FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ
នាយករដ្ឋមន្ត្រីកាណាដា៖ ខ្ញុំលែងមានទំនុកចិត្តលើប្រធាន FIFA លោក Gianni Infantino
MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី
Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor

ព័ត៌មានកីឡា

កម្ពុជាបន្ដ​ជួប​សិង្ហ​បុរីនា​ម៉ោង ៧​យប់​នេះនៃវគ្គ​ជម្រុះ​ពាន​ AFC U20 Asian Cup 2023

2022/09/16 04:56:35 pm        116
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ U20 ​សិង្ហ​បុរីនា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​១៦ ខែកញ្ញា​នេះនៃ​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​នៅ​កីឡដ្ឋាន​ Republican Central ​នា​ប្រទេស​តាជី​គី​ស្ថាន។​ ​នេះ​គឺជា​ប្រកួត​ទី​២ ក្នុង​ពូ​ល​ I ​របស់​ក្រុម​ទាំងពីរ ដ្បិត​កាលពី​ប្រកួត​បើកឆាក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាន​ចាញ់​ក្រុម​ខ្លាំង​លី​បង់ ១-០ ខណៈ​ក្រុមយុវជន​ U20 ​សិង្ហ​បុរីស្មើ​ក្រុម​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន ០-០។​ ​ទោះបី​របូត ៣​ពិន្ទុ​ថ្ងៃ​បើកឆាក តែ​ក្រុមយុវជន​កម្ពុជាត្រូវបាន​អ្នកគាំទ្រ​កោត​ស​សើរចំពោះ​ទម្រង់​លេង ទោះបី​ពួកគេ​មាន​វេលា​សម្រាក​មិន​គ្រប់គ្រាន់ ក្រោយ​ធ្វើដំណើរ​ទៅដល់​ស្ទើរ ១​ថ្ងៃមុន​ការប្រកួត​ជាមួយ​លី​បង់​យ៉ាងណាក៏ដោយ។​ ​ក្រឡេក​មកកាន់​ការប្រកួត​ជាមួយ​​សិង្ហ​បុរី​នេះ​វិញ គេ​ជឿជាក់ថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹង​អាច​ធ្វើបាន​កាន់តែ​ល្អប្រសើរ បន្ទាប់ពី​ពួកគេបាន​ហ្វឹកហាត់ និង​សម្រាក​គ្រប់គ្រាន់មុន​ឈានដល់​ការប្រកួត​បន្ទាប់​របស់​ខ្លួន។ម្យ៉ាង​នេះគឺជា​ការប្រកួត​ដ៏​សំខាន់ដែល​កម្ពុជា​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​រក្សា​ឱកាស​ឡើងទៅ​វគ្គ​បន្ដ។​ ​គួរ​ដឹងថា បេសកកម្ម​នេះក្រុម​ជម្រើសជាតិ​ U20 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ I ​ជាមួយ​លី​បង់ សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន គ្រា​ដែល​ក្រោយ​ជួប​សិង្ហ​បុរី ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ក្រោយ​គេនា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ចុង​សប្ដាហ៍​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

Gavi បន្ត​កិច្ចសន្យា​ជាមួយ Barcelona ដល់​ឆ្នាំ​២០២៦ អម​ជាមួយ​តម្លៃ​ផ្តាច់​កុងត្រា ១​ពាន់​លាន​អឺរ៉ូ​

2022/09/15 10:09:51 pm        169
​បាល់ទាត់៖ ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Gavi បានសំរេច​បន្ត​កិច្ចសន្យា​ជាមួយ Barcelona រហូតដល់​ឆ្នាំ២០២៦ អម​ជាមួយនឹង​តម្លៃផ្តាច់​កុងត្រា​ដល់​ទៅ ១ពាន់​លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ១៨ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​របស់ Barcelona តាំងពី​ឆ្នាំ២០១៥ និង​មា​ន​សុពលភាព​កិច្ចសន្យា​ចាស់​ដល់​ឆ្នាំ​២០២៣​។ ​​នៅ​ខែ​សីហា ​ឆ្នាំ​២០២១ Gavi បាន​ចូល​លេង​ឱ​ក្រុម​ធំ Barcelona ក្នុង​វ័យ ១៧ឆ្នាំ ២៤ថ្ងៃក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ Barcelona​។ ​រដូវ​កាល​នេះ Gavi តែងតែ​ជា​ជម្រើស​ដំបូង​រាល់​ប្រកួត​នៅ​ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga ផង​ដែរ​។ ​Gavi ក៏បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ទី៣ ដែល​អាច​រក​គ្រាប់​បាល់​បាន​នៅ​ពេល​ស៊ុត​បញ្ចូល​ទី​ទល់នឹង Elche កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​។​​ជាមួយ​នឹង​សមត្ថភាព​លេចធ្លោ Gavi ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​កាលពី​ខែ​តុលា ​ឆ្នាំ​២០២១ និង​បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​។ ​​មិនតែប៉ុណ្ណោះ Gavi ក៏បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ដែល​រក​គ្រាប់​បាល់​បាន​នៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ អំឡុង​ការប្រកួត​ទល់នឹង​សាធារណរដ្ឋ​ឆែក​ក្នុង​វ័យ ១៧ឆ្នាំ ៣០៤ថ្ងៃបំបែក​កំណត់ត្រា​ចាស់​របស់ Ansu Fati កាលពី​ឆ្នាំ២០២០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បងប្រុស​របស់ Pogba និង​មនុស្ស​ ៣នាក់​ទៀត​ត្រូវបាន​ឃុំខ្លួន​ក្នុង​សំណុំរឿង​ជំរិត​ទារ​ប្រាក់​ពី​ប្អូន​ប្រុស​ខ្លួនឯង

2022/09/15 09:46:38 pm        161
​បាល់ទាត់៖ ​អាជ្ញាធរ​បារាំង​បានឱ្យដឹង​នៅ​ថ្ងៃ​ពុធ​ថា បងប្រុស​របស់​តារាបាល់ទាត់ Paul Pogba កំពុងស្ថិត​ក្នុង​ការឃុំ​ឃាំង​របស់​ប៉ូលីសរួម​ជាមួយនឹង​មនុស្ស​បីនាក់​ផ្សេងទៀត ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់ថា ​បាន​ព្យាយាម​ជំរិត​ទារប្រាក់​រាប់លាន​អឺរ៉ូ​ពី​ម្ចាស់​ជើងឯក World Cup របស់​បារាំង និង​ខ្សែបម្រើ Juventus, Paul Pogba ។​ ​​Mathias Pogba បាន​មកជួប​ប៉ូលិស​ទីក្រុង​ប៉ារីស​អំពី​ការស៊ើបអង្កេត​នេះ​កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវបាន​ឃុំខ្លួន​ដើម្បី​សាកសួរ នេះ​បើ​យោងតាម​មន្ត្រី​ជិតស្និទ្ធ​នឹង​ការស៊ើបអង្កេត​។​ ​​Mathias Pogba ស្ថិតក្នុង​ចំណោម​មនុស្ស ៤នាក់ដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការឃុំ​ឃាំងរ​បស់​ប៉ូលីស​កាលពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​។​ ​​Mathias បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​ប៉ុនប៉ង​ជំរិត​ទារប្រាក់ ​ប្រឆាំងនឹង​ប្អួ​ន​ប្រុស​របស់ខ្លួន​ឡើយ​។​​​ ការិ​យាល័យ​រដ្ឋអាជ្ញា​ក្រុងប៉ារីស​ បាន​បើក​ការស៊ើបអង្កេត​កាលពី​ខែ​មុន​លើ​ការចោទប្រកាន់ថា Paul គឺជា​គោលដៅ​នៃ​ផែនការ​ជំរិត​ទារប្រាក់​ដោយ​បងប្រុស​ និង​មិត្តភក្តិ ​កុមារភាព​របស់គាត់​ដែល​បានទាមទារ​ប្រាក់​ចំនួន ១៣លាន​អឺរ៉ូ​។​​​Mathias Pogba ជា​កីឡាករ​បាល់ទាត់​មួយរូប​ដែល​បាន​ចំណាយពេល​ច្រើន​ក្នុង​អាជីព​របស់គាត់ ​ជាមួយ​ក្រុម​នៅ​ក្របខណ្ឌ​ខាងក្រោម​ក្នុងប្រទេស​អង់គ្លេស និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​។​ ​​Paul Pogba ដែល​ឈ្នះ​ជើងឯក World Cup ជាមួយ​បារាំង​ក្នុង​ឆ្នាំ២០១៨ បាន​ផ្លាស់​ទៅ Juventus ពី Manchester United វិញ តែ​មិនទាន់បាន​ចូល​លេង​នៅឡើយ​ដោយសារ​បញ្ហា​របួស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Haaland ធ្វើ​ឲ្យ​ក្លិប​ចាស់​ឈឺចាប់​ក្រោយ​ស៊ុត​គ្រាប់​ជ័យជំនះ​ចុង​ម៉ោង​ឲ្យ Man City ឈ្នះ Dortmund

2022/09/15 07:07:22 pm        171
​បាល់ទាត់៖ ​Manchester City រកបាន​ជ័យជំនះ​ទី​ពីរ​របស់ខ្លួន​នៅក្នុង​ពូ​ល G នៃ​ក្របខណ្ឌ UEFA Champions League ក្រោយ​វាយបក​យកឈ្នះ Dortmund ២-១​។ ​​បន្ទាប់ពី​ខ្សែបម្រើ​អង់គ្លេស Jude Bellingham បើក​ការ​នាំមុខ​ឱ្យ Dortmund នៅ​នាទី​ទី៥៦ Manchester City ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨០ ទើប​ខ្សែការពារ​អង់គ្លេស John Stones ស៊ុត​ពីរ​ចំងាយ​យ៉ាង​អស្ចារ្យ​តាម​ស្មើ​។ ​មិនយូរប៉ុន្មាន ៤នាទី​បន្ទាប់ពី​បាល់​កាត់​ចូល​យ៉ាង​ល្អ​ពី Joao Cancelo ទៅដល់ Erling Haaland បញ្ចប់​ទី​បានសំរេច​គ្រាប់​ជ័យជំនះ​ឱ្យ Manchester City​។ ​នេះ​ជា​គ្រាប់​ទី១៣ របស់​ខ្សែប្រយុទ្ធ​ន័​រវេ​សរូប​នេះ និង​ជា​គ្រាប់​បាល់​ទី២៦ របស់​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​នៅ UEFA Champions League​។​​មួយគូ​ទៀត​ក្នុង​ពូ​ល G នេះដែរ​ជំនួប​រវាង​ក្រុម​ម្ចាស់ផ្ទះ​ដា​ណឺ​ម៉ាក FC Copenhagen និង Sevilla បញ្ចប់​ដោយ​ស្មើគ្នា ០-០​។ ​Manchester City ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ​ ខណៈ Dortmund លេខ​ពីរ​មាន ៣ពិន្ទុ Copenhagen និង Sevilla មាន​មួយ​ពិន្ទុ​ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rashford គ្មាន​វត្តមាន​ឡើយ​ពេល Man United ជួប Sheriff Tiraspol យប់​នេះ​នៅ Europa League

2022/09/15 06:16:43 pm        135
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford នឹង​មិនមាន​វត្តមាន​ឡើយ​សំរាប់​ការប្រកួត​នៅ​ក្របខណ្ឌ UEFA Europa League រាត្រី​នេះ​ពេល Manchester United ទៅ​ទឹកដី​ម៉ុ​ល​ដូ​វ៉ា​ជួប Sheriff Tiraspol​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកចាត់ការ Erik ten Hag បញ្ជាក់ថា ​មាន​របួស​សាច់ដុំ​បន្តិចបន្តួច តែ​រំពឹងថា​នឹង​អាច​ចូល​លេង​វិញ​បាន​ឆាប់ៗ​នេះ​។​ ​Marcus Rashford ក៏​រំពឹងថា​នឹង​អាច​បង្ហាញខ្លួន​នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​ផងដែរ ​សំរាប់​ការប្រកួត​មិត្តភាព​សប្តាហ៍​ក្រោយនេះ បន្ទាប់ពី​ខកខាន​តាំងពី​អង់គ្លេស​ចាញ់​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ ឆ្នាំមុន​។ ​Rashford បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ឱ្យ Manchester United យកឈ្នះ Arsenal ៣-១ មុន​ពេលដែល​អវត្តមាន​ពី​ក្រុម​វិញ​នៅពេល Manchester United ចាញ់ Real Sociedad សប្តាហ៍​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi Mbappe និង Neymar រកបាន​ម្នាក់​មួយគ្រា​ប់​ឲ្យ PSG វាយបក​យកឈ្នះ​នៅ​ដី Maccabi Haifa

2022/09/15 05:46:22 pm        206
​បាល់ទាត់៖ ​ក្រុម​បារាំង Paris Saint Germain រកបាន​បី​ពិន្ទុ​ពីរ​ប្រកួត​ផ្ទួនៗ​ ក្រោយ​យកឈ្នះ​នៅ​ទឹកដី​អ៊ីស្រាអែល​របស់ Maccabi Haifa ៣-១​។ ​Tjaronn Chery បើក​ការ​នាំមុខ​ឱ្យ​ម្ចាស់ផ្ទះ​អ៊ីស្រាអែល​នៅ​នាទី​ទី២៤ តែ Lionel Messi តាមស្មើ​វិញ​នៅ​នាទី​ទី៣៤ បន្ទាប់ពី​ទទួល​បាល់​ពី Kylian Mbappe​។ ​​គ្រាប់​បាល់​របស់ Messi មានន័យថា​ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​ស៊ុត​បញ្ចូល​ទី​ទល់នឹង ៣៩ក្រុមវ៉ា​ផុត Cristiano Ronaldo ដែល​ស៊ុត​បញ្ចូល​ទី​សរុប ៣៨ក្រុម​។ មិនតែប៉ុណ្ណោះ Messi បាន​ក្លាយជា​កីឡា​ករទី១ នៅ UCL ដែល​ស៊ុត​បញ្ចូល​ទី​សរុប ១៨រដូវ​កាល​។​ ​ឈានចូល​វគ្គ​ទី២ PSG រកបាន​គ្រាប់​នាំមុខ​លើកដំបូង​នៅ​នាទី​ទី៦៩ ដោយ Kylian Mbappe មុនពេល​ដែល Neymar ធានា​ជ័យជំនះ​នៅ​នាទី​ទី៨៨​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ PSG ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ​ជាមួយ​នឹង Benfica ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Juventus ២-១​។​​មិន​ខុសពី PSG ឡើយ Benfica បាន​វាយបក​យកឈ្នះ​នៅ​ទឹកដី​អ៊ីតាលី​បន្ទាប់ពី Arkadiusz Milik បើក​ការ​នាំមុខ​ឱ្យ Juventus ខណៈ Joao Mario និង David Neres រកបាន​ម្នាក់​មួយគ្រា​ប់​ឱ្យ Benifca​។ ​ដោយ​ឡែក​មួយគូ​ទៀត​បង្គ្រប់​ការប្រកួត​នៅ​ពូ​ល A Napoli បាន​យកឈ្នះ​នៅ​ទឹកដី Rangers ៣-០ ដើម្បី​ឡើង​ឈរ​លើ​គេ​ក្នុង​ពូ​ល A មាន ៦ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid ស៊ុត​ពីរ​គ្រាប់​ចុង​ម៉ោង​យកឈ្នះ Leipzig ឡើងឈរ​លើ​គេ​ក្នុង​ពូ​ល F

2022/09/15 05:30:07 pm        65
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​ទើប​រក​គ្រាប់​ជ័យជំនះ​បាន​ទៅលើ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ RB Leipzig ដើម្បី​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​នៅក្នុង​ពូ​ល F​។ ​​ក្រុម​ភ្ញៀវ Leipzig មានឱកាស​ច្រើន​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​នេះ​តែ​មិនមាន​សំណាង​ដូចជា​ឱកាស​របស់ Christopher Nkunku ពីរលើក​តែ​ត្រូវ​ជួយ​បាន​ដោយ​អ្នកចាំទី​ប៊ែ​ល​ហ្ស៊ិ​ក Thibaut Courtois​។​ ​អ្វីៗ​ត្រូវ​រង់ចាំ​ដល់ ១០នាទីចុងក្រោយ​នៃ​ការប្រកួត​ទើប Federico Valverde បើក​ការ​នាំមុខ​ឱ្យ Real Madrid នៅ​នាទី​ទី៨០ មុនពេល​ដែល Marco Asensio ស៊ុត​ជា​ធានា​ជ័យជំនះ​នៅ​នាទី​ទី៩០+១​។ ​​ថ្វីត្បិតតែ Real Madrid ជា​ក្រុម​ជើងឯក UCL ច្រើន​ជា​គេ​ក្តី តែ​នេះ​ជា​លើកដំបូង​ប៉ុណ្ណោះ​រាប់​ពី​រដូវ​កាល ២០១៧-២០១៨ ដែល Real Madrid ឈ្នះ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល​។ ​​ជាមួយគ្នា​នោះដែរ​លោក Carlo Ancelotti បាន​ក្លាយជា​អ្នក​ចាត់​ទី២ ដែល​ដឹកនាំ​ក្រុម​ឈ្នះ ១០០ប្រកួត​នៅ UCL តាម​ពីក្រោយ Sir Alex Ferguson ដែល​ដឹកនាំ Manchester United ឈ្នះ ១០២ប្រកួត​។ ​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល F នេះដែរ Shakhtar Donetsk និង Celtics បញ្ចប់​ទៅដោយ​លទ្ធផល ១-១ មានន័យថា​ ក្រុម​អ៊ុយ​ក្រែ​ន Shakhtar Donetsk ឈរ​លេខ២ ក្នុង​ពូ​ល​មាន ៤ពិន្ទុ​តាម​ពីក្រោយ Real Madrid ដែលមាន ៦ពិន្ទុ​ពេញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ចាប់ផ្តើម​រជ្ជកាល​ថ្មី​ក្រោម​ការដឹកនាំ​របស់លោក Graham Potter តែ​បាន​ត្រឹម​ស្មើ​

2022/09/15 05:04:07 pm        85
​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​តោ​ខៀវ Chelsea, Graham Potter បាន​ចាប់​ដឹកនាំ​ប្រកួត​ដំបូង​របស់ខ្លួន​តាំងពី​ចូលមក​កាន់តំណែង​ជំនួសលោក Thomas Tuchel តែ Chelsea បាន​ត្រឹម​ស្មើ ១-១ ក្នុង​ដី​ខ្លួនឯង​ពេល​ទទួលភ្ញៀវ RB Salzburg យប់មិញ​។ ​​នេះ​ក៏​ជា​ប្រកួត​ដំបូង​ផងដែរ​នៅ UCL របស់​អតីត​អ្នកចាត់ការ Brighton រូបនេះ ខណៈដែល​ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling ធ្វើឱ្យ​អ្នកគាំទ្រ​នៅ Stamford Bridge សប្បាយចិត្ត​ក្រោយ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៤៨​។ ​​យ៉ាង​ណាក្តីមិនមាន​ការអបអរ​ជ័យជំនះ​ប្រកួត​ដំបូង​របស់ Graham Potter ឡើយ​បន្ទាប់ពី​ក្រុម​ភ្ញៀវ Salzburg រកបាន​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៥ Noah Okafor​។ ​​លទ្ធផល​នេះ​មានន័យថា Chelsea ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ UCL មិនទាន់​ស្គាល់​ឈ្នះ​នៅឡើយ​មាន​ត្រឹម ១​ពិន្ទុឈរ​ក្រោម​គេ​ក្នុង​ពូ​ល E​។ ​ចំណែកឯ AC Milan ឡើងឈរ​លើ​គេ​ក្រោយ​យកឈ្នះ Dinamo Zagreb ៣-១ នៅ​ទីក្រុង Milan៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​របូត ៣​ពិន្ទុ​ក្រោយ​ចាញ់​លី​បង់ ១-០ ក្នុង​ជំនួប​បើកឆាក​វគ្គ​ជម្រុះ​ពាន​ AFC U20

2022/09/15 04:55:53 pm        216
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបាន​រង​បរាជ័យ​ដោយ​លទ្ធផល ១-០ ក្នុងជំនួប​បើក​ឆាក​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​ពូ​ល​ I ​ជាមួយ​ក្រុម​ជម្រើសជាតិ​ U20 ​លី​បង់កាលពី​រាត្រី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ Republican Central ​នា​ប្រទេស​តាជី​គី​ស្ថាន។​ ​ជំនួប​នេះ​ធ្វើឡើង ១​ថ្ងៃបន្ទាប់ពី​ក្រុម​គោព្រៃ​ជំទង់ធ្វើដំណើរ​ដល់​ប្រទេស​តាជី​គី​ស្ថាន​នេះ កម្ពុជាបាន​របូត ១​គ្រាប់​មុនតាំងពី​នាទី​ទី​៩ ដែល​ធ្វើ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​លី​បង់​កីឡាករ​ Mohammad Sadek​។ បន្ទាប់មក​កម្ពុជាក៏បាន​ព្យាយាម​គ្រប់គ្រង​បាល់ និង​វាយបក​វិញពិសេស​នៅ​វគ្គ​ទី​២ តែ​មិនអាច​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើ​បានឡើយ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង។​ ​បន្ទាប់ពី​របូត ៣​ពិន្ទុ​ក្នុង​ថ្ងៃ​បើកឆាក​នេះ សម្រាប់​ប្រកួត​បន្ទាប់​របស់​ក្រុមយុវជន​ U20 ​កម្ពុជានឹងត្រូវ​ជួប​ក្រុមយុវជន​ U20 ​សិង្ហ​បុរីវិញ​ម្ដងនា​ថ្ងៃទី​១៦ ខែកញ្ញា មុន​ប្រកួត​បញ្ច​ប់ពូ​លជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ U20 ​តាជី​គី​ស្ថាននា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ក្លិប​អ៊ីតាលី Monza បណ្តេញ​គ្រូបង្វឹក​ចេញ​ក្រោយ​លេង​មិន​ឈ្នះ​នៅ Serie A

2022/09/14 09:50:25 pm        81
​បាល់ទាត់៖ ​ក្លិប​​អ៊ីតាលី Monza បានសំរេច​បណ្តេញ​គ្រូបង្វឹក​លោក Giovanni Stroppa ចេញពី​តំណែង​ហើយ​ក្រោយ​លេង ៦ប្រកួត​រដូវ​កាល​នេះ​មិនទាន់​ស្គាល់​ជ័យជំនះ​។ ​​Monza ដែល​ស្ថិតក្រោម​ការវិនិយោគរ​បស់​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី Silvio Berlusconi បានទទួល​កៅអី​នៅ Serie A ក្រោយ​ឈ្នះ​វគ្គ Play-Off នៅ Serie B រដូវ​កាល​មុន ​ដើម្បី​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល​អ៊ីតាលី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ ​Monza រដូវ​កាល​នេះ​រក​បានតែ ១ពិន្ទុ​ប៉ុណ្ណោះ​ក្នុងចំណោម ៦ប្រកួត និង​របូត​គ្រាប់​បាល់​ដល់​ទៅ ១៤គ្រាប់​។ ​រំលឹកថា​ លោក Giovanni Stropp ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ Monza នៅ​ខែឧសភា ​ឆ្នាំ២០២១ ជាការ​វិល​ត្រលប់​មកវិញបន្ទាប់ពី​ឃ្លាតឆ្ងាយ​រយៈពេល ៣២ឆ្នាំ​តាំងពី​ការប្រកប​អាជីព​ជា​កីឡាករ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុង Ceuta របស់អេស្ប៉ាញ ស្វែងរកការផ្ទេរអនីតិជនអន្តោប្រវេសន៍គ្មានអ្នកអមដំណើរទៅកាន់ដីគោកអេស្ប៉ាញ
08/06/2026 01:08 PM
ទីភ្នាក់ងារUN ព្រមានថាវិបត្តិកង្វះអាហារូបត្ថម្ភរបស់កុមារនៅអាហ្វហ្គានីស្ថាននឹងកាន់តែធ្ងន់ធ្ងររហូតដល់ខែតុលា
08/06/2026 12:08 PM
សម្តេចធិបតី ណែនាំសាលារៀនត្រូវពង្រឹង​បទបញ្ជាផ្ទៃក្នុង ដើម្បីកែប្រែឥរិយាបថសិស្សកុំពឹងលើសញ្ញាបត្រ
08/06/2026 12:08 PM
សម្តេធិបតីណែនាំឱ្យសាលាបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល
08/06/2026 12:08 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
08/06/2026 12:08 PM
សម្ដេចធិបតី៖ ក្រោមម្លប់សន្តិភាព ២៨ឆ្នាំមកនេះ កម្ពុជាពូនជ្រំសមិទ្ធផលជាច្រើន និងកំពុងបង្កើតបន្ថែមទៀត
08/06/2026 12:08 PM
FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ
08/06/2026 12:08 PM
ពលរដ្ឋហ្កាហ្សាដែលរងទុក្ខលំបាកជាយូរ ទទួលបានក្តីសង្ឃឹមខណៈក្រុមហាម៉ាសយល់ព្រមរំសាយអាវុធ
08/06/2026 12:08 PM
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៖ ការបិទច្រកសមុទ្រ Hormuz ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងជីសកល
08/06/2026 12:08 PM
នគរបាលប៉ាគីស្ថាន បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើក្រុមអ្នកគាំទ្រលោក Imran Khan ក្នុងពេលទៅប្រមូលផ្តុំគ្នា
08/06/2026 11:08 AM