ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

គោព្រៃ​ជំទង់​កម្ពុជា​កោះហៅ​កីឡាករ ៣៥​នាក់​ត្រៀម​ប្រមូលផ្ដុំ​ប្រកួត​មិត្តភាព​ជាមួយ​ជប៉ុន​

2022/09/01 05:15:02 pm        410
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាបាន​កោះហៅ​កីឡាករ​សរុប ៣៥​នាក់ដើម្បី​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ សម្រាប់​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុន នា​ថ្ងៃទី​២០ ខែកញ្ញា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​យោងតាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាដែល​ទើប​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា​នេះ កីឡាករ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​បម្រុង​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដែល​ត្រៀម​ប្រកួត​មិត្តភាព​អន្ដរជាតិ​នាពេលខាងមុខគឺមាន​កីឡាករ​បឹងកេត ៥​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៣​នាក់​, ណាហ្គា​វើ​ល​ដ៏ ៤​នាក់​, អគ្គិសនី​កម្ពុជា ៣​នាក់​, កងយោធពល​ខេមរភូមិន្ទ ៣​នាក់​, ព្រៃវែង ៤​នាក់​, គិរីវង់​សុខ​សែន​ជ័យ ៣​នាក់​, ភ្នំពេញ​ក្រោ​ន ២​នាក់​, អង្គ​រថា​យ​ហ្គឺ​រ ២​នាក់​, វិសាខា ២​នាក់​, នគរបាលជាតិ ២​នាក់ រួមជាមួយ​សមាជិក​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី និង​ ISI ​ដង្កោ​សែន​ជ័យម្នាក់​ដូចគ្នា។​​តាម​ការគ្រោងទុក​កីឡាករ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​បម្រុង​នេះ នឹងត្រូវ​ធ្វើតេស្ដ​កាយសម្បទានា​ថ្ងៃទី​១៣ ខែកញ្ញា​ខាងមុខ ដំណាលគ្នា​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឬ​ក្រុម​ធំ​ដែរ មុន​ឈានដល់​ការ​ជម្រុះ​កីឡាករ​បញ្ជី​ឈ្មោះ​ចុងក្រោយ សម្រាប់​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុននាពេល​ឆាប់ៗ​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

អគ្គិសនី​កម្ពុជា បឹងកេត វិសាខា និង​ក្រោ​នឡើង​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​

2022/09/01 05:09:02 pm        416
​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ បាន​រកឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​បញ្ចប់​ការប្រកួត​កាត់សេចក្ដី​ជើង​ទី​២ នៃ​វគ្គ ៨​ក្រុម​ចុងក្រោយកាលពី​ល្ងាច​ថ្ងៃទី​៣១ ខែសីហា​ម្សិលមិញ រួមមាន​ក្រុម​អគ្គិសនី​កម្ពុជា បឹងកេត ភ្នំពេញ​ក្រោ​ន និង​ក្រុម​ការពារ​តំណែង​ជើងឯកវិសាខា។​ ​ចំពោះ​ក្រុម​អគ្គិសនី​កម្ពុជាបាន​សាង​ភាព​ភ្ញាក់ផ្អើល ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀងដោយ​លទ្ធផល ៣-១។ ជំនួប​កាត់សេចក្ដីនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នេះ កីឡាករ ចិន វណ្ណៈ បាន​ស៊ុត​គ្រាប់​នាំមុខ​ឲ្យ​អគ្គិសនី​កម្ពុជា ១​គ្រាប់​មុននៅ​នាទី​ទី​៤ មុន​កីឡាករ ជា សំណាង រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​វិញនៅ​នាទី​៤១ ។​ ​ចូល​វគ្គ​ទី​២ ក្រុម​កំពូល​តារាង​លី​គ​ទី​២ អគ្គិសនី​កម្ពុជាបាន​បន្ថែម ២​គ្រាប់​ទៀតដោយ​កីឡាករ យ៉ាន់ សុខា និង ហេង គឹមហុង ដែលជា​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដ​តែម្ដង បន្ទាប់ពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងមិនមាន​ឱកាស​តបត។ សរុប​លទ្ធផល​ទាំង ២​ជើង អគ្គិសនី​កម្ពុជាបាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៤-២ បន្ទាប់ពី​ប្រកួត​ជើង​ទី​១ ស្មើគ្នា ១-១។​ ​តាមរយៈ​ជ័យជម្នះ​នេះ អគ្គិសនី​កម្ពុជានឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​បឹងកេតនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ក្រុម​នាគ​ខៀវ​នេះបាន​ប្រកួត​កាត់សេចក្ដី​ជាមួយ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី លើ​ទឹកដី​របស់ខ្លួនបាន​ត្រឹម​ស្មើគ្នា ៣-៣ នៅ​ថ្ងៃ​ជាមួយគ្នា។ តែដោយសារ​បឹងកេតបាន​យកឈ្នះ​កោះកុង ២-០ កាលពី​ជើង​ទី​១ ទើប​ធ្វើ​ឲ្យ​ពួកគេធានាបាន​កៅអី​វគ្គ​បន្ដ។​​ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​នបាន​ទម្លាក់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​សេចក្ដីក្នុង​លទ្ធផល ៤-៣ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ទាំង ២​ជើងរក្សា​លទ្ធផល​ស្មើគ្នា ០-០។ ជ័យជម្នះ​នេះនាំ​ឲ្យ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រុម​ជើងឯក ២​សម័យ​វិសាខា បន្ទាប់ពី​វិសាខាបាន​បន្ដ​យកឈ្នះ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ៣-០ នៅ​ទឹកដី​របស់ខ្លួន។ សរុប​ទាំង ២​ជើង វិសាខាបាន​យកឈ្នះ​អតីត​ក្រុម​ជើងឯក ៣​សម័យនេះ ៦-១។​ ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនឹងធ្វើ​ឡើង​ក្រោយ​សម្រាក​ថ្ងៃ​ FIFA Day ​ដែល​គ្រោង​ធ្វើការ​ប្រកួត ២​ជើង​ដូចគ្នាដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងនោះ​ជើង​ទី​១ គ្រោង​ប្រកួត​នា​ថ្ងៃទី​០៥ ខែតុលា និង​ជើង​ទី​២ គ្រោង​ប្រកួត​នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា​

Scott Parker ក្លាយជា​អ្នកចាត់ការ​ទី១ ដែល​ត្រូវ​បណ្តេញចេញ​នៅ Premier League រដូវ​កាល​នេះ​

2022/08/31 10:24:52 pm        71
​បាល់ទាត់៖ ​ក្លិប​​ទើប​ឡើង​ថ្មី AFC Bournemouth បានសំរេច​បណ្តេញ​អ្នកចាត់ការ​លោក Scott Parker ចេញពី​តំណែង​ហើយ​ក្រោយ​ដឹកនាំ​រដូវ​កាល​ថ្មី​នេះ​ទើបបាន ៤ប្រកួត​។ ​បុរស​វ័យ ៤១ឆ្នាំ​រូបនេះ​បាន​និយាយថា លោក​មិនមាន​ការភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ដំណឹង​នេះ ហើយ​លោក​ក៏បាន​ក្លាយជា​អ្នកចាត់ការ​ទី១ រដូវ​កាល​នេះ​ដែល​ត្រូវបាន​បណ្តេញចេញ​។​ ​​ការសំរេច​បណ្តេញ​លោក Scott Parker ចេញពី​តំណែង​គឺ​បន្ទាប់ពី Bournemouth បាន​រង​បរាជ័យ ៣ប្រកួត​ផ្ទួនៗ ជាពិសេស​គឺ​បរាជ័យ​ធ្ងន់​ក ៩-០ នៅ​ទឹកដី Liverpool កាលពី​ថ្ងៃ​សៅរ៍​។ ​បរាជ័យ​នៅ​ទឹកដី Anfield គឺជា​បរាជ័យ ៣ប្រកួត​ជាប់​គ្នា​សំរាប់ Bournemouth បើទោះជា​បើកឆាក​ប្រកួត​ដំបូង​ជាមួយនឹង​ជ័យជំនះ​ក្តី​។ ​បន្ទាប់ពី​ឈ្នះ Aston Villa ២-០ សប្តាហ៍​ទី១ នោះ Bournemouth បាន​របូត​គ្រាប់​បាល់​ដល់​ទៅ ១៦គ្រាប់ ៣​ប្រកួត​បន្ទាប់ដោយ​រួមមាន​ចាញ់ Manchester City ៤-០, ចាញ់ Arsenal ៣-០ និង​ចាញ់ Liverpool ៩-០​។​​រំលឹកថា ​លោក Scott Parkers បាន​ចាក​ចេញពី Fulham កាលពី​ឆ្នាំ២០២១ មក​ដឹកនាំ Bournemouth និង​បាន​ដឹកនាំ​ក្រុម​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល English Premier League ក្នុងនាម​ជា​ក្រុម​ជើងឯក​រង​នៅ​ក្របខណ្ឌ​ទី២ League Championship​។​ ​Bournemouth ត្រូវ​បើកទ្វា​ផ្ទះ​ទទួល Wolverhampton យប់​នេះ​សប្តាហ៍​ទី៥ ហើយ​ក្រុម​នឹង​ស្ថិត​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​ដោយ Gary O’Neil៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Roma ឡើង​នាំមុខគេ​នៅ Serie A អ៊ីតាលី​ក្រោយ​ឈ្នះ Monza ៣-០

2022/08/31 09:54:29 pm        180
​បាល់ទាត់៖ ​AS Roma ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់ Jose Mourinho បាន​បន្ត​រដូវ​កាល​ដ៏​រឹងមាំ​របស់ខ្លួន​ក្រោយ​ជ័យជំនះ ៣-០ នៅក្នុង​ទឹកដី​លើ​ក្រុម​ឡើង​ថ្មី Monza ៣-០ សប្តាហ៍​ទី៤ នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A​។ ​​កីឡាករ​ចំនូល​ថ្មី Paulo Dybala ដែល​ផ្លាស់​ពីសេះបង្កង់ Juventus បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៨ ដោយ​ទទួល​បាល់​បញ្ជូន​ពី​ខ្សែប្រយុទ្ធ​អង់គ្លេស Tammy Abraham មុន​ពេលដែល​កីឡាករ​អា​ហ្ស​ង់​ទីន​ដដែល​នេះក៏​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៣២​។ ​​Roma ដែល​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ​មិនទាន់​ចាញ់​នៅឡើយ ក៏​រកបាន​គ្រាប់​ជ័យជំនះ ៣-០ នៅ​នាទី​ទី៦១ ដោយ Roger Ibanez​។​​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Jose Mourinho ឡើងមក​នាំមុខគេ​បណ្តោះអាសន្ន​មាន ១០ពិន្ទុ​ក្រោយ​លេង​បាន ៤ប្រកួត​ឈ្នះ ៣ ស្មើ ១​។ ​​មួយគូ​ទៀត​យប់មិញ​ផងដែរ Inter Milan បាន​យកឈ្នះ Cremonese ៣-១​។ ​​Joaquin Correa និង Nicolo Barella រកបាន​ម្នាក់​មួយ​គ្រាប់​ក្នុង​វគ្គ​ទី១ ខណៈ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lautaro Martinez បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​ទី៧៦ មុនពេល​ដែល Cremonese តប​បាន​មួយ​គ្រាប់​វិញ​ចុង​ម៉ោង​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Inter Milan ឈរ​លេខ២ មាន ៩ពិន្ទុ​ក្រោយ​លេង​បាន ៤ប្រកួត​ឈ្នះ ៣ ចាញ់ ១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel ពន្លាត​ការនាំ​មុខ​នៅ Vuelta a Espana ក្រោយ​ឈ្នះ​ដំណាក់កាល​ទី១០

2022/08/31 09:37:25 pm        68
​ប្រណាំង​កង់៖ ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel បាន​ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​រួម​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana ក្រោយ​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១០ ម្សិលមិញ​នេះ​។​ ​​ដំណាក់កាល​ទី១០ ដែលមាន​ចំងាយ​ផ្លូវ​ត្រឹម ៣១.១គីឡូម៉ែត្រជាការ​ប្រកួតប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន កីឡាករ​របស់​ក្រុម Quick-Step Alpha រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៣៣នាទី ១៨វិនាទី តាម​ពីក្រោយ​ដោយ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Primoz Roglic យឺត​ជាង ៤៨វិនាទី និង​លេខ៣ កីឡាករ​បារាំង Remi Cavagna យឺ​ង​ជាង ១នាទី​។​​ជ័យជំនះ​ដ៏​មាន​សារៈសំខាន់​នៃ​ការប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន​នេះ ធ្វើឱ្យ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​កវ័យ ២២ឆ្នាំ Remco Evenepoel ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​វេលា​រួម ២នាទី ៤១វិនាទី​ពីលើ​អ្នក​លេខ២ Primoz Roglic ដែល​ជិះ​ឱ្យ​ក្រុម Jumbo-Visma និង​លេខ៣ នៅតែ​ជា​កីឡាករ​អេ​ស្ប៉ា​ញ Enric Mas យឺត​ជាង ៣នាទី ៣វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី១១ នេះ​ជាការ​ប្រកួត​លើ​ស្ថានភាព​ផ្លូវ​ធម្មតា​មាន​ចំងាយ​ផ្លូវ ១៩៣គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Raducanu មិនអាច​ការពារ​ជើងឯក US Open ក្រោយ​ចាញ់ Alize Cornet ជុំ​ដំបូង​

2022/08/31 07:40:47 pm        84
​វាយ​កូន​បាល់៖ ​អ្នកការពារ​តំណែង​ជើងឯក​វាយ​កូន​បាល់ Grand Slam, US Open កីឡាការិនី​អង់គ្លេស Emma Raducanu បាន​ទទួលរង​បរាជ័យ​ក្នុងការ​ការពារ​ជើងឯក​របស់ខ្លួន​ត្រឹម​ជុំ​ដំបូង​ប៉ុណ្ណោះ ក្រោយ​ចាញ់​កីឡាការិនី​បារាំង Alize Cornet នៅ​ជុំ​ដំបូង​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ Emma Raducanu ធ្លាប់បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ឈ្នះ​ជើងឯក US Open ទាំង​វ័យក្មេង​កាលពី​ឆ្នាំ២០២១ កន្លងទៅ និង​ថែមទាំង​ជា​កីឡាការិនី​ដែល​ចេញពី​វគ្គ​ជំ​រុះ​ទៅទៀត​។ ​តែ​ការវិល​ត្រលប់​មកវិញ​ឆ្នាំនេះ Raducanu ក៏បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ម្តងទៀតគឺ​បរាជ័យ​ត្រឹម​ជុំ​ទី១ ដោយ​លទ្ធផល ៦-៣ និង ៦-៣ ក្រោម​ស្នាដៃ​កីឡាការិនី​បារាំង​លំដាប់​លេខ ៤០ ពិភពលោក Alize Cornet​។​​ដោយឡែក​មិន​ខុសពី Raducanu ឡើយ កីឡាការិនី​កំពូល​មួយរូប​ទៀត Elena Rybakina ដែលជា​ជើង​ឯក Wimbledon ថ្មីៗ​ឆ្នាំនេះបាន​ធ្លាក់​ចេញពី US Open ត្រឹម​ជុំ​ទី១ ផងដែរ​ក្រោយ​ចាញ់​កីឡាការិនី​លំដាប់​លេខ ១៣១ ពិភពលោក Clara Burel​។ កីឡាការិនី​ដែលមាន​ដើមកំណើត​នៅ​ទឹកដី​រុស្ស៊ី Elena Rybakina តែ​ប្រកួត​តំណាងឱ្យ​ប្រទេស​កា​ហ្សា​ក់​ស្ថានបាន​ទទួលរង​បរាជ័យ​ក្នុង​លទ្ធផល ៦-៤ និង ៦-៤​។ ​ជាមួយគ្នា​នោះដែរមិនមាន​បញ្ហា​ទេ​សំរាប់​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក Iga Swiatek ដោយបាន​យកឈ្នះ​កីឡាការិនី​អ៊ីតាលី Jasmine Paolini ៦-៣ និង ៦-០ ប្រើពេល​ត្រឹម ១ម៉ោង ៦នាទីដើម្បី​បន្តដំណើរ​ជួប​ជាមួយកីឡាការិនី​អាមេរិក​ជើងឯក​ឆ្នាំ២០១៧ Sloane Stephens នៅ​ជុំ​ទី២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Timo Werner ស៊ុត​បី​គ្រាប់​ម្នាក់ឯង ​ខណៈ Leipzig បំបាក់​ក្រុម​នៅ​លី​គ​ទី​បួន ៨-០ ពាន German Cup

2022/08/31 07:13:34 pm        80
​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Chelsea, Timo Werner បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ បូករួម​ទាំង​បាល់​បញ្ជូន​មួយទៀត​ក្នុង​ជ័យជំនះ ៨-០ របស់ Leipzig លើ​ក្រុម​មកពី​លី​គ​ទី៤ អាល្លឺម៉ង់ Teutonia Ottensen ជុំ​ទី១ ពានរង្វាន់ German Cup​។ ​​ក្រុម​ការពារ​តំណែង​ជើងឯក Leipzig រកបាន​ពីរ​គ្រាប់​នាំមុខ​ដំបូង​ដោយ Timo Werner ពីរ​នាទី​ជាប់​គ្នា​ពោលគឺ​នៅ​នាទី​ទី១៩ និង ២០ មុនពេល​ដែល Andre Silva បន្ថែម​គ្រាប់​ទី៣ និង Werner រកបាន​គ្រាប់ Hat-Trick របស់ខ្លួន​នៅ​នាទី​ទី៤២​។ ​​វគ្គ​ទី២ ខ្សែប្រយុទ្ធ​អាល្លឺម៉ង់​រូបនេះ​ក៏ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី​ទី៥៧ ស្របពេល Leipzig មិន​បង្អង់​ដៃ​បន្ត​រកបាន​ ៤​គ្រាប់​បន្ថែមទៀត​ដោយ Andre Silva, Emil Forsberg, Christopher Nkunku និង Dani Olmo​។ ​​យប់​នេះ​នឹងមាន​ការប្រកួត​បន្តទៀត​គឺ​ក្រុម​ជើងឯក ២០សម័យ Bayern Munich ធ្វើដំណើរ​ទៅ​ទឹកដី Viktoria Koln ដែលជា​ក្រុម​លេង​នៅ​លី​គ​លំដាប់៣ អាល្លឺម៉ង់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែបម្រើ Arsenal, Willian ខិតជិត​ត្រលប់​មកកាន់ Premier League វិញ​

2022/08/31 06:43:44 pm        201
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល Willian ខិតជិត​ត្រលប់​មកកាន់​ក្របខណ្ឌ English Premier League វិញ​ហើយដោយនឹងមក​ចូលរួម​ជាមួយ​ក្លិប​ឡើង​ថ្មី Fulham​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បានបញ្ចប់​កិច្ចសន្យារបស់ខ្លួន​ជាមួយ​ក្លិប​ប្រេ​ស៊ី​ល Corinthians បន្ទាប់ពី​ទទួល​ការគំរាមកំហែង​ដល់​អាយុជីវិត​របស់ខ្លួន និង​ក្រុមគ្រួសារ​។​​Willian ត្រូវបាន​គេ​ដឹងថា ​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ជាមួយ Fulham រង់ចាំតែ​ការពិនិត្យ​សុខភាព តែ​មិន​មានការ​បែកធ្លាយ​ទំហំ​នៃ​កិច្ចសន្យា​នោះឡើយ​។ ​​Willian ធ្លាប់​ឈ្នះ​ពាន​ចំនួន​ប្រាំ​ក្នុង​រយៈពេល ៧ឆ្នាំ​នៅ​អង់គ្លេស​រួមមាន English Premier League ពីរលើក​ជាមួយ Chelsea មុនពេល​ផ្លាស់​មកកាន់​កាំភ្លើង​ធំ Arsenal នៅ​ឆ្នាំ២០២០​។ ក្រោយ​មក​កិច្ចសន្យា​របស់ Willian ជាមួយ Arsenal ក៏ត្រូវ​បញ្ចប់​មុន​កំណត់ ហើយក៏​ចាក​ចេញទៅ​ក្លិប​នៅ​ប្រទេស​កំណើត​ប្រេ​ស៊ី​ល Corinthians៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea បន្ត​រដូវ​កាល​អាក្រក់​របស់​ខ្លួន​ ក្រោយ​ចាញ់​នៅ​ទឹកដី Southampton ២-១

2022/08/31 06:15:59 pm        196
​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​បន្ត​រដូវ​កាល​មិនល្អ​របស់ខ្លួន​នៅ​ក្របខណ្ឌ English Premier League ក្រោយ​រង​បរាជ័យ​នៅ​ទឹកដី Southampton ២-១ យប់មិញ​នៃ​សប្តាហ៍​ទី៥​។ ​​បើទោះបីជា​ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling បើក​ការនាំ​មុខមុន​ឱ្យ Chelsea នៅ​នាទី​ទី២៣ ក្តី ក្រុម​ម្ចាស់ផ្ទះ Southampton ក៏បាន​វាយបក​នាំមុខ ២-១ វិញ​នៅក្នុង​វគ្គ​ទី១ តែម្តង​ដោយ Romeo Lavia នាទី​ទី២៨ និងនាទី​ទី៤៥+១ ចុង​វគ្គ​ទី១ ដោយ Adam Armstrong​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Ralph Hasenhuttl ឡើងមក​កាន់​លេខ៧ ក្នុង​តារាង​មាន ៧ពិន្ទុ​ពីលើ Chelsea ដែលមាន ៧ពិន្ទុ​ដូចគ្នា​ឈរ​លេខ៨​។ ​​ចំណែក​លទ្ធផល​ផ្សេងទៀត​ក្រុម​ជើងឯក League Championship, Fulham បាន​បន្ត​រដូវ​កាល​ដ៏​ល្អ​របស់ខ្លួន​នៅ​ក្របខណ្ឌ​កំពូល​បន្ទាប់ពី​យកឈ្នះ Brighton ២-១​។ ​Alexander Mitrovic បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី៥ របស់ខ្លួន​នៅ Premier League រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ទី១០០ ឱ្យ Fulham នាំមុខ​មុន​នៅ​នាទី​ទី៤៨​។ ​វគ្គ​ទី២ Fulham បង្កើន​ការនាំ​មុខ ២-០ នៅពេល​ខ្សែការពារ Brighton, Lewis Dunk ភ្លាត់​ចូល​ទី​ខ្លួនឯង ហើយ Brighton ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដោយ Mac Allister នៅ​នាទី​ទី៦០​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Fulham ឡើងមក​លេខ៦ ក្នុង​តារាង​មាន ៨ពិន្ទុ​ខណៈ Brighton បន្ត​ឈរ​លេខ៤ មាន ១០ពិន្ទុ​។ ​លទ្ធផល​ពីរ​គូ​ផ្សេងទៀត​យប់មិញ​រួមមាន Leeds ១-១ Everton និង Crystal Palace ១-១ Brentford៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកលេង​គុន​ខ្មែរ​តាំងចិត្ត​ខ្ពស់​ដើម្បី​ប្រជែង​ជ័យជម្នះ​លើស​ង្វៀន​ World Fight ​ល្ងាច​នេះ​

2022/08/31 05:45:30 pm        103
​គុន​ខ្មែរ​៖ កម្មវិធី​ទី​៣ នៃ​ព្រឹត្តិការណ៍ “​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Kun Khmer Series” នឹងត្រូវ​ធ្វើការ​ប្រកួត​នា​ល្ងាច​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នេះនៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ​(​ស្ដា​ត​ចាស់​) ដោយមាន​អ្នកលេង​គុន​ខ្មែរ និង​បរទេស ៥​គូត្រូវ​ជួបគ្នា​លើស​ង្វៀន​ដ៏​ធំ​នេះ។​ ​សម្រាប់​កម្មវិធី​ប្រកួត​ល្ងាច​នេះរួមមាន​កីឡាករ ឡៅ ស៊ី​នេ​ត ត្រូវ​ជួប​កីឡាករ​ថៃ​ Tiger M-One Lumpinee, ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ប៉ឹ​ត សង្ឃឹម ជួប​ជើង​ខ្លាំង​នេ​ប៉ាល់​ Gunaraja Ruchal​។ កីឡាករ រិ​ន សា​រ័ត្ន នឹងត្រូវ​ប្រកួត​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ World Fight ​ទម្ងន់ ៦៣,៥​គីឡូក្រាមជាមួយ​កីឡាករ​ថៃ​ Saen Chor Rattakchai​។ កីឡាករ ឡៅ ចិ​ត្រា ជួប​ជើង​ខ្លាំង​អ៊ីរ៉ង​ Daniel Yousefnezhang​។ រីឯ​គូ​ចុងក្រោយគឺជា​ជំនួប​មិត្តភាព​ជាតិរវាង​កីឡាការិនី​កម្ពុ​ជា សំ សំណាង និង​កីឡាការិនី លីន ស្រី​ម៉ៅ។​ ​ក្រោយ​ថ្លឹង​ទម្ងន់ និង​ពិនិត្យ​សុខភាព​រួចរាល់កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា គេ​ឃើញ​កីឡាករ​-​កីឡាការិនី​ទាំងអស់បានបង្ហាញ​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​បង្ហាញ​សមត្ថភាព​លើស​ង្វៀន​ដ៏​ធំ​នេះ ពិសេស​អ្នកលេង​គុន​ខ្មែររួមមាន​កីឡាករ ឡៅ ចិ​ត្រា​, ប៉ឺ​ត សង្ឃឹម និង​កីឡាករ​វ័យក្មេង ឡៅ ស៊ី​នេ​ត ជាដើម បានបង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំក្នុងនាម​ម្ចាស់ផ្ទះ ដើម្បី​ប្រជែង​ជ័យជម្នះ​លើស​ង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​នេះ។​​​គួរ​ដឹងថា នេះ​គឺជា​កម្មវិធី​ទី​៣ ក្នុងចំណោម ១១​កម្មវិធីដែល​ស្ថាប័ន​ World Fight ​ក្រោម​ការដឹកនាំ​របស់​លោក​ តូ​នី អាន់ សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​មានការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារៀបចំឡើង ក្នុង​គោលបំណង​រួមចំណែក​ផ្សព្វផ្សាយ​ពី​ប្រដាល់​គុន​ខ្មែរ​ផង និង​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះឆ្ពោះទៅរក​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ​ផង ពិសេស​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM