ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle
ឯកឧត្តម កែវ រ៉េមី ចាត់ទុកការឈ្នះមេដាយ ៨គ្រឿងថ្ងៃបើកឆាកតេក្វាន់ដូ ITF ជើងឯកអាស៊ី ជាកាដូ និងសារជូនពរដ៏ថ្លៃថ្លា ជូនសម្ដេចតេជោ

ព័ត៌មានកីឡា

Max Verstappen ឈ្នះ​ការប្រណាំង F1 លើកដំបូង​នៅ​ទឹកដី​អ៊ីតាលី​

2022/09/12 10:18:57 pm        60
​ប្រណាំង​រថយន្ត៖ កីឡាករ​ប្រណាំង F1 ហូ​ឡង់ Max Verstappen បាន​ប្រជែង​ឈ្នះ​ការប្រណាំង F1 លើកដំបូង​ក្នុង​អាជីព​នៅលើ​ទីលាន Monza ប្រទេស​អ៊ីតាលី ​បន្ទាប់ពី​រថយន្ត​សុវត្ថិភាព​នៅ​ជុំ​ចុង​ក្រោយ​។ ​​កីឡាករ​របស់​ក្រុម Red Bull រូបនេះ​បាន​យកឈ្នះ​កីឡាករ​ម៉ូ​ណា​កូ Charles Leclerc របស់ Ferrari ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ Pit Stop ពីរលើក និង​បាន​នាំមុខ Verstappen ពីរលើក​។ ​Leclerc គឺជា​អ្នក​ចេញដំណើរ​មុខ​គេ ​ខណៈ Verstappen ចេញពី​លេខ​រៀង​ទី៧​។ ​លេខ៣ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាករ​របស់ Mercedes, George Russell តាម​ពីក្រោយ​ដោយ Carlos Sainz និង Lewis Hamilton​។ ​​នេះ​ជា​ជ័យជំនះ​លើក​ទី១១ សំរាប់ Max Verstappen ក្នុង​រដូវ​កាល ២០២២ នេះ ហើយ​ក៏បាន​នាំមុខ​ដាច់​ក្នុង​តារាង​ជើងឯក​ពិភពលោក​ដល់​ទៅ ១១៦ពិន្ទុ​ពីលើ​អ្នក​លេខ២ Charles Leclerc ដែល​មានន័យថា Verstappen អាច​នឹង​ក្លាយជា​ជើងឯក​ពិភពលោក​តែម្តង​ នៅ​ទីលាន​បន្ទាប់​នៅ​ប្រទេស​សិង្ហ​បុរី​ចុងខែ​កញ្ញា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Remco Evenepoel គ្រង​ជើងឯក​ប្រណាំង​កង់ Grand Tour, Vuelta a Espana

2022/09/12 09:58:09 pm        62
​ប្រណាំង​កង់៖ ទីបំផុត​អ្នក​នាំមុខគេ​ក្នុង​តារាង​វេលា​រួម​តាំងពី​ដំណាក់កាល​ទី៦ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel បាន​ក្លាយជា​ជើងឯក​ហើយនៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដំណាក់កាល​ចុងក្រោយ​ទី២១ នៅ​ទីក្រុង Madrid ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​របស់​ក្រុម Quick-Step Alpha Vinyl បាន​ក្លាយជា​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​ទី១ ដែល​ឈ្នះ​ជើងឯក Grand Tour ក្នុង​រយៈពេល ៤៤ឆ្នាំ​។ ​កីឡាករ​កូ​ឡុំ​ប៊ី Juan Sebastian Molano គឺជា​អ្នក​ប្រជែង​ឈ្នះ​ដំណាក់កាល​ចុងក្រោយ​ដែលមាន​ចំងាយ​ផ្លូវ ១០០គីឡូម៉ែត្រ តាម​ពីក្រោយ​ដោយ​កីឡាករ​ដា​ណឺ​ម៉ាក Mads Pedersen និង​លេខ៣ កីឡាករ​អាល្លឺម៉ង់ Pascal Ackermann​។ ​Remco Evenepoel បានបញ្ចប់​ការប្រកួត​ទាំងស្រុង​ដោយមាន​វេលា​ចំណេញ​ពីលើ​អ្នក​លេខ២ កីឡាករ​អេ​ស្ប៉ា​ញ Enric Mas ចំនួន ២នាទី ៥វិនាទី និង​លេខ៣ កីឡាករ​អេ​ស្ប៉ា​ញ Juan Ayuso៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Union Berlin ឡើងឈរ​កំពូល​តារាង Bundesliga អាល្លឺម៉ង់​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​

2022/09/12 09:37:05 pm        85
​បាល់ទាត់៖ ​ក្រុម Union Berlin បាន​ឡើង​ឈរលើ​គេ​ក្នុង​តារាង​ក្របខណ្ឌ​បាល់ទាត់​កំពូល​អាល្លឺម៉ង់ Bundesliga លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ក្រោយ​យកឈ្នះ FC Cologne នៅ​សប្តាហ៍​ទី៦​។ ​​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Cologne តាំងពី​នាទី​ទី៣ គឺជា​បី​ពិន្ទុ​របស់ Union Berlin បើទោះជា​ក្រុម​ម្ចាស់ផ្ទះ Berlin សល់​គ្នា​ត្រឹម ១០នាក់​នៅ​នាទី​ទី៨១ នៅពេល Luca Kilian ទទួលបាន​កាត​លឿង​ទី២​។ ​គិត​ត្រឹម ៦សប្តាហ៍​នេះ Union Berlin មិនដែល​ចាញ់​ឡើយ​មាន ១៤ពិន្ទុ​ឈរលើ​គេ​បន្ទាប់ពី Freiburg ស្មើ Borussia Moenchengladbach និង Bayern Munich ស្មើ Stuttgart ២-២ ក្នុង​ដី​ខ្លួនឯង​។ ​Union Berlin រដូវ​កាល​នេះ​មាន​កៅអី​នៅ UEFA Europa League បន្ទាប់ពី​ខកខាន​ឱកាស​លេង​នៅ UEFA Champions League ក្រោយ​ឈរ​លេខ ៥ រដូវ​កាល​មុន​ចាញ់​ក្រុម​លេខ ៤ ត្រឹម ១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជំនួប​រវាង Rangers និង Napoli នៅ UCL ត្រូវ​លើក​ទៅ​យប់​ថ្ងៃ​ពុធ​វិញ​

2022/09/12 07:29:32 pm        205
​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ UEFA Champion League មួយគូ​រវាង Glasgow Rangers ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អ៊ីតាលី Napoli ត្រូវ​លើក​ពេល ២៤​ម៉ោង​ពី​យប់​ថ្ងៃ​អង្គារ​ទៅ​យប់​ថ្ងៃ​ពុធ​វិញ នេះ​បើតាម​​សេចក្តីជូនដំណឹង​របស់ UEFA​។​​UEFA បាន​បញ្ជាក់ថា ការលើក​ពេល​ប្រកួត​នេះ​គឺ​ទៅតាម​ការស្នើសុំ​របស់​ភា​គី​ម្ចាស់ផ្ទះ​ស្កុ​ត​ឡេ​ន ជុំវិញ​ការ​កាន់ទុក្ខនៃ​ការ​សោយ​ព្រះ​ពិរាល័យ​ម្ចាស់​ក្ស​ត្រី Elizabeth II ដែល​ធ្វើឱ្យមាន​កង្វះខាត​ធនធាន​នគរបាល​ការពារ​សុវត្ថិភាព​។ ​​UEFA ក៏បាន​បន្ថែមទៀតថា ការប្រកួត​នៅ​យប់​ថ្ងៃ​ពុធ​នោះ​ក៏​មិន​អនុញ្ញាត​ឱ្យមាន​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ដែរ ហើយ​ភាគី​ស្កុ​ត​ឡេ​ននឹង​ប៉ះប៉ូវ​វិញ​នៅ​ជើង​ទី២ ទឹកដី Napoli អ្នកគាំទ្រ Rangers ក៏​នឹងមិន​ទៅ​ចូលរួម​ដូចគ្នា​។ ​​Rangers បើកឆាក​ប្រកួត​ដំបូង​នៅ UCL កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដោយ​ចាញ់​នៅ​ទឹកដី Ajax Amsterdam ៤-០ ខណៈ Napoli យកឈ្នះ​ក្រុម​ជើងឯក​រង​ឆ្នាំមុន Liverpool ៤-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គោព្រៃ​ជំទង់​កម្ពុជានឹង​ចេញទៅ​ប្រកួត​ជម្រុះ​ AFC U20 ​នៅ​តាជី​គី​ស្ថានយប់​នេះ​

2022/09/12 07:01:19 pm        107
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានឹង​ចេញទៅ​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​នៅ​ប្រទេស​តាជី​គី​ស្ថាននា​វេលា​ម៉ោង ១១៖៥៥​នាទី​យប់ ថ្ងៃទី​១២ ខែកញ្ញា​នេះ។​ ​តាម​ការគ្រោងទុក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹងត្រូវ​ចំណាយពេល​ប្រមាណ​ជាង ១៩​ម៉ោងក្នុងការ​ធ្វើដំណើរ ពោលគឺ​គ្រោង​ទៅដល់​ប្រទេស​តាជី​គី​ស្ថាននា​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា មុន​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ជម្រើសជាតិ​ U20 ​លី​បង់ នា​ថ្ងៃ​បន្ទាប់។​ ​គួរ​ដឹងថា ក្រុមយុវជន​ U20 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ I ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន លី​បង់ និង​សិង្ហ​បុរី។ ចំពោះ​កម្មវិធី​ប្រកួតបន្ទាប់ពី​ប្រកួត​បើកឆាក​ជាមួយ​លី​បង់ កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U20 ​សិង្ហ​បុរីនា​ថ្ងៃទី​១៦ ខែកញ្ញា និង​ចុងក្រោយ​ជួប​ក្រុម​ U20 ​តាជី​គី​ស្ថាននា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ។​​បេសកកម្ម​នេះដែរដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន​លោក​ Koji Gyotoku ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U20 ​កម្ពុជា រួមជាមួយ​កីឡាករ ២៣​នាក់មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ៧​នាក់​, ព្រៃវែង ៤​នាក់​, សូល​ទី​ឡូ​អង្គរ ៣​នាក់​, ភ្នំពេញ​ក្រោ​ន ២​នាក់​, វិសាខា ២​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង​ម្នាក់​, កងយោធពល​ខេ​មរ​ភូមិ​ម្នាក់​, អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់​, ណាហ្គា​វើ​ល​ដ៏​ម្នាក់ និង​កីឡាករ​អាស៊ី​អឺរ៉ុប​ម្នាក់៕​អត្ថបទ៖ លី ឈុន​ឡា

Real Madrid វាយបក​ពីក្រោយ​យកឈ្នះ Mallorca ៤-១ ត្រលប់មក​កំពូល​តារាង La Liga

2022/09/12 06:36:00 pm        80
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid បាន​ត្រលប់​ឡើង​មកឈរ​កំពូល​តារាង​នៅ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga វិញ​ក្រោយ​វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ Real Mallorca ៤-១ នៅ Santiago Bernabeu​។ ​​ចាប់ផ្តើម​ដោយមាន​ឱកាស​ជាច្រើន​លើ​ក្រុម​ភ្ញៀវ​តែ Real Madrid បែ​ជា​ត្រូវ Mallorca នាំមុខ​មុន​នៅ​នាទី​ទី៣៥ ដោយ Vedat Muriqi តែ Federico Valverde តាម​ស្មើ​វិញ​នៅ​ចុង​វគ្គ​ទី១​។ ​Vinicius Junior ស៊ុត​នាំមុខ​លើកដំបូង​ឱ្យ Real Madrid នៅ​នាទី​ទី៧២ មុនពេល​ដែល​ពីរ​គ្រាប់​ចុង​ម៉ោង​ធានា​ជ័យជំនះ​ឱ្យ Real Madrid នៅ​នាទី​ទី៨៩ និង ៩០+៣ ដោយ Rodrygo និង Antonio Rudiger​។ ​​ក្រុម​របស់លោក Carlo Ancelotti នៅពេលនេះ​មាន ១៥ពិន្ទុ​ពេញ​ពី​ការប្រកួត ៥លើក​ឈ្នះ​ទាំង ៥ រុញ Barcelona ទៅ​លេខ២ វិញបន្ទាប់ពី​ក្រុម​របស់លោក Xavi Hernandez យកឈ្នះ​នៅ​ទឹកដី Cadiz ៤-០ កាលពី​ថ្ងៃ​សៅរ៍​។ ​​ការប្រកួត​រវាង Cadiz និង Barcelona ត្រូវ​ផ្អាក​ជិត ៥០នាទី​បន្ទាប់ពី​មាន​អ្នកគាំទ្រ​ម្នាក់​សន្លប់ ខណៈ​អ្នកចាំទី Cadiz, Jeremias Ledesma ជា​អ្នកខ្នះខ្នែង​រត់​យក​ប្រអប់​សង្គ្រោះ​បឋម​បោះ​ទៅ​កៅអី​អ្នកគាំទ្រ មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​សំណាងល្អ​អ្នកគាំទ្រ​ម្នាក់​នោះ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​​មុន​ការប្រកួត​ត្រូវបាន​ផ្អាក Barcelona បាន​នាំមុខ ២-០ ទៅហើយ​ពេល​ចាប់ផ្តើម​ឡើងវិញ ១០នាទីចុងក្រោយ Barcelona បន្ថែម​ពីរ​គ្រាប់​ទៀត​យកឈ្នះ ៤-០​។ ​​អ្នកចាត់ការ Barcelona លោក Xavi និយាយ​ក្រោយ​ចប់​ការប្រកួត​ថា រូបភាព​នេះ​យើង​មិនអាច​បន្ត​ការប្រកួត​បានឡើយ អ្វីៗ​ត្រូវ​ទុក​នៅ​ពីក្រោយ​សិន សំខាន់​ជីវិត​មនុស្ស ហើយក៏​អរគុណ​ខ្លាំង​ដល់ Ledesma ខណៈ​គ្រប់គ្នា​ក៏​សប្បាយចិត្ត​នៅពេល​ដឹងថា​អ្នកគាំទ្រ​មាន​សុវត្ថិភាព​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

OCA ​បើកភ្លើង​ខៀវ​ជួយ​កម្ពុជា​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ស៊ី​ហ្គេម​

2022/09/12 06:16:23 pm        78
​ស៊ី​ហ្គេម៖ ប្រតិភូ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​ (OCA) ៣​រូប​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ Takash Waku ​អគ្គនាយករង​មជ្ឈមណ្ឌល​កីឡា​កម្រិត​ខ្ពស់ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​អន្ដរជាតិកាលពី​ថ្ងៃទី​១១ ខែកញ្ញាបានធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​នៅ​កម្ពុជាដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ពិសេស​ពិនិត្យ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ខ្លួន​អាចជួយ​កម្ពុជា​បាន ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ដ្រីជាន់ខ្ពស់​ក្រុមប្រឹក្សា​កីឡា​អាស៊ី​នេះ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក៏ដូចជា​លោក តូ រិទ្ធី​យ៉ា នាយករង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។​ ​លោក ប៉ុន សុខ បាន​បញ្ជាក់ថា ទស្សនកិច្ច​នេះមាន​រយៈពេល ៣​ថ្ងៃដើម្បី​ពិនិត្យមើល​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា មាន​កម្មវិធី​ហ្វឹកហាត់​អ្វីខ្លះ​? ហើយ​បញ្ហា​ប្រឈម​អ្វីខ្លះ ដើម្បី​ឲ្យ​កម្ពុជា​អាច​ស្នើសុំ​ខាង​វិទ្យាស្ថាន​កីឡា​កម្រិត​ខ្ពស់​អាស៊ី​ជួយទៅលើ​ការគ្រប់គ្រង​កីឡាករ-កីឡាការិនី​ជម្រើស​រើស​ជាតិ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​របស់​មជ្ឍមណ្ឌលក្នុងការ​អភិវឌ្ឍ​សិទ្ធ​ផល និង​គុណ​ផលត្រៀម​ស៊ី​ហ្គេម​ឆ្នាំក្រោយ។​ ​លោក​បន្ថែមថា ក្រៅពី​ពិនិត្យមើល​ពី​ការគ្រប់គ្រង​ហាត់​ហ្វឹកហ្វឺន​អត្ត​ព​លិ​ក និង​ផ្នែក​បច្ចេកទេស ខាង​ប្រតិភូ​ក្រុមប្រឹក្សា​កីឡា​អាស៊ី និង​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក៏​ជំរុញ​ឲ្យ​មានការ​ផ្តល់​អ្នកជំនាញមក​បើក​វគ្គ​បណ្តុះបណ្តាល​បន្ថែ​ម​ផ្នែក​វេជ្ជសាស្ត្រ​កីឡា និង​វិទ្យាសាស្ត្រ​កីឡា​នៅ​កម្ពុជា ឬក៏​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ទៀតផង​​។​​ដោយឡែក​លោក តូ រិទ្ធី​យ៉ា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រីជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​កីឡា​អាស៊ីនាពេលនេះ គឺមាន​សារៈសំខាន់​សម្រាប់​កម្ពុជា ក្នុង​ការជួយ​ជំរុញ​ឲ្យ​រៀបចំ​បង្កើត​សកល​វិទ្យាល័យ​ជាតិ​អប់រំ​កាយ និង​កីឡា​ជា​លក្ខណ​ស្តង់ដារ​អន្តរជាតិ​មួយនៅក្នុង​តំបន់​អាស៊ាន សិក្សា​លើ​ថ្នាក់​បរិញ្ញាបត្រ ជាពិសេស​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស គ្រូ​ជំនាញ កម្មវិធីសិក្សា​ឲ្យ​ស្របតាម​លក្ខណ​ស្តង់ដារ​។ ក្នុងនោះ​ក៏​គ្រោង​នឹង​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​កីឡា​កម្រិត​ខ្ពស់ ទៅតាម​លទ្ធផល​ភាព​ដែល​ភាគី​ជប៉ុន​ជួយ​មក​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Alexandra Eala ក្លាយជា​កីឡាការិនី​ហ្វីលីពីន​ទីមួយ​ឈ្នះ​ជើងឯក Grand Slam, US Open ផ្នែក​យុវនារី​

2022/09/12 05:41:38 pm        81
​វាយកូនបាល់៖ ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​ទេ​សំរាប់​ប្រទេស​ហ្វីលីពីន តែ​កីឡាការិនី Alexandra Eala បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្លាយជា​កីឡាការិនី​ហ្វីលីពីន​ទីមួយ​ដែល​ឈ្នះ​ជើងឯក​វាយ​កូន​បាល់ Grand Slam, US Open ផ្នែក​យុវនារី​។ ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សំរាប់​ក្មេងស្រី​វ័យ ១៧ឆ្នាំ​ដែល​ឈរ​លំដាប់ថ្នាក់​លេខ ១០ ក្នុង​កម្មវិធី ពោលគឺ​នាង​បាន​ជួប​ជាមួយ​គូប្រកួត​ដែលមាន​លំដាប់​ល្អ​ជាង​តាំងពី​ជុំ​ទី៣​។​​នៅ​ជុំ​ទី៣ Eala បាន​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ៨ អូស្ត្រាលី Taylah Preston, ជួប​កីឡាការិនី​រុស្ស៊ី​លំដាប់​លេខ ១៤ Mirra Andreeva នៅ​វគ្គ ៨នាក់​ចុងក្រោយ, ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៩ កាណាដា Victoria Mboko នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុន​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ២ មកពី​ឆែក Lucie Havlickova នៅ​វគ្គផ្តាច់ព្រ័ត្រ​។ ​​សូមបញ្ជាក់ថា Alexandra Eala មាន​ដើមកំណើត​នៅ​ទីក្រុង Quezon City ប្រទេស​ហ្វីលីពីន​ឆ្នាំ២០០៥​។​​ទេពកោសល្យ​របស់​នាងបាន​ទាក់ទាញ​ក្រុមការងារ​តាមដាន ​នៃ​សាលា​វាយ​កូន​បាល់​របស់ Rafael Nadal នៅ​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​ក៏បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​អេ​ស្ប៉ា​ញ​តែម្តង​។ ​​ត្រឹម​វ័យ ១៤ឆ្នាំ Eala បាន​ចូលរួម​ការប្រកួត​ផ្នែក​យុវនារី US Open លើកដំបូង​នៅ​ឆ្នាំ២០១៩ ឡើង​បាន​ត្រឹម​ជុំ​ទី២ ហើយ​នៅ​ឆ្នាំ២០២១ ឡើងដល់​វគ្គ ៨នាក់​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រមុខ​កីឡាវាយកូនឃ្លីលើតុ​ប្រាប់​កីឡាករ​-​កីឡាការិនី​ត្រូវ​ចេះ​ក្ដោប​ឱកាស​ពេល​ទៅ​ហាត់​នៅ​ចិន

2022/09/12 05:34:37 pm        260
​វាយកូនឃ្លីលើតុ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាបាន​ផ្ដាំផ្ញើ និង​ក្រើន​រំ​លឹក​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួនត្រូវ​ចេះ​ក្ដោប​ឱកាស អំឡុងពេល​ចេញទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​សម្រួច​សមត្ថភាព​ឆ្ពោះទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។​ ​ការ​ផ្ដាំផ្ញើ​នេះធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​ប្រធាន​សហព័ន្ធ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន ១០​រូបកាលពី​ថ្ងៃទី​១១ ខែកញ្ញា​ម្សិលមិញដែល​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន ជាមួយ​អត្ត​ព​លិ​ក​កីឡា​កម្ពុជា ១១​ប្រភេទ​កីឡា​ផ្សេងទៀត ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ចិនដល់​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា។​ ​ប្រមុខ​សហព័ន្ធ​ដដែល​បាន​គូសបញ្ជាក់ថា គោលដៅ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិន​នេះគឺ​ដើម្បី​បង្កើន​សមត្ថភាព ហើយ​ពេល​ត្រឡប់មកវិញគឺមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២២ ដែល​ទាំងអស់គ្នា​ចង់​ឈ្នះ​មេដាយមាស​ឲ្យ​បាន​ច្រើនក្នុងនាម​ម្ចាស់ផ្ទះ ក៏ដូចជា​ត្រៀម​ការប្រកួត​កម្រិត​ថ្នាក់ជាតិ និង​អន្ដរជាតិ​ផ្សេងៗ​ទៀត។​​តាមរយៈ​នេះ ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ជំរុញ​ដល់​គ្រូដែល​ត្រូវ​អមដំណើរ ពិសេស​កីឡាករ​-​កី​ឡ​ការិនី​​ដែលមាន​ឱកាស​បំពេញបេសកកម្ម​បោះជុំរុំ​ហ្វឹកហាត់​នៅ​ចិន​នេះ ត្រូវ​ក្ដោប​ឱកាស​នេះ​ឲ្យ​ជាប់ដើម្បី​សិក្សា​ស្វែងយល់ ទាំង​ទ្រឹស្ដី បច្ចេកទេស និង​កម្មវិធី​ផ្សេងៗ ដើម្បី​ជា​ក្ដីសង្ឃឹម​សម្រាប់​សហព័ន្ធ ក្នុងការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ និង​ឧត្តមភាព​ជាតិជូន​ប្រទេសជាតិ​នាពេលខាងមុខ។​ ​បន្ថែម​លើ​នេះ ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​បាន​ប្រាប់​កីឡាករ​-​កីឡាការិនីក្នុងនាម​អត្ត​ព​លិ​ក​តំណាង​ជាតិ ត្រូវ​ប្រកាន់​ភ្ជាប់​ឲ្យ​បាន​នូវ​វិន័យ និង​ក្រប​សីលធម៌ដែលជា​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​ជាតិ ចាំបាច់​ត្រូវ​ប្រកាន់​ភ្ជាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួននូវ​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ភ័ក្ដ្រ និង​គ្រូបង្វឹកអំឡុងពេល​ស្នាក់នៅ និង​ហ្វឹកហាត់​រយៈពេល​ប្រមាណ ៨​ខែនៅ​ចិន។​​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ប្រតិភូ និង​កីឡាករ​-​កីឡាការិនីដែល​សហព័ន្ធ​នឹង​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​រួមមាន​លោក អ៊ិន មី​ឌី ជា​គ្រូ​ជំនួយ​ជម្រើសជាតិ ព្រមទាំង​កីឡាករ សឺ​ង តុលា​, សារៈ ស៊ូ​ព្រីង​, ប៊ុន វិសាល​, យី​វ សុវណ្ណ​បញ្ញា​, កាង យូ​ឃាង​, ឃុន ប៊ុន​ហៀ​ប រួមជាមួយ​កីឡាការិនី យិន ចាន់​រតនា​, បូរ ស៊ីន​ស៊ូ និង​កីឡាការិនី ខៀវ ចិន្ដា​រ័ត្ន។​ ​ក្នុងឱកាស​នៃ​ការជួប​សំណេះសំណាល​នោះដែរ ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​ឧបត្ថម្ភ​ថវិកា​ឧបត្ថម្ភ ទាំង​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ១០​នាក់ ក្នុង​ម្នាក់ៗចំនួន ៥០០ដុល្លារសម្រាប់​ត្រៀមលក្ខណៈ​ និង​ដំណើរ​ចេញទៅ​ហ្វឹកហាត់រយៈពេល​វែង​នៅ​ចិន ដែល​គ្រោង​ចេញដំណើរ​នា​ថ្ងៃទី​១៥ ខែកញ្ញា​ក្នុង​សប្ដាហ៍​នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Carlos Alcaraz គ្រង​ជើងឯក Grand Slam លើកដំបូង​ក្នុង​អាជីព

2022/09/12 05:10:24 pm        60
​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Carlos Alcaraz បាន​បំពេញ​ក្តី​បំណង និង​ការប្រឹងប្រែង​របស់ខ្លួន​ក្រោយ​ដណ្តើមបាន​ជើងឯក Grand Slam លើកដំបូង​ក្នុង​អាជីព​ដោយ​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​បាន​យកឈ្នះ Casper Ruud ដោយ​លទ្ធផល ៦-៤, ២-៦, ៧-៦(៧-១) និង ៦-៣ បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ឈ្នះ​ពាន Grand Slam ចាប់តាំងពី​ឆ្នាំ២០០៥ ដែល​ធ្វើបាន​ដោយ Rafael Nadal ឈ្នះ​ពាន French Open​។ ​​ចំណែក​កីឡាករ​វ័យ ២៣ឆ្នាំ Casper Ruud បាន​ត្រឹម​ខកបំណង​បន្ទាប់ពី​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ពីរលើក​ផ្ទួនៗ​បូករួម​ទាំង Wimbledon​។ ​​អ្នកឈ្នះ​ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹក​មិញ​នេះ មានលទ្ធភាព​ឡើងឈរ​លេខ ១ ពិភពលោក​ដូចគ្នា​ដែល​មានន័យថា Carlos Alcaraz បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ត្រឹម ១៩ឆ្នាំ​ឡើងឈរ​លេខ ១ ពិភពលោក​ក្នុង​រយៈពេល ៤៩ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ ATP World Ranking​។​រីឯ​ការប្រកួត​ផ្នែក​នារី​វិញ​កាលពី​ថ្ងៃ​សៅរ៍ កីឡាការិនី​លេខ ១ ពិភពលោក Iga Swiatek បាន​គ្រង​ជើងឯក Grand Slam លើក​ទី២ ក្នុង​អាជីព​របស់ខ្លួន​បន្ទាប់​ពី​យកឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៦-២ និង ៧-៦(៧-៥)​។ ​​នេះ​ជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ២ព្រឹត្តិការណ៍​ជាប់​គ្នា​នៅ​ពានរង្វាន់ Grand Slam បន្ទាប់ពី​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon ដែរ​កាលពី​ខែកក្កដា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋបង់ក្លាដែសខឹងសម្បារចំពោះសុន្ទរកថាទៅកាន់សារព័ត៌មានរបស់អតីតលោកស្រីនាយករដ្ឋមន្រ្តី Hasina
08/06/2026 04:08 PM
ភ្ញៀវទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរលកកម្តៅនៅប្រទេសប៉ូឡូញ និងរ៉ូម៉ានី
08/06/2026 04:08 PM
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនជាតិថៃ ១៤នាក់ ពាក់ព័ន្ធករណី Online Scams និង​បទ​ល្មើស​ផ្សេងៗទៀតចេញពីកម្ពុជា
08/06/2026 04:08 PM
នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី​ Takaichi បដិសេធមិនបញ្ជាក់ពីគោលការណ៍មិនមែននុយក្លេអ៊ែរ​ទាំង​ ៣ របស់ប្រទេស
08/06/2026 04:08 PM
ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យឆ្លើយតបតាមគ្រប់មធ្យោបាយចំពោះរលកកម្តៅ ខណៈអ្នកស្លាប់កើនឡើងជាង២០នាក់
08/06/2026 04:08 PM
កិច្ចព្រមព្រៀងស្តីពីច្រកសមុទ្រ Hormuz ពុំមែនមានន័យថាបញ្ចប់វិបត្តិនោះទេ
08/06/2026 04:08 PM
រ៉យទ័រ៖ ប្រមុខ NATO សន្យាជំរុញការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ជាបន្ទាន់ដល់អ៊ុយក្រែន
08/06/2026 04:08 PM
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​​អង់គ្លេស ពិភាក្សាសង្គ្រាមអ៊ុយក្រែន និងតួនាទី​អឺរុបក្នុងសន្តិសុខរបស់ខ្លួន​
08/06/2026 04:08 PM
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
08/06/2026 04:08 PM
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺនៅក្នុងប្រទេសគុយបា
08/06/2026 04:08 PM