Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កីឡាជាតិ៖ កីឡាវាយកូនឃ្លីលើតុ ចាប់ផ្ដើមប្រកួតនៅថ្ងៃនេះ

2022/11/26 06:58:43 pm        1140
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រកួតកីឡាវាយកូនឃ្លីលើតុ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ក្នុងកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១។ផ្នែកកីឡាវាយកូនឃ្លីលើតុ (ជនមិនមានពិការភាព) មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៥៥នាក់ មកពី ៧រាជធានី-ខេត្ត ។ រីឯកីឡាវាយកូនឃ្លីលើតុជនពិការ មានប្រតិភូ គ្រូបង្វឹក និង​កីឡាករ-​កីឡាការិនីចូលរួមសរុប ២៥នាក់មកពី ៥រាជធានី-ខេត្ត។ សូមជម្រាបជូនថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ រៀបចំធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ។

កើត​នៅ​កាមេរូន​រស់នៅ​ស្វីស និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឱ្យ​ស្វីស​យកឈ្នះ​កា​មេ​រូ​ន​នៅ World Cup

2022/11/25 09:07:19 pm        77
​បាល់ទាត់៖ ​ក្រុម​ស្វ៊ី​ស​បានចាប់ផ្តើម World Cup 2022 របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ១-០ លើ​ក្រុម​មកពី​ទ្វីបអាហ្វ្រិក​កា​មេ​រូ​ន ១-០ នៅក្នុង​ពូ​ល G​។ ​​គ្រាប់​បាល់​ជ័យជំនះ​របស់​ស្វ៊ី​ស​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Monaco, Breel Embolo នៅ​នាទី​ទី​៤៨ តែ​មិនមាន​ការអបអរសាទ​រ​គ្រាប់​បាល់​របស់ខ្លួន​ឡើយ​។ ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​មាន​ដើម​កំណើត​នៅ​ទឹក​ដីកា​មេ​រូ​ន តែ​ក៏បាន​ផ្លាស់​មក​រស់នៅ​ទឹកដី​ស្វ៊ី​ស​តាំងពី​អាយុ ៦ឆ្នាំ​ជាមួយ​ក្រុមគ្រួសារ និង​ទទួលបាន​សញ្ជាតិ​ស្វ៊ី​ស​នៅ​ឆ្នាំ​២០១៤​។ ​នេះ​ជា​បី​ពិន្ទុ​ដ៏​មាន​សារសំខាន់​សម្រាប់​ស្វ៊ី​ស​នៅក្នុង​ពូ​ល G នេះ ខណៈដែល​គ្រូបង្វឹក​ស្វ៊ី​សលោក Murat Yakin ធ្លាប់បាន​ប្រាប់ Embolo មុន​ការប្រកួត​ថា​មិត្តភាព​គឺ​មិត្តភាព ​តែ​ការប្រកួត​ពួកគេ​គឺជា​គូប្រកួត​របស់​យើង ហើយ​ក្រោយ​ចប់​ការប្រកួត​លោក Yakin បានបង្ហាញ​អារម្មណ៍​រីករាយ​ដែល Embolo ធ្វើបាន​។​​ចំណែក​គ្រូបង្វឹក​កា​មេ​រូ​ន​លោក Rigobert Song បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ផងដែរ​ថា លោក​ចង់បាន Embolo មក​រួម​ក្រុម​ណាស់ តែ​ថ្វីបើ​ចាញ់​លោក​ពិត​ជាមាន​មោទនភាព​ចំពោះ Embolo និង​ចំពោះ​ប្រជាជន​កា​មេ​រូ​ន​ផងដែរ ចំពោះ​កាយវិការ​ដ៏​ល្អ និង​គួរឱ្យ​គោរព​របស់ Embolo នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្រុម​ទាំងសងខាង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាជាតិ៖ ក្រុមបាល់បោះនារីក្រសួងសេដ្ឋកិច្ច ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយឈ្នះខេត្តសៀមរាប

2022/11/25 08:40:40 pm        1539
ភ្នំពេញ៖ ក្រុមបាល់បោះនារីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​ក្រុម​បាល់​បោះនារី​ខេត្តសៀមដែលជាម្ចាស់មេដាយមាស២០១៨ ក្នុងពិន្ទុ ៤៣ទល់នឹង៤១ ហើយ​ត្រូវ​ជួប​ក្រុម​បាល់បោះនារីក្រសួងមហាផ្ទៃ ដែលបានយកឈ្នះខេត្តត្បូងឃ្មុំ។ វគ្គផ្តាច់ព្រ័ត្រ​លេង​នៅ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

កូរ៉េ និង​អ៊ុយ​រូ​ហ្កា​យ​ចែក​ពិន្ទុ​គ្នា​ក្រោយ​ស្មើ ០-០ តែ​ជាការ​ប្រកួត​ជក់ចិត្ត

2022/11/25 07:42:06 pm        122
​បាល់ទាត់៖ ​គ្មាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ់​បានឡើយ​រវាង​ក្រុមបាល់ទាត់​កូរ៉េ និង​អ៊ុយ​រូ​ហ្កា​យ​នៃ​ជំនួប​ក្នុង​ពូ​ល H នៅ World Cup 2022 កាតា​។ ​​​ក្រោម​ក្រសែភ្នែក​ទស្ស​និជ​ន​ពេញ​កីឡដ្ឋាន Education City Stadium កូរ៉េ​ត្រូវបាន​អ៊ុយ​រូ​ហ្កា​យ​បិទ​ជាប់ បើទោះជា​បាន​បង្កើត​ឱកាស និង​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​ក្រុម​ជើងឯក​ពិភពលោក​ ២​សម័យ​ក៏​ដោយ​។ ​ឱកាសល្អ​បំផុត​របស់​កូរ៉េ​គឺ Hwang Ui-jo មានឱកាស​ស៊ុត​នៅមុខ​ទី​របស់​អ៊ុយ​រូ​ហ្កា​យ​តែ​បាន​ត្រឹម​រំលងរ​បាទី មុនពេល​ដែល Diego Godin មានឱកាស​តែ​ត​ឱ្យ​អ៊ុយ​រូ​ហ្កា​យ​នាំមុខ​ដែរ​តែ​បុក​បង្គោល​ទី​។ ​វគ្គ​ទី២ ក្រុម​ទាំងពីរ​មានឱកាស​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ ហើយ​អ៊ុយ​រូ​ហ្កា​យ​ស្ទើ​តែ​រកបាន​គ្រាប់​នាំមុខ​ទៅហើយ ​តែ​ឱកាស​របស់​ខ្សែប្រយុទ្ធ Real Madrid, Federico Valverde ស៊ុត​ពី​ចំងាយ​បុក​បង្គោល​ទី​។​​ចុងក្រោយ​បំផុត​ខ្សែប្រយុទ្ធ Spurs, Heung-min Son មានឱកាស​ដែរ​តែ​ស៊ុត​មិន​ចំ​គោលដៅ​ ធ្វើឱ្យ​អ្នកគាំទ្រអ៊ុយ​រូ​ហ្កា​យ​ធូរទ្រូង​។ ​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំងពីរ​ចែក​ពិន្ទុ​គ្នា​មាន ១ពិន្ទុ​ដូចគ្នា​ឈរ​លេខ២ និង​លេខ៣ ខណៈ​ព័រ​ទុយ​ហ្កា​យ​មាន​បី​ពិន្ទុ​លើ​គេ​។ ​ប្រកួត​បន្ទាប់​ក្នុង​ពូ​ល H នេះកូរ៉េ​ត្រូវ​ជួប​ហ្កា​ណា ឯ​អ៊ុយ​រូ​ហ្កា​យ​ជួប​ព័រទុយហ្កាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cristiano Ronaldo ក្លាយជា​កីឡា​ករទី១ ស៊ុត​បញ្ចូល​ទី​នៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នា

2022/11/25 07:09:04 pm        174
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ក្លាយជា​កីឡា​ករទី១ ដែល​ស៊ុត​បញ្ចូល​ទី​នៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នា​ស្របពេល​ដែល​ព័រទុយហ្កាល់​យកឈ្នះ​ហ្កា​ណា ៣-២ នៃ​ការប្រកួត​ដំបូង​ក្នុង​ពូ​ល H​។ ​​នេះ​ជាការ​ចូល​លេង​លើកដំបូង​សម្រាប់ Ronaldo បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ​នៅ​នាទី​ទី៦៥ ដែលជា​បាល់​ពិន័យ ១១ម៉ែត្រ​បន្ទាប់ពី​ការប្រកួត​វគ្គ​ទី១ គ្មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​។ ​​Andre Ayew ៨នាទី​ក្រោយមក​ក៏​តាម​ស្មើ​វិញ​ឱ្យ​ហ្កា​ណា​ តែ​ព័រទុយហ្កាល់​ក៏​នាំមុខ​សាជាថ្មី​ដោយ Joao Felix មុនពេល​ដែល Rafael Leao ស៊ុត​ធានា​ជ័យជំនះ​នៅ​នាទី​ទី៨០​។ ​ហ្កា​ណា​ក៏​តាម​បាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​ចុង​ម៉ោង​នាទី​ទី៨៩ ដោយ Osman Bukari​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ព័រទុយហ្កាល់​ទទួលបាន​បី​ពិន្ទុ​ឈរលើ​គេ​ក្នុង​ពូ​ល H នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បាល់ទះ​ឆ្នេរ​ខ្សាច់​ចាប់ផ្ដើម​ប្រកួត​ក្នុង​កីឡា​ជាតិ ខណៈ​ព្រះសីហនុ​ឈ្នះ​ការពារ​ជាតិ​ទាំង​លំបាក

2022/11/25 06:38:17 pm        123
​បាល់ទះ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានចាប់ផ្ដើម​ដំណើរការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ហើយកាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ គ្រា​ដែល​ប្រកួត​ដំបូងខេត្ត​ព្រះសីហនុបាន​យកឈ្នះក្រសួងការពារជាតិទាំង​លំបាក។​ ​សម្រាប់​បាល់ទះ​ឆ្នេរ​ខ្សាច់​នេះខុសពី​បាល់ទះ​ក្នុង​សាល ដោយ​តម្រូវ​ឲ្យ​ក្រសួង និង​រាជធានី​-​ខេត្ត​ចូលរួម​នីមួយៗត្រូវមាន ២​ក្រុម មានន័យថា បែង​ចែកជា​ក្រុម “​ក​” និង​ក្រុម “​ខ​” ដើម្បី​ធ្វើការ​ប្រកួតប្រជែង ហើយ​ក្រសួង ឬ​រាជធានី​-​ខេត្ត ដែល​ឈ្នះ​ការប្រកួត​ទាំង ២​ក្រុម​នេះទើប​ទទួលបាន​ជ័យជម្នះ​តែម្ដង។ តែបើ​ឈ្នះ ១​ក្រុម​ម្នាក់ ក្រុម​នោះនឹងត្រូវ​ឈានដល់​ការប្រកួត​កាត់សេចក្ដី​បន្ថែមដែល​ហៅថា​ Golden Match​។​ ​ជាក់ស្ដែង​ការប្រកួត​រវាង​ខេត្ត​ព្រះសីហនុ និង​ក្រសួងការពារជាតិសម្រាប់​ជំនួប​ក្រុម “​ក​”  ​និង​ក្រុម “​ក​”  ​ព្រះសីហនុបាន​យកឈ្នះ ២-០​សិត តែ​ក្រុម “​ខ​” និង​ក្រុម “​ខ​” ក្រសួងការពារជាតិបាន​វាយបក​ឈ្នះ ២-១​សិត​វិញ។ តាមរយៈ​នេះការ​ប្រ​កួ​បាន​ឈានដល់​ Golden Match ​ហើយ​ខេត្ត​ព្រះសីហនុបាន​យកឈ្នះ​ក្រសួងការពារជាតិ ២-០ ក្នុង​ពិន្ទុ ២១-១១ និង ២១-១៦ ដើម្បី​ធានា​ជ័យជម្នះ​របស់ខ្លួនក្នុងជំនួប​បើកឆាក​ពូ​ល​ A ​តែម្ដង។​​ក្រឡេក​ទៅ​មើល​ការប្រកួត​បើកឆាក​ពូ​ល​ B ​និង​ពូ​ល​ C ​វិញ ខេត្តកំពង់ធំ និង​ខេត្តស្ទឹងត្រែងធ្វើបាន​យ៉ាង​ល្អក្នុងនោះ​ទាំង​ក្រុម “​ក​” និង​ក្រុម “​ខ​” របស់​ខេត្តកំពង់ធំសុទ្ធតែ​ទទួលបាន​ជ័យជម្នះ ២-០​សិត​ដូចគ្នាលើ​ខេត្តមណ្ឌលគិរី ក្នុងជំនួប​ពូ​ល​ B ​ខណៈ​ក្រុម “​ក​” និង​ក្រុម “​ខ​” របស់​ខេត្តស្ទឹងត្រែងបាន​យកឈ្នះ​លើ​ក្រុម​ទាំង២ ​របស់​ខេត្តកំពង់ឆ្នាំងដោយ​លទ្ធផល ២-០​សិត​ដូចគ្នាដើម្បី​ធានា​ជ័យជម្នះ​របស់ខ្លួន​ក្នុង​ពូ​ល​ C​។​ ​យ៉ាងណាមិញ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​នៅ​បន្ដទៀត ដើម្បី​ឈានទៅរក​បេក្ខភាព​ឡើង​វគ្គ​បន្ដក៏ដូចជា​ក្រុម​ជ័យលាភី ខណៈ​វិញ្ញាសា​មួយ​នេះគ្រោង​នឹងត្រូវ​បញ្ចប់​ការប្រកួត​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ត្រូវ​នឹង​ថ្ងៃ​ប្រារព្ធ​ពិធី​បិទការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ ឆ្នាំ​២០២២ នេះ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

Richarlison ស៊ុត​ពីរ​គ្រាប់​ឱ្យ​ប្រេ​ស៊ី​ល​ឈ្នះ​ស៊ែ​ប​ តែ Neymar របួស​កជើង​

2022/11/25 06:06:13 pm        149
​បាល់ទាត់៖ ក្រុម​ជើងឯក​បាល់ទាត់​ពិភពលោក ៥សម័យ​សាំ​បា​ប្រេ​ស៊ី​ល​បានចាប់ផ្តើម​ដំណើរ​ស្វែងរក​ជើងឯក​ទី៦ របស់ខ្លួនបាន​យ៉ាង​ល្អ​ជាមួយនឹង​ជ័យជំនះ ២-០ លើ​ក្រុម​អឺរ៉ុប​ស៊ែ​ប​នៅក្នុង​ពូ​ល G​។ ​​ក្រុម​អឺរ៉ុប​ស៊ែ​ប​បានធ្វើឱ្យ​ប្រេ​ស៊ី​ល​តឹងចិត្ត​នៅ​វគ្គ​ទី១ ដោយ​រារាំង​ឱកាស​ជាច្រើន​របស់​ប្រេ​ស៊ី​ល​ដែល​ធ្វើ​មិនបាន​សំរេច​នៅមុខ​ទី​។ ​ក្រុម​របស់លោក Tite ត្រូវ​រង់ចាំ​ដល់ ៤៥នាទី​វគ្គ​ទី២ ទើប​អាច​រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី៦២ ដោយ​ខ្សែប្រយុទ្ធ Spurs, Richarlison​។ ​​ចង្វាក់​ប្រយុទ្ធ​របស់​ប្រេ​ស៊ី​ល​កាន់តែ​ល្អ រហូត​រកបាន​គ្រាប់​ធា​នាបី​ពិន្ទុ​បានសំរេច​នៅ​នាទី​ទី៧៣ តាមរយៈ​ការ​ប៉ះ​បញ្ជូន​របស់​ខ្សែប្រយុទ្ធ Real Madrid, Vinicius Junior យ៉ាង​ល្អ​ទៅកាន់ Richarlison ស៊ុត​គ្រាប់​បាល់​យ៉ាង​អស្ចារ្យ និង​អាច​និយាយបានថា​ ជា​គ្រាប់​អស្ចារ្យ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​។​​យ៉ាងណាក្តី​ប្រេ​ស៊ី​ល​ក៏មាន​ក្តីបារម្ភ​ចំពោះមុខ​ដែរ​គឺ​ខ្សែប្រយុទ្ធ PSG, Neymar បាន​រងរបួស​កជើង និង​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី​ទី៧៩​។ ​​គេ​មិនទាន់​ដឹងថា​ របួស​ក៏​ជើង​នេះ​ធ្ងន់​កម្រិតណា​ឡើយ ខណៈ​ការ​ស្កេ​ន​ពិនិត្យមើល​ធ្វើឡើង​នៅថ្ងៃនេះ​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​ប្រេ​ស៊ី​ល​ឈរលើ​គេ​បណ្តោះអាសន្ន​មាន ៣ពិន្ទុ​​ស្មើ​ជាមួយ​ស្វីស​។ ​ប្រកួត​បន្ទាប់​ប្រេ​ស៊ី​ល​ត្រូវ​ជួប​ស្វីស ខណៈ​ស៊ែ​ប​ជួប​កា​មេ​រូ​ន​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាជាតិ៖ កីឡាអត្តពលកម្ម ចាប់ផ្ដើមការប្រកួតនៅថ្ងៃនេះ នៅទីតាំងសំខាន់ៗចំនួន២

2022/11/25 06:04:42 pm        412
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កីឡាអត្តពលកម្ម ចាប់ផ្ដើមការប្រកួតនៅក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ។ការប្រកួតគ្រោងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥-៣០ ខែវិច្ឆិកា ដោយ​មានការ​ប្រកួត​នៅ​ទីតាំង​សំខាន់​ៗ ២ ទី១-នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងទី២-នៅវិទ្យាស្ថានជាតិ​អប់រំកាយ និងកីឡា ។ សម្រាប់កីឡាករ-កីឡាការិនី ទាំងប្រភេទអូឡាំពិក និងប៉ារ៉ាឡាំពិកចូលរួមសរុបជិត ៣០០នាក់។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​កីឡា​រាំ ក្រោយ​បញ្ចប់​ការប្រកួត​ក្នុង​កីឡា​ជាតិ

2022/11/25 05:39:30 pm        73
​កីឡា​រាំ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​ការប្រកួត​កីឡា​រាំនៅក្នុង​កីឡា​ជាតិលើក​ទី​៣ ក្រោយ​ដំណើរ​ការប្រកួត ២​ថ្ងៃកាលពី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែវិច្ឆិកា​កន្លងទៅ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ជប៉ុន ដោយ​ឯកឧត្តម​បាន​ឧបត្ថម្ភ​គាំទ្រ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​កីឡា​នេះ បន្ទាប់ពី​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡាដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើកដំបូង។​ ​ឯកឧត្តម​រដ្ឋមន្ដ្រី​មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា​ជាតិមិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​កសាង​សមត្ថភាព​ទេពកោសល្យ និង​ជំនាញ​វិជ្ជាជីវៈ​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជាដើម្បី​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្រោយ​ការទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំក្នុងនោះ​ក៏មាន​កីឡា​រាំ​ផងដែរ ដោយ​ឯកឧត្តម​រំពឹងថា កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជានឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​ដើម្បី​ឲ្យ​ការធ្វើកំណែទម្រង់​នេះទទួលបាន​ជោគជ័យ ឯកឧត្តម​បាន​សំណូមពរ​ដល់​អង្គការ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា​ឲ្យ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត ដោយ​យក​អស់​ស្មារតី កម្លាំងកាយ និង​លទ្ធភាព​បំពេញភារកិច្ច​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ បន្ថែម​លើ​នេះ ឯកឧត្តម​បាន​អំពាវនាវដល់​វិស័យ​ឯកជន សប្បុរសជន និង​ប្រជាជន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ស្មារតី សម្ភារ ថវិកា ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ក្រោម​ពាក្យស្លោក «​រួមគ្នា​ធ្វើ​អ្វីៗ​ទាំងអស់គ្នា ដើម្បី​កីឡា​ឆ្ពោះទៅជោគជ័យ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣»។​​ឆ្លៀតឱកាស​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បាន​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ៦​ពាន់​ដុល្លារដល់​សហព័ន្ធ សម្រាប់​ប្រើប្រាស់​លើ​ការងារ​អភិវឌ្ឍន៍​វិស័យ​កីឡា​រាំ​កម្ពុជា ពិសេស​ការទិញ​នូវ​ឯកសណ្ឋាន​កីឡា​រាំដែលមាន​តម្លៃ​ថ្លៃ​ផ្ដល់ជូន​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា តប​តាម​ការអំពាវនាវ​រប​ស់លោក​ជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ទៀតផង។​ ​សូមបញ្ជាក់ថា សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​កីឡា​រាំ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំនេះមាន​ប្រតិភូ​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៣៩​នាក់មកពី ៤​ក្រសួង​-​ខេត្ត ដោយ​ប្រកួត​លើ ៤​វិញ្ញាសា។ ជា​លទ្ធផល​បច្ចេកទេស​សរុប​ក្រោយ​ប្រកួត ២​ថ្ងៃគឺ​អត្ត​ព​លិ​ក​ខេត្តកំពង់ចាមដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស ២ និង​ប្រាក់ ១, ក្រសួងមហាផ្ទៃឈរ​លេខ​២ ឈ្នះ​មេដាយមាស ១ និង​ប្រាក់ ២, ក្រសួងការពារជាតិឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ និង​ខេត្តកណ្ដាលឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ២ ឈរ​លេខ​៤៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡា​ម៉ូតូ​ទឹក​ផ្ដោតលើ​គោលបំណង​ធំៗ ៣ ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣

2022/11/25 05:29:37 pm        100
​ម៉ូតូ​ទឹក៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បានចាប់ផ្ដើម​ការប្រកួត​របស់ខ្លួននៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ហើយ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ម្សិលមិញនៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ខណៈ​ប្រធាន​សហព័ន្ធ​បាន​គូសបញ្ជាក់​ពី​គោលបំណង​សំខាន់ៗ ៣ ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធបាន​បញ្ជាក់ថា គោលបំណង​សំខាន់នៃ​ការប្រកួត​កីឡា​ម៉ូតូ​ទឹកក្នុង​កីឡា​ជាតិ​នេះ ទី​១-​ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​គុណ​ផល​កីឡា​របស់​កីឡាករ​, ទី​២-​វាស់​ស្ទង់​សមត្ថភាព​របស់​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត និង​ទី​៣-​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរ​ណ៍​​ផងដែរ។​ ​ឯកឧត្តម ឯម ភាព អភិបាលរង​នៃ​គណៈ​អភិបាលខេត្ដ​ព្រះសីហនុថ្លែងថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹកកម្រិត​ជាតិ​ក្នុងឱកាស​នេះនឹង​ជួយ​ជំរុញ​លើកកម្ពស់​ឧត្តមភាព និង​កិត្យានុភាព​ជាតិ​របស់​ប្រទេស​កម្ពុជាឱ្យ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ថែមទៀតនៅក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​កីឡាករ​-​កីឡាការិនីបាន​ចូលរួម​ប្រកួតប្រជែង បង្ហាញ និង​ពង្រឹងសមត្ថភាពត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំក្រោយ។​​ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្តម​បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការជ្រើសរើស​ខេត្ត​ព្រះសីហនុដើម្បី​រៀបចំ​ការប្រកួត​កីឡា​ម៉ូតូ​ទឹកក្នុង​កីឡា​ជាតិលើក​ទី​៣ ពិសេស​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​នេះ​ផ្ទាល់​តែម្ដង។ តាមរយៈ​នេះ ឯកឧត្ដម​បាន​ត្រៀមខ្លួន​ជាស្រេចដើម្បី​សហការ​ជាមួយ​សហព័ន្ធ ដើម្បី​រួមចំណែក​ជំរុញ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ៕អត្ថបទ៖ គង់ ប៊ុនថា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM