Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

ព័ត៌មានកីឡា

Leicester City ស្គាល់​ឈ្នះ​លើកដំបូង​រដូវ​កាល​នេះ​នៅ Premier League

2022/10/04 06:30:04 pm        219
​បាល់ទាត់៖ ​ក្រុម​ជើងឯក​ឆ្នាំ​២០១៥ Leicester City ទីបំផុត​បាន​ស្គាល់​រសជាតិ​ឈ្នះ​លើកដំបូង​ក្នុង​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ English Premier League ក្រោយ​ជ័យជំនះ ៤-០ លើ​ក្រុម​ភ្ញៀវ Nottingham Forest យប់មិញ​។ ​​ខ្សែបម្រើ​កណ្តាល​អង់គ្លេស James Maddison ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង ដែល​ក្នុង​មួយ​នោះ​មាន​មួយ​គ្រាប់​ជា​បាល់ Freekick ខណៈ​ពីរ​គ្រាប់​ទៀត​សំរេចបាន​ដោយ Harvey Barnes និង Patson Daka​។ ​​នេះ​ជា​ជ័យជំនះ​ក្នុង​ទឹកដី​ធំ​បំផុត​សម្រាប់ Leicester City រាប់​តាំងពី​ខែធ្នូ​ ឆ្នាំ២០២១​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Leicester City ឡើង​ផុតពី​បាត​តារាង​លេខ២០ មក​លេខ១៩ ទំលាក់ Nottingham Forest ទៅ​លេខ២០ វិញ​តែ​ក្រុម​ទាំងពីរ​មាន ៤ពិន្ទុ​ដូចគ្នា​។ ​​បរាជ័យ​នេះដែរ​ក៏បាន​ដាក់​សំពាធ​កាន់តែខ្លាំង​ដល់​អ្នកចាត់ការ Nottingham Forest លោក Steve Cooper​។ ​​Nottingham Forest រដូវ​កាល​នេះ​បាន​ទិញ​កីឡាករ​សរុប ២៣នាក់​បំបែក​កំណត់ត្រា​ទិញ​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៅ Premier League ខណៈ​នេះ​ជាការ​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​កំពូល​លើកដំបូង​ក្នុង​រយៈពេល ២៣ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gonzalo Higuain ប្រកាស​ចូលនិវត្តន៍​ក្រោយ​ចប់​រដូវ​កាល ២០២២ នេះ​

2022/10/04 06:11:07 pm        186
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gonzalo Higuain បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ដំណាច់​រដូវ​កាល ២០២២ នៃ​ក្របខណ្ឌ​អាមេរិក Major League Soccer ជាមួយ​ក្លិប​ Inter Miami​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Inter Miami កាលពី​ឆ្នាំ២០២០ និង​សង្ឃឹមថា​អាចជួយ​ក្រុម​ឡើងដល់​វគ្គ Play-Off ក្នុង​រដូវ​កាល​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន​។ ​​Higuain ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​ធំៗ​ជាច្រើន​នៅ​អឺរ៉ុប​ដូចជា Real Madrid, Napoli និង Juventus ក៏ដូចជា​ធ្លាប់​ចំណាយពេល​ខ្ចី​ជើង​នៅ AC Milan និង Chelsea ផងដែរ​។ ​​Gonzalo Higuain បានប្រកាស​ពី​គំរោង​ចូលនិវត្តន៍​របស់ខ្លួន​ទាំង​ទឹកភ្នែក អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ Inter Miami ដោយ​និយាយថា វា​ដល់​ពេលដែល​ត្រូវ​និយាយ​ពាក្យ​លា​ពី​អាជីព​មួយ​នេះហើយ រឿង​អាក្រក់ រឿង​ល្អ បានកើត​ឡើង​ក្នុង​រយៈពេល​កន្លងមក​ដែល​ធ្វើ​ឱ្យគេ​មិនអាច​បំភ្លេចបាន និង​អរគុណ​អ្នក​រាល់គ្នា​សម្រាប់​ការគាំទ្រ​។​​សូម​បញ្ជាក់ថា Gonzalo Higuain បានបង្ហាញ​ខ្លួន​សរុប ៧៥លើក​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​ស៊ុត​បញ្ចូល​ទី​បាន ៣១គ្រាប់ ជួយ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2014 នៅ​ប្រេ​ស៊ី​ល​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និងឡើង​វគ្គ ផ្តាច់ព្រ័ត្រ Copa America នៅ​ឆ្នាំ២០១៥​។ ​​ជាមួយ​ក្លិប​អាជីព Higuain ស៊ុត​បញ្ចូល​ទី​សរុប ៣៣៣គ្រាប់ ១១៣បាល់ បញ្ជូន​ក្នុងការ​បង្ហាញខ្លួន​សរុប ៧០៧ប្រកួត ដោយ​ក្នុងចំណោម ៣៣៣គ្រាប់​នោះ​មាន ១២១គ្រាប់​ជាមួយ Real Madrid នៃ​ការ​បង្ហាញខ្លួន ២៦៤ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ស្នូកឃ័រ Ryan Day យកឈ្នះ Mark Allen គ្រង​ជើងឯក​ស្នូកឃ័រ British Open

2022/10/04 05:26:36 pm        158
​ស្នូកឃ័រ​៖ ​កីឡាករ​​វែ​ល Ryan Day បាន​ក្លាយជា​ជើងឯក​ការប្រកួត​កីឡាករ​ស្នូកឃ័រ​ពានរង្វាន់ British Open ក្រោយ​យកឈ្នះ​កីឡាករ​អៀក​ឡង់​ខាងជើង Mark Allen នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​នេះ​ជា​ពានរង្វាន់​លំដាប់ Ranking លើក​ទី៤ សំរាប់​កីឡាករ​វ័យ ៤២ឆ្នាំ Ryan Day​។ ​​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តាំងពី​ហ្វ្រេ​ម​ដំបូង​ដល់​ហ្វ្រេ​ម​ទី១៤ កីឡាករ​ទាំងពីរ​ប្រដេញ​គ្នា​ស្មើគ្នា ៧-៧ហ្វ្រេ​ម និង​គ្មាន​អ្នក​នាំមុខ​គ្នា​ដាច់​លើស​ពីមួយ​ហ្វ្រេ​ម​ឡើយ មុនពេល​ដែល ៣ហ្វ្រេ​ម​ចុងក្រោយ Ryan Day បាន​យកឈ្នះ ៣ហ្វ្រេ​ម​ផ្ទួនៗ​គ្នា​។ ​​ក្នុងនាម​ជា​ជើងឯក British Open នេះ Ryan Day ទទួលបាន​ប្រាក់រង្វាន់ ១០០.០០០ផោន និង​ទទួលបាន​កៅអី​មួយ​នៅ​ព្រឹត្តិការណ៍ Champion of Champions ដែល​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​តុលា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រី​កីឡា​អា​រ៉ា​ប៊ី​សា​អូឌីត​

2022/10/04 05:04:22 pm        86
​ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​តុលា​ម្សិលមិញបាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់​ Abdulaziz Bin Turki Al Saud ​រដ្ឋមន្ត្រី​ក្រសួង​កីឡានៃ​ព្រះ​រាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីតនៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ។​ ​ជំនួប​នេះ​ដែរធ្វើឡើង​ស្រប​ពេល​ព្រះអង្គម្ចាស់​ Abdulaziz Bin Turki Al Saud ​បាន​យាង​មក​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីលើក​ទី​៤១ នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ផង​ដែរ។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​ឲ្យ​ដឹង​ថា ជំនួប​រយៈពេល​ខ្លី​នេះ ផ្ដោត​សំខាន់​ការ​សំណេះសំណាល និង​ការពិភាក្សា​ការងារ​មួយ​ចំនួន អំឡុង​ពេល​ព្រះអង្គម្ចាស់​ Abdulaziz Bin Turki Al Saud ​យាង​មក​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីនៅ​កម្ពុជា ក៏ដូចជា​ដើម្បី​រឹតចំណង​មិត្តភាព​រ​វា​ង​ប្រទេស​ទាំងពីរ​ផង​ដែរ៕អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​-​កីឡាការិនី​ស្ប៉េ​ស្យា​ល់​ជាង ២០០​នាក់​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​២០២២

2022/10/04 04:44:52 pm        73
​ស្ប៉េ​ស្យា​ល់៖ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​០៣ ខែតុលា​ម្សិលមិញបានរៀបចំ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិឆ្នាំ​២០២២ និង​កម្មវិធី​អប់រំ​សុខភាព​អាណា​ព្យ​បាលនៅ​ទីលាន​ T Soccer ​ដោយមាន​អាណាព្យាបាល និង​កីឡាករ​-​កីឡាការិនី​ជនពិការ​ខ្សោយ​សតិ​បញ្ញា​ជាង ២០០​នាក់​ចូលរួម។​ ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម សែម សុខា​ ​រដ្ឋលេខាធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ហើយ​ឯកឧត្តម​បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធដែល​បាន​ខិតខំ​បញ្ជូន​កីឡាករ​-​កីឡាការិនី​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការប្រកួត​នេះឆ្លើយតប​នឹង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ពិសេស​ការលើកកម្ពស់​ដល់​ជនពិការ និង​ក្រុមគ្រួសារ​ទទួលបាន​នូវ​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម និង​សេវាសាធារណៈប្រកបដោយ​គុណភាព រួមទាំង​ជំរុញ​ឲ្យ​ជន​មាន​ពិការភាព​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុងសង្គម​ទៀតផង ពិសេស​សកម្មភាព​កីឡា​ផ្ទាល់​តែម្ដង។​ ​លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ការរៀបចំ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិ និង​កម្មវិធី​អប់រំ​សុខភាព​អាណា​ព្យ​បាល​ប្រចាំឆ្នាំ​២០២២ នេះធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី មកពី​គ្រប់​រាជធានី​-​ខេត្ត​បាន​ជួបជុំគ្នា លេង​កីឡា ដើម្បី​ចែករំលែក​​បទពិសោធន៍ ភាពសប្បាយ​រីករាយ​​រវាង​កីឡាករ កីឡាការិនី​​ខ្សោយបញ្ញា ជាពិសេស​ក៏មាន​លោក​វេជ្ជបណ្ឌិតចូលរួម​ធ្វើការ​ណែនាំអប់រំ​ពី​របៀប​តំហែទាំ​សុខភាព ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​អាណាព្យាបាល និង​កីឡាករ​-​កីឡាការិនី​ខ្សោយ​បញ្ញា​ទាំងអស់​ផងដែរ​។​​ចំពោះ​ការប្រកួត​រយៈពេល ១​ថ្ងៃនេះគឺមាន​កីឡាករ​-​កីឡាការិនី​ស្ប៉េ​ស្យា​ល់ និង​អាណាព្យាបាល​ចូលរួម​សរុប ២១៩នាក់មកពី ១៥​រាជធានី​-​ខេត្តដែល​ធ្វើការ​ប្រកួត​លើ ៣​ប្រភេទ​កីឡារួមមាន​កីឡាអត្តពលកម្ម ៣​វិញ្ញាសា​, កីឡាបាល់ទាត់ ៥​នាក់​ម្ខាង និង​កីឡា​ប៉ូល​មាន ២​វិញ្ញាសាគឺ ១​នាក់ទល់ ១​នាក់ និង ២​នាក់ទល់ ២​នាក់។​ ​លោក ឃ្លាំង ច​ន្ធូ បន្ថែមថា ការប្រកួត​នេះ​​មិនមែន​ដើម្បី​ជ័យជំនះ​តែ​ម្យ៉ាង​នោះទេ គឺ​ដើម្បី​មិត្តភាព សាមគ្គីភាព បំបាត់​ការរើសអើង និង​ផ្តល់ឱកាស​ចូលរួម​សកម្មភាព​ក្នុងសង្គម តាមរយៈ​វិស័យ​កីឡា ស្របតាម​ចលនា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ក្នុង​តំបន់ និង​ពិភពលោក និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ពិសេស​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​សិ​ទ្ធ​ជនពិការ ក្នុងនោះ​វិស័យ​កីឡា​ជនពិការក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ​ជំរុញ​លើកស្ទួយ​ឥតឈប់ឈរ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Miguel Oliveira ឈ្នះ​ការ​ប្រណាំង MotoGP នៅ​ថៃ​ ខណៈ Bagnaia ដេញ​ពិន្ទុ​ជិត​ទាន់ Quartararo ក្នុង​តារាង​ជើងឯក​

2022/10/03 10:10:46 pm        69
​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​ព័រទុយហ្កាល់ Miguel Oliveira បាន​ប្រជែង​ឈ្នះ​ការ​ប្រណាំង MotoGP នៅ​លើ​ទឹកដី​ថៃ ដែល​ជា​ជ័យជំនះ​ដំបូង​បំផុត​ក្នុង​អាជីព​។ ​​ការប្រកួត​នៅ​ទីលាន Chang International Circuit នៅ​ខេត្ត​ Buriram ​ប្រទេស​ថៃ កីឡាករ​របស់​ក្រុម​ប្រណាំង KTM រូប​នេះ​បាន​ជំនះ​លើ​ស្ថានភាព​ផ្លូវ​សើម​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ ដើម្បី​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​នៅ​ចំពោះ​មុខ​អ្នក​លេខ​២ កីឡាករ​អូស្ត្រាលី Jack Miller ០.៧៣វិនាទី ខណៈ​លេខ៣ គឺ​កីឡាករ​របស់​ក្រុម Ducati, Francesco Bagnaia​។ ជ័យ​ជំនះ​របស់ Jack Miller ធ្វើ​ឱ្យ​គេ​ឡើង​មក​ឈរ​លេខ៨ ក្នុង​តារាង​ជើងឯក​ពិភពលោក តែ​អ្វី​ដែល​ជា​ការប្រែប្រួល​គួរ​កត់​សំគាល់​នៅ​ក្នុង​តារាង​ជើងឯក​នោះ​គឺ​អ្នក​នាំ​មុខ​គេ​កីឡាករ​បារាំង Fabio Quartararo បាន​បញ្ចប់​ការប្រកួត​នៅ​ទឹកដី​ថៃ​នេះ​ត្រឹម​ចំណាត់ថ្នាក់​លេខ ១៧ ធ្វើ​ឱ្យ​ការ​នាំ​មុខ​គេ​របស់​គេ​ត្រូវ​កាត់​មក​ត្រឹម ២ពិន្ទុ​ប៉ុណ្ណោះ​ដែល​តាម​ពីក្រោយ​ដោយ​កីឡាករ​អ៊ីតាលី Francesco Bagnaia​។ ​​MotoGP នៅ​សល់​តែ ៣​ទីលាន​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល ២០២២ របស់​ខ្លួន​ដោយ​ជុំ​បន្ត​នឹង​ធ្វើ​នៅ​ទឹកដី​អូស្ត្រាលី ម៉ាឡេស៊ី និង​ចុងក្រោយ​នៅ Valencia ប្រទេស​អេ​ស្ប៉ា​ញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sergio Perez ឈ្នះ​ការប្រកួត​នៅ​សិង្ហ​បុរី​ ខណៈ Max Verstappen ត្រូវ​រង់ចាំ​ប្រកួត​បន្ទាប់​អ៊ុត​មើល​ថា​ជា​ជើងឯក​រឺ​អត់

2022/10/03 09:34:02 pm        151
​ប្រណាំង​រថយន្ត៖ ​អ្នក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក Max Verstappen ត្រូវ​រង់ចាំ​នៅ​ទីលាន​បន្ទាប់​ដើម្បី​ដឹងថា​ អាច​ឈ្នះ​ជើងឯក​ពិភពលោក​លើក​ទី២ រឺ​អត់ បន្ទាប់ពី​ការប្រកួត​មិនបាន​ល្អ​នៅ​សិង្ហ​បុរី ដែល​ជ័យ​ជំនះបាន​ទៅ​មិត្ត​រួម​ក្រុម Red Bull, Sergio Perez​។ ​​ការប្រកួត​ដែល​ត្រូវបាន​ពន្យា​ដោយសារ​ភ្លៀង​ធ្លាក់ ក៏បាន​ចាប់ផ្តើម​ដោយ Sergio Perez វ៉ា Charles Leclerc របស់ Ferrari តាំងពី​ពេលចេញ​ដំណើរ​រហូតដល់​ទី​ព្រ័ត្រ​។ ​​Charles Leclerc ដែលជា​គូប្រជែង​ម្នាក់​គត់​របស់ Verstappen ទទួលបាន​ចំនាត់ថ្នាក់​លេខ២ ក្នុងការ​ប្រកួត​នេះ​ និង​លេខ៣ ក៏​ជា​កីឡាករ Ferrari មួយរូប​ទៀត Carlos Sainz​។ ចំណែក Max Verstappen ដែល​ត្រូវការ​ឈ្នះ​នៅ​សិង្ហ​បុរី​នេះ ហើយ Charles Leclerc ត្រូវ​បញ្ចប់​លើសពី​លេខ៨ នោះ បាន​ត្រឹម​ខកបំណង និង​រង់ចាំ​នៅ​ទីលាន​បន្ទាប់ ពោលគឺ​បញ្ចប់​ការប្រកួត​នៅ​សិង្ហ​បុរី​នេះ​ត្រឹម​លេខ៧ ក្រោយ​ប្រណាំង​ចេញពី​ផ្លូវ ២លើក​។​​ពិន្ទុ​ក្នុង​តារាង​ជើងឯក​នៅពេលនេះ Max Verstappen កំពុង​នាំមុខ Charles Leclerc ១០៤ពិន្ទុ ​ខណៈ​នៅសល់ ៥ទីលាន​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​។ ​​Max Verstappen នៅតែមាន​ឱកាស​ដល់​ទៅ ៩០ភាគរយ​ដើម្បី​គ្រង​ជើងឯក​រដូវ​កាល​នេះ ជាពិសេស​នៅ​ទីលាន​បន្ទាប់​នៅ​ប្រទេស​ជប៉ុន​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wolves បញ្ចប់​តំណែង​អ្នកចាត់ការ Bruno Lage ក្រោយ​ចាញ់ West Ham

2022/10/03 09:24:44 pm        91
​បាល់ទាត់៖ ​ក្លិប​ Wolverhampton Wanderers បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Bruno Lage ហើយ ក្រោយ​បរាជ័យ​នៅ​ទឹកដី West Ham កាលពី​ថ្ងៃ​សៅរ៍​ធ្លាក់​ទៅ​តំបន់​គ្រោះថ្នាក់​។ ​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះបាន​មក​កាន់តំណែង​នេះ​បន្ទាប់ពី​លោក Nuno Espirito Santo កាលពីដើម​រដូវ​កាល​មុន និង​បាន​ដឹកនាំ Wolves បាន​លេខ ១០ ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​។ ​​យ៉ាងណាក្តី Wolves ឈ្នះ​តែ ១ប្រកួត​គត់ ចាញ់ ៩ ក្នុងចំណោម ១៥ប្រកួត​ចុងក្រោយ​នៃ​ក្របខណ្ឌ English Premier League រាប់​ពី​ចុងរដូវ​កាល​មុន​។ ​​ប្រធាន​ក្លិប Wolves លោក Jeff Shi និយាយថា ទំរង់​លេង​អាក្រក់​បែបនេះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​នេះឡើយ តែ​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ​។ ​​សូមបញ្ជាក់ថា Wolves ក៏បាន​ចំណាយលុយ​ទិញ​កីឡាករ​ច្រើន​ដែរ​ក្នុង​រដូវ​កាល​នេះ​ដល់​ទៅ​ជាង ១០០លាន​ផោន​ដែលមាន​ដូចជា​កីឡាករ​ជម្រើសជាតិ​ព័រទុយហ្កាល់​ពីរ​នាក់ Goncalo Guedes និង Matheus Nunes ក្នុងតម្លៃ ៣៨លាន​ផោន​បំបែក​កំណត់ត្រា​ក្លិប​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

យុវជន ២​រូបប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្រោយក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បញ្ជូន​ទៅ​ហាត់​នៅ​ជប៉ុន​

2022/10/03 06:48:44 pm        107
​បាល់ទាត់៖ យុវជន ហាន់ ទី និង លី សូ​សៀ ជ្រើសរើស​ចេញពី​ក្នុងចំណោម​យុវជន​ជាង ២,៥០០​នាក់តាមរយៈ​កម្មវិធី​ធ្វើតេស្ដ​ Pocari Sweat Japan Youth Ream Challenge ​ដែល​រៀបចំ​ដោយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រសហការ​ជាមួយ​ភេសជ្ជៈ​ Pocari Sweat ​កាលពី​ថ្មីៗ​បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ហើយ​កាលពី​រាត្រី​ថ្ងៃទី​០១ ខែតុលា​កន្លងទៅ ដោយ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ជាមួយ​ក្លិប​ Tokushima Vortis ​នៃ​ក្របខណ្ឌ​លី​គ​ទី​២ ជប៉ុន។​ ​ដំណាលគ្នា​នឹង​ការចាកចេញ​ពី​មាតុភូមិ​ទៅ​ហ្វឹកហាត់​នេះ​ដែរ យុវជន​ទាំងពីរ​បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ និង​សប្បាយចិត្ត​ជាខ្លាំងដែល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន​បានក្លាយ​ជាការ​ពិត ដោយ​ពួកគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង ទោះបី​មាន​រយៈពេល​ខ្លី​យ៉ាងណា ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​អាជីព​បាល់ទាត់ ពិសេស​យក​បទពិសោធ​ន៍​ទាំងអស់​មក​ជួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រវិ​ញ។​ ​ជាមួយគ្នា​ដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រដែល​បាន​ដឹកនាំ​យុវជន​ទាំង ២​រូបទៅ​ហ្វឹកហាត់​នៅ​ជប៉ុន បាន​ចាត់ទុក​នេះ​គឺជា​ឱកាស​មាស​សម្រាប់​ពួកគេ ក្នុងការ​សិក្សា​រៀន​សូត្រ និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ​លើ​ទឹកដី​ជប៉ុន ដែលជា​ប្រទេសមួយ​មានការ​អភិវឌ្ឍ​ខ្លាំង​ផ្នែក​បាល់​ទាត់។ លោក​សង្ឃឹមថា ពេល​ពួកគេ​ត្រឡប់មកវិញនឹង​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​បន្ដ​ដុសខាត់​សមត្ថភាព និង​ជួយ​ក្លិប​របស់ខ្លួន។​​គួរ​ដឹងថា កម្មវិធី​ Pocari Sweat Japan Youth Ream Challenge ​បានធ្វើ​ឡើង​កាលពី​ខែកក្កដា ដោយមាន​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​ជាង ២,៥០០​នាក់​ចូលរួមមកពី ៣​ទីតាំង​ធំៗគឺ​ខេត្តបាត់ដំបង ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ មុន​ចម្រាញ់​បាន​យុវជន​ឆ្នើម ២​រូបដើម្បី​ចេញទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​ Tokushima Vortis ​ពេលនេះគឺ​កីឡាករ ហាន់ ទី និង លី សូ​សៀ។​ ពួកគេ​នឹងត្រូវ​ចំណាយពេល ២​សប្ដាហ៍​នៅ​ទីនោះ ដើម្បី​យល់ដឹង​កាន់តែច្បាស់​ពី​តិច​និ​ច​លេង​បាល់ ការហ្វឹកហាត់ របប​អាហារ ការថែទាំ​រា​ង្គ​កាយ ក៏ដូចជា​ទំនៀមទម្លាប់ និង​ការរស់នៅ​របស់​ប្រជាជន​ជប៉ុន​ជាដើម។ មិន​តែប៉ុណ្ណោះ ពួកគេ​ក៏​នឹង​ទទួលបាន​ឱកាស​ទស្សនា​ផ្ទាល់រាល់​ការប្រកួត​របស់​ក្លិប​ Tokushima Vortis ​ដើម្បី​សិក្សា និង​ដកស្រង់​បទពិសោធន៍​បន្ថែមទៀត​ផង៕​អត្ថបទ៖ លី ឈុន​ឡា

ផ្ទុះ​អំពើ​ហិង្សា​ក្រោយ​ការប្រកួត​បាល់ទាត់​នៅ​ឥណ្ឌូនេស៊ី​រត់​ជាន់គ្នា​ស្លាប់ជាង ១២០​នាក់​

2022/10/03 06:09:22 pm        505
​បាល់ទាត់៖ ​អំពើ​ហិង្សា​មួយ​បាន​ផ្ទុះឡើង​ ក្រោយ​ការប្រកួត​បាល់ទាត់​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើឱ្យ​មន្ត្រីនគរបាលបង្ខំចិត្ត​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​មាន​មនុស្ស​ស្លាប់​ដល់​ទៅ ១២៥​នាក់​ដោយសារ​រត់​ជាន់គ្នា​។ ​​មានការ​ប៉ះទង្គិចរ​វា​ង​អ្នកគាំទ្រ​ក្រុម​ពីរ​ជួបគ្នា​នៅ​កីឡដ្ឋាន Kanjuruhan នៅ​ទីក្រុង Malang City ភាគ​ខាងកើត​ខេត្ត Java ដែល​បញ្ចប់​ទៅដោយ Persebaya Surabaya យកឈ្នះ Arema Malang ៣-២ នៃ​ការប្រកួត​ក្របខណ្ឌ​លី​គ កំពូល​ឥណ្ឌូនេស៊ី Indonesian Premier League​។ ​​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​ភ្លាមៗ​ក្រោយ​ការប្រកួត​បានបញ្ចប់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដែល​ធ្វើឱ្យមាន​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពី​មន្ត្រីនគរបាល​ដើម្បី​បំបែក ហើយ​មនុស្ស​រាប់រយ​នាក់​ព្យា​យាម​រក​ផ្លូវ​រត់​ចេញពី​កីឡដ្ឋាន​ ដែល​បណ្តាលឱ្យមាន​ការជាន់​គ្នា​ស្លាប់ៗ​ភ្លាមៗ​នៅនឹងកន្លែង​ចំនួន ៣៤នាក់​។​​មនុស្ស​ជាង ៣០០នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្បែ​រកីឡដ្ឋាន តែ​អកុសល​ក៏មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ទៀត​អំឡុងពេល​ដឹកជញ្ជូន​ទៅ​មន្ទីរ​ពេ​ទុ្យ និង​នៅ​មន្ទីរពេទ្យ​សរុប ១២៥នាក់​។ ​​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​នៅក្នុង​តំបន់​ថា ចំនួន​អ្នកស្លាប់​អាច​នឹងមាន​ការ​កើន​ឡើ​ន​បន្តបន្ទាប់​ទៀត​លើ​អ្នករងគ្រោះ​ប្រមាណ​ជា ១៨០នាក់​ដែល​ភាគច្រើន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM