កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក

ព័ត៌មានកីឡា

កីឡាករ​កម្ពុជា និង​កីឡាការិនី​ថៃ​ឈ្នះ​ជុំ​ទី​៣​ ការប្រកួត​កង់​ភ្នំ​ឆ្នាំ២០២២

2022/10/18 06:37:53 pm        50
ប្រណាំង​កង់​ភ្នំ​៖ ការប្រកួត​កង់​ភ្នំ​ជើងឯក​ជាតិ ២០២២ (WURKZ Mountain Bike Series) ដំណើរការ​ដល់​ជុំ​ទី​បី​ហើយ ដោយ​ដំណើរ​ការប្រកួត​នៅ​ចុង​សប្តាហ៍​កន្លងទៅ​នៅ​បរិវេណ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដោយមាន​កីឡាករ-កីឡាការិនី ៣២០​នាក់​ចូលរួម​ប្រកួត ក្នុងនោះ​មាន​កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ​កង់​ភ្នំ​ថៃ​ចូលរួម​ផង​ដែរ​។​​ក្រោយ​ដំណើរ​ការប្រកួត​ស្ទើរ​ពេញ​មួយថ្ងៃ​អាទិត្យ វិញ្ញាសា​កម្រិត A ​បុរស កីឡាករ​ជម្រើសជាតិ​កម្ពុជា គីម ម៉េង​ឡុង បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់​បញ្ចប់​ការប្រកួត ​៥​ជុំដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣​នាទី ២៨​វិនាទី​៣ ខណៈ​ដែល​កីឡាករ ឆាប ឆៃ​ហ្វុ​ង បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​២ ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៤​នាទី ៤៣​វិនាទី​៦​។ ចំនែក​កីឡាករ​ជម្រើស​ជាតិ​ថៃ Adisak Tailangkha និង Athiphong Suwannasing ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​រៀង​គ្នា ចាញ់​អ្នកឈ្នះ​ ២​នាទី ​៤៤​វិនាទី និង ​៣​នាទី ​០០​វិនាទី​៥​។ សម្រាប់​កីឡាករ ហួត ឡយ​រស្មី បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៥ និង​លេខ​៦ បាន​ទៅ​កីឡាករ សាង សីហា​។​ ​រីឯ​វិញ្ញាសា​នារី​កម្រិត​ខ្ពស់​ដែល​ប្រកួត ​៤​ជុំ កីឡាការិនី​ជម្រើសជាតិ​ថៃ Jarinya Suebjakthin ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់ពី​ប្រើ​ថេរវេលា ១​ម៉ោង ៥​នាទី​២៦​វិនាទី​១ ដោយបាន​យកឈ្នះ​មិត្ត​រួម​ជាតិ Thanaporn Haman ក្នុង​គម្លាត​ថេរវេលា​ ១​នាទី​៤២​វិនាទី​៨​។ ចំនែក​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ខេន ម៉ាឡៃ បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ចាញ់​អ្នកឈ្នះ​៣​នាទី​១៦​វិនាទី​៧ ខណៈដែល​កីឡាការិនី​ថៃ​មួយរូប​ទៀត Natalie PANYAWAN បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ និង​កីឡាការិនី​កម្ពុជា យស កន្និការ ឈរ​នៅ​លេខ​៥ និង​កីឡាការិនី វន ស្រី​នី​ត បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦​។​​ក្រៅពី​វិញ្ញាសា​ធំៗ​ទាំងពីរ​នៅ​នៅមាន​វិញ្ញាសា B1 (​ប្រកួត​៤​ជុំ ចម្ងាយ​១៤​គីឡូម៉ែត្រ​) កីឡាករ​ជម្រើសជាតិ​កម្ពុជា គ្រួច វ៉ា ជា​អ្នកទទួលបាន​ជ័យជំនះ លេខ​២​ បាន​ទៅ​កីឡាករ កែវ សុ​ផា មកពី​ក្លិប​ជិះ​កង់ RVC និង​លេខ​៣ បាន​ទៅ​កីឡាករ ឆាង រ័ត្ន​មុន្នី មកពី​ក្លិប​ជិះ​កង់​ខេត្តសៀមរាប ខណៈ​លេខ​៤ កីឡាករ ភោគ ចំណាប់ និង​លេខ​៥ ​កីឡាករ​មកពី​កំពត យូ​រ៉ា គីម​។​ ​វិញ្ញាសា B2​ ប្រកួត​បី​ជុំ​ចម្ងាយ​ជិត​ ១០​គីឡូម៉ែត្រ កីឡាករ​មកពី​ប្រទេស​ថៃ Surachet Sing jui ជា​អ្នកទទួលបាន​ជ័យជំនះ លេខ​២ ​កីឡាករ Vasco ramsperger មកពី​ក្រុម​ជិះ​កង់​ខេត្តកំពត លេខ​៣ ​កីឡាករ Pierre Yves CATRY មកពី​ក្រុម​កង់​ហោះ លេខ​៤ ​កីឡាករ ហុង ចាន់​មករា មកពី​ក្រុម​ជិះ​កង់​តាខ្មៅ និង​លេខ​៥ កីឡាករ Julius មកពី​ក្រុម​ជិះ​កង់ ICF កម្ពុជា​។​ ​វិញ្ញាសា E-Bikes ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ ប៊ុត ឈឿន របស់​ក្រុម​កង់​ហោះ លេខ​២​ កីឡាករ អ៊ូ ស៊ីផា មកពី​ក្រុម​កង់​ហោះ និង​លេខ​៣ កីឡាករ Pascal CATRY ក្រុម​កង់​ហោះ​២​។​វិញ្ញាសា C1 ជ័យជំនះ​បាន​ទៅ​កីឡាករ ពៅ សុភា​ន់ មកពី​ក្រុម​កង់​ហោះ, វិញ្ញាសា C2 ជ័យជំនះ​បាន​ទៅ​កីឡាករ ធី​ម លី​ម៉េង មកពី​ក្រុម​ជិះ​កង់​ខេត្តសៀមរាប, វិ​ញ្ញា​ C3 លេខ​១ ​បាន​ទៅ​កីឡាករ អ៊ី លាង​ម៉េង របស់​ក្រុម​ជិះ​កង់ Sun Bikes, វិញ្ញាសា Master ជ័យជំនះ​បាន​ទៅ​កីឡាករ គីម សម្បត្តិ មកពី​ក្លិប​ជិះ​កង់ Cycle Path Club, វិញ្ញាសា CMG ជ័យជំនះ​បាន​ទៅ​កីឡាករ ស្ម​គ្រ វិស្ណុ, វិញ្ញាសា VIP កីឡាករ ឈួន យ៉េន​របស់​ក្លិប Sun Bikes បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១ វិញ្ញាសា​នារី ៣​ជុំក្នុង​ចំងាយ​ជាង ​៦​គីឡូ​ម៉ែត្រ កីឡាការិនី ខេន ម៉ាឡៃ ដណ្តើម​ជ័យជំនះ, វិញ្ញាសា C0 ដែលមាន​កីឡាករចូលរួម​ជាង ​៦០​នាក់​លេខ​១ បាន​ទៅ​កីឡាករ ជា សុ​បញ្ញា មកពី​ក្លិប​ជិះ​កង់​រិ​ទ្ធិ​សែន ខេត្តកំពង់ឆ្នាំង, វិញ្ញ​សា​កុមារ K2 ដែលមាន​កុមារ​ជាង ​៣០​នាក់​ចូលរួម​ប្រកួត​លេខ​១ ​បាន​ទៅ​កីឡាករ វន ដា​វីដ និង​វិញ្ញាសា K1 លេខ​១ ​បាន​ទៅ​កុមារា លី សុ​វណ្ណា​រាជ​មកពី​ក្លិប Sun Bike និងលេខ​១ ​កុមារី បាន​ទៅ បញ្ញា អ៊ា​ន មកពី​ក្រុម​ជិះ​កង់សុខសាន្ត​។ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ជុំ​ទី​១ នៃ​កម្មវិធី WURKZ Mountain Bike Series នឹងធ្វើ​នៅ​ព្រែកលៀប​រាជធានី​ភ្នំពេញ ខណៈ​ជុំ​ទី​៥ ដែល​ជុំ​ចុងក្រោយ​នឹងធ្វើ​នៅ​កំឡុង​ខែធ្នូ នៅ​រមណីយដ្ឋាន​គិរីរម្យ ខេត្តកំពង់ស្ពឺ​៕អត្ថបទ៖ គង់ ហួន

Karim Benzema ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Ballon d’Or លើកដំបូង​ក្នុង​អាជីព

2022/10/18 05:47:43 pm        122
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Real Madrid និង​ក្រុម​ជំរើសជាតិ​បារាំង Karim Benzeman បាន​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ Ballon d’Or លើកដំបូង​ក្នុង​អាជីព និង​ជា​កីឡាករ​បារាំង​ដំបូង​ដែល​ឈ្នះ​ជ័យលាភី​នេះ​តាំងពី​ឆ្នាំ១៩៩៨​។​ ​​Karim Benzema បាន​ស៊ុត​បញ្ចូល​ទី​សរុប ៤៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៦ប្រកួត​ជួយ​ឱ្យ Real Madrid ឈ្នះជើងឯក UEFA Champions League និង La Liga រដូវ​កាល​មុន​។ ​រយៈពេល ១៣ឆ្នាំកន្លងមក​មាន​កីឡាករ​តែ ៣នាក់​ប៉ុណ្ណោះ​ដែល​ឈ្នះ​ពាន Ballon d’Or នេះ​ដែល​ក្នុងចំណោម ១៣លើក​នោះ​មាន Lionel Messi ៧លើក, Cristiano Ronaldo ៥លើក និង Luka Modric មួយ​លើក​។ ​​Karim Benzema ទទួលបាន​ពាន Ballon d’Or ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​អ្នក​លេខ២ Sadio Mane និង​លេខ៣ Kevin de Bruyne​។​​​ចំណែក​ពាន​ដូចគ្នានេះ​តែ​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី Barcelona, Alexia Putellas បានទទួល​បាន Ballon d’Or នេះ​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ​​សម្រាប់​លទ្ធផល​នៃ​ការទទួលពាន​ផ្សេងៗ​រួមមាន​៖ ​កីឡាករ​យុវជន​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​បាន​ទៅ​ខ្សែបម្រើ Barcelona, Gavi, ​អ្នកចាំទី​ឆ្នើម​បំផុត​បាន​ទៅ​អ្នកចាំទី Real Madrid, Thibaut Courtios, ​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំឆ្នាំ​បាន​ទៅ Robert Lewandowski, ​ក្លិប​បាល់ទាត់​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​បាន​ទៅ Manchester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ថ្នាក់ដឹកនាំ​កីឡា​បញ្ច​សិលា​ថៃ​មក​សិក្សា​ពី​គុន​ល្បុក្កតោ ដើម្បី​មានឱកាស​ចូលរួម​ស៊ី​ហ្គេម​នៅ​កម្ពុជា​

2022/10/18 05:38:20 pm        106
​​បញ្ច​សិលា៖ លោក​ Tanayut Jongsukkaijai ​ប្រធាន​សមាគម​កីឡា​បញ្ច​សិលានៅ​ខេត្ត​សា​រិន្ទ ប្រទេស​ថៃ កាលពី​ចុង​សប្ដាហ៍​កន្លងទៅបាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដើម្បី​សិក្សា​ពី​ឱកាស​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់ថា ជំនួប​សវន​ការ​នេះ ភាគី​ខេត្ត​សុរិន្ទដែលជា​ផ្នែក​មួយនៃ​រដ្ឋអំណាច​កីឡា​ថៃគឺ​ចង់ភ្ជាប់​ខ្លួន​ជាមួយ​គុន​ល្បុក្កតោ ក្នុងការ​សិក្សា​ស្វែងយល់​ពី​កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ​នេះ ដោយ​ស្នើសុំ​ឲ្យ​ភាគី​កម្ពុជាជួយ​បណ្ដុះបណ្ដាល និង​បង្ហាត់ ដើម្បី​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួនមក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ។ ជាមួយ​សំណើរ​នេះ ភាគី​ទាំងពីរបាន​ឯកភាពគ្នា ដោយ​កម្ពុជា​បាន​បើកភ្លើង​ខៀវក្នុង​ការជួយ​បង្ហាត់​ដល់​ភាគី​ថៃ ដែលជា​គោលដៅ​មួយ​របស់​សហព័ន្ធ ដើម្បី​ពង្រឹង និង​ពង្រីក​សក្ដានុពល​គុន​ល្បុក្កតោ​ក្នុង​តំបន់។​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ដដែលបាន​គូសបញ្ជាក់ថា មកទល់ពេលនេះគិត​ទាំង​ថៃ មាន​ប្រទេស​ចំនួន ៧​ហើយដែល​ត្រៀម​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ រួមមាន​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​កម្ពុជា។ លើសពីនេះ ទី​ម័​រ​ខាងកើតក៏បាន​បង្ហាញ​ពី​បំណង​ចង់​ចូលរួម​ លើ​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ​នេះ​ផងដែរ។​ ​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣២ បានអនុម័ត​ប្រភេទ​កីឡា​សម្រាប់​ការប្រកួត​រួចរាល់ដោយមាន ៣៨​ប្រភេទ​កីឡាលើ ៦០៨​វិញ្ញាសា ក្នុងនោះ​ក៏មាន​កីឡា​អត្តសញ្ញាណ​ជាតិ​មួយចំនួន​ផងដែរ ដូចជា​កីឡា​គុន​ល្បុក្កតោ និង​កីឡា​អុកចត្រង្គ​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​យកឈ្នះ​ប៊ូ​តាន ៣-០ ក្នុងជំនួប​បើកឆាក​ការប្រកួត​ Davis Cup ​នៅ​បា​រ៉ែ​ន

2022/10/18 05:16:16 pm        132
​វាយ​កូន​បាល់​៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៊ូ​តានដោយ​លទ្ធផល ៣-០ ក្នុងជំនួប​បើ​ឆាក​ការប្រកួត​កីឡា​វាយ​កូន​បាល់​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អាស៊ី​ Davis Cup ​ក្រុម​៤ ឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​នកាលពី​ល្ងាច​ថ្ងៃទី​១៧ ខែតុលា​ម្សិលមិញ។​ ​បេសកកម្ម​នេះក្រុម​ជម្រើសជាតិ​កម្ពុជាស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​ក្រុម​ជម្រើសជាតិ​ទួ​កមេ​នី​ស្ថាន ម៉ុង​ហ្គោ​លី និង​ប៊ូ​តាន ។ រីឯ​ពូ​ល​ B ​គឺមាន​ក្រុម​ខ្លាំង​គុយ​វ៉ែត សិង្ហ​បុរី ឡាវ កាំ​ហ្គាំ និង​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន ដែល​ការប្រកួត​ត្រូវធ្វើឡើង​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២២ ខែតុលា​ចុង​សប្ដាហ៍​នេះ។​ ​ជា​លទ្ធផល​ការប្រកួត​ដំបូងកាលពី​ម្សិលមិញ ក្រុម​កីឡាករ​កម្ពុជាសុទ្ធតែ​ទទួលបាន​ជ័យជម្នះ​លើ​កីឡាករ​ប៊ូ​តាន ក្នុងនោះ​កីឡាករ​ខ្មែរ​-​អាមេរិក​ Matthew David Krusling ​បាន​យកឈ្នះ​កីឡាករ​ Tenzin Singye Do ​ដោយ​លទ្ធផល ៧-៦ និង ៦-៣។ រីឯ​កីឡាករ ប៊ុន កេ​ន្នី បាន​យកឈ្នះ​កីឡាករ​ Tenzin Wangchuk ​ដោយ​លទ្ធផល ៦-០ និង ៦-០ និង​ចុងក្រោយ​វិញ្ញាសា​វាយ​គូ កីឡាករ ឡុង សំនៀង និង ទេព ធី​ម៉ូ​ធី បាន​យកឈ្នះ​ក្រុម​ប៊ូ​តានក្នុង​លទ្ធផល ៦-០ និង ២-០។​​នេះ​គឺជា​ការប្រកួត​ដំបូង​ក្នុង​ពូ​ល​ A ​ខណៈ​ប្រកួត​បន្ទាប់​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា នឹង​បន្ដ​ជួប​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លីនា​ថ្ងៃទី​១៨-​តុលា និង​ជួប​ក្រុម​ជម្រើសជាតិ​ទូក​មេ​នី​ស្ថាននា​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ ខាងមុខ។ បន្ទាប់ពី​បញ្ចប់​ការប្រកួត​វិលជុំ​ក្នុង​ពូ​ល​នីមួយៗ ក្រុម​ឈរ​លេខ​១ និង​លេខ​២ នឹងត្រូវ​ប្រកួត​ខ្វែង​ពូ​លដើម្បី​ស្វែងរក​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ។ រីឯ​ក្រុម​ទទួលបាន​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រនឹង​ទទួលបាន​កៅអី​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

ឯកឧត្ដម​បណ្ឌិត ថោង ខុន​៖ ការទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់​ពី​ OCA ​ផ្ដើមចេញពី​កត្ដា​សន្ដិភាព​

2022/10/18 04:58:35 pm        74
​អូឡាំពិក៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​បាន​គូសបញ្ជាក់ថា ការទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត​ «​ខ្សែ​កមាស​» ​ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ (OCA) ​កាលពី​ថ្មីៗ ផ្ដើមចេញពី​កត្ដា​សន្ដិភាពក្រោម​ការដឹកនាំយកចិត្តទុកដាក់ និង​ជួយ​ជ្រោមជ្រែង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​បែបនេះក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរាប់​ថយក្រោយ ២០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កាលពី​ថ្មីៗ។ ឯកឧត្តម​បានចាត់ទុក​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្ដុង្គ​ឧ​ត្ត​ម​នេះ គឺជា​គ្រឿង​ឥស្សរិយ​យ​ដ៏​មាន​សារៈសំខាន់សម្រាប់​ចលនា​អូឡាំពិក​កម្ពុជា ដែល​បានមកពី​កិច្ចសហការ និង​ការខិតខំ​ប្រឹងប្រែង រវាង​ប្រតិបត្តិ​ករ​ចលនា​អូឡាំពិក និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែលជា​អ្នក​នាំមក​សុខសន្ដិភាព​ពេញលេញ នាំ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យក្នុងនោះ​ក៏មាន​វិស័យ​កីឡា​ផងដែរ។​​​សូម​រំ​ឭ​កថា ឯកឧត្តម​បណ្ឌិត ថោង ខុន បានទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត​ «​ខ្សែ​កមាស​» ​ពី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ចំពោះ​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែងក្នុងការ​ជំរុញ​ចលនា​អូឡាំពិក​កម្ពុជា ក៏ដូចជា​ចលនា​អូឡាំពិក​អន្ដរជាតិ ដែល​ពិធី​ប្រគល់​-​ទទួល​គ្រឿង​ឥស្សរិយយស​នេះ ធ្វើឡើង​អំឡុងពេល​កម្ពុជាទទួល​រៀបចំ​មហា​សន្និបាត​ OCA ​លើក​ទី​៤១ កាលពីដើម​ខែតុលា​កន្ល​ង​ទៅ ដោយ​ពិធី​បើក​បាន​ប្រព្រឹត្តទៅក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​មាន​ឥស្សរជន ថ្នាក់ដឹកនាំ ចលនា​អូឡាំពិក​អាស៊ី និង​អន្ដរ​ជាតិប្រមាណ ៤០០នាក់មកពី ៥៥​ប្រទេស​ចូលរួម​មហាសន្និបាត​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

Alex Rins ឈ្នះ​ការប្រណាំង​ម៉ូតូ GP នៅ​អូស្ត្រាលី​ក្រោយ​វ៉ា Bagnaia ជុំ​ចុងក្រោយ​

2022/10/17 10:16:15 pm        60
​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​អេ​ស្ប៉ា​ញ Alex Rins បាន​ប្រជែង​ឈ្នះ​ការប្រណាំង​ម៉ូតូ GP នៅ​ទឹកដី​អូស្ត្រាលី​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ក្រោយ​វ៉ា Francesco Bagnaia នៅ​ជុំ​ចុងក្រោយ​។ ​កីឡាករ​របស់​ក្រុម​ប្រណាំង Suzuki, Alex Rins បាន​វ៉ា​ផុត Francesco Bagnaia មុន​បន្តទៅ​វ៉ា​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ Marc Marquez ម្នាក់ទៀត​ដើម្បី​មក​ដល់ទី​ព្រ័ត្រ​មុនគេ​។ ​​Marc Marquez ទទួលបាន​ចំណាត់ថ្នាក់​លេខ២ ក្នុងការ​ប្រកួត​នេះដែលជា​លើក​ទី១០០ សម្រាប់ Marquez ឈរលើ​វេទិកា​កិត្តិយស​។ ​ចំណែក​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​បារាំង Fabio Quartararo មិន​អាច​បញ្ចប់​ការប្រកួត​បាន​ឡើយ ដែល​ធ្វើឱ្យ​តារាង​អ្នក​ឈរ​កំពូល​ចំណាត់ថ្នាក់​ពិភព​លោក​ត្រូវ​ធ្លាក់​ទៅលើ Francesco Bagnaia ដែល​បាន​លេខ៣ ពី​ការប្រកួត​នៅ​អូស្ត្រាលី​នេះ​។ ​គម្លាត​រវាង​អ្នក​លេខ ១ និង​លេខ ២ នៅពេលនេះ​មាន​ត្រឹម ១៤ពិន្ទុ​ប៉ុណ្ណោះ​ខណៈ​ការប្រកួត​នៅសល់​ត្រឹម ២ទីលាន​ទៀត​ប៉ុណ្ណោះ​គឺ​នៅ​ម៉ាឡេស៊ី និង​ចុងក្រោយ​នៅ Valencia ប្រទេស​អេ​ស្ប៉ា​ញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Reece James នឹង​អវត្តមាន​ពី World Cup ដោយសារ​របួស​ជង្គង់​

2022/10/17 09:45:21 pm        64
​បាល់ទាត់៖ ​ខ្សែការពារ​ស្លាប​ស្តាំ​នៃ​ក្រុម​ជំរើសជាតិ​អង់គ្លេស Reece James នឹង​អវត្តមាន​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំនេះ​ដោយសារ​របួស​ជង្គង់​។​ ​កីឡាករ​វ័យ ២២ឆ្នាំ​ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ១៥លើក​រូបនេះ​បានទទួល​រង​របួស​ជង្គង់​នៅពេល Chelsea យកឈ្នះ​នៅ​ទឹកដី AC Milan ២-០ សប្តាហ៍​មុន​។ ​​បើតាម​អាកា​រៈរ​បួស​របស់ Reece James នឹងត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោចណាស់ ៨សប្តាហ៍ ​ខណៈដែល World Cup សល់​ពេល​តែ ៥សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ឈានចូល​មកដល់​។ ​ខ្សែការពារ​ស្តាំ​របស់​អង់គ្លេស​ ២រូប​ទៀត​ក៏​កំពុងមាន​បញ្ហា​របួស​រួមមាន​ខ្សែការពារ Man City, Kyle Walker និង​ខ្សែការពារ Liverpool, Trent Alexander-Arnold​។ ​Kyle Walker បាន​របួស​ និង​ឈានដល់​ការវះកាត់​ក្រលៀន ស្រប​ពេល​ដែល Arnold មាន​របួស​កជើង​ពេល​ជួប Arsenal​។ ​ជម្រើសជាតិ​តែមួយ​ទៀត​របស់​អង់គ្លេស​នៅ​តំបន់​ការពារ​ស្តាំ​នេះ​គឺ​ខ្សែការពារ Newcastle, Kieran Tippier​។ ​ក្រុម​អង់គ្លេស​នឹង​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​នៅ World Cup ជួប​ជាមួយ​អ៊ីរ៉ង់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Deontay Wilder ផ្តួល Robert Helenius ត្រឹម​ទឹក​ទី​១ ក្នុងការ​ត្រលប់មក​សង្វៀន​វិញ​លើកដំបូង​ក្នុង​រយៈពេល ១ឆ្នាំ

2022/10/17 09:17:37 pm        239
​ប្រដាល់៖ ​អតីត​ជើងឯក​ប្រដាល់​ទំងន់​ធ្ងន់​ពិភពលោក Deontay Wilder បាន​ផ្តួល Robert Helenius ត្រឹម​ទឹក​ទី១ ប៉ុណ្ណោះក្នុង​ការវិល​ឡើង​សង្វៀន​វិញ​លើកដំបូង​ក្នុង​រយៈពេល ១ឆ្នាំ​។ ​​កីឡាករ​អាមេរិក​វ័យ ៣៦ឆ្នាំ​រូបនេះបាន​ឡើង​សង្វៀន​លើកដំបូង ​តាំងពី​ប្រកួត​ចុងក្រោយ​កាលពី​ខែតុលា​ឆ្នាំមុន​ដែល​ចាញ់ Tyson Fury លើក​ទី២​។ ​​Wilder បាន​ប្រើ​កណ្តាប់​ដៃស្តាំ​វាយ​ចំ​ពេញ​ផ្ទៃមុខ​របស់​គូប្រកួត​សញ្ជាតិ​ហ្វាំ​ង​ឡង់ Robert Helenius នៅ​វិនាទី​ចុងក្រោយ​នៃ​ទឹក​ទី១​។ ​​ជ័យជំនះ​របស់ Deontay Wilder លើ Robert Helenius នៅ​កីឡដ្ឋាន Barclays Center គឺជា​ជ័យជំនះ​លើក​ទី៤៣ ចាញ់ ២ប្រកួត​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន ដែល​ក្នុងចំណោម ៤៣លើក​នោះ​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់ ៤២លើក​។ ​​បរាជ័យ​តែ​ពីរលើក​គត់​របស់ Wilder គឺ​ចាញ់ Tyson Fury ទាំងពីរ​លើក​ដែល​ធ្វើ​ឱ្យគេ​បាត់បង់​ខ្សែប្រយុទ្ធ WBC ដែល​ពាក់​តាំងពី​ឆ្នាំ២០១៥​។ ​​គោលដៅ​បន្ទាប់​របស់ Wilder គឺ​ជួប​មិត្ត​រួម​ជាតិ​អាមេរិក Andy Ruiz រឺ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk ហើយក៏​នៅតែ​សង្ឃឹមថានឹង​អាច​ជួប​ជាមួយ Anthony Joshua ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Union Berlin ឡើង​នាំ​មុខដាច់ ៤ពិន្ទុ​នៅ Bundesliga ក្រោយ​ឈ្នះ Dortmund

2022/10/17 07:38:02 pm        114
​បាល់ទាត់៖ ​ក្រុម Union Berlin បាន​បន្ត​រក្សា​ការ​នាំមុខ​របស់ខ្លួន​នៅ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga និង​ពន្លាត​ពិន្ទុ​នាំមុខ​ដាច់​ដល់ ៤ពិន្ទុ​ពី​ក្រុម​លេខ២​។ ​​ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Janik Haberer ក្នុង​ចន្លោះពេល ១៣នាទី គ្រប់គ្រាន់​ល្មម​សម្រាប់ Union Berlin យកឈ្នះ Borussia Dortmund ២-០ ក្នុង​សប្តាហ៍​ទី១០ នៃ​ក្របខណ្ឌ Bundesliga​។​ ​​យោងតាម​លទ្ធផល​នេះ​ធ្វើឱ្យ Union Berlin ជា​ក្រុម​ការពារ​បានល្អ​ជាងគេ​គិត​ត្រឹម​សប្តាហ៍​ទី១០ នេះ​ដោយ​របូតគ្រាប់​បាល់​ត្រឹម ៦គ្រាប់​ប៉ុណ្ណោះ​ស៊ុត​បញ្ចូល​ទី​គេ ១៨គ្រាប់ ចំណេញ ១២គ្រាប់​មាន ២៣ពិន្ទុ​។ ​​Freiburg ដែល​ដំបូង​ឈរ​លេខ២ បាន​រង​បរាជ័យ​នៅ​ទឹកដី Bayern Munich ៥-០ យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​ផងដែរ​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Bayern Munich ឡើងមក​លេខ២ ក្នុង​តារាង​មាន ១៩ពិន្ទុ​តាម​ពីក្រោយ Union Berlin ៤ពិន្ទុ ​និង​នាំមុខ​ក្រុម​លេខ៣ Freiburg ១ពិន្ទុ​។ ​ចំណែក Borussia Dortmund ធ្លាក់​ទៅ​លេខ៨ មាន​ត្រឹម ១៦ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជំនួប El Clasico លើក​ទី២៥០ Real Madrid យកឈ្នះ Barcelona ៣-១

2022/10/17 07:16:40 pm        85
​បាល់ទាត់៖ ​ក្រុមបាល់ទាត់ FC Barcelona បាន​ស្គាល់​បរាជ័យ​លើកដំបូង​ក្នុង​រដូវ​កាល​នេះ​ចំ​ជំនួប El Clasico លើក​ទី២៥០ ក្នុង​ប្រវត្តិសាស្ត្រ​ដោយ Real Madrid យកឈ្នះ ៣-១​។ ​​Real Madrid បាន​បើក​ការនាំ​មុខមុន​ដោយ Karim Benzema មុនពេល​ដែល Federico Valverde បង្កើន​ការនាំ​មុខ ២គ្រាប់​មុន​ចប់​វគ្គ​ទី១​។ ​​Barcelona ជា​ក្រុម​មានប្រៀប​នៅ​វគ្គ​ទី២ ដោយមាន​ការគ្រប់គ្រង​បាល់​ច្រើន និង​ឱកាស​ជា​ច្រើនតែ​មិនបាន​សំរេច​ ពោលគឺ​ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​នាទី​ទី៨៣ ទើប​អតីត​ខ្សែប្រយុទ្ធ Manchester City, Ferran Torres តាម​ពីក្រោយ​វិញ​បាន​មួយ​គ្រាប់​។​​យ៉ាងណាក្តី​មុន​ចប់ Real Madrid ក៏​បន្ថែម​គ្រាប់​ចុងក្រោយ​ដោយ Rodrygo នៅ​នាទី​ទី៩០+១ ដោយ​ពិន័យ ១១ម៉ែត្រ​។ ​​នេះ​ជា​ជ័យជំនះ​លើក​ទី១០១ សម្រាប់ Real Madrid ក្នុងជំនួប El Clasico នេះ​ខណៈ Barcelona ឈ្នះ​សរុប ១១៧ប្រកួត​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Real Madrid ឡើងមក​នាំមុខ​ដាច់​ ៣​ពិន្ទុ​ពីលើ​ក្រុម​លេខ២ Barcelona ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM
ប្រធានចារកម្មទួរគី និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាអំពីផែនទីផ្លូវសម្រាប់ដំណាក់កាលទី២នៃផែនការសន្តិភាពហ្កាហ្សា
08/04/2026 07:08 PM
ព្រះរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត និងប្រធានាធិបតីទួរគី ពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងការវាយប្រហារនៅសមុទ្រក្រហម
08/04/2026 07:08 PM
អាជ្ញាធរ៖ ជនអន្តោប្រវេសន៍ជាង ១៥០នាក់ ត្រូវបានសង្គ្រោះ ក្រោយ​ទូក​មាន​អគ្គិភ័យ​​​ នៅច្រកសមុទ្រអង់គ្លេស
08/04/2026 07:08 PM