Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Lydia Ko គ្រង​ជើងឯក​វាយកូនគោល CME Group Tour និង​ជា​ពាន LPGA លើក​ទី​១៩ ក្នុង​អាជីព​

2022/11/21 10:24:53 pm        89
​វាយកូនគោល៖ ​កីឡាការិនី​ Lydia Ko បាន​ប្រជែង​ឈ្នះ​ជើង​ឯកនៃ​ព្រឹត្តិការណ៍​វាយកូនគោល​កម្មវិធី CME Group Tour ដែលជា​ជើងឯក​នៅក្នុង​ក្របខណ្ឌ LPGA Tour លើក​ទី១៩ ក្នុង​អាជីព​។ ​​កីឡាការិនី​សញ្ជាតិ​នូ​វែ​ហ្សេឡង់​រូបនេះ​ធ្វើបាន​សរុប ១៧អាន់​ឌើ​ផា​ក្នុង​ការប្រកួត​ដែល​រៀបចំ​នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក​នេះ ដោយបាន​យកឈ្នះ​អ្នក​លេខ២ កីឡាការិនី​អៀក​ឡង់ Leona Maguire ២ស្ត្រូ​កដើម្បី​ក្លាយជា​កីឡាការិនី​ឆ្នើម​បំផុត​របស់ LPGA ប្រចាំឆ្នាំ​។ ​ជើងឯក​ពានរង្វាន់ CME Group នេះ Lydia Ko ទទួលបាន​ប្រាក់រ​ង្វាន់ ២លាន​ដុល្លារ​អាមេរិក​។ ​លេខ៣ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាការិនី​ស៊ុយអែត Anna Nordqvist ដោយ​ធ្វើបាន​សរុប ១៤អាន់​ឌើ​ផា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic លើក​ពាន ATP Finals តាម​ស្មើ​កំណត់ត្រា Federer

2022/11/21 09:52:04 pm        76
​វាយកូនបាល់៖ ​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Novak Djokovic បាន​ក្លាយជា​ម្ចាស់​ជើងឯក ATP Finals ក្រោយ​យកឈ្នះ Casper Ruud នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តាម​ស្មើ​កំណត់ត្រា​របស់ Roger Federer​។ ​​កីឡាករ​ស៊ែ​ប​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud ដោយ​លទ្ធផល ៧-៥ និង ៦-៣ នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​ម្សិលមិញ​នេះ​។ ​ជ័យជំនះ​នៅក្នុង​កម្មវិធី​ចុងក្រោយ​របស់ ATP ប្រចាំឆ្នាំ​មួយ​នេះ​គឺជា​ជើងឯក ATP Finals លើកដំបូង​រាប់​ពី​ឆ្នាំ២០១៥ សំរាប់ Novak Djokovic និង​ជា​ពាន ATP Finals លើក​ទី៦ ក្នុង​អាជីព​ដូចគ្នា​នឹង​កីឡាករ​ស្វីស Roger Federer ដែល​ចូលនិវត្តន៍​ទៅហើយ​។ ​ជ័យជំនះ​នេះដែរ Djokovic បានទទួល​ប្រាក់រង្វាន់​ដល់​ទៅជិត ៤លាន​ដុល្លារ​តាមរយៈ​ការ​ឈ្នះ​ពាន​ ហើយមិនដែល​ចាញ់​ក្នុង​កម្មវិធី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jon Rahm ឈ្នះ​ការប្រកួត DP World Tour នៅ​ឌូ​បៃ ​តែ McIlroy បញ្ចប់​ឆ្នាំ​ជា​កីឡា​ករលេខ ១ នៅ​អឺរ៉ុប​

2022/11/21 09:38:12 pm        81
​វាយកូនគោល​៖ ​កីឡាករ​វាយកូនគោល​អៀក​ឡង់​ខាងជើង Rory McIlroy បានបញ្ចប់​រដូវ​កាល ២០២២ ជា​កីឡា​ករលេខ ១ ប្រចាំ​ទ្វីបអឺរ៉ុប បើទោះបីជា​កីឡាករ​អេ​ស្ប៉ា​ញ Jon Rahm គ្រង​ជើងឯក​ព្រឹត្តិការណ៍​វាយកូនគោល DP World Tour Championship នៅ​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​ក្តី​។​​Jon Rahm ធ្វើបាន ៥អាន់​ឌើ​ផានៅ​ថ្ងៃ​ចុងក្រោយ ​និង​សរុប​រួម ២០អាន់​ឌើ​ផាយកឈ្នះ​អ្នក​លេខ២ កីឡាករ​អង់គ្លេស Tyrrell Hatton និង​កីឡាករ​ស៊ុយអែត Alex Noren ២ស្ត្រូ​ក​។ ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Rory McIlroy បានបញ្ចប់​ការប្រកួត​នៅ​ឌូ​បៃ​នេះ​ចំណាត់ថ្នាក់​លេខ៤ ធ្វើបានសរុប ១៧អាន់​ឌើ​ផា បន្ទាប់​ពីថ្ងៃ​ចុងក្រោយ​ធ្វើបាន ៤អាន់​ឌើ​ផា​។ ​Rory McIlroy បាន​ក្លាយជា​កីឡាករ​វាយកូនគោល​ទី២ ប៉ុណ្ណោះ​ដែល​ឈ្នះ​ទាំង​ជើងឯក FedEx Cup និង Race to Dubai នេះ​ក្នុង​រដូវ​កាល​តែមួយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mark Allen គ្រង​ជើងឯក​ស្នូកឃ័រ​ពានរង្វាន់ UK Championship ក្រោយ​ឈ្នះ Ding Junhui

2022/11/21 06:52:25 pm        83
​ស្នូកឃ័រ​៖ កីឡាករ​ស្នូកឃ័រ​អៀក​ឡ​ង់​ខាងជើង Mark Allen បានធ្វើការ​វាយបក​មិនគួរ​ឱ្យ​ជឿ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យកឈ្នះកីឡាករ​ចិន Ding Junhui ដើម្បី​គ្រង​ជើងឯក UK Championship ជា​លើកដំបូង​ក្នុង​អាជីព​។​​កីឡាករ​វ័យ ៣៥ឆ្នាំ Ding Junhui ធ្វើបាន​យ៉ាង​ល្អ​ក្នុងដំណាក់កាល ៧ហ្វ្រេ​ម​ដំបូង​តាមរយៈ​ការ​វាយ​មួយ​ឈើបាន​លើសពី ១០០ពិន្ទុ​ដល់​ទៅ ៣លើក​ដើម្បី​នាំមុខ ៦-១ហ្វ្រេ​ម​។ ​យ៉ាងណាក្តី Mark Allen បានធ្វើការ​វាយបក​យ៉ាង​អស្ចារ្យ​នៅ​ដំណាក់កាល​ទី២ តាមរយៈ​ការយក​ឈ្នះ ៦ហ្វ្រេ​ម​ជាប់​គ្នា​ធ្វើឱ្យ​ការប្រកួត​វិល​មក​ប្រដេញ​គ្នា​វិញ​។ ​​Ding Junhui ព្យាយាម​ត្រលប់​មកវិញ​ដែរ​ដោយ​យកឈ្នះ​នៅ​ហ្វ្រេ​ម​ទី១៥ ដោយ​វាយ​បាន ១០៥ពិន្ទុ​ តែ Allen យកឈ្នះ​ហ្វ្រេ​ម​ទី១៧ ដើម្បី​យកឈ្នះ​ការប្រកួត​ដោយ​លទ្ធផល​សរុប ១០-៧ហ្វ្រេ​ម​។ ​នេះ​ជាការ​ប្រកួត​ដែល​ប្រើពេល​យូរ​បំផុត​មួយ​នៅ​ពានរង្វាន់ UK Championship នេះ​ក្នុង​រយៈពេល ៤៥ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គុន​ល្បុក្កតោ​កម្ពុជា​ឈ្នះ​មេដាយ ៥​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​ក្បាច់គុន​ពិភពលោក​នៅ​កូរ៉េ​

2022/11/21 06:42:47 pm        327
​ល្បុក្កតោ៖ ក្រុម​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជាបានឈ្នះ​មេដាយ​ចំនួន ៥​គ្រឿងរួមមាន​មេដាយមាស ១ និង​ប្រាក់ ៤ នៅក្នុង​ការប្រកួត​កីឡា​យុទ្ធសិល្ប៍​ក្បាច់គុន​ពិភពលោក​ប្រចាំឆ្នាំ​២០២២ (International martial arts contest 2022) កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​កន្លងទៅនៅ​សាធារណរដ្ឋ​កូរ៉េ។​ ​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាបាន​ឲ្យ​ដឹងថា ឆ្នាំនេះសម្ព័ន្ធ​កីឡា​យុទ្ធសិល្ប៍​ពិភព​លោក ​(world martial art union) បានសម្រេច​រៀបចំ​ការ​ប្រកួត​ផ្ទាល់​ឡើងវិញ ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បន្ទាប់ពី​រៀបចំ​ការប្រកួត​តាម Online កាលពី​ឆ្នាំ​២០២១ កន្លងទៅ។ ការប្រកួត​នេះ​មាន ១០​ប្រទេស​ចូលរួម រួមមាន​កម្ពុជា អូ​បេ​គី​ស្ថាន វៀតណាម ឡាវ សិង្ហ​បុរី ឥណ្ឌា ហ្គា​ណា ហ្វីលីពីន អ៊ីរ៉ង់ និង​ម្ចាស់ផ្ទះ​កូរ៉េ។ កម្ពុជាបា​ន​បញ្ជូន​អត្ត​ព​លិ​ក ១០​ចូលរួម ក្នុងនោះ​មាន​គ្រូដឹកនាំ ២​រូប តាមរយៈ​ការឧបត្ថម្ភ​គាំទ្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​​ជា​លទ្ធផល​ក​ការប្រកួត​ក្រុមកីឡា​គុន​ល្បុក្កតោ​កម្ពុជា ដណ្ដើមបាន​មេដាយ ៥​គ្រឿងរួមមាន​៖ កីឡាការិនី ពិធី ច័ន្ទ​ឆវី ឈ្នះ​មេដាយមាស ១ លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ។ រីឯ​មេដាយប្រាក់ ៤​គ្រឿង​ទៀតដណ្ដើមបាន​លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​, វិញ្ញាសា​ទ្វារ​មេគុន​ដៃ​ក្រុម​, វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ក្រុម និង​វិញ្ញាសា​សម្ដែង​ជា​ក្រុម។​ ​តាមរយៈ​លទ្ធផល​នេះ ត្រូវបាន​លោក អ៊ួ តារា ចាត់ទុកជា​ពន្លឺ​ថ្មី​មួយសម្រាប់​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្ដរជាតិ មុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ៕អត្ថបទ៖ លី ឈុនឡា

ជើងឯក​ពិភពលោក Max Verstappen ឈ្នះ​ការប្រកួត​បិទ​រដូវ​កាល F1 នៅ​អារ៉ាប់​រួម

2022/11/21 06:02:18 pm        106
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 ហូ​ឡង់ Max Verstappen ដែលជា​ជើងឯក​ពិភពលោក​ទៅហើយនោះ បាន​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ទីលាន​បិទ​រដូវ​កាល ២០២២ នៅ Abu Dhabi អារ៉ាប់​រួម​។ ​​នេះ​ជា​ជ័យជំនះ​ទីលាន​ទី ១៥ ក្នុង​រដូវ​កាល ២០២២ នេះ ដើម្បី​ពន្លាត​កំណត់ត្រា​ឈ្នះ​ច្រើន​ទីលាន​បំផុត​ក្នុង​មួយ​រដូវ​កាល​។ ​​ចំណែកឯ​ការ​ប្រជែង​ចំណាត់ថ្នាក់​លេខ២ ក្នុង​តារាង​ជើងឯក​ពិភពលោក​កីឡាករ​ម៉ូ​ណា​កូរ​បស់ Ferrari, Charles Leclerc ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ២ នៅ Abu Dhabi នេះ ខណៈ​គូប្រជែង​កីឡាករ​ម៉ិ​ក​ស៊ិ​ក Sergio Perez បាន​ត្រឹម​ចំនាត់ថ្នាក់​លេខ៣​។ ​​មានន័យថា Charles Leclerc បិទ​បញ្ចប់​រដូវ​កាល​ជា​ជើងឯក​រង​ពីលើ Sergio Perez ត្រឹម ៣ពិន្ទុ​។​​ជាមួយគ្នា​នោះដែរ​ជើងឯក​ពិភពលោក ៤សម័យ Sebastian Vettel បាន​បិទ​បញ្ចប់​អាជីព F1 របស់ខ្លួន​ជាមួយនឹង​ការខកចិត្ត​ដោយបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ១០ នៅ Abu Dhabi នេះ​បន្ទាប់ពី​ជើងឯក ៧សម័យ Lewis Hamilton បាន​ដើរ​ចេញពី​ការប្រកួត​នៅពេល​សល់ ៤ជុំ​ទៀត​ចប់​។ ​​Lewis Hamilton របស់​ក្រុម Mercedes បាន​បិទ​បញ្ចប់​រដូវ​កាល ២០២២ របស់ខ្លួន​ដោយ​មិន​ឈ្នះ​មួយ​ទីលាន​ណា​សោះ​ជា​លើកដំបូង​ក្នុង​អាជីព​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កាតា​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ World Cup ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ចាញ់​ថ្ងៃ​បើកឆាក

2022/11/21 05:41:23 pm        133
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​កាតា​បាន​ក្លាយជា​ក្រុមទី១ ដែល​បរាជ័យ​ថ្ងៃ​បើកឆាក​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភព​លោក FIFA World Cup បន្ទាប់ពី​ចាញ់​អេ​ក្វា​ដ័​រ ២-០​។ ​​ខ្សែប្រយុទ្ធ Fenerbahce, Enner Valencia រកបាន​ពីរ​គ្រាប់​ម្នាក់​ឯង​តាំងពី​វគ្គ​ទី១ ឱ្យ​អេ​ក្វា​ដ័​រ​យកឈ្នះ​នៅ​ទឹកដី​កាតា​។ ​​Valencia ក៏បាន​ក្លាយជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ក្វា​ដ័​រ​ផងដែរ​។ ​គ្រូបង្វឹក​ក្រុម​កាតា​លោក Felix Sanchez មិនមាន​អ្វី​ដោះសារ​ឡើយ​ ក្រោយ​ចាញ់​ក្រុម​អេ​ក្វា​ដ័​រ​ថ្ងៃ​បើកឆាក World Cup 2022 ដោយ​លទ្ធផល ២-០ នេះ​ដោយ​ថា ក្រុម​របស់លោក​ធ្វើ​មិនបាន​ល្អ ធ្វើ​មិនបាន​តាម​អ្វីដែល​គ្រោងទុក ហើយ​លោក​មើលឃើញថា កីឡាករ​ក្នុង​ក្រុម​មាន​ភាពភ័យខ្លាច និង​ដាក់ខ្លួន​ឱ្យមាន​សំពាធ​ខ្លាំងពេក​។ ​លោក Sanchez បន្តថា​បរាជ័យ​នេះ ក្រុម​របស់លោក​មានកំ​ហុ​ស​ជាច្រើន​ដែល​ត្រូវ​កែប្រែ​សម្រាប់​ប្រកួត​បន្ទាប់​។​កាតា​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​ទ្វីបអាហ្វ្រិក​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នឹង​ជាការ​ប្រកួត​កាន់តែ​លំបាក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ ​ក្រៅពី​ជា​ម្ចាស់ផ្ទះ​ដែល​ចាញ់​ប្រកួត​ថ្ងៃ​បើកឆាក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ World Cup កាតា​ក៏​ប្រឈម​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ទី៤ ដែល​ធ្លាក់​ក្នុង​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ផងដែរ​បន្ទាប់ពីស្វី​ស​នៅ​ឆ្នាំ១៩៥៤, ស៊ី​លីនៅឆ្នាំ១៩៦២ និងអាហ្វ្រិក​ខាងត្បូង​នៅឆ្នាំ២០១០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​ការិនី​កា​រ៉ា​តេ​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​ជើងឯក​ពិភពលោក​នៅ​ឥណ្ឌូនេស៊ី

2022/11/21 05:21:48 pm        89
​​កា​រ៉ា​តេ៖ ក្រុមកីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿងក្នុងការ​ប្រកួត​ជើងឯក​កា​រ៉ា​តេ​ពិភព​លោក​ WKF Championship Series A 2022 ​លើ​វិញ្ញាសា​តា​កា​ក្រុម នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​ចុង​សប្ដាហ៍​កន្លងទៅ។​ ​មេដាយ​សំរឹទ្ធ ដែល​ក្រុមកីឡា​កា​រ៉ា​តេ​កម្ពុជាទទួលបាន​នៅ​ថ្ងៃ​ចុងក្រោយ នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះគឺ​ដណ្ដើមបាន​លើ​វិញ្ញាសា​កាតា​ក្រុម​នារី រួមមាន​កីឡាការិនី​  ​ថា​ត ឆេង​ហ័ង​, ​ពុទ្ធា ស្រី​ណុ​ច និង​កីឡាការិនី អូន ស្រី​ដា​។ គួរ​​ដឹង​ថា កម្ពុជាបា​នប​ញ្ចូ​ន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ១៧​រូបចូលរួម​ប្រកួត​ជើងឯក​កា​រ៉ា​តេ​ពិភពលោក នៅ​ទីក្រុង​ហ្សា​កាតាចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​សហព័ន្ធ​បានចាត់ទុក​បេសកកម្ម​នេះគឺជា​ឱកាស​មួយ​ដ៏​ល្អ សម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជាធ្វើការ​ប្រកួតប្រជែង វាស់​ស្ទង់ និង​ដកស្រង់​បច្ចេកទេស ក្នុងន័យ​ស្វែងរក​ជ័យជម្នះ​ផង និង​បង្កើត​សមត្ថភាព​ផង ដើម្បី​សម្រួច​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕ ​អត្ថបទ៖ លី ឈុន​ឡា

World Cup 2022 នៅ​កាតា​ជា World Cup ដែល​លក់​សំបុត្រ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

2022/11/18 10:30:37 pm        108
​បាល់ទាត់៖ ​អ្នកគាំទ្រ​ដែល​នឹងចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​នឹងត្រូវ​ចំណាយលុយ​លើ​សំបុត្រ​ចូលរួម​ទស្សនាដែលមាន​តម្លៃ​ថ្លៃ​ជាង World Cup 2018 នៅ​រុស្ស៊ី​ដល់​ទៅជិត ៤០%​។ ​បើតាម​ការសិក្សា និង​ប្រមូល​ទិន្នន័យ​ជុំវិញ​តម្លៃ​សំបុត្រ​ដែល​ត្រូវបាន​លក់​ចេញ​ឱ្យដឹងថា តម្លៃ​សំបុត្រ​ជា​មធ្យម​នៅ​កាតា​គឺ ២៨៦ផោន តែបើ​ប្រៀបធៀប​នឹង World Cup នៅ​រុស្ស៊ី​មាន​ត្រឹម ២១៤ផោន នេះ​បើតាម​ការសិក្សា​ដោយ Keller Sports​។​ ​សំបុត្រ World Cup នៅ​កាតា​មានតម្លៃ​ថ្លៃ​បំផុត​បើ​ប្រៀង​ធៀង​នឹង World Cup នៅ​ប្រទេស​ផ្សេង​នាពេល​កន្លងមក​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយនេះ​។ ​បើ​គិតតែ​វគ្គ​ផ្តាច់ព្រ័ត្រ តម្លៃ​សំបុត្រ​គឺមាន​តម្លៃ​ជា​មធ្យម ៦៨៤ផោន ដែលមាន​ការកើនឡើង​ដល់​ទៅ ៥៩% ឯណោះ​ប្រៀបធៀប​ទៅនឹង​បួន​ឆ្នាំមុន​។​​មុននេះ FIFA បានឱ្យដឹងថា ​សំបុត្រ​ទស្សនា World Cup ប្រមាណ​ជា​ជិត ៣លាន​សន្លឹក​ត្រូវបាន​លក់​ចេញនៅ​គ្រប់​កីឡដ្ឋាន​ទាំង ៨ នៅ​កាតា​។ ​បើ​យើង​ក្រឡេក​បក​ក្រោយ​វិញ World Cup 2006 នៅ​អាល្លឺម៉ង់​ត្រូវបាន​គេ​ឃើញថា​ មានតម្លៃ​សមរម្យ​បំផុត​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ជា​មធ្យម​ត្រឹម ១០០ផោន ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ប៊ែ​កឡាំង​មានតម្លៃ​ជា​មធ្យម ២២១ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal បញ្ចប់​បេសកកម្ម​ឆ្នាំ២០២២ ជាមួយនឹង​ជ័យជំនះ​លើ Casper Ruud

2022/11/18 10:12:51 pm        66
​​វាយ​កូន​បាល់៖ ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បានបញ្ចប់​បេសកកម្ម​ឆ្នាំ២០២២ របស់ខ្លួន​ជាមួយនឹង​ជ័យជំនះលើ​កីឡាករ​ន័​រវេ​ស Casper Ruud ក្នុងជំនួប​បង្គ្រប់កិច្ច​នៃ​ពានរង្វាន់ ATP Finals នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​។​​​Nadal ដែលជា​កីឡាករ​មាន​លំដាប់ថ្នាក់​ពិភពលោក​ខ្ពស់បំផុត​ក្នុង​កម្មវិធី​ តាមរយៈ​អវត្តមាន​របស់​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Carlos Alcaraz នោះបាន​រង​បរាជ័យ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល និង​អស់​ឱកាស​ឡើង​ជុំ​បន្តទៅ​ហើយ​ តែ​ប្រកួត​ចុងក្រោយ​បង្គ្រប់កិច្ចបាន​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud ដោយ​លទ្ធផល ៧-៥ និង ៧-៥​។ ​​ថ្វីបើ​បរាជ័យមិនទាន់​ឈ្នះ​ពាន ATP Finals នៅក្នុង​អាជីព​ក្តី កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​ក៏មាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់ខ្លួន​ផងដែរ​ក្នុង​ឆ្នាំ២០២២ នេះ​តាមរយៈ​ការ​ឈ្នះ​ជើងឯក Grand Slam ពីរ​គឺ​នៅ Australian Open និង French Open​។ចំណែក Casper Ruud ថ្វីបើ​បរាជ័យ​តែ​គេ​បាន​កក់​កៅអី​នៅ​វគ្គ​បន្ត​រួច​ស្រាប់​ទៅហើយ ​តាមរយៈ​ជ័យជំនះ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល​ពណ៌​បៃតង​នេះ​។ ​ម្នាក់ទៀត​ដែល​នឹងត្រូវ​ឡើង​វគ្គ​ពាក់កណ្តាល​ជាមួយ Casper Ruud គឺ​កីឡាករ​អាមេរិក Taylor Fritz ដែល​បាន​យកឈ្នះ​កីឡាករ​កាណាដា Felix Auger-Aliasimme ដោយ​លទ្ធផល ៧-៦ ៦-៧ និង ៦-២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM