Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

ព័ត៌មានកីឡា

Ronnie O’Sullivan ធ្លាក់​ត្រឹម​ជុំ​ទី១ ​ស្នូកឃ័រ​ជើងឯក British Open

2022/09/27 06:30:55 pm        176
​ស្នូកឃ័រ៖ ​កំពូល​កីឡាករ​ស្នូកឃ័រ​ជើងឯក​ពិភពលោក ៧សម័យ Ronnie O’Sullivan បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ស្នូកឃ័រជើងឯក British Open ត្រឹម​ជុំ​ទី១ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​លំដាប់​លេខ ៦៣ ពិភពលោក Alexander Ursenbacher​។ ​​នេះ​ជា​បរាជ័យ​លើក​ទី៣ របស់ Ronnie O’Sullivan ក្នុង​ប្រវត្តិ​ជួប​ជាមួយ​កីឡាករ​ស្វីសវ័យ ២៦ឆ្នាំ​រូបនេះ​។ ​កីឡាករ​វ័យ ៤៦ឆ្នាំ Roonie O’Sullivan ឈ្នះ​តែមួយ​ប្រកួត​គត់​ក្នុង​ប្រវត្តិ​ជួបគ្នា ៤​លើក​ជាមួយ Alexander Ursenbacher​។ ​អ្នកការពារ​តំណែង​ជើងឯក​ពិភពលោក O’Sullivan ចាប់ផ្តើម​ដោយ​ត្រូវបាន Ursenbacher នាំមុខ​មុន ២ហ្វ្រេ​ម មុនពេល​ដែល​តាម​បាន​មួយ​ហ្វ្រេ​ម​វិញ​នៅ​ហ្វ្រេ​ម​ទី៣​។ ​​យ៉ាងណាក្តី Ursenbacher ដែល​កំពុងមាន​ទំរង់​ល្អក៏បាន​យកឈ្នះ ២ហ្វ្រេ​ម​ផ្ទួនៗ​ដើម្បី​យកឈ្នះ​ការប្រកួត​ដោយ​លទ្ធផល ៤-១ហ្វ្រេ​ម​។​​ចំណែកឯ​លទ្ធផល​ផ្សេងទៀត Shaun Murphy បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Gary Wilson និង​ជា​បរាជ័យ​មិន​អស់ចិត្ត បន្ទាប់​គ្រាប់​កាត់សេចក្តី​ចុងក្រោយ​នៃ​ហ្វ្រេ​ម​កាត់សេចក្តី​ទី៧ Murphy វាយ​បញ្ចូល​ឡូ​គ្រាប់​ខ្មៅ​ចុងក្រោយ​តែ​គ្រាប់​សបែ​ជា​ធ្លាក់ចូល​ឡូ​ដែរ ធ្វើឱ្យ Gary Wilson ជា​អ្នកឈ្នះ​ដោយ​លទ្ធផល ៤-៣ហ្វ្រេ​ម​។ ​​រីឯ​អ្នកការពារ​តំណែង​ជើងឯក​នៅ British Open នេះ​កីឡាករ​ជើងចាស់ Mark Williams មិនមាន​បញ្ហា​ឡើយដោយ​បន្តដំណើរ​ទៅ​ជុំ​ទី២ ជាមួយនឹង​អតីត​ជើងឯក​ពិភពលោក​ទាំងពីរ Judd Trump និង Mark Selby៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nicolas Latifi នឹង​បាត់បង់​កៅអី F1 ពី​ក្រុម Williams ក្រោយ​ចប់​រដូវ​កាល​នេះ​

2022/09/27 05:58:52 pm        190
​​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 កាណាដា Nicolas Latifi នឹង​ចាក​ចេញពី​ក្រុម F1 Williams ក្រោយ​ចប់​រដូវ​កាល ២០២២ នេះហើយ​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បានចូលរួម​ជាមួយ​ក្រុម Williams តាំងពី​ឆ្នាំ២០២០ តែ​មិនអាច​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម George Russell និង Alex Albon បាន​។ ​​ក្រុម F1 Williams ទើបតែ​បានប្រកាស​កាលពីដើម​ខែ​ថា​ កីឡាករ​ថៃ Alex Albon នឹង​បន្ត​នៅ​ជាមួយ​ក្រុម​សម្រាប់​ឆ្នាំ ២០២៣​។ ​​រដូវ​កាល ២០២២ នេះ Nicolas Latifi រក​មិនទាន់បាន​សូម្បី​មួយ​ពិន្ទុ​ដោយ​ឈរ​លេខ ២១ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។ ​​Nicolas Latifi ធ្លាប់មាន​ចំនាត់ថ្នាក់​ល្អ​បំផុត​កាលពី​ឆ្នាំ២០២១ ដោយបាន​បញ្ចប់​ការប្រកួត​នៅ​ប្រទេស​ហុង​គ្រី​នៅចំណាត់ថ្នាក់​លេខ ៧​។ ​​ដោយឡែក​សម្រាប់​កៅអី​ដែល​នឹង​មក​ជំនួស​តំណែង Latifi នៅ​ក្រុម Williams ឆ្នាំក្រោយ​ត្រូវបាន​គេ​ជឿថា​ជា​កីឡាករ​អូស្ត្រាលី Oscar Piastri ដែលជា​ជើងឯក​ពិភពលោក Formula 2៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Harry Maguire មាន​បញ្ហា​ម្តងទៀត ​ខណៈ​អង់គ្លេស និង​អាល្លឺម៉ង់​ស្មើគ្នា ៣-៣ នៅ Wembley

2022/09/27 05:36:04 pm        120
​បាល់ទាត់៖ ​កំហុស​ពីរ​ចំនុច​សំខាន់ៗ​ដោយ​កីឡាករ​ ២នាក់​របស់​អង់គ្លេស​ធ្វើឱ្យ​ការប្រកួត​ទល់នឹង​អាល្លឺម៉ង់​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើគ្នា ៣-៣ ក្នុងជំនួប​នៃ​ក្របខណ្ឌ UEFA Nations League​។ ​​បន្ទាប់ពី​ការប្រកួត​វគ្គ​ទី១ ដែល​គ្មាន​គ្រាប់​បាល់ វគ្គ​ទី២ ខ្សែការពារ Manchester United, Harry Maguire ធ្វើឱ្យមាន​កំហុស​បង្ករ​ឱ្យមាន​គ្រាប់​បាល់​ដំបូង ក្រោយ​បញ្ជូន​បាល់​ឡើង​មិនល្អ ហើយក៏​ទាត់​ជើង Jamal Musiala ក្នុង​ប្រអប់​គ្រោះថ្នាក់​ធ្វើឱ្យ Ilkay Gundogan ជា​អ្នក​ស៊ុត​បាល់ ១១ម៉ែត្រ​ឱ្យ​អាល្លឺម៉ង់​នាំមុខ​មុន​។ ​​ខ្សែប្រយុទ្ធ Chelsea, Kai Havertz ជា​អ្នក​បន្ថែម​ការនាំ​មុខ ២-០ ឱ្យ​អាល្លឺម៉ង់​មុនពេល​ដែល Luke Shaw ស៊ុត​តាម​ពីក្រោយ​ឱ្យ​អង់គ្លេស​វិញ និង Mason Mount ស៊ុត​តាម​ស្មើ ២-២ ត្រឹម​នាទី​ទី៧៥​។​​អង់គ្លេស​ក៏មាន​ឱកាស​នាំមុខ​សារជាថ្មី​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Harry Kane និង​គួរតែ​ជា​គ្រាប់​ជ័យជំនះ​ទៅហើយ តែ​គ្រាប់​តាម​ស្មើ​របស់​អាល្លឺម៉ង់​ក៏​កើតឡើង ​ដោយសារ​កំហុស​ចាប់​បាល់​មិន​ជាប់​របស់​អ្នកចាំទី Nick Pope ធ្វើឱ្យ Kai Havertz ស៊ុត​តាម​ស្មើ​បានសំរេច ៣-៣​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំង២ បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ដោយ​អាល្លឺម៉ង់​លេខ៣ មាន ១០ពិន្ទុ និង​អង់គ្លេស​បាត​ពូ​ល​មាន​ត្រឹម ៣ពិន្ទុ​។ ​អ៊ីតាលី​ជា​អ្នកឈ្នះ​ក្នុង​ពូ​ល​មាន ១១ពិន្ទុ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ហុង​គ្រី​បាន​ត្រឹម​លេខ២ មាន ១០ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​ត្រៀមខ្លួន​រួចរាល់ដើម្បី​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ចុង​សប្ដាហ៍​នេះ

2022/09/27 05:12:00 pm        651
​កីឡា​អូឡាំពិក​អាស៊ី​៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​លើក​ទី​៤ (41st OCA General Assembly) ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះនឹងត្រូវ​រៀបចំ​ចុង​សប្ដាហ៍​នេះចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ដោយមាន​ប្រតិភូ​កីឡា និង​ឥស្សរជន​ជាន់ខ្ពស់នៃ​ចលនា​អូឡាំពិក​អាស៊ី និង​ពិភពលោក​ប្រមាណ ៤០០​នាក់​ចូលរួម។​ ​បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា ពិធី​បើក​មហាសន្និបាត​នេះនឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​នឹង​ថ្លែង​នូវ​សន្ទរកថា​គន្លឹះ ដើម្បី​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​ជំរុញ​ចលនា​កីឡា​ជាតិ ចលនា​កីឡា​អូឡាំពិក ក៏ដូចជា​សន្ទរកថា​គ​ន្លឹះ បង្ហាញជូន​នូវ​សក្ដានុពល​របស់​រាជរ​ដ្ឋា​ភិ​បាល ចំពោះ​នយោបាយ​កីឡា​ជាតិ ជាមួយ​ចលនា​អូឡាំពិក​អន្ដរជាតិ ដើម្បី​កសាង​សង់​ពិភពលោក​មួយ​ដ៏​ល្អប្រសើរ តាម​ពាក្យស្លោក​របស់​អូឡាំពិក “Sports Build Better World” ដែល​បានន័យថា កីឡា​គឺ​បាន​កសាង​ពិភពលោក​មួយ​ឲ្យ​មាន​សុខដុមរមនា​ផងដែរ។​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែលបាន​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ស្វាគមន៍ និង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ពោលគឺ​រង់ចាំតែ​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ និង​ភ្ញៀវ​ពេល​អញ្ជើញ​មកដល់​ប៉ុណ្ណោះ ពិសេស​ដើម្បី​បង្ហាញ​ពី​សភាពការណ៍​ពិត សន្ដិភាព និង​ការអភិវឌ្ឍ ដល់​បណ្ដា​ប្រទេស​ចលនា​អូឡាំពិក​អន្ដរជាតិ​ទាំងអស់ ដែល​នឹង​មក​ចូលរួម​មហាសន្និបាត​នេះ។​ ​កម្ពុជា​បានចាត់ទុក​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​នេះ គឺជា​ពេលវេលា​មួយ​ដ៏​កម្រសម្រាប់​កម្ពុជាដែល​ត្រូវបាន​សហគមន៍​អន្ដរជាតិ ក៏ដូចជា​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី មើលឃើញ​ពី​ភាពជាក់លាក់ និង​សក្ដានុពល​ផ្នែក​កីឡា សេដ្ឋកិច្ច ពិសេស​សន្ដិភាព​ពេញលេញ​នៅ​កម្ពុជា និង​ជា​ប្រទេស​គោលដៅ​សុវត្ថិភាព​ក្នុង​បញ្ហា​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ OCA សម្រេច​លើកយក​មហាសន្និបាត​ក​ម្រិ​ត​ពិភព​លោក​នេះមក​រៀបចំ​នៅ​កម្ពុជា ដ្បិត​ដំបូង​ឡើងមហាសន្និបាត​នេះត្រូវធ្វើ​នៅ​ចិន តែដោយសារ​ការអាក់ខានដោយ​សារ​បញ្ហា​កូ​វីដ​-១៩។​​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ផលចំណេញ​នៃ​ការរៀបចំ​មហាសន្និបាត​នេះ អ្វីដែល​សំខាន់គឺ​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា និង​ការ​ផ្ដល់នូវ​ការគាំទ្រ​ដល់​កម្ពុជា​ពេញទំហឹង ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ីឆ្នាំ​២០២៩ ដែលជា​ព្រឹត្តិការណ៍​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា​។ នេះ​គឺជា​អ្វីដែល​កម្ពុជា​ចង់បាន ហើយ​ចង់​ឲ្យ​ប្រទេស​ទាំងអស់ មើលឃើញ​ពី​សក្ដានុពល​កីឡា​ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ និង​ការ​ប្រែ​មុខមាត់​ថ្មីនៃ​ប្រទេស​កម្ពុជា ពិសេស​ទីក្រុង​ភ្នំពេញក្រោម​ម្លប់​សន្ដិភាព សម័យ​តេ​ជោ ហើយ​បណ្ដា​ប្រទេស​ចូលរួម​ទាំងអស់ នឹង​ផ្ដល់នូវ​សភាពការណ៍​ពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក។​​ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC ក្រៅពី​ការត្រៀម​លក្ខណៈ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ ដូចជា​ការត្រៀម​រៀបចំ​ពិ​ព័រ​ណ៌​អំពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣, ទស្សនា​កម្ពុជាឆ្នាំ​២០២៣, ពិ​ព័រ​ណ៌​ទេសចរណ៍ និង​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅតាម​គោលដៅ​ទេសចរណ៍​សំខាន់​ដល់​ប្រតិភូ​កីឡា​ទាំងអស់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទៀតផង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន កាលពី​ថ្មីៗ៕អត្ថបទ៖ លី ឈុន​ឡា

Roger Federer បង្ហាញ​អារម្មណ៍​ភ័យខ្លាចមុន​ការប្រកួត​ចុងក្រោយ​បំផុត​នៃ​អាជីព​

2022/09/22 10:15:55 pm        79
​វាយ​កូន​បាល់៖ ​កំពូល​កីឡាករ​វាយ​កូន​បាល់​ស្វីស Roger Federer បានបង្ហាញ​អារម្មណ៍​ភ័យខ្លាច មុន​ការប្រកួត​ចុងក្រោយ​នៃ​អាជីព​វាយ​កូន​បាល់​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Laver Cup​។ ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន Federer ថា មានរឿង​ជាច្រើន​នៅ​ពីក្រោយ​ស្ថាន​ការ​បែបនេះ ទាំង​បញ្ហា​កាយសម្បទា និង​ផ្លូវចិត្ត​។ ​​Roger Federer នឹង​ចូលក្នុង​ក្រុម​ជាមួយ​ក្រុម​អឺរ៉ុប​ដែលមាន​វត្តមាន​កីឡាករ​កំពូលៗ​ដូចជា Rafael Nadal, Novak Djokovic និង Andy Murray ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ដែលមាន​កីឡាករ​មកពី​ជុំវិញ​ពិភពលោក​។ ​Federer រំពឹងថា ​នឹង​ប្រកួត​លក្ខណៈ​វាយ​គូ​បើកឆាក​នៃ​ព្រឹត្តិការណ៍ Laver Cup នៅ​ទីក្រុង​ឡុង​ដ៍​ចុង​សប្តាហ៍​នេះ​។ ​រំលឹកថា Roger Federer បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​វាយ​កូន​បាល់​របស់ខ្លួន​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ឈ្នះ​ជើងឯក​សរុប ១០៣ពាន​សំខាន់​ដែល​រួមបញ្ចូល​ទាំង​ពាន Grand Slam ២០លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manuel Neuer និង Goretzka តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ខកខាន​ពី​ក្រុម​អាល្លឺម៉ង់​នៅ Nations League

2022/09/22 09:44:43 pm        121
​បាល់ទាត់៖ ​អ្នកចាំទី Bayern Munich, Manuel Neuer និង​មិត្ត​រួម​ក្រុម Leon Goretzka ត្រូវធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​ខកខាន​ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ​ការប្រកួត​ក្របខណ្ឌ UEFA Nations League​។ ​​កីឡាករ​របស់ Bayern Munich ទាំង​ពីររូប​នៅតែ​បន្ត​តាម​យន្តការ​សុខាភិបាលគឺ​រក្សាខ្លួន​នៅ​ដាច់ដោយឡែក និង​បាន​ចាក​ចេញពី​ជំរុំ​ហ្វឹកហាត់​របស់​អាល្លឺម៉ង់​ហើយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​អ្នក​ទាំង២ ​នឹង​អវត្តមាន​ ២​ប្រកួត​ជាមួយ​ក្រុម​អាល្លឺម៉ង់​ពេល​ជួបហុង​គ្រី និង​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​។ ​ចំណែកឯ​កីឡាករ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ទាំង២ នឹងត្រូវ​បានធ្វើ​តេស្ត​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដូច​មុន​ឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្លិប​នៅ Premier League ព្រមព្រៀង​ច្បាប់​ដាក់​បម្រាម​លើ​ទង្វើ​ខុសឆ្គង​របស់​អ្នកគាំទ្រ​

2022/09/22 07:40:57 pm        89
​បាល់ទាត់៖ ​អ្នកគាំទ្រ​ណា​ដែលមាន​អាកប្បកិរិយា​មិន​សមរម្យ និង​រើសអើង​ជាដើម​នឹង​ត្រូវដាក់​បម្រាម​យ៉ាងហោច​ណាស់​មួយឆ្នាំ​។ ​ក្លិប​បាល់ទាត់​នៅ Premier League ទាំងអស់​បាន​យល់ព្រម​ច្បាប់​នេះ រួមជាមួយ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស English Football League ដែល​បាន​លើក​យកមក​ពិភាក្សា​តាំងពី​ខែកក្កដា​។ ​​បន្ទាប់ពី​មានការ​កិច្ចប្រជុំ​គ្រប់ភាគី​ពាក់ព័ន្ធ បូករួម​ទាំង​ម្ចាស់​ភាគហ៊ុន​នៃ​ក្លិប​ទាំងអស់​នៅ Premier League បានសំរេច​ដាក់​ច្បាប់​នេះ​ឱ្យ​អនុវត្ត​ជា​ធរមាន​ទាំង​ការប្រកួត​ក្នុង ​និង​ក្រៅ​ដី ពោលគឺ​អ្នកគាំទ្រ​ណា​ម្នាក់​ដែលមាន​កំហុស​ នឹងត្រូវ​ហាមឃាត់​មិនឱ្យ​ចូល​ទស្សនា​បាល់ទាត់​ពេញ​មួយឆ្នាំ​។ ​ខ្សែ​ការពារ Spurs, Eric Dier បាន​ប្រាប់​សារព័ត៌មាន BBC ថា បញ្ហា​របស់​អ្នកគាំទ្រ​នឹង​អាក្រក់​ទៅៗ ប្រសិនណាបើ​មិនមាន​ការចាត់វិធានកា​រណា​មួយ​។​​កីឡាករ​វ័យ ២៨ឆ្នាំ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​និយាយថា រូបគេ ​និង​ក្រុមគ្រួសារ​តែងតែ​មានការ​ព្រួយបារម្ភ​រាល់​ការប្រកួត​នៅក្រៅ​ទឹកដី​។ ​រំលឹក​ដែរ​ថា អ្នកចាំទី Aston Villa, Robin Olsen ត្រូវបាន​គេ​បំពាន​នៅ​ការប្រកួត​ចុងក្រោយ​បិទ​រដូវ​កាល​មុន​នៅ​ទឹកដី Manchester City ស្រប​ពេលដែល​អ្នកគាំទ្រ Nottingham Forest ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​បន្ទាប់​ពី​ប្រើ​ក្បាល​ជល់​កីឡាករ​របស់ Sheffield United, Billy Sharp នៅ​ការប្រកួត Play-Off រវាង​ក្រុម​ទាំងពីរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Fabio Cannavaro ត្រូវ​បានប្រកាស​តែងតាំង​ជា​អ្នកចាត់ការ​ក្លិប​អ៊ីតាលី Benevento

2022/09/22 07:10:38 pm        69
​បាល់ទាត់៖ ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែល​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក FIFA World Cup 2006 នៅ​អាល្លឺម៉ង់ Fabio Cannavaro ត្រូវបាន​ប្រកាស​តែងតាំង​ជា​អ្នកចាត់ការ​ក្លិប​នៅ​ក្របខណ្ឌ​ទី​ពីរ​អ៊ីតាលី Serie B, Benevento ផ្លូវការ​ហើយ​។ ​​អតីត​ខ្សែការពារ Real Madrid, Juventus និង Inter Milan ដែលជា​ម្ចាស់​ជ័យលាភី Ballon d’Or ផងដែរ​កាលពី​ឆ្នាំ២០០៦ នោះនឹង​ចុះហត្ថលេខា​រយៈពេល ១ឆ្នាំកន្លះ​ដឹកនាំ Benevento​។​ ​​Benevento បាន​ធ្លាក់​ពី​ក្របខណ្ឌ​កំពូល Serie A កាលពី​រដូវ​កាល ២០២០-២១ ខណៈ​បច្ចុប្បន្នកំពុង​ឈរ​លេខ ១៣ នៅ Serie B​។ ​​Fabio Cannavaro បាន​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​កាលពី​ឆ្នាំ២០១១ និង​ទទួលបាន​អាជីព​គ្រូបង្វឹក ២ឆ្នាំ​បន្ទាប់​ក្នុងនាម​ជា​ជំនួយការ​នៅ​ក្លិប Al-Ahli របស់​អារ៉ាប់​រួម មុន​ពេលដែល​ក្លាយជា​គ្រូ​បង្គោល​ក្លិប​ចិន Guangzhou និង​ក្លិប Al-Nassr របស់​អារ៉ាប៊ីសាអ៊ូឌីត​។​​បុរស​វ័យ ៤៩ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិចិន​រយៈពេល​ជិត ២ឆ្នាំ​ដែរ​មុនពេល​លាលែង​ពី​តំណែង​ដើម្បី​ផ្តោតអារម្មណ៍​លើ​ការដឹកនាំ​ក្លិប Guangzhou​។ ​​Fabio Cannavaro ធ្លាប់បាន​និយាយ​កាលពី​ខែកុម្ភៈ​ថា ត្រៀមខ្លួន​រួចរាល់​ក្នុង​ការវិល​ត្រលប់មក​អាជីព​គ្រូបង្វឹក​នៅអឺរ៉ុប​។ ​Benevento នឹង​ទទួល​ស្វាគមន៍​ក្រុម​លេខ ១១ Ascoli នៅ​ថ្ងៃទី២ ខែតុលា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Floyd Mayweather ប្រកាស​ចង់​ប្រកួត​ជាមួយ Conor McGregor ឆ្នាំក្រោយ

2022/09/22 06:26:36 pm        258
​ប្រដាល់៖ ​កំពូល​កីឡាករ​ប្រដាល់​អាមេរិក Floyd Mayweather បានប្រកាស​ពី​បំណង​ចង់​ឡើង​សង្វៀន​ប្រកួត​ជាមួយ​តារា​ប្រដាល់​គុន​ចម្រុះ UFC, Conor McGregor ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ២០២៣ ខាងមុខ​។ ​​កីឡាករ​វ័យ ៤៥ឆ្នាំ​រូបនេះ បាន​យកឈ្នះ McGregor ត្រឹម​ទឹក​ទី ១០ កាលពី​ឆ្នាំ២០១៧ ដែល​ប្រកួត​ចុងក្រោយ​នៃ​អាជីព​ប្រដាល់​របស់ខ្លួន​។ ​​ក្រោយ Mayweather ក៏បាន​ធ្វើការ​ប្រកួត​មិត្តភាព​ផ្សេងៗ​ដែរ​ក្រោយពេល​ចូលនិវត្តន៍ និង​ចង់​ប្រកួត​ជាមួយ Conor McGregor ម្តងទៀត​។ ​​យ៉ាងណាក្តីបន្ទាប់ពី​ការប្រកាស​របស់ Mayweather នៅលើ​បណ្តាញ​សង្គម​បែបនេះ McGregor ក៏បាន​បង្ហោះ​ដែរ​ថាមិន​ចាប់អារម្មណ៍​។ ​​Floyd Mayweather ថែមទាំង​និយាយ​ពី​គម្រោង​ទីតាំង​ប្រកួត​ផងដែរ ថ្វីបើ​មិនមាន​ភ្លើង​ខៀវ​ពី McGregor ដោយ​ចង់​ប្រកួត​នៅ​កីឡដ្ឋាន Allegiant ដែលជា​ទឹកដី​របស់​ក្លិប​បាល់ឱប​អាមេរិក Las Vegas Raiders​។សូមបញ្ជាក់ថា ​កីឡាករ​អាមេរិក Floyd Mayweather បាន​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​របស់ខ្លួន​កាលពី​ឆ្នាំ២០១៧ ជាមួយនឹង​ស្ថិតិ​ប្រកួត ៥០លើក​ឈ្នះ​ទាំង ៥០ ក្រោយមក​បាន​ចូលរួម​ការប្រកួត​មិត្តភាព​ផ្សេងៗ​ដែលមាន​ដូចជាប្រកួត​ជាមួយ​កីឡាករ​គុន​ចម្រុះ MMA ជប៉ុន Mikuru Asakura ក៏ដូចជា​ប្រកួត​ជាមួយ​តារា YouTube, Logan Paul កាលពី​ឆ្នាំមុន​ផងដែរ​។ ​​ចំណែកឯ McGregor ដែល​វិល​មក​ប្រកួត​នៅ UFC វិញ​ក្រោយ​ចាញ់ Mayweather នោះ ធ្វើ​មិន​បានល្អ​ឡើយ​បន្ទាប់ពី​កីឡាករ​វ័យ ៣៤ឆ្នាំ​អៀក​ឡង់​រូបនេះ​ចាញ់ ៣ ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​ ខណៈ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​របួស​ជើង​ដែល​បាក់​ពេល​ចាញ់ Dustin Poirier ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cristiano Ronaldo គ្មាន​គម្រោង​ចូលនិវត្តន៍ និង​ចង់​លេង​បាល់​ដល់ Euro 2024

2022/09/22 06:01:35 pm        85
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Cristiano Ronaldo គ្មាន​គម្រោង​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ឡើយ និង​មានបំណង​លេង​ដល់ Euro 2024​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បានលើកឡើង​ អំឡុងពេល​ទទួលពាន​ពី​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់​ ក្នុងនាម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជំរើសជាតិ​កាលពី​ថ្ងៃ​អង្គា​រថា ដំណើរ​ជីវិត​បាល់ទាត់​របស់គេ​មិនទាន់​ដល់ទី​បញ្ចប់​ឡើយ ហើយ​វា​នឹង​នៅ​រយៈពេល​យូរអង្វែង​ទៀត ជាពិសេស​គឺ​ការ​ផ្តោតអារម្មណ៍ និង​មហិច្ឆតា​បាល់ទាត់​នៅ World Cup ឆ្នាំនេះ និង Euro 2024​។​​Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​សរុប ១១៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៨៩ប្រកួត ខណៈ​ការលេង​នៅ World Cup 2022 ខាងមុខនេះនឹង​ជា​ព្រឹត្តិការណ៍​បាល់ទាត់​សំខាន់​ទី១០ ដែល​រូបគេ​បាន​ចូលរួម​នៅក្នុង​អាជីព​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​បំបែក​កំណត់ត្រា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត ​នៅ​ក្រុម​ជម្រើសជាតិ​កាលពី​ខែកញ្ញា ឆ្នាំ ២០២១ ពេល​ជួប​ជាមួយ​សាធារណរដ្ឋ​អៀក​ឡង់ និង​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​អ៊ីរ៉ង់ Ali Daei ដែលមាន​សរុប ១០៩គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ និងអាមេរិក អះអាងថាកិច្ចព្រមព្រៀងស្តីពីច្រកសមុទ្ទ Hormuz ជិតសម្រេចបានហើយ
08/06/2026 08:08 AM
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM