Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កីឡាជនពិការជាតិ៖ កីឡាបូស្យា ចាប់ផ្ដើមការប្រកួតហើយនៅថ្ងៃនេះ

2022/11/25 05:22:51 pm        511
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កីឡាបូស្យា ចាប់ផ្ដើមការប្រកួតក្នុងកីឡាជនពិការជាតិ លើកទី១ ដោយមានកីឡាករ-កីឡាការិនី ១០រូប ចូលរួមប្រកួតលើវិញ្ញាសាឯកត្តជនបុរស-នារី ។ កីឡាជនពិការប្រភេទនេះ គ្រោងដំណើរការប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកានេះ នៅ​ទីលានមជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន ។

បាល់ទាត់​រកឃើញ​បេក្ខភាព​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ទាំង​បុរស​-​នារី​ក្នុង​កីឡា​ជាតិ​លើក​ទី​៣

2022/11/25 05:14:41 pm        243
​បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់នៃ​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ បាន​រកឃើញ​បេក្ខភាព​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​ដំណើរការ​ប្រកួត​ជិត ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា។​ ​សម្រាប់​បាល់ទាត់​បុរស និង​នារីគឺមាន​បេក្ខភាព ១១​ក្រុម​ចូលរួម​ដូចគ្នា ហើយ​បែង​ចែកជា ៣​ពូ​លដើម្បី​ធ្វើការ​ប្រកួត​វិលជុំ ដោយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេតាម​ពូ​ល​នីមួយៗ រួមជាមួយ​ក្រុម​លេខ​២ ល្អ​ជាងគេ ១​ក្រុមនឹងត្រូវ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ​ជា​លទ្ធផល​ផ្នែក​បាល់ទាត់​បុរស បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ រួមមាន​ក្រសួងការពារជាតិឈរ​លេខ​១ ពូ​ល​ A, ​ខេត្តកោះកុងឈរ​លេខ​១ ពូ​ល​ B ​និង​ខេត្តព្រៃវែងឈរ​លេខ​១ ពូ​ល​ C​។ រីឯ​ក្រុម​លេខ​២ ល្អ​ជាងគេបាន​ទៅ​ខេត្តកំពង់ឆ្នាំងនៃ​ពូ​ល​ A​។​​ចំណែក​លទ្ធផល​ផ្នែក​បាល់ទាត់​នារី​វិញ គឺមាន​ខេត្តកំពង់ស្ពឺឈរ​លេខ​១ ពូ​ល​ A, ​ខេត្តស្វាយរៀងឈរ​លេខ​១ ពូ​ល​ B ​និង​ខេត្តសៀមរាបឈរ​លេខ​១ ពូ​ល​ C ​គ្រា​ដែល​ក្រុម​លេខ​២ ល្អ​ជាងគេបាន​ទៅ​ខេត្តបាត់ដំបងនៃ​ពូ​ល​ A ​ដែល​ក្រុម​ទាំង ៤ នឹងត្រូវ​ជួបគ្នា​នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​បុរស និង​នារីក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះគ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២៦ ខែវិច្ឆិកា​ចុង​សប្ដាហ៍​នេះដើម្បី​ស្វែងរក​ក្រុម​ជ័យជម្នះ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នាពេលខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

អេ​ស្ប៉ា​ញ​ឈ្នះ​កូ​ស្តា​រី​កា ៧​ទល់នឹង​០ ការប្រកួត ​World Cup 2022 ពូ​ល E

2022/11/24 09:53:21 pm        113
​បាល់ទាត់៖ ​ក្រុម​ជើងឯក​ពិភពលោក​ឆ្នាំ២០១០ អេ​ស្ប៉ា​ញ​បាន​បំបាក់​ក្រុម​មកពី​អាមេរិក​កណ្តាល​កូ​ស្តា​រី​កា​ចាស់ដៃ​ដោយ​លទ្ធផល ៧-០ ដើម្បី​ឈរលើ​គេ​ក្នុង​ពូ​ល E​។ ​​បន្ទាប់ពី​ជប៉ុន​ធ្វើឱ្យ​អាល្លឺម៉ង់​បាត់បង់​ ៣​ពិន្ទុ អេ​ស្ប៉ា​ញ​មិនអាច​បង្អង់​ដៃ​បានធ្វើ​យ៉ាងណា​រក ៣​ពិន្ទុ​ឱ្យបាន​ ខណៈដែល Dani Olmo បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៧ មុនពេល​ដែល Marco Asensio និង Ferran Torres រកបាន​ម្នាក់​មួយគ្រា​ប់​មុន​ចប់​វគ្គ​ទី១​។ ​ឈានចូល​វគ្គ​ទី២ អេ​ស្ប៉ា​ញ​បា​នរក​បន្ថែម ៤គ្រាប់​ទៀត​ដោយ​បាល់ ១១ម៉ែត្រ​របស់ Ferran Torres មុន​ពេលដែល​កីឡាករ​ក្មេង​បំផុត​របស់​អេ​ស្ប៉ា​ញ Gavi ស៊ុត​បាល់​វ៉ូ​ឡេ​ឱ្យ​អេ​ស្ប៉ា​ញ​នាំមុខ ៥-០ ត្រឹម​នាទី​ទី៧៤​។ ​​មិនទាន់​អស់​នៅឡើយ Carlos Soler និង Alvaro Morata រកបាន​ម្នាក់​មួយគ្រា​ប់​ផងដែរ​នៅ​នាទី៩០+​។​​ក្នុងចំណោម ៧គ្រាប់​នោះ Gavi បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​នៅ World Cup ក្នុង​វ័យ ១៨ឆ្នាំ ១១០ថ្ងៃ​ចាប់តាំងពី Pele នៅ​ឆ្នាំ១៩៥៨​។ ​សរុប​ពិន្ទុ​ក្នុង​ពូ​ល E នេះ អេ​ស្ប៉ា​ញ​នាំមុខគេតាម​ពីក្រោយ​ជប៉ុន​មាន ៣ពិន្ទុ​ដូចគ្នា ​ខណៈ​អាល្លឺម៉ង់ និង​កូ​ស្តា​រី​កា​មាន ០ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម៉ា​រ៉ុ​ក និង​ជើងឯក​រងក្រូ​អាស៊ីបាន​ត្រឹម​ស្មើគ្នា ០​ទល់នឹង​០ ការ​ប្រកួត World Cup 2022

2022/11/24 09:24:28 pm        80
​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង​ឆ្នាំ២០១៨ ក្រូ​អាស៊ី​មិនអាច​ធ្វើ​អ្វី​ក្រុម​មកពី​អាហ្វ្រិក​ម៉ា​រ៉ុ​ក​បានឡើយ ដោយបាន​បញ្ចប់​ត្រឹម​លទ្ធផល ០-០ នៅក្នុង​ពូ​ល F​។ ​​ក្រុម​ក្រូ​អាស៊ី​ដែល​រង​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​ដែល​ចាញ់​បារាំង​នោះសង្ឃឹម​ថាឆ្នាំ​នឹងធ្វើ​បានល្អ​ជាង​មុខ​មួយ​កម្រិត​ តែ​ការចាប់ផ្តើម​របស់​ពួកគេ​មិន​សមបំណង​ឡើយ​។ ​​អ្នកចាំទី​ម៉ា​រ៉ុ​ក Yassine Bounou បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​របស់​ខ្លួន​បាន​ ១​ពិន្ទុ​ពី​ការ​ប្រកួត​នេះ តាម​រយៈ​ការ​ជួយ​សង្គ្រោះ​គ្រាប់​បាល់​សំខាន់​ជាច្រើន ​ដូចជា​ឱកាស​របស់ Nikola Vlasic ជាដើម​។ ម៉ា​រ៉ុ​ក​មានឱកាស​ស៊ុត​បាល់ Free Kick ចំ​គោល​មួយ​ដោយ​ខ្សែ​ការពារ PSG, Achraf Hakimi តែ​ជួយ​បាន​ដោយ​អ្នកចាំទី​ក្រូ​អាស៊ី Livakovic​។ ​​ការប្រកួត​បញ្ចប់ ៩០​នាទី​ក្រុម​ទាំងពីរ​បាន​ត្រឹម​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ឈរ​លេខ២ និង​លេខ៣ ក្នុង​ពូ​ល F នេះ ខណៈ​ប៊ែ​ល​ហ្ស៊ិ​ក​ឈរ​លេខ១ មាន ៣ពិន្ទុ​។ ​ប្រកួត​បន្ទាប់​ម៉ា​រ៉ុ​ក​ត្រូវ​ជួប​ប៊ែ​ល​ហ្ស៊ិ​ក ខណៈ​ក្រូ​អាស៊ី​ជួប​កាណាដា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កាណាដា​ភ្លាត់​បាល់ ១១​ម៉ែត្រ ​ខណៈ​ប៊ែ​ល​ហ្ស៊ិ​ក​យកឈ្នះ ១-០ នៅក្នុង​ពូ​ល F

2022/11/24 06:36:56 pm        95
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម​អឺរ៉ុប​ជម្រើស​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក បាន​បើក​ទំព័រ​បាល់ទាត់​ពិភពលោក ២០២២ របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ១-០ លើ​ក្រុម​ចំណូល​ថ្មី​កាណាដា​នៅក្នុង​ពូ​ល F​។ ​​ថ្វី​បើជា​ក្រុម​ថ្មី​មែន កាណាដា​មានឱកាស​គ្រប់គ្រង​បាល់​ច្រើន​ក្នុង​ការប្រកួត​នេះ តែ​ពួកគេ​ខ្ជះខ្ជាយ​នៅ​ខាង​មុខ​ទី​។ ​​មិន​ត្រឹមតែ​ប៉ុណ្ណោះ កាណាដា​ក៏មាន​ឱកាស​ទាត់​បាល់ ១១​ម៉ែត្រ​ទៀត​ផង​ក្រោយ​កំហុស​បាល់​ប៉ះ​ដៃ តែ​កីឡាករ​របស់ Bayern Munich, Alphonso Davies ស៊ុត​បាល់ ១១​ម៉ែត្រ​នោះ​មិន​ចូល​នៅ​នាទី​ទី​១០​។ ​ផ្ទុយទៅវិញ​ក្រុម​របស់លោក Roberto Martinez ក៏​អាច​រក​បាន​គ្រាប់​នាំមុខ​បានសម្រេច​ទៅវិញ​នៅ​នាទី​ទី៤៤ មុន​ចប់​វគ្គ​ទី១ ដោយ Michy Batshuayi និង​ជា​គ្រាប់​ជ័យជំនះ​របស់​ប៊ែ​ល​ហ្ស៊ិ​ក​តែម្តង​។​​ទោះបីជា​ទទួល​បាន​ជ័យជំនះ​ក៏ពិត​មែន គ្រូ​បង្វឹក​ប៊ែ​ល​ហ្ស៊ិ​ក Roberto Martinez មិន​ពេញ​ចិត្តនឹង​ទំរង់​លេង​ក្រុម​របស់​លោក​ឡើយ​ដែល​បាន​បង្កើត​ឱកាស​ស៊ុត​ត្រឹម ៩​លើក ​ខណៈ​កាណាដា​មាន​ដល់​ទៅ ២១លើក​។ ​​ដោយឡែក​សម្រាប់​កាណាដា​ដែល​ធ្លាប់​លេង World Cup ម្តងគត់​កាលពី​ឆ្នាំ​១៩៨៦ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​នោះធ្លាប់​ចាញ់​ការប្រកួត​ទាំង ៣ របស់ខ្លួន​នៅក្នុង​ពូ​ល​នៅពេលនេះ តែ​តាមរយៈ​ទម្រង់​លេង​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​កាណាដា​នឹងមិន​មាន​ប្រវត្តិ​ដូច​មុន​ឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជប៉ុន​វាយបក​តាម​ពីក្រោយ​យកឈ្នះ​អាល្លឺម៉ង់ ២​ទល់នឹង​១ ការប្រកួត​ World Cup 2022

2022/11/24 06:05:50 pm        244
​បាល់ទាត់៖ ​បន្ទាប់ពី​អារ៉ាប៊ីសាអ៊ូឌីត ក្រុមបាល់ទាត់​អាស៊ី​មួយទៀត​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ គឺ​ក្រុម​សាមូរ៉ៃ​ជប៉ុនបាន​វាយបក​យកឈ្នះ​ក្រុម​ជើងឯក​ពិភពលោក ៤សម័យ​អាល្លឺម៉ង់ ២-១ នៅក្នុង​ពូ​ល E​។ ​​ការចាប់ផ្តើម​នៅក្នុង​វគ្គ​ទី១ គេ​ឃើញ​ពី​ការ​គ្រប់គ្រង និង​ការបង្កើត​ឱកាស​ជាច្រើន​របស់​ក្រុម​អាល្លឺម៉ង់​ រហូត​រកបាន​គ្រាប់​បាល់​នាំមុខ​ដែលជា​បាល់​ពិន័យ ១១ម៉ែត្រ​ធ្វើ​សំរេច​ដោយ​ខ្សែបម្រើ Manchester City, Ilkay Gundogan​។ ​​តែ​វគ្គ​ទី២ ស្ថានភាព​ខុសគ្នា​ដាច់​សម្រាប់​ក្រុម​ជប៉ុន​ដែល​បាន​ផ្លាស់ប្តូរ​ទម្រង់ និង​យុទ្ធសាស្ត្រ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Hajime Moriyasu ដែល​ឈានដល់​ការបង្កើតបាន​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ ​​កីឡាករ​បម្រុង​ពីរ​នាក់​គឺជា​អ្នក​រកបាន​គ្រាប់​តាម​ស្មើ និង​ជ័យជំនះ​គឺ Ritsu Doan នៅ​នាទី​ទី៧៥ និង Takuma Asano នាទី​ទី​៨៣​។ ​ប្រកួត​បន្ទាប់ជប៉ុន​ត្រូវ​ជួប​កូ​ស្តា​រី​ការ ខណៈ​អាល្លឺម៉ង់​ត្រូវ​ជួប​អេ​ស្ប៉ា​ញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ជាតិ​៖ មហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ ITF

2022/11/24 05:34:54 pm        90
​​តេ​ក្វាន់​ដូ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ ITF ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ បន្ទាប់ពី​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយ​មាស ១១ ប្រាក់ ៣ និង​សំរឹទ្ធ ៤​គ្រឿង។​ ​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា។ ការប្រកួត​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤៨​នាក់ដែល​ធ្វើការ​ប្រកួត​លើ ៤​ផ្នែក​ស្មើនឹង ២៨​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស ក្រៅពី​ក្រសួងមហាផ្ទៃ​ដែល​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​លេខ​២ ឈ្នះ​មេដាយ​មាស ៧ ប្រាក់ ៨ និង​សំរឹទ្ធ ៤ ខណៈ​ខេត្ត​ប៉ៃលិនឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ៤ និង​សំរឹទ្ធ ៤ ស្របពេល​ខេត្តតាកែវ​ឈរ​លេខ​៤ ឈ្នះ​មេដាយ​មាស ២​គ្រឿង​ និង​រាជធានី​ភ្នំពេញឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ៤​គ្រឿង។​​ក្រោយ​បញ្ចប់​ការប្រកួត​ថ្នាក់ដឹកនាំ​សហព័ន្ធ បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត ពិសេស​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​រយៈពេល ៥​ថ្ងៃ​កន្លងមក​គឺមាន​ភាព​ស្វិត​ស្វាញ​ខ្លាំង សរ​បញ្ជាក់​ឲ្យ​ឃើញ​ភាព​រីកចម្រើន និង​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​ក្រសួង និង​រាជធានី​-​ខេត្ត​ទាំងអស់ដែល​បាន​បញ្ចូល​កីឡាករ​-​កីឡាការិនី​មក​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២២ នេះ។​ ​ទោះបី​មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏ពិតមែន តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​ជំរុញ​ដល់​កីឡាករ​-​កីឡាការិនី​ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត​នា​ពេល​ខាងមុខ ហើយ​ឈានទៅ​ដណ្ដើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ព្រៃវែង និង​កំពត​ឈ្នះ​មេដាយ​ច្រើនជាងគេ​លើ​កីឡាហែលទឹក​នៃ​កីឡា​ជាតិ និង​កីឡា​ជន​ពិការ​ជាតិ

2022/11/24 04:17:54 pm        315
​ហែលទឹក៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កម្ពុជា បានបញ្ចប់​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ៤​ថ្ងៃពីថ្ងៃ​ទី​២០-២៣ ខែវិច្ឆិកានៅ​អាង​ហែល​ទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ​សម្រាប់​លទ្ធផល​នៃ​ការប្រកួត​កីឡាហែលទឹក​ (​មិន​ពិការភាព​) ក្នុងចំណោម ២៤​វិញ្ញាសាគឺ​អត្ត​ពលិកម​ក​ពី​ខេត្តព្រៃវែង ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៧ ប្រាក់ ៥ និង​សំរឹទ្ធ ២ ស្របពេល​ក្រសួងមហាផ្ទៃឈរ​លេខ​២ ឈ្នះ​មេដាយមាស ៤ ប្រាក់ ៥ និង​សំរឹទ្ធ ៣ និង​រាជធានី​ភ្នំពេញឈរ​លេខ​៣ ឈ្នះ​មេដាយមាស ៤ ប្រាក់ ១ និង​សំរឹទ្ធ ១។​ ​រីឯ​ខេត្តកណ្ដាលឈរ​លេខ​៤ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៤ គ្រា​ដែល​ខេត្តបាត់ដំបងឈរ​លេខ​៥ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ២។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈរ​លេខ​៦ ឈ្នះ​មេដាយមាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ៧ និង​ខេត្តកោះកុងឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ១។​​ដោយឡែក​ការប្រកួត​កីឡា​ហែល​ជនពិការ​វិញ គឺ​ខេត្តកំពតដណ្ដើមបាន​មេដាយ​ច្រើនជាងគេក្នុងចំណោម ៩​វិញ្ញាសា ដោយ​ឈ្នះ​មេដាយមាស ៣ និង​ប្រាក់ ១ តាម​ពីក្រោយ​ដោយ​ខេត្តកំពង់ចាមឈ្នះ​មេដាយមាស ២ និង​សំរឹទ្ធ ៣។ ចំណែក​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំងឈរ​លេខ​៣ និង​លេខ​៤ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ១ ដូចគ្នា។ ឯ​ខេត្តកណ្ដាលឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ និង​ខេត្ត​កែបឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​លេខ​៦។​​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត​កីឡា​ជាតិ និង​កីឡា​ជនពិការ​ជាតិឆ្នាំ​២០២២ ទោះបី​ការដឹកនាំ និង​រៀបចំ​ការប្រកួត​ផ្នែក​ជនពិការ​នៅមាន​ចំណុច​ខ្វះខាត តែ​ជារួម ទាំង​បច្ចេកទេស​ប្រកួតប្រជែង​របស់​កីឡាករ​-​កីឡាការិនីគឺមាន​លក្ខណៈ​ល្អប្រសើរ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​ក្រុម​អត្ត​ពលិកម​ក​ពី​បណ្ដា​ខេត្ត ដណ្ដើមបាន​មេដាយ​ច្រើន​តែម្ដង។​ ​គួរ​បញ្ជាក់ថា មកទល់ពេលនេះមាន​កីឡា​មួយចំនួនបានបញ្ចប់​ការប្រកួត​ជា​បណ្ដើរៗ​ហើយ ខណៈ​កីឡា​មួយ​ចំ​នួ​យ​ធំនៅ​បន្ដ និង​ត្រៀម​ការប្រកួត​ជា​បន្ដបន្ទាប់​ទៀតរហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ៕ អត្ថបទ៖ លី ឈុន​ឡា

ឃីកបុកស៊ីង​បញ្ចប់​ការប្រកួត​កីឡា​ជាតិ​ដោយ​ជោគជ័យ ខណៈ​ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ

2022/11/24 04:14:17 pm        325
​ឃី​ក​បុក​ស៊ី​ង៖ ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ងនៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ការប្រកួត​របស់ខ្លួន​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ដោយ​ក្លិប​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ៩​គ្រឿង។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ឯកឧត្តម ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បានចាត់ទុក​ការប្រកួត​កីឡា​ជាតិ​នេះគឺជា​ឱកាស​វាស់​ស្ទង់​សម្រាប់​មន្ដ្រី​បច្ចេកទេស​សហព័ន្ធ ក៏ដូចជា​កីឡាករ​-​កីឡាការិនីដើម្បី​ត្រៀម​ដំណើរ​​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ។​ ​ឯកឧត្តម​បន្ដថា សមិទ្ធផល​ទទួលបាន​ក្នុងការ​ប្រកួត​នេះ ស្ដែងចេញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​កីឡាករ​-​កីឡាការិនីដែល​បាន​ខិតខំ​តស៊ូ​ហ្វឹកហាត់ និង​គោរព​វិន័យ។ សហព័ន្ធ​សង្ឃឹមថា បទពិសោធន៍​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​នេះ នឹង​ជំរុញ​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​កាន់តែ​ប្រសើរ​ថែមទៀត។​​សូមបញ្ជាក់ថា កីឡា​ឃី​ក​បុក​ស៊ី​ងបានរៀបចំ​ការប្រកួត​លើ ១២​វិញ្ញាសា។ ជា​លទ្ធផល​ក្លិប​ក្រសួងមហាផ្ទៃឈ្នះ​មេ​ដាយ​​ច្រើនជាងគេ រួមមាន​មេដាយមាស ៦ ប្រាក់​១ និង​សំរឹទ្ធ ២។ លេខ​២ ក្រសួងការពារជាតិដណ្ដើមបាន​មេដាយមាស ៥ និង​ប្រាក់ ១។ រីឯ​ខេត្តស្វាយរៀងឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ២ និង​ខេត្តបាត់ដំបងឈរ​លេខ​៤ ឈ្នះ​មេដាយប្រាក់ ៤ និង​សំរឹទ្ធ ២៕ ​អត្ថបទ៖ លី ឈុន​ឡា

ថ្នាក់ដឹកនាំកីឡាវាយកូនបាល់ចាប់អារម្មណ៍វិញ្ញាសាឯកត្ដជនបុរស-នារីក្នុងការប្រកួតកីឡាជាតិ

2022/11/23 10:38:41 pm        631
​វាយ​កូន​បាល់៖ ការប្រកួត​កីឡា​វាយ​កូន​បាល់នៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ហើយ ក្រោយ​ដំណើរ​ការប្រកួត ៥​ថ្ងៃ ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ចាប់អារម្មណ៍​វិញ្ញាសា​ឯកត្តជន​បុរស​-​នារី ដែល​កីឡាករ​-​កីឡាការិនី​កម្ពុជាសុទ្ធតែ​ធ្វើបាន​ល្អ។​ ​ថ្លែង​ក្រោយ​បិទ​ការប្រកួត​លោក ជា ពៅ បាន​បញ្ជាក់ថា គ្រប់​វិញ្ញាសា​កីឡាករ​-​កីឡាការិនី​សុទ្ធតែ​ធ្វើ​បានល្អ ពិសេស​វិញ្ញាសា​ឯកត្តជន​ទាំង​បុរស និង​នារី ដោយ​លោក​កត់សម្គាល់​ឃើញថា កម្រិត​បច្ចេកទេស​រប​ស់​កីឡាករ​-​កីឡាការិនី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែលជា​ក្ដីសង្ឃឹម​សម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នាពេលខាងមុខ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​​​សម្រាប់​លទ្ធផល​បច្ចេកទេស​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់នៃ​កីឡា​ជាតិលើក​ទី​៣ ក្នុងចំណោម ៤​វិញ្ញាសាគឺ​ខេត្តសៀមរាបដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស ២ ប្រាក់ ១ និង​សំរឹទ្ធ ១ ខណៈ​ក្រសួងការពារជាតិ ឈរ​លេខ​២ ឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ១ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ឈរ​លេខ​រៀង​ទី​៣៕ អត្ថបទ៖ លី ឈុន​ឡាទស្សនការរូបភាព នៃការប្រកួត៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM