FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ
នាយករដ្ឋមន្ត្រីកាណាដា៖ ខ្ញុំលែងមានទំនុកចិត្តលើប្រធាន FIFA លោក Gianni Infantino
MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី
Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor

ព័ត៌មានកីឡា

កីឡា​បាល់ទះ​សម្រេច​ចុះ​កុងត្រា​ជាមួយ​គ្រូ​គុយបា ២​រូប​ដើម្បី​ពង្រឹង​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ស៊ី​ហ្គេម​

2022/09/19 04:59:18 pm        114
​​បាល់ទះ​៖ ក្រោយ​មានការ​ទំនាក់ទំនង និង​សម្របសម្រួលរវាង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ជាមួយ​ឯកអគ្គរដ្ឋទូតគុយបា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា សហព័ន្ធ​បាន​ឈានដល់​ការចុះកិច្ចសន្យា​ជាមួយ​គ្រូបង្វឹក​ជនជាតិ​គុយបា ២​រូប​ជា​ផ្លូវការ ដើម្បី​រួមចំណែក​ពង្រឹង​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា ទាំង​ក្នុង​សាល និង​ឆ្នេរ​ខ្សាច់ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ពិធី​ចុះកិច្ចសន្យា​នេះបានធ្វើ​ឡើង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ទីស្នាក់ការ​សហព័ន្ធ ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ដ្រី​សហព័ន្ធ ក្រុម​គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិ​មួយចំនួន ក្នុងនោះ​ក៏មាន​វត្តមាន​ចូលរួម​ជា​សាក្សី​ពី​លោកជំទាវ​ Liurka Rodríguez Barrios ​ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។ រីឯ​គ្រូ​គុយបា ២​រូបដែល​សហព័ន្ធ​បាន​ចុះ​កុងត្រាគឺមាន​លោក​ Karell Pena Ventoza ​ជា​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស និង​លោក​ Berto Friol Barrios ​ជា​គ្រូ​ជំនួយ​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឲ្យ​ដឹងថា ការបន្ថែម​ក្បាលម៉ាស៊ីន​សម្រាប់​ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​នេះកើតឡើង​ដោយមាន​ការជួយជ្រោមជ្រែង ​ពី​សំណាក់​លោកជំទាវ​ឯកអគ្គ​រដ្ឋ​ទូច​គុយបា​ប្រចាំ​កម្ពុជា រហូត​ឈានដល់​ការចុះកិច្ចសន្យា​ជា​ផ្លូវការ បន្ទាប់ពី​សហព័ន្ធ​បាន​ពិនិត្យឃើញ​បច្ចេកទេស និង​ការបង្ហាត់​របស់​គ្រូបង្វឹក​ជនជាតិ​គុយបា​ទាំង ២​រូប​អស់​មួយរយៈ​ពេលកន្លងមក។​ ​លោក​ថា ក្រោយ​ការធ្វើ​តេស្ត​សាកល្បង ពិនិត្យ​លើ​ការផ្តល់​តិច​និ​ច និង​ទស្សនវិស័យ​មួយចំនួន​របស់​គ្រូ​ថ្មី​ទាំង ២ គឺ​ស្របតាម​អ្វីដែល​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធបានចង្អុលបង្ហាញ ក្នុងន័យ​តែមួយគត់គឺ​ចង់បាន​មេដាយមាសពេល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។តែ​អ្វីៗ​ការប្រកួត​លើ​ទីលាន វា​មិន​ស្រួល​ដូច​ការនិយាយ​នោះទេ ប៉ុន្ដែ​លោក​ជឿជាក់ថា ការបន្ថែម​គ្រូបង្វឹក​ទាំងពីរនឹង​ជួយ​សហព័ន្ធ​ឲ្យ​មានសង្ឃឹម​កាន់តែ​ធំ ​ក្នុងការ​ប្រជែង​យក​មេដាយមាស។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ថែមថា ខ្លឹមសារ​នៃ​កិច្ចសន្យាគឺ​បើកទូលាយ ដោយ​សហព័ន្ធ​ទទួល​ជា​គ្រូបង្វឹក​ទាំង​បាល់ទះ​ឆ្នេរ​ខ្សាច់​ក្តី បាល់ទះ​ក្នុង​សាល​ក្តីរយៈពេល ១​ឆ្នាំ បើ​ងាកមើល​ទៅក្រោយ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ចប់​រយៈ ៣​ខែ​ទើប​ផុត​កិច្ចសន្យា​។ ក្នុងនោះ​សហព័ន្ធ​ចង់​បន្ត​កិច្ចសន្យាត្រូវ​ជូនដំណឹង​គ្នា​រយៈពេល ៣​ខែ​មុន ប៉ុន្តែ​បន្ត​ ឬ​មិន​បន្ត​គឺ​អាស្រ័យ​លើ​គុណ​ផល​របស់​គ្រូបង្វឹក​ទាំងពីរ ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈានទៅ​មុខ​ដល់​កម្រិតណា​? ​បច្ចុប្បន្នទេពកោសល្យ​របស់​កីឡាករ​កម្ពុ​ជាមាន ប៉ុន្តែ​ត្រូវ​បន្ថែម​លើ​បច្ចេកទេស និង​របៀប​មួយចំនួន ពិសេស​បាល់ទះ​ក្នុង​សាល មានន័យថា ពេលខ្លះ​គ្រូ​ចិន​លោក​ Li Jun ​អត់​មាន គ្រូ​គុយបា​អាចបំពេញ​បន្ថែម ឬអ្វី​ដែល​គ្រូ​គុយបា​អត់​មាន តែ​គ្រូ​ចិន​មាន ឬ​គ្រូខ្មែរ​មាន​ជាដើម។សហព័ន្ធ​រំពឹងថា សមត្ថភាព​គ្រូ​ទាំង ៣​ដាក់​ប​ញ្ជូ​ល​គ្នានឹង​អាចបំពេញ​ចន្លោះប្រហោង ពិសេស​រយៈពេល ៨ ទៅ ៩​ខែ​ទៀតនឹង​ជំរុញ​កីឡាករ​កម្ពុជា​ឈានដល់​កម្រិត​ខ្ពស់ ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ជូន​ជាតិ។ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បន្ថែម។​ ​ទន្ទឹម​ជាមួយគ្នាលោក​ Leonid Abum Castillo ​និង​កញ្ញា​ Natyelis Riol Cardenas ​ដែលជា​អ្នកគ្រប់គ្រង​របស់​គ្រូបង្វឹក​គុយបា​ទាំង ២ សុទ្ធតែ​តាំងចិត្ត​នឹងចូលរួម​ជា​ធ្លុង​មួយ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដើម្បី​ប្រជែង​យកជ័យ​ជម្នះ​ក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា ជាពិសេស​គឺ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​។ លើសពីនេះ ភាគី​គុយបាក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាល់​ដឹកនាំ​សហព័ន្ធ ដែល​បាន​ជួយ​សម្របសម្រួល​ការរស់នៅ និង​ការធ្វើការ​របស់ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​ផង​ដែរ។​ ​ក្រៅពី​នាំ​យក​គ្រូ​បង្វឹក​មកពី​ប្រទេស​គុយបា សហព័ន្ធ ក៏​កំពុងតែ​ទាក់ទងតាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​គុយបា ឲ្យ​មាន​ការរៀបចំ​ការប្រកួត​មិត្តភាព​រវាង​ក្រុម​មកពី​គុយបា ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ​នៅ​អំឡុង​ខែ​តុលា​ខាងមុខ ពោល​គឺ​ស្រប​ពេល​នឹង​ការរៀបចំ​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ បន្ថែម​ពីលើ​ការប្រកួត​មិត្តភាព​អន្តរជាតិរវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​សិង្ហ​បុរី​ទៀត​ផង៕​អត្ថបទ៖ លី ឈុន​ឡា

ខ្សែប្រយុទ្ធ Brentford, Ivan Toney ត្រូវ​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​លើកដំបូង​

2022/09/16 10:32:23 pm        76
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​ Brentford, Ivan Toney ត្រូវបាន​អ្នកចាត់ការ Gareth Southgate កោះ​ហៅចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​លើកដំបូង​ក្នុង​អាជីព ​សំរាប់​ការប្រកួត​លក្ខណៈ​អន្តរជាតិ​នៃ​ក្រប​ខណ្ឌ UEFA Nations League ក្នុង​ខែកញ្ញា​នេះ​។​ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៥គ្រាប់​ក្នុង ៦ប្រកួត​នៅ English Premier League រដូវ​កាល​នេះ​។ ​អ្នកចាំទី Dean Henderson ខ្សែការពារ Eric Dier និង Ben Chilwell ត្រូវបាន​កោះហៅ​សាជាថ្មី​ផងដែរ​។ ​ជាមួយគ្នា​នោះដែរ Jordan Henderson និង​អ្នកចាំទី Jordan Pickford មិនមាន​វត្តមាន​ឡើយ​ដោយសារ​របួស​។​ ​ខ្សែការពារ Manchester United, Harry Maguire និង Luke Shaw នៅតែ​ស្ថិត​ក្នុង​បញ្ជី​របស់លោក Gareth Southgate បើទោះជា​មិនសូវ​លេង​ជាប់លាប់​រដូវ​កាល​នេះ តែ​មិត្ត​រួម​ក្រុម Marcus Rashford និង Jadon Sancho ត្រូវបាន​មើលរំលង​សាជាថ្មី​។​​Rashford ខកខាន​មិនបាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​តាំងពី​ខែកក្កដា ​ឆ្នាំ២០២១ ដោយសារ​មានរ​បួ​សាច់ដុំ តែ​លោក Gareth Southgate បញ្ជាក់ថា Rashford នៅមាន​ពេលវេលា​ច្រើន​ថែមទៀត​ដើម្បី​មានឱកាស​នៅ World Cup​។​ ​ក្រុម​អង់គ្លេស​នឹងត្រូវ​ជួប​ជាមួយ​អ៊ីតាលី​នៅ​ទី​ក្រុម Milan ថ្ងៃទី២៣ នេះ​មុន​ជួប​អាល្លឺម៉ង់​ថ្ងៃទី២៦ នៅ Wembley នៃ​ក្របខណ្ឌ UEFA Nations League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal៖ ការចូលនិវត្តន៍​រប​ស់ Federer ជា​រឿង​សោកសៅ​ក្នុង​ពិភព​កីឡា

2022/09/16 10:07:31 pm        89
​វាយ​កូន​បាល់​៖ ​ការសំរេចចិត្ត​ចូលនិវត្តន៍​របស់​កីឡាករ​វាយ​កូន​បាល់​ស្វ៊ី​ស Roger Federer បានធ្វើឱ្យ​ពិភព​កីឡា​សោកសៅ ជាពិសេស​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​។ នេះ​ជាការ​លើកឡើងរ​បស់ដៃ​គូ​ដ៏​ស្វិតស្វាញ Rafael Nadal​។ ​​ម្ចាស់​ជើងឯក Grand Slam ២០ឆ្នាំរូបនេះ​បានប្រកាស​ចូលនិវត្តន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្រោយ​បំពេញ​កាតព្វ​កិច្ច​រួចរាល់​ក្នុង​ការចូលរួម​ការប្រកួត Laver Cup ក្នុង​ខែកញ្ញា​នេះ​។ ​Rafael Nadal បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា គេ​មិន​ចង់ឱ្យមាន​ថ្ងៃនេះ​ឡើយ ជា​ថ្ងៃ​ដែល​គេ​មាន​អារម្មណ៍​សោកសៅ​មួយ មិន​ថា​សម្រាប់​រូបគេ​ផ្ទាល់ តែ​សម្រាប់​មជ្ឈដ្ឋាន​កីឡា​ទាំងអស់​ទូទាំង​ពិភពលោក​។ ​កីឡាករ​អេ​ស្ប៉ា​ញ​ដដែល​បាន​បន្តថា រូបគេ​មាន​កិត្តិយស​ពន់ពេក​ក្នុង​រយៈពេល​កន្លងមក​ដែល​បាន​ប្រកួតប្រជែង​ជាមួយ Federer ដែលមាន​ទាំង​អនុស្សាវរីយ៍​រីករាយ និង​ទឹកភ្នែក​។​​​សូមបញ្ជាក់ថា Rafael Nadal និង Roger Federer ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​ដៃគូ​ប្រកួត​ដ៏​ស្វិតស្វាញ​កាលពី​អតីត​កាលដែល​គេ​ឃើញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam សឹងតែ​គ្រប់​កម្មវិធី​។ ​​អ្នក​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា ៤០លើក​ដោយ Nadal ឈ្នះ ២៤ ខណៈ Federer ឈ្នះ ១៦ ហើយ​អ្នក​ទាំង​ពីរបាន​ចែករំលែក​នូវ​ទស្សនីយភាព និង​ការចងចាំ​ជាច្រើន​ដល់​រលក​ក្រោយ​នៃ​វិស័យ​កីឡា​វាយ​កូន​បាល់​ពិភពលោក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែបម្រើ Real Madrid, James Rodriguez ផ្លាស់​ទៅ​ក្លិប​ក្រិ​ក Olympiakos

2022/09/16 09:34:52 pm        125
​បាល់ទាត់៖ ខ្សែបម្រើ​កូ​ឡុំ​ប៊ី James Rodriguez បាន​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប​ Olympiakos នេះ​បើតាម​ការប្រកាស​របស់​ក្លិប​ជើងឯក​ក្រិ​ក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​បាន​ត្រលប់​មកកាន់​ទឹក​អឺរ៉ុប​វិញ បន្ទាប់ពី​ចំណាយពេល​ខ្លី​ជាមួយ​ក្លិប​កាតា Al-Rayyan។ ​​James Rodriguez ធ្លាប់​ចំណាយពេល​លេង​ឱ្យ​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ជាច្រើន​មានដូចជា Porto, Monaco និង Real Madrid និង​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ World Cup 2014 ជាមួយ​ក្រុម​ជម្រើសជាតិ​កូឡុំប៊ី​ក្រោយ​រកបាន ៦គ្រាប់​។ ​James Rodriguez បាន​ចំនាយពេល​ជាមួយ Real Madrid ចន្លោះ​ឆ្នាំ២០១៤-២០២០ ដែល​បូក​បញ្ចូល​ទាំង​រយៈពេល ២ឆ្នាំ​នៅ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ ​ការផ្លាស់​មកកាន់ Olympiakos នៅពេលនេះ James នឹង​ជួប​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Real Madrid, Marcelo ដែល​បានមក​កាន់​ទឹកដី​ក្រិ​ក​កាលពីដើម​ខែកញ្ញា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការចូលនិវត្តន៍​រប​ស់ Roger Federer បន្សល់ទុក​ស្នាដៃ​ឈ្នះ​ពាន ATP សរុប ១០៣លើក​

2022/09/16 07:21:38 pm        81
​វាយ​កូន​បាល់​៖ ​កីឡាករ Roger Federer បានចាប់ផ្តើម​អាជីព​វាយ​កូន​បាល់​ដំបូង​នៅ​ឆ្នាំ១៩៩៨ ក្នុង​វ័យ ១៦ឆ្នាំ​ហើយ​។ ​​រយៈពេល ៣ឆ្នាំ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​វ័យ ១៩ឆ្នាំ​នៅ​ឆ្នាំ២០០១ Roger Federer ក៏បាន​ឈ្នះ​ពាន​ដំបូង​ក្នុង​អាជីព​របស់ខ្លួន​នៅក្នុង​ក្របខណ្ឌ ATP Tour នៃ​កម្មវិធី Hopman Cup រឺ Hamburg Masters ក្រោយ​យកឈ្នះ​កីឡាករ​កំពូល​រុស្ស៊ី Marat Safin នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​​ជា​ពាន​ដំបូង​ និង​ជាការ​ចាប់ផ្តើម​នៃ​ភាពជោគជ័យ​របស់ខ្លួន និង​ពាន​បន្តបន្ទាប់​ទៀត​មកដល់​ថ្ងៃនេះ​សរុប ១០៣ពាន​។ ​ក្នុងចំណោម ១០៣ពាន​ក្នុង​អាជីព​រួមមាន Grand Slam ២០លើក​ (Australian Open ៦លើក, French Open ១លើក, Wimbledon ៨លើក និង US Open ៥លើក​) ក្នុងចំណោម​ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​សរុប ៣១លើក​។ ​នៅក្នុង​ក្របខណ្ឌ ATP 250 Federer ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣៤លើក​ឈ្នះ​ពាន ២៥លើក​។​ ​ក្របខណ្ឌ ATP Tour 500 ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣១លើក​ឈ្នះ​ពាន ២៤លើក​។ ​ក្របខណ្ឌ ATP Masters 1000 ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៥០លើក​ឈ្នះ​ពាន ២៨លើក​។ ​ព្រឹត្តិការណ៍​បញ្ចប់​ឆ្នាំ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ១០លើក​ឈ្នះ​ពាន ៦លើក​។​សរុប​ពាន​ដែល​ឈ្នះ​សរុប ១០៣លើក តែ Federer បាន​ត្រឹម​ឈរ​លេខ២ ប៉ុណ្ណោះ​ក្នុង​កំណត់ត្រា​កីឡាករ​ដែល​ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​អាជីព ​ពោលគឺ​នៅ​ពីក្រោម​កីឡាករ​អាមេរិក Jimmy Connors ដែល​ឈ្នះ​បាន​សរុប ១០៩លើក​។ ​កីឡាករ​ដែល​នៅ​បន្ត​អាជីព និង​ឈ្នះ​ពាន​ច្រើន​ក្នុង​អាជីព​នៅសល់ Rafael Nadal ឈ្នះ​ពាន​សរុប ៩២លើក និង Novak Djokovic ឈ្នះ​ពាន​សរុប ៨៨លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្លិប E-Sports ចិន EDG ប្រកាស​សាងសង់​មជ្ឈមណ្ឌល​កីឡា E-Sports យក្ស​នៅ​ទីក្រុង​សៀង​ហៃ​

2022/09/16 06:55:50 pm        70
​E-Sports៖ ក្លឹប​កីឡា​អេឡិចត្រូនិក​របស់​ចិន EDG បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ពីគំរោង​របស់ខ្លួន ​ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​នៅ​ទីក្រុង​សៀង​ហៃ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៩ពាន់​លាន​យន់ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២៥​។​​មាន​ទីតាំងនៅ​តំបន់ឆ្នេរ Hongqiao មជ្ឈមណ្ឌល​កីឡាអេ​ឡិច​ត្រូ​និ​ច Shanghai Super Hopson One មាន​ទំហំ​សំណង់​សរុប​ប្រហែល ៧០​ម៉ឺន​ម៉ែត្រការ៉េ​។ ទីតាំង​នេះ​ជា​គោលដៅ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក ទីស្នាក់ការ​កណ្តាល ដែល​នឹង​ក្លាយជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​បំផុត​ ក្នុង​ឧស្សាហកម្ម​កីឡា​អេឡិចត្រូនិក​ក្នុង​ទីក្រុង​សៀង​ហៃ​។​ មជ្ឈមណ្ឌល​នេះ​នឹង​រួមមាន​កីឡដ្ឋាន​ចំនួន ២ ដោយ​ទី១ គឺជា​កីឡដ្ឋាន​កីឡា​អេឡិចត្រូនិក​ស្តង់ដា​រ​អន្តរជាតិ​ដំបូង​គេ​ នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ដែលមាន​ផ្ទៃដី ១៥,០០០ម៉ែត្រការ៉េ មាន​ចំណុះ ៣,០០០កៅអី​។មួយទៀត​គឺ "EDG League of Heroes Home Arena" ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ៦,០០០ម៉ែត្រការ៉េ មាន​ចំណុះ ១,០០០កៅអី​។ ​លើសពីនេះ មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយជា​ទីតាំង​កំសាន្ត​ផ្សេងៗ​ សំរាប់​មហាជន​ដែលមាន​ទំហំ ១៨,០០០ម៉ែត្រការ៉េ​ផងដែរ​។ បន្ថែម​ពីលើ​កីឡា​អេឡិចត្រូនិក Shanghai Super Hopson One ក៏​នឹង​បង្កើត​ហាង​លក់​សម្ភារៈ​កីឡា​ដំបូង​គេ​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​ផងដែរ រួមទាំង​សាល​មុជ​ក្នុង​អគារ​ជម្រៅ ៤៦ម៉ែត្រ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ពិសេសៗ​ជាច្រើន​ទៀត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខេត្ត​ស្វាយរៀង​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូក​ឆ្នាំ​២០២២ នៅ​ទន្លេ​វ៉ៃ​គោ​នា​ចុងខែ​តុលា​

2022/09/16 06:11:22 pm        148
​​ប្រណាំង​ទូក៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ជូនដំណឹង​ដល់​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ចំណុះ​សាលាខេត្ត និង​ប្រជាពលរដ្ឋ​ថា ខេត្ត​ស្វាយរៀង​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដារ​បីសន្លឹក​ប្រចាំ​ឆ្នាំ​២០២២ នៅ​ទន្លេ​វ៉ៃ​គោ​នា​ក្រុង​ស្វាយរៀង​នៅ​ថ្ងៃ​ទី​២៩-៣០ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ។ ​​យោង​តាម​សេចក្ដីជូនដំណឹង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្ដ​ស្វាយរៀង កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​តាំងពី​យូរលង់​មកហើយ និង​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត។​ តាមរយៈ​សេចក្ដីជូនដំណឹង​នេះ​ដែរ រដ្ឋបាល​ខេត្ត​អំពាវនាវ​ឲ្យ​គ្រប់​បណ្ដា​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​មហាជន ដែល​មាន​ទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដារ​បីសន្លឹក​អាច​ចុះឈ្មោះ​ចូលរួម​ប្រណាំង​បាន​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត ដើម្បី​ឲ្យ​ពិធី​ប្រណាំង​ទូក​នៅ​ទន្លេ​វ៉ៃ​គោ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយរីករាយ និង​មាន​ភាព​អធិកអធម៕​អត្ថបទ៖ លី ឈុន​ឡា

កំពូល​កីឡាករ​វាយ​កូន​បាល់​ស្វីស Roger Federer ប្រកាស​ចូលនិវត្តន៍​ហើយ​

2022/09/16 05:58:38 pm        105
​វាយ​កូន​បាល់​៖ ​កំពូល​កីឡាករ​វាយ​កូន​បាល់​ស្វីស Roger Federer បានប្រកាស​ចូលនិវត្តន៍​ហើយពី​អាជីព​វាយ​កូន​បាល់​របស់ខ្លួន​ ក្រោយ​បញ្ចប់​ការប្រកួត Laver Cup នៅ​ទីក្រុង​ឡុង​ដ៍​ខែកញ្ញា​នេះ​។ ​ម្ចាស់​ជើងឯក Grand Slam ២០លើក​រូបនេះ​បាន​ខកខាន​ចូលរួម​ការប្រកួត​តាំង​ពី Wimbledon នៅ​ឆ្នាំ២០២១ ដោយសារ​មាន​របួស​ជង្គង់​ឈានដល់​ការវះកាត់​។​​បុរសវ័យ ៤១រូបនេះ​បាន​និយាយថា រាងកាយ​បាន​ប្រាប់​រូបគេ​ច្បាស់​ណាស់​ថា វា​មិនអាច​ទៅមុខ​ទៀត​រួច​ឡើយ​។ Federer មាន​បញ្ហា​ជង្គង់​របស់ខ្លួន​តាំងពី ៣ឆ្នាំមុន​ម្ល៉េះដែល​ធ្វើ​ឱ្យគេ​ខកខាន​មិន​បាន​ចូលរួម​ការប្រកួត​ជាច្រើន ​ជាពិសេស​គឺ​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ Grand Slam បាន​ត្រឹម ៣លើក​ប៉ុណ្ណោះ​តាំងពី​ដើមឆ្នាំ២០២០​។ ​Roger Federer ដែល​ធ្លាប់​ឈ្នះ​ពាន Grand Slam ២០លើក មានតែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ឈរលើ​ស្ថិតិ​នេះ​គឺ Rafael Nadal ឈ្នះ ២២លើក និង Novak Djokovic ឈ្នះ ២១លើក​។ ​រំលឹកថា Roger Federer បានចាប់ផ្តើម​អាជីព​វាយ​កូន​បាល់​ដំបូង​តាំងពី​ឆ្នាំ១៩៩៨ ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​ប៉ុណ្ណោះ ហើយក៏​បានឈ្នះ​ពាន Grand Slam, Wimbledon ដំបូង​របស់ខ្លួន​នៅ​ឆ្នាំ២០០៣ ក្នុង​វ័យ ២១ឆ្នាំ​។​​ក្នុងចំណោម Grand Slam ទាំង ២០លើក​នោះ Federer ឈ្នះ​ច្រើនជាងគេ Wimbledon សរុប ៨លើក​។ ​Federer ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៨ ក្នុង​ព្រឹត្តិការណ៍ Australian Open ក្នុង​វ័យ ៣៦ឆ្នាំ​នៅពេលនោះ ដែល​ធ្វើ​ឱ្យគេ​បាន​ក្លាយជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​បំផុត​ទី២ ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam​។ ​បន្ទាប់ពី​ឡើងឈរ​លេខ ១ ពិភពលោក​ជា​លើកដំបូង​នៅ​ឆ្នាំ២០០៤ Roger Federer បាន​រក្សា​តំណែង​កំពូល​គេ​នេះ​រយៈពេល ៣១០សប្តាហ៍ តែ​កំណត់ត្រា​នេះ​ត្រូវ​បានបញ្ចប់​ដោយ Novak Djokovic កាលពី​ខែកុម្ភៈ ​ឆ្នាំ២០២១ កន្លងទៅ​។ ​សូមបញ្ជាក់ថា ​នៅក្នុង​ខែកញ្ញា​នេះ​មាន​កំពូល​អត្ត​ព​លិ​ក​វាយ​កូន​បាល់​ ២រូប​ហើយ​ដែល​ប្រកាស​បញ្ចប់​អាជីព​របស់ខ្លួន​បន្ទាប់​ពី Serena Williams ដែលជា​ម្ចាស់​ពាន Grand Slam ២៣​លើក​បាន​សំរេចចិត្ត​ចូលនិវត្តន៍​កាលពី​ដើមខែ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើងឯក​វ៉ូ​វី​ណា​ម​ថ្នាក់ជាតិ​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ

2022/09/16 05:35:38 pm        75
​វ៉ូ​វី​ណា​ម៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នឹង​រៀបចំ​ ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំ​ឆ្នាំ​២០២២ នៅ​ចុង​សប្ដាហ៍​នេះដែល​គ្រោង​ធ្វើឡើង​រយៈពេល ៣​ថ្ងៃពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញានៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ សហព័ន្ធ​បានកំណត់​វិញ្ញាសា​ប្រកួត​ចំនួន ១៨​វិញ្ញាសាក្នុងការ​ប្រកួត​ឆ្នាំនេះ ក្នុងនោះ​មាន​វិញ្ញាសា​មេគុន​ឯកត្តជន​ពេញវ័យ ៩​វិញ្ញាសា​, ​វិញ្ញាសា​មេគុន​អាយុ​ក្រោម ១៦​ឆ្នាំមាន ២​វិញ្ញាសា និង​វិញ្ញាសា​ប្រយុទ្ធ​មាន ៧​វិញ្ញាសា។​ ​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការប្រកួត​ផ្លូវការ សហព័ន្ធ​ក៏មាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម ដើម្បី​ធានាបាន​នូវ​ការ​កាត់សេចក្ដីដោយ​យុត្តិធម៌ និង​តម្លាភាពដល់​កីឡាករ​-​កីឡាការិនី​ចូលរួម ក៏ដូចជា​បង្កើន​នូវ​សមត្ថភាព​មន្ដ្រី​បច្ចេកទេស​របស់ខ្លួនឆ្ពោះទៅរក​ការប្រកួត​ធំៗ​នា​ន​ផងដែរ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

Cristiano Ronaldo ស៊ុត​បញ្ចូល​គ្រាប់​ដំបូង​បំផុត​ក្នុង​អាជីព​នៅ Europa League

2022/09/16 05:06:12 pm        160
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានបញ្ចប់​ការទន្ទឹងរង់ចាំ​ក្នុង​ការរក​គ្រាប់​បាល់​ដំបូង​ក្នុង​រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ដំបូង​បំផុត​ក្នុង​អាជីព​របស់ខ្លួន​នៅ​ក្របខណ្ឌ UEFA Europa League ក្រោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​របស់ Manchester United នៅ​ទឹកដី Sheriff Tiraspol ២-០ យប់មិញ​។ ​​ក្រុម​របស់លោក Erik ten Hag បាន​រង​បរាជ័យ​ប្រកួត​ដំបូង​របស់ខ្លួន​សប្តាហ៍​មុន​ ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​របស់ Real Sociedad​។ ​គ្រាប់​ដំបូង​នៅ​ទឹកដី Moldova យប់មិញ​សំរេច​ដោយ​កីឡាករ​អង់គ្លេស Jadon Sancho នៅ​នាទី​ទី១៧ មុន​ពេលដែល​ខ្សែការពារ Sheriff Tiraspol ធ្វើឱ្យមាន​កំហុស​លើ Diogo Dalot ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ​Cristiano Ronaldo គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់ ១១ម៉ែត្រ​នៅ​នាទី​ទី៣៩​។ ​នេះ​ជា​គ្រាប់​បាល់​ទី៦៩៩ សំរាប់ Cristiano Ronaldo ជាមួយ​ក្លិប​អាជីព ខណៈ​គ្រាប់​ទី៧០០ ស្ទើ​តែ​សំរេចបាន​ទៅហើយ​នៅ​វគ្គ​ទី២ តែ​គ្មាន​សំណាង​។​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល E នេះដែរ Real Sociedad យកឈ្នះ Omonia Nicosia ដើម្បី​ឈរលើ​គេ​មាន ៦ពិន្ទុ​ពេញ​ខណៈ Manchester United និង Sheriff Tiraspol មាន ៣ពិន្ទុ​ដូចគ្នា​។ ​Manchester United មិនមាន​ការប្រកួត​ទៀតឡើយ​លុះ​បញ្ចប់​ការប្រកួត​អន្តរជាតិ​របស់​ក្រុម​ជំរើសជាតិ ពោលគឺ​ក្នុង​រយៈពេល ៤៣ថ្ងៃ Manchester United មានការ​ប្រកួត​សរុប ១៣ប្រកួត​មុន​រដូវ​កាល​ត្រូវ​សម្រាក​នៅ​ខែវិច្ឆិកានៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
08/06/2026 12:08 PM
សម្ដេចធិបតី៖ ក្រោមម្លប់សន្តិភាព ២៨ឆ្នាំមកនេះ កម្ពុជាពូនជ្រំសមិទ្ធផលជាច្រើន និងកំពុងបង្កើតបន្ថែមទៀត
08/06/2026 12:08 PM
FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ
08/06/2026 12:08 PM
ពលរដ្ឋហ្កាហ្សាដែលរងទុក្ខលំបាកជាយូរ ទទួលបានក្តីសង្ឃឹមខណៈក្រុមហាម៉ាសយល់ព្រមរំសាយអាវុធ
08/06/2026 12:08 PM
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៖ ការបិទច្រកសមុទ្រ Hormuz ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងជីសកល
08/06/2026 12:08 PM
នគរបាលប៉ាគីស្ថាន បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើក្រុមអ្នកគាំទ្រលោក Imran Khan ក្នុងពេលទៅប្រមូលផ្តុំគ្នា
08/06/2026 11:08 AM
ប្រទេសអ៊ីរ៉ាក់ ប្រឈមនឹងវិបត្តិខណៈក្រុមប្រដាប់អាវុធស៊ីអ៊ីតបំពានការរំសាយអាវុធ
08/06/2026 11:08 AM
មន្ត្រីអាមេរិក បានច្រានចោលរបាយការណ៍អំពីការផ្គត់ផ្គង់គ្រាប់រំសេវធ្លាក់ចុះទាបខ្លាំង
08/06/2026 11:08 AM
អនុប្រធានាធិបតីអាមេរិក ការពារការចរចាជាមួយអ៊ីរ៉ង់ដោយនិយាយថាមេដឹកនាំទីក្រុងតេអេរ៉ង់ជាមនុស្សពិបាកនិយាយគ្នា
08/06/2026 11:08 AM
អង្គការសហប្រជាជាតិ៖បាតុភូតអែលនីញ៉ូ បង្កការគំរាមកំហែងភាពអត់ឃ្លានធ្ងន់ធ្ងរដល់មនុស្ស ៤៩ លាននាក់
08/06/2026 11:08 AM