កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក

ព័ត៌មានកីឡា

សហព័ន្ធ​បាល់ទះ​ចាត់​ទុក​ជំនួប​មិត្តភាព​ជាមួយ​សិង្ហ​បុរី​គឺជា​ឱកាស​ពិសេស​សម្រាប់​កីឡាករ​បម្រុង​

2022/10/14 06:03:57 pm        138
​បាល់ទះ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរីនា​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​ស្អែក​នេះ ក្នុងឱកាស​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២។ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​ចាត់​ទុ​ការ​ជំនួប​មិត្តភាព​នេះ គឺជា​ឱកាស​វាស់​ស្ទង់​សមត្ថភាព​កីឡាករពិសេស​កីឡាករ​បម្រុង ដើម្បី​បង្ហាញ​ពី​គុណ​តម្លៃ​របស់ខ្លួនដល់​គ្រូបង្វឹក។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក​បាន​អញ្ជើញ​ទទួល​ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ របស់​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីកាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ។ ស្របតាម​ការណែនាំ​រប​ស់​ថ្នាក់ដឹកនាំ​សហព័ន្ធ មន្ដ្រីជាន់ខ្ពស់​កីឡាបាល់ទះ​កម្ពុជា បានបង្ហាញ​ការស្វាគមន៍ និង​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ ចំពោះ​ក្រុម​ភ្ញៀវ​សិង្ហ​បុរីដែល​ដឹកនាំ​ដោយ​លោក​ Chia Min Chong ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​សិង្ហ​បុរី។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា សិង្ហ​បុរីគឺជា​ក្រុម​ខ្លាំង​មួយ។ ដូច្នេះ​ជំនួប​មិត្តភាព​ស្អែក​នេះនឹង​ផ្ដល់នូវ​ផលចំណេញ​ច្រើន សម្រាប់​ក្រុម​ទាំងពីរ ពិសេស​កម្ពុជា ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ប៉ុន្ដែ​មានឱកាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ កីឡាករ​ទាំងអស់ត្រូវ​ខំប្រឹង ខណៈ​ក្រុមការងារ​គ្រូ​នឹង​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ថ្មីៗ​បាន​លេង។ នេះ​ក៏​ជា​វិញ្ញាសា​ថ្មី​មួយសម្រាប់​គ្រូបង្វឹក ៣​សាសន៍មាន​ចិន គុយបា និង​កម្ពុជា ដើម្បី​តាម​ដាន ដាក់ពិន្ទុ ដោយ​តម្លាភាព​បំផុត។​​​លោក​បន្ថែមថា ក្រៅពី​ការប្រកួត​មិត្តភាព​ជាមួយ​សិង្ហ​បុរី ក៏ដូចជា​ការត្រៀម​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​គុយបានា​ថ្ងៃទី​២០ ខែ​តុលា សហព័ន្ធ​ក៏មាន​ផែនការ​បញ្ជូន​ក្រុម​ជម្រើសជាតិ ទៅ​ប្រកួត​មិត្តភាព​នៅក្រៅ​ប្រទេស ដើម្បី​សម្រួច​សមត្ថភាព​ឆ្ពោះទៅ​សម្រេច​គោលដៅ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​​ ​គួរ​ដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​សិង្ហ​បុរីនឹង​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​១៥ ខែតុលា​ស្អែក​នេះនៅ​កីឡដ្ឋាន​ព្រី​នស៍ ដើម្បី​អបអរសាទរ​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ខណៈ​សំបុត្រ​ចូល​ទស្សនាការ​ប្រ​កួ​មិត្តភាព​អន្ដរជាតិ​នេះគឺមាន​តម្លៃ ៨​ពាន់​រៀល៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​ចំបាប់ ១០​រូបត្រឡប់មកពី​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់ប្រកបដោយ​ផ្លែ​ផ្កាសម្រាប់​ត្រៀម​ស៊ី​ហ្គេម​

