Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ម៉ិ​ក​ស៊ិ​ក​ប្រកាស​បញ្ជី​ឈ្មោះកីឡាករ ២៦​នាក់​ទៅ World Cup មាន​វត្តមាន​ខ្សែប្រយុទ្ធ​របួស Raul Jimenez

2022/11/15 06:11:33 pm        82
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​កលោក Gerardo Martino បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦របស់ខ្លួនសម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ២០២២ នៅ​កាតា​ហើយ ដែល​គេ​ឃើញ​មាន​វត្តមាន​ខ្សែប្រយុទ្ធ​របួស Raul Jimenez ផងដែរ​។​ ​​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​បាន​ចូល​លេង​ត្រឹម ៤ប្រកួត​ប៉ុណ្ណោះ​នៅ Premier League ជាមួយ Wolves រដូវ​កាល​នេះ​បន្ទាប់ពី​មាន​របួស​ជង្គង់ និង​ក្រលៀន​។​ ​​យ៉ាងណាក្តី​លោក Martino មិនបាន​ដាក់បញ្ចូល​ខ្សែប្រយុទ្ធ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ម៉ិ​ក​ស៊ិ​ក Javier Hernandez ឡើយ​រួមជាមួយ​ខ្សែប្រយុទ្ធ Sevilla, Jesus Corona ដែលមាន​របួស​កជើង​។ ​​ខ្សែបម្រើ Real Betis, Andres Guardado នឹង​ដឹកនាំ​មិត្ត​រួម​ក្រុម​ក្នុងការ​បង្ហាញខ្លួន​នៅ World Cup ជា​លើក​ទី៥ ក្នុង​អាជីព ក្នុងនាម​ជា​កីឡាករ​ដែល​បង្ហាញខ្លួន​បាន​ច្រើន​ប្រកួត​ជាងគេ​ឱ្យ​ម៉ិ​ក​ស៊ិ​ក​។​ ​​ម៉ិ​ក​ស៊ិ​ក​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ស៊ុយអែត​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ មុនពេល​ចេញដំណើរ​ទៅ World Cup ដែល​ពួកគេ​ស្ថិតក្នុង​ពូ​ល C ជាមួយ​ប៉ូឡូញ អា​ហ្ស​ង់​ទីន និង​អារ៉ាប៊ីសាអ៊ូឌីត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កូរ៉េ​ធ្វើដំណើរ​ដល់​ទឹកដី​កាតា ​ខណៈ World Cup កាន់តែ​ខិតជិត​ចូលមក​ដល់

2022/11/15 05:50:53 pm        132
​បាល់ទាត់៖ ​ក្រុម​បាល់ទាត់​កូរ៉េ​បាន​ធ្វើ​ដំណើរ​ដល់​ទឹកដី​កាតា​ហើយ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ជា​លើក​ទី១១ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ​​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​បានបង្ហាញ​ខ្លួន​នៅ World Cup លើកដំបូង​នៅ​ឆ្នាំ១៩៥៤ និង​បាន​បង្ហាញខ្លួន​ទៀងទាត់​ចាប់ពី​ឆ្នាំ១៩៨៦​។ ​​កូរ៉េ​មាន​ប្រវត្តិ​ល្អ​បំផុត​នៅ World Cup គឺ​នៅ​ឆ្នាំ២០០២ ក្នុងពេល​ជា​ម្ចាស់ផ្ទះ​ជាមួយ​ជប៉ុនដោយបាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ៤ នៅពេលនោះ ហើយក៏​ជា​ក្រុម​អាស៊ី​តែមួយគត់​ដែល​ធ្វើបាន​បែបនេះ​ផងដែរ​។ ​​កូរ៉េ​គឺជា​ក្រុម​ដែល​ជោគ​ជ័យ​នៅ World Cup បំផុត ​បើ​ប្រៀបធៀប​ជាមួយ​ក្រុម​អាស៊ី​ផ្សេងទៀត​តាមរយៈ​ការបង្ហាញ​ខ្លួន ១១លើក​ច្រើនជាងគេ​។ ​​កូរ៉េ​ស្ថិតក្នុង​ពូ​ល H នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​អ៊ុយ​រូ​ហ្កា​យ មុនពេល​ជួប​ហ្កា​ណា និង​ព័រទុយហ្កាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម ថោង ខុន​៖ ពិធី​បើក​-​បិទ​កីឡា​ជាតិ​ត្រូវ​ធានា​រៀប​ចំ​ឲ្យ​រលូន និង​ជោគជ័យ ដើម្បី​ជា​ពិសោធន៍​ត្រៀម​ស៊ី​ហ្គេម​

2022/11/15 05:28:05 pm        90
​កីឡាជាតិ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC-CAMAPGOC ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​បាន​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធដែល​ត្រូវ​រៀបចំ​ពិធី​បើក​-​បិទ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ ត្រូវ​ធានា​ការរៀបចំ​ឲ្យ​ដំណើរការ​រលូន និង​ទទួលបាន​ជោគជ័យ ដើម្បី​ជា​ពិសោធន៍​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ការចង្អុលបង្ហាញ​នេះ បន្ទាប់ពី​ឯកឧត្តម​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​ពិធី​បើក​-​បិទការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​ម្សិលមិញ ខណៈ​ព្រឹត្តិការណ៍​នេះនឹង​រៀបចំ​ពិធី​បើកនា​ថ្ងៃទី​២១ ខែវិច្ឆិកា និង​ពិធី​បិទនា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​និង​ NOCC ​មានប្រសាសន៍ថា ពិធី​បើក​កីឡា​ជាតិ និង​កីឡា​ជនពិការ​ជាតិ​នេះនឹង​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ នេះ​គឺជា​ការ​ផ្ដល់នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ហើយក៏​ជាការ​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធត្រូវ​យកចិត្តទុកដាក់ ដើម្បី​ជំរុញ​ឲ្យ​ការរៀបចំ​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ផងដែរ​។​​ឯកឧត្តម​បន្ដថា ការរៀបចំត្រូវមាន​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ហើយ​ការចូលរួមត្រូវមាន​ការចាត់តាំង​ត្រឹមត្រូវ ជាក់ស្ដែង​មាន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤​ម៉ឺន​នាក់នឹងត្រូវ​ចូលរួម​ពិធី​បើក​ខាងលើ​។ ដូច្នេះការរៀបចំ ត្រូវមាន​ភាព​ហ្មត់ចត់​បំផុត​។ រីឯ​ការរៀបចំ​តុបតែង​នូវ​ប្រព័ន្ធ​ភ្លើង តន្ដ្រី កាំជ្រួច ក៏ដូចជា​ការសម្ដែងកំពុងធ្វើការ​ហាត់​សម​ផងដែរ ដោយមាន​មនុស្ស​ចូលរួម​សម្ដែង​ប្រមាណ​ជាង ២​ពាន់​នាក់ក្នុងនោះ​ជាង ១​ពាន់​នាក់គឺជា​កម្លាំង​នាយកដ្ឋានអង្គរក្ស​។​ ​ជារួម​ឯកឧត្តម​បណ្ឌិត ថោង ខុន បានធ្វើ​ការណែនាំ​ជាច្រើនក្នុងការ​រៀបចំ​ពិធី​បើក​-​បិទ ពិសេស​គឺ​ត្រូវ​រៀបចំ​ប្រកបដោយ​សុវត្ថិភាព និង​ការធ្វើ​ឲ្យ​ទស្សនីយភាព មាន​លក្ខណៈពិសេស និង​អស្ចារ្យនៅក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​ ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ប៉ុន្ដែ​មុន​ពិធី​បើក ២​ថ្ងៃក៏​នឹងមាន​ការរៀបចំ​នូវ​ពិធី​បើក​សាកល្បង​ចំនួន ២​លើក​ផងដែរនា​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែវិច្ឆិកា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផ្ទាល់​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​រំពឹង​រក្សា​បាន​ភាព​ខ្លាំង​នៅ​ស៊ី​ហ្គេម ក្រោយ​ជោគជ័យ​នៅ​ជើងឯក​អាស៊ី

2022/11/15 05:12:53 pm        105
​​ប៉េតង់៖ ឯកឧត្តម សុខ សូ​កាន ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាសង្ឃឹមថា កីឡាករ​-​កីឡាការិនី​របស់ខ្លួននឹង​រក្សាបាន​នូវ​ភាពខ្លាំងសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​៤ ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃកាលពី​ថ្មីៗ។​​ការលើកឡើង​នេះ បន្ទាប់ពី​ឯកឧត្តម​បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីនៃ​ក្រុម​ជម្រើសជាតិ​ប៉េតង់​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា​ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ប្រកួត​ជើងឯក​អាស៊ីដោយ​ជោគជ័យជាមួយ​ការ​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ព្រមទាំង​ពាន​ Nation Cup ១ ទៀតផង។​ ​ឯកឧត្តម សុខ សូ​កាន បានបង្ហាញ​មោទនភាព និង​អបអរសាទរ ចំពោះ​កីឡាករ​-​កីឡាការិនី​ប៉េតង់​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែងរហូត​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ។ ឯកឧត្តម​រំពឹងថា សមិទ្ធផល​នេះនឹង​ក្លាយជា​កម្លាំងចលករ​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួតប្រជែង​អន្ដរជាតិ និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ជា​បន្ដបន្ទាប់​ទៀត ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​​​សូម​រំលឹកថា ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ីលើក​ទី​៤ បានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ដោយមាន​អត្ត​ព​លិ​ក ១៥​ប្រទេស​ចូលរួម ក្នុងនោះ​កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំនួន ២៧​រូប​ចូលរួម។ ជា​លទ្ធផល​ក្រុមកីឡា​ប៉េតង់​កម្ពុជាបាន​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្នុងនាម​ក្រុម​ដណ្ដើមបាន​មេដាយមាស​ច្រើនជាងគេ ពោលគឺ​កម្ពុជាដណ្ដើមបាន​មេដាយមាស ៣ ក្នុងចំណោម ៦​វិញ្ញាសា រួមជាមួយ​មេដាយប្រាក់ ២ និង​សំរឹទ្ធ ២។ រីឯ​ម្ចាស់ផ្ទះ​ថៃឈ្នះ​មេដាយមាស ២ និង​វៀតណាមឈ្នះ​មេដាយមាស ១៕​អត្ថបទ៖ លី ឈុន​ឡា

Jimmy White និង​អ្នកការពារ​ជើងឯក Zhao Xintong ធ្លាក់​ត្រឹម​ជុំ​ទី​១ UK Championship

2022/11/14 10:31:46 pm        86
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​វ័យ​ចំណាស់​បំផុត​នៅ UK Championship, Jimmy White បាន​ធ្លាក់​ត្រឹម​ជុំ​ទី​១ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Ryan Day​។ ​​កីឡាករ​វ័យ ៦០ឆ្នាំ Jimmy White បាន​យកឈ្នះ​កីឡាករ​បួន​នាក់​ទំរាំ​មាន​កៅអី​នៅ UK Championship នេះ តែ​បាន​ត្រឹម​ខក​បំណង​នៅ​ជុំ​ដំបូង​ក្រោម​បរាជ័យ ៦-២​ហ្វ្រេ​ម​ដោយ​កីឡាករ​សញ្ជាតិ​វែ​ល Ryan Day​។ ​Ryan Day ជុំ​បន្ត​ត្រូវ​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Sam Craigie​។ ​Sam Craigie បាន​ធ្វើឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ទម្លាក់​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ចិន Zhao Xintong ដោយ​លទ្ធផល ៦-២​ហ្វ្រេ​ម​ដូចគ្នា​។​​ចំណែក​ឯ​លទ្ធផល​ផ្សេងទៀត​កីឡាករ​លំដាប់​លេខ​៧ ពិភពលោក Kyren Wilson បាន​យកឈ្នះ Matthew Selt ៦-៣ហ្វ្រេ​ម​ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​អៀក​ឡង់​ខាង​ជើងឯក Mark Allen​។ ​Mark Allen បាន​យកឈ្នះ​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​កីឡាករ Jordan Brown ដោយ​លទ្ធផល ៦-៤ហ្វ្រេ​ម​ក្នុង​ជំនួប​លើកដំបូង​រវាង​មិត្តភ័ក្ដិ​ជិតដិត​មួយ​គូ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

George Russell សម្រក់​ទឹកភ្នែក​ក្រោយ​ឈ្នះ​ការប្រណាំង F1 លើកដំបូង​ក្នុង​អាជីព

2022/11/14 10:05:20 pm        89
​​ប្រណាំង​រថយន្ត​៖ ​កីឡាករ​អង់គ្លេស George Russell ទីបំផុត​បាន​ប្រជែង​ឈ្នះ​ការ​ប្រណាំង F1 ជា​លើកដំបូង​ក្នុង​អាជីព​ក្នុង​ការ​ប្រកួត​នៅ​លើ​ទឹកដី​ប្រេ​ស៊ី​ល​។​ ​​កីឡាករ​របស់​ក្រុម Mercedes រូបនេះ​ថែមទាំង​ឈ្នះ​ការប្រកួត Sprint Race កាលពី​ថ្ងៃ​សៅរ៍​ផង​ដែរដែល​ធ្វើ​ឱ្យគេ​ទទួល​បាន​កៅអី​ជួរ​មុខ ​ក្នុង​ការចេញ​ដំណើរការ​ប្រកួត​ធំ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​George Russell បានធ្វើការ​នាំមុខ​តាំងពី​ពេលចេញ​ដំណើរ និង​កាន់តែ​រក្សា​ការ​នាំមុខ​ស្រួល ​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​រវាង Lewis Hamilton និង Max Verstappen នៅ​ជុំ​ដំបូង​។ ​​Hamilton បាន​ធ្លាក់​ទៅដល់​លេខ៩ ក្រោយ​ការប៉ះទង្គិច​នោះ តែ​នៅតែ​អាច​បញ្ចប់​ការប្រកួត​នៅ​ចំណាត់ថ្នាក់​លេខ២ បាន​។ ​​លេខ៣ ក្នុងការ​ប្រកួត​គឺ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz ខណៈ​លេខ៤ Charles Leclerc ទោះបី​កីឡាករ​ម៉ូ​ណា​កូ​រូបនេះ​មានការ​ប៉ះទង្គិច​ជាមួយ Lando Norris ក្តី​។​​ចំណែក​ជើងឯក​ពិភពលោក Max Verstappen បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៦ ឈរ​ពីក្រោយ Fernando Alonso​។ ​ក្រឡេក​ទៅ​តារាង​ជើងឯក​វិញ​នៅ​ពីក្រោម Max Verstappen គឺ Charles Leclerc និង Sergio Perez កំពុងមាន ២៩០ពិន្ទុ​ស្មើគ្នា រង់ចាំ​ទីលាន​ចុងក្រោយ​នៅ​អារ៉ាប់​រួម​ចុង​សប្តាហ៍​នេះ ​ដើម្បី​ដឹងថា​នរណា​ជា​ជើងឯក​រង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Alvaro Bautista គ្រង​ជើងឯក​ប្រណាំង​ម៉ូតូ Superbike ពិភពលោក​

2022/11/14 09:46:15 pm        35
​​ប្រណាំង​ម៉ូតូ៖ កីឡាករ​អេ​ស្ប៉ា​ញ Alvaro Bautista បាន​គ្រង​តំណែង​ជើងឯក​ពិភពលោក​ប្រណាំង​ម៉ូតូ Superbike ទោះ​បាន​ត្រឹម​លេខ២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ​​Alvaro Bautista បានបញ្ចប់​ការប្រកួត​ទី២ នៅ​អេ​ស្ប៉ា​ញ​នៅ​ចំណាត់ថ្នាក់​លេខ២ ក៏​ពិតមែនតែ​គ្រប់គ្រាន់​ល្មម​ដើម្បី​បង្គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក ​ទោះបី​នៅសល់​ការប្រកួត​ ១​ទីលាន​ទៀត​នៅ​ទឹកដី​អូស្ត្រាលី​សប្តាហ៍​នេះ ដោយ ដាច់​អ្នក​លេខ២ Toprak Razgatlioglu ដល់ ៦៦ពិន្ទុ​។ ​​Alvaro Bautista បាន​ក្លាយជា​កីឡាករ​របស់​ក្រុម​ប្រណាំង Ducati ទីមួយ​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​ប្រណាំង​ម៉ូតូ Superbike ចាប់តាំងពី​អ្នកឈ្នះ​ចុងក្រោយ​គឺ​កីឡាករ Carlos Checa នៅ​ឆ្នាំ​២០១១​។​​អតីត​កីឡាករ​ប្រណាំង MotoGP រូបនេះ​ក៏បាន​ក្លាយជា​កីឡា​ករទី៣ មកពី​ក្រុម​ប្រណាំង ៣ផ្សេងគ្នា​ដែល​ឈ្នះ​ជើងឯក​ក្នុង​រយៈពេល ៣រដូវ​កាល​ចុងក្រោយ​នេះ បន្ទាប់ពី​កីឡាករ​ទួ​រ​គី Toprak Razgatlioglu ឈ្នះ​ជាមួយ​ក្រុម Yamaha នៅ​ឆ្នាំ២០២១ និង​កីឡាករ​អៀក​ឡង់​ខាងជើង Jonathan Rea ឈ្នះ​ជាមួយ​ក្រុម Kawasaki នៅ​ឆ្នាំ២០២០​។ ​ជាមួយគ្នានេះ​ដែរ​ក៏​ជា​ឆ្នាំ​ដំបូង​ផងដែរ​ដែល​ក្រុម​ប្រណាំង Ducati ឈ្នះ​ទាំង​ជើងឯក World Superbike និង MotoGP ដែល​គ្រង​ជើងឯក​ដោយ​កីឡាករ​អ៊ីតាលី Francesco Bagnaia៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មានឈ្មោះ​ក្នុង​បញ្ជី​ តែ​សេ​ណេ​ហ្កា​ល់​ទៅដល់​ទឹកដី​កាតា​ដោយ​គ្មាន Sadio Mane

2022/11/14 07:25:08 pm        66
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្កា​ល់​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​កាតា​ហើយ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup តែ​គេ​មិនឃើញ​មាន​វត្តមាន​ខ្សែប្រយុទ្ធ Bayern Munich, Sadio Mane ឡើយ​។ ​​គ្រូបង្វឹក​សេ​ណេ​ហ្កា​ល់​លោក Aliou Cisse បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦នាក់​សម្រាប់ World Cup កាលពី​ថ្ងៃ​សុក្រ​ដោយមាន​ឈ្មោះ Sadio Mane ផងដែរ​បើទោះបី​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​មាន​របួស​ក៏ដោយ​។ ​​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអាហ្វ្រិក ២លើក​រូបនេះត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ត្រឹម​នាទី២០ អំឡុង​ជ័យជំនះ​របស់ Bayern Munich ៦-១ លើ Werder Bremen កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។​​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា Sadio Mane នឹងមិន​អាចជា​ទាន់ World Cup ឡើយ​តែ​គ្រូបង្វឹក​សេ​ណេ​ហ្កា​ល់​លោក Aliou Cisse នៅតែ​មានៈ​បញ្ចូល​ឈ្មោះ Mane ដោយ​គិត​ថា បើ​មិនបាន​លេង​ប្រកួត​ដំបូង​ក៏​អាចជា​ទាន់​ប្រកួត​បន្ទាប់​។ ​សេ​ណេ​ហ្កា​ល់​ស្ថិតក្នុង​ពូ​ល A នៅ World Cup ឆ្នាំនេះ​ដោយ​ត្រូវ​ជួប​ហូ​ឡង់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​ខាងមុខនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​ធ្លាប់​ដឹកនាំ​ប្រេ​ស៊ី​ល​ឈ្នះ World Cup, Luiz Felipe Scolari ប្រកាស​ចូលនិវត្តន៍​ហើយ

2022/11/14 06:57:05 pm        157
​បាល់ទាត់៖ ​លោក Luiz Felipe Scolari ដែល​ធ្លាប់​ដឹកនាំ​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក FIFA World Cup ចុងក្រោយ​កាលពី​ឆ្នាំ២០០២ នោះបាន​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​គ្រូបង្វឹក​ហើយ​។​ ​​បុរស​វ័យ ៧៤ឆ្នាំ​រូបនេះ​បាន​លា​អ្នកគាំទ្រ​របស់ខ្លួន​ក្រោយ​ដឹកនាំ Athletico Paranaense ឈ្នះ Botafogo ៣-០ ជុំ​ចុងក្រោយ​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ ខណៈដែល Athletico Paranaense បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ៦ មាន​កៅអី​នៅ Copa Libertadores ឆ្នាំក្រោយ​។ ​​លោក Scolari ធ្លាប់​និយាយថា​នឹង​អាច​វិល​មកកាន់ Athletico សារជាថ្មី​ឆ្នាំក្រោយ​ក្នុងតួនាទី​ដឹកនាំ​ណាមួយ តែ​បាន​លើកឡើងថា​នឹង​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹមនេះ​។ ​​លោក Felipe Scolari គឺជា​គ្រូបង្វឹក​ចុងក្រោយ​បំផុត​របស់​ប្រេ​ស៊ី​ល​ដែល​ឈ្នះ​ជើងឯក World Cup កាលពី​ឆ្នាំ២០០២ នៅ​កូរ៉េ និង​ជប៉ុន​នៅពេល​យកឈ្នះ​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រោយ​មក​លោក Scolari បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2004 តែ​ចាញ់​ក្រិ​កនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​​ជាមួយ​ក្លិប​អាជីព​វិញ​លោក Scolari ក៏​ធ្លាប់​ដឹកនាំ​តោ​ខៀវ Chelsea ផងដែរ ខណៈ​ចុងក្រោយ​នៃ​អាជីព​នោះ​គឺ Athletico Paranaense នេះឯង​ដោយ​លោក​បាន​ដឹកនាំ​ក្រុម​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa Libertadores ថ្មីៗ​នេះ​តែ​ចាញ់ Flamengo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ចុងខែ​តុលា​កន្លងទៅ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ម្ចាស់ផ្ទះ​កាតា​ត្រលប់​មកដល់​ទឹកដី​របស់​ខ្លួន​វិញ​ ក្រោយ​បញ្ចប់​ការ​បោះ​ជំរំហ្វឹកហាត់​នៅ​អេ​ស្ប៉ា​ញ

2022/11/14 06:30:30 pm        89
​បាល់ទាត់៖ ​ក្រម​​ជម្រើសជាតិ​កាតា​បាន​ត្រលប់​មកដល់​ទឹកដី​កំណើត​របស់ខ្លួន​វិញ ៧ថ្ងៃមុន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ចាប់ផ្តើម ក្រោយ​បញ្ចប់​ការបោះ​ជំរំហ្វឹកហាត់​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។ ​​ក្រុម​កាតា​បាន​ទៅដល់​ទឹកដី Marbella ប្រទេស​អេ​ស្ប៉ា​ញ​កាលពីដើម​ខែតុលា និង​បាន​ប្រកួត​មិត្តភាព​បួន​ប្រកួត​នៅ​ទីនោះ​ទល់នឹងក្វា​តេ​ម៉ា​ឡា ហុង​ឌុយ​រ៉ា​ស ប៉ា​ណា​ម៉ា និង​អាល់​បា​នី​។​​កាតា​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Felix Sanchez នឹង​ចាប់ផ្តើម​ប្រកួត​មុនគេ​បង្អស់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ទល់នឹង​អេ​ក្វា​ដ័​រ​នៅ​កីឡដ្ឋាន Al Bayt នៅ​ថ្ងៃទី២០ ខែវិច្ឆិកា​ចុង​សប្តាហ៍​នេះ​។ ​​លោក Felix Sanchez បានប្រកាស​កីឡាករ ២៦នាក់​របស់​កាតា​សម្រាប់ World Cup មុនគេ​បង្អស់​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​។ ​​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១១៣ កាតា​នៅពេលនេះ​បាន​ឡើង​មកឈរ​លេខ ៥០ ក្នុង​តារាង FIFA World Ranking​។​​​មុននឹង​ឈាន​មកដល់ World Cup កាតា​បានឈ្នះ​ជើងឯក AFC Asian Cup លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំ២០១៩ និង​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ CONCACAF Gold Cup នៅ​ទឹកដី​អាមេរិក​ឆ្នាំ២០២១ បើទោះជា​ត្រឹម​ក្រុម​ដែល​គេ​អញ្ជើញ​ចូលរួម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM