ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

កម្ពុជា​ត្រូវ​ជួប​ថៃ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​២០២២ ​នេះ​

2022/08/31 05:29:24 pm        96
បាល់ទាត់៖ ពេលនេះក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាដឹងថា ​ក្រុមបាល់ទាត់​ក្នុង​តំបន់​ណាខ្លះ​ដែល​ខ្លួន​ត្រូវ​ជួប ក្រោយ​ការចាប់​ឆ្នោតការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ​២០២២ ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែសីហា​ម្សិលមិញ។​ ​លទ្ធផល​បង្ហាញថា កម្ពុជាស្ថិតក្នុង​ពូ​ល A ដោយ​ត្រូវ​ជួប​អ្នកការពារ​តំណែង​ជើងឯកថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​អ្នកឈ្នះ​ការប្រកួត​ជម្រុះ​រវាងជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹមដែល​ត្រូវ​ប្រកួត​ពីរ​ជើង​។​ ​ចំនែក​ពូ​ល B មាន​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី សហភាព​មី​យ៉ាន់​ម៉ា និង​ឡាវ​។ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ឯកឧត្តម ខៀវ សា​ម៉េ​ត លើកឡើងថា​ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ានជា​សកម្មភាព​ដ៏​មាន​តម្លៃ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​យើង​រីករាយ​ដែល​ឃើញ​ព្រឹត្តិការណ៍​បាល់ទាត់​តំបន់​នេះ​ត្រឡប់មកវិញ​ឆ្នាំនេះ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តំបន់​យើង​ជួប​ស្ថានភាព​តានតឹងដោយសារ​ជំងឺ​រា​ត្បា​ត​សកល ប៉ុន្តែ​យើង​មាន​មោទនភាព​ដែល​ដឹងថា យើង​កាន់តែខ្លាំង​ជាង​មុន ជំនះ​នូវ​ឧបសគ្គ​នេះ ហើយ​យើង​កាន់តែ​រួប​រួមគ្នា​ក្នុងនាម​សហគមន៍​បាល់ទាត់​។​​កម្ពុជា​បើក​ការប្រកួត​ដោយ​ត្រូវ​ជួប​ហ្វីលីពីន​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ មុន​ជួប​ជាមួយ​ឥណ្ឌូនេស៊ី មុនជួបអ្នកឈ្នះ​វគ្គ​ជម្រុះ និង​ចុងក្រោយ​ត្រូវ​ជួប​ថៃថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣​។ វគ្គ​ផ្តាច់ព្រ័ត្រ​ការប្រកួត​ជើងឯក​អាស៊ាន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ និង​ទី​១៥ ខែមករា ឆ្នាំ​២០២៣​។​ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ឆ្នាំ​២០២០ ដែល​លើក​មក​ប្រកួត​នៅ​ឆ្នាំ​២០២១ កម្ពុជា​ធ្វើ​មិនបាន​ល្អ​ទេក្នុង​ពូ​ល B ដោយ​ចាញ់​ម៉ាឡេស៊ី ១​ទល់នឹង​៣, ចាញ់​ឥណ្ឌូនេស៊ី ២​ទល់នឹង​៤, ឈ្នះ​ឡាវ ៣​ទល់នឹង​០ និង​ចាញ់​វៀតណាម ០​ទល់នឹង​៤៕អត្ថបទ៖ គង់ ហួន

គ្រូបង្វឹក​អគ្គិសនី​កម្ពុជា​ថា ​ការប្រកួត​ជើង​ទី​២ ជាមួយ​ព្រះខ័ន​រាជ​នៅតែ​តានតឹង​

2022/08/31 05:09:47 pm        142
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ នឹងធ្វើ​ការប្រកួត​ជើង​ទី​២ នៃ​វគ្គ ៨​ក្រុម​ចុងក្រោយនៅ​ថ្ងៃទី​៣១ ខែសីហា​នេះដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព ៤​ក្រុម​ចុងក្រោយដែល​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​​ចំពោះ​កម្មវិធី​ប្រកួត​ជើង​ទី​២ នេះរួមមាន​ក្រុម​បឹងកេតត្រូវ​បើកទ្វារ​ផ្ទះទទួល​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀលនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ បន្ទាប់ពី​យកឈ្នះ​ក្រៅ​ដីកាលពី​ជើង​ទី​១ ដោយ​លទ្ធផល ២-០។​ ​រីឯ ៣​គូ​ទៀតនឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ដំណាលៗ​គ្នានា​ម៉ោង ៦៖៣០​នាទី​ល្ងាច រួមមាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបើកទ្វារ​ផ្ទះ​ទទួល​ក្រុម​អគ្គិសនី​កម្ពុជា​, វិសាខាជួប​ក្រុម​ភ្ញៀវ​កងយោធពល​ខេមរភូមិន្ទ និង​ក្រុម​ណាហ្គា​វើ​ល​ដ៏ជួប​ក្រុម​ភ្នំពេញ​ក្រោ​ននៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់។​ ​ក្នុងពេល​ដឹកនាំ​កូនក្រុម​ហ្វឹកហាត់​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង លោក ​ទុំ សារាយ គ្រូបង្វឹក​អគ្គិសនី​កម្ពុជាបាន​ប្រាប់​ឱ្យដឹងថា ​ក្រុម​របស់លោក​បានរៀបចំ​ល្អ​ហើយ​សម្រាប់​ជួប​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​ការប្រកួត​នេះ​ល្ងាច​នៅតែ​តានតឹង​ដូច​ជើង​ទី​១​។​​កាលពី​ជើង​ទី​១ អគ្គិសនី​កម្ពុជាបាន​វាយបក​តាម​ស្មើ​ព្រះខ័ន​រាជ​ស្វាយរៀង ១-១ លើ​ទឹកដី​របស់ខ្លួន ស្របពេល​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​ដ៏បាន​រក្សា​លទ្ធផល ០-០ ពេញ ៩០​នាទី។ រីឯ​វិសាខាគឺ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទ ៣-១ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់។​ ​បន្ទាប់ពី​ចប់​ការប្រកួត​ជើង​ទី​២ នេះ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹងត្រូវ​សម្រាក​ជាង ១​ខែអំឡុង​ថ្ងៃ FIFA Day ដោយ​គ្រោង​នឹង​ដំណើរ​ការប្រកួត​ឡើងវិញនា​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ជាមួយ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជើង​ទី​១ តែម្ដង មុន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រដែល​គ្រោង​ធ្វើឡើងនា​ថ្ងៃទី​២៦ ខែតុលា​ខាងមុខ៕អត្ថបទ៖ គង់ ហួន

Serena Williams មិនទាន់​លា​ពី​អាជីព​វាយ​កូន​បាល់​ទេ​ ក្រោយ​ឈ្នះ​ជុំ​ដំបូង US Open

2022/08/30 10:16:54 pm        71
​វាយ​កូន​បាល់៖ ​អតីត​កីឡា​ការិនី​លំដាប់​លេខ ១ អាមេរិក Serena Williams បាន​ពន្យា​រពេល​ចូលនិវត្តន៍​របស់​ខ្លួន​ជាមួយ​នឹង​ជ័យជំនះ​ជុំ​ដំបូង​នៅ Grand Slam, US Open នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។ ​​កីឡាការិនី​វ័យ ៤០ឆ្នាំ​រូបនេះ​បានប្រកាសថា នឹង​ចូលនិវត្តន៍​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ US Open នេះ​តែ​បេសកកម្ម​របស់​នាង​មិនទាន់​បញ្ចប់​ឡើយ​ ក្រោយ​យកឈ្នះ​កីឡាការិនី​មកពី​ម៉ុង​តេ​ណេ​ក្រូ Danka Kovinci ៦-៣ និង ៦-៣ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ជិត ២៥០០០​នាក់​។ ​ម្ចាស់​ជើងឯក Grand Slam ២៣លើក​រូប​នេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡា​ការិនី​អេ​ស្តូ​នី Anett Kontaveit នៅ​ជុំ​ទី២ ថ្ងៃ​ពុធ​ស្អែក​នេះ​។​​ដោយឡែក​លទ្ធផល​ផ្សេងទៀត កីឡាការិនី​អ៊ុយ​ក្រែ​ន​ដែល​មកពី​វគ្គ​ជំ​រុះ Daria Snigur បាន​សម្រក់​ទឹក​ភ្នែក​ក្រោយ​យកឈ្នះ​កីឡា​ការិនី​រ៉ូ​ម៉ា​នី Simona Halep មិន​គួរ​ឱ្យ​ជឿ ៦-២, ០-៦ និង ៦-៤​។ ​​នេះ​ជា​ជ័យជំនះ​ធំ​បំផុត​ក្នុង​អាជីព​របស់​កីឡា​ការិនី​វ័យ ២០​ឆ្នាំ Daria Snigur ខណៈ​ជុំ​បន្ត​នាង​នឹង​ត្រូវ​ជួប​ជាមួយ​កីឡា​ការិនី​កាណាដា Rebecca Marino ដែល​ទើប​យកឈ្នះ​កីឡាការិនី​ប៉ូឡូញ Magdalena Frech ៦-២ និង ៦-៣​។ ​រីឯ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur ក៏បាន​ឈានចូល​ជុំ​បន្ត​ដែរ​ក្រោយ​ឈ្នះ​កីឡាការិនី​អាមេរិក Madison Brengle ខណៈ​កីឡាការិនី​ក្រិ​ក Maria Sakkari យកឈ្នះ​កីឡាការិនី Tatjana Maria៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកការពារ​ជើងឯក Daniil Medvedev ចាប់ផ្តើម US Open ជាមួយ​ជ័យជំនះ​

2022/08/30 09:38:38 pm        59
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ ១ ពិភពលោក Daniil Medvedev បានចាប់ផ្តើម​ការពារ​តំណែង​ជើងឯក Grand Slam, US Open របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ​នៅ​ជុំ​ដំបូង​លើ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Stefan Kozlov​។ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​គូប្រកួត​របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ៣សិត​ផ្ទួនៗ ៦-២, ៦-៤ និង ៦-០​។ ​​Daniil Medvedev គឺជា​ជើងឯក US Open ឆ្នាំមុន​ដែលជា​ជើងឯក Grand Slam ដំបូង​របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាករ​ស៊ែ​ប Novak Djokovic ដែល​មិនអាច​ចូលរួម​ការប្រកួត​ឆ្នាំនេះ​បាន​ដោយសារ​បញ្ហា​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​​ជុំ​បន្ត Daniil Medvedev នឹង​ជួប​ជាមួយ​កីឡាករ​បារាំង Arthur Rinderknech នៅ​ជុំ​ទី២​។ ​​ចំណែកឯ​កីឡាករ​ស្កុ​ត​ឡេ​ន Andy Murray ក៏បាន​បន្តដំណើរ​ទៅ​ជុំ​ទី២ ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​លំដាប់​លេខ ២៤ អា​ហ្ស​ង់​ទីន Francisco Cerundolo ៧-៥, ៦-៣ និង ៦-៣​។​ ​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​វ័យ ៣៥ឆ្នាំ​រូបនេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក​វ័យ ២០ឆ្នាំ Emilio Nava នៅ​ជុំ​ទី២​។លទ្ធផល​សំខាន់ៗ​ផ្សេងទៀត​រួមមានជើងឯក​រង Wimbledon ឆ្នាំមុន​កីឡាករ​អ៊ីតាលី Matteo Berrettini យកឈ្នះ​កីឡាករ​ស៊ី​លី Nicolas Jarry តែ​ជើងឯក​ឆ្នាំ២០២០ Dominic Thiem បាន​ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាករ​អេ​ស្ប៉ា​ញ Pablo Carreno Busta និង​កីឡាករ​អេ​ស្ប៉ា​ញ​លំដាប់​លេខ ១៦ Roberto Bautista Agut ក៏​ធ្លាក់​ចេញពី​ការប្រកួត​ដែរ​ក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក JJ Wolf៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nottingham Forest នាំយក​កីឡា​ករទី១៨ Renan Lodi ផ្ទេរ​ពី Atletico Madrid

2022/08/30 09:26:04 pm        82
​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Nottingham Forest បានសំរេច​ក្នុងការ​នាំចូល​កីឡា​ករទី១៨ គឺ​កីឡាករ​ប្រេ​ស៊ី​លខ្សែការពារ​ស្លាប​ឆ្វេង Renan Lodi ផ្លាស់​ពី​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Atletico Madrid នៅ​ឆ្នាំ២០១៩ និង​បង្ហាញខ្លួន​បាន ១១៩ប្រកួត​ឱ្យ​ក្រុម​របស់លោក Diego Simeone ដែល​ឈ្នះ​ជើងឯក La Liga កាលពី​ឆ្នាំ២០២១ បូក​រួមទាំង​បង្ហាញខ្លួន​បាន ២៧ប្រកួត​នៅ UEFA Champions League ផងដែរ​។ ​​Renan Lodi ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដំបូង​នៅ​ឆ្នាំ២០១៩ បង្ហាញខ្លួន​សរុបមក​ដល់ពេលនេះ​បាន ១៥លើក​។​​Nottingham Forest បច្ចុប្បន្នកំពុង​ឈរ​លេខ១៤ ក្នុង​តារាង​នៅ​ក្របខណ្ឌ English Premier League ខណៈ​ប្រកួត​ចុងក្រោយ​បំផុត​ចាញ់ Spurs ក្នុង​ទឹកដី​ខ្លួនឯង ២-០​។ ​​បើតាម​ការ​ការចុះផ្សាយ​ពី​សារព័ត៌មាន Sky Sports អង់គ្លេស​ឱ្យដឹងថា Nottingham Forest ដែល​ឡើងមក​កាន់ English Premier League ដំបូង​តាំងពី​ឆ្នាំ១៩៩៩ នោះនៅ​មិនទាន់​ឈប់​នាំចូល​កីឡាករ​ថ្មី​ឡើយ ពោលគឺ​ក្លិប​កំពុង​ចរចា​ជាមួយ Wolverhampton ក្នុងការ​នាំយក​ខ្សែការពារ​កណ្តាល Willy Boly៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Thierry Henry មាន​ភាគហ៊ុន​វិនិយោគ​ក្លិប​នៅ​លី​គ​ទី២ អ៊ីតាលី Como

2022/08/30 07:10:05 pm        77
​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Arsenal, Thierry Henry ត្រូវបាន​ប្រកាសថា ​មាន​ភាគហ៊ុន​មួយចំនែក​ក្នុងការ​វិនិយោគ​ក្លិប​នៅ​លី​គ​ទី​២ អ៊ីតាលី Como​។ ​​អតីត​កីឡាករ​ជម្រើសជាតិ​បារាំង និង Arsenal រូបនេះ​ត្រូវបាន​ប្រកាស​បែបនេះ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយរួមជាមួយ​នាយក​ប្រតិបត្តិ​ក្លិប​លោក Dannis Wise ដែលជា​អតីត​ប្រធាន​ក្រុមបាល់ទាត់​តោ​ខៀវ Chelsea​។ ​​Como ជា​ក្លិប​ដែល​អភិវឌ្ឍ​ខ្លួន​ពី​ក្លិប​ពាក់កណ្តាល​អាជីពរហូត​ឡើងមក​កាន់​ក្របខណ្ឌ​ទី២ អ៊ីតាលី ហើយ​ថ្មីៗ​នេះទើប​តែ​បាន​នាំយក​អតីត​មិត្ត​រួម​ក្រុម Thierry Henry គឺ​ខ្សែបម្រើ​កណ្តាល Cesc Fabregas​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ Cesc Fabregas ក៏មាន​ភាគហ៊ុន​មួយចំនែក​ដែរ​នៅ​ក្លិប Como នេះ​។ ​​សូមបញ្ជាក់ថា Como ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ម្ចាស់​ភាគហ៊ុន​ធំ​គឺ​ក្រុមហ៊ុន​ថ្នាំជក់​ធំ​បំផុត​មួយ​នៅ​ឥណ្ឌូនេស៊ី​។​​​ក្លិប​បាល់ទាត់ Como ដែលមាន​ដើមកំណើត​ដំបូង​តាំងពី​ឆ្នាំ១៩០៧ ធ្លាប់​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០០៣ តែ​ក្រោយមក​ក៏បាន​ប្រកាស​ក្ស័យ​ធន់​នៅ​ឆ្នាំ២០០៤​។ ​​បន្ទាប់ពី​ទទួលបាន​ការវិនិយោគ Como បានចាប់ផ្តើម​ពី​លី​គ​ទី៤ អ៊ីតាលីរហូតមកដល់​លី​គ​ទី២ រដូវ​កាល​មុន​ដែល​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ១៣ នៅ​ក្របខណ្ឌ​អ៊ីតាលី Serie D៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Valencia ឈានដល់​កិច្ចព្រមព្រៀង​នាំយក​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Edinson Cavani

2022/08/30 06:23:54 pm        50
​បាល់ទាត់៖ ​ក្លិប​អេ​ស្ប៉ា​ញ Valencia បានបញ្ជាក់​ពី​ការ​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Edinson Cavani​។ ​​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​បាន​ព្រមព្រៀង​កិច្ចសន្យា​ពីរ​ឆ្នាំ​ដែល​នឹង​រក្សា​រូបគេ​នៅ​កីឡដ្ឋាន Mestalla រហូតដល់​ឆ្នាំ២០២៤​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ១២គ្រាប់​នៅ English Premier League រយៈពេល ២រដូវ​កាល​នៅ Manchester United ក្រោយ​ផ្លាស់​ពី Paris Saint Germain នៅ​ខែតុលា ​ឆ្នាំ២០២០​។ ​​Valencia ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ១៤ នៅ La Liga បានប្រកាស​ពី​ភាពជោគជ័យ​របស់ខ្លួន​នៃ​ការមកដល់​របស់ Edinson Cavani ដែល​ធ្លាប់បាន​ស៊ុត​បញ្ចូល​ទី​គ្រប់ទិសទី​រាល់​ក្លិប​ដែល​ឆ្លងកាត់ និង​ធ្លាប់​ឈ្នះ​ពាន​សំខាន់ៗ ២៥​។​​រំលឹកថា Edinson Cavani ធ្លាប់មាន​អាជីព​ជោគជ័យ​បំផុត​នៅ​ក្លិប​បារាំង Paris Saint Germain ដោយ​បង្ហាញខ្លួន​សរុប ២០០ប្រកួត​រកបាន ១៣៨គ្រាប់​ឈ្នះ​ពាន​លី​គ​កំពូល​បារាំង ៦លើក, Coupe de France ៥លើក, Coupe de la Ligue ៦លើក, Trophee des Champions ៤លើក និង​ជើងឯក​រង UEFA Champions League មួយ​លើក​កាលពី​ឆ្នាំ២០២០ ពេល PSG ចាញ់ Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ជើងឯក​រង Europa League មួយ​លើក​ពេល Manchester United ចាញ់ Villarreal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្កា​យ Edinson Cavani បង្ហាញខ្លួន​សរុប ១៣៣ប្រកួត​រកបាន ៥៨គ្រាប់​ឈ្នះ​ជើងឯក Copa America មួយ​លើក​កាលពី​ឆ្នាំ២០១១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​នឹង​ធ្វើ​នៅ​កម្ពុជា​ខែ​មីនា​ឆ្នាំក្រោយ​

2022/08/30 05:59:57 pm        105
វ៉ូ​វី​ណា​ម​៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២៣ នឹងត្រូវ​ធ្វើជា​ផ្លូវការ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជាកំឡុង​ខែមីនា ឆ្នាំ​២០២៣ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ (CAMSOC) អនុញ្ញាត​ជាគោលការណ៍​។​ ​យោង​សេចក្តីជូនដំណឹង​របស់ CAMSOC សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានអនុញ្ញាត​ឱ្យ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា រៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។​ CAMSOC នៅបាន​ឱ្យសហព័ន្ធ​សាមី​រៀបចំ​បទបញ្ជា​ការប្រកួត​ជា​ភាសា​អង់គ្លេស សហការ​ជាមួយ​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​រៀបចំ​គម្រោង​ចំណាយ និង​ធ្វើ​របាយការណ៍​ជូន CAMSOC ក្រោយ​បញ្ចប់​ការប្រកួត​។​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាធ្លាប់បាន​បញ្ជាក់ថា ការប្រកួត​វ៉ូ​វី​ណា​ម​អាស៊ីអាគ្នេយ៍​នេះជាការ​ត្រៀម និង​វាស់​ស្ទង់​កម្រិត​របស់​វ៉ូ​វី​ណា​ម​កម្ពុជាជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ការ​ឆ្ពោះទៅ​ប្រ​កួ​ស៊ី​ហ្គេម ២០២៣ កំឡុង​ខែឧសភា ឆ្នាំ​២០២៣​។ ប្រកួត​ឆ្នាំ​ក្រោយនេះ វិញ្ញាសា​ ៣០ ​នឹងត្រូវ​ដាក់ឱ្យ​អត្ត​ព​លិ​ក​វ៉ូ​វី​ណា​ម​នៅ​អាស៊ីអាគ្នេយ៍​ប្រកួតប្រជែង​។​ ​សូម​រំលឹកថា ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣១ ​នៅ​វៀតណាម​នាពេល​ថ្មីៗ​នេះ វ៉ូ​វី​ណា​ម​ជា​ប្រភេទ​កីឡា​ដែល​ដណ្តើមបាន​មេដាយ​ច្រើនជាងគេក្នុងនោះ​មាស ​៣​គ្រឿង, ប្រាក់ ២​គ្រឿង និង​សំរឹទ្ធ ៩​គ្រឿង សរុប ​១៤គ្រឿង​៕អត្ថបទ៖ គង់ ហួន

West Ham ទិញ​បាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប

2022/08/30 05:47:38 pm        87
​បាល់ទាត់៖ ​ក្លិប​​ញញួរ​ធំ West Ham បានប្រកាស​ពី​ការមកដល់​របស់​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta ដែល​ផ្ទេរ​មកពី​ក្លិប​បារាំង Olympique Lyon ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​ផ្ទេរ​មកកាន់ West Ham ក្នុងតម្លៃ ៣៦.៥លាន​ផោនបូក​នឹង​ប្រាក់​បន្ថែម​ផ្សេងៗ​អាច​នឹង​កើន​ដល់ ៥០លាន​ផោន ដែល​តម្លៃ​នេះ​បាន​បំបែក​កំណត់ត្រា​ការចំណាយ​កន្លងមក​ដែល​ធ្លាប់​ទិញ Sebastian Haller ពី Eintracht Frankfurt តម្លៃ ៤៥លាន​ផោន​កាលពី​ឆ្នាំ២០១៩​។ ​​Lucas Paqueta បាន​ស៊ុត​បញ្ចូល​ទី ៩គ្រាប់​បញ្ជូន ៦ ក្នុងការ​បង្ហាញខ្លួន ៣៥ប្រកួត​នៅ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល​មុន​។ ​​លោក David Moyes បានបញ្ជាក់​ពី​ការចាប់អារម្មណ៍​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ តាមរយៈ​ស្ថិតិ​កន្លងមក​ដែល​ក្រុមការងារ​បាន​អង្កេត​។ Lucas Paqueta ដែល​ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នោះគឺជា​សមាជិក​របស់ Lyon នៅពេល​ជួប West Ham រដូវ​កាល​មុន​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Europa League ដែល West Ham យកឈ្នះ​ទាំងពីរ​ជើង ៤-១​។​សរុប​ស្ថិតិ​ជាមួយ Lyon, Lucas Paqueta បង្ហាញខ្លួន​សរុប ៨០ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់​បញ្ជូន ១៤ តាំងពី​ផ្លាស់​ពី AC Milan ២ឆ្នាំមុន​។ West Ham ថ្មីៗ​នេះ​ទើបតែ​ទិញ​បាន​ខ្សែការពារ​ប្រេ​ស៊ី​ល Emerson Palmieri ផងដែរ​ពី Chelsea​។ ​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ក្រុម​ញញួរ​ធំ West Ham ទើប​រកបាន ៣ពិន្ទុ​ដំបូង​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Aston Villa៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​នាំ​មន្ដ្រី​បច្ចេកទេស និង​គ្រូ​បាល់ទះ​ឆ្នេរ​ខ្សាច់​គុយបា​មក​ពង្រឹង​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេម​

2022/08/30 05:30:49 pm        457
​បាល់ទះ​៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​នាំយក​មន្ដ្រី​បច្ចេកទេស និង​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​ជនជាតិ​គុយបា ៤រូបមកជួយ​ពង្រឹង​បច្ចេកទេស​ដល់​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ដើម្បី​ត្រៀម​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ការនាំយក​អ្នកជំនាញ​គុយបា​មក​ពង្រឹង​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​សហព័ន្ធជាមួយ​ស្ថានទូត​គុយបា​ប្រចាំ​ប្រទេស​កម្ពុជា ស្របពេល​មានការ​អនុញ្ញាត​ពី​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក​អគ្គលេខាធិការ រួមជាមួយ​មន្ដ្រី​សហព័ន្ធ គ្រូបង្វឹក និង​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជាបាន​ជួប និង​ទទួល​ស្វាគមន៍​អ្នកជំនាញ​គុយបាកាលពី​ល្ងាច​ថ្ងៃទី​២៩ ខែសីហានៅ​ពហុ​កីឡដ្ឋាន​ជាតិក្នុងនោះ​គឺមាន​លោក​ Karell Pena Ventoza ​ជា​គ្រូ​ជំនាញ​បាល់ទះ​ឆ្នេរ​ខ្សាច់ លោក​ Berto Friol Barrios ​ជា​គ្រូ​ជំនាញ​បាល់ទះ​ក្នុង​សាល រួមទាំង​មន្ដ្រី​បច្ចេកទេស​លោក​ Leonid Abum Castillo ​និង​កញ្ញា​ Natyelis Riol Cardenas ​ផងដែរ ។​​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បន្ថែមថា ការនាំយក​មន្ដ្រី​បច្ចេកទេស និង​គ្រូ​បរទេស​មក​ពង្រឹង​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​នេះ ព្រោះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សល់​ពេល​កាន់តែ​ខ្លី។ ហេតុនេះសហព័ន្ធ​ចង់​ពង្រឹងសមត្ថភាព​ឲ្យ​បាន​ខ្លាំង ពិសេស​បាល់ទះ​ឆ្នេរ​ខ្សាច់ឲ្យ​ឈានដល់​កម្រិត​ខ្ពស់ក្នុងការ​ប្រកួតប្រជែង​មេដាយ។ យ៉ាងណាក្ដី​សហព័ន្ធ​ក៏​ត្រូវការ​ពេលវេលាដើម្បី​សាកល្បង​អ្នកជំនាញ​មកពី​គុយបា​នេះ​សិន​ដែរ។​ ​បន្ទាប់ពី​បញ្ចប់​នូវ​ជំនួប​សំណេះសំណាល​នេះដែរ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ រួមជាមួយ​មន្ដ្រី​បច្ចេកទេស និង​គ្រូបង្វឹក​គុយបាក៏បាន​ធ្វើការ​ត្រួតពិនិត្យ​មើល​ពី​បច្ចេកទេស​របស់​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ក៏ដូចជា​ទីលាន​ហ្វឹកហាត់នៅក្នុង​បរិវេណនៃ​ពហុ​កីឡដ្ឋាន​ជាតិ។ លើសពីនេះសហព័ន្ធ​ក៏មាន​ផែនការ​រៀបចំ​ ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​មួយ​នាពេលខាងមុខ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM