ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

វៀតណាមនឹង​ជួយ​រៀបចំ​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច​ទាំងស្រុងនៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/09/08 05:07:35 pm        101
កីឡាអេឡិចត្រូនិច៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​សហព័ន្ធ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​កម្ពុជានៅ​ថ្ងៃទី​០៧ ខែកញ្ញា​នេះបានធ្វើ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​(MOU) ជាមួយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ច​វៀតណាម លើ​កិច្ចព្រមព្រៀង​ជួយ​រៀបចំ​ការប្រកួត​ទាំងស្រុង សម្រាប់​កីឡា​អេ​ឡិច​ត្រូ​និ​ចនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​មានប្រសាសន៍ថា ការចុះ​ MOU ​នេះ​ធ្វើឡើង​ក្រោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​និង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ហើយ​ភាគី​វៀតណាមបាន​ព្រមព្រៀង​ជួយ​រៀបចំ​ការប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ទាំងស្រុង ទាំង​សម្ភារៈ បច្ចេកទេស និង​ធនធានមនុស្ស។ លើសពីនេះភាគី​វៀតណាមថែមទាំង​សន្យា​ជួយ​បណ្ដុះបណ្ដាល​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា​ទៀតផង។​​​បន្ទាប់ពី​ការចុះ​ MOU ​លើ​ភាពជា​ដៃគូ ភាគី​កម្ពុជា និង​វៀតណាមក៏​ត្រៀម​សហការគ្នា​រៀបចំ​ការប្រកួត​ Pre-Sea Games ​មួយអំឡុង​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ ខាងមុខ ដែល​ជាការ​តេស្ដ​សាកល្បង​ជំនាញ ឧបករណ៍ សម្ភារៈ និង​បច្ចេកវិទ្យា​ផង ក៏ដូចជា​ការវាស់ស្ទង់​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​ផង ពិសេស​ដើម្បី​វាយតម្លៃ​ជារួម​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយក្នុងការ​ធ្វើការ​សាកល្បង ដើម្បី​ត្រៀម​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Casper Ruud យកឈ្នះ Matteo Berrettini ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ US Open

2022/09/07 10:25:55 pm        64
​វាយ​កូន​បាល់៖ ​កីឡាករ​​ន័​រវេ​ស Casper Ruud បាន​ហក់​ឡើង​ចំណាត់ថ្នាក់​លេខ២ ពិភពលោក​ហើយ​ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីតាលី Matteo Berrettini ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, US Open​។ ​​នេះ​ជាការ​ឈានឡើង​វគ្គ ៤នាក់​ចុងក្រោយ US Open ដំបូង​បំផុត​សំរាប់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ក្រោយ​យកឈ្នះ​កីឡាករ​លំដាប់​លេខ ១៣ Berrettini ដោយ​លទ្ធផល ៣សិត​ផ្ទួនៗ ៦-១, ៦-៤ និង ៧-៦(៧-៤)​។ ​​Casper Ruud នៅពេលនេះ​មានឱកាស​ឡើងឈរ​លេខ១ ពិភពលោក​ប្រសិនបើ​អាច​យកឈ្នះ​ការប្រកួត​នៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur ក៏បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​អាជីព​ដែរ ​ក្រោយ​យកឈ្នះ​កីឡាការិនី​អូស្ត្រាលី Ajla Tomljanovic ដោយ​លទ្ធផល ៦-៤ និង ៧-៦(៧-៤)​។ ​​Ons Jabeur គឺជា​កីឡាការិនី​មកពី​តំបន់​អាហ្វ្រិក​ទី១ ក្នុង​សករាជ Open ដែល​ឡើង​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ US Open នេះ​។​​កីឡាការិនី​វ័យ ២៨ឆ្នាំ​រូបនេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​បារាំង Caroline Garcia ដែល​បាន​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Coco Gauff លទ្ធផល ២សិត​ផ្ទួនៗ ៦-៣ និង ៦-៤​។ ​នេះ​ក៏​ជា​លើកដំបូង​ដែរ​ដែល Caroline Garcia ឈានឡើង​វគ្គ ៤នាក់​ចុងក្រោយ​នៅ US Open នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wolves ដាក់​លិខិត​តវ៉ា​ទៅ FA រឿង​មិន​អនុញ្ញាត​ឲ្យចុះឈ្មោះ Diego Costa

2022/09/07 09:50:41 pm        85
​បាល់ទាត់៖ ​​ក្លិប​​ Wolverhampton បានធ្វើ​លិខិតតវ៉ា​ទៅកាន់​សមាគម​បាល់ទាត់​អង់គ្លេស FA បន្ទាប់ពី​មិន​អនុញ្ញាតឱ្យ​ចុះឈ្មោះ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Diego Costa​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ Diego Costa បានធ្វើ​ដំណើរ​ទៅកាន់​ជំរុំ​ហ្វឹកហាត់ Compton របស់ Wolves ខណៈ​ក្លិបនៅ Premier League មួយ​នេះ​រង់ចាំ​ដំណឹង​ពី FA​។ ​​អតីត​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ Chelsea រូបនេះ​ត្រូវបាន Wolves ធ្វើ​ទំនាក់ទំនង​នាំយក​មកកាន់​ទឹកដី​អង់គ្លេស​វិញ​ បន្ទាប់ពី​ក្លិប​បាត់បង់​ខ្សែប្រយុទ្ធ​ទាំង​ពីររូប​ដោយសារ​របួស​រួមមាន Sasa Kaladzic និង Raul Jimenez​។ ​​Diego Costa បាន​នៅ​ទំនេរ​ពី​ការប្រកួត​ឱ្យ​ក្លិប​អាជីព​តាំងពី​ខែមករា ក្រោយ​ចាក​ចេញពី​ក្លិប​ប្រេ​ស៊ី​ល Atletico Mineiro ពោលគឺ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​មិនបាន​ចូល​ប្រកួត​បាល់ទាត់​អាជីព​តាំងពី​ថ្ងៃទី១២ ខែធ្នូ​ចុងឆ្នាំ​មុន​។ ​​បើតាម​ច្បាប់​របស់ FA កង្វះ​សកម្មភាព​បាល់ទាត់​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះមានន័យថា Diego Costa មិនទាន់បាន​ការចុះបញ្ជី​ឈ្មោះ​ដោយ​ស្វ័យ​ប្រវត្តិ​ពី​ការស្នើសុំ​របស់​ក្លិប​ឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Thiago Alcantara វិល​មក​ហ្វឹកហាត់​វិញ​មុន Liverpool ជួប Napoli យប់​នេះ

2022/09/07 09:32:44 pm        258
​បាល់ទាត់៖ ​​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Thiago Alcantara បាន​ត្រលប់មក​ហ្វឹកហាត់​វិញ​ហើយ ហើយក៏​អាច​ចូល​លេង​វិញ​បានដែរ​នៅពេល Liverpool ជួប​ក្រុម​អ៊ីតាលី Napoli យប់​នេះ​នៅ​ទីក្រុង Naple​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​បាន​ចូល​ហ្វឹកហាត់​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អវត្តមាន​តាំងពី​ថ្ងៃទី៦ ខែសីហា​កន្លងទៅ​ដោយសា​រ​របួស​ស​សៃ​ពួរ​អំឡុង​ការប្រកួត​បើក​រដូវ​កាល Premier League ដែល Liverpool ស្មើ​នៅ​ទឹកដី Fulham ២-២​។ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp បានបង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​វត្តមាន​អតីត​ខ្សែបម្រើ Bayern Munich រូបនេះ​ត្រលប់មក​ហ្វឹកហាត់​វិញ ស្របពេល​តំបន់​កណ្តាល​នេះ Jordan Henderson, Naby Keita និង Alex Oxlade-Chamberlain សុទ្ធតែ​របួស​។​​​Fabio Calvalho ក៏​មិន​ទាន់​ច្បាស់​ថា ​អាច​ចូល​លេង​បាន​សំរាប់​ការប្រកួត​នៅ​ទឹកដី​អ៊ីតាលី​យប់​នេះ​ ឬ​អត់​នៅឡើយ បន្ទាប់ពី​រងរបួស​ជើង​អំឡុងពេល Liverpool ស្មើ​នៅ​ទឹកដី Everton ០-០ កាលពី​ថ្ងៃ​សៅរ៍​។ ​​Liverpool ស្ថិតក្នុង​ពូ​ល A នៃ​ការប្រកួត​ក្របខណ្ឌ UEFA Champions League រដូវ​កាល​នេះ​ជាមួយ Napoli, Rangers និង Ajax Amsterdam៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Kylain Mbappe ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង ​ខណៈ PSG យកឈ្នះ Juventus ២-១

2022/09/07 07:42:00 pm        194
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Kylain Mbappe បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Paris Saint Germain ២-១ លើ​ក្រុម​ភ្ញៀវ​អ៊ីតាលី​សេះបង្កង់ Juventus​។ ​​អតីត​ខ្សែប្រយុទ្ធ Monaco រូបនេះ​រកបាន​គ្រាប់​ដំបូង​នៅ​នាទី​ទី៥ ក្រោយ​ទទួល​បាល់​ពី Neymar មុនពេល​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី២២ ក្រោយ​លេង ១ ២ ជាមួយ Achraf Hakimi​។​​ក្រុម​ភ្ញៀវ​ចូល​វគ្គ​ទី២ ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដែរ​ដោយ​កីឡាករ​បម្រុង Weston McKennie តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី៥៣ ខណៈ Dusan Vladhovic មានឱកាស​តែ​ត​តាម​ស្មើ​តែ​ជួយ​បាន​ដោយ​អ្នកចាំទី Gianluigi Donnarumma​។ ​​មួយគូ​ទៀត​ក្នូ​ល​ពូ​ល H នេះដែរ​ក្រុម​ម្ចាស់ផ្ទះ​ព័រទុយហ្កាល់ Benfica យកឈ្នះ​ក្រុម​ភ្ញៀវ​អ៊ីស្រាអែល Maccabi Haifa ២-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Erling Haaland ស៊ុត​បាន​ពីរ​គ្រាប់​ទៀត ​ខណៈ Manchester City យកឈ្នះ​ដល់​ដី Sevilla ៤-០

2022/09/07 07:09:41 pm        231
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ជាថ្មី​ម្តងទៀត​បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង ​ខណៈ Manchester City បើក​ទំព័រ​រដូវ​កាល​ថ្មី UEFA Champions League បំបាក់​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Sevilla ៤-០​។ ​​Haaland ដែលមាន ៩គ្រាប់​រួចហើយ​ក្នុង​ប្រាំ​ប្រកួត​នៅ Premier League ធ្វើដំណើរ​ទៅ​ទឹកដី​អេ​ស្ប៉ា​ញ​រកបាន​គ្រាប់​ដំបូង​នៅ​នាទី​ទី២០ ពី​ការ​កាត់​បាល់​ឥតខ្ចោះ​ពី Kevin de Bruyne​។ ​​វគ្គ​ទី២ ក្រុម​របស់លោក Pep Guardiola ដែល​ស្រែក​ឃ្លាន​ពាន UCL បំផុត​ក៏​រកបាន​បី​គ្រាប់​បន្ថែម​ដោយ Phil Foden នាទី​ទី៥៨ មុនពេល​ដែល Haaland រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៦៧ និង​គ្រាប់​ចុងក្រោយ​ដោយ Ruben Dias នៅ​នាទី​ទី៩០+២​។ ​​ការប្រកួត​នេះ​ដោយសារតែ John Stone និង Kyle Walker មាន​របួស​បន្តិចបន្តួច​ធ្វើឱ្យ​ខ្សែការពារ​ចំនូល​ថ្មី​សញ្ជាតិ​ស្វ៊ី​ស Manuel Akanji មានឱកាស​បង្ហាញខ្លួន​ដំបូង​ផងដែរ​។ ​​ងាក​មក​មួយគូ​ទៀត​ក្នុង​ពូ​ល G នេះដែរ Borussia Dortmund ក៏​ចាប់ផ្តើម​បានល្អ​ដែរ​ក្រោយ​បំបាក់​ក្រុម​ភ្ញៀវ​ដា​ណឺ​ម៉ាក FC Copenhagen ៣-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ​៖ ពហុ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ឆ្លុះបញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​បន្ដ​វេន​

2022/09/07 06:55:11 pm        470
​បាល់ទាត់៖ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​សម្ដែង​ការអបអរសាទរចំពោះ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​បានចាត់ទុក​សមិទ្ធផល​ថ្មី​នេះគឺជា​ការឆ្លុះបញ្ចាំង​ ពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​បន្ដវេន ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។​ ​ក្នុងនាម​អាជ្ញាធរ​កីឡា ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​បាន​លេច​ចេញ​ជា​រូបរាងក្រោម​សាងសង់​ស្របតាម​ស្ដង់ដារ​បច្ចេកទេស និង​រចនាបថ​ខ្មែរ ដែលមាន​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​ខេត្តកំពង់ស្ពឺ បាន​ចលនា​សប្បុរសជន​កសាង​ពហុ​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​ឡើង ដែល​និយាយ​ដោយឡែក​សម្រាប់​ប្រជាជន​ខេត្តកំពង់ស្ពឺ និង​និយាយ​រួមគឺ​សម្រាប់​ប្រយោជន៍​កីឡា​ជាតិ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា ពាក់ព័ន្ធ​នឹង​សមិទ្ធផល​នេះគឺ​ឆ្លុះបញ្ចាំង​ពី​ថ្នាក់ដឹកនាំ​បន្ដវេន គិតគូរ​យកចិត្តទុកដាក់​ទៅលើ​សុខុមាលភាព​របស់​ប្រជាជន​ជា​ចម្បង។ ក្នុងនោះវិស័យ​កីឡា បើសិន​ប្រជាជនមាន​សុខ​ភាពល្អ រា​ង្គ​កាយ​រឹងមាំ បញ្ញា​វាងវៃ ហើយ​មានចំណេះដឹង និង​សីលធម៌​ល្អ នឹង​ក្លាយទៅជា​ធនធាន​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ដែល​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ពិសេស​សមិទ្ធផល​នេះមានតម្លៃ​ធំធេងអាច​ប្រើប្រាស់​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែល​ផ្ដួច​ផ្ដើមគំនិត​សាងសង់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពហុ​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបាន​ចំណាយ​ថវិកា​សាងសង់ ៣​លាន និង ៥០​ម៉ឺន​ដុល្លារដោយ​មិន​គិតពី​តម្លៃ​ដី ក្នុងនោះ​មាន​អគារ​កម្ពស់ ៣​ជាន់ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន ៣​ពាន់​នាក់ និង​មាន​បង្គោល​ភ្លើង​អាច​បម្រើ​ឲ្យ​ការប្រកួត​ពេល​យប់ រួមជាមួយ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត៕​អត្ថបទ៖ លី ឈុន​ឡា

ជើងឯក​ពីរ​សម័យ Chelsea បើកឆាក UCL ចាញ់​នៅ​ទឹកដី Dinamo Zagreb

2022/09/07 06:32:52 pm        63
​បាល់ទាត់៖ ​ក្រុម​ជើងឯក UEFA Champions League ពីរ​សម័យ​តោ​ខៀវ Chelsea បានចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ខ្លួន​ ជាមួយ​បរាជ័យ​គួរឱ្យភ្ញាក់ផ្អើល​នៅ​ទឹកដី​ក្រូ​អាស៊ី​របស់ Dinamo Zagreb​។ ​​Dinamo Zagreb ដែលជា​ជើងឯក​លី​គ​កំពូល​ក្រូ​អាស៊ី​មាន​ស្ថិតិ​មិនល្អ​ទេ​នៅ UCL ពោលគឺ​ឈ្នះ​តែ ៥ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​វត្តមាន ៤៣ប្រកួត​។ ​​យ៉ាងណាក្តី​ក្រុម​ដែល​មកពី​វគ្គ​ជំ​រុះ​ច្រើន​ដំណាក់​មួយ​នេះ រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី១៣ Mislav Orsic​។ ​​Chelsea ដែលជា​ជើងឯក​រដូវ​កាល ២០២០-២១ ក៏បាន​ដាក់​ខ្សែប្រយុទ្ធ​ចំនូល​ថ្មី Pierre-Emerick Aubameyang ចូល​លេង​ដំបូង​ដែរ​តែ​មិនអាច​ជួយ Chelsea តាម​ស្មើ​ការប្រកួត​នេះ​បានឡើយ​។ ​​ចំណែក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល E នេះដែរ​ជើងឯក​អ៊ីតាលី AC Milan បាន​ត្រឹម​ស្មើគ្នា ១-១ ប៉ុណ្ណោះ​នៅ​ទឹកដី​អូទ្រីស​របស់ Red Bull Salzburg៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​-​កីឡាការិនី​កំពង់ស្ពឺ​ប្ដេជ្ញា​ខំប្រឹង​កាន់​តែខ្លាំង ក្រោយ​ទទួល​បាន​សមិទ្ធផល​ថ្មី

2022/09/07 06:14:54 pm        139
​បាល់ទាត់៖ សមាជិក​ក្រុមបាល់ទាត់​នារី​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺដែលជា​អ្នក​ខេត្តកំពង់ស្ពឺ ក៏ដូចជា​អ្នក​ស្នេហា​វិស័យ​កីឡា​នា​ខេត្តកំពង់ស្ពឺបាន​ប្ដេជ្ញា​បង្កើន​ការ​ខំប្រឹង​កាន់តែខ្លាំង ដើម្បី​លើកមុខ​មាត់​ខេត្ត​របស់​ខ្លួន បន្ទាប់ពី​ទទួលបាន​សមិទ្ធផល​ថ្មីស្រឡាង​មួយទៀតគឺ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការកាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ក្នុងឱកាស​ម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នោះ ពួកគេ​បាន​សម្ដែង​នូវ​មោទនភាព និង​សេចក្ដី​រីករាយ ដែល​ខេត្ត​របស់ខ្លួនមាន​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ ពិសេស​ពួកគេ​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​ខេត្តកំពង់ស្ពឺ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​សាងសង់​គម្រោង​នេះ​ឡើង។ តាមរយៈ​នេះពួក​គេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ហ្វឹកហាត់ ដើម្បី​ពង្រឹងសមត្ថភាព​សមត្ថ​ភាព​ឲ្យ​បាន​ខ្លាំង សម្រាប់​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ និង​ដើម្បី​ជាការ​លើកមុខ​មាត់​ខេត្ត​របស់ខ្លួន។​ ​គួរ​ដឹងថា ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺសាងសង់​ឡើង​លើ​ផ្ទៃដី​ជាង ៤៣,៣ម៉ែត្រក្រឡា ដែលមាន​អគារ​កម្ពស់ ៣​ជាន់អាច​ផ្ទុក​អ្នកទស្សនា​បាន ៣​ពាន់​នាក់។ ក្រៅពី​ទី​លា​នា​បាល់ទាត់ សមិទ្ធផល​ថ្មីនៃ​ក្រុង​ច្បារមន​នេះក៏មាន​ទីលាន​រត់ប្រណាំង​ចម្ងាយ ៤០០​ម៉ែត្រ រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ពិសេស​ក៏មាន​សួន​កម្សាន្ដសម្រាប់​ប្រជាពលរដ្ឋនាំ​កូន​-​ចៅ​មកលេង​កម្សាន្ដ ក៏ដូចជា​ហាត់ប្រាណ​នៅ​ទី​នោះបាន​ទៀតផង។​​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ពហុ​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះសាងសង់ឡើង​ក្នុង​ស្មារតី​ដើម្បី​លើកមុខ​មាត់ និង​កិត្យានុភាព​របស់​ខេត្តកំពង់ស្ពឺ​ផង និង​ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឲ្យ​រីកចម្រើន​ផង ពិសេស​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។ ពហុ​កីឡដ្ឋាន​នេះបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គា​រ៍​សប្ដាហ៍​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុម​ការពារ​ជើងឯក Real Madrid បើកឆាក UCL យកឈ្នះ​នៅ​ទឹកដី Celtic ៣-០

2022/09/07 05:59:52 pm        64
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក UEFA Champions League, Real Madrid បាន​បើកឆាក​ការប្រកួត​នៅក្នុង​ពូ​ល F ជាមួយនឹង​ជ័យជំនះ ៣-០ នៅ​ទឹកដី​ស្កុ​ត​ឡេ​ន​របស់ Glasgow Celtic​។ ​​បន្ទាប់ពី​ប្រាំ​ឆ្នាំ​អវត្តមាន​ពី​បាល់ទាត់​អឺរ៉ុប Celtic មានឱកាស​ជាច្រើន​នៅក្នុង​វគ្គ​ទី១ តែ​ធ្វើ​មិនបាន​សំរេច​។ ​​ចូល​វគ្គ​ទី២ Vinicius Junior ដែល​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ឱ្យ Real Madrid លើក​ពាន​រដូវ​កាល​មុន​នោះក៏​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៥៦ មុន​ពេលដែល​ខ្សែបម្រើ​ក្រូ​អាស៊ី Luka Modric បន្ថែម​ការនាំ​មុខ ២-០ នៅ​នាទី​ទី៦០ និង​គ្រាប់​ចុងក្រោយ​ដោយ​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Eden Hazard​។ ​​ក្រុម​របស់លោក Carlo Ancelotti ក៏បាន​បាត់​ខ្សែប្រយុទ្ធ​បារាំង Karim Benzema ដែរ​ក្រោយ​របួស​នៅ​វគ្គ​ទី១​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Real Madrid មាន​បី​ពិន្ទុ​ជាមួយ​ក្រុម​អ៊ុយ​ក្រែ​ន Shakhtar Donetsk ដែល​បាន​យកឈ្នះ​នៅ​ទឹកដី​អាល្លឺម៉ង់ RB Leipzig ៤-១​។ ​​Shakhtar Donetsk ជា​ក្លិប​អ៊ុយ​ក្រែ​ន​ដំបូង​ដែល​បាន​ប្រកួត​នៅ​ក្របខណ្ឌ​អឹ​រ៉ុ​ប ​តាំងពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងបែលហ្ស៊ិក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
08/06/2026 07:08 PM
ប៉ាគីស្ថានរំពឹងថា ​កិច្ចព្រមព្រៀងច្រក​សមុទ្រ​ Hormuz នឹងនាំទៅរកការចាប់​ផ្ដើម​កិច្ចចរចាអ៊ីរ៉ង់-អាមេរិកឡើងវិញ
08/06/2026 06:08 PM
ព្យុះទីហ្វុង Dolphin កំពុងបន្តដំណើរឆ្ពោះទៅទិសខាងលិចនៅសមុទ្រហ្វីលីពីន
08/06/2026 06:08 PM
ប្រធានាធិបតី៖ កងកម្លាំងនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះពី​ការចាប់ជំរិតជាង ៣០០នាក់
08/06/2026 06:08 PM
ប្រធានាធិបតីវៀតណាម នឹងបំពេញទស្សនកិច្ច នៅអូស្ត្រាលី និងនូវែលសេឡង់
08/06/2026 06:08 PM
ជនរងគ្រោះក្នុងទឹកជំនន់នៅរដ្ឋ Assam ប្រទេសឥណ្ឌា ស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួនដែលបាត់ខ្លួន
08/06/2026 06:08 PM
អូស្ត្រាលីធានា​ទទួល​បាន​​មីស៊ីលអាមេរិក ស្រប​ពេលមានក្ដី​បារម្ភ អំពីការផ្គត់ផ្គង់
08/06/2026 06:08 PM
ទូរទស្សន៍៖ នាវាពាណិជ្ជកម្មយ៉ាងតិច ១០ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ១ថ្ងៃកន្លងមក
08/06/2026 06:08 PM
លោក TRUMP ហៅប្រេងវ៉េណេស៊ុយអេឡាថា ជា «ពានរង្វាន់» ដែលសហរដ្ឋអាមេរិកទទួលបាន
08/06/2026 06:08 PM
សារព័ត៌មាន៖ ជនស៊ីវិលរាប់រយនាក់ បានស្លាប់ ឬរងរបួស ក្នុងការវាយប្រហាររបស់អាមេរិកនៅយេម៉ែន ក្នុងឆ្នាំ ២០២៥
08/06/2026 06:08 PM