2022/10/14 05:46:55 pm        73
ចំបាប់៖ ​កីឡាករ​ចំបាប់​ជម្រើសជាតិ​កម្ពុជា ១០​រូបបាន​ត្រឡប់​មកដល់​មាតុភូមិជាមួយ​លទ្ធផល​ផ្លែផ្កា​ដ៏​ល្អប្រសើ របន្ទាប់ពី​បោះ​ជុំរុំ​ហ្វឹកហាត់​ជិត ២​ខែនៅ​ប្រទេស​អ៊ីរ៉ង់លើ​ប្រភេទ​កីឡា​ចំបាប់​ Freestyle and Greco-Romance ​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក កាង ដែន​ពិសិដ្ឋ គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជាបាន​ឲ្យ​ដឹងថា កីឡាករ​ទាំង ១០​រូបបានធ្វើ​ដំណើរ​មកដល់​កម្ពុជាកាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ពួកគេ​បាន​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់ចាប់ពី​ថ្ងៃទី​១៣ ខែកញ្ញារហូតដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២២ ក្រោម​គម្រោង​ថវិកា​របស់​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣​ (CAMSOC)។​ ​បន្ទាប់ពី​ហ្វឹកហាត់​នៅ​ទីនោះ លោក​សង្កេតឃើញ​សមិទ្ធផល​របស់​កីឡាករ​ម្នាក់ៗមានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដ្បិត​នៅ​ទីនោះសម្បូរ​ដៃគូ​ប្រកួត និង​មាន​ក្លិប​ច្រើន​ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ពោលគឺ​រំ​លង ១​ថ្ងៃ​ប្រកួត​ម្ដង ដែល​ជំរុញ​ឲ្យ​ពួកគេ​អភិវឌ្ឍន៍​សមត្ថភាព​កាន់តែ​ល្អប្រសើរ។​ ​បន្ថែម​លើ​នេះកីឡាករ​ទាំង ១០​រូបបាន​ត្រៀម​ការប្រកួត​ជាច្រើន​ទៀតដើម្បី​ត្រៀម​ស៊ី​ហ្គេម ដូចជា​ការប្រកួត​ Maharani Cup I Senior National Championship in Medan 2022 នៅ​ឥណ្ឌូនេស៊ីពីថ្ងៃ​ទី​២៨ ខែតុលាដល់​ថ្ងៃទី​០១ ខែវិច្ឆិកា និង​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍នៅ​កម្ពុជាពីថ្ងៃ​ទី​១៦-១៨ ខែធ្នូ ឆ្នាំ​២០២២ និង​ការប្រកួត​ជើងឯក​អាស៊ីនា​ដើម​ឆ្នាំក្រោយ​ជាដើម។​​លោក កាង ដែន​ពិសិដ្ឋ តាមរយៈ​នេះធ្វើ​ឲ្យ​សហព័ន្ធ​មានសង្ឃឹម​ខ្ពស់​លើ​ពួកគេ ក្នុងការ​ប្រជែង​រក​មេដាយ​ច្រើននៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំក្រោយ។ ទោះបី​មិនអាច​សន្និដ្ឋាន​មុន​ថានឹង​ឈ្នះ​មេដាយមាស ប្រាក់ ឬ​សំរឹទ្ធ តែ​ផ្អែកលើ​គុណ​ផល​របស់​កីឡាករ​កម្ពុជា​ពេលនេះ លោក​មាន​ជំនឿ​យ៉ាង​មុតមាំ ពួកគេ​នឹង​អាច​ដណ្ដើម​មេដាយ​បាន​ច្រើន​ជូន​ជាតិ។​ ​គួរ​ដឹងថា កីឡាករ ១០​រូបដែល​ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់ រួមមាន​កីឡាករ ឃុន ប៊ុន​ណា​, ​ហេង វុទ្ធី​, ​ជុន ធួន​, ​ចាប សុខលី​, ​សឿន សុភា​ស់​, ​ថាច សុជាតិ​, ​លឹម សុខ​លាង​, ​អ៊ុ​ល សៅ​ហ៊ាង​, ​ឈឿន ឈាង និង ឈឿង វាសនា ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​អ៊ីរ៉ង់លោក​ Ghasemi Komeil​។ ក្រៅពី​ពួកគេ សហព័ន្ធ​ក៏បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ១៥​រូប​ផ្សេងទៀតទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ចិន ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

សិង្ហ​បុរី​មកដល់​កម្ពុជាត្រៀម​ប្រកួត​មិត្តភាពអបអរ​ពិធី​បើក​ពាន​បាល់ទះ​សម្ដេច​តេ​ជោចុង​សប្ដាហ៍​នេះ

2022/10/14 05:26:56 pm        112
​បាល់ទះ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​សិង្ហ​បុរី បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ​ហើយកាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​ ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា អបអរសាទរ​ពិធី​បើក​ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​ចុង​សប្ដាហ៍​នេះនៅ​សាល​ទីលាន​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍។​ ​ដំណើរ​មកដល់​កម្ពុជា​នេះត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជានៅ​អាកាស​ដ្ឋា​ន​អន្ដរជាតិ​ភ្នំពេញ។​ ​លោក​ Chia Min Chong ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​សិង្ហ​បុរី ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បាន​ថ្លែងអំណរគុណ​កម្ពុជាដែល​បានរៀបចំ​ជំនួប​មិត្តភាព​នេះ​ឡើង ហើយ​លោក​ពិតជា​រីករាយដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ដូចជា​កម្ពុជា។​ ​បន្ថែម​លើ​នេះលោក​បាន​ថ្លែង​កោតសរសើរ ចំពោះ​ភាព​រីកចម្រើននៃ​វិស័យ​បាល់ទះ​កម្ពុជា ហើយ​លោក​រំពឹងថា នៅ​ថ្ងៃ​អនាគតកម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដ៏​មាន​សក្ដានុពល​លើ​វិស័យ​បាល់ទះ​នេះ។ លោក​សង្ឃឹមថា ការប្រកួត​ជាមួយ​កម្ពុជានឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​សម្រាប់​ក្រុម​ខ្លាំង សម្រាប់​ត្រៀម​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផងដែរ។​​គួរ​ដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​សិង្ហ​បុរីនឹង​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​១៥ ខែតុលានៅ​កីឡដ្ឋាន​ព្រី​នស៍ ដើម្បី​អបអរសាទរ​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២។ ការប្រកួត​នេះក៏មាន​ការលក់​សំបុត្រ​ផងដែរក្នុងតម្លៃ ៨​ពាន់​រៀល។​ អ្វីដែល​ពិសេសដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ធំ នៃ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក្រៅពី​ការប្រកួត​មិត្តភាព​ជាមួយ​សិង្ហ​បុរី សហព័ន្ធ​ក៏​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិ ១​ប្រកួត​ទៀតរវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​គុយបានា​ថ្ងៃទី​២០ ខែតុលា​ខាងមុខ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

Australian Open បើកឲ្យកីឡាករ​-​កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួម​ប្រកួត​វិញ​បាន​

2022/10/13 10:21:03 pm        57
​វាយកូនបាល់៖ ​កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​រុស្ស៊ី និង​បេឡា​រុស​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួមការ​ប្រកួត Grand Slam, Australian Open វិញ​បាន​ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Craig Tiley នាយក​គ្រប់គ្រង​ទូទៅ​ព្រឹត្តិការណ៍​។ ​​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​បាន​ហាមឃាត់​មិនឱ្យកីឡាករ​-​កីឡា​ការិនី​វាយ​កូន​បាល់​រុស្ស៊ី និង​បេឡា​រុសចូលរួម​ការប្រកួត​ឡើយ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នាពេល​កន្លងមក ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​កន្លងមក French Open និង US Open បាន​អនុញ្ញាត​ឱ្យ​ប្រកួត​ធម្មតា​តែ​មិន​ស្ថិត​ក្រោម​ទង់ជាតិ​រុស្ស៊ី រឺ​បេឡា​រុស លើកលែង Wimbledon មិន​ត្រូវ​បាន​អនុញ្ញាត​។ ​ដោយឡែក​សម្រាប់​បញ្ហា​របស់ Novak Djokovic នឹងមិន​មានការ​ហាម​ឃាត់​ឡើយ តែ​អាស្រ័យ​លើ​ទិដ្ឋាការ​ដែល​ត្រូវ​បាន​ហាមឃាត់​កាលពី​ខែ​មករា ​ដែល​ហាម​ចូល​ទឹកដី​អូស្ត្រាលី​នោះ​ត្រូវ​បាន​បើកចំហ​ឡើងវិញ​។​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​រូបនេះ​ត្រូវ​បណ្តេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង Melbourne កាលពី​ខែមករា​ ជុំវិញ​រឿង​ទិដ្ឋាការ​ដែល​មិនមាន​អម​បញ្ជាក់​ជាមួយ​កាត​វ៉ាក់សាំង​ដែល​សាមីខ្លួន Djokovic ប្រកាសថា​មិន​ចាក់​វ៉ាក់សាំង​ឡើយ ទោះ​គេ​មិនឱ្យ​ប្រកួត​មួយជីវិត​ក្តី​។ ​Novak Djokovic ធ្លាប់បាន​និយាយ​កាលពី​ខែ​មុន​ដែរ​ថា កំពុង​រង់ចាំ​ដំណឹង​ល្អ​ពី​អាជ្ញាធរ​អូស្ត្រាលី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង​គាំទ្រ​លោក Gianni Infantino ជា​បេក្ខភាព​ប្រធាន FIFA មួយ​អាណត្តិ​ទៀត

2022/10/13 09:39:31 pm        85
​បាល់ទាត់៖ សហព័ន្ធ​បាល់ទាត់​ទ្វីបអាមេរិក​ខាងត្បូង CONMEBOL បានប្រកាស​ជំហរ​គាំទ្រ​លោក Gianni Infantino ជា​បេក្ខភាព​ប្រធាន FIFA មួយ​អាណត្តិ​ទៀត​។ ​​FIFA នឹង​ឈានដល់​មហាសន្និបាត​លើក​ទី៧៣ របស់ខ្លួន អម​ជាមួយនឹង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​នៅ​អាណត្តិ​ថ្មី​នៅ​ខែមីនា​ឆ្នាំ​ក្រោយនេះ​។​​បុរស​វ័យ ៥២ឆ្នាំ Gianni Infantino នឹង​ឈរឈ្មោះ​ក្នុង​អាណត្តិ​ទី៣ របស់ខ្លួន​ក្រោយ​ឈ្នះឆ្នោត​ជា​ប្រធាន FIFA ដំបូង​នៅ​ឆ្នាំ២០១៦ យកឈ្នះ​លោក Sheikh Salman ដែល​កាន់តំណែង​បន្ត​ពី​ការចាកចេញ​របស់លោក Sepp Blatter​។ ​​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ CONMEBOL នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ឱ្យដឹងថា បន្ទាប់ពី​មានការ​ពិភាក្សា​ជុំវិញ​ស្ថានភាព​បាល់ទាត់​​បច្ចុប្បន្ន និង​ចក្ខុវិស័យ​នាពេល​អនាគត​របស់​បាល់ទាត់​អាមេរិក​ខាងត្បូង និង​ពិភពលោក សមាជិក​របស់ CONMEBOL ទាំងអស់​សុទ្ធតែ​គាំទ្រ​បេក្ខភាព​លោក Gianni Infantino ដើម្បី​ធ្វើជា​ប្រធាន FIFA មួយ​អាណត្តិ​ទៀត​។ ​​មិន​​ត្រឹមតែ CONMEBOL ទេ​កាលពីពេល​ថ្មីៗ​នេះ សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC និង​សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក CAF សុទ្ធតែ​ប្រកាស​ជំហរ​គាំទ្រ​លោក Gianni Infantino ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា ៣៨​ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន ៧ នឹង​ត្រូវ​រៀបចំ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣

2022/10/13 07:17:37 pm        85
​កីឡា​ជាតិ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​កីឡា​ចំនួន ៣៨​ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិក​ចំនួន ៧​ប្រភេទ ដើម្បី​រៀបចំ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ។​ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង ស្ដីពី​ការរៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ដែល​រៀបចំឡើង​ក្រោម​កិច្ចសហការ​ចាំ​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​ទាំង ៣៨ នា​ខែក្រោយ។​ កីឡា​ទាំង ៣៨​ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន ៧ គឺមាន​វិញ្ញាសា​ប្រកួត​សរុប​ចំនួន ៤០៥​វិញ្ញាសាដែល​ត្រូវធ្វើឡើង​នៅ ៥​ទីតាំង​ផ្សេងៗ​គ្នារួម​មា​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ដែលជា​គោលដៅ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ព្រឹត្តិការណ៍​នេះធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​ចំនួន ៥ រួមមាន​៖ ១-ផ្ដល់ឱកាស​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ បាន​ដាក់​មន្ដ្រី​បច្ចេកទេសដែល​បាន​បណ្ដុះបណ្ដាល​រួច ​ឲ្យ​អនុវត្ត​ការរៀបចំ​ការប្រកួត​ជាក់ស្ដែង​លើ​ទីលាន ដើម្បី​ទទួល​បាន​ចំណេះដឹង និង​បទពិសោធន៍។ ២-កីឡាករ-កីឡាការិនី​បាន​វាស់​ស្ទង់​គុណ​ផល​កីឡា និង​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការប្រកួត​។ ៣-រៀបចំ​ទីលាន​ប្រកួត​ឲ្យ​ស្របតាម​ស្ដង់ដារ​តំបន់។ ៤-រៀបចំ​ពិធី​បើក​-​បិទ​ឲ្យ​ស្របតាម​ស្ដង់ដារ​ស៊ីហ្គេម​។ ៥-ជា​ការ​សាកល្បង​ចុងក្រោយ ​សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​យោងតាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា សម្រាប់​ពិធី​បើក​ការប្រកួត​ផ្លូវការគ្រោង​ធ្វើឡើង​នា​ថ្ងៃទី​២១ ខែវិច្ឆិកា និង​ពិធី​បិទនា​ថ្ងៃទី​៣០ ខែវិច្ឆិកានៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

Spurs ឡើង​លេខ១ ក្នុង​ពូ​ល​ក្រោយ​វាយបក​ពីក្រោយ​យកឈ្នះ Frankfurt ៣-២

2022/10/13 06:50:22 pm        146
​បាល់ទាត់៖ ​ក្រុម Tottenham Hotspur បាន​ឡើង​មកឈរ​កំពូល​គេ​វិញ​ក្នុង​ពូ​ល D នៃ​ក្របខណ្ឌ UEFA Champions League ក្រោយ​វាយបក​ពីក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ Eintracht Frankfurt ៣-២​។ ​​ក្រុម​ជើងឯក Europa League រដូវ​កាល​មុន Frankfurt ចាប់ផ្តើម​បានល្អ​ដោយ​កីឡាករ​ជប៉ុន Daichi Kamada បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៤​។ ​យ៉ាងណាក្តី​ក្រុម​របស់លោក Antonio Conte បាន​ឆ្លើយតប​រហ័ស​ដោយ​វាយបក​ពីក្រោយ ៣គ្រាប់​វិញ​ក្នុង​វគ្គ​ទី១ នេះ​ដោយ​ពីរ​គ្រាប់​ធ្វើបាន​ដោយ Heung-min Son និង Harry Kane មួយ​គ្រាប់​ដែល​បាល់​ពិន័យ ១១ម៉ែត្រ​។ ​​Frankfurt សល់​គ្នា​តែ​ ១០​នាក់​នៅ​វគ្គ​ទី២ នាទី​ទី៥៩ នៅពេល​កីឡាករ​ប្រេ​ស៊ី​ល Tuta ទទួលបាន​កាត​លឿង​ទី២ បណ្តេញ​ចេញពី​ការប្រកួត តែ​ក្រុម​ភ្ញៀវ​នៅតែ​អាច​រកបាន​ ១គ្រាប់​វិញ​ដោយ Faride Alidou នៅ​នាទី​ទី៨៧។​​លទ្ធផល​នេះ​ធ្វើឱ្យ Spurs ឡើងមក​ឈរលើ​គេ​មាន ៧ពិន្ទុ ​ខណៈ Marseille យកឈ្នះ​នៅ​ទឹកដី Sporting Lisbon ២-០ ឡើង​មកឈរ​លេខ២ មាន ៦ពិន្ទុ, Sporting លេខ៣ មាន ៦ពិន្ទុ និង Frankfurt ក្រោម​គេ​មាន ៤ពិន្ទុ​។ ​បួន​ក្រុម​ក្នុង​ពូ​ល D សុទ្ធតែ​នៅមាន​ឱកាស​ឡើង​វគ្គ​បន្ត​ទាំងអស់ ​ខណៈ​ប្រកួត​បន្ទាប់ Spurs ទទួល Sporting និង Frankfurt ទទួល Marseille៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich ឡើង​វគ្គ ១៦ក្រុម ១៥រដូវ​កាល​ជាប់​គ្នា​ តែ Barcelona ប្រឈម​ធ្លាក់

2022/10/13 06:18:09 pm        99
​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich បាន​កក់​កៅអី​នៅ ១៦ក្រុម​ចុងក្រោយ UEFA Champions League ១៥រដូវ​កាល​ជាប់​គ្នា​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Viktoria Plzen ៤-២​។ ​​ស្រប​ពេលដែល​ទម្រង់​លេង​ធ្លាក់​នៅក្នុង​លី​គ​ដែល​ឈ្នះ​តែ ៤ប្រកួត​ក្នុងការ​ចាប់ផ្តើម ៩ប្រកួត​រដូវ​កាល​នេះ Bayern Munich ឈ្នះ​ទាំង ៤ប្រកួត​នៅក្នុង​ពូ​ល C ក្របខណ្ឌ UCL រដូវ​កាល​នេះ​ដែល​រួមមាន​ស៊ុត​បញ្ចូល​ទី​គូប្រកួត​សរុប ១៣គ្រាប់​។ ​​បួន​គ្រាប់​នាំ​មុខមុន​ក្នុង​វគ្គ​ទី១ ដោយ Sadio Mane, Thomas Muller និង Leon Goretzka ពីរ​គ្រាប់​ម្នាក់ឯង មុន​ពេលដែល​ម្ចាស់ផ្ទះ​ឆែក​តាម​បាន​ពីរ​គ្រាប់​វិញ​នៅ​វគ្គ​ទី២​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Julian Nagelsmann មាន ១២ពិន្ទុ​ពេញ​ដាច់​ក្រុម​លេខ២ Inter Milan ៥ពិន្ទុ និង​ដាច់​ក្រុម​លេខ៣ Barcelona ៨ពិន្ទុ​។​​ក្រុម​អេ​ស្ប៉ា​ញ Barcelona កំពុង​ប្រឈម​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នេះ​ក្រោយ​ស្មើ ៣-៣ ទល់នឹង Inter Milan ក្នុង​ទឹកដី​ខ្លួនឯង​។ ​​Ousmane Dembele បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៤០ តែ Inter Milan ក៏​វាយបក​វិញ ២គ្រាប់​ដោយ Barella និង Lautaro Martinez​។ ​​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski នៅតែ​បន្ត​ការ​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន ​ក្រោយ​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី៨២ និង ៩០+២ ដែលជា​គ្រាប់​តាម​ស្មើ​បន្ទាប់ពី Inter Milan នាំមុខ ៣-២ ត្រឹម​នាទី​ទី៨៩ ដោយ Robin Gosens​។ ​ប្រកួត​បន្ទាប់ Inter Milan ទទួលភ្ញៀវ Viktoria Plzen ខណៈ Barcelona ទទួល Bayern Munich៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Club Bruges ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UCL លើកដំបូង​ ក្រោយ​ស្មើ​នៅ​ទឹកដី Atletico Madrid

2022/10/13 05:54:21 pm        233
​បាល់ទាត់៖ ​ក្រុម​ជើងឯក​លី​គ​ប៊ែ​ល​ហ្ស៊ិ​ក ១៨សម័យ Club Bruges បាន​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជា​លើកដំបូង ​ក្រោយ​ស្មើ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Atletico Madrid ០-០ យប់មិញ​។ ​​Club Bruges មាន​ស្ថិតិ​អាក្រក់​នៅ UEFA Champions League ១០រដូវ​កាល​កន្លងមក​ដោយបាន​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ប៉ុណ្ណោះ តែ​លើក​នេះ​មិនធម្មតា​ក្រោយ​លេង ៤ប្រកួត​មិន​ចាញ់​។ ​​Club Bruges ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ដោយ​អតីត​ខ្សែការពារ Stoke និង West Ham, Carl Hoefkens បានធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ Atletico Madrid តឹងចិត្ត​ក្រោយ​ឱកាស​ស៊ុត ២១លើក​ចំ​គោលដៅ ៩លើក​តែ​បំប៉ោង​សំណាញ់​ទី​មិនបាន ​ទោះបីជា​ក្រុម​ភ្ញៀវ​សល់​គ្នា​តែ ១០នាក់​នៅ​នាទី​ទី៨២ ក៏ដោយ​។​​​លទ្ធផល​នេះ​ធ្វើឱ្យ Club Bruges ​លេង ៤​ប្រកួត​មាន ១០ពិន្ទុ​ឈ្នះ ៣ ស្មើ ១ ដាច់​ក្រុម​លេខ២ Porto ៤ពិន្ទុ និង​ដាច់​ក្រុម​លេខ៣ Atletico Madrid ៦ពិន្ទុ​។ ​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះ Porto យកឈ្នះ​នៅ​ទឹកដី Bayer Leverkusen ៣-០​។ ​ដូច្នេះ​ក្នុង​ពូ​ល​នេះ ៣ក្រុម​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ឱកាស​ទៅ​ជុំ​បន្ត​រួមមាន Porto, Atletico Madrid និង Leverkusen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ងើប​ពី​កៅអី​បម្រុង Salah ស៊ុត​ ៣គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Liverpool នៅ​ទឹកដី Rangers ៧-១

2022/10/13 05:35:32 pm        129
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អេ​ស៊ី​ប Mohamed Salah បាន​ត្រលប់​មករក​គ្រាប់​បាល់​បាន​វិញ ​ក្រោយ​ងើប​ពី​កៅអី​បម្រុង​មក​ស៊ុត​ ៣គ្រាប់​ម្នាក់​ឯក​ក្នុង​ជ័យជំនះ​របស់ Liverpool ៧-១ នៅ​ទឹកដី Rangers ក្របខណ្ឌ UCL​។​ ​ក្រុម​ម្ចាស់ផ្ទះ Rangers ចាប់ផ្តើម​បានល្អ​ដោយ Scott Arfield បើក​ការ​នាំមុខ​នៅ​នាទី​ទី១៧ មុន​ពេលដែល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Roberto Firmino វាយបក​ពីក្រោយ ២គ្រាប់​ម្នាក់ឯង​បូក​នឹង​គ្រាប់​បាល់​របស់ Darwin Nunez បន្ថែម​គ្រាប់​នាំមុខ ៣-១ ត្រឹម​នាទី​ទី៦៦​។ ​Mohamed Salah បាន​ផ្លាស់ប្តូរ​ចូល​ជំនួស Darwin Nunez នៅ​នាទី​ទី៦៨ ហើយ​រឿង​មិនគួរ​ឱ្យ​ជឿ​ក៏​កើតឡើងគឺ Salah រកបាន​បី​គ្រាប់​ម្នាក់ឯង​ក្នុង​ចន្លោះពេល​ត្រឹម ៦នាទី​ពោលគឺ​នៅ​នាទី​ទី៧៥, ៨០ និង ៨១ មុនពេល​ដែល Harvey Elliott បន្ថែម​គ្រាប់​ទី៧ ក្រោយ​ឆែក VAR​។​​ជ័យជំនះ​នេះ​ធ្វើឱ្យ Liverpool កាន់តែ​កៀក​ក្នុងការ​ឈានឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយមាន ៩ពិន្ទុ​ពី​ការប្រកួត ៤លើក​ដាច់​ក្រុម​លេខ៣ Ajax ៦ពិន្ទុ​ពោលគឺ​ក្រុម​របស់លោក Jurgen Klopp ត្រូវការ​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​ឡើង​វគ្គ​បន្ត​។ ​​ងាក​មក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល A នេះដែរ Napoli បាន​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ហើយ​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ Ajax Amsterdam ៤-២​។ ​ជា​រដូវ​កាល​មួយ​ដ៏​អស្ចារ្យ​សម្រាប់ Napoli នៅ UCL ឆ្នាំនេះ​បន្ទាប់ពី ៤ប្រកួត​ឈ្នះ​ទាំង ៤ មាន ១២ពិន្ទុ​ពេញ ហើយ ៤ប្រកួត​នេះ​ស៊ុត​បញ្ចូល​ទី​គូប្រកួត​សរុប ១៧គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM