Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

ព័ត៌មានកីឡា

កីឡដ្ឋាន​ស្ដង់ដារ​ថ្មី ២ នឹង​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ដំបូង​នា​ចុង​សប្ដាហ៍​នេះ

2022/09/29 04:59:28 pm        187
​បាល់ទាត់៖ កីឡដ្ឋាន​ស្ដង់ដារ​ថ្មី​ចំនួន ២ នឹងត្រូវ​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ផ្លូវការ​លើកដំបូងនា​ចុង​សប្ដាហ៍​នេះ ពោល​គឺមាន​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែលជា​មូលដ្ឋាន​របស់​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​កីឡដ្ឋាន KMH Park របស់​ក្រុម​ក្របខណ្ឌ​លី​គ​ទី​២ ISI ដង្កោ​សែន​ជ័យ។​ ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ថ្ងៃទី​០៦ ខែកញ្ញា​កន្លងទៅ បន្ទាប់ពី​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​ខេត្តកំពង់ស្ពឺ ដែល​ចំណាយ​ថវិកា​សរុប​ជាង ៤​លាន​ដុល្លារ។​ ​សម្រាប់​ប្រកួត​ផ្លូវការ​ដំបូងនៅ​កីឡដ្ឋាន​ថ្មី​សន្លាង​នេះ គឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នា​ល្ងាច​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ​ទី​១៨។​ ​ដោយឡែក​កីឡដ្ឋាន KMH Park វិញ ដ្បិត​មិនទាន់មាន​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ តែ​កាលពី​ចុងខែ​សីហា​កន្លងទៅក្លិប ISI ដង្កោ​សែន​ជ័យ បានរៀបចំ​ពិធី​បើក​ដំណើរការ​សាកល្បង បន្ទាប់ពី​កីឡដ្ឋាន​នេះសាងសង់​រួចរាល់​ស្ទើរ ១០០%។ ប៉ុន្ដែ​មកទល់ពេលនេះហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ត្រូវបាន​សាងសង់​រួចរាល់ ហើយ​ប្រកួត​ដំបូងដែល ISI ដង្កោ​សែន​ជ័យត្រូវ​បើកទ្វារ​សម្ពោធ​ការប្រកួត​ផ្លូវការ​នៅ​កីឡដ្ឋាន​ថ្មី​របស់ខ្លួន គឺ​ត្រូវ​ជួប​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទីក្នុង​ក្របខណ្ឌ​លី​គ​ទី​២ សប្ដាហ៍​ទី​១៨ ដូចគ្នានា​ថ្ងៃទី​០២ ខែតុលា​ចុង​សប្ដាហ៍​នេះ។​​គួរ​ដឹងថា វត្តមាន​របស់​កីឡដ្ឋាន​ស្ដង់ដារ​ថ្មី​សន្លាង​ទាំងពីរ ត្រូវបាន​សាទរ​ពី​អ្នកគាំទ្រ និង​បាន​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់នៃ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ជាតិ ហើយក៏​រួមចំណែក​បំផុស​ចលនា​គាំទ្រ​វិស័យ​កីឡា​នេះនៅតាម​មូលដ្ឋាន​នីមួយៗ​ផងដែរ ពិសេស​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែលជា​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង នឹង​ប្រើប្រាស់​ដោយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​នៅ​ទីនោះ ដើម្បី​លើកមុខ​មាត់​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ផ្ទាល់​តែម្ដង៕អត្ថបទ៖ លី ឈុន​ឡា

អេ​ស្ប៉ា​ញ​យកឈ្នះ​ព័រទុយហ្កាល់​ចុង​ម៉ោង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League

2022/09/28 10:00:59 pm        132
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Atletico Madrid, Alvaro Morata បាន​ក្លាយជា​វីរៈបុរស​របស់​អេ​ស្ប៉ា​ញ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទីគ្រាប់​ជ័យជំនះ​នៅ​ចុង​ម៉ោង​ឱ្យ​អេ​ស្ប៉ា​ញ​យកឈ្នះ​ព័រទុយហ្កាល់ ១-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League​។ ​អតីត​ខ្សែប្រយុទ្ធ Chelsea រូបនេះ​ស៊ុត​បញ្ចូល​ទី​បានសំរេច​នៅ​នាទី​ទី​៨៨ បន្ទាប់ពី​ការ​តែ​ត​បញ្ជូន​យ៉ាង​ល្អ​ពី Neco Williams​។ ​​ព័រទុយហ្កាល់​ដែល​មុន​ការប្រកួត​នេះ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​កៅអី​នៅ​វគ្គ ៤ក្រុម​ចុងក្រោយ​នោះ មានឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់​ជាពិសេស​ឱកាស​ពីរលើក​របស់ Cristiano Ronaldo សុទ្ធតែ​ជួយ​បាន​ដោយ​អ្នកចាំទី​អេ​ស្ប៉ា​ញ​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​អេ​ស្ប៉ា​ញ​ត្រូវ​ឡើង​វគ្គ ៤ក្រុម​ចុងក្រោយ​រួមជាមួយ​ក្រូ​អាស៊ី អ៊ីតាលី និង​ហូ​ឡង់​។​ ​អេ​ស្ប៉ា​ញ​គឺជា​ជើងឯក​រង UEFA Nations League រដូវ​កាល​មុន​ដោយ​ចាញ់​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ខណៈ​ព័រទុយហ្កាល់​គឺជា​ជើងឯក​នៅ​រដូវ​កាល ២០១៨-១៩ ដែលជា​រដូវ​កាល​ចាប់ផ្តើម​ដំបូង​នៃ​ក្របខណ្ឌ UEFA Nations League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែបម្រើ Man City, Fabian Delph ប្រកាស​ចូលនិវត្តន៍​ត្រឹម​វ័យ ៣២ឆ្នាំ

2022/09/28 09:31:25 pm        78
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ Manchester City, Fabian Delph បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​ត្រឹម​វ័យ ៣២ឆ្នាំ​ប៉ុណ្ណោះ​។ ​Fabian Delph ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស​បាន ២០លើក​ដែរនោះបានបង្ហាញ​ខ្លួន​នៅ​ក្របខណ្ឌ English Premier League ជាង ២០០ប្រកួត​ជាមួយ Leeds United, Aston Villa, Manchester City និង Everton​។​ ​​ក្នុង​រយៈពេល ១៦ឆ្នាំ​នៃ​អាជីព​បាល់ទាត់​របស់ខ្លួន Fabian Delph បានឈ្នះ​ពាន English Premier League ពីរលើកជាមួយ Manchester City និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ League Cup និង FA Cup ជាមួយ Aston Villa​។ ​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន Fabian Delph បាន​ផ្លាស់​មកកាន់ Everton នៅ​ឆ្នាំ២០១៩ និង​បង្ហាញខ្លួន​បាន ៣៥លើក​ប៉ុណ្ណោះ​ដោយសារ​មាន​របួស​ញាំញី​។ ​Fabian Delph ទើបតែ​បាន​ចាក​ចេញពី Everton កាលពី​ខែកក្កដា​ប៉ុណ្ណោះ​ក្រោយ​ផុត​កិច្ចសន្យា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រេ​ស៊ី​ល​ឈ្នះ​ទុយ​នី​ស៊ី​ជំនួប​មិត្តភាព ​តែ Richarlison រង​ការរើសអើង

2022/09/28 06:30:31 pm        103
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Spurs, Richarlison ជាថ្មី​ម្តងទៀត​បាន​រងគ្រោះ​ក្នុងការ​រើសអើង​ពី​អ្នកគាំទ្រ អំឡុង​ការប្រកួត​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​ទុយ​នី​ស៊ី ៥-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​យប់មិញ​នេះ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ​​Richarlison ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ ២-០ បន្ទាប់ពី​គ្រាប់​ដំបូង​ធ្វើបាន​ដោយ Raphinha តែ​ការអបអរសាទរ​គ្រាប់​បាល់​របស់ Richarlison នោះ អ្នកគាំទ្រ​បាន​ចោល​ចេក​មកលើ​ទីលានដែលជា​ទង្វើរ​រើសអើង​មួយ​។ ​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ក៏ដូចជា​ម្ចាស់ផ្ទះ​បារាំង​បាន​ថ្កោលទោស និង​ទទូច​ឱ្យ​រកមុខ​អ្នកគាំទ្រ​ដែលមាន​ទង្វើរ​អសីលធម៌​នេះ​។ ​​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​បាន​បន្ត​ការត្រៀម​លក្ខណៈ​យ៉ាង​ល្អ​របស់ខ្លួន​មុន​ឈានទៅ World Cup 2022 នៅ​កាតា​ឆ្នាំនេះ​តាមរយៈ​ជ័យជំនះ​បន្តបន្ទាប់​នៅ​ការប្រកួត​អន្តរជាតិ​នានា​។ ​​Raphinha រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ ខណៈ Neymar ក៏​រកបាន​មួយ​គ្រាប់​ដែរ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​ដែលជា​គ្រាប់​ទី៧៥ របស់គេ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ដេញ​ពី​តាម​ពីក្រោយ​កំណត់ត្រា​របស់ Pele តែ ២គ្រាប់​ប៉ុណ្ណោះ​។ ​ប្រេ​ស៊ី​ល​ស្ថិតក្នុង​ពូ​ល G នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​ស៊ែ​ប ស្វីស និង​កា​មេ​រូ​ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​ចាប់អារម្មណ៍​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​អាស៊ី ៤​ទល់​៤

2022/09/28 06:13:53 pm        122
​បាល់​ទះ៖ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ចង់​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​ជើងឯក​អាស៊ី ៤​នាក់ទល់ ៤​នាក់ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​វិស័យ​កីឡាបាល់ទះ​ជាតិទៅលើ​ឆាក​អន្ដរជាតិ ពិសេស​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក​បានទទួល​សារ​ពី​សហព័ន្ធ​កីឡាបាល់ទះ​អាស៊ី ដែល​គ្រោង​រៀបចំ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សា​ល់ ៤​ទល់​៤ នាពេល​ឆាប់ៗ​ខាងមុខ ហើយ​លោក​ក៏បាន​ផ្ញើ​សារ​តប​វិញ​ថា កម្ពុជា​ចាប់អារម្មណ៍ និង​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ តាមរយៈ​នេះ លោក​នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ ក៏ដូចជា​សហព័ន្ធ​អន្ដរជាតិដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​នេះ។​​គួរ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ វិស័យ​បាល់ទះ​កម្ពុជាត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង​ពី​អន្ដរជាតិ បន្ទាប់ពី​ក្រុម​បាល់​ទះ​ក្នុង​សាល​កម្ពុជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម។ ហេតុនេះ សហព័ន្ធ​អន្ដរជាតិតែង​អញ្ជើញ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​បច្ចេកទេស​កម្ពុជាចូលរួម​កម្មវិធី​ផ្សេងៗ ទាំង​ការប្រកួត និង​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស ដើម្បី​គាំទ្រ​វិស័យ​កីឡាបាល់ទះ​កម្ពុជា ទាំង​បាល់ទះ​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ផងដែរ៕អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​ស្នើ​ទូរទស្សន៍​ក្នុងស្រុក​បង្កើត​ឲ្យ​មានការ​ប្រកួត ២​ដង​ក្នុង​មួយ​ឆ្នាំ​

2022/09/28 06:03:43 pm        99
​​វ៉ូ​វី​ណា​ម​៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានស្នើ​សុំ​ឲ្យ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក ពិចារណា​រៀបចំ​កម្មវិធី​ប្រកួត​ឲ្យ​បាន​យ៉ាងហោច ២​ដង​ក្នុង ១​ឆ្នាំដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ដុស​ខាត​សមត្ថភាព​កម្រិត​ខ្ពស់ដល់​កីឡាករ​-​កីឡាការិនី​ត្រៀម​ការប្រកួតប្រជែង​លើ​​ឆាក​អន្ដរជាតិ ។​ ​ការគូសបញ្ជាក់​នេះ ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិកាលពី​ថ្មីៗ ដ្បិត​ឯកឧត្តម​យល់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ក៏ដូចជា​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នាពេលខាងមុខមិនទាន់​គ្រប់គ្រាន់​សម្រាប់​កីឡាករ​-​កីឡាការិនី​​ដុសខាត់​សមត្ថភាព​នោះទេ។ ហេតុនេះសហព័ន្ធ​ស្នើ​ឲ្យ​ទូរទស្សន៍​ក្នុងស្រុក បង្កើត​ឲ្យ​មាន​សង្វៀន​ប្រកួត​បន្ថែម​ឲ្យ​បាន​លើសពី ២​ដង​ក្នុង​មួយឆ្នាំដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី​បង្កើន​សិទ្ធ​ផល បន្សាំ​ខ្លួន ពង្រឹងសមត្ថភាព ស្មារតី ពិសេស​បច្ចេកទេស និង​យុទ្ធសាស្ដ្រ​លើ​វិញ្ញាសា​ប្រកួត​របស់ខ្លួន។​ ​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​សង្កត់ធ្ងន់ថា កាលណា​មានការ​ប្រកួត​កាន់តែច្រើននឹងធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនីមាន​ភាពជឿជាក់ និង​មាន​ស្មារតី​ប្រយុទ្ធកាន់តែ​ល្អប្រសើរ​នៅលើ​ទីលាន ត្រៀម​ធ្វើការ​ប្រកួតនៅក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នានា ពិសេស​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។​​ដោយឡែក​សហព័ន្ធ​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​សហការ​រៀប​ចំលើ​ការងារ​បច្ចេកទេស ក្នុង​ការរៀបចំ​មន្ដ្រី​ជំនាញ​ចូលរួម​រៀបចំ​ការប្រកួត និង​ពិនិត្យមើល​ពី​សិទ្ធ​ផល កម្លាំងកាយ និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី ដោយ​គោរព​តាម​និយាម​បច្ចេកទេស​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ការប្រកួត​ប្រកបដោយ​ភាពត្រឹមត្រូវ។ ម្យ៉ាង​ក៏​ជា​ឱកាស​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស ដូចជា​អាជ្ញាកណ្ដាល​-​ចៅក្រមត្រៀម​កាត់សេចក្ដី​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម អ៊ូ រតនា។​ ​គួរ​ដឹងថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជាក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ ជាក់ស្ដែង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម កាលពី​ខែឧសភា​កន្លងទៅ ពួកគេ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ១៤​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៩។ ប៉ុន្ដែ​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា សហព័ន្ធ​បានដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​ឲ្យ​បាន​យ៉ាងហោច ៩​គ្រឿង៕​អត្ថបទ៖ លី ឈុន​ឡា​

ម្ចាស់ផ្ទះ​កាតា​បង្អួត​រថ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ ៤​ពាន់​គ្រឿង​ប្រើ​ប្រាស់​សម្រាប់ World Cup

2022/09/28 05:39:56 pm        171
​បាល់ទាត់៖ ​ម្ចាស់ផ្ទះ​កាតាបានដាក់​បង្ហាញ និង​ធ្វើតេស្ត​សាកល្បង​នៃ​ការប្រើប្រាស់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ World Cup 2022 ខែវិច្ឆិកា​ខាងមុខ នៅពេល​ប្រទេស​ដ៏​តូច​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ​នឹង​ទទួល​អ្នកគាំទ្រ​បាល់ទាត់​ប្រមាណ ១លាន ២សែន​នាក់​។ ​​លោក Thani Al Zarraa ដែល​ទទួលបន្ទុក​មើល​ការខុសត្រូវ​ គ្រប់គ្រង​លើ​មធ្យោបាយ​ដឹកជញ្ជូន​មនុស្ស​តាម​រថយន្តក្រុង​បាន​និយាយថា រថយន្តក្រុង​ប្រមាណ ៤ពាន់​គ្រឿង​នឹងត្រូវ​យកមកប្រើ​ប្រាស់​សំរាប់​ព្រឹត្តិការណ៍​បាល់ទាត់​ធំជាងគេ​នៅលើ​លោក​មួយ​នេះ​។​ ​​ក្នុងចំណោម ៤ពាន់​គ្រឿង​នោះ​មាន ៣ពាន់​គ្រឿង​ទើប​ទិញ​ថ្មីៗ ហើយ​ក្នុងចំណោម​នោះដែរ​មាន ៧០០គ្រឿង​ប្រើប្រាស់​ថាមពលអគ្គីសនី​។ ​​រថយន្តក្រុង​ទាំងអស់នេះ​នឹង​ប្រើប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ជា​អ្នកគាំទ្រ ពី​តំបន់​ប្រជុំជន​សំខាន់ៗ​ទៅកាន់​កីឡដ្ឋាន​ទាំង ៨ និង​គោលដៅ​ផ្សេងៗ​ទៀត​។​​អ្នកជិះ​រថយន្តក្រុង​ទាំងនេះ​នឹងមិន​ត្រូវ​គិត​ប្រាក់​ឡើយចំពោះ​អ្នកគាំទ្រ​ណា​ដែលមាន​កាត Hayya ដែល​ប្រៀបបាន​នឹង​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​។ ​​រាល់​ភ្ញៀវ​ទេសចរណ៍​ដែល​មកកាន់​កាតា ទោះបីជា​គ្មាន​គម្រោង​មក​ទស្សនា World Cup ក្តី ត្រូវការ​ចាំបាច់​ឱ្យមានកាត Hayya នេះ​ដើម្បី​ចូល​ប្រទេស​កាតា​បាន​អំឡុង​ព្រឹត្តិការណ៍ World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ចិន Zhou Guanyu បន្ត​នៅ​ជាមួយ​ក្រុម F1 Alfa Romeo មួយ​រដូវ​កាល​ទៀត​

2022/09/28 05:07:07 pm        64
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង Formula One ចិន Zhou Guanyu នឹង​នៅ​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​ប្រណាំង F1 Alfa Romeo មួយ​រដូវ​កាល​ទៀត​នៅ​ឆ្នាំ២០២៣ ខាងមុខ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះបានទទួល​ការកោតសរសើរ​ខ្លាំង​ពី​នាយក​បញ្ជា​បច្ចេកទេសរ​បស់ Alfa Romeo លោក Frederic Vasseur ពី​ការអភិវឌ្ឍ​ខ្លួន​ក្រោយ​ឡើង​មកពី Formula Two​។ ​​ចំណែក Zhou Guanyu ក៏បាន​សម្តែង​អារម្មណ៍​រីករាយ​ដែរ​សំរាប់​ការសហការ​ជាមួយ Alfa Romeo មួយ​រដូវ​កាល​ទៀត​នេះ​។ ​សូមបញ្ជាក់ថា Zou Guanyu ទើបតែ​ឡើងមក​កាន់ចង្កូត F1 រដូវ​កាល​ដំបូង​ក្នុង​ឆ្នាំ២០២២ នេះ​ប៉ុណ្ណោះ​តែ​រកបាន ៦ពិន្ទុ​ក្នុងចំណោម ៥២ពិន្ទុសរុប​របស់​ក្រុម Alfa Romeo ដែល​កំពុង​ឈរ​លេខ ៦ ក្នុង​តារាង​ផលិត​។ ​​Zhou Guanyu មាន​ស្ថិតិ​ជា​មធ្យម​ក្នុងការ​ប្រណាំង​នៅ​ពីក្រោម ០.៤វិនាទី​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​ជាមួយ​មិត្ត​រួម​ក្រុម​កីឡាករ​ហ្វាំ​ង​ឡង់ Valtteri Bottas ដែល​រកបាន ៤៦ពិន្ទុ​រដូវ​កាល​នេះ​ក្រោយ​ចាក​ចេញពី Mercedes ក្រោយ​ចប់​រដូវ​កាល​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាល្លឺម៉ង់​ប្រកាស​ផ្តល់ប្រាក់​រង្វាន់ ៤០​ម៉ឺន​អឺរ៉ូ​ម្នាក់​សម្រាប់​កីឡាករ​ជំរើសជាតិ ​ប្រសិន​ឈ្នះ​ជើងឯក World Cup ឆ្នាំនេះ

2022/09/27 09:59:03 pm        74
​បាល់ទាត់៖ ​កីឡាករ​របស់​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ៤០ម៉ឺន​អឺរ៉ូ​ ប្រសិនបើ​អាល្លឺម៉ង់​អាច​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​ឆ្នាំនេះ នេះ​បើតាម​ការប្រកាស​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ DFB កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះមានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង World Cup 2018 នៅ​រុស្ស៊ី​ដោយ​អាល្លឺម៉ង់​គ្រោង​ផ្តល់​ប្រាក់រង្វាន់ ៣៥ម៉ឺន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​នាក់ តែ​អាល្លឺម៉ង់​បាន​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ប៉ុណ្ណោះ​។ ​កាលពីពេល​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup 2014 នៅ​ប្រេ​ស៊ី​ល​កីឡាករ​ម្នាក់ៗ​ទទួលបាន​ប្រាក់រង្វាន់ ៣០ម៉ឺន​អឺរ៉ូ​នៅពេលនោះ​។​​ជាមួយគ្នា​នោះដែរ ប្រសិនបើ​ឆ្លង​ផុត​វគ្គ​វិលជុំ​ក្នុង​ពូ​ល​កីឡាករ​អាល្លឺម៉ង់​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់​រង្វាន់ ៥ម៉ឺន​អឺរ៉ូ ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ទទួលបាន ១០ម៉ឺន​អឺរ៉ូ ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ១៥ម៉ឺន​អឺរ៉ូ ទទួលបាន​​ចំណាត់​ថ្នាក់​លេខ​បី ២០ម៉ឺន​អឺរ៉ូ និង​ជើងឯក​រង ២៥ម៉ឺន​អឺរ៉ូ​។ ​អាល្លឺម៉ង់​ស្ថិតក្នុង​ពូ​ល E នៅ World Cup ឆ្នាំនេះ​ជាមួយអេ​ស្ប៉ា​ញ កូ​ស្តា​រី​កា និង​ជប៉ុន​។ ​ព្រឹត្តិការណ៍ World Cup 2022 នៅ​កាតា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ​ខណៈ​អាល្លឺម៉ង់​នឹង​ជួប​ជាមួយ​ជប៉ុននៅ​ថ្ងៃទី២៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម F1 Alpha Tauri សម្រេច​រក្សា​កៅអី​កីឡាករ​ជប៉ុន Yuki Tsunoda នៅ​ឆ្នាំក្រោយ​

2022/09/27 09:37:33 pm        78
​​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 ជប៉ុន Yuki Tsunoda នឹង​នៅតែ​ជា​កីឡាករ​របស់​ក្រុម​ប្រណាំង Red Bull Alpha Tauri ដដែល​សម្រាប់​ឆ្នាំ២០២៣ ខាងមុខ​។ ​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ធ្វើ​បានល្អ​ក្នុង​រដូវ​កាល ២០២២ នេះ​មិន​ខុសគ្នា​ឆ្ងាយ​ប៉ុន្មាន​ឡើយ ​បើ​ប្រៀបធៀប​ជាមួយនឹង​មិត្ត​រួម​ក្រុម​កីឡាករ​បារាំង Pierre Gasly​។ ​​លោក Franz Tost នាយក​បញ្ជា​បច្ចេកទេស​របស់​ក្រុម Alpha Tauri និយាយថា Yuki Tsudona ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ម្នាក់ ហើយ​រូបគេ​តែងតែ​អភិវឌ្ឍ​ខ្លួន​ល្អ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ​Yuki Tsunoda កំពុង​ឈរ​លេខ ១៦ ក្នុង​តារាង​ជើងឯក​ពិភពលោក​បច្ចុប្បន្ន​មាន ១១ពិន្ទុ ​ខណៈ​មិត្ត​រួម​ក្រុម Pierre Gasly ឈរ​លេខ ១១ មាន ២២ពិន្ទុ​។ ​Yuki Tsunoda ធ្លាប់មាន​លទ្ធផល​ល្អ​បំផុត​គឺ​នៅ Abu Dhabi អារ៉ាប់​រួម​ឆ្នាំ២០២១ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM