UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

កីឡាករ​ថ្លៃ​បំផុត​របស់ Arsenal, Nicolas Pepe ចាក​ចេញទៅ Nice ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​

2022/08/26 10:07:08 pm        78
​បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​របស់​ក្រុម​កាំភ្លើង​ធំ Arsenal, Nicolas Pepe បាន​ចាកចេញ​ទៅកាន់​ទឹកដី​បារាំង​ហើយ​ចូលរួម​ជាមួយ​ក្លិប​ OGC Nice ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាល​។ ​​មិនមាន​ភ្ជាប់​លក្ខខណ្ឌ​ទិញ​ផ្តាច់​ឡើយក្នុង​កិច្ចសន្យាខ្ចី​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ ខណៈដែល​ការចាកចេញ​នេះ​គឺ​ដើម្បី​ឱកាស​លេង​បាល់ បន្ទាប់ពី​ចូល​លេង​បាន​ត្រឹម ៥លើក​ប៉ុណ្ណោះ​រដូវ​កាល​មុន​។ ​កីឡាករ​ជំរើសជាតិ​កូ​ឌី​វ័រ​រូបនេះ​បាន​ផ្លាស់​មកកាន់ Arsenal កាលពី​ឆ្នាំ២០១៩ ក្នុងតម្លៃ​ផ្ទេរ ៧២លាន​ផោន​ពី​ក្លិប​បារាំង Lille ដែល​នេះ​ជា​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​របស់ Arsenal បង្ហាញខ្លួន​បាន​សរុប ១១២ប្រកួត​រកបាន ២៧គ្រាប់​។​​Nicolas Pepe ដែល​នឹង​ផុត​កិច្ចសន្យា​ជាមួយ Arsenal នៅ​ឆ្នាំ២០២៤ នោះមិនដែល​ឃើញ​មុខ​ឡើយ​ក្នុង​បញ្ជី​របស់ Arsenal សំរាប់​ការប្រកួត​រដូវ​កាល​ថ្មី​នេះ​ដែល Arsenal កំពុង​នាំមុខគេ​ក្នុង​តារាង​ក្រោយ​ឈ្នះ​ទាំង ៣ប្រកួត​។ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Mikel Arteta, Arsenal បាន​នាំយក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus, Fabio Vieira និង​កីឡាករ​វ័យក្មេង​ប្រេ​ស៊ី​ល Marquinhos ស្រប​ពេលដែល​កំពុង​ចរចា​នាំយក​ខ្សែបម្រើ​ស្លាប Pedro Neto ពី Wolverhampton ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Barcelona, Samuel Umtiti ផ្លាស់​ទៅកាន់​ក្លិប​អ៊ីតាលី Lecce ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​

2022/08/26 09:34:31 pm        67
​បាល់ទាត់៖ ​ក្លិប​​អេ​ស្ប៉ា​ញ FC Barcelona បានបញ្ជាក់​ពី​ការចាកចេញ​របស់​ខ្សែការពារ​កណ្តាល​បារាំង Samuel Umtiti ទៅកាន់​ក្លិប​អ៊ីតាលី Leece ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាល​។ ​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Barcelona តាំងពី​ឆ្នាំ២០១៦ ផ្លាស់​ពី Olympique Lyon​។​ ​​យ៉ាងណាក្តី Umtiti មានការ​លំបាក​ក្នុងការ​ប្រជែង​តំណែង ១១នាក់​ដំបូង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ​​រដូវ​កាល​មុន ២០២១-២២ Samuel Umtiti ចូល​លេង​ឱ្យ Barcelona បានតែ ១ប្រកួត​ប៉ុណ្ណោះ ស្រប​ពេលដែល Barcelona ក៏​មិន​ព្រម​លក់​ចេញ​ទៅទៀត​កាលពី​រដូវ​កាល​មុន បើទោះបី​ជាមាន​ក្លិប​ជាច្រើន​តាម​ទិញ​ក៏ដោយ​។ ​យ៉ាងណាក្តី​នៅពេលនេះ Barcelona ដែល​បាន​នាំចូល​កីឡាករ​ជាច្រើន​ក្នុង​រដូវក្តៅ​នេះនោះ ត្រូវ​បង្ខំចិត្ត​បញ្ចេញ​កីឡាករ​មួយចំនួនដើម្បី​ចុះបញ្ជី​កីឡាករ​ថ្មី​នោះ​នៅក្នុង​ក្របខណ្ឌ La Liga ដូចជា​ខ្សែការពារ Jules Kounde និង Andreas Christensen សុទ្ធតែ​មិនទាន់​ចុះបញ្ជី​។​​រំលឹកថា Samuel Umtiti គឺជា​សមាជិក​របស់​ក្រុម​ជំរើសជាតិ​បារាំង​ដែល​ឈ្នះ​ជើងឯក​ពិភពលោក ២០១៨ នៅ​ប្រទេស​រុស្ស៊ី ដោយ​បង្ហាញខ្លួន​សរុប​នៅ​ក្រុម​ជំរើសជាតិ​បាន ៣១លើក​រកបាន ៤គ្រាប់ បូករួម​ទាំង ១គ្រាប់​ដែល​តែ​ត​បញ្ចូល​ទី​យកឈ្នះ​ប៊ែ​ល​ហ្ស៊ិ​កនៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Haaland និង Lewandowski ត្រូវ​ជួប​ក្លិប​ចាស់​រៀងខ្លួន​ក្រោយ​ការចាប់​ឆ្នោត​បែងចែក​ពូ​ល UCL

2022/08/26 07:27:10 pm        240
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Manchester City, Erling Haaland នឹង​បាន​ជួប​ជាមួយ​អតីត​ក្លិប​របស់ខ្លួន Borussia Dortmund ក្រោយ​ក្រុម​ទាំងពីរ​ត្រូវបាន​ចាប់ឆ្នោត​ស្ថិតក្នុង​ពូ​ល G ជាមួយគ្នា​។ ​​ក្លិប​អេ​ស្ប៉ា​ញ Sevilla និង​ក្លិប​ដា​ណឺ​ម៉ាក FC Copenhagen ក៏​ស្ថិតក្នុង​ពូ​ល G ផងដែរ​។ ​​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid ស្ថិតក្នុង​ពូ​ល F ជាមួយ RB Leipzig, Shakhtar Donetsk និង Dinamo Zagreb​។​ ​​ចំណែកឯ​ហង្សក្រហម​ដែលជា​ជើងឯក​រង Liverpool ស្ថិតក្នុង​ពូ​ល A ជាមួយ Napoli, Ajax និង Rangers ដែល​ទើប​ឈ្នះ​ពី​វគ្គ Play-Off បង្ហាញខ្លួន​នៅ UCL លើកដំបូង​ក្នុង​រយៈពេល ១២ឆ្នាំ​។ ​​ពូ​ល C វិញ​ប្រមូលផ្តុំ​ដោយ​ក្លិប​យក្ស​បី​គឺ Bayern Munich, Barcelona និង Inter Milan បូក​នឹង​ក្រុម​ដែល​ទើប​ឈ្នះ​ពី​វគ្គ​ជំ​រុះ Viktoria Plzen របស់​ឆេ​ក​។ Robert Lewandowski ដែល​ផ្ទេរ​មកកាន់ Barcelona នឹងត្រូវ​ប្រឈម​ជាមួយ​ក្លិប​ចាស់ Bayern Munich​។​​​ពូ​ល B រួមមាន FC Porto, Atletico Madrid, Bayer Leverkusen និង Club Bruges​។​ ​​ពូ​ល E រួមមាន Chelsea, AC Milan, RB Salzburg និង Dinamo Zagreb​។​ ​​ពូ​ល D រួមមានជើងឯក Europa League, Eintracht Frankfurt, Tottenham Hotspur, Sporting Lisbon និង Olympique de Marseille​។ ​​ពូ​ល H រួមមាន Paris Saint Germain, Juventus, Benfica និង Maccabi Haifa​។​ ​​ការប្រកួត​វគ្គ Group Stage នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី៦ ខែកញ្ញា​ខាងមុខនេះ ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​នៅ​ថ្ងៃទី១០ ខែមិថុនា ​ឆ្នាំ២០២៣ លើទឹក​ដី​ទួ​ក​គី​ទីក្រុង Istanbul កីឡដ្ឋាន Ataturk៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Karim Benzema ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA លើកដំបូង​ក្នុង​អាជីព

2022/08/26 06:57:05 pm        116
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Karim Benzema បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ UEFA ក្រោយ​ជួយ Real Madrid ឈ្នះ​ពាន UEFA Champions League រដូវ​កាល​មុន​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន ៤២គ្រាប់​សរុប​ទាំង La Liga និង UEFA Champions League រ​រដូវ​កាល​មុន​លើក​ពាន​ធំ​ទាំងពីរ​ក្នុង​មួយ​រដូវ​កាល​។ ​​ចំណែកឯ​ផ្នែក​នារី​វិញ កីឡាការិនី Alexia Putellas ត្រូវបាន​បោះឆ្នោត​ជា​កីឡាការិនី​ឆ្នើម​បំផុត​ប្រចាំឆ្នាំ បន្ទាប់ពី​ជួយ​ក្រុមបាល់ទាត់​នារី Barcelona ឈ្នះ​ពាន UEFA Champions League​។​ ​​ជាមួយគ្នា​នោះដែរ​លោកស្រី Sarina Wiegman ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​គ្រូបង្វឹក​ឆ្នើម​បំផុត ​ក្រោយ​ដឹកនាំ​ក្រុម​នារី​អង់គ្លេស​ឈ្នះ​ពាន​បាល់ទាត់​អឺរ៉ុប និង​ដឹកនាំ​ក្រុម​អង់គ្លេស​មិន​ចាញ់​សោះ ២០ប្រកួត​កន្លងមក​រួម​មាន​ឈ្នះ ១៨ ស្មើ ២​។​​​រីឯ​លោក Carlo Ancelotti ជា​គ្រូបង្វឹក​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ពាន UEFA Champions League ៤លើក​រួមមាន AC Milan ២លើក និង Real Madrid ២លើកទទួលបាន​ពាន​ជ័យលាភី​គ្រូបង្វឹក​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ផងដែរ ក្រោយ​ដឹកនាំ Real Madrid លើក​ពាន​បាល់ទាត់​ក្លិប​កំពូល​អឺរ៉ុប​លើក​ទី១៤ ក្នុង​ប្រវត្តិសាស្ត្រ​រដូវ​កាល​មុន​ដែល​យកឈ្នះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោកជំទាវ មិថុនា ភូ​ថង ជំរុញឱ្យមាន​ការពង្រឹង​លេង​កីឡាបាល់ទះ​នៅ​មូលដ្ឋាន​កាន់តែច្រើន​

2022/08/26 06:43:48 pm        76
​បាល់ទះ៖ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា​ម្សិលមិញ​បាន​ជំរុញ​ដល់​ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្ត បង្កើន​ការ​ពង្រឹង​សមត្ថភាព​គៀង​គរ​លើកស្ទួយ​វិស័យ​លេង​កីឡាបាល់ទះ​ នៅ​ថ្នាក់​មូលដ្ឋាន​កាន់​តែ​ច្រើនដើម្បី​សុខភាព និង​ប្រកួតប្រជែង​កម្រិត​ជាតិ​។​ ​ការ​លើក​ទឹកចិត្ត​រប​ស់​លោក​ជំទាវ​អភិបាលខេត្ត​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ក្លិប​កីឡាបាល់ទះ​ខេត្ត ដោយមាន​សមាជិក​ ៥៥​នាក់​បែង​ចែកជា ​១៥​ក្រុម​ធំៗ​។ លោកជំទាវ មិថុនា ភូ​ថង ថ្លែង​ថា ការ​បង្កើត​ក្លិប​កីឡាបាល់ទះ​ខេត្ត​កោះកុង​នៅ​ពេល​នេះ ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​ ឱ្យ​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន ចៀសវាង​អំពើ​អបាយមុខ​ផ្សេងៗ​ជំនួយ​មកវិញ​នូវ​សាមគ្គីភាព និង​សុខភាព​រឹងមាំ​ល្អជាដើម​។​ ​លោកជំទាវ​អភិបាលខេត្តបំផុស​ដល់​ប្រធាន​ក្លិប​កីឡាបាល់ទះ ចាំបាច់​បង្កើន​ការ​ពង្រឹង​ចំណេះដឹង​សមត្ថភាព​ ដល់​អ្នក​ដែល​មាន​ចាប់អារម្មណ៍​ចូលរួម​លេង​កីឡា​កាន់​តែ​ច្រើន​ តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ឈាន​ទៅ​ប្រកួតប្រជែង​កម្រិត​ថ្នាក់​ជាតិ ឬ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ​ខាងមុខ​។ ប្រសិនបើ​អ្នក​មិន​ខិតខំ​បង្ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់ អ្នក​នឹង​ទទួល​បរាជ័យ​នៅ​លើ​ទីលាន​ប្រកួត​។​​ប្រធាន​ថ្មី​ក្លិប​កីឡាបាល់ទះ​ខេត្ត​កោះកុងលោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តប្ដេជ្ញា​ចិត្ត​ថា ​នឹង​គៀងគរ​ដល់​សាធារណជន​មក​ចូលរួម​កីឡា​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា និង​បង្កើត​កម្មវិធី​ប្រកួត​បាន​ញឹកញាប់​តាមរយៈ​បង្ហាត់បង្រៀន​ពី​គ្រូ​បង្គោល​បច្ចេកទេស​កីឡា​។​ ​តាម​គម្រោង​ទុកជាមុន ក្រោយ​ការប្រកាស​ដំណើរ​ផ្លូវការ​នូវ​ក្លិប​កីឡាបាល់ទះ​ខេត្ត​រួចរាល់​ហើយ នៅ​ខែ​ធ្នូរដ្ឋបាលខេត្ត​កោះកុង​នឹង​រៀបចំ​ឱ្យមាន​កម្មវិធី​ប្រកួត​ ជម្រើស​កីឡាករ​ល្អៗ​តាម​ក្រុម​នីមួយៗដើម្បី​ចំណាត់ថ្នាក់​ជ័យលាភី ដោយ​បន្ត​ចូលរួម​ប្រកួត​ជម្រើសជាតិ​ផងដែរ​៕អត្ថបទ៖ ឈឹម មករា

កីឡា​កា​រ៉ា​តេ​អញ្ជើញ​អ្នកជំនាញ​អន្ដរជាតិមក​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រៀម​ស៊ី​ហ្គេម​

2022/08/26 06:30:57 pm        91
​​កា​រ៉ា​តេ៖ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជានៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញបានរៀបចំ​សិក្ខាសាលា​ស្ដីពី​វគ្គ​អាជ្ញាកណ្ដាល​-​ចៅក្រម រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយបាន​អញ្ជើញ​អ្នកជំនាញ​អន្ដរជាតិ ២​រូប​មក​បង្រៀន រួមមាន​លោក​ Mansour ​ប្រធាន​អាជ្ញាកណ្តាល​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​គ្រូឧទ្ទេស​ជនជាតិ​ម៉ាឡេស៊ីលោក​ Chen Chee Hong ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ពិភពលោក​, ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​អាស៊ី និង​ជា​អគ្គលេខាធិការសហព័ន្ធ​កីឡា​កា​រ៉ា​តេ​អាស៊ីអាគ្នេយ៍​ផងដែរ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​ជា​អគ្គលេខាធិការសហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជាមានប្រសាសន៍ថា សិក្ខាសាលា​នេះដំណើរការ​ទៅបាន​ក្រោម​ការ​គម្រោង​ថវិកា​ គាំទ្រ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រោម​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក​ឧ​ត្ត​ម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​។ សហព័ន្ធ​រៀបចំ​សិក្ខាសាលា​ស្តីពី​វគ្គ​អាជ្ញាកណ្តាល​-​ចៅក្រមត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ផ្នែក​អាជ្ញាកណ្តាល​ចៅក្រម ដែលជា​មនុស្ស​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​គោល​ការណ៍​លេង​ដោយ​យុត្តិធម៌ បទបញ្ជា​ការប្រកួត និង​របៀបរបប​នៃ​ការវិនិច្ឆ័យ ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​មួយ​ប្រកប​ដោយ​ស្តង់ដារ​អន្ដរជាតិ។​​តាមរយៈ​ការអញ្ជើញ​អ្នកជំនាញ​អន្ដរជាតិ​មក​បង្ហាត់បង្រៀន​ផ្ទាល់​នេះ ទោះបី​មាន​រយៈពេល​ខ្លី​ក្ដី តែ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់​ ទទួល​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស ព្រោះ​ការចែក​រំលែក​ពី​គ្រូ​កម្រិត​អន្តរជាតិ​នេះ មិនមែន​សំខាន់​តែ​ទៅលើ​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​សារៈ​សំខាន់​ដូចគ្នា​សម្រាប់​កីឡាករ​-​កីឡាការិនី ពោលគឺ​ការ​ក្តាប់បាន​នូវ​ចំណេះដឹង​ពី​ច្បាប់ បទបញ្ជា​ការប្រកួត​ច្បាស់លាស់ នឹង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់ក្នុងការ​ប្រើប្រាស់​បច្ចេក​ទេស​។ ប្រសិនបើ​កីឡាករ-កីឡាការិនី​ណា​ម្នាក់​ចេះ​មិន​ច្បាស់​ពី​ក្បួនច្បាប់​បច្ចេកទេស​កីឡា​កា​រ៉ា​តេ មិនដឹង​ពី​របៀបរបប​នៃ​ការដាក់​ពិន្ទុ​ច្បាស់លាស់​ទេ នោះ​អត្ត​ព​លិ​ក​រូបនោះ​មិនអាច​បញ្ចេញ​ជំនាញ​បច្ចេកទេស​ឲ្យ​ទទួលបាន​ពិន្ទុ​ល្អ​បានទេ។​​ជាមួយគ្នា ឯកឧត្តម​អគ្គលេខាធិការ​បាន​សំណូម​ដោយ​ទទូចថា ពេលនេះ​គឺជា​ពេលវេលា​ដ៏​សំខាន់ក្នុងការ​សម្រួច​គោលដៅ ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​មន្ត្រី​ជំនាញ​ទាំងអស់​គប្បី​ឆ្លៀតពេល​ទទួលយក​ចំណេះដឹង ​ពី​ការអភិវឌ្ឍ​បច្ចេកទេស​ថ្មីៗ​របស់​ពិភពលោក ដើម្បី​ចូលរួម​កាត់សេចក្តី​ក្នុងពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះឲ្យ​ទទួលបាន​ជោគជ័យ​។ បទបញ្ជា​ការប្រកួត​ប្រភេទ​កីឡា​កា​រ៉ា​តេ​ត្រូវបាន​គោរព​នៅលើ​ពិភពលោក ដោយមាន​ពុម្ព ស្តង់ដា គំរូ​តែមួយ ហើយ​ភាព​ហ្មត់ចត់​ច្បាស់​របស់​ប្រភេទ​កីឡា​កា​រ៉ា​តេ​នេះហើយ ដែល​ធ្វើ​ឲ្យ​ជំនាញ​កីឡា​មួយ​នេះ​មានដំណើរ​ការអភិវឌ្ឍ​ក្នុង​ពិភពលោក៕​អត្ថបទ៖ លី ឈុន​ឡា

ឯកឧត្តម ហ៊ុន ម៉ា​នី ចូលរួម​ប្រកួត​មិត្តភាព និង​ពិនិត្យ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ មុន​សម្ពោធ​នា​ដើមខែ​ក្រោយ​

2022/08/26 06:13:19 pm        701
​បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ រួមជាមួយ​ឯកឧត្តម វី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺកាលពីថ្ងៃទី​២៥ ខែសីហា​ បាន​អញ្ជើញ​ចូលរួម​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​ចម្រុះ​ជាមួយ​ក្រុម​កីឡាករ នៃ​ក្លិប​ណាហ្គា​វើ​ល​ដ៏នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដើម្បី​ជាការ​តេស្ដ​សាកល្បង ក៏ដូចជា​ពិនិត្យ​វឌ្ឍនភាព​សាងសង់​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនា​ថ្ងៃទី​០៦ ខែកញ្ញា​ខាងមុខ។​ ​លោក អ៊ុង រដ្ឋា អ្នកសម្របសម្រួល​គម្រោង​សាងសង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺបាន​បញ្ជាក់ថា ការប្រកួត​មិត្តភាព​នេះគ្រាន់តែ​បង្កលក្ខណៈ​សប្បាយរីករាយរវាង​ដៃគូ​សំខាន់ៗ ៣ ដែល​ជំរុញ​ឲ្យ​គម្រោង​កីឡដ្ឋាន​នេះ​លេចចេញ​ជា​រូប​រាង ទី​១-​អ្នក​ឧបត្ថម្ភ​ធំគឺ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ទី​២-​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​ទី​៣-​ក្រុមការងារ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលមាន​ឯកឧត្តម​អ្នក​ផ្ដួច​ផ្ដើមគំនិត​សាងសង់​គម្រោង​នេះ​ផ្ទាល់​តែម្ដង។​ ​អ្នកសម្របសម្រួល​គម្រោង​សាងសង់​ដដែល​បន្ដថា មកទល់ពេលនេះកីឡដ្ឋាន​ខេត្តកំពង់ស្ពឺបានសម្រេច​ការសាងសង់​ជាង ៩៥% ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការនា​ថ្ងៃទី​០៦ ខែកញ្ញាក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម និង​សំណង់។ ក្រោម​ចក្ខុវិស័យ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី លោក​បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​វត្តមាន​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ។​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម វី សំណាង បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​លេចចេញ​ជា​រូបរាង​ផ្លូវការ​របស់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែលជា​សមិទ្ធផល​ថ្មី​មួយទៀតបាន​កើតឡើង​ក្រោម​ម្លប់​សន្ដិភាព។ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​អបអរសាទរ​ជាមួយ​សមិទ្ធផល​ថ្មី​នេះ នឹង​រួមគ្នា​ប្រើប្រាស់ និង​ថែរក្សា​ឲ្យ​បានយូរ​អង្វែង ពិសេស​សម្រាប់​បម្រើ​ឲ្យ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អ្នក​ខេត្តកំពង់ស្ពឺ​តែម្ដង។​ ​គួរ​ដឹងថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺបានរៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការកាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​ចំណាយ​ថវិកា​ជាង ៣​លាន​ដុល្លារ។ កីឡដ្ឋាន​នេះប្រើប្រាស់​ស្មៅ​សិប្បនិម្មិត អម​ជាមួយ​ការសាងសង់​អគា​រដ្ឋបាល និង​កន្លែង​អង្គុយ​ទស្សនា ៣,០០០​នាក់ រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ។ កីឡដ្ឋាន​នេះមាន​បង្គោល​ភ្លើង​សម្រាប់​បម្រើការ​ប្រកួត​ពេលយប់ ហើយ​បើ​គ្មាន​ការប្រែប្រួល​ទេនោះ ក្រោយ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កីឡដ្ឋាន​ដែល​នឹង​ក្លាយជា​មូលដ្ឋាន​របស់​ក្លិប​ណាហ្គា​វើ​ល​ដ៏​នេះ នឹង​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ផ្លូវការ​ដំបូងជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នា​ដើមខែ​តុលា​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​អេ​ស្ប៉ា​ញ Marc Soler ឈ្នះ​ដំណាក់កាល​ទី៥ ប្រណាំង​កង់ Vuelta a Espana តែ​អ្នក​នាំមុខ​រួម​ប្តូរ​មុខ​

2022/08/25 09:58:10 pm        67
​ប្រណាំង​កង់៖ ​កីឡាករ​​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Marc Soler បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី​៥ ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana តែ​អ្នក​នាំមុខ​ក្នុង​តារាង​រួម​មិនមែន Primoz Roglic ទៀតឡើយ​។ ​​ដំណាក់កាល​ទី៥ ថ្ងៃ​ពុធ​ម្សិលមិញ​ដែលមាន​ចំងាយ​ផ្លូវ ១៨៧គីឡូម៉ែត្រ​បញ្ចប់​នៅ​ទីក្រុង Bilbao កីឡាករ​របស់​ក្រុម UAE Team Emirate, Marc Soler បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ១៥នាទី ២៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Daryl Impey យឺត​ជាង ៤វិនាទី និង​លេខ៣ កីឡាករ​អង់គ្លេស Fred Wright របស់​ក្រុម Bahrain Victorious​។​ ​​ជាមួយគ្នា​នោះដែរ អ្នក​នាំមុខគេ​មុន​ការប្រកួត​ដំណាក់កាល​ទី៥ នេះ Primoz Roglic បាន​ធ្លាក់​មកឈរ​លេខ៥ វិញ​នៅក្នុង​តារាង​រួម ខណៈ​អ្នក​នាំមុខ​រួម​គឺ​កីឡាករ​បារាំង Rudy Molard ដែល​បាន​លេខ៤ នៅ​ដំណាក់កាល​ទី៥ នេះ​។​​កីឡាករ​របស់​ក្រុម Groupama-FDJ, Rudy Molard នាំមុខគេ​ក្នុង​តារាង​រួម​ដោយមាន​វេលា​ចំណេញ ២វិនាទី​ពីលើ​អ្នក​លេខ២ Fred Wright និង​លេខ៣ កីឡាករ​អាល្លឺម៉ង់ Nikias Arndt យឺត​ជាង ៩វិនាទី​។ ​​សំរាប់​ដំណាក់កាល​ទី៦ ថ្ងៃ​ព្រហស្បតិ៍​នេះ​ការប្រកួត​មាន​ចំងាយ​ផ្លូវ ១៨០គីឡូម៉ែត្រ​ប្រណាំង​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ឡើង និង​ចុះ​ភ្នំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Manchester United, Eric Bailly ផ្លាស់​ទៅកាន់ Marseille ក្នុង​លក្ខខណ្ឌ​ខ្ចី​

2022/08/25 09:33:25 pm        55
​បាល់ទាត់​៖ ​ក្លិប​បារាំង Olympique Marseille បាន​នាំយក​ខ្សែការពារ​កូ​ឌី​វ័រ Eric Bailly ពី​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​​Marseille នឹង​ទទួលបន្ទុក​លើ​ថ្លៃ​ពលកម្ម​ទាំងស្រុង​លើ​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​។ ​​ក្នុង​កិច្ចសន្យា​នោះដែរក៏បាន​ចងក្រង​ពី​លទ្ធភាព​ទិញ​ផ្តាច់​ផងដែរ ក្នុងករណី​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​បារាំង Ligue 1 បាន​ច្រើន និង​ប្រសិនបើ Marseille មាន​កៅអី UEFA Champions League រដូវ​កាល​ក្រោយ​។ ​​រំលឹកថា Eric Bailly បានមក​កាន់ Manchester United កាលពី​ឆ្នាំ២០១៦ ផ្ទេរ​ពី Villarreal ក្នុងតម្លៃ ៣០លាន​ផោន​តែ​អាច​រក្សា​តំណែង​ជម្រើស​ដំបូង​បាន​នៅ Old Trafford​។​ ​​ជាមួយគ្នា​នោះដែរ Bailly ក៏មាន​របួស​រំខាន​អាជីព​របស់ខ្លួន​ដែរ ដែល​ធ្វើ​ឱ្យគេ​បង្ហាញខ្លួន​បាន​ត្រឹម ៤៥លើក​ប៉ុណ្ណោះ​នៅ Premier League ក្នុង​រយៈពេល ៥រដូវ​កាល​។ ​​ការមកដល់​របស់ Raphael Varane រដូវ​កាល​មុន និង Lisandro Martinez ពី Ajax ថ្មីៗ​នេះ​ជា​មូលហេតុ​ដែល Eric Bailly ត្រូវ​រក​ទ្រនំ​ថ្មី​ដើម្បី​ឱកាស​លេង​បាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចាប់ឆ្នោត​ពាន Carabao Cup ជុំ​ទី៣ Manchester City ជួប Chelsea

2022/08/25 07:29:46 pm        172
​បាល់ទាត់៖ ​ក្រុម​ជើងឯក English Premier League, Manchester City នឹង​ជួប​ជាមួយ​ក្រុម​ជើងឯក​រង​រដូវ​កាល​មុន​នៃ​ពាន Carabao Cup តោ​ខៀវ Chelsea នៅ​ជុំ​ទី៣ រដូវ​កាល​នេះ​នៅ​កីឡដ្ឋាន Etihad​។​ ​​នេះ​ជាការ​ប្រកួត​មួយគូ​ក្នុងចំណោម ៧គូ​ដែលជា​ជំនួប​រវាង​ក្រុម​នៅ​ក្របខណ្ឌ English Premier League ជួបគ្នា​នៅ​ជុំ​ទី៣ ពាន​លំដាប់​ទី៣ នៅ​អង់គ្លេស​មួយ​នេះ​បូករួម​ទាំង Manchester United ទទួល Aston Villa និង Nottingham Forest ទទួល Spurs ជាដើម​។ ​​ក្រុម​ការពារ​តំណែង​ជើងឯក Liverpool នឹងត្រូវ​ជួប​ជាមួយ​ក្រុម​មកពី​លី​គ​ទី៣ Derby County ខណៈ​ក្រុម​មកពី​លី​គ​ទី៤ Newport County ទៅ​ទឹកដី Leicester City និង Gillingham ទៅ​ទឹកដី Brentford​។ ​​​ក្រុម​ដែល​កំពុង​នាំមុខគេ​នៅ Premier League រដូវ​កាល​នេះ​កាំភ្លើង​ធំ Arsenal ត្រូវ​ទទួល Brighton ខណៈ Wolverhampton ជួប Leeds Newcastle ជួប Crystal Palace និង Bournemouth ជួប Everton​។ ​​ការប្រកួត​ជុំ​ទី៣ Carabao Cup នឹងធ្វើ​ឡើង​ពី​ថ្ងៃទី៨ ដល់ទី១០ ខែវិច្ឆិកា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM