេះ​មិនបាន​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ឡើយ​។ ​​មួយ​គ្រាប់​ជ័យជំនះ​របស់​ទុយ​នេ​ស៊ី​សំរេចបាន​ដោយ​ប្រធាន​ក្រុម Wahbi Khazi នៅ​នាទី​ទី៥៨ ខណៈ​បារាំង​មាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង​ដោយ Antoine Griezmann តែ​អាជ្ញាកណ្តាល​មិនឱ្យ​ក្រោយ​មើល VAR​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​បារាំង​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ប៉ូឡូញ​។​ ​ពូ​ល D នេះ​បារាំង​ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ស្មើគ្នា​នឹង​អូស្ត្រាលី ​ខណៈ​ទុយ​នេ​ស៊ី​មាន ៤ពិន្ទុ និង​ដា​ណឺ​ម៉ាកមាន​ត្រឹម ១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អា​ហ្ស​ង់​ទីន​ឈ្នះ​ប៉ូឡូញ​ តែ​ក្រុម​ទាំងពីរ​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ

2022/12/01 06:50:42 pm        82
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ទីបំផុត​បាន​កែប្រែ​ពី​បរាជ័យ​ប្រកួត​ដំបូង​ក្នុង​ពូ​ល រហូត​យកឈ្នះ​ពីរ​ប្រកួត​ចុងក្រោយ​ដើម្បី​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​។ ​​ប្រកួត​កាត់សេចក្តី​នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​ប៉ូឡូញ ២-០ ដើម្បី​បញ្ចប់​ការប្រកួត​ក្នុង​ពូ​លជា​ក្រុម​លេខ ១ ដោយមាន ៦ពិន្ទុ​។ ​​Lionel Messi ត្រូវបាន​គេ​ចាត់ទុកថា​ ជា​តួអង្គ​សំខាន់​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​អា​ហ្ស​ង់​ទីន​ត្រលប់​មកកាន់​ជ័យជំនះ វិញ​តែ​ខ្សែប្រយុទ្ធ​របស់ PSG រូបនេះ​បែ​ជា​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មិន​ចូល​នៅ​នាទី​ទី៣៩​។ ​​យ៉ាងណាក្តី​អា​ហ្ស​ង់​ទីន​នៅតែ​មានប្រៀប​លើ​ប៉ូឡូញ ​ទាំង​ការគ្រប់គ្រង​បាល់ និង​ឱកាស​ស៊ុត​បញ្ចូល​ទី​រហូត​រកបាន​គ្រាប់​នាំមុខ​នៅ​ដើម​វគ្គ​ទី២ ដោយ​ខ្សែបម្រើ​របស់ Brighton, Alexis MacAllister នៅ​នាទី​ទី៤៦ និង​ខ្សែប្រយុទ្ធ Man City, Julian Alvarez នៅ​នាទី​ទី៦៧​។​ ជ័យជំនះ​នេះ​គ្រប់គ្រាន់​សម្រាប់​អា​ហ្ស​ង់​ទីន​ដើម្បី​ឡើង​វគ្គ​បន្ត​ជួប​ជាមួយ​អូស្ត្រាលី តែ​ប៉ូឡូញ​ក៏​មិន​ធ្លាក់​ដែរ​ដោយមាន ៤ពិន្ទុ​ឈរ​លេខ ២ ឈ្នះ​គ្រាប់​បាល់​ចំណេញ​លើ​ម៉ិ​ក​ស៊ិ​ក​។មួយគូ​ទៀត​ក្នុង​ពូ​ល​នេះ​ម៉ិ​ក​ស៊ិ​កបាន​យកឈ្នះ​អារ៉ាប៊ីសាអ៊ូ​ឌីត ២-១ ដើម្បី​មាន ៤ពិន្ទុ​ស្មើ​ជាមួយ​ប៉ូឡូញ​តែ​មិនអាច​ឡើង​វគ្គ​បន្តបាន​។ ​​ម៉ិ​ក​ស៊ិ​កបាន​នាំមុខ ២គ្រាប់​មុន​ដោយ Henry Martin នាទី​ទី៤៧ និង​មួយ​គ្រាប់​ទៀត​ដោយ Luis Chavez​។ ​​គិត​ត្រឹម ២-០ នាំមុខ​នេះ ម៉ិ​ក​ស៊ិ​កមាន​គ្រាប់​បាល់​ចំណេញ​ស្មើគ្នា​នឹង​ប៉ូឡូញ​ តែ​នៅតែ​ចាញ់​ប៉ូឡូញ​បើ​គិតពី​គោល​ការ​វិន័យ ​ដោយ​ម៉ិ​ក​ស៊ិ​កមាន​កាត​លឿង​តិចជាង​ម៉ិ​ក​ស៊ិ​ក​។ ​​យ៉ាងណាក្តី​ចុងក្រោយ​អារ៉ាប៊ីសាអ៊ូឌីត​ក៏​រកបាន​គ្រាប់​តាម​ពីក្រោយ ១-២ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Salem Al Dawsari នាទី​ទី៩០+៥ មានន័យថា ​ម៉ិ​ក​ស៊ិ​កមាន​គ្រាប់​បាល់​ចំណេញ​ចាញ់​ប៉ូឡូញ ១គ្រាប់​។ ​ប៉ូឡូញ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ការពារ​ជើងឯក​បារាំង​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាវាយកូនឃ្លីលើតុ​មាន​មន្ដ្រី​បច្ចេកទេស​គ្រប់គ្រាន់​ត្រៀម​ស៊ី​ហ្គេម តែ​បារម្ភ​រឿង​ប្រជែង​មេដាយ​

2022/12/01 06:33:01 pm        79
​កីឡាជាតិ៖ លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ។ តាមរយៈ​នេះ លោក​ថា សហព័ន្ធ​មាន​ធនធាន​មន្ដ្រី​បច្ចេកទេស​គ្រប់គ្រាន់ ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែ​អ្វីដែល​សហព័ន្ធ​បារម្ភ​នោះគឺ​ការ​ប្រជែង​មេដាយ​ជូន​ជាតិ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​កីឡាវាយកូនឃ្លីលើតុបានបញ្ចប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ពិធី​បិទ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​​។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ដោយមាន​ការយកចិត្ត​ទុកដាក់​របស់​ប្រធាន​សហព័ន្ធ បាន​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មានការ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ជាតិ និង​អន្ដរជាតិ​ជា​បន្ដបន្ទាប់ រហូត​ថ្មីៗទើប​សហព័ន្ធ​បាន​បញ្ចូនទៅ​ប្រឡង​ជាប់​អាជ្ញាកណ្ដាល ចៅក្រម​អន្ដរជាតិ ៦​រូប។ ដូច្នេះ​សហព័ន្ធ​មិនមាន​ការបារម្ភ​រឿង​មន្ដ្រី​បច្ចេកទេស​នោះទេ អ្វី​បារម្ភ​គឺ​កម្រិត​បច្ចេកទេស​កីឡាករ​-​កីឡាការិនីដែល​ត្រូវ​ប្រជែង​មេដាយ។​​​គួរ​ដឹងថា កីឡាវាយកូនឃ្លីលើតុនៃ​កីឡា​ជាតិលើក​ទី​៣ នេះមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៣៩​រូបមកពី ៧​ក្រសួង និង​រាជធានី​-​ខេត្ត។ រីឯ​ផ្នែក​កីឡាវាយកូនឃ្លីលើតុ​ជនពិការគឺមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤​នាក់។ ចំពោះ​លទ្ធផល​កីឡា​កូនឃ្លី​លើ​តុ​ (​ជន​មិនមាន​ពិការភាព​) ក្រសួងមហាផ្ទៃឈ្នះ​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៣ និង​ប្រាក់ ២ និង​ខេត្ត​ប៉ៃលិនឈ្នះ​មេដាយមាស ១ និង​ប្រាក់ ២ ឈរ​លេខ​២។ ចំណែក​លទ្ធផល​កីឡាវាយកូនឃ្លីលើតុ​ជនពិការ គឺ​ខេត្តព្រៃវែងឈ្នះ​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៣ និង​ប្រាក់ ១៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​បញ្ចប់​ការប្រកួត​ក្នុង​កីឡា​ជាតិ​លើក​ទី​៣ ដោយ​ជោគជ័យ

2022/12/01 06:22:27 pm        73
​កីឡា​ជាតិ៖ ការប្រកួត​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគ​ជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈ ៤​ថ្ងៃចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា​កន្លងទៅ។​ ​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​កីឡា​ជាតិរបស់​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​នេះគឺមាន​កីឡាករ ២៥​រូបមកពី ៦​ក្រសួង និង​ខេត្ត​ចូលរួមដែល​ធ្វើការ​ប្រកួត​លើ ៦​វិញ្ញាសា។​ ​ចំពោះ​ការប្រកួត​បាន​ដំណើរការ​រៀបចំ​យ៉ាង​រលូន ទាំង​មន្ដ្រី​បច្ចេកទេស​រៀបចំ អាជ្ញាកណ្ដាល ចៅក្រម កាត់សេចក្ដី និង​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ភាព​រីកចម្រើន​ថ្មី​មួយទៀត សម្រាប់​សហព័ន្ធ​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​សម្រាប់​លទ្ធផល​បច្ចេកទេស​ក្នុងការ​ប្រកួត​នេះ ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៣ ប្រាក់ ១ និង​សំរឹទ្ធ ១ ខណៈ​ខេត្ត​ប៉ៃលិនឈរ​លេខ​២ ឈ្នះ​មេដាយមាស ២ និង​សំរឹទ្ធ ២ និង​ខេត្តកំពង់ចាមឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​លេខ​រៀង​ទី​៣៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ដ​ខំប្រឹង ដើម្បី​រួមគ្នា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ស៊ី​ហ្គេម

2022/12/01 06:08:46 pm        67
​កីឡាជាតិ៖ ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបាន​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង និង​ដុស​ខាត​សមត្ថភាព​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​រួមគ្នា​សាង​ប្រវត្តិសាស្ដ្រ​ថ្មី នៅពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​ការប្រកួត​របស់ខ្លួនដោយ​ជោគជ័យ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា។ ពិធី​បិទ​នេះក៏មាន​ការចូលរួម​ពី​ឯកឧត្តម វ៉ា ស៊ិន​ភី​រម្យ ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលបន្ទុក​បេសកម្ម​ពិសេស និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ហើយ​ឯកឧត្តម​ក៏បាន​ឧបត្ថម្ភ​ថវិកា ១​ពាន់​ដុល្លារដល់​សហព័ន្ធសម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រកួត​នេះ​ផងដែរ។​ ​ឯកឧត្តម លី កុសល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​រៀបចំ​របស់​គណៈកម្មកា​រប​ច្ចេកទេស ក៏ដូចជា​ការចូលរួម​របស់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ ទាំង​កីឡា​ជន​មិនមាន​ពិការភាព និង​ជនពិការ។ លទ្ធផល​ទាំងនេះបានបង្ហាញ​ពី​ភាព​រីកចម្រើននៃ​វិស័យ​កីឡា​វាយ​សី​នៅ​កម្ពុជា ប៉ុន្ដែ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​កីឡាករ​ជ័យលាភី និង​អ្នក​មិនទាន់​ដណ្តើមបាន​មេដាយកុំ​បាក់​ទឹកចិត្ត ហើយ​ត្រូវខិតខំ​ជាប្រចាំ​​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​មាន​សិទ្ធ​ផល​ខ្ពស់​ទាំង​កីឡាករ គ្រូបង្វឹក និង​ចៅ​ក្រុម​អាជ្ញាកណ្តាល ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់ រួមគ្នា​សាង​ប្រវត្តិសាស្ត្រ​ថ្មីក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត។​​ឯកឧត្តម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់ថា ឆ្លងកាត់​ការរៀបចំ ៥​ថ្ងៃ​លើ​ប្រភេទ​កីឡា​វាយ​សីគឺ​បាន​ដំណើរការ​ដោយ​រលូន ពិសេស​គឺជា​ឱកាសល្អ​មួយ​សម្រាប់​កីឡាករ​-​កីឡាការិនី​វ័យក្មេង បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ខកខាន​ចូលរួមដោយសារ​ការបោះ​ជំរំហ្វឹកហាត់​នៅ​ចិន។ អ្វីដែល​ពិសេសគឺ​ការអនុវត្ត​ការងារ​របស់​មន្ដ្រី​បច្ចេកទេស​រៀបចំ និង​ដឹកនាំ​ការប្រកួត​តែម្ដង។​ ​គួរ​បញ្ជាក់ថា កីឡា​វាយ​សីបានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤៩​នាក់មកពី ១១​ក្រសួង និង​រាជធានី​-​ខេត្ត។ ជា​លទ្ធផលគឺ​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេគឺ​ឈ្នះ​មេដាយមាស ៣​គ្រឿង ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈ្នះ​មេដាយមាស ២ និង​ប្រាក់ ៤ ឈរ​លេខ​២ និង​ខេត្តកណ្ដាលឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ២ ឈរ​លេខ​៣៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេ​ឆ្នើម​ក្នុង​កីឡា​ជាតិ​អាច​មាន​ឱកាស​ជាប់​ជម្រើសជាតិ

2022/12/01 05:46:47 pm        81
​កីឡា​ជាតិ៖ កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេ​ឆ្នើមៗ ដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ អាច​នឹងមាន​ឱកាស​ជាប់​ជម្រើសជាតិ។ នេះ​បើ​យោងតាម​របាយការណ៍​គណៈកម្មការ​រៀបចំ​ការ​ប្រកួត លោក ដែក ភារៈ ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាក្នុង​ពិធី​បិទ​ការប្រកួត ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុប្រធាន​សហព័ន្ធកាលពី​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ម្សិលមិញ។​ ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​កីឡា​ជាតិ ថ្នាក់ដឹកនាំ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរការ​ដោយ​រលូន កំឡុង​ការប្រកួត​រយៈពេល ៤​ថ្ងៃ​កន្លងមក ពិសេស​គឺ​កម្រិត​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ចូលរួម​ភាគច្រើន​មានការ​រីកចម្រើន​ជាង​មុន ទាំង​លើ​ផ្នែក​កាតា និង​ប្រយុទ្ធ ហើយ​គណៈកម្មការ​រៀប​ចំ​បាន​សហការគ្នា​យ៉ាង​ល្អ ក្នុងការ​កាត់សេចក្ដី​ប្រកបដោយ​វី​ជ្ជា​ជីវៈ និង​យុត្ដិធម៌។​ ​តាមរយៈ​នេះ មន្ដ្រី​ជំនាញ​បានធ្វើការ​ស្នើសុំ​ថ្នាក់ដឹកនាំ​សហ​ព័ន្ធ ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនីដែលមាន​សមត្ថភាព និង​មាន​ឆន្ទៈ​ខ្ពស់ចូលរួម​ក្នុង​ជម្រើសជាតិ ពិសេស​ចូលរួម​ជាមួយ​វិញ្ញាសា​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣។ ដូច្នេះ​នេះ​គឺជា​ឱកាសល្អ​មួយសម្រាប់​កីឡាករ​-​កីឡាការិនីដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ។​​សូមបញ្ជាក់ថា ការប្រកួត​កីឡា​កា​រ៉ា​តេក្នុង​កីឡា​ជាតិលើក​ទី​៣ នេះគឺមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១០២​នាក់មកពី ៦​ក្រសួង និង​រាជធានី​-​ខេត្ត ដែល​បានចាប់ផ្ដើម​ដំណើរការ​ប្រកួតកាលពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ជា​លទ្ធផល​អត្ត​ពលិកម​ក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេមាន​មេដាយមាស ៧ ប្រាក់ ១ និង​សំរឹទ្ធ ៤ ខណៈ​ខេត្តកំពង់ស្ពឺឈរ​លេខ​២ ឈ្នះ​មេដាយមាស ២ ប្រាក់ ៤ និង​សំរឹទ្ធ ២ គ្រា​ដែល​ក្រសួងការពារជាតិឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៥ និង​ក្រសួងមហាផ្ទៃឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៣ ឈរ​លេខ​៤៕​អត្ថបទ លី ឈុន​ឡា​

ការត្រៀម​បានល្អ​របស់​ប្រដាល់​គុន​ខ្មែរធ្វើ​ឲ្យ​ដំណើរការ​ប្រកួត​កីឡា​ជាតិ​បញ្ចប់​ដោយ​ជោគជ័យ​

2022/12/01 05:33:16 pm        88
​កីឡា​ជាតិ​៖ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ដោយសារ​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​សហព័ន្ធ ទាំង​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និង​កីឡាករ​-​កីឡាការិនី​ចូលរួម។​​ការបង្ហាញ​សុទិដ្ឋិនិយម​នេះ បន្ទាប់ពី​ប្រដាល់​គុន​ខ្មែរបាន​ដំណើរ​ការប្រកួត​ដោយ​ជោគជ័យ​ ក្នុង​ព្រឹត្តិការណ៍​ជាតិលើក​ទី​៣ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​ប្រកួត​ជាង ១​សប្ដាហ៍​កន្លងមក នៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្ដា​ត​ចាស់​)។​ ​ឯកឧត្តម​បន្ដថា ការប្រកួត​កីឡា​ជាតិ​នេះ​​គឺជា​ការផ្តល់​ឱកាស​ដ​ល់​កីឡាករ​-​កីឡាការិនី​បាន​បញ្ចេញ​ទេពកោសល្យ សមត្ថភាព ក៏ដូចជា​ការវាស់ស្ទង់​បច្ចេកទេស កីឡាករ-កីឡាការិនី​ម្នាក់ៗដែល​បាន​ហ្វឹកហាត់​កន្លងមក ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយក៏​ជាការ​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​ត្រៀម​ដឹកនាំ និង​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ផងដែរ។​​ការ​ប្រ​កូត​កីឡាប្រដាល់​គុន​ខ្មែរនៃ​កីឡា​ជាតិលើក​ទី​៣ បានចាប់ផ្ដើម​ដំណើរការ​ប្រកួតកាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៧៤​នាក់មកពី ១៣​ក្រសួង និង​រាជធានី​-​ខេត្ត។ ចំពោះ​លទ្ធផល​បច្ចេកទេសគឺ​ក្រសួងការពារជាតិ​ឈរនៅ​ចំណាត់ថ្នាក់​លេខ​១ ដណ្តើមបាន​មេដាយ​សរុប ១០​គ្រឿងមាន​មេដាយមាស ៧ ប្រាក់​២ និង​សំរឹទ្ធ​១។ ចំណែក​ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងមាន​មេដាយមាស​៤ ប្រាក់​១ និង​សំរឹទ្ធ​២ ខណៈ​លេខ​៣ ខេត្ត​កែបឈ្នះ​មេដាយប្រាក់​៣ និង​សំរឹទ្ធ ២៕​អត្ថបទ៖ លី ឈុន​ឡា​

មហាផ្ទៃ​ឈ្នះ​មេដាយមាស ៦​គ្រឿងលើ ៧​វិញ្ញាសា​ក្នុង​ការ​ប្រកួត​សូ​ហ្វ​តិ​ន្នី​ស​នៃ​កីឡា​ជាតិ​លើក​ទី​៣

2022/11/28 07:12:07 pm        184
​សូហ្វតិន្នីស៖ ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​សនៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ដោយ​ជោគជ័យ ដោយ​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ដណ្ដើមបាន​មេដាយមាស​ស្ទើរ​គ្រប់​វិញ្ញាសា ពោលគឺ​ឈ្នះ​មេដាយ​មាស ៦​គ្រឿងលើ ៧​វិញ្ញាសាឈរ​ចំណាត់ថ្នាក់​លេខ​១។​ ​យោង​តាម​របាយការណ៍​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ការប្រកួត​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨១​នាក់​មកពី ៧​ក្រសួង និង​ខេត្ត​ដែល​ធ្វើការ​ប្រកួត​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកានៅ​ទីលានកីឡា​សូ​ហ្វ​តិ​ន្នី​ស​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។​ ​ជា​លទ្ធផល​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស ៦ និង​សំរឹទ្ធ ១ ខណៈ​ខេត្ត​ត្បូងឃ្មុំឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ ឈរ​លេខ​២។ រីឯ​ខេត្តកណ្ដាលឈ្នះ​មេដាយប្រាក់ ៣ និង​សំរឹទ្ធ ១ ឈរ​លេខ​៣, ក្រសួងការពារជាតិឈ្នះ​មេដាយប្រាក់ ២ ឈរ​លេខ​៤, ខេត្តកំពង់ស្ពឺឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ២ ឈរ​លេខ​៥, ខេត្តព្រៃវែងឈ្នះ​មេដាយប្រាក់ ១ ឈរ​លេខ​៦ និង​ខេត្តកំពង់ឆ្នាំងឈ្នះ​មេដាយ​សំរឹទ្ធ ១ ឈរ​លេខ​៧។​​ឯកឧត្តម សរ សិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាននៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃ​កន្លងមក ហើយ​ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្តថ្នាក់ដឹកនាំ មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យនៃ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

កីឡាជាតិ៖ កីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ចាប់ផ្ដើមដំណើរការប្រកួតរបស់ខ្លួននៅថ្ងៃនេះ

2022/11/26 07:05:22 pm        1059
ភ្នំពេញ៖ កីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ចាប់ផ្ដើមដំណើរការប្រកួតរបស់ខ្លួន​ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើកទី៣ ដោយមានកីឡាករ ២៥រូប មកពី ៦ក្រសួង និងខេត្តចូលរួមប្រកួតលើ ៦​វិញ្ញាសា។ ការប្រកួតគ្រោងធ្វើឡើង ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM