ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

ពាន​បាល់ទាត់​ពិភពលោក​ធ្វើដំណើរ​ដល់​ទឹកដី​អ៊ីរ៉ង់

2022/09/02 05:29:57 pm        123
​បាល់ទាត់៖ ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​បានធ្វើ​ដំណើរ​ដល់ទី​ក្រុងតេ​អេ​រ៉ង់ ​ប្រទេស​អ៊ីរ៉ង់​ហើយ ​ក្នុង​ដំណើរ​ទស្សនា​ចរ​ជុំវិញ​ពិភពលោក​មុន​ទៅដល់​ទឹកដី​ម្ចាស់ផ្ទះ​កាតា​។ ​​ការមកដល់​ទឹក​អ៊ីរ៉ង់​នេះបានទទួល​ការស្វាគមន៍​ដោយ​អតីត​កីឡាករ​ជំរើសជាតិ​អ៊ីរ៉ង់​មួយចំនួន​ដូចជា Ahmad Reza Abedzadeh ដែល​ធ្លាប់ជា​ប្រធាន​ក្រុម​ជំរើសជាតិ​នៅពេល​អ៊ីរ៉ង់ ​ចូលរួម​ការប្រកួត​បាល់​ទាត់​ពិភពលោក​កាលពី​ឆ្នាំ១៩៩៨ នៅ​ទឹកដី​បារាំង​។​​នេះ​ជា​លើកដំបូង​បំផុត​ដែល FIFA សំរេច​ដាក់​បង្ហាញ​ពាន​បាល់ទាត់​ពិភពលោក​ នៅតាម​ប្រទេស​ដែលមាន​កៅអី​នៅ World Cup ផ្តាច់ព្រ័ត្រ​ទាំង ៣២ប្រទេស​ឆ្នាំនេះ​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ខាងមុខ​លើទឹក​ដីកា​តា​។​ ​​កីឡាករ​បាល់ទាត់​អ៊ីរ៉ង់​ទាំង​នារី និង​បុរស​មានឱកាស​ថតរូប​ទុកជា​អនុស្សា​វរិ៍​ ជាមួយ​ពាន​បាល់ទាត់​ពិភពលោក​មួយ​នេះ​។ បន្ទាប់ពី​អ៊ីរ៉ង់ ពាន​បាល់ទាត់​ពិភពលោក​នឹង​បន្តដំណើរ​ទៅ​ទឹកដី​ហ្កា​ណា​នៅ​ថ្ងៃទី៣ ខែកញ្ញា​ស្អែក​នេះ​។​ ​​អ៊ីរ៉ង់​ស្ថិតក្នុង​ពូ​ល B នៅ World Cup ឆ្នាំនេះ​រួមជាមួយ​អង់គ្លេស អាមេរិក និង​វែ​ល ហើយនឹង​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​ទល់នឹង​អង់គ្លេស​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​។ ​​អ៊ីរ៉ង់​នឹង​បង្ហាញមុខ​នៅ World Cup ៣លើក​ជាប់​គ្នា ហើយនឹង​ជា​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​។​​រំលឹកថា ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ក៏​ធ្លាប់បាន​ ធ្វើដំណើរ​មកកាន់​ទឹកដី​កម្ពុជា​ផងដែរ​កាលពី​ខែមិថុនា ដោយមាន​ការទទួល​ស្វាគមន៍​ដ៏​ខ្ពង់ខ្ពស់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន មុននឹង​ដាក់​បង្ហាញ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​មានឱកាស​ថតរូប​ ឈរ​ក្បែរ​ពាន​ដ៏​មានតម្លៃ​មួយ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sancho ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Manchester United ឈ្នះ ៣ប្រកួត​ជាប់​គ្នា

2022/09/02 05:11:20 pm        199
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United រកបាន​ជ័យជំនះ ៣ប្រកួត​ជាប់ៗ​គ្នា​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Erik ten Hag ក្រោយ​យកឈ្នះ ១-០ នៅ​ទឹកដី Leicester City សប្តាហ៍​ទី៥ នៃ​ក្របខណ្ឌ English Premier League​។ ​​គ្រាប់​ជ័យជំនះ​របស់ Manchester United កើតឡើង​នៅ​នាទី​ទី២៣ ដោយ​ខ្សែប្រយុទ្ធ​ស្លាប Sancho ក្រោយ​ទទួលបាន​ពី Marcus Rashford​។ ​​Manchester United ដែល​ឈ្នះ​ពីរ​ប្រកួត​ផ្ទួនៗ​កន្លងមក​រួមមាន​ឈ្នះ Liverpool និង Southampton នោះមានការ​គ្រប់គ្រង​បាល់​ច្រើន និង​មានឱកាស​ច្រើន​ក្នុង​ការរក​គ្រាប់​បាល់​នៅ​កីឡដ្ឋាន King Power តែ​មិនមាន​សំណាង​។​​នេះ​ជា​ជ័យជំនះ​បី​ប្រកួត​ជាប់​គ្នា​លើកដំបូង​សំរាប់ Manchester United រាប់​ពី​ខែមេសា​ ឆ្នាំ២០២១ ខណៈ​បី​ពិន្ទុលើក​ទី ៣ នេះ Manchester United ឡើងមក​ដល់​លេខ៥ ក្នុង​តារាង​មាន ៩ពិន្ទុ​ពី​ការប្រកួត ៥លើក​។ ​​ការប្រកួត​សប្តាហ៍​ទី៦ នឹង​បន្តទៀត​ចុង​សប្តាហ៍​នេះ​ដោយ Manchester United ត្រូវ​ទទួល​កាំភ្លើង​ធំ Arsenal នៅ​ថ្ងៃអាទិត្យ ខណៈ Leicester City ទៅផ្ទះ Brighton៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Serena Williams ទំលាក់​កីឡាការិនី​អេ​ស្តូ​នី Anett Kontaveit បន្ត​ក្តីសង្ឃឹម​នៅ US Open

2022/09/01 10:24:02 pm        70
​​វាយ​កូន​បាល់៖ ​កីឡាការិនី​អាមេរិក Serena Williams បាន​បន្ត​ក្តីសង្ឃឹម​របស់ខ្លួន​នៅ Grand Slam, US Open បន្ទាប់​ពីវាយបក​ពីក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្តូ​នី Anett Kontaveit​។ ​​Serena Williams ដែល​បច្ចុប្បន្ន​ឈរ​លេខ ៤១៣ ពិភពលោក និង​ឈានចូល​វ័យ ៤១ឆ្នាំ​នៅ​ខែក្រោយ​នោះបាន​យកឈ្នះ Anett Kontaveit ដោយ​លទ្ធផល ៧-៦(៧-៤), ២-៦ និង ៦-២​។​​ម្ចាស់​ជើងឯក Grand Slam ២៣លើក​រូបនេះ​បានប្រកាស​ហើយ​ថា នឹង​ចូលនិវត្តន៍​ពី​អាជីព​នៅពេល​បញ្ចប់​ព្រឹត្តិការណ៍ US Open នេះ​។ ​​តែ​ការ​លាចាក​ពី​អាជីព​របស់​កីឡាការិនី​វ័យ ៤០ឆ្នាំ​រូបនេះ​ត្រូវ​ពន្យារពេល​បន្ថែម​ទៀត ​ដោយ​ត្រូវ​ឈានឡើង​ជុំ​បន្ត​ជួប​ជាមួយ​កីឡា​ការិនី​អូស្ត្រាលី Ajla Tomljanovic នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។​ដោយឡែក​លទ្ធផល​ផ្សេងទៀត កីឡាការិនី​លំដាប់​លេខ ៣ ពិភពលោក Maria Sakkari បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាការិនី​ចិន Wang Xiyu​។ ​កីឡាការិនី​ក្រិ​ក Maria Sakkari ដែល​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រដូវ​កាល​មុនបាន​យកឈ្នះ​សិត​ដំបូង ៦-៣ មុនពេល​ដែល Wang Xiyu វាយបក​យកឈ្នះ ២សិត​វិញ ៧-៥ និង ៧-៥ ដើម្បី​ឡើង​ជុំ​ទី៣ US Open ជា​លើក​ដំបូង​ក្នុង​អាជីព​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Andy Murray ឡើង​វគ្គ ៣២នាក់​ចុងក្រោយ US Open លើកដំបូង​ក្នុង​រយៈពេល ៦ឆ្នាំ

2022/09/01 09:57:55 pm        177
​​វាយ​កូន​បាល់៖ ​អតីត​កីឡាករ​លេខ ១ ពិភពលោក Andy Murray បាន​ឈាន​ជើង​ឡើង​ជុំ​ទី៣ រឺ​វគ្គ ៣២នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Grand Slam, US Open ជា​លើកដំបូង​តាំងពី​ឆ្នាំ២០១៦ ក្រោយ​យកឈ្នះ​កីឡាករ​អាមេរិក Emilio Nava​។​ ​​កីឡាករ​ស្កុ​ត​ឡេ​ន​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ចាញ់​សិត​ដំបូង ៥-៧ មុនពេល​វាយបក​យកឈ្នះ​វិញ ២សិត​ផ្ទួនៗ ៦-៣, ៦-១ និង ៦-០​។ ​​ជើងឯក US Open ឆ្នាំ២០១២ Andy Murray នឹងត្រូវ​ជួប​ជាមួយ​ជើង​ខ្លាំង​អ៊ីតាលី Matteo Berrettini លំដាប់​លេខ ១៣ នៅ​ជុំ​ទី៣​។ ​​ងាក​មក​កីឡាករ​កំពូល​របស់​អូស្ត្រាលី Nick Kyrgios ក៏បាន​បន្តដំណើរ​ទៅមុខ​ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​បារាំង​លំដាប់​លេខ ៥០ ពិភពលោក Benjamin Bonzi លទ្ធផល ៧-៦(៧-៣), ៦-៤, ៤-៦ និង ៦-៤​។ ​​កីឡា​ករ​វ័យ ២៣ឆ្នាំ​ដែលជា​ជើងឯក​រង Wimbledon រូបនេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អាមេរិក Tommy Paul នៅ​វគ្គ ៣២នាក់​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​អូស្ត្រាលី Kaden Groves ឈ្នះ​ដំណាក់កាល​ទី១១ Vuelta a Espana តែ​អ្នក​នាំមុខ​នៅ​ដដែល​

2022/09/01 09:38:30 pm        69
​​ប្រណាំង​កង់៖ ​កីឡាករ​អូស្ត្រាលី Kaden Groves បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១១ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Vuelta a Espana តែ​អ្នក​នាំមុខ​រួម​នៅ​ដដែល​។ ​​ដំណាក់កាល​ទី១១ ដែលមាន​ចំងាយ​ផ្លូវ ១៩១.២​គីឡូ​ម៉ែត្រ កីឡាករ​របស់​ក្រុម​ប្រណាំង BikeExchange-Jayco, Kaden Groves បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៥ម៉ោង ៣នាទី ១៤វិនាទី​។ ​​ស្ថិតក្នុង​ថេរវេលា​ដូចគ្នា កីឡាករ​ហូ​ឡង់ Danny van Poppel បានមក​ដល់ទី​លំដាប់​លេខ២ និង​លេខ៣ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Tim Merlier​។ ​​ដោយឡែក​សំរាប់​តារាង​វេលា​រួម​វិញ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel នៅតែ​បន្ត​នាំមុខគេ​ដដែល​ជាមួយនឹង​វេលា​ចំណេញ ២នាទី ៤១វិនាទីពីលើ​អ្នកការពារ​តំណែង​ជើងឯក Primoz Roglic និង​លេខ៣ នៅតែ​ជា​កីឡាករ​អេ​ស្ប៉ា​ញ​ដដែល Enric Mas យឺត​ជាង ៣នាទី ៣វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី១២ ថ្ងៃ​ព្រហស្បតិ៍​នេះ ១៩៥.៥គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ទិញ​ខ្សែការពារ Wesley Fofana ពី Leicester ទាល់តែ​បាន​ក្នុង​តម្លៃ ៧០លាន​ផោន

2022/09/01 07:17:01 pm        63
​​បាល់ទាត់​៖ ​ក្លិប​តោ​ខៀវ Chelsea ទីបំផុត​តាម​ទិញ​ខ្សែការពារ Wesley Fofana ពី Leicester City ទាល់តែ​បានសំរេច​ក្នុងតម្លៃ​ផ្ទេរ ៧០លាន​ផោន ក្លាយជា​ខ្សែការពារ​ថ្លៃ​បំផុត​ទី៣ នៅ English Premier League​។ ​​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម ២១ឆ្នាំ​រូបនេះបាន​ចុះហត្ថលេខា​រយៈពេល ៧ឆ្នាំ​នៅ​កីឡដ្ឋាន Stamford Bridge​។​ ​​Wesley Fofana បង្ហាញខ្លួន​ឱ្យ Leicester City សរុប ៣៧ប្រកួត​នៅ Premier League តាំងពី​ផ្លាស់​ពី​ក្លិប​បារាំង Saint Etienne នៅ​ឆ្នាំ២០២០​។ ​​តែ​រដូវ​កាល​មុនគេ​បង្ហាញខ្លួន​បាន​ត្រឹម ៧លើក​ប៉ុណ្ណោះ​នៅក្នុង​លី​គ​ដោយសារ​របួស​បាក់​ជើងពេល​ប្រកួត Pre-Season​។ ​​តម្លៃ​នៃ​ការផ្ទេរ ៧០លាន​ផោន​នេះបានធ្វើឱ្យ Wesley Fofana ក្លាយជា​ខ្សែការពារ​តម្លៃ​បំផុត​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ Premier League បន្ទាប់ពី Harry Maguire ផ្ទេរ​ពី Leicester ទៅ Manchester United តម្លៃ ៨០លាន​ផោន​នៅ​ឆ្នាំ២០១៩ និង Virjil van Dijk ផ្ទេរ​ពី Southampton ទៅ Liverpool តម្លៃ ៧៥លាន​ផោន​កាលពី​ឆ្នាំ២០១៧​។ ​​Wesley Fofana ក៏​ឈរ​លេខ ១២ ផងដែរ​ជា​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​នៅ Premier League តែ​នឹង​ធ្លាក់​ទៅ​លេខ ១៣ វិញ​នៅពេល Antony ចុះហត្ថលេខា​ផ្លូវការ​ផ្លាស់​មកកាន់ Manchester United ក្នុងតម្លៃ ៨១.៣លាន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​ជំរុញ​សហព័ន្ធ​ខ្វះ​បទពិសោធន៍​រៀបចំ​ប្រកួត​អន្ដរជាតិ រួសរាន់​ធ្វើការ​ជាមួយ​អ្នកជំនាញ​អន្ដរជាតិ​

2022/09/01 06:37:56 pm        79
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិដែល​ពុំ​ធ្លាប់មាន​បទពិសោធន៍​រៀបចំ ឬ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្ដរជាតិត្រូវ​រួសរាន់​ធ្វើការ​ជាមួយ​អ្នកជំនាញ​អន្ដរជាតិ តាមរយៈ​ប្រធាន​ប្រតិភូ​បច្ចេកទេសដែល​តែងតាំង​ដោយ​សហព័ន្ធ​កីឡា​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ការត្រៀមខ្លួន​រួចរាល់ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ធ្វើ​ការកោះហៅ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៣៩ ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស ដើម្បី​ស្វែងរក​ការឯកភាព​គ្នាកាលពី​ល្ងាច​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ពាក់ព័ន្ធ​សហព័ន្ធ​មួយចំនួនដែល​ធ្លាប់​រៀបចំ​ការប្រកួត​អន្ដរជាតិ រហូតដល់​កម្រិត​ពិភពលោកគឺ​មិនមាន​អ្វី​ត្រូវ​បារម្ភ​នោះទេ តែ​ក្ដីកង្វល់​បន្ដិចបន្ដួច​នោះគឺ​សហព័ន្ធដែល​ខ្វះ​បទពិសោធន៍​រៀបចំ​ការប្រកួត​អន្ដរជាតិ ទាមទារ​ឲ្យ​ធ្វើការ​ចាំបាច់​ជាមួយ​ប្រធាន​ប្រតិភូ​បច្ចេកទេស ​របស់​សហព័ន្ធ​អន្ដរជាតិដែល​ត្រៀម​មក​ជួយ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើកដំបូង​នៅ​កម្ពុជា ឲ្យ​ដំណើរការ​រលូន និង​ទទួលបាន​ជោគជ័យ។​​​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០១ ខែកញ្ញា​នេះកម្ពុជា​នៅសល់​រយៈពេល ២៤៥​ថ្ងៃ​គត់សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា ដែល​នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នា​ថ្ងៃទី​០៥ ខែឧសភា និង​បិទនៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣។ ចំពោះ​ការរៀបចំ​ការប្រកួតតាម​ប្រភេទ​កីឡា​នីមួយៗ គឺជា​បន្ទុក​របស់​សហ​ព័ន្ធ​កីឡា​ជាតិ​ផ្ទាល់។ ហេតុនេះ សហព័ន្ធ​ត្រូវ​ធានាបាន​នូវ​ការត្រៀមខ្លួន​រាល់ ទាំង​ឧបករណ៍ និង​មន្ដ្រី​បច្ចេកទេស ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ៕​អត្ថបទ៖ លី ឈុន​ឡា

Haaland ធ្វើបាន Hat-Trick ពីរ​ប្រកួត​ជាប់​គ្នា ​ខណៈ Manchester City បំបាក់​ក្រុម​ឡើង​ថ្មី Nottingham Forest

2022/09/01 06:22:42 pm        252
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland មិន​បង្អង់​ដៃ​ក្នុង​ការរក​គ្រាប់​បាល់​ក្នុង​អាជីព​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ​កំពូល English Premier League ឡើយ បន្ទាប់ពី​រកបាន​បី​គ្រាប់​ម្នាក់ឯង​ពីរ​ប្រកួត​ជាប់​គ្នា​ស្របពេល Manchester City បំបាក់​ក្រុម​ទិញ​កីឡាករ​ច្រើន Nottingham Forest ៦-០​។ ​​កាលពី​ថ្ងៃ​សៅរ៍​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏​រកបាន​បី​គ្រាប់​ដែរ​ត្រឹម​ចន្លោះពេល ១៩នាទី​ប៉ុណ្ណោះ​នៅពេល Manchester City វាយបក​ពីក្រោយ ២គ្រាប់​យកឈ្នះ Bournemouth ៤-២​។ ​យប់មិញ​ម្តងទៀត​អតីត​ខ្សែប្រយុទ្ធ Dortmund រូបនេះ​រកបាន​បី​គ្រាប់​ទៀត​ក្នុង​ចន្លោះពេល ២៦ រវាង​គ្រាប់​ទី១ ដល់​គ្រាប់​ទី៣ របស់ខ្លួន​ពោលគឺ​គ្រាប់​ទី១ នៅ​នាទី​ទី១២, គ្រាប់ទី២ នៅ​នាទី​ទី ២៣ និង​ទី​បី​នាទី​ទី៣៨ ខណៈ​វគ្គ​ទី២ Manchester City បន្ថែម​បី​គ្រាប់​ទៀត​ដោយ Joao Cancelo និង Julian Alvarez ពីរ​គ្រាប់​ម្នាក់ឯង​។ ​​សរុប​ត្រឹម ៥ប្រកួត​រដូវ​កាល​នេះ Erling Haaland រកបាន​សរុប ៩គ្រាប់​ហើយ​។ បី​ពិន្ទុ​បន្ថែម​នេះក្រុម​របស់លោក Pep Guardiola បន្ត​ឈរ​លេខ២ ក្នុង​តារាង​មាន ១៣ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ២ពិន្ទុ​។​​Arsenal បន្ត​ស្ថិតិ​ឥតខ្ចោះ​របស់ខ្លួន​រដូវ​កាល​នេះ​ក្រោយ​ឈ្នះ ៥ប្រកួត​ជាប់​គ្នាបន្ទាប់ពី​ជ័យជំនះ ២-១ លើ Aston Villa យប់មិញ​។ ​​Gabriel Jesus រកបាន​គ្រាប់​ទី៣ របស់ខ្លួន​រដូវ​កាល​នេះ​តែ​ក្រុម​ភ្ញៀវ Aston Villa តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៤ ដោយ Douglas Luiz​។ ​​Gabriel Martinelli គឺជា​អ្នកសំរេច​គ្រាប់​ជ័យជំនះ​ឱ្យ Arsenal នៅ​នាទី​ទី៧៧ ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta បន្តកាន់កាប់​កំពូល​តារាង​មាន ១៥ពិន្ទុ​ពេញ​។ ​លទ្ធផល​គូ​ផ្សេងទៀត​មាន Liverpool យកឈ្នះ Newcastle ២-១, West Ham ១-១ Tottenham Hotspur និង Bournemouth ០-០ Wolverhampton៕អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​សង្ឃឹម​សម្រេច​ជោគជ័យ​ទាំងពីរ​នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/09/01 06:01:20 pm        67
​វាយកូនឃ្លីលើតុ​៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយមដោយ​សង្ឃឹម​នឹង​សម្រេច​ជោគជ័យ​ទាំងពីរ ពោលគឺ​ទាំង​ការរៀបចំ​ការប្រកួត និង​ការ​ប្រជែង​មេដាយក្នុងនាម​ម្ចាស់ផ្ទះនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣។​ ​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​បច្ចេកទេស​ កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ សម្រាប់​អាជ្ញាកណ្តាល​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ កាលពី​ថ្ងៃទី​៣១ ខែសីហា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ឯកឧត្តម​ប្រធាន​សហព័ន្ធបាន​ចាប់​ទុកជា​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​ជាតិ ក៏ដូចជា​គ្រួសារ​កីឡាវាយកូនខ្លីលើតុ​កម្ពុជា ប្រសិនបើ​សហព័ន្ធ​អាច​សម្រេច​ជោគជ័យ​ទាំងពីរ​ផ្នែក​នេះ។​ ​ឯកឧត្តម​បន្ដថា ខណៈ​នេះក្រុម​កីឡាករ-កីឡាការិនី​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា កំពុង​ខិតខំ​ហ្វឹកហាត់​ត្រៀម​ប្រកួតប្រជែងក្នុង​ស៊ី​ហ្គេម ២០២៣​។ ប្រសិន​បើ​ការខិតខំ​នេះដណ្តើមបាន​មេដាយ​ជូន​ជាតិគឺជា​ជោគជ័យ​មួយ តែ​ប្រសិនបើ​មិន​ដណ្តើមបាន​មេដាយ​ទេ គឺ​ត្រូវតែ​ទទួលបាន​ជោគជ័យ​មួយទៀតគឺ​ការរៀបចំដោយសារ​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដូច្នេះ​កុំ​ឲ្យ​គេ​ថា មិន​ជោគជ័យ​ទាំងពីរគឺជា​ការពិបាក​ទទួល​យក​មួយ​សម្រាប់​សហព័ន្ធ។​​តាមរយៈ​នេះ ប្រមុខ​សហព័ន្ធ​ដដែលបាន​ជំរុញ​ឲ្យ​សិក្ខាកាម​ជាម​ន្ដ្រី​បច្ចេកទេស ក៏ដូចជា​កីឡាករ​-​កីឡាការិនីត្រូវ​ពួតដៃគ្នាដើម្បី​ពង្រឹង និង​ជំរុញ​សមត្ថភាព​ឈានទៅរក​កម្រិត​ខ្ពស់ ដើម្បី​ស្វែងរក​ជោគជ័យ​ណាមួយ ឬ​ជោគជ័យ​ទាំងពីរ​ផ្នែកដើម្បី​ជាការ​លើកកម្ពស់​កិត្តិយស​ជាតិ កិត្យានុភាព​ជាតិ​លើ​ឆាក​អន្ដរជាតិ នៅក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​ពាក់ព័ន្ធ​នឹង​វគ្គ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​បច្ចេកទេស​ កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ​វិញ លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ធ្វើឡើង​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣១ ខែសីហា ក្រោម​ការបង្រៀន​របស់​លោកស្រី​ Rachel DL Ramos ​ដែលជា​ចៅក្រម​អាជ្ញាកណ្តាល​អន្តរជាតិមកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ (ITTF) ​និង​មាន​សិក្ខាកាម​ជា​អាជ្ញាកណ្តាល​ចំនួន ៣៥​នាក់​ចូលរួម។ វគ្គ​នេះ​ធ្វើឡើង​ស្របតាម​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​សហព័ន្ធ និង​ក្រោម​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ព​ន្លឿ​ន​ផែនការ​អភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​កោះហៅ​កូន​ខ្មែរ​-​អាមេរិក​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​បង់​ក្លា​ដែ​ស​

2022/09/01 05:35:05 pm        244
​បាល់ទាត់៖ កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡាស់ ឌឿ​ង​ (Nick Taylor) បាន​ស្ថិតក្នុង​បញ្ជី​បឋមនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​សនា​ថ្ងៃទី​២២ ខែកញ្ញា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​ក្រៅពី​កីឡាករ​វ័យ ២៣​ឆ្នាំ​រូបនេះគឺមាន​កីឡាករ ៣៩​រូប​ផ្សេងទៀតដែល​ត្រូវបានធ្វើ​ការកោះហៅ​ដូចគ្នា ដើម្បី​ធ្វើតេស្ដ​កាយសម្បទាដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១៣ ខែកញ្ញា​ខាងមុខក្នុងនោះ​មាន​កីឡាករ​បឹងកេត ៦​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៥​នាក់​, ភ្នំពេញ​ក្រោ​ន ៥​នាក់​, អគ្គិសនី​កម្ពុជា ៥​នាក់​, ណាហ្គា​វើ​ល​ដ៏ ៣​នាក់​, កងយោធពល​ខេមរភូមិន្ទ ២​នាក់ ព្រមទាំង​សមាជិក​ក្រុម​គិរីវង់​, ​ព្រៃវែង និង​សូល​ទី​ឡូ​អង្គរម្នាក់ៗ​ដូចគ្នា។​​សម្រាប់​កម្លាំង​ថ្មី​របស់​ក្រុម​គោព្រៃ​កម្ពុជា​ Nick Taylor ​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​នៅ​ក្របខណ្ឌ​លី​ក​ទី​៣ (MSL Next Pro) ​លើ​ទឹកដី​អាមេរិកជាមួយ​ក្លិប​ Orlando City​។ ខ្សែបម្រើ​-​ប្រយុទ្ធ​រូបនេះបានកើត​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ដែលមាន​ម្ដាយ​ជា​ជនជាតិខ្មែរ និង​ឪពុក​ជាជន​ជាតិ​អាមេរិក។ ថ្មីៗមាន​ព័ត៌មាន​ច​ចាម​អា​រ៉ា​ម​ជាច្រើនបាន​ចុះផ្សាយ​ពី​រូបគេ ដែល​ចាប់អារម្មណ៍​មកលេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM