Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

ព័ត៌មានកីឡា

សហព័ន្ធ​បាល់ទះ​ប្រកាស​រៀបចំ និង​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​

2022/09/30 05:53:10 pm        223
​បាល់ទះ​៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ជូនដំណឹង​ជា​ផ្លូវការ​ ពី​ការរៀបចំ​ការប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ដែល​គ្រោង​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃទី​២៨ ខែតុលា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍។​ ​តាមរយៈ​សេចក្ដីជូនដំណឹង​នេះដែរ សហព័ន្ធ​ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ក្លិប​សមាជិក​ចំនួន ១២ រួមមាន​សមាគម​បាល់ទះ​វិសាខា​, ក្រសួងមហាផ្ទៃ​, ក្លិប​កងពលធំ​អន្ដរាគមន៍​លេខ​៣, ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​, ខេត្តសៀមរាប​, ខេត្ត​ព្រះសីហនុ​, ខេត្តបាត់ដំបង​, ខេត្តឧត្ដរមានជ័យ​, ខេត្តតាកែវ​, រាជធានី​ភ្នំពេញ​, ខេត្តកំពង់ស្ពឺ និង​ក្លិប​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ត្បូងឃ្មុំរួសរាន់​ចុះឈ្មោះ ខណៈ​ការទទួល​ពាក្យចាប់ផ្ដើម​ពីថ្ងៃ​ជូនដំណឹងរហូតដល់​ថ្ងៃទី​០២ ខែតុលា​ខាងមុខនៅ​ទីស្នាក់ការ​សហព័ន្ធស្ថិតនៅ​ពហុ​កីឡដ្ឋាន​ជាតិ។​​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឲ្យ​ដឹង​កាលពី​ថ្មីៗ​ថា ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្នុង​គោល​បំណង​សំខាន់ដើម្បី​បំផុស​ការចូលរួម និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ​ជាតិ តាមរយៈ​ការ​ដុស​ខាត​សមត្ថភាព​កីឡាករ ពិសេស​កីឡាករ​ជម្រើសជាតិដើម្បី​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។ អ្វីដែល​ពិសេសសហព័ន្ធ​ក៏បាន​អញ្ជើញ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិ​ត្ដ​ភាពជា​មួយក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​អបអរសាទរ​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផងដែរ៕​​អត្ថបទ៖ លី ឈុន​ឡា

ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី​៨ ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​អាទិត្យ​នេះ

2022/09/30 05:34:59 pm        183
​​គុន​ខ្មែរ៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នឹងឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះហើយ ក្រោយ​បញ្ចប់​ការប្រកួត​វិល​ចុំ​សន្សំ​ពិន្ទុ​ដែល​ចំណាយ​អស់​ពេល​ប្រមាណ​ជា​បី​ខែ​។ ​​សម្រាប់​ពូ​ល​កម្ពុជា​កីឡាករ​គុន​ខ្មែរ​ពីររូប​រួមមាន​ ពេជ្រ សម្បត្តិ និង ​ធន់ ​ផានិត បាន​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ក្រោយ​ឈ្នះ​បី​ប្រកួត​ចាញ់ ១ប្រកួត​ដូចគ្នា​។ ​ចំណែក​ពូ​ល​ថៃ​កីឡាករ​ជើងចាស់​ ទួន​ប៉េ​ស៊ីត ​សាម​ផា​យ៉ាក និង​ ផាត់ថា​ណា ស៊ីត​អា​ចាន​វីន​ ក៏បាន​កក់​កៅអី​នៅ​វគ្គ​នេះដែរ​ក្រោយ​មាន​សរុប ១០ពិន្ទុ​ប្រកួត​ឈ្នះ ៣ ចាញ់ ១ ដូចគ្នា​។ ​​បើតាម​លក្ខខណ្ឌ​ដែល​បាន​ចងក្រង​សម្រាប់​រដូវ​កាល​ទី៨ នេះកីឡា​ករលេខ ១ និង​លេខ ២ នៃ​ពូ​ល​នីមួយ​នឹងត្រូវ​ជួបគ្នា​តែម្តង មិន​ខ្វែង​ដូច​រដូវ​កាល​មុនៗ​ឡើយ​។ ​​មានន័យថា​ កូនសិស្ស​លោកគ្រូ ​ពេជ្រ សុផាន់ កីឡាករ ពេជ្រ សម្បត្តិ ត្រូវ​ជួប​ជាមួយ​កូនសិស្ស​លោកគ្រូ ធន់ សុភា កីឡាករ​ ធន់ ផានិត ស្រប​ពេលដែល​អ្នកលេង​គុន​ថៃ​ឆ្លងដែន​ទាំងពីរ​នាក់ ទួន​ប៉េ និង​ ផាត់​ថា​ណា​ នឹងត្រូវ​ជួបគ្នា​ផងដែរ​។​​អ្នកឈ្នះ​នឹង​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​តុលា​ខាងមុខ រវាង​កីឡាករ​គុន​ខ្មែរជួប​ជាមួយ​កីឡាករ​គុន​ថៃ​។​ ​​ដូច្នេះ​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនាការ​ប្រកួត​ដ៏​កក្រើក​នេះ នៅ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​វេលា​ម៉ោង ៦ល្ងាច​តទៅ ផ្សាយ​ផ្ទា​ល់ពី​ទូរទស្សន៍​បាយ័ន និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Bayon & BTV Boxing៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រមុខ​អូឡាំពិក​កម្ពុជា និង​អ៊ីរ៉ង់​គ្រោង​ចុះ​ MOU ​ដើម្បី​ពង្រឹង​វិស័យ​កីឡា និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​

2022/09/30 05:09:18 pm        70
​អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីរ៉ង់ គ្រោង​នឹងធ្វើ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) នាពេល​ឆាប់ៗ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​ផង និង​ទេសចរណ៍​ផងរវាង​ប្រទេស​ទាំងពីរ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ NOCC ​បានអនុញ្ញាត​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីរ៉ង់លោក​ Mahmoud Khosravi Vafa ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារកាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា។​ ​ឯកឧត្តម​មានប្រសាសន៍​ថា កិច្ចសន្ទនា​នេះធ្វើឡើង​ស្របពេល​ប្រតិភូ​កីឡា​ជាន់ខ្ពស់​អ៊ីរ៉ង់បានធ្វើ​ដំណើរ​មក​កម្ពុ​ជា ដើម្បី​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​លើក​ទី​៤១ ចាប់ពី​ថ្ងៃទី​០១-០៥ ខែតុលា​ខាងមុខ ហើយ​បាន​ស្នើសុំ​ជួប​ជាមួយ​ប្រមុខ​អូឡាំពិក​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ ពិសេស​ការរៀបចំ​នូវ​អនុស្សារណៈ​យោគយល់​គ្នា ដែល​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​កីឡា និង​ទេសចរណ៍។​​ក្រោយ​ការផ្លាស់ប្ដូរ​យោបល់​គ្នា ភាគី​ទាំងពីរបាន​ឯកភាព​លើ​ការរៀបចំ​អនុស្សារណៈ​យោគយល់​គ្នា​នេះ ដែល​ឯកឧត្តម​បាន​ចាត់ទុកជា​សញ្ញាណ​វិជ្ជមាន​មួយសម្រាប់​វិស័យ​កីឡា​កម្ពុជា ក្នុង​ដំណាក់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ប៉ុន្ដែ​យ៉ាងណា​ការចុះ​ MOU ​នេះអាច​កើតឡើង​បានក៏ត្រូវ​ឆ្លងកាត់​ការស្នើសុំ​គោលការណ៍ និង​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាជាមុនសិន​ដែរ។​ ​​គួរ​បញ្ជាក់ថា កន្លងមក​កម្ពុជា និង​អ៊ីរ៉ង់ធ្លាប់មាន​កិច្ច​សហប្រតិបត្តិ​លើ​ការអភិវឌ្ឍ​វិស័យ​កីឡា​រួចមកហើយ ពិសេស​ក្នុងអំឡុងពេល​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ អ៊ីរ៉ង់តែង​ផ្ដល់នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​អ្នកជំនាញ​កម្រិត​ខ្ពស់ជួយ​ពង្រឹង​ដល់​ប្រភេទ​កីឡា​មួយចំនួន ជាក់ស្ដែង​បច្ចុប្បន្ន​អ៊ីរ៉ង់បានផ្ដល់​គ្រូបង្វឹក​ដែលមាន​គុណ​វុ​ឌ្ឍ​ខ្ពស់ ២រូបដែល​កំពុង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ និង​កីឡា​ចំបាប់​ជាដើម ដើម្បី​សមត្ថភាព​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំក្រោយ៕​អត្ថបទ៖ លី ឈុន​ឡា

ជើងចាស់​ស្នូកឃ័រ​ទាំងពីរ Mark Williams និង John Higgins ធ្លាក់​ពី British Open នៅ​ជុំ​ទី​២

2022/09/29 10:18:46 pm        73
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​ការពារ​តំណែង​ជើងឯក British Open, Mark Williams បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាករ Ben Woollaston​។ ​​កីឡាករ​សញ្ជាតិ​វែ​ល​រូបនេះ​បាន​រង​បរាជ័យ​ដោយ​លទ្ធផល ៤-១ហ្វ្រេ​ម​ដោយ​លទ្ធផល​នេះ​គឺ Williams គឺជា​អ្នកឈ្នះ​ហ្វ្រេ​ម​ដំបូង មុនពេល​ដែល​កីឡាករ​លំដាប់​លេខ៤៤ ពិភព​លោក Ben Woollaston វាយបក​យកឈ្នះ​វិញ ៤ហ្វ្រេ​ម​ជាប់ៗ​គ្នា​។ ​​ងាក​មក​កីឡាករ​ជើងចាស់​មួយរូប​ទៀត John Higgins ដែលជា​អតីត​ជើងឯក British Open នេះ​បួន​លើក​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ចិន Yuan Sijun ដោយ​លទ្ធផល ៤-៣ហ្វ្រេ​ម​។ ​​ក្នុងចំណោម ៣ហ្វ្រេ​មរ​បស់ John Higgins មាន​មួយ​ហ្វ្រេ​ម​ធ្វើបាន​មួយ​ឈើ ១៣២ពិន្ទុក្លាយជា​កីឡា​ករទី២ ដែល​ធ្វើបាន​លើសពី ១០០ពិន្ទុ​ក្នុង​មួយ​ហ្វ្រេ​ម​សរុប ៩០០លើក​។ ​​មានតែ Ronnie O’Sullivan ប៉ុណ្ណោះ​ដែល​ឈរលើ​គេ និង​ច្រើនជាងគេ​ដាច់​ដែរ​សរុប ១១៧២លើក​។ ​​ដោយ​លទ្ធផល​ផ្សេងទៀត​កីឡាករ​អង់គ្លេស​មួយរូប​ទៀត Stuart Bingham ក៏​ធ្លាក់​ត្រឹម​ជុំ​ទី២ ដែរ​ក្រោយ​ចាញ់​កីឡាករ​ចិន Zhao Xintong ៤-១ហ្វ្រេ​ម​។ ​ជាមួយគ្នា​នោះដែរមិនមាន​បញ្ហា​ឡើយ​សម្រាប់​កីឡាករ​អង់គ្លេស Mark Selby ក្រោយ​យកឈ្នះ Mark Joyce៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ដា​ណឺ​ម៉ាក​បញ្ចេញ​ឯកសណ្ឋាន​សម្រាប់ World Cup ជាមួយ​នឹង​អត្ថន័យ​ប្រឆាំង​តវ៉ា​ម្ចាស់ផ្ទះ​កាតា​

2022/09/29 09:49:47 pm        85
​បាល់ទាត់៖ ក្រុម​ដា​ណឺ​ម៉ាក​នឹង​ពាក់​ឯកសណ្ឋាន​ក្នុង​ព្រឹត្តិការណ៍ World Cup ដែលមាន​អត្ថន័យ​ប្រឆាំងនឹង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​កាតា​ជា​ម្ចាស់ផ្ទះ ជាមួយនឹង​ជម្រើស​អាវ​ពណ៌​ខ្មៅ​ដែល​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ដើម្បី​ផ្តល់​កិត្តិយស​ដល់ក​ម្មករ​ចំណាកស្រុក​ដែល​បាន​ស្លាប់ ​ក្នុងអំឡុង​ពេលធ្វើការ​សំណង់​បម្រើឱ្យ​ព្រឹត្តិការណ៍​។​ ​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ Hummel បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​នៅលើ Instagram ដោយ​បញ្ចេញ​ការ​រចនា​ជម្រើស​ទី​បី​ពណ៌​ខ្មៅ​ថា "​ពណ៌​នៃ​ការ​កាន់ទុក្ខ​"។​ ​ក្រុមហ៊ុន​បាន​និយាយថា "យើង​គាំទ្រ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​គ្រប់​មធ្យោបាយ នេះ​មិនគួរ​ច្រឡំ​ជាមួយនឹង​ការគាំទ្រ​សម្រាប់​ការប្រកួត​ ដែល​បានធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ជីវិត​របស់​ពួកគេ​នោះទេ​"​។​ ​ទោះបីជា​ច្បាប់​របស់ FIFA World Cup ហាមឃាត់​មិនឱ្យ​មាន​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ​លើ​ឯកសណ្ឋាន​ក្រុម​ក៏ដោយ អាវ​ដា​ណឺ​ម៉ាក​ទាំងបី​ដែល​រចនា​ជា​ពណ៌​ក្រហម ស និង​ខ្មៅ​ទាំងអស់មិនបាន​បង្ហាញ​ជា​លាយលក្ខណ៍​អក្សរ​ពីសារ​នយោបាយ​ណាមួយ​ឡើយ​។​​ដា​ណឺ​ម៉ាកដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ១០ របស់​ពិភពលោក ​ដែល​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំមុន គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ចំនួន ៣២ ដែល​ទំនង​ជាមាន​ជំហរ​រឹងមាំ​ប្រឆាំងនឹង​កាតា​។​ ​សហព័ន្ធ​ដា​ណឺ​ម៉ាក​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ​អឺរ៉ុប​ ដែល​បានចាប់ផ្តើម​កាលពី​សប្តាហ៍​មុន សម្រាប់​ប្រធាន​ក្រុម​ពាក់​ខ្សែដៃ "One Love" ពហុ​ពណ៌​រាង​បេះដូង​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​។​ ​សូម​រំលឹកថា​ កាតាត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ សម្រាប់​ការ​ទង្វើរ​មិន​យកចិត្តទុកដាក់​លើ​ពលករ​ចំណាកស្រុក ​ដែល​ភាគច្រើន​មកពី​អាស៊ី​ខាងត្បូង​។​ ​ដា​ណឺ​ម៉ាក​ត្រូវបាន​ចាប់ឆ្នោត​ក្នុង​ពូ​ល World Cup ជាមួយនឹង​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង អូស្ត្រាលី និង​ទុយ​នី​ស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Everton, Nathan Patterson ត្រូវ​អវត្តមាន​ដល់ ៥សប្តាហ៍​ដោយសារ​របួស​កជើង

2022/09/29 09:27:39 pm        73
​បាល់ទាត់៖ ​ខ្សែការពារ Everton, Nathan Patterson នឹងត្រូវ​អវត្តមាន​យ៉ាងហោចណាស់ ៥សប្តាហ៍​បន្ទាប់ពី​រងរ​បួស​កជើង អំឡុង​ការប្រកួត​ឱ្យ​ក្រុម​ជំរើសជាតិ​ស្កុ​ត​ឡេ​ន​។ ​​កីឡាករ​ខ្សែការពារ​ស្លាប​ស្តាំ​វ័យ ២០ឆ្នាំ​រូបនេះបាន​រងរបួស​នេះ ​អំឡុង​ការប្រកួត​ដែល​ស្កុ​ត​ឡេ​ន​យកឈ្នះ​អ៊ុយ​ក្រែ​ន​នៅ​ក្របខណ្ឌ UEFA Nations League កាលពី​ថ្ងៃទី២១ ខែកញ្ញា​។ ​​របួស​កជើង​របស់ Patterson ត្រូវ​ទទួល​ការវះកាត់ និង​តម្រូវឱ្យ​សម្រាក​របួស​ដល់ ៥សប្តាហ៍​យ៉ាងតិច​។ ​​Nathan Patterson គឺជា​សមាជិក​សំខាន់​របស់ Frank Lampard នៅ Everton ដោយបាន​ចូល​លេង​គ្រប់​នាទី​ទាំងអស់​នៅ Premier League រដូវ​កាល​នេះ​។ ​​យ៉ាងណាក្តី​របួស​នេះ​នឹង​ធ្វើឱ្យ​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​អវត្តមាន​ពី​ការប្រកួត​សំខាន់ៗ​ដូចជា​ពេល​ជួប Manchester United នៅ​ថៃ្ង​អាទិត្យ​ ទី៩ ខែតុលា និង​ជួប Spurs ៦ថ្ងៃ​បន្ទាប់​។ ​​Everton ក៏​នឹងត្រូវ​ជួប​ជាមួយ Newcastle, Crystal Palace និង Fulham ផងដែរមុនពេល English Premier League ត្រូវ​សម្រាក​ឱ្យ​ក្រុម​ជំរើសជាតិ​ត្រៀម World Cup 2022 នៅ​កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​កីឡាករ Chelsea និង​នី​ហ្សេ​រី​យ៉ា John Obi Mikel ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ ៣៥ឆ្នាំ​

2022/09/29 07:11:17 pm        67
​បាល់ទាត់៖ ​អតីត​កីឡាករ​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា John Obi Mikel បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​នៅក្នុង​វ័យ ៣៥ឆ្នាំ​។ ​​ក្នុង​រយៈពេល ១៨ឆ្នាំនៃ​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន John Obi Mikel និយាយថា ពេញចិត្ត​នៃ​អ្វីដែល​បាន​ឆ្លងកាត់ និង​សមិទ្ធផល​នៃ​អាជីព​របស់ខ្លួន​។ ​​ខ្សែបម្រើ​ដែល​ធ្លាប់​លើក​ពាន UEFA Champions League ជាមួយ Chelsea កាលពី​ឆ្នាំ២០១២ ធ្លាប់​លេង​ឱ្យ​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ៨៩លើក​ឈ្នះ​ពាន Africa Cup of Nations នៅ​ឆ្នាំ២០១៣ មុនពេល​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ២០១៩​។ ​​ជោគជ័យ​នៃ​អាជីព​របស់ Mikel គឺ​រយៈពេល ១១ឆ្នាំ​នៅ​តោ​ខៀវ Chelsea ទោះបី​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ទី១៨៥ ទើប​អាច​រកបាន​គ្រាប់​បាល់​ដំបូង​ក៏ដោយ​។ ​​សរុប​ជារួម Obi Mikel បង្ហាញខ្លួន​សរុប ២៤៩លើក​នៅ Premier League ជាមួយ Chelsea ដែល​បូក​ទាំង​ការ​ឈ្នះ​ពាន Europa League និង English Premier League ពីរលើក FA Cup បួន​លើក និង League Cup ពីរលើក​។ ​​បន្ទាប់ពី​ចាកចេញ​ពី Chelsea នៅ​ឆ្នាំ២០១៧ Obi Mikel បាន​ទៅ​ប្រកប​អាជីព​នៅ​ទឹកដី​ចិន​ជាមួយ​ក្លិប​ Tianjin TEDA មុនពេល​ត្រលប់​មកកាន់​អង់គ្លេស​វិញ​នៅ​ឆ្នាំ​២០១៩ ផ្ទេរ​មកកាន់ Middlesbrough​។ ​​បន្ត​មក Obi Mikel ផ្លាស់​ទៅកាន់​ក្លិប​ទួ​ក​គី Trabzonspor លេង​បាន​មួយ​រដូវ​កាល មុន​ត្រលប់​មកកាន់​អង់គ្លេស​ម្តងទៀត​លេង​ឱ្យ Stoke City​។ ​​ចុងក្រោយ​បំផុត Obi Mikel បាន​ផ្លាស់​ទៅកាន់​ក្លិប​គុយ​វ៉ែត Kuwait SC តែ​ក៏​សម្រេចចិត្ត​រំលាយ​កិច្ចសន្យា​វិញ​រយៈពេល ៤ខែ​បន្ទាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Liverpool, Ibrahima Konate វិល​មក​ហ្វឹកហាត់​វិញ​ក្រោយ​របួស​សម្រាក​អស់ ២ខែ

2022/09/29 06:18:04 pm        62
​បាល់ទាត់៖ ​ខ្សែការពារ Liverpool, Ibrahima Konate បាន​ត្រលប់មក​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ហើយ​ក្រោយ​សម្រាក​រយៈពេល ២ខែ​ដោយសារ​របួស​សាច់ដុំ​។ ​​Konate បាន​រងរបួស​នេះ​តាំងពី​ការប្រកួត​កំដៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី​មកដល់​ពេល​ជួប​ជាមួយ​ក្លិប​បារាំង Strasbourg កាលពី​ចុងខែ​កក្កដា និង​បាន​អវត្តមាន​ពី​ការប្រកួត​ផ្លូវការ​ទាំងស្រុង​តាំងពី​ពេលនោះ​មក​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ត្រូវបាន Liverpool ទិញ​មក​ក្នុងតម្លៃ ៣៦លាន​ផោន​ពី Leipzig កាលពី​រដូវ​កាល​មុន​។ ​​ការវិល​ត្រលប់​មកវិញ​របស់ Konate ក៏បាន​ធ្វើឱ្យ​លោក Jurgen Klopp ធូរស្បើយ​អារម្មណ៍​បន្តិច​ដែរ​មុន​ការប្រកួតចុង​សប្តាហ៍​នេះ​ទទួលភ្ញៀវ Brighton នៅ Anfield​។ ​​ដោយឡែក​កីឡាករ​ផ្សេងទៀត​រួមមាន Alex Oxlade-Chamberlain និង Naby Keita នៅតែ​មិនទាន់​ជា​ពីរ​បួស​ភ្លៅ​នៅឡើយ ស្រប​ពេលដែល​ខ្សែការពារ Andy Robertson មាន​របួស​ពេល​លេង​ឱ្យ​ស្កុ​ត​ឡេ​ន​។ ​​របួស​បាន​បង្អាក់ដំណើ​រ​មួយចំណែក​ធំ​របស់ Liverpool រដូវ​កាល​នេះ​ដោយ​ពួកគេ​រកបាន​ត្រឹម ៩ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៦លើក​នៅ Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្នុងចំណោម​លី​គ​កំពូល ៥ នៅ​អឺរ៉ុប Premier League ជាលី​គ​ដែលមាន​កីឡាករ​រងរបួស​ច្រើន​បំផុត

2022/09/29 05:50:48 pm        106
​បាល់ទាត់៖ ​English Premier League ជាលី​គ​បាល់ទាត់​ដែលមាន​កីឡាករ​រងរបួស​ច្រើន​បំផុត ​ក្នុងចំណោម​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​កាលពី​រដូវ​កាល​មុន​។ ​​ទិន្នន័យ​ដែល​បាន​ប្រមូល​ពី​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុបចុះផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC បាន​បញ្ជាក់ថា Premier League មាន​កីឡាករ​រងរបួស​សរុប ១២៣១ករណី ក្នុងនោះ Chelsea រងគ្រោះ​ធ្ងន់​បំផុត​ដោយមាន​កីឡាករ​រងរបួស​សរុប ៩៧ករណី​តូចធំ​។ ​​ក្លិប​នៅ​អង់គ្លេស​បានបង្ហាញ​ទិន្នន័យ​នៃ​ការខាតបង់​ពី​បញ្ហា​របួស​កីឡាករ​ផងដែរដល់​ទៅ ១៨៤.៥៧លាន​ផោន​។ ​​សរុប​ជារួម​នៅក្នុង​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​រួមមាន​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំងមាន​កីឡាករ​រងរបួស​សរុប ៤៨១០ករណី​សំរាប់​រដូវ​កាល ២០២១-២០២២ ដែលជា​ការកើនឡើង ២០% បើ​ប្រៀបធៀប​នឹង​រដូវ​កាល ២០២០-២១​។ ​​បើតាម​ការសិក្សា​របស់​ភ្នាក់ងារ​ធានារ៉ាប់រង​មួយ​នៅ​អង់គ្លេសបាន​រកឃើញថា​ តម្លៃ​នៃ​ការ​ខាត​បង់​ពី​បញ្ហា​របួស​កីឡាករ​នៅ​អឺរ៉ុប​មាន​សរុប​ដល់​ទៅ ៥១៣.២៣លាន​ផោនកើនឡើង ២៩%​។ ​​ក្លិប​បារាំង Paris Saint Germain បាន​ចំណាយ​ដល់ ៣៤.២២លាន​ផោន​ឈរលើ​គេ​លើ​បញ្ហា​របួស ខណៈ Real Madrid ឈរ​ទី​២ ​ចំណាយ​អស់ ៣៣.៩៥លាន​ផោន​។​​នៅ​អង់គ្លេស Manchester United, Liverpool, Chelsea និង Manchester City រួមបញ្ចូល​គ្នា​មាន​មធ្យមភាគយ៉ាង​ហោច​ណាស់ ៣នាក់​ត្រូវ​អវត្តមាន​ក្នុង​មួយ​ប្រកួត​ដោយសារ​បញ្ហា​របួស​។ ​​ចំណែក​នៅឯ​កីឡាករ​ក្រោម​អាយុ ២១ឆ្នាំ​ក៏មាន​ការកើនឡើង​ដែរ​ដោយមាន​សរុប ៣២៦ករណី​នៅ​រដូវ​កាល ២០២១-២០២២ ខណៈ​រដូវ​កាល ២០១៨-១៩ មាន​ត្រឹម ៣០ករណី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក ជ្រិ​ន សុធា ថា នឹង​ស្លាប់​បិទ​ភ្នែក​ជិត បើសិន​តេ​ក្វាន់​ដូ​ WT ​ឈ្នះ​មេដាយ​អូឡាំពិក​

2022/09/29 05:18:45 pm        77
​​តេ​ក្វាន់​ដូ៖ លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​ខេមរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​កម្ពុជាបាន​បង្ហើប​ថា គោលដៅ​ធំបំផុត​របស់​សហព័ន្ធគឺ​ដំណើរ​ឆ្ពោះទៅ​ប្រជែង​មេដាយ​អូឡាំពិក ដោយ​លោក​សង្កត់ធ្ងន់ថា នឹង​ស្លាប់​បិទ​ភ្នែក​ជិត ប្រសិន​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ WT ​កម្ពុជាដណ្ដើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​បញ្ជាក់ថា ស៊ី​ហ្គេមឆ្នាំ​២០២២ គឺជា​គោលដៅ​មួយដែលជា​ក្ដីសង្ឃឹម​សម្រាប់​សហព័ន្ធ​ក្នុងការ​ស្វែងរក​មេដាយ ព្រោះ​ស៊ី​ហ្គេម និង​កីឡា​អាស៊ីសុទ្ធតែ​តេ​ក្វាន់​ដូ​ WT ​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​រួចហើយ នៅឡើយ​កីឡា​អូឡាំពិក។ ដូច្នេះ​មហិច្ឆតា​របស់​សហព័ន្ធគឺ​ធ្វើ​ម៉េច​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព និង​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ឆ្ពោះទៅ​សម្រេច​គោលដៅ​នេះ។​ ​គួរ​ដឹងថា ក្រោយពី​ដណ្ដើមបាន​មេដាយ​ស៊ី​ហ្គេម​ជា​បន្ដបន្ទាប់ តេ​ក្វាន់​ដូ​ WT ​កម្ពុជាបាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ជូន​ជាតិ ដោយ​ដណ្ដើម​មេដាយមាស​កីឡា​អាស៊ី​លើកដំបូងតាមរយៈ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី កាលពី​ឆ្នាំ​២០១៤។ រីឯ​ការប្រកួត​កីឡា​អូឡាំពិក ពួកគេ​ទើប​ឆ្លង​ផុត​វគ្គ​ជម្រុះដើម្បី​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ម្ដង​ប៉ុណ្ណោះ ដោយ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ដដែលកាលពី​ឆ្នាំ​២០១៦ កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM