Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ខ្សែប្រយុទ្ធ​បារាំង Christopher Nkunku របួស​ពេល​ហ្វឹកហាត់​ខកខាន​ចូលរួម World Cup

2022/11/16 06:52:28 pm        58
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Christopher Nkunku មិន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក FIFA World Cup 2022 នៅ​កាតា​បានឡើយ ក្រោយ​រងរបួស​ពេល​ហ្វឹកហាត់​។ ​​កីឡាករ​វ័យ ២៥ឆ្នាំដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Bundesliga រដូវ​កាល​នេះបាន​រងរបួស​ជើងពេល​ហ្វឹកហាត់​ជុំគ្នា​ ជាមួយ​ក្រុម​បារាំង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ​Christophe Nkunku គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Bundesliga រដូវ​កាល​នេះ​សរុប ១២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៥ប្រកួត​ជាមួយ​ក្លិប​ RB Leipzig​។​ ​របួស​របស់ Nkunku ត្រូវបាន​គេ​ឃើញថា​ មានការ​ប៉ះទង្គិច​ជាមួយ​ខ្សែបម្រើ Real Madrid, Eduardo Camavinga​។ ​​ក្រុម​បារាំង​នឹងត្រូវ​ហោះហើរ​ទៅកាន់​ប្រទេស​កាតា​ថ្ងៃ​ពុធ​នេះ នឹងត្រូវ​ជួប​អូស្ត្រាលី​មុនគេ​នៅក្នុង​ពូ​ល D​។ ​Nkunku បាន​ក្លាយជា​កីឡាករ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មួយរូប​ទៀត ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​ខកខាន World Cup បន្ទាប់ពី Paul Pogba, N’Golo Kante និង Prisnel Kimbempe​។ ​អ្នក​ជំនួស Christopher Nkunku នៅ​មិនទាន់​បង្ហាញ​ដោយ​លោក Didier Deschamps នៅឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន FIFA ស្នើឲ្យមាន​បទ​ឈប់​បាញ់​នៅ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ១​ខែ​អំឡុងពេល World Cup

2022/11/16 06:15:55 pm        91
​​បាល់ទាត់៖ ​ប្រធាន FIFA លោក Gianni Infantino បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​រយៈពេល ១ខែ​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន អំឡុងពេល​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​។ ​ការលើកឡើង​បែបនេះ​ធ្វើឡើងក្នុងអំឡុងពេល​អាហារ​ថ្ងៃត្រង់​នៃ​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​។​ ​ថ្លែង​ទៅកាន់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ G20 លោក Infantino បាន​និយាយថា ការប្រកួត​ដំបូង​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​មជ្ឈិមបូព៌ា​៖ "​អាចជា​គន្លឹះ​សម្រាប់​កាយវិការ​វិជ្ជមាន សម្រាប់​សញ្ញា ឬ​សារ​នៃ​ក្តីសង្ឃឹម​"​។​ ​ប្រទេស​រុស្សី​​គឺជា​ម្ចាស់ផ្ទះ World Cup លើក​មុន​ក្នុង​ឆ្នាំ២០១៨ ហើយ​បាន​ឈានដល់​វគ្គ ៨ក្រុម​ចុងក្រោយ ខណៈដែល​អ៊ុយ​ក្រែ​ន​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០​។ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​លើ​ទឹក​​ដី​មជ្ឈិមបូព៌ា FIFA World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ចុង​សប្តាហ៍​នេះហើយ ​ដែលជា​ជំនួប​បើកឆាក​រវាង​ម្ចាស់​កាតា​ទទួល​ស្វាគមន៍​អេ​ក្វា​ដ័​រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Man Utd បើក​កញ្ចប់​លុយ ១៥០​លាន​ផោន​ទិញ​អ្នក​ជំនួស Ronaldo ខណៈ Mbappe ជា​ជម្រើស​ទី១

2022/11/16 05:44:31 pm        138
​​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​ដឹងថា​ត្រៀម​កញ្ចប់​ថវិកា ១៥០លាន​ផោន​ក្នុងការទិញ​ខ្សែប្រយុទ្ធ​ជួរមុខ​ដើម្បី​ជំនួស Cristiano Ronaldo ដែល​នឹងត្រូវ​ចាក​ចេញពី​ក្លិប នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ជាច្រើន​នៅ​អង់គ្លេស​។ ​​សារព័ត៌មាន The Mirrors និង Daily Mail បានឱ្យដឹងថា ​ទឹក​ប្រាក់ ១៥០លាន​ផោន​នេះ Manchester United បានដាក់​គោលដៅ​កីឡាករ ៣នាក់​ដែល​ក្នុងនោះ​ខ្សែប្រយុទ្ធ​បារាំង​របស់ PSG, Kylian Mbappe គឺជា​ជម្រើស​ទី១​។ ​​ការសំរេច​បើក​កញ្ចប់​ថវិកា ១៥០លាន​ផោន​របស់ Manchester United ក្នុងការ​ចាប់អារម្មណ៍​លើ Kylian Mbappe នេះ​គឺ​បន្ទាប់ពី Cristiano Ronaldo បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan និង​បាន​បើក​កាយ​រឿងរ៉ាវ​ជាច្រើន​ពី​ការមិន​ពេញ​ក្លិប​របស់ខ្លួន បូករួម​ទាំង​អ្នកចាត់ការ Erik ten Hag អតីត​អ្នកចាត់ការ Ralf Rangnick ជាពិសេស​គឺ​សំដៅលើ​ម្ចាស់​ក្លិប​គ្រួសារ​ត្រកូល Glazers​។​​Manchester United ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ធំៗ​មិន​ច្រើន​ទេ​ដែល​អាច​រ៉ាប់រង​ប្រាក់​ឈ្នួល ៥០០.០០០ផោន​ក្នុង​មួយ​សប្តាហ៍​របស់ Kylian Mbappe បាន​។ ​​គេ​មិនទាន់មាន​ការឆ្លើយតប​ផ្លូវការ​ណាមួយ​ឡើយ​ពី​កីឡាករ​បារាំង រឺ​ក្លិប Paris Saint Germain នៅឡើយ​។ ​​ក្រៅពី Mbappe, Manchester United ក៏​ត្រៀម​កីឡាករ​ពីរ​នាក់​ទៀត​ជា​ជម្រើស​ប្រសិន​ការចរចា​ជាមួយ Mbappe បរាជ័យ​គឺ​រួមមាន​ខ្សែប្រយុទ្ធ​ជួរ​មុន​អង់គ្លេស Harry Kane និង​កីឡាករ​របស់ Napoli, Victor Osimhen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ជម្រើសជាតិ​អង់គ្លេស​ធ្វើដំណើរ​ទៅដល់​​ទឹកដី​កាតា​ចូលរួម World Cup 2022

2022/11/16 05:19:23 pm        135
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​កាតា​ហើយ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក FIFA World Cup 2022​។​ ​​មុនពេល​ចេញដំណើរ​ពី​ទឹកដី​អង់គ្លេស ក្រុម​របស់លោក Gareth Southgate ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​ជូន​ដំណើរ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ព្រះអង្គម្ចាស់ William ផងដែរ​។​​កីឡាករ​ទាំង ២៦នាក់​របស់​អង់គ្លេស​នឹង​ចំណាយពេល​ហ្វឹកហាត់​ នៅ​ទឹកដី​កាតា​ពីរ​បី​ថ្ងៃ​នៅ​ទីលាន​ហ្វឹកហាត់​ក្បែរ​ទីក្រុង​ដូ​ហា ​មុនពេល​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​។ ​​អង់គ្លេស​នឹងត្រូវ​ជួប​អ៊ីរ៉ង់​មុនគេ​នៅក្នុង​ពូ​ល B នៅ​ថ្ងៃ​ចន្ទ​ ទី២១ ខែវិច្ឆិកា​នេះ​មុន​បន្ត​ជួប​ជាមួយ​អាមេរិក និង​វែ​ល​។ ​​អង់គ្លេស​កំពុង​ព្យាយាម​ធ្វើឱ្យ​បានល្អ​យ៉ាងហោចណាស់​ប្រសើរ​ជាង World Cup 2018 នៅ​រុស្ស៊ី​កន្លងទៅ​ដែល​បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​តែ​ចាញ់​ក្រូ​អាស៊ី​ក្នុង​ម៉ោង​បន្ថែម ១៥នាទី​ពីរដង ២-១ បើទោះជា Kieran Trippier ជា​អ្នក​ស៊ុត Freekick នាំ​មុខមុន​ក៏ដោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​អ្នក​ប្រដាល់ អ៊ុត សុ​វណ្ណា បង្ហាញ​មោទនភាព ក្រោយ​កូនប្រុស​ជោគជ័យ​លើ​វិស័យ​កីឡា​ប៉េតង់​

2022/11/16 05:07:15 pm        99
​ប៉េតង់៖ លោក អ៊ុត សុ​វណ្ណា អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូបកាលពី​ចន្លោះ​ឆ្នាំ​១៩៩៧-៩៨ បានបង្ហាញ​មោទនភាព​ជាខ្លាំង បន្ទាប់ពី​កូនប្រុស​របស់ខ្លួន ២​រូបដណ្ដើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ីលើក​ទី​៤ នៅ​ប្រទេស​ថៃកាលពី​ថ្មីៗ ពោលគឺ​ម្នាក់​ឈ្នះ​មេដាយមាស និង​ម្នាក់​ឈ្នះ​មេដាយ​សំរឹទ្ធ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក និង​ភរិយាបាន​ទៅ​ទ​ទួ​ស​កូនប្រុស ដែល​ត្រឡប់​មាតុភូមិ​វិញកាលពីដើម​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ក្រុមកីឡា​ប៉េតង់​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នេះ ដោយ​ក្នុងនោះកូនប្រុស​របស់លោក អ៊ុត សុ​វណ្ណា ដណ្ដើមបាន​មេដាយ ២គ្រឿង គឺ​កីឡាករ​យុវជន អ៊ុត ដួងខែ ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វា​យក​ពិន្ទុ​យុវជន និង​កីឡាករ អ៊ុត សុខ​ជា ឈ្នះ​មេដាយ​សំរឹទ្ធលើ​វិញ្ញាសា​យុវជន ៣​នាក់ទល់ ៣​នាក់។​ ​លោក អ៊ុត សុ​វណ្ណា បាន​គូសបញ្ជាក់ថា ទោះបី​គ្រួសារ​ខ្លួន​មាន​ជីវភាព​ខ្វះខាត​យ៉ាងណា ក៏​លោក​រីករាយ​នឹង​ជំរុញ​កូនៗ​ឲ្យ​លេង​កីឡា ព្រោះ​ឃើញ​ពួកគេ​មាន​ទេពកោសល្យ​ផ្នែក​កីឡា​ប៉េតង់ ហើយ​ទីបំផុត​ក្ដី​ស្រ​ម៉ៃ​របស់លោក​ក៏​ក្លាយជា​ការពិត បន្ទាប់ពី​កូនប្រុស​ទាំងពីរដណ្ដើមបាន​មេដាយ​ជូន​ជាតិ ក៏ដូចជា​សហព័ន្ធ ដូច​អ្វីដែល​លោក​ប៉ង ហើយ​លោក​សង្ឃឹមថា ពួកគេ​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេលខាងមុខ។​​ទន្ទឹម​ជាមួយគ្នា​ដែរ កីឡាករ អ៊ុត ដួងខែ ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​ខ្លួន​អាចធ្វើ​បាន សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​លើ​ឆាក​អន្ដរជាតិ។ ដួងខែ ទទួលស្គាល់ថា កំលុងពេល​ហ្វឹកហាត់​ខ្លួន​ធ្វើ​ពុំ​សូវ​បានល្អ​នោះទេ តែដោយសារ​ការតាំង​ចិត្ត ពិសេស​ដោយមាន​ការជំរុញ​ពី​អាណាព្យាបាល ថ្នាក់ដឹកនាំ​សហព័ន្ធ ក៏ដូចជា​គ្រូបង្វឹក ទើប​ធ្វើ​ឲ្យ​គេ​ឈានទៅ​ដណ្ដើមបាន​មេដាយ​លើសពី​ការរំពឹង។ យុវជន​វ័យ ១៧​ឆ្នាំ​រូបនេះប្ដេជ្ញា​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ប្រជែង​មេដាយ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​គួរ​ដឹងថា បន្ទាប់ពី​ចំណាយពេល​ប្រមាណ ៤​ឆ្នាំ​ជាមួយ​កីឡា​ប៉េតង់ នេះ​ជា​លើកដំបូង​ហើយដែល​យុវជន អ៊ុត ដួងខែ ត្រូវបាន​សហព័ន្ធ​ផ្ដល់ឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្ដរជាតិ ក្នុងការ​ប្រកួត​ជើងឯក​អាស៊ីលើក​ទី​៤ នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្តទៅកាលពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកាកន្លងទៅ។ ការ​ដណ្ដើមបាន​មេដាយមាស ១​គ្រឿង​របស់​យុវជន​មាន​ដើមកំណើត​ពី​ខេត្តកណ្ដាល​រូបនេះ បានធ្វើ​ឲ្យ​កម្ពុជាក្លាយជា​ប្រទេស​ដណ្ដើមបាន​មេដាយមាស​ច្រើនជាងគេ ពោលគឺ​ឈ្នះ​មេដាយមាស ៣ ក្នុងចំណោម ៦​វិញ្ញាសា ខណៈ​ម្ចាស់ផ្ទះ​ថៃដណ្ដើមបាន​មេដាយមាស ២ និង​វៀតណាមឈ្នះ​មេដាយមាស ១ ក្នុងចំណោម​អត្ត​ព​លិ​ក ១៥ប្រទេស​ដែល​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

Djokovic យកឈ្នះ Tsitsipas ប្រកួត​ដំបូង​នៅ​កម្មវិធី ATP Finals

2022/11/15 10:33:30 pm        59
​វាយកូនបាល់៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas ក្នុងការ​ប្រកួត​ដំបូង​នៅ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ ATP Finals នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​សញ្ជាតិ​ស៊ែ​ប​រូបនេះ​បាន​យកឈ្នះ​កីឡាករ​ក្រិ​ក​លំដាប់​លេខ២ ដោយ​លទ្ធផល​តានតឹង ៦-៤ និង ៧-៦(៧-៤)​។ ​Novak Djokovic កំពុងស្ថិត​ក្នុង​ដំណើរ​ស្វែងរក​ជើងឯក ATP Finals នេះ​លើក​ទី៦ ឱ្យ​ស្មើនឹង​កំណត់ត្រា​របស់ Roger Federer ដែល​បានប្រកាស​ចូលនិវត្តន៍​ទៅហើយ​។ ​​ដោយឡែក​ប្រកួត​ផ្សេងទៀត​នៅក្នុង​ពូ​ល​នេះដែរ​កីឡាករ​រុស្ស៊ី Ruben Rublev បាន​វាយបក​ពី​បរាជ័យ​សិត​ដំបូង រហូត​យកឈ្នះ​វិញ​លើ​កីឡាករ​មិត្ត​រួម​ជាតិ Daniil Medvedev ដោយ​លទ្ធផល ៦-៧(៧-៩) ៦-៣ និង ៧-៦(៧-៩)​។ ​កាលពី​ថ្ងៃអាទិត្យ Rafael Nadal ក៏បាន​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​ដែរ​ តែ​បាន​ត្រឹម​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក Taylor Fritz៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្លិប​នៅ​លី​គ​ទី​៧ អង់គ្លេស Ashton United ដាក់​សំណើ​ខ្ចី Erling Haaland

2022/11/15 10:07:29 pm        106
​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​បាន​ចោទ​ជា​បញ្ហា​ជាច្រើន​សម្រាប់​ក្រុម​នៅ​លី​គ​លំដាប់​កំពូល​។ ​​ក្របខណ្ឌ​កំពូល Premier League នឹងត្រូវ​សម្រាក ៦​សប្តាហ៍​ដែល​ធ្វើឱ្យ​ក្លិប​ជួបនឹង​បញ្ហា​លើ​កីឡាករ​ដែល​ប្រទេស​របស់​ខ្លួន​មិនបាន​លេង World Cup រឺ​កីឡាករ​ដែល​មិន​ត្រូវ​បាន​កោះហៅ​ដោយ​ក្រុម​ជម្រើស​ជាតិ​ពួកគេ ដែល​ធ្វើ​ឱ្យ​រយៈពេល ៦​សប្តាហ៍​គ្មាន​ការប្រកួត ហើយ​អាច​នឹង​បាត់បង់​ទម្រង់​លេង​នៅ​ពេល​លី​គ​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ​។ ​ជាមួយគ្នា​នោះ​ដែរ​ក្លិប​បាល់ទាត់​នៅ​លី​គ​លំដាប់​ទី​៧ របស់​អង់គ្លេស Ashton United FC នៅ​ក្រប​ខណ្ឌ Northern Premier League Division អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ចំពោះ​ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City ដែល​ទំនេរ​តាមរយៈ​ការដាក់សំណើ​ខ្ចី​ជើង​រយៈពេល ២៨ថ្ងៃ​។ ​​គ្រូបង្វឹក​ក្លិប Ashton United លោក Michael Cregg និយាយថា ក្រុម​របស់លោក​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ស្រាប់ ដូច្នេះ Haaland នឹង​អាចជួយ​ក្រុម​បាន​ច្រើន​ដោយ​យ៉ាង​ហោចណាស់​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏​អាច​រកបាន​យ៉ាងតិច ៦គ្រាប់​ដែរ​ក្នុងចំណោម ៥ប្រកួត​ចំពោះមុខ​។​ក្លិប​ Ashton United មាន​ចម្ងាយ​ពី​កីឡដ្ឋាន Etihad ត្រឹម ១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ​បើតាម​ការបញ្ជា​ក់រប​ស់លោក Pep Guardiola នាពេល​កន្លងទៅ​ថា Erling Haaland នឹង​ចំណាយពេល​សម្រាកលំហែរ​កាយ​នៅ Marbella ប្រទេស​អេ​ស្ប៉ា​ញ និង​បន្តទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ន័​រវេ​ស​ មុន​ត្រលប់មក​ហ្វឹកហាត់​ជាមួយ Manchester City វិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ដែល​ត្រូវ​គេ​ក្បត់​កំពុង​ហ្វឹកហាត់​នៅ​ទឹកដី​ព័រទុយហ្កាល់​មុន​ចេញដំណើរ​ទៅ World Cup

2022/11/15 09:45:50 pm        107
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅក្នុង​ប្រទេស​របស់ខ្លួន មុន​ចេញដំណើរ​ទៅកាន់​ទឹកដី​កាតា​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​។ ​​កីឡាករ​ទាំង ២៦នាក់​សុទ្ធ​តែមាន​វត្ត​មាននៅ​ទីលាន​ហ្វឹកហាត់ ខណៈ​ក្រសែភ្នែក​អ្នកសារព័ត៌មាន​កំពុង​ផ្តោតលើ Cristiano Ronaldo ដែល​ទើប​ផ្តល់​កិច្ចសម្ភាសន៍​មួយ​សង្កត់ធ្ងន់ថា គេ​មាន​អារម្មណ៍​ថា​ត្រូវ​ក្លិប​របស់ខ្លួន Manchester United ក្បត់​។ ​វីដេអូ​ឃ្លី​ប​នៃ​កិច្ចសម្ភាសន៍​របស់ Ronaldo ជាមួយ​លោក Piers Morgan ត្រូវបាន​បញ្ចេញ​ជា​ផ្នែកៗបន្តបន្ទាប់ ​ខណៈ​ឃ្លី​ប​សំខាន់​មួយទៀត​នោះ​គឺ Ronaldo សង្កត់ធ្ងន់​ទៅលើ​ម្ចាស់​ក្លិប​គ្រួសារ​ត្រកូល Glazers ដែល​មិន​យកចិត្តទុកដាក់ពីមុខ​មាត់​ក្លិប សំខាន់​គិតតែ​រឿង​រកលុយពី​ផលចំណេញ​។​​នេះ​ជា​រដូវ​កាល​ដ៏​អាក្រក់​មួយ​សម្រាប់​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​មុន​ការ​បង្ហាញខ្លួន​នៅ World Cup ជា​លើកចុងក្រោយ​នៃ​អាជីព​របស់ខ្លួន ដែល​រួមមាន​បញ្ហា​ជាមួយ​ក្លិប សតិអារម្មណ៍​ដែល​ធ្វើឱ្យ​ទម្រង់​ធ្លាក់ចុះ​មិន​ធ្លាប់មាន​ក្នុង​អាជីព​។ ​ក្រុម​ជើងឯក​អឺរ៉ុប​ឆ្នាំ២០១៦ ព័រទុយហ្កាល់​ស្ថិតក្នុង​ពូ​ល H នៅ World Cup ឆ្នាំនេះ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ហ្កា​ណា អ៊ុយ​រូ​ហ្កា​យ និង​កូរ៉េ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​រាំ​សាង​ទំនុកចិត្ត​ត្រៀម​ស៊ី​ហ្គេម ក្រោយ​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក ១៧​គ្រឿង​នៅ​វៀតណាម​

2022/11/15 06:58:49 pm        67
​កីឡា​រាំ​៖ ក្រុម​កីឡា​រាំ​ជម្រើសជាតិ​កម្ពុជាបាន​ត្រឡប់មក​មាតុភូមិ​វិញ​ហើយកាលពី​រាត្រី​ថ្ងៃ​ច័ន្ទ​កន្លងទៅ ក្រោយ​បញ្ចប់​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ពិភពលោក​ WDSF SupeStar Championship 2022 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាមដោយ​ជោគជ័យ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ១៧​គ្រឿងរួមមាន​មេដាយមាស ៤ ប្រាក់ ១០ និង​សំរឹទ្ធ ៣។​ ​បេសកកម្ម​នេះដឹកនាំ​ដោយ​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា អនុប្រធាន​សហព័ន្ធ រួមជាមួយ​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ១៣​នាក់។ សម្រាប់​ដំណើរ​មកដល់​កម្ពុជាអម​ជាមួយ​មេដាយ​ដ៏​ច្រើន​នេះ គឺមាន​ការអញ្ជើញ​ទទួល​ស្វាគមន៍​ពី​លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ និង​អាណាព្យាបាល​កីឡាករ​-​កីឡាការិនី​ជាច្រើនរូប​ផងដែរ។​ ​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា ប្រធាន​ប្រតិភូ​ដឹកនាំ​បាន​ឲ្យ​ដឹងថា ការប្រកួត​នេះមាន​រយៈពេល ៣​ថ្ងៃកាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ដោយមាន​អត្ត​ពលិកម​ក​ពី ១៥​ប្រទេស​ចូលរួមគឺមាន​កម្ពុជា អូស្ដ្រាលី ចិន អាល្លឺម៉ង់ អ៊ីតាលី ប៊ូ​ឡូញ ឆាយ​នី​ស​តៃប៉ិ ហុងកុង ម៉ុង​ហ្គោ​លី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​វៀតណាម។ ជា​លទ្ធផលគឺ​ក្រុមកីឡា​រាំ​កម្ពុជា សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​ឈ្នះ​មេដាយមាស ៤ ប្រាក់ ១០ និង​សំរឹទ្ធ ៣។​​​ចំណែក​លោក ស៊ូ​វ តុង គ្រូបង្វឹក​ក្រុមកីឡា​រាំ​ជម្រើសជាតិ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​កីឡាករ​-​កីឡាការិនី​កម្ពុជា បន្ទាប់ពី​ចប់​ស៊ី​ហ្គេមលើក​ទី​៣១ ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង រហូត​កើនឡើង​សមត្ថភាព​គួរ​ឲ្យ​កត់​សម្គាល់ និង​ឈានទៅ​ដណ្ដើមបាន​មេដាយ​ជាច្រើន​បែបនេះ។​ ​រីឯ​កីឡាករ សេង សុ​គីម ដែល​ឈ្នះ​មេដាយមាស ១ ប្រាក់ ៤ និង​សំរឹទ្ធ ១ លើ​វិញ្ញាសា​រាំ​គូ បាន​សម្ដែង​នូវ​មោទនភាពចំពោះ​សមិទ្ធផល​ដែល​ខ្លួន​ធ្វើបាន ដោយ​គេ​បានចាត់ទុក​នេះ​គឺជា​កម្លាំងចិត្ត​ថ្មី​មួយទៀត ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ជម្រើសជាតិ​កីឡា​រាំ​កម្ពុជា​ខិតខំ​ប្រឹងប្រែង សម្រាប់​ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​ដោយឡែក​លោកជំទាវ ញ៉ែម មរកត បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជាបាន​អភិវឌ្ឍន៍​សមត្ថភាព​គួរ​ឲ្យ​កត់សម្គាល់ រហូត​ធ្វើ​ឲ្យ​ស្ថាប័ន​អន្ដរជាតិមានការ​ភ្ញាក់ផ្អើល និង​កោតសរសើរចំពោះ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កីឡា​រាំ​កម្ពុជា ដែល​ទើប​កកើត​ក្រោយ​គេ​ក៏ដោយ។​ ​សូមបញ្ជាក់ថា ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ប្រកួត​ជើងឯក​កម្រិត​ពិភពលោក​នេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជាក៏​គ្រោង​បញ្ជូន​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួនទៅ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល​វែង ដើម្បី​សម្រួច​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ហ្កា​ណា​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ ២៦​នាក់​ទៅ World Cup ដោយមាន ២​នាក់​មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​សោះ

2022/11/15 06:31:26 pm        86
​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ហ្កា​ណា​បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​របស់ខ្លួន​ទាំង ២៦នាក់​សម្រាប់​ជម្រើសជាតិ​ចេញដំណើរ​ទៅកាន់​ទឹកដី​កាតា​ចូលរួម​ព្រឹត្តិការណ៍ World Cup ចុង​សប្តាហ៍​នេះ​ជាមួយនឹង​វត្តមាន​កីឡាករ​ដែល​មិន​ធ្លាប់​ជាប់​ជម្រើសជាតិ​សោះ ២នាក់​។ ​​Kamal Sowah មកពី​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Club Bruges ត្រូវបាន​កោះហៅ​ជា​លើកដំបូង បន្ទាប់ពី​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​មាន​ទំរង់​លេង​គួរឱ្យភ្ញាក់ផ្អើល​ជាមួយ​ក្លិប​អាជីព ជាមួយនឹង​ការជួយ Club Bruges ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជា​លើកដំបូង​។ ​​កីឡាករ​ម្នាក់ទៀត​ដែល​មិន​ធ្លាប់​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ហ្កា​ណា​គឺ Salis Abdul Samed វ័យ ២២ឆ្នាំ បច្ចុប្បន្នកំពុង​ប្រកប​អាជីព​នៅ​ក្លិប​បារាំង Racing Lens ដែល​កំពុង​ឈរ​លេខ២ នៅ​ក្របខណ្ឌ​បារាំង Ligue 1​។​​អតីត​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Inaki Williams និង​អតីត​កីឡាករ​យុវជន​អង់គ្លេស​អាយុ​ក្រោម ២១ឆ្នាំ Tariq Lamptey សុទ្ធតែ​ត្រូវបាន​កោះហៅ​ តែ​ហ្កា​ណា​មិនអាច​លួងលោម​យក​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Callum Hudson Odoi ឱ្យ​ចូលរួម​បានឡើយ​។ ​​ហ្កា​ណា​នៅតែ​កោះហៅ​ប្រធាន​ក្រុម Dede Ayew ដែលជា​សមាជិក​ក្រុម​ហ្កា​ណា​ឡើង​វគ្គ ៨ក្រុ​មុ​ចុងក្រោយ World Cup 2010 នៅ​អាហ្វ្រិក​ខាងត្បូង​។​ ​​ហ្កា​ណា​ស្ថិតក្នុង​ពូ​ល H នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​ព័រទុយហ្កាល់​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា​នេះ​មុន​បន្ត​ជួប​ជាមួយ​កូរ៉េ និង​អ៊ុយ​រូ​ហ្កា​យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM