Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Garnacho ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Man United នៅ​ដី Sociedad តែ​បាន​ត្រឹម​លេខ​២ ក្នុង​ពូ​ល

2022/11/04 05:59:02 pm        91
​បាល់ទាត់៖ ​កីឡាករ​យុវជន​របស់​ក្រុម​បិសាច​ក្រហម Manchester United, Alejandro Garnacho បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​តែមួយ​គ្រាប់​គត់​ឱ្យ Manchester United យកឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Real Sociedad ១-០ តែ​នៅតែ​បញ្ចប់​លេខ២ ក្នុង​ពូ​ល​។ ​​ក្រុម​របស់លោក Erik ten Hag ត្រូវការ​ឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើសពី ២គ្រាប់​ដើម្បី​ធានាបាន​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ Europa League​។ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo គឺជា​អ្នក​បញ្ជូន​ឱ្យ​កីឡាករ​រវ័យ ១៨ឆ្នាំ Garnacho ស៊ុត​បញ្ចូល​ទីតាំងពី​នាទី​ទី១៧ មុនពេល​ដែល Ronaldo មាន​ឱកាស ១ ទល់ ១ ជាមួយ​អ្នកចាំទី​តែ​ធ្វើ​មិនបាន​សំរេច​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester United បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល E មាន ១៥ពិន្ទុ​ស្មើ Real Sociedad តែ​ក្រុម​អេ​ស្ប៉ា​ញ​ឈរ​លេខ១ ដោយ​ផល​សង​គ្រាប់​បាល់​ចំណេញ​។ ​​Real Sociedad នឹង​បន្តដំណើរ​ទៅ​វគ្គ ១៦ក្រុម​ដោយ​ស្វ័យប្រវត្តិ​តែ Manchester United ត្រូវ​លេង​វគ្គ Play-Off ២ជើង​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​ជួប​ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។​​ងាក​មក​លទ្ធផល​ផ្សេងទៀត ក្រុម​កាំភ្លើង​ធំ Arsenal មិនឱ្យ​ភ្លាត់​បី​ពិន្ទុ​ក្នុងផ្ទះ​ឡើយ​ពេល​ទទួលភ្ញៀវ​ស្វ៊ី​ស FC Zurich តាម​ស្មើ​រយៈ​ជ័យជំនះ ១-០ ដោយ​គ្រាប់​បាល់​របស់ Kieran Tierney នៅ​នាទី​ទី១៧​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល A ជា​ក្រុម​លេខ១ ខណៈ​លេខ២ ក្នុង​ពូ​ល​បាន​ទៅ​ក្រុម​ហូ​ឡង់ PSV Eindhoven ដែល​យកឈ្នះ​នៅ​ទឹកដី Bodo/Glimt ២-១ យប់មិញ​ផងដែរ​។ ​ការចាប់ផ្តើម​បែងចែក​គូប្រកួត​វគ្គ ១៦ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​គ្រោង​បើកទទួល​ចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត​បម្រើ​ដល់​ស៊ី​ហ្គេម ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

2022/11/04 05:18:50 pm        124
​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា គណៈកម្មការ​អ្នកស្ម័គ្រចិត្តនឹង​រៀបចំ​ទទួល​ការចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត ​សម្រាប់​បម្រើ​ដល់​ការងារ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នាពេល​ឆាប់ៗ​ខាងមុខ។​ ​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បាន​កោះប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត គណៈកម្មការ​ហ្គេម​ព័ត៌មានវិទ្យា និង​ក្រុមហ៊ុន​ដៃគូ​ Pathmazing ​ដើម្បី​ព​ន្លឿ​ន​ការរៀបចំ​ប្រព័ន្ធ​ចុះឈ្មោះ​តាម​អន​ឡាញ ហើយ​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​ទទួល​ការចុះឈ្មោះ​ក្រោយ​ពិធីបុណ្យ​ជាតិគឺ​បុណ្យ​អុំទូកនាពេលខាងមុខ ដើម្បី​ឲ្យ​ទាន់ពេលវេលា​សម្រាប់​រៀប​ចំ​អ្នកស្ម័គ្រចិត្ត​បម្រើ​ការងារ​នៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​គួរ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ត្រូវការ​កម្លាំង​អ្នកស្ម័គ្រចិត្ត​ខ្ទង់​ម៉ឺន​នាក់ ដើម្បី​សម្របសម្រួល​ដល់​ការងារ​មួយចំនួន ក្នុងការ​ដឹកនាំ បង្ហាញផ្លូវដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រមាណ ៧​ពាន់​នាក់ដែល​នឹង​មក​ធ្វើការ​ប្រកួត​នៅ​កម្ពុជា។ចំពោះ​ស៊ី​ហ្គេមលើក​ទី​៣២ មកទល់ពេលនេះនៅសល់​រយៈពេល​តែ ១៨២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បើ​គិតពី​ពេលនេះរហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ និង​បិទ​នៅ​ថ្ងៃទី​១៧ ខែឧសភា​ដដែល ។ រីឯ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Tsitsipas ឡើង​ជុំ​ទី៣ តែ Medvedev ធ្លាក់​ពី Paris Masters ត្រឹម​ជុំ​ទី២

2022/11/03 10:18:06 pm        74
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ក្រិ​ក Stefanos Tsitsipas បាន​បន្ត​ដំណើរ​ឡើង​ជុំ​ទី​៣ ហើយ​នៃ​ព្រឹត្តិការណ៍ Paris Masters ក្រោយ​យកឈ្នះ​កីឡាករ​អង់គ្លេស Dan Evans​។ ​កីឡាករ​លំដាប់​លេខ​៥ Tsitsipas បាន​យកឈ្នះ​ដោយ​លទ្ធផល ២​សិត​ផ្ទួនៗ ៦-៤ និង ៦-៣ ដែល​ជា​ជ័យជំនះ​លើក​ទី​៤ ក្នុង​ជំនួប​ទល់នឹង Dan Evans​។ ​​កីឡាករ​ក្រិ​ក Tsitsipas ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Paris Masters នេះ​ពីរ​លើក​ក្នុង​ការ​បង្ហាញខ្លួន ៣​លើក​ចុងក្រោយ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Cameron Norrie រឺ​កីឡាករ​បារាំង Corentin Moutet នៅ​ជុំ​ទី​៣​។ ​ងាក​មក​កីឡាករ​លំដាប់​លេខ​៣ ពិភពលោក​សញ្ជាតិ​រុស្ស៊ី Daniil Medvedev បាន​ធ្លាក់​ពី​ការប្រកួត​ត្រឹម​ជុំ​ទី​២ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អូស្ត្រាលី Alex de Minaur​។ ​​កីឡាករ​អូស្ត្រាលី​លំដាប់​លេខ ២៥ ពិភពលោក Alex de Minaur បាន​យកឈ្នះ​ដោយ​លទ្ធផល ២​សិត​ទល់នឹង ១ ពិន្ទុ ៦-៤ ២-៦ និង ៧-៥ ខណៈ​ដែល​កីឡាករ​រុស្ស៊ី Daniil Medvedev មួរ​ម៉ៅ​ដល់​បោក​រ៉ាកែត ​ក្រោយ​ធ្វើ​ឱ្យ​មាន​កំហុស​ម្តង​ហើយ​ម្តងទៀត​។ ​សូម​បញ្ជាក់​ថា ​នេះ​ជា​ជ័យជំនះ​ដំបូង​ប៉ុណ្ណោះ​សម្រាប់ Alex de Minaur ក្នុង​ជំនួប ១៩​លើក​ចុង​ក្រោយ​ទល់នឹង​កីឡាករ​ដែល​មាន​លំដាប់ថ្នាក់​ពិភព​លោក Top5៕​អត្ថបទ​៖​នាង សុភា​វុ​ធ

របួស​របស់ Son ត្រូវ​វះកាត់​ប្រឈម​អវត្តមាន​ពី​ក្រុម​កូរ៉េ​នៅ World Cup

2022/11/03 09:47:07 pm        111
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​ Tottenham Hotspur, Heung-min Son ប្រឈម​អវត្តមាន​ពី​ក្រុម​ជម្រើសជាតិ​កូរ៉េ​នៅ World Cup 2022 កាតា​ដោយសារ​របួស​។ ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​រងរបួស​ក្បែរ​រង្វង់​ភ្នែក ​អំឡុង​ការប្រកួត​ដែល Spurs ឈ្នះ​នៅ​ទឹកដី Marseille កាលពី​យប់​ថ្ងៃ​អង្គារ​។ ​​សេចក្តីប្រកាស​របស់ Spurs បាន​បញ្ជាក់ថា Son បាន​បែក​ឆ្អឹង​ក្បែរ​រង្វង់​ភ្នែក​ខាងឆ្វេង​ដែល​ទាមទា​ឱ្យមាន​ការវះកាត់ ហើយក៏​មិនទាន់​អាច​​និយាយ​បានដែរ​ថា ​ក្រោយ​ការវះកាត់​នឹងត្រូវ​សម្រាក​រយៈពេល​ប៉ុន្មាន​នៅឡើយ​។ ​ស្រដៀង​គ្នា​នេះ​កាលពី​ឆ្នាំ២០២១ ខ្សែបម្រើ Manchester City, Kevin de Bruyne បាន​រងរបួស​ដល់​បែក​ច្រមុះ និង​ឆ្អែង​ក្បែរ​រង្វង់​ភ្នែក​ដូច Son ដែរ តែ​អាច​បង្ហាញខ្លួន​ឱ្យ​ប៊ែ​ល​ហ្ស៊ិ​កបាន​នៅ Euro​។ ​​Son គឺជា​សមាជិក​សំខាន់​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​កូរ៉េ​ ដោយ​ធ្លាប់​បង្ហាញខ្លួន​សរុប ១០៤លើក​ស៊ុត​បញ្ចូល​ទី​បាន ៣៥គ្រាប់​។ ​កូរ៉េ​ស្ថិតក្នុង​ពូ​ល H នៅ World Cup 2022 ទឹកដី​កាតា​ដោយ​នឹងត្រូវ​ជួប​អ៊ុយ​រូ​ហ្កា​យ​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា​នេះ មុន​បន្ត​ជួប​ព័រទុយហ្កាល់ និង​ហ្កា​ណា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទៅ​ដី Sociedad យប់​នេះ Man United គ្មាន Antony, Sancho និង Martial

2022/11/03 09:30:39 pm        71
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United នឹង​មិនមាន​វត្តមាន​កីឡាករ​សំខាន់ៗ​បី​រូប​រួមមាន Antony, Jadon Sancho និង Anthony Martial ក្នុងជំនួប​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ជួប​ក្រុម​ម្ចាស់ផ្ទះ Real Sociedad ប្រកួត​ក្នុង​ចុងក្រោយ​ក្នុង​ពូ​ល E ក្របខណ្ឌ UEFA Europa League​។ ​​Jadon Sancho ត្រូវបាន​គេ​ដឹងថា​កំពុងមាន​ជំងឺ ​ខណៈ Anthony Martial អវត្តមាន​ពី​ក្រុម​តាំងពី​ថ្ងៃទី៩ ខែ​មុន ស្រប​ពេលដែល​កីឡាករ​ប្រេ​ស៊ី​ល Antony មិនទាន់​ជា​ពីរ​បួស​។​ ​Manchester United នឹង​អាច​បញ្ចប់​ពូល​ឈរលើ​គេ ​ប្រសិន​ឈ្នះ​នៅ​ទឹកដី Real Sociedad លើសពី ២គ្រាប់​។ ​ក្រុម​លេខ១ ក្នុង​ពូ​ល​នឹង​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ តែ​ក្រុម​លេខ២ ក្នុង​ពូ​ល​ត្រូវ​លេង Play-Off ពីរ​ជើង​ជួប​ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។ ​​អ្នកចាត់ការ Erik ten Hag ថា Cristiano Ronaldo ប្រហែលជា​ជម្រើស ១១ដំបូង​សម្រាប់ Manchester United រាត្រី​នេះ​ស្រប​ពេលដែល Casemiro ត្រលប់​ទៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើកដំបូង​តាំងពី​ផ្ទេរ​ពី Real Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Benfica ស៊ុត ៦គ្រាប់​នៅ​ទឹកដី​អ៊ីស្រាអែល​ទំលាក់ PSG ទៅ​លេខ២

2022/11/03 07:32:39 pm        86
​បាល់ទាត់៖ ​ក្រុម​ព័រទុយហ្កាល់ Benfica ត្រូវការ​គ្រាប់​បាល់​ច្រើន​ដើម្បី​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល H ឈរលើ​គេ ​ស្រប​ពេលដែល PSG កំពុងមាន​គ្រាប់​ចំណេញ​ច្រើនជាង​។ ​​ការប៉ុនប៉ង​ពិតជា​បានសំរេច​ទោះបីជា​ការប្រកួត​ក្រៅ​ដី​ក៏ដោយ Benfica បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ៦គ្រាប់ ជាពិសេស​​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៩០+២ ដោយ Joao Mario គ្រប់គ្រាន់​ឱ្យ Benfica បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ជា​ក្រុម​លេខ១ ពីលើ PSG វិញ​។ ​ក្រុម​ជើងឯក​បារាំង Paris Saint Germain ក៏បាន​យកឈ្នះ​នៅ​ទឹកដី​អ៊ីតាលី​របស់​សេះបង្កង់ Juventus ដែរដោយ​លទ្ធផល ២-១​។​​បើ​សរុប​ពិន្ទុ​នៅក្នុង​ពូ​ល H នេះ Benfica និង PSG មាន ១៤​ពិន្ទុ​ដូចគ្នា និង​មាន​ផល​សង​គ្រាប់​បាល់ ៩​គ្រាប់​បាល់​ដូចគ្នា​។ ​តែ Benifca ឈរ​លេខ​១ បាន​ដោយសារ​មាន​គ្រាប់​បាល់​ក្រៅ​ដី​សរុប​ជា​រួម​ច្រើន​ជាង​គេ​សរុប ៩​គ្រាប់​ ខណៈ PSG មាន​ត្រឹម ៦​គ្រាប់​។ ​ចំណែក Juventus បាន​ត្រឹម​លេខ៣ នៅសល់​កៅអី Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rico Lewis ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ក្នុង​ប្រកួត​ដំបូង​នៃ​ការ​បង្ហាញ​ខ្លួន​នៅ UCL

2022/11/03 06:57:19 pm        95
​បាល់ទាត់៖ ​កីឡាករ​វ័យក្មេង​អង់គ្លេស Rico Lewis បាន​បំបែក​កំណត់ត្រា​កីឡាករ​ក្មេង​បំផុត​ ដែល​ស៊ុត​បញ្ចូល​ទី​បានក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​ក្របខណ្ឌ UEFA Champions League ជួយ​ឱ្យ Manchester City វាយបក​ពីក្រោយ​យកឈ្នះ Sevilla​។ ​​បន្ទាប់ពី​ការនាំ​មុខមុន​របស់ Sevilla ដោយ​អតីត​ខ្សែប្រយុទ្ធ Nottingham Forest, Rafael Mir នៅ​វគ្គ​ទី១ ក្រុមម្ចាស់ផ្ទះក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៥២ ដោយ Rico Lewis​។ ​មួយ​គ្រាប់​នេះ Rico Lewis ដែលមាន​វ័យ ១៧ឆ្នាំ ៣៤៦ថ្ងៃ​បាន​បំបែក​កំណត់ត្រា​របស់ Karim Benzema ដែល​ធ្វើបាន​ដូចគ្នានេះ​ក្នុង​វ័យ ១៧ឆ្នាំ ៣៥២ថ្ងៃ​ពេល​លេង​ឱ្យ Lyon យកឈ្នះ Rosenborg​។​​ពីរ​គ្រាប់​របស់ City សម្រេចបាន​ដោយ Julian Alvarez និង Riyad Mahrez ធ្វើឱ្យ Manchester City បន្ត​ស្ថិតិ​លេង​មិន​ចាញ់​ក្នុង​ដី​នៅ UCL ២៣ប្រកួត​ជាប់​គ្នា ​ទោះបី​គ្មាន​វត្តមាន​កីឡាករ​សំខាន់ៗ​ក៏ដោយ​។​ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester City បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​មាន ១៤ពិន្ទុ​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​លេខ២ Borussia Dortmund ដែល​ស្មើ​នៅ​ទឹកដី Copenhagen ១-១​។ ​ចំណែក Sevilla បាន​ត្រឹម​លេខ៣ ក្នុង​ពូ​ល​នៅសល់​កៅអី UEFA Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid បំបាក់ Celtic ដើម្បី​បញ្ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល F ជា​ក្រុម​លេខ១

2022/11/03 06:24:58 pm        74
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid បាន​បំបាក់​ក្រុម​ភ្ញៀវ​ស្កុ​ត​ឡេ​ន Glasgow Celtic ៥-១ ដើម្បី​ធានាបាន​តំណែង​លេខ១ ក្នុង​ពូ​ល F ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​លេង​បាន​ត្រឹម ២១នាទី Celtic របូត​ពីរ​គ្រាប់​បាត់ទៅ​ហើយដោយ​បាល់​ពិន័យ ១១ម៉ែត្រ​ធ្វើបាន​ដោយ Luka Modric និង Rodrygo ខណៈ​វគ្គ​ទី២ Marco Asensio, Vinicius Junior និង Federico Valverde រកបាន​ម្នាក់​មួយ​គ្រាប់​បន្ថែមទៀត មុនពេល​ដែល Celtic តប​បាន​មួយ​គ្រាប់​ដោយ Neves Filipe​។ ​​តាមរយៈ​ជ័យជំនះ​ក្រុម​របស់លោក Carlo Ancelotti បានឈ្នះ​រាល់​ការប្រកួត​ក្នុងផ្ទះ​នៅក្នុង​ពូ​ល​ជា​លើកដំបូង​រាប់​ពី​រដូវ​កាល ២០១៥-១៦ និង​ជា​បី​រដូវ​កាល​ជាប់​គ្នា​ផងដែរ​ដែល Real Madrid បញ្ចប់​ការប្រកួត​វិល​ក្នុង​ពូ​ល​ជា​ក្រុម​លេខ១​។​​ស្ថិតក្នុង​វ័យ ៣៧ឆ្នាំ ៥៤ថ្ងៃ Luka Modric បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​នៅ UEFA Champions League រាប់​ពី​ឆ្នាំ២០១៤ ដែល​ធ្វើបាន​ដោយ Francesco Totti ស៊ុត​បញ្ចូល​ទី​ឱ្យ Roma លើ CSKA Moscow ក្នុង​វ័យ ៣៨ឆ្នាំ ៥៩ថ្ងៃ​។ ​​ដោយឡែក​សម្រាប់​ក្រុម​លេខ២ នៅក្នុង​ពូ​ល F នេះ​គឺ​ក្រុម​អាល្លឺម៉ង់ RB Leipzig ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Shakhtar Donetsk ៤-០ ខណៈ​ក្រុម​អ៊ុយ​ក្រែ​ន​បញ្ចប់​លេខ៣ ក្នុង​ពូ​ល​នៅសល់​កៅអី Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ឈ្នះ Dinamo Zagreb ធានា​កៅអី​លេខ​១ ក្នុង​ពូ​ល​នៅ UCL

2022/11/03 06:06:23 pm        91
​បាល់ទាត់៖ ​ក្រុម​តា​ខៀវ Chelsea ដែល​បាន​កក់​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ​តាំងពី​សប្តាហ៍​មុន​នោះ បាន​បិទ​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល E នៅ​ក្របខណ្ឌ UEFA Champions League ជា​ក្រុម​លេខ១ ក្នុង​ពូ​ល​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ Dinamo Zagreb ២-១ នៅ Stamford Bridge​។ ​​Dinamo Zagreb ដែល​ត្រូវការ​បី​ពិន្ទុ​ដើម្បី​ឈរ​លេខ៣ មានឱកាស​លេង​នៅ Europa League នោះបាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៧ ដោយ Petkovic​។ ​​នៅក្នុង​វគ្គ​ទី១ ដដែល Chelsea ក៏បាន​វាយបក​ពីក្រោយ​ពីរ​គ្រាប់​នៅ​នាទី​ទី១៨ ដោយ Raheem Sterling និង​នាទី​ទី៣០ ដោយ Denis Zakaria​។ ​​លទ្ធផល​នេះ​បាន​រក្សា​ដល់​ចប់ ៩០នាទី​មានន័យថា Chelsea បិទ​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល E ជា​ក្រុម​លេខ ១ នៅ​ពីលើ AC Milan ៣ពិន្ទុ​។ ​​ក្រុម​ជើងឯក​អ៊ីតាលី AC Milan ត្រូវ​រង់ចាំ​ការប្រកួត​ចុង​ក្រោយនេះ​ដើម្បី​សម្រេច​ថា ​ឡើង​ជុំ​បន្ត​រឺ​អត់ ខណៈ​ក្រុម​ភ្ញៀវ Red Bull Salzburg ក៏ត្រូវ​ការ​ឈ្នះដើម្បី​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ផងដែរ​។​​យ៉ាងណាក្តី AC Milan មិន​ភ្លាត់​ឱ្យ​បរាជ័យ​ក្នុង​ដី​ឡើយ​ដោយបាន​បំបាក់​ក្រុម​ភ្ញៀវ Salzburg ៤-០ ខណៈ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​បារាំង Olivier Giroud រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។ ​​ក្នុង​វ័យ ៣៦ឆ្នាំ ៣៣ថ្ងៃ Olivier Giroud បាន​ក្លាយជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​បំផុត​ដែល​រកបាន​ ២​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ UCL តាំងពី Filippo Inzaghi ធ្វើបាន​បែបនេះ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០១០ ពេល​ជួប Real Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សៅ រង្សី ចាញ់​អ៊ីរ៉ង់ទាំង​ប្រផិតប្រផើយ​នៃ​ការប្រកួត​ប្រដាល់​សកល​ជើងឯក​អាស៊ី​នៅ​ហ្ស៊​កដា​នី

2022/11/03 05:24:21 pm        97
​ប្រដាល់​សកល៖ កីឡាករ​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា សៅ រង្សី បាន​រង​បរាជ័យ​ទាំង​ប្រផិតប្រផើយក្រោម​ថ្វីដៃ​កីឡាករ​អ៊ីរ៉ង់​ Mehdi Khosravi ​នៅក្នុង​ការប្រកួត​កីឡា​ប្រដាល់សកល​ជ្រើសរើស​ជើងឯក​អាស៊ី​ ASBC Asian Elite Men And Women Boxing Championship 2022 ​នៅ​ប្រទេស​ហ្ស៊​កដា​នីកាលពី​រំលង​អា​ធ្រា​តុ​យប់មិញ។​ ​ការប្រកួត​នេះម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម សៅ រង្សី ធ្វើបាន​យ៉ាង​ល្អ​នៅក្នុង​ទឹកដី​១ ដោយ​យកឈ្នះ​ពិន្ទុ​លើ​កីឡាករ​ Mehdi Khosravi ​ហើយ​ថែមទាំង​វាយ​កីឡាករ​អ៊ីរ៉ង់​រូបនេះឲ្យ​អាជ្ញាកណ្ដាល​រាប់​ទៀតផង។ តែ​សោកស្ដាយ​នៅក្នុង​ទឹក​ទី​២ និង​ទឹក​ទី​៣ ស្របពេល រង្សី មាន​បញ្ហា​ឈឺដៃ និង​ធ្លាក់ចុះ​កម្លាំង​ស៊ុះ​ផង​នោះ បាន​នាំ​ឲ្យ​កីឡាករ​អ៊ីរ៉ង់មានប្រៀបដោយ​វាយយក​ឈ្នះ​ពិន្ទុ ២​ទឹក​ចុងក្រោយដើម្បី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​តែម្ដង។​ ​ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះនឹងមាន​កីឡាករ​ជម្រើសជាតិ​កម្ពុជា ២​រូប​ទៀតត្រូវធ្វើ​ការប្រកួត ក្នុងនោះ​មាន​កីឡាករ​កូនកាត់​ខ្មែរ​-​អ៊ូ​បេ​គី​ស្ថាន រ៉ា​ចា​ពៅ អាប់​ឌុល​ឡា ប្រកួត​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង​ Haneul Jung ​ប្រភេទ​ទម្ងន់ ៩២​គីឡូក្រាម និង​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា ជួប​កីឡាករ​ថៃ​ Weerapon Jongjoho ​ក្នុង​ប្រភេទ​ទម្ងន់ ៨០​គីឡូក្រាម។​​គួរ​បញ្ជាក់ថា បេសកកម្ម​នេះសហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បា​នប​ញ្ចូ​ន​កីឡាករ​ជម្រើសជាតិ ៦​រូប​ចូលរួមក្នុងនោះ​មាន​កីឡាករ ៤​រូបចាក​ចេញពី​កម្ពុជាគឺមាន​កីឡាករ សៅ រង្សី​, ​នូវ សុខ​ទី​, ​ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២​រូប​ទៀតបានធ្វើ​ដំណើរ​មកពី​ប្រទេស​អូ​បេ​គី​ស្ថានគឺមាន​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា បន្ទាប់ពី​ពួកគេ​សម្ងំ​ហ្វឹកហាត់​នៅ​ទីនោះ។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ និង​ជា​ប្រធាន​ប្រតិភូបានចាត់ទុក​បេសកកម្ម​នេះគឺជា​ការធ្វើ​តេស្ដ​ដ៏​សំខាន់ សម្រាប់​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​ការវាស់ស្ទង់​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗ បន្ទាប់ពី​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​កា​ហ្សា​ក់​ស្ថានលោក​ Kassymkhanov Berikbol Amantayevich ​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សច្រើននាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ខណៈអ៊ីស្រាអែលថាគ្មានកិច្ចព្រមព្រៀងបញ្ឈប់ការវាយប្រហារទេ
08/03/2026 10:08 AM
ការស្លាប់ជនអន្តោប្រវេសន៍នៅទីក្រុងសេអ៊ូតាប្រទេសអេស្ប៉ាញឡើងដល់ជាង៧០នាក់ ក្រោយសម្រុកឆ្លងដែនពីម៉ារ៉ុក
08/03/2026 08:08 AM
[UPDATE] បងប្អូនជនជាតិរុស្ស៊ី ដែលបាត់ខ្លួនត្រូវបានរកឃើញស្លាប់ក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 08:08 AM
បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM