ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

កីឡា​កា​រ៉ា​តេដ​ណ្ដើ​ម​បាន​មេដាយ ៧​គ្រឿង​នៃ​ព្រឹត្តិការណ៍​ Thailand Karate Open 2022

2022/09/05 05:24:02 pm        123
​កា​រ៉ា​តេ៖ ក្រុម​កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេ​កម្ពុជាដណ្តើមបាន​មេដាយ​ចំនួន ៧គ្រឿងរួម​មានមេដាយប្រាក់៣ និង​សំរឹទ្ធ៤ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​កា​រ៉ា​តេ​ Thailand Karate Open 2022 ​នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃកាលពី​ថ្មីៗ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ ដែលជា​សញ្ញាណ​វិជ្ជមាន​មួយសម្រាប់​ក្រុមកីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​មេដាយ​ដែល​អត្ត​ព​លិ​ក​ក្រុមកីឡា​កា​រ៉ា​តេ​កម្ពុជា ទទួលបាន​ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះរួមមាន​មេដាយប្រាក់ ៣ សុទ្ធតែ​ដណ្ដើមបាន​លើ​វិញ្ញាសា​ឯកត្តជនដោយ​កីឡាករ ងួន សុខ​ក្រៃលែង​, កីឡាករ ស្រៀ​ង​វិ​រៈ និង​កីឡាការិនី ឆន ស្រី​ភា។ រីឯ​មេដាយ​សំរឹទ្ធ ៤​គ្រឿងដណ្ដើមបាន​លើ​វិញ្ញាសា​ឯកត្តជនដោយ​កីឡាការិនី សំណាង ឧ​ត្ត​រ៉ា​, កីឡាករ ជ្រុ​ន វិ​រៈ​បុត្រ និង​កីឡាករ ប៊ិន ម៉េង​លី ខណៈ ១​គ្រឿង​ទៀតឈ្នះ​លើ​វិញ្ញាសា​ជា​ក្រុម​នារី ៤​នាក់។​​គួរ​ដឹងថា ព្រឹត្តិការណ៍​កីឡា​កា​រ៉ា​តេ​លក្ខណៈ​បើកទូលាយដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​នេះ គឺមាន​អត្ត​ព​លិ​ក​ចូលរួម​សរុប ៦៥០នាក់មកពី ២៥​ប្រទេស​គ្រប់​បណ្ដា​ទ្វីប​លើ​ពិភពលោក ហើយ​កម្ពុជាក៏បាន​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៤៨នាក់​ចូលរួមក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី ៣៦​នាក់ដើម្បី​ជា​ការវាស់ស្ទង់ និង​ធ្វើតេស្ដ​សមត្ថភាពដើម្បី​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមយុវជនកុំភ្លេចគុណតម្លៃ និងការលះបង់របស់ចាស់ៗ មិនថាក្នុងកីឡា ឬនយោបាយឡើយ

2022/09/03 08:01:16 pm        615
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមយុវជន មិនត្រូវបំភ្លេចគុណតម្លៃ និងការលះបង់របស់ថ្នាក់ដឹកនាំ ឬព្រឹទ្ធាចារ្យជំនាន់មុនឡើយ មិនថាក្នុងវិស័យកីឡា ឬក្នុងនយោបាយ ឬក្នុងអ្វីឡើយ ​អ្វីៗដែលមានសព្វថ្ងៃ ក៏ដោយសារយុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ននេះដែរ ។ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដែលទទួលបន្ទុកអប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និងវប្បធម៌ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមប្រកួតទាត់លក្ខណៈមិត្តភាពដណ្ដើមពានរង្វាន់ និងបើករដូវកាលថ្មី នៃក្លិបបាល់ទាត់វ័យចាស់ ប៉េង ហួត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងនោះ​ក៏មានការចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន រួមជាមួយមន្ដ្រី ពិសេស​អតីតកីឡាករជម្រើសជាតិជាច្រើនផងដែរ ។ឯកឧត្តម ហ៊ុន ម៉ានីម បានចាត់ទុកការប្រកួតនេះ គឺជាឱកាសជួបជុំប្រកបដោយអត្ថន័យ ដែល​បង្ហាញ​ពីស្មារតី និងទឹកចិត្ត សាមគ្គីភាព ដែលលើសពីការលេងកីឡាដើម្បីសុខភាព ដោយ​មិនប្រកាន់វ័យ ពិសេសគឺការប្រមូលផ្ដុំអតីតកីឡាករជម្រើសជាតិជំនាន់មុន ​ដែលបានចូលនិវត្តន៍ ដើម្បីបាន​ចូលរួមប្រកួតលក្ខណៈមិត្តភាពនេះ ។ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានផ្ញើសារមួយចំនួន ដល់យុវជនបច្ចុប្បន្ន ក៏ដូចជាយុវជន​ជំនាន់ក្រោយ ត្រូវស្វែងយល់ពីសង្គម ​និងប្រវត្តិសាស្ដ្រឲ្យបានច្បាស់ ​ហើយមានកត្ដាមួយ ដែល​ត្រូវចង់ចាំ គឺកុំភ្លេចគុណតម្លៃរបស់អ្នកជំនាន់មុន ​ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ហើយចាស់់ព្រឹទ្ធាចារ្យ ដែល​បានលះបង់ច្រើនណាស់ ដើម្បីភាពរីកចម្រើនដូចសព្វថ្ងៃ មិនថា ក្នុងកីឡា ឬនយោបាយនោះទេ ។ទន្ទឹមជាមួយការកៀរគរអតីតកីឡាករចាស់ៗ មកចូលរួមប្រកួតលក្ខណៈមិត្តភាព ​នៅក្លិបបាល់ទាត់ ប៉េង ហួត នេះដែរ លោក សោម រ៉ន ហៅ គ្រូមាំង បានសម្ដែងនូវសេចក្ដីត្រេកអរ​ និងរីករាយជាខ្លាំង ដែល​មានឱកាសជួបជុំ និងសប្បាយរីករាយ ​ពិសេសលោកបាន​រំឭក​ដល់គុណបំណាច់របស់​សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដែលធ្វើឲ្យប្រទេសមានសុខសន្ដិភាព និងមានឱកាសលេងកីឡា ដើម្បីសុខភាព ​និងរឹតចំណងមិត្តភាព សាមគ្គីភាព បែបនេះ ។គួររម្លឹកថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់​ពី​បញ្ចប់ការប្រកួតមិត្តភាព ​ដណ្ដើមពានរង្វាន់ ​និងបើករដូវកាលថ្មីនេះ​ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ​ក្នុងនាមប្រធានក្រុមបាល់ទាត់ ប៉េង ហួត​ នឹងរៀបចំ​ឲ្យមានការប្រកួតរៀងរាល់ខែ ដើម្បីរឹតចំណងមិត្តភាព​ សាមគ្គី​ភាព និងទទួលបានសុខភាពល្អផង ​និងជាប្រមូលផ្ដុំជួបជុំ រវាង​កីឡាករចាស់ៗ ​ដែលជាអតីតកីឡាករជម្រើសជាតិជំនាន់មុនផង ៕ អត្ថបទ៖ លី ឈុនឡា

កីឡាការិនី​អ៊ុយ​ក្រែ​ន Marta Kostyuk បដិសេធ​មិន​ចាប់ដៃ​កីឡា​ការិនី​បេឡា​រុស Victoria Azarenka នៅ US Open

2022/09/02 10:30:45 pm        172
​​វាយ​កូន​បាល់៖ ​កីឡាការិនី​​អ៊ុយ​ក្រែ​ន Marta Kostyuk បាន​បដិសេធ​មិន​ចាប់ដៃ​ជាមួយ​កីឡាការិនី​បេឡា​រុស Victoria Azarenka ឡើយ​ក្រោយ​ការប្រកួត​ជុំ​ទី​២ Grand Slam, US Open​។ ​​Victoria Azarenak បាន​យកឈ្នះ​ការប្រកួត​នេះ ៦-២ និង ៦-៣ តែ​ជាធម្មតា​ដែល​ក្រោយ​ចប់​ការប្រកួត​មានការ​គោរព​គ្នា​ដោយ​ឱប រឺ​ចាប់ដៃគ្នា​នោះបាន​ផ្លាស់ប្តូរ​មកជា​ប៉ះទង្គិច​រ៉ាកែត​គ្នា​វិញ​។ ​​ក្រោយ​ចប់​ការប្រកួត​កីឡាការិនី​អ៊ុយ​ក្រែ​ន Marta Kostyuk បាន​និយាយថា គ្រប់គ្នា​ពិតជា​បាន​យល់​ពី​ទង្វើ​របស់​នាង នេះ​មិនមែនជា​ពេលវេលា​ត្រឹមត្រូវ​មួយ​ឡើយ ប្រជាជន​អ៊ុយ​ក្រែ​ន​បាន​ស្លាប់​រាល់ថ្ងៃ​ដោយសារ​សង្គ្រាម​។ ​​ចំណែក​កីឡាការិនី​បេឡា​រុស Victoria Azarenka ដែល​ធ្លាប់​ឈ្នះ​ជើងឯក Grand Slam ពីរលើក​បាន​និយាយថា នាង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ក្រោយ​ចប់​ការប្រកួតដោយ​ការ​ចាប់ដៃ​ជា​រឿង​គួរសម​បំផុត មិនគួរ​យក​រឿង​អ្វី​ផ្សេង​មក​ឡូកឡំលើសពី​កីឡា​ឡើយ​។​​ងាក​មក​លទ្ធផល​ផ្នែក​នារី​ផ្សេងទៀត កីឡាការិនី​បេឡា​រុស​មួយរូប​ទៀត Aryna Sabalenka បាន​បន្តដំណើរ​ទៅ​ជុំ​បន្ត​ក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្តូ​នី Kaia Kanepi ដើម្បី​ឈានទៅ​ជុំ​ទី៣​។ ​​ចំណែកឯ​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក Iga Swiatek បាន​ឈានចូល​ជុំ​ទី៣ ហើយ​ក្រោយ​យកឈ្នះ​កីឡាការិនី​អាមេរិក​ជើងឯក​ឆ្នាំ២០១៧ Sloane Stephens​។ ​​ការប្រកួត​ត្រឹម ១ម៉ោង ១៥នាទី​កីឡាការិនី​ប៉ូឡូញ Iga Swiatek បាន​យកឈ្នះ Stephens ដោយ​លទ្ធផល ៦-៣ និង ៦-២ បន្ត​ជួប​ជាមួយ Lauren Davis នៅ​ជុំ​ទី៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​វ័យក្មេង​អេ​ស្ប៉ា​ញ Carlos Alcaraz ឡើង​ជុំ​ទី៣ US Open ក្រោយ​ឈ្នះ Federico Coria

2022/09/02 09:58:45 pm        60
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​អេ​ស្ប៉ា​ញ Carlos Alcaraz បាន​បន្តដំណើរ​ឡើង​ជុំ​ទី៣ ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, US Open ក្រោយ​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Federico Coria​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បន្តដំណើរ​ស្វែង​រកក្តី​ស្រមៃ​ចង់​ឈ្នះ​ពាន Grand Slam លើកដំបូង​របស់ខ្លួន​ដោយ​យកឈ្នះ​លទ្ធផល ៦-២, ៦-១ និង ៧-៥​។ ​​Carlos Alcaraz ជា​កីឡាករ​ម្នាក់​ក្នុងចំណោម ៤ ដែល​អាច​នឹង​កាន់កាប់​តំណែង​លេខ ១ ពិភពលោក​ក្រោយ​ចប់ US Open នេះ​។ ​ជុំ​ទី៣ Carlos Alcaraz នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អាមេរិក Jenson Brooksby ដែល​បាន​យកឈ្នះ​កីឡាករ​ក្រូ​អាស៊ី Borna Coric​។ ​​លទ្ធផល​គូ​ផ្សេងទៀត​រួមមាន​កីឡាករ​វ័យ ៣៦ឆ្នាំ​បារាំង Richard Gasquet ដែល​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ២០១៣ បាន​ទំលាក់​កីឡាករ​ស៊ែ​ប Miomir Kecmanovic​។​​កីឡាករ​រុស្ស៊ី Andrey Rublev យកឈ្នះ​កីឡាករ​កូរ៉េ Kwon Soon-woo បន្ត​ជួប​ជាមួយ​កីឡាករ​កាណាដា Denis Shapovalov​។ ​​ចំណែកឯ​កីឡាករ​អ៊ីតាលី Jannik Sinner បេក្ខភាព​វគ្គ ៨នាក់​ចុងក្រោយ​នៅ Australian Open និង Wimbledon ឆ្នាំនេះបាន​យកឈ្នះ​កីឡាករ​អាមេរិក Christopher Eubanks បន្ត​ជួប Brandon Nakashima៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nottingham Forest បំបែក​កំណត់ត្រា​ទិញ​ចូល​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៅ​ចក្រភព​អង់គ្លេស​

2022/09/02 09:11:21 pm        68
​បាល់ទាត់៖ ​ក្លិប​ឡើង​ថ្មី Nottingham Forest បាន​បំបែក​កំណត់ត្រា​នៅ​ចក្រភព​អង់គ្លេស ជា​ក្លិប​ដែល​ទិញ​ចូល​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ​។ ​​ក្លិប​ដែល​ឡើងមក​កាន់ English Premier League លើកដំបូង​ក្រោយ​វត្តមាន​ចុងក្រោយ​តាំងពី​ឆ្នាំ១៩៩៩ នោះបាន​នាំយក​កីឡាករ​ថ្មី​សរុប ២១នាក់​។ ​​មិន​ត្រឹមតែ​ប៉ុណ្ណោះ Nottingham Forest ស្ទើរ​តែ​អាច​នាំយក​កីឡា​ករទី ២២ ទៅហើយ​តែ​ការចរចា​ថ្ងៃ​ចុងក្រោយ​មិនបាន​សំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Michy Batshuayi ពី Chelsea​។ ​​ការ​នាំចូល​កីឡាករ​ថ្មី ២១​នាក់​នេះ Nottingham Forest បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ក្លិប​ស្កុ​ត​ឡេ​ន Livingston កាលពី​ឆ្នាំ២០០១ និង Dundee United នៅ​ឆ្នាំ២០០០ ដែល​នាំយក​កីឡាករ​ថ្មី ១៩នាក់​។ ​​ចំណែក​នៅ​ក្របខណ្ឌ English Premier League ក្លិប​ដែល​ធ្លាប់​ទិញ​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​គឺ Crystal Palace កាលពី​ឆ្នាំ២០១៣ សរុប​ចំនួន ១៧នាក់​។ ​​កីឡាករ​ចុងក្រោយ​បីនាក់​ដែល Nottingham Forest នាំយកមក​ក្នុង​ថ្ងៃ​ចុងក្រោយ​រួមមាន​ខ្សែការពារ Wolves, Willy Boly ខ្សែបម្រើ​ស្លាប Blackpool, Josh Bowler និង​ខ្សែការពារ​ក្លិប​បារាំង Rennes, Loic Bade៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Richard Carapaz ឈ្នះ​ដំណាក់កាល​ទី១២ ប្រណាំង​កង់ Vuelta a Espana ខណៈ​អ្នក​នាំមុខ​នៅ​ដដែល​

2022/09/02 07:29:26 pm        52
​ប្រណាំង​កង់៖ ​កីឡាករ​សញ្ជាតិ​អេ​ក្វា​ដ័​រ Richard Carapaz បាន​ស្គាល់​ជ័យជំនះ​នៅក្នុង​ដំណាក់កាល​ជា​លើកដំបូង​នៅ​ព្រឹត្តិការណ៍ Grand Tour, Vuelta a Espana ក្រោយ​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១២ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​ដំណាក់កាល​ទី១២ ដែលមាន​ចំងាយ​ផ្លូវ ១៩៥.៥គីឡូម៉ែត្រ​កីឡាករ​របស់​ក្រុម​ប្រណាំង Ineos Grenadiers វ័យ ២៩ឆ្នាំ Richard Carapaz បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៣៨នាទី ២៦វិនាទី​។ ​​លេខ២ ក្នុងដំណាក់កាល​គឺ​កីឡាករ​ហូ​ឡង់ Wilco Kelderman យឺត​ជាង ៩វិនាទី និង​លេខ៣ កីឡាករ​អេ​ស្ប៉ា​ញ Marc Soler យឺត​ជាង ២៤វិនាទី​។ ​​យ៉ាងណាក្តី​ក្រោយ ១២ដំណាក់កាល​នេះ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel នៅតែ​បន្ត​នាំមុខ​រួម​ដដែល​ដោយមាន​វេលា​ចំណេញ ២នាទី ៤១វិនាទី​ពីលើ​អ្នក​លេខ២ អ្នកការពារ​តំណែង​ជើងឯក Primoz Roglic និង​លេខ៣ កីឡាករ​​អេ​ស្ប៉ា​ញ Enric Mas យឺត​ជាង ៣នាទី ៣វិនាទី​។ ​​សំរាប់​ដំណាក់កាល​ទី១៣ ថ្ងៃ​សុក្រ​នេះ​មាន​ចំងាយ​ផ្លូវ ១៧១គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្លីៗ​ពី​ព័ត៌មាន​ដោះដូរ​កីឡាករ​ចុងក្រោយ​នៅ​ក្របខណ្ឌ English Premier League

2022/09/02 07:10:59 pm        225
​បាល់ទាត់៖ ​ទីផ្សារ​ដោះដូរ​កីឡាករ​បាល់ទាត់​នៅ​អឺរ៉ុប​បាន​បិទ​បញ្ចប់​ហើយ ខណៈ​ការដោះដូរ​ថ្ងៃ​ចុងក្រោយ Deadline Day ការចរចា​បានសំរេច​ច្រើន​។ ខាងក្រោម​គឺ​ការផ្ទេរ​កីឡាករ​សំខាន់ៗ​ក្នុង​ថ្ងៃ​ចុងក្រោយ​៖ Antony ចុះហត្ថលេខា​ផ្លូវការ​ម្សិលមិញ​ផ្ទេរ​មកកាន់ Manchester United តម្លៃ ៨២លាន​ផោន​។ ​អ្នកចាំទី​ស្លូ​វ៉ា​គី Martin Dubravka ផ្លាស់​មកកាន់ Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាល​។ Man​chester City ទិញ​បាន​ខ្សែការពារ​ស្វ៊ី​ស Manuel Akanji ពី Borussia Dortmund តម្លៃ ១៥លាន​ផោន​។ កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ធ្លាប់​បង្ហាញខ្លួន ១៥៨ប្រកួត​ឱ្យ Dortmund តាំងពី​ផ្លាស់​ពី Basel នៅ​ឆ្នាំ២០១៨ និង​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ស្វ៊ី​សបាន ៤១លើក និង​ជា​សមាជិក​សំខាន់​របស់​ស្វ៊ី​ស​ក្នុង​វគ្គ​ជំ​រុះ World Cup 2022 នៅ​កាតា​។​ Chelsea បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ហ្កា​បុ​ង Pierre-Emerick Aubameyang ក្នុងតម្លៃ ១០.៣​លាន​ផោន​ពី FC Barcelona​។ កីឡាករ​វ័យ ៣៣​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ១៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៤លើក​ឱ្យ Barcelona តាំងពី​ផ្លាស់​ពី Arsenal កាលពី​ខែកុម្ភៈ​។ ​ពាក់ព័ន្ធ​នឹង Chelsea ដែរ​ខ្សែការពារ​អេ​ស្ប៉ា​ញ Marcos Alonso ត្រូវបាន​គេ​ដឹងថា​នឹងចូលរួម​ជាមួយ Barcelona ផងដែរ​ក្រោយ​ចាក​ចេញពី Chelsea។ ​ជាមួយគ្នា​នោះដែរ Chelsea ក៏បាន​នាំយក​ខ្សែបម្រើ​ស្វ៊ី​សវ័យ ២៥ឆ្នាំ Danis Zakaria ផងដែរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ពី Juventus​។​នៅក្នុង​ក្របខណ្ឌ English Premier League ផងដែរ​អតីត​ខ្សែបម្រើ Manchester United, Daniel James បាន​ផ្លាស់​ពី Leeds ទៅកាន់ Fulham ក្នុង​លក្ខខណ្ឌ​ខ្ចី​។ ​ខ្សែការពារ Southampton, Jan Bednarek ផ្លាស់​ទៅកាន់ Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​។​ James Garners ផ្លាស់​ពី Manchester United ទៅកាន់ Everton តម្លៃ ៩លាន​ផោន​។ Willian បំពេញ​រួចរាល់​ក្នុង​ការវិល​ត្រលប់​មកកាន់ English Premier League វិញ​ក្រោយ​ចុះហត្ថលេខា​ជាមួយ Fulham។ Everton នាំយក Idrissa Gueye ពី Paris Saint Germain ត្រលប់​មកវិញ​ក្នុងតម្លៃ ២លាន​ផោន។​ ​ខ្សែការពារ Layvin Kurzawa ផ្លាស់​ពី PSG មកកាន់ Fulham ក្នុង​លក្ខខណ្ឌ​ខ្ចី។​ Arthur Melo ផ្លាស់​ពី Juventus មកកាន់ Liverpool ក្នុង​លក្ខខណ្ឌ​ខ្ចី។​ Billy Gilmour ផ្លាស់​ពី Chelsea ទៅកាន់ Brighton តម្លៃ ៧.៥លាន​ផោន​។ ​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Leander Dendoncker ផ្លាស់​ពី Wolves ទៅកាន់ Aston Villa តម្លៃ ១៣លាន​ផោន​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

Antony បំពេញ​រួចរាល់​ក្នុងការ​ផ្លាស់​មកកាន់ Manchester United ផ្លូវការ

2022/09/02 06:36:39 pm        83
​បាល់ទាត់៖ ​Manchester United បាន​បំពេញ​រួចរាល់​ផ្លូវការ​ក្នុងការ​ចុះហត្ថលេខា​នាំយក​ខ្សែបម្រើប្រេ​ស៊ី​ល Antony ពី Ajax Amsterdam ក្នុងតម្លៃ ៨២លាន​ផោន រឺ ៩៥លាន​អឺរ៉ូ​។ ​​តម្លៃ​នៃ​ការផ្ទេរ​នេះ​នឹងត្រូវ​បន្ថែម ៥លាន​អឺរ៉ូ​ផ្សេងទៀត​ដែល​ធ្វើឱ្យ Antony ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​ទី៤ ដែល​ផ្លាស់​មកកាន់​ក្របខណ្ឌ English Premier League និង​ជា​កីឡា​ករទី២ ដែល​ផ្ទេរ​មកកាន់ Manchester United ថ្លៃ​បំផុត​បន្ទាប់ពី Paul Pogba តម្លៃ ៨៩លាន​ផោន​។ ​កីឡាករ​វ័យ ២២ឆ្នាំ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំដែល​នឹង​រក្សា​រូបគេ​នៅ Old Trafford ដល់​ឆ្នាំ២០២៧​។ ​​Antony ស៊ុត​បញ្ចូល​ទី​បាន ២៥គ្រាប់ ២២បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន​សរុប ៨២ប្រកួត​ឱ្យ Ajax តាំងពី​ផ្លាស់​ពី​ក្លិប​ប្រេ​ស៊ី​ល Sao Paulo នៅ​ឆ្នាំ២០២០ ក្រោម​ការដឹកនាំ​របស់​លោក Erik ten Hag នៅពេលនោះ​។ ​Antony ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​នៅ​ខែតុលា​ ឆ្នាំ២០២១ ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩លើក​។​ ​​ថ្ងៃ​ជាមួយគ្នានេះដែរ Manchester United ក៏បាន​ប្រកាស​ពី​ការមកដល់​របស់​អ្នកចាំទី​ស្លូ​វ៉ា​គី Martin Dubravka ក្នុង​លក្ខខណ្ឌ​ខ្ចី​ពី Newcastle United ដល់​ចប់​រដូវ​កាល​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ប្រគល់​កាតា​ប​ចំនួន ៨០០ ដល់​អង្គការ​ផ្កាយ​សមុទ្រ

2022/09/02 06:26:41 pm        186
​​អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត កាលពី​ល្ងាច​ថ្ងៃទី​០១ ខែកញ្ញា​បាន​នាំយក​កា​តាប​ចំនួន ៨០០ ប្រគល់​ដល់​អង្គការ​ផ្កាយ​សមុទ្រដើម្បី​រួមចំណែក​បម្រើ​ឲ្យ​ការអប់រំ​ក្នុង​អង្គការ ពិសេស​ឯកឧត្តម​ចង់​លើទឹក​ចិត្ត និង​ជំរុញ​ឲ្យ​កុមារ និង​យុវជន​-​យុវនារី​លេង​កីឡា​តែម្ដង។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា កម្មវិធី​សប្បុរសធម៌​នេះអាច​ដំណើរការបាន ដោយមាន​ការឧបត្ថម្ភ​សម្ភារៈ​ពី​ផលិតផល​ STARBALM ​ស្របតាម​ចក្ខុវិស័យ​របស់ខ្លួន ដែល​ចង់​លើកកម្ពស់​វិស័យ​អប់រំ​ដល់​កុមារកំព្រា និង​ចង់​ឲ្យ​ពួកគេ​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើនដើម្បី​សុខភាព បញ្ញា​ស្មារតី ដូច​អ្វីដែល​អង្គការ​ផ្កាយ​សមុទ្រ​ធ្លាប់បាន​អនុវត្ត​ជារឿយៗ​កន្លង​មក ហើយ​អាច​វិវឌ្ឍន៍​ខ្លួន​ទៅជា​អត្ត​ព​លិ​ក​តំណាង​ជាតិ និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ថែម​ទៀតផង។​​​ទន្ទឹម​ជាមួយគ្នា លោកស្រី ជួប វិច្ឆិកា នាយិកា​អង្គការ​ផ្កាយ​សមុទ្រ បាន​ថ្លែងអំណរគុណចំពោះ​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្រ ដែល​តែង​ជួយ​គាំទ្រ​ដល់​អង្គការ​ជា​បន្តបន្ទាប់ ពិសេស​លើក​នេះបានផ្ដល់​នូវ​កា​តាបស្តា​បាំ ចំនួន ​៨០០ សម្រាប់​ចែកជូន​ដល់​បុគ្គលិក និង​សិស្សានុសិស្ស​របស់​អង្គការ​ទាំងអស់ ដែល​ជួយ​សន្សំសំចៃ​ថវិកា​របស់​អង្គការ​មួយផ្នែក ដែល​ត្រូវ​ចំណាយ​លើ​ការទិញ​សម្ភារៈ​ជូន​ដល់​កូនសិស្ស​ទាំងអស់​ ជា​រៀងរាល់ឆ្នាំ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ណាហ្គា​ត្រៀមខ្លួន​ជាស្រេចដើម្បី​បើកទ្វារ​កីឡដ្ឋាន​កំពង់ស្ពឺស្វាគមន៍​ប្រកួត​ផ្លូវការនាពេល​ឆាប់ៗ

2022/09/02 06:05:38 pm        240
​បាល់ទាត់៖ លោក ឃឹម បូរី គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ដ៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ស្វាគមន៍​សមិទ្ធផល​ថ្មីនៃ​ខេត្តកំពង់ស្ពឺគឺ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដើម្បី​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ផ្លូវការនាពេល​ឆាប់ៗ​ខាងមុខ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបាន​សាងសង់​រួចរាល់ និង​ត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនា​ថ្ងៃទី​០៦ ខែកញ្ញា​ខាងមុខក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស​ង់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ ​គ្រូបង្វឹក​ដដែលបានបង្ហាញ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែលជា​កីឡដ្ឋាន​ដ៏​ស្រស់ស្អាត ខណៈ​ក្រោយ​សម្ពោធ​រួច ក្លិប​គ្រោង​រៀបចំ​ការប្រកួត​មិត្តភាព​មួយចំនួនក្នុង​ខែកញ្ញា​នេះ មុន​ឈានទៅ​បើកទ្វារ​ទទួល​ការប្រកួត​ផ្លូវការ​ជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​មុនគេ នា​ដើមខែ​តុលា ឆ្នាំ​២០២២ ខាងមុខ។​​​ជាមួយគ្នា​ដែរ ប្រធាន​ក្រុម​ណាហ្គា​វើ​ល​ដ៏កីឡាករ គួច សុ​កុម្ភៈ ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ពី​ទិដ្ឋភាព ក៏ដូចជា​សោ​ភ័​ណ្ឌ​កីឡដ្ឋាន​ថ្មីដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ដោយ​លោក​រំពឹងថា វត្តមាន​កី​ឡ​ដ្ឋា​នេះនឹង​ក្លាយជា​កម្លាំងចលក​ថ្មី​ទៀត ដើម្បី​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ជាតិ។​ ​គួរ​ដឹងថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺបានរៀបចំ​ពិធី​ក្រុង​ពាលី​ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការកាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​ចំណាយ​ថវិកា​ជាង ៣​លាន​ដុល្លារ។ កីឡដ្ឋាន​នេះប្រើប្រាស់​ស្មៅ​សិប្បនិម្មិត អម​ជាមួយ​ការសាងសង់​អាគា​រដ្ឋបាល និង​កន្លែង​អង្គុយ​ទស្សនា ៣,០០០​នាក់ រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ពិសេស​គឺមាន​បង្គោល​ភ្លើងសម្រាប់​បម្រើការ​ប្រកួត​ពេលយប់​បាន​ទៀតផង៕​​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM