មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក
គ្រូកម្ពុជា រំពឹងជ័យជម្នះលើកដំបូង ផ្ដល់កម្លាំងចិត្តដល់កូនក្រុម មុនជួបវៀតណាម

ព័ត៌មានកីឡា

Xhaka ស៊ុត​គ្រាប់​ជ័យជំនះ​ឲ្យ Arsenal ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ Europa League

2022/10/21 07:35:24 pm        76
​បាល់ទាត់៖ ​ក្រុម​នាំមុខគេ​នៅ English Premier League កាំភ្លើង​ធំ Arsenal បាន​កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ UEFA Europa League ហើយ​ក្រោយ​យកឈ្នះ​ក្រុម​ហូ​ឡង់ PSV Eindhoven យប់មិញ ១-០​។ ​​គ្រាប់​បាល់​ជ័យជំនះ​មួយគ្រា​ប់គ​ត់របស់ Arsenal សម្រេចបាន​ដោយ Granit Xhaka នៅ​នាទី​ទី៧០ ដែល​ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta ឈ្នះ​ពេញ​ទាំង ៤ប្រកួត​នៅក្នុង​ពូ​ល A មាន ១២ពិន្ទុ​។ ​​នេះ​ក៏​ជា​ជ័យជំនះ ៨ប្រកួត​ជាប់​គ្នា​គ្រប់​ក្របខណ្ឌ​ផងដែរ​សម្រាប់ Arsenal តាំងពី​ចាញ់ Manchester United នៅ Old Trafford​។​ ​​អ្វីដែល Arsenal ត្រូវធ្វើ​បន្ទាប់​នោះ​គឺ​រក​ត្រឹម ១ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ធានាថា​ជា​ក្រុម​លេខ១ ក្នុង​ពូ​ល​ នៅពេលត្រលប់​ទៅ​ទឹកដី​ហូ​ឡង់​វិញ​សប្តាហ៍​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Tyson Fury និង Derek Chisora នឹង​ជួបគ្នា​លើក​ទី​៣ ចុងឆ្នាំ​នេះ

2022/10/21 06:50:21 pm        105
​ប្រដាល់៖ ​កំពូល​កីឡាករ​ប្រដាល់​ទំងន់​ធ្ងន់​ពីររូប Tyson Fury និង Derek Chisora នឹង​ឡើង​សង្វៀន​ជួប​គ្នា​ជា​លើក​ទី៣ នៅ​ថ្ងៃទី៣ ខែធ្នូ​ចុងឆ្នាំ​នេះ បន្ទាប់ពី​ការ​បញ្ជាក់​ច្បាស់​ដោយ​ប្រូ​ម៉ូ​ទ័​រ Frank Warren នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ Tyson Fury នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ទំងន់​ធ្ងន់ WBC របស់ខ្លួន​ជា​លើក​ទី៣ ទល់នឹង Derek Chisora ដែល​ខ្លួន​ធ្លាប់​ឈ្នះ​ពីរលើក​មកហើយ​។ ​ជំនួប​រវាង​អ្នក​ទាំងពីរ​កាលពី ២លើក​មុន Tyson Fury បាន​យកឈ្នះ Derek Chisora ទាំងពីរ​ប្រកួត​នៅ​ឆ្នាំ២០១១ និង ២០១៤​។ ​តាមពិត​ទៅ Tyson Fury ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ជួប​ជាមួយ Anthony Joshua នៅ​ខែធ្នូ​ខាង​មុខតែ​ការចរចាមិនបាន​សំរេច​។ ​Tyson Fury មិនទាន់​ចាញ់​ការប្រកួត​ណាមួយ​ឡើយ​ចំនួន ៣២ប្រកួត​នៃ​អាជីព​របស់ខ្លួន​ ខណៈដែល​កីឡាករ​វ័យ ៣៨ឆ្នាំ Derek Chisora កំពុងស្ថិត​ក្នុង​ដំណើរ​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន​ បន្ទាប់​ពី​ចាញ់ ៣ ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​។​​កាលពី​ខែកក្កដា​កន្លងទៅ Derek Chisora បានបញ្ចប់​បរាជ័យ ៣ប្រកួត​ផ្ទួនៗ​របស់​ខ្លួន​ដោយ​យកឈ្នះ Kubrat Pulev តែ Tyson Fury នឹង​ឡើង​សង្វៀន​លើកដំបូង​តាំងពី​យកឈ្នះ Dallian Whyte នៅ Wembley កាលពី​ខែមេសា​។​ ​ជំនួប​រវាង Tyson Fury និង Derek Chisora លើក​ទី៣ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៣ ខែធ្នូ​នៅ​កីឡដ្ឋាន​បាល់ទាត់​របស់ Tottenham Hotspur៕​អត្ថបទ​៖​នាង សុភា​វុ​ធ

FFC ​ប្រកាស​រំសាយ​យុវជន ៩​រូប​ទៀត​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី

2022/10/21 06:23:58 pm        118
​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ (FFC) បានប្រកាស​រំសាយ​យុវជន​ចំនួន ៩​រូប​ទៀតបន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទីក្នុង​ឆ្នាំ​២០២២ នេះ។​ ​យុវជន ៩​រូបដែល​ត្រូវ​ចាក​ចេញពី​បណ្ដុះបណ្ដាល​បាល់ទាត់ គ្រប់គ្រង​ដោយ​សហព័ន្ធ​នេះរួមមាន​កីឡាករ យ៉ង ភូមិន្ទ​, អ៊ា​វ សុវណ្ណារ៉ា​, ហួត វ៉ាន់ណេត​, ម៉េង សុភា​, សួន សាវ​ឌី​, រ៉េត លី​ហេង​, ឃាន់ សុបិន​, ហេង សុវណ្ណ​បញ្ញា និង ចាន់​វិបុល ដា​វីដ ដែល​ពួ​កគេ​ភាគច្រើន​កើត​នៅ​ឆ្នាំ​២០០៤ លើកលែង​កីឡាករ អ៊ាង សុវណ្ណារ៉ា និង សួន សាវ​ឌី ដែល​កើត​នៅ​ឆ្នាំ​២០០៥។​ ​តាមរយៈ​ការប្រកាស​ពី​ការបញ្ចប់​ការសិក្សា​របស់​យុវជន​ទាំង ៩​រូបប្រៀបបាន​ការជូនដំណឹង​ដល់​បណ្ដា​ក្លិប​នានា ក្នុងការ​នាំយក​ពួកគេ​ទៅ​រួមរស់​ជាមួយ​ក្លិបដើម្បី​បន្ដ​អាជីព និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមជាមួយ​លក្ខខណ្ឌ​ងាយស្រួល ដែល​សម្របសម្រួល​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​គ្មាន​ការយក​កម្រៃ​ពី​ក្លិប​ណាមួយ​ឡើយ ដោយ​គោរព​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ ដើម្បី​រួមចំណែក​ជួយ​ដល់​ក្លិបក្នុង​ការកសាង និង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​យុ​វជ ជំរុញ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត។​​គេ​ចាំបាន​ថា គិត​ចាប់ពី​ឆ្នាំ​២០១៨ រហូតមកទល់​បច្ចុប្បន្ន នៅ​រៀងរាល់​ចុងឆ្នាំសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតែ​ប្រកាស​ពី​យុវជនតិច ឬ​ច្រើនដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ដើម្បី​រំសាយ​ឲ្យ​ពួកគេ​បាន​ចេញ​ទៅ​ប្រកប​អាជីព​តាម​បណ្ដា​ក្លិប​ផ្សេងៗ ហើយ​មកទល់ពេលនេះមាន​យុវជន​ជាច្រើន ដែល​កើតចេញពី​មូលដ្ឋាន​នៅ​ទឹកដី​ខេត្តតាកែវ​នេះ កំពុង​ប្រកប​អាជីព​ជាមួយ​បណ្ដា​ក្លិប​តូចធំ​នានា ហើយ​បានរួម​ចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាច្រើនដូចជា សៀង ច​ន្ធា​, ទេស សម្បត្តិ និង​កីឡាករ​ជាច្រើនរូប​ទៀត៕​អត្ថបទ៖ លី ឈុន​ឡា

Ronaldo ត្រូវ​ដក​ពី​បញ្ជី​ឈ្មោះ​របស់ Manchester United ពេល​ជួប Chelsea សប្តាហ៍​នេះ​

2022/10/21 05:55:53 pm        102
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo កំពុង​ស្ថិតក្នុង​ចំនុចក្តៅ​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ដែល​ឈាន​ដល់​ការ​កាត់ឈ្មោះ​ចេញពី​បញ្ជី​ពេល​ទៅ​ទឹកដី Chelsea ចុង​សប្តាហ៍​នេះ​។ កីឡា​ករ​​វ័យ ៣៨ឆ្នាំ​រូបនេះ​បាន​ដើរ​ចេញពី​ទីលាន​មុន​ការប្រកួត​ចប់​នៅពេល Manchester United យកឈ្នះ Tottenham Hotspur ២-០ កាលពី​យប់​ថ្ងៃ​ពុធ​។ ​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវបាន​ប្រើប្រាស់​ ជា​អ្វីដែល​អ្នកគាំទ្រ​គិតថា Ronaldo សម្រេចចិត្ត​ដើរចេញ​ពី​ទីលាន តែ​សារព័ត៌មាន​អង់គ្លេស​មួយចំនួន​បាន​ចុះផ្សាយ​ថា មូលហេតុ​ដែល​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​ដើរចេញពី​លាន​មុន​ចប់​នោះ គឺ​ដោយសារ​គាត់​បដិសេធ​មិន​ព្រម​ដូរ​ចូល​នៅ​ចុង​ម៉ោង​ នោះ​ទើប​ដើរចេញ​តែម្តង​។ ​Ronaldo បាន​ដើរ​ចេញពី​ទីលាន​នៅ​នាទី​ទី៨៩ ភ្លាមៗ​បន្ទាប់ពី​កីឡាករ​ពីររូប​ត្រូវបាន​ដូរ​ចូលរួម​មាន Christian Eriksen និង Anthony Elanga​។ ​​បញ្ហា​របស់ Ronaldo កាត់​តែ​ក្តៅ​នៅ Old Trafford ដែល​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ដ៏​អាក្រក់​មួយ​ផងដែរ​ចំពោះ​អ្នកគាំទ្រ ជាពិសេស​ចំពោះ​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព​ដ៏​ជោគជ័យ​មកដល់ពេលនេះ​។​​អ្នកវិភាគ​បាល់ទាត់​ភាគច្រើន​នៅ​អង់គ្លេស​បានលើកឡើង​ស្រដៀង​គ្នា​ថា ទង្វើរ​របស់ Ronaldo បាន​បង្ហាញ​ពី​អាកប្បកិរិយា​មិន​គោរព​ចំពោះ​ក្លិប ចំពោះ​គ្រូបង្វឹក ចំពោះ​អ្នក​រាល់គ្នា​។ ​ការសំរេចចិត្ត​មិន​ដាក់ឈ្មោះ Ronaldo នៅពេល Manchester United ធ្វើដំណើរ​ទៅ​ទឹកដី Chelsea ចុង​សប្តាហ៍​នេះ​របស់លោក Erik ten Hag ចាត់ទុកថា​ ជា​វិធានការ​វិន័យ​មួយ​តឹងរ៉ឹង​តបស្នង​ទៅលើ​អ្វីដែល Ronaldo និង​ជា​មេរៀន​មួយ​សម្រាប់​កីឡាករ​ផ្សេងទៀត​នៅក្នុង​ក្លិប​។ ​ការធ្វើ​បែបនេះ​របស់​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ បានទទួល​ការគាំទ្រ​ក្លិប និង​អ្នកគាំទ្រ​ភាគច្រើន​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើ​ឡើង​លើក​ទី​៣ លើ​ទឹកដី​ក្លិប​ភ្នំពេញ​ក្រោ​ន

2022/10/21 05:27:55 pm        175
​បាល់ទាត់៖ កីឡដ្ឋាន​ Smart RSN ​នៃ​ក្លិប​ភ្នំពេញ​ក្រោ​នត្រូវបាន​ជ្រើសរើស​ជា​ទឹកដី​កណ្ដាល សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ រវាង​ក្រុម​បឹងកេត និង​វិសាខាដែល​គ្រោង​ធ្វើការ​ប្រកួត​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ។​ ​នេះ​ជា​លើក​៣ ហើយដែល​ការប្រកួត​ដំណាក់​កា​លលើក​ពាន បានរៀបចំ​ឡើង​នៅ​ទឹកដី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ឆ្នាំ​២០១៩ ដែល​គ្រង​តំណែង​ជើងឯក​ដោយ​ក្រុម​បឹងកេត និង​ឆ្នាំ​២០២១ គ្រង​តំណែង​ជើងឯក​ដោយ​ក្រុម​វិសាខា មុន​ក្រុម​ខ្លាំង​ទាំងពីរត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនា​ដើមខែ​ក្រោយ។​ ​មុន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បឹងកេតគឺ​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជាទាំង ២​ជើងក្នុង​លទ្ធផល ៥-០ ក្នុងនោះ​ជើង​ទី​១ បឹងកេតបានទទួល​ជ័យជម្នះ​ក្នុង​ដី ៣-០ និង​ជើង​ទី​២ ពួកគេ​បាន​យកឈ្នះ​ក្រៅ​ដី ២-០។ រីឯ​វិសាខាបាន​យកឈ្នះ​ភ្នំពេញ​ក្រោ​នទាំង ២​ជើងដោយ​លទ្ធផល ៤-២ ពោលគឺ​ទាំង​ក្នុង​ដី និង​ក្រៅ​ដី វិសាខាបានទទួល​ជ័យជម្នះ ២-១ ដូចគ្នា។​​គួរ​ដឹងថា វិសាខា បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ២​សម័យ​មកហើយកាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ខណៈ​បឹងកេតធ្លាប់បាន​លើក​ពាន​ម្ដងកាលពី​ឆ្នាំ​២០១៩។ នេះ​ជា​លើកដំបូង​ហើយដែល​ក្រុម​ទាំងពីរបាន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដ្បិត​កន្លងមក បឹងកេត និង​វិសាខាធ្លាប់បាន​ជួបគ្នា​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។ ប៉ុន្ដែ​មុន​ឈានដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក៏​នឹងមាន​ជំនួប​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ភ្នំពេញ​ក្រោ​ន និង​អគ្គិសនី​កម្ពុជានៅ​រសៀល​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ពេជ្រ សម្បតិ្ត និង​គ្រូបង្វឹក​សង្ឃឹម​យក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ជូន​អ្នកគាំទ្រ​គុន​ខ្មែរ​ឱ្យ​បាន​

2022/10/21 05:03:03 pm        102
​គុនខ្មែរ៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។ ​​ការប្រកួត​នៅ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យា និង​ទូរទស្សន៍​បាយ័ន​នឹង​ពេញ​ដោយ​អ្នកគាំទ្រ​មក​ទស្សនា​ផ្ទាល់​ច្រើន​ណែនណាន់តាន់តាប់ ​ដើម្បី​គាំទ្រ​គុន​ខ្មែរ​ជាពិសេស​កីឡាករ​ ពេជ្រ សម្បត្តិ​ ដែល​ឡើងមក​ដល់​វគ្គផ្តាច់ព្រ័ត្រ​ជួប​ជាមួយ​កីឡាករ​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​។ ​​ជា​ពន្លក​កីឡាករ​គុន​ខ្មែរ​វ័យក្មេង និង​មាន​បទពិសោធ​ប្រកួត​មិន​ដល់ ២ឆ្នាំ​ផង ពេជ្រ ស​ម្ប​តិ្ត ​បាន​ឆក់យក​បេះដូង​អ្នកគាំទ្រ​គុន​ខ្មែរ​ទូទាំងប្រទេស​ ពី​ក្មេង​ម្នាក់​ដែល​គេ​មើលស្រាល​សមត្ថភាព​ពេល​ចាប់ផ្តើម​អាជីព រហូត​ខ្វះ​មួយ​ជំ​ហ៊ាន​ទៀតប៉ុណ្ណោះ​ដើម្បី​គ្រង​ខ្សែក្រវាត់​នៅ​សង្វៀន​ដែលមាន​ការគាំទ្រ​ខ្លាំង​បំផុត​នៅ​ប្រទេស​កម្ពុជា​។ ​​ជុំវិញ​ការត្រៀម​លក្ខណៈ​មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ពេជ្រ ស​ម្ប​តិ្ត ​បានឱ្យដឹងថា ​ត្រៀមខ្លួន​បានល្អដើម្បី​នាំយក​ខ្សែក្រវាត់​ជូន​អ្នកគាំទ្រ​គុន​ខ្មែរ​។​​ចំណែក​គ្រូបង្វឹក​ផ្ទាល់​របស់ ​ពេជ្រ សម្បត្តិ ដែលជា​អតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​មួយរូប​គឺ​លោក ពេជ្រ សុផាន់​ជឿជាក់ថា​ ពេជ្រ សម្បត្តិ​ អាចធ្វើ​បាន និង​សង្ឃឹម​ច្រើន​ទៅលើ​ ពេជ្រ សម្បត្តិ ក៏ដូចជា​អំពាវនាវ​ឱ្យ​បងប្អូន​អ្នកគាំទ្រ​គុន​ខ្មែរបន្ត​គាំទ្រ និងលើកទឹកចិត្ត​ឱ្យ ពេជ្រ ស​ម្ប​តិ្ត ​ជោគជ័យ​ថ្ងៃអាទិត្យ​នេះ​។ ​​សូមបញ្ជាក់ថា ​ក្រៅពី​គូ​ពេជ្រ ស​ម្ប​តិ្ត​ជួប​ជាមួយ ផាត់​ថា​ណា​ស៊ីត​អា​ចាន​វីន​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក៏​នឹងមាន​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ ផងដែរ​ដែលជា​ជំនួប​រវាង​អ្នកចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំងពីរ ធន់ ផានិត ជួប​ជាមួយ​កីឡាករ​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​។ ​​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​វេលា​ម៉ោង ៦ល្ងាច​តទៅ​ផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​ផេ​ក​ផ្លូវការ​នៅបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​៕អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Davis Cup ​ក្រុម​៤ ក្រោយ​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា​

2022/10/21 04:48:20 pm        105
​វាយ​កូន​បាល់​៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​ Davis Cup ​ក្រុម​៤ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីឆ្នាំ​២០២២ បន្ទាប់ពី​ដណ្ដើមបាន​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗក្នុង​ពូ​ល​ A ​គ្រា​ដែល​ប្រកួត​បញ្ចប់​ពូ​លកាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា​ម្សិលមិញ កម្ពុជាបាន​យកឈ្នះ​ក្រុម​ទួ​កមេ​នី​ស្ថានដោយ​លទ្ធផល ២-១។​ ​ជំនួប​បញ្ចប់​ពូ​ល​ A ​លើ​ទឹកដី​ប្រទេស​បា​រ៉ែ​ន​នេះបានបញ្ចប់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ដោយ​ការប្រកួត​បើកឆាក​សម្រាប់​វិញ្ញាសា​ឯកត្តជន​ដំបូង កីឡាករ​កម្ពុជា ឡុង សំនៀង បាន​យកឈ្នះ​កីឡាករ​ Rogusskiy, Y. ​នៅ​សិត​ទី​១ ដោយ​​ពិន្ទុ ៦-៣ មុន​កីឡាករ​ទួ​កមេ​នី​ស្ថាន​រូបនេះវាយបក​យកឈ្នះ​វិញនៅ​សិត​ទី​២ និង​សិត​ទី​៣ ដោយ​ពិន្ទុ ៧-៥ និង ៦-៣។​ ​យ៉ាងណាក្ដី​សម្រាប់​វិញ្ញាសា​ឯកត្តជន​ទី​២ កម្ពុជា​កម្ពុជា ប៊ុន កេ​ន្នី បាន​ដណ្ដើម​ជ័យជម្នះ​វិញដោយបាន​យកឈ្នះ​កីឡាករ​ Orazmuhamedow Meylis ​ដោយ​លទ្ធផល ២-០​សិត​ជាមួយ​ពិន្ទុ ៦-១ និង ៦-០ មុន ប៊ុន កេ​ន្នី ចាប់​ដៃគូ​ជាមួយ​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក​ Mathew Krusling ​យកឈ្នះ​ក្រុម​ទួ​កមេ​នី​ស្ថានដែលមាន​កីឡាករ​ Orazmuhamedow Meylis ​និង​ Rogusskiy, Y. ​ដោយ​លទ្ធផល​ ២-០​សិតជាមួយ​ពិន្ទុ ៦-១ និង ៦-១ ដូចគ្នា។​​នេះ​គឺជា​ជ័យជម្នះ​លើក​ទី​៣ ក្នុង​ពូ​ល​ A ​របស់​កម្ពុជា បន្ទាប់ពី​ប្រកួត​បើកឆាក​ឈ្នះ​ប៊ូ​តាន ៣-០ និង​ប្រកួត​បន្ទាប់​ឈ្នះ​ម៉ុង​ហ្គោ​លី ៣-០។ តាមរយៈ​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗ​នេះ ធ្វើ​ឲ្យ​កម្ពុជាឈរ​កំពូល​តារាង​ពូ​ល​ A ​ដែល​ត្រូវ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ត្រូវ​ជួប​ក្រុម​លេខ​១ នៃ​ពូ​ល​ B ​គឺ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីដែល​គ្រោង​ប្រកួត​កាត់សេចក្ដី​នា​ថ្ងៃទី​២២ ខែតុលា​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​ទទួលបាន​ជ័យជម្នះនឹង​ទទួលបាន​កៅអី​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាពី​ប្រទេស​បា​រ៉ែ​ន ដោយ​ពុំមាន​ការប្រកួត​ខ្វែង​នោះទេ ពោលគឺ​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​ A ​និង​ពូ​ល ​B ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នីមួយៗនឹងត្រូវ​ជួបគ្នា​ដណ្ដើម​ជើងឯក​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

Ronnie O’Sullivan ធ្លាក់​ត្រឹម​ជុំ​ទី២ ស្នូកឃ័រ​ជើងឯក Northern Ireland Open

2022/10/20 10:15:24 pm        146
​ស្នូកឃ័រ៖ ជើងឯក​ស្នូកឃ័រ​ពិភពលោក ៧សម័យ Ronnie O’Sullivan បាន​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី២ ប៉ុណ្ណោះ​នៃ​ពានរង្វាន់ Northern Ireland Open ក្រោយ​ចាញ់​កីឡាករ David Grace​។ ​​Ronnie O’Sullivan បាន​មុខការ​ប្រកួត​មុន ២ហ្វ្រេ​ម​ទៅហើយ​ តែ​ត្រូវបាន​កីឡាករ​លំដាប់​លេខ ៦២ ពិភព​លោក ​David Grace តាម​ពីក្រោយ​យកឈ្នះ​វិញ​ដោយ​លទ្ធផល​ចុងក្រោយ ៤-៣ហ្វ្រេ​ម​។ ​កីឡាករ​វ័យ ៤៦ឆ្នាំ​រូបនេះ​បាន​និយាយថា ហាក់ដូចជា​បាត់បង់​មហិច្ឆតា​ក្នុង​ការលេង​កីឡា​ស្នូកឃ័រ​ដូច​មុន មាន​អារម្មណ៍​ហាក់ដូចជា​គ្រប់គ្រាន់​ហើយ​។ ​មុន​មកដល់ Northern Ireland Open នេះ O’Sullivan ក៏បាន​ចាញ់​កីឡាករ​លំដាប់​ទាប Alex Ursenbacher នៅ​ជុំ​ទី១ British Open ផងដែរ​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត​ក្នុង​ថ្ងៃ​ពុធ​ម្សិលមិញ​ផងដែរ អតីត​ជើងឯក Mark Williams យកឈ្នះ Jimmy Robertson ៤-២ហ្វ្រេ​ម ខណៈ​កីឡាករ​អូស្ត្រាលី Neil Robertson យកឈ្នះ John Astley​។ ​​ចំណែកឯ​ជើងឯក​ពិភពលោក ៤សម័យ Mark Selby យកឈ្នះ Hammad Miah ៤-២ហ្វ្រេ​ម​ដើម្បី​ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ​របួស​ច្រើន​ពេក Gareth Southgate ចាប់ផ្តើម​តាមដាន​ខ្សែការពារ Liverpool, Joe Gomez

2022/10/20 09:45:13 pm        144
​បាល់ទាត់៖ ​​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate បានចាប់ផ្តើម​តាមដាន​ខ្សែការពារ Liverpool, Joe Gomez ហើយ​សម្រាប់​ការត្រៀម​លក្ខណៈ​របស់​អង់គ្លេស​ឆ្ពោះទៅ World Cup 2022 ខែក្រោយ​។ ​​Joe Gomez បាន​រងរបួស​ដែល​ធ្វើ​ឱ្យគេ​ខកខាន World Cup 2018 នៅ​រុស្ស៊ី​ម្តង​រួចមកហើយ តែ​ឆ្នាំនេះ​ទំនង​មានឱកាស​ឡើងវិញ​។ ​Gomez មាន​ស្ថិតិ​ល្អ​ក្នុងការ​បង្ហាញខ្លួន​ឱ្យ Liverpool យកឈ្នះ Manchester City កាលពី​ថ្ងៃអាទិត្យ ដោយ​រក្សា​សំណាញ់​ទី​មិនឱ្យ​របូត​គ្រាប់​បាល់​ ទល់នឹង​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​ម្នាក់​នៅលើ​លោក​។ ​ការតាមដាន Joe Gomez យ៉ាង​យកចិត្តទុកដាក់ ​ស្របពេល​អង់គ្លេស​កំពុង​មាន​បញ្ហា​របួស​ខ្សែការពារ​ជាច្រើន ​ជាពិសេស​គឺ​នៅ​ស្លាប​ស្តាំ​ដូចជា​ខ្សែការពារ Chelsea, Reece James ដែល​ត្រូវ​ខកខាន World Cup ដោយ​ត្រូវ​វះកាត់ ស្រប​ពេលដែល​ខ្សែការពារ Man City, Kyle Walker ក៏មាន​របួស​ត្រូវ​វះកាត់​។​ ​​អង់គ្លេស​នឹង​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​របស់ខ្លួន​ផ្លូវការ​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា​ខាងមុខ​។​ ​អង់គ្លេស​ស្ថិតក្នុង​ពូ​ល B ដោយ​នឹងត្រូវ​ជួប​អ៊ីរ៉ង់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា មុន​បន្ត​ជួប​អាមេរិក និង​វែ​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Martinelli និង Zinchenko អវត្តមាន​ពី​ការហ្វឹកហាត់​របស់ Arsenal មុន​ជួប PSV យប់​នេះ​

2022/10/20 09:31:34 pm        39
​បាល់ទាត់៖ ​​កីឡាករ​សំខាន់​ពីររូប​របស់ Arsenal រួមមាន Gabriel Martinelli និង​ខ្សែការពារ​ស្លាប Oleksandr Zinchenko មិនមាន​វត្តមាន​ក្នុងការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ឡើយ​ មុន​ការប្រកួត​ក្រប​ខណ្ឌ Europa League ទល់នឹង PSV Eindhoven រាត្រី​នេះ​។​​លោក Mikel Arteta និយាយថា​ អ្នក​ទាំងពីរ​នៅ​ស្រពិចស្រពិល​នៅឡើយ​ ពី​លទ្ធភាព​ដែល​អាច​ចូល​លេង​បាន​រាត្រី​នេះ​។ ​Gabriel Martinelli បាន​ចូល​លេង​ឱ្យ Arsenal យកឈ្នះ​នៅ​ទឹកដី Leeds កាលពី​ថ្ងៃអាទិត្យ តែ Zinchenko បាន​អវត្តមាន ៤ប្រកួត​រួចមកហើយ​ដោយសារ​របួស​កំភួនជើង​។ ​Arsenal នឹង​អាច​ធានាបាន​កៅអី​នៅ​ជុំ​បន្ត Europa League ប្រសិន​ស្មើ រឺ​ឈ្នះ​ការប្រកួត​រាត្រី​នេះ​លើ PSV ក្នុង​ពូ​ល A នេះ​។ ​ក្រុម​នាំមុខគេ​នៅ Premier League មួយ​នេះ​ឈរលើ​គេ​ក្នុង​ពូ​ល A នេះ​ក្រោយ​ឈ្នះ​ទាំង ៣ប្រកួត​មាន ៩ពិន្ទុ​ពេញ​ ខណៈ PSV ឈរ​លេខ២ មាន ៧ពិន្ទុ​ឈ្នះ២ ស្មើ១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សេចក្ដី​រាយការណ៍៖ អ៊ីរ៉ង់ និងអូម៉ង់ជិតឈានដល់កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/04/2026 05:08 PM
អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងប៉ាគីស្ថាន ពិភាក្សាអំពីកិច្ចប្រឹងប្រែងការទូត ដើម្បីធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់
08/04/2026 05:08 PM
ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់​ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមកាន់តែធំ​ធេង​ឡើយ​
08/04/2026 05:08 PM
លោក Zelenskyy៖ អ៊ុយក្រែនជាផ្នែកសំខាន់ ក្នុង​ការប៉ុនប៉ងស្តារឥទ្ធិពលរបស់លោក Putin លើអតីតរដ្ឋ​សហភាព​សូវៀត
08/04/2026 05:08 PM
បេសកជន៖ EU ត្រូវការការផ្លាស់ប្តូរនយោបាយផ្ទៃក្នុង ដើម្បីបញ្ឈប់ការគាំទ្រអ៊ុយក្រែន
08/04/2026 05:08 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុល ទាមទារឲ្យមានការបោះឆ្នោតថ្មីស្តីពីផែនការតំបន់ហ្កាហ្សា
08/04/2026 05:08 PM
ចំហេះព្រៃនៅទីក្រុង Spokane សហរដ្ឋអាមេរិក បានបំផ្លាញអគារជាង៧០០និងបង្ខំឲ្យមនុស្សជាង៦ម៉ឺននាក់ភៀសខ្លួន
08/04/2026 05:08 PM
UNថ្កោលទោសការសម្លាប់ជនស៊ីវិលនៅហ្កាហ្សា និងនិយាយថា ត្រូវតែការពារមូលដ្ឋានថែទាំសុខភាព
08/04/2026 05:08 PM
ក្រសួងការបរទេស៖ រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាអំពីអ៊ុយក្រែន បើលោកខាងលិចមានវិធីសាស្ត្រដែលទទួលខុសត្រូវ
08/04/2026 05:08 PM
មេបញ្ជាការកងទ័ពស៊ូដង់ប្ដេជ្ញាថា នឹងយក​ជ័យ​ជម្នះ​លើ​ក្រុម​ RSF នៅចុងឆ្នាំនេះ
08/04/2026 05:08 PM