UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

Newcastle ឈានដល់​កិច្ចព្រមព្រៀង​ទិញ​កីឡាករ​ថ្លៃ​បំផុត​បំបែក​កំណត់ត្រា​ក្លិប​

2022/08/25 06:54:21 pm        68
​បាល់ទាត់៖ ​ក្លិប​សារិកា​ព្រៃ Newcastle United ត្រូវបាន​គេ​ដឹងថា ​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប​ក្នុង​ការទិញចូល​កីឡាករ​ខ្សែប្រយុទ្ធ Alexander Isak ពី​ក្លិប​អេ​ស្ប៉ា​ញ Real Sociedad​។ ​​តម្លៃ​នៃ​កិច្ចព្រមព្រៀង​នោះ​ប្រមាណ​ជា ៥៨លាន​ផោន​ដើម្បី​យក​ខ្សែប្រយុទ្ធ​ស៊ុយអែត​រូបនេះ​មកកាន់​កីឡដ្ឋាន St. James Park​។​ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ៤៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២២ប្រកួត​ឱ្យ Real Sociedad និង​ស៊ុត​បាន ៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ស៊ុត​អែ​ត ៣៧លើក​។ ​​Isak គឺជា​អ្នក​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ក្នុង​បរាជ័យ​របស់ Real Sociedad ១-៤ ក្រោម​ស្នាដៃ​ក្រុម​ភ្ញៀវ Barcelona ចុង​សប្តាហ៍​កន្លងទៅ​។ ​​ប្រសិនបើ​ការផ្ទេរ​បានសំរេច​មែន​តម្លៃ ៥៨លាន​ផោន​នេះ​នឹង​បំបែក​កំណត់ត្រា​ចាស់​របស់​ក្លិប​ដែល​ធ្លាប់​ទិញ Joelinton ពី Hoffenheim តម្លៃ ៤០លាន​ផោន​កាលពី​ឆ្នាំ២០១៩ និង ៤២លាន​ផោន​ទិញ Bruno Guimaraes ពី Lyon កាលពី​ខែមករា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

West Ham ដាក់​សំណើ ៣៣.៧៥​លាន​ផោន​ទិញ Lucas Paqueta ពី Lyon

2022/08/25 06:27:30 pm        85
​បាល់ទាត់៖ ​ក្លិប​ញញួរ​ធំ West Ham បានសំរេច​ដាក់សំណើ​ទៅកាន់​ក្លិប​បារាំង Olympique Lyon ក្នុង​ការនាំយក​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកចាត់ការ David Moyes​។ ​​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះត្រូវបាន​គេ​ដឹងថា ​បានដាក់​សំណើ ៣៣.៧៥លាន​ផោន​ដើម្បី​នាំយកកីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​។ ​​Lucas Paqueta បាន​ស៊ុត​បញ្ចូល​ទី ៩គ្រាប់​បញ្ជូន ៦ ក្នុងការ​បង្ហាញខ្លួន ៣៥ប្រកួត​នៅ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល​មុន​។ ​​លោក David Moyes បានបញ្ជាក់​ពី​ការចាប់អារម្មណ៍​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ តាមរយៈ​ស្ថិតិ​កន្លងមកដែល​ក្រុមការងារ​បាន​អង្កេត​។ Lucas Paqueta ដែល​ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នោះគឺជា​សមាជិក​របស់ Lyon នៅពេល​ជួប West Ham រដូវ​កាល​មុន​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Europa League ដែល West Ham យកឈ្នះ​ទាំងពីរ​ជើង ៤-១​។​សរុប​ស្ថិតិ​ជាមួយ Lyon, Lucas Paqueta បង្ហាញខ្លួន​សរុប ៨០ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់​បញ្ជូន ១៤ តាំងពី​ផ្លាស់​ពី AC Milan ២ឆ្នាំមុន​។ West Ham ថ្មីៗ​នេះ​ទើបតែ​ទិញ​បាន​ខ្សែការពារ​ប្រេ​ស៊ី​ល Emerson Palmieri ផងដែរ​ពី Chelsea​។ ​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ក្រុម​ញញួរ​ធំ West Ham មិនទាន់​រកបាន​ពិន្ទុ​នៅឡើយ​ក្រោយ​ចាប់ផ្តើមបាន ៣ប្រកួត​ចាញ់​ទាំង ៣ ថែមទាំង​រក​គ្រាប់​បាល់​មិនបាន​ទៀតផង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

ក្លិប​ស្កុ​ត​ឡេ​ន Rangers វិល​ទៅកាន់​ក្រប​ខណ្ឌ UCL លើកដំបូង​ក្នុង​រយៈពេល ១២​ឆ្នាំ​

2022/08/25 06:06:24 pm        242
​បាល់ទាត់៖ ​ក្លិប​របស់​ស្កុ​ត​ឡេ​ន Glasgow Rangers នឹង​ត្រលប់​ទៅកាន់​ក្របខណ្ឌ UEFA Champions League ជា​លើកដំបូង​ក្នុង​រយៈពេល ១២​ឆ្នាំបន្ទាប់ពី​យកឈ្នះ PSV Eindhoven នៅ​វគ្គ Play-Off ១-០ យប់មិញ​។ ​​កីឡាករ Antonio Colak ជា​អ្នក​រកបាន​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ Rangers ជា​លើកដំបូង ពោលគឺ​បង្ហាញខ្លួន​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ២០១០​។ ​​ឆ្នាំ២០១២ Rangers ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុបានចាប់ផ្តើម​សារជាថ្មី​ដោយ​លេង​ពី​ក្របខណ្ឌ​ទី៤ ស្កុ​ត​ឡេ​នទំរាំ​ឈរជើង​រឹងមាំ​ឡើងវិញ​នៅ​ក្របខណ្ឌ​កំពូល​។ ​​ចំណែកឯ​គូប្រជែង Glasgow Celtics ក៏មាន​កៅអី​ស្វ័យប្រវត្តិ​ដែរ​នៅ​វគ្គ​វិលជុំ​ក្នុង​ពូ​ល ដែល​មានន័យថា​ក្លិប​ស្កុ​ត​ឡេ​ន​ទាំងពីរ Rangers និង Celtic មានមុខ​នៅ UCL រួមគ្នា​លើកដំបូង​តាំងពី​ឆ្នាំ២០០៨​។ ​​ក្រៅពី Rangers ក្លិប​ដា​ណឺ​ម៉ាក FC Copenhagen ក៏​ទទួលបាន​កៅអី​ដែរ​ក្រោយ​យកឈ្នះ​ក្លិប​ទួ​ក​គី Trabzonspor សរុប​ទាំងពីរ​ជើង ២-១ និង​ក្លិប​ក្រូ​អាស៊ី Dinamo Zagreb យកឈ្នះ Bodo/Glimt របស់​ន័​រវេ​ស​សរុប​ទាំងពីរ​ជើង ៤-២​។ ​​ការចាប់​ឆ្នោត​បែង​ចែង​ពូ​ល​ក្របខណ្ឌ UEFA Champions League នឹង​ធ្វើឡើង​ថ្ងៃនេះ​នៅ​ទីក្រុង Istanbul ប្រទេស​ទួ​ក​គី​វេលា​ម៉ោង ១៧ល្ងាច​ត្រូវ​នឹង​ម៉ោង ១០យប់​នៅ​កម្ពុជា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម្ចាស់​មេដាយមាស ៣​សម័យ ប៉ាល់ ឆរ​ស្ម៊ី គ្រោង​ចូលនិវត្តន៍ក្រោយ​ស៊ី​ហ្គេមឆ្នាំ២០២៣

2022/08/25 05:46:01 pm        129
វ៉ូ​វី​ណា​ម៖ កីឡាការិនី​ឆ្នើម ប៉ាល់ ឆរ​ស្ម៊ី គ្រោង​ចូលនិវត្តន៍​ពី​អាជីព​កីឡា ក្រោយ​ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។ ការ​បង្ហើប​នេះ​ដោយ​ផ្អែកលើ​ហេតុផល​សំខាន់​មួយៗ ពិសេស​វ័យ​កាន់តែ​ជ្រេ ដ្បិត​លោកស្រី​បាន​ចំណាយ​ពេល​ក្នុង​វិស័យ​កីឡា​ជាង ២៦​ឆ្នាំ​មក​ហើយ។ ​​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម ៣​សម័យ​រូប​នេះ​បាន​បញ្ជាក់ថា ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣ មុន​ខ្លួន​ចូលនិវត្តន៍។​ ​គួរ​ដឹងថា ប៉ាល់ ឆរ​ស្ម៊ី បាន​ប្រកប​អាជីព​កីឡា​ដំបូងកាលពី​ឆ្នាំ​១៩៩៦ ជាមួយ​កីឡា​យូ​ដូ តែ ១​ឆ្នាំ​ក្រោយមក​លោកស្រី​បាន​ប្ដូរ​មកលេង​កីឡា​តេ​ក្វាន់​ដូ​ ITF ​វិញរហូតដល់​ឆ្នាំ​២០០៨ ទើប ឆរ​ស្ម៊ី សម្រាក​មួយរយៈ​ពេល​ធំដោយសារ​បញ្ហា​សុខភាព មុន​ត្រឡប់មក​ប្រកប​អាជីព​កីឡា​ជាថ្មីនៅ​ឆ្នាំ​២០១១ ជាមួយ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​មរហូតមកទល់​បច្ចុប្បន្ន។​​ក្នុង​អាជីព​កីឡា​នេះដែរកីឡាការិនី​វ័យ ៣៦​ឆ្នាំ​រូបនេះធ្លាប់បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ជាតិ​-​អន្ដរជាតិ​ជាច្រើន និង​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ​ស្ទើរ​រាប់​ភ្លេច ពិសេស​មេដាយមាសទាំង​ថ្នាក់​តំបន់ ទ្វីប និង​ពិភពលោកគឺ​ដណ្ដើមបាន​សរុប​ ២២​គ្រឿងក្នុងនោះ​មាន​មេដាយមាស​ស៊ី​ហ្គេម ៣​គ្រឿងដែល​ដណ្ដើមបាន​កាលពី​ឆ្នាំ​២០១១ នៅ​ឥណ្ឌូនេស៊ី, ឆ្នាំ២០១៣ នៅ​មី​យ៉ាន់​ម៉ា និង​ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ីមក​ចែករំលែក​បទពិសោធន៍​ផ្ទាល់​ដល់​មន្ដ្រី​បច្ចេកទេស​កម្ពុជា

2022/08/25 05:25:20 pm        241
​ទ្រី​យ៉ា​ត្លុង​៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជាក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាលខេត្ត​កែប ដែល​គាំ​ទ្រដោយ​ក្រសួង​អប់រំ យុវជន និង​កីឡាបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​កីឡា​ទ្រី​យ៉ា​ត្លុង ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ នៅ​ខេត្ត​កែប ខណៈ​វគ្គ​នេះបាន​ចូលរួម​បង្ហាត់បង្រៀន និង​ចែករំលែក​បទពិសោធន៍​ដោយផ្ទាល់​ពី​លោក​ Vijitr Sittinawin ​ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ី។​​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា អនុប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជាបាន​បញ្ជាក់ថា វគ្គ​នេះមាន​សិក្ខាកាម​ចំនួន ៣០នាក់​ចូលរួមដែលជា​មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិដើម្បី​សិក្សា​ស្វែងយល់ និង​បង្កើន​សមត្ថភាព​បន្ថែមដោយ​ផ្ដោត​សំខាន់​លើ​ការសិក្សា​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់ ដើម្បី​ត្រៀមខ្លួន​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣។​ ​លោកជំទាវ​បន្ដថា ពាក់ព័ន្ធ​នឹង​ទ្រឹស្ដីគឺ​សិក្សា​ពី​ Technical Handbook 2023 ​និង​ Technical Committee ​ខណៈ​ការអនុវត្តគឺជា​ការអនុវត្ត​ជាក់ស្តែង​លើ​ឆ្នេរសមុទ្រ​ស្រី​សរ​។លោកជំទាវ​បានចាត់ទុក​វគ្គ​បណ្ដុះបណ្ដាល​នេះពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​អត្ត​ព​លិ​ក និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​យល់ច្បាស់​ពី​ច្បាប់​ប្រកួត​អន្តរជាតិ ឬ​ស៊ី​ហ្គេម ជៀសវាង​ការយល់​ខុស ឬ​មិន​បានដឹង​ពី​ច្បាប់​ប្រកួត ការរៀបចំ​ប្រកួត ពោលគឺ​ក្នុងនាម​ម្ចាស់ផ្ទះត្រូវ​ស្វែងយល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ៕​អត្ថបទ៖ លី ឈុន​ឡា

អ្នកការពារ​ជើងឯក Primoz Roglic ឈ្នះ​ដំណាក់កាល​ទី​៤ ប្រណាំង​កង់ Vuelta a Espana

2022/08/24 10:01:56 pm        115
​ប្រណាំង​កង់៖ ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Primoz Roglic បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៤ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Vuelta a Espana នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ឡើងមក​នាំមុខគេ​ផងដែរ​ក្នុង​តារាង​រួម​។ ​​ដំណាក់កាល​ទី៤ ដែលមាន​ចំងាយ​ផ្លូវ ១៥៣.៥គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម Jumbo-Visma រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល ៣ម៉ោង ៣១នាទី ៥វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​ដា​ណឺ​ម៉ាក Mads Pedersen និង​កីឡាករ​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Enric Mas ក្នុង​ថេរវេលា​ដូចគ្នា​។ ​​ជ័យជំនះ​របស់ Primoz Roglic ក៏បាន​ធ្វើ​ឱ្យគេ​ឡើងមក​ឈរលើ​គេ​ផងដែរ​ក្នុង​តារាង​វេលា​រួម ​ដោយមាន​វេលា​ចំណេញ ១៣វិនាទី​ពីលើ​អ្នក​លេខ២ កីឡាករ​អាមេរិក Sepp Kuss ដែលជា​មិត្ត​រួម​ក្រុម Jumbo-Visma និង​លេខ៣ កីឡាករ​អង់គ្លេស Ethan Hayter របស់​ក្រុម Ineos Grenadiers យឺត​ជាង ២៦វិនាទី​។ ​ដោយឡែក​សំរាប់​ដំណាក់កាល​ទី៥ ថ្ងៃ​ពុធ​នេះ​មាន​ចំងាយ​ផ្លូវ ១៨៧គីឡូម៉ែត្រ​បញ្ចប់​នៅ​ទីក្រុង Bilbao៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លី​គ​បាល់ទាត់​កំពូល​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ ទោះ​សង្គ្រាម​មិនទាន់​បញ្ចប់​

2022/08/24 09:40:10 pm        95
បាល់ទាត់៖ ​ទោះបី​សង្គ្រាម​មិនទាន់​បញ្ចប់​ក៏ដោយ អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​រដូវ​កាល​ថ្មី Ukraine Premier League ឆ្នាំ២០២២ របស់ខ្លួន ប៉ុន្តែ​អ្នកគាំទ្រ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ឡើយ​។ ​ការប្រកួត​បើកឆាក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទីក្រុង Kyiv មានការ​ប្រកួត​រវាង​ក្រុម​២ មកពី​ភាគ​ខាងកើត​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​គឺ Shakhtar Donetsk និង Metalist 1925 នៅក្នុង​កីឡដ្ឋាន​បិទទ្វា​ដែលមាន​ចំនុះ​កៅអី​ទស្សនា 65,000កៅអីដែល​ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល 0-0​។​ ​អ៊ុយ​ក្រែ​ន​នៅតែ​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក ហើយ​ការជួបជុំ​ជា​សាធារណៈ​ដ៏​ធំ​ត្រូវបាន​ហាមឃាត់​ក្នុង​រដ្ឋធានី​ មុន​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​ការភ័យខ្លាច​នៃ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​រុស្ស៊ី​ដែល​អាច​កើតមាន​។​​មន្ត្រីនគរបាល​មាន​សមត្ថកិច្ច​បាន​ឈរ​យាម​នៅ​គ្រប់​ច្រក​នៃ​កីឡដ្ឋាន បន្ទាប់ពី​កីឡដ្ឋាន​ត្រូវបាន​បិទ​កាលពី​ប្រាំ​មួយខែ​មុន ប៉ុន្តែ​គ្មាន​អ្នកគាំទ្រ​ណា​បង្ហាញខ្លួន​នៅក្បែរ​កីឡដ្ឋាន​ឡើយ​។​ ​កីឡាករ​មកពី​ក្រុម​ទាំង២ ​ដែលមាន​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ពណ៌​ខៀវ និង​លឿង​នៅលើ​ស្មា​របស់​ពួកគេបាន​រក្សា​ភាព​ស្ងាត់​មួយ​នាទី ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​សង្គ្រាម ខណៈ​ឈ្មោះ​អ្នក​បាត់​បង់ជីវិត​ត្រូវបាន​បង្ហាញ​នៅលើ​អេក្រង់​យក្ស​ក្នុង​កីឡដ្ឋាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពិធីប្រគល់ទទួលឈុតខោអាវកីឡា ៥ពាន់ឈុត ជូនឯកឧត្តម ហ៊ុន ម៉ានី

2022/08/24 09:35:56 pm        342
ភ្នំពេញ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ឹង មករា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ខាង ឡេង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា (CDC ) បាននាំ​យក​ឈុតខោអាវកីឡា ចំនួន ៥,០០០ឈុត ជូនដល់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។ការប្រគល់ជូនឈុតខោអាវកីឡានេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើក​ស្ទួយ​វិស័យកីឡានៅកម្ពុជា ពិសេសការពង្រឹង និងពង្រីកវិស័យកីឡា ក្នុងស្រទាប់យុវជន ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ៕

Benfica, Viktoria Plzen និង Maccabi Haifa កក់​កៅអី​វគ្គ​វិលជុំ​ក្នុង​ពូ​ល UEFA Champions League

2022/08/24 07:21:09 pm        140
​​បាល់ទាត់​៖ ​ក្លិប​បាល់ទាត់​ចំនួន ៣ បាន​ឆ្លង​ផុត​វគ្គ​ជំ​រុះ​ឆ្លង​ចូល​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ក្របខណ្ឌ UEFA Champions League ហើយ​ក្រោយ​ការប្រកួត​ជំ​រុះ​ជុំ​ចុងក្រោយ​យប់មិញ​។ ​​ក្លិប​ព័រទុយហ្កាល់ Benfica មិន​លំបាក​ឡើយ​ក្រោយ​ឈ្នះ​ក្លិប​អ៊ុយ​ក្រែ​ន Dynamo Kyiv ជើង​ទី​ពីរ​នេះ ៣-០ នៅ​ទីក្រុង Lisbon បន្ទាប់ពី​ឈ្នះ​ជើង​ទី១ នៅ​ទឹកដី​ប៉ូឡូញ ២-០ សរុប​ទាំងពីរ​ជើង ៥-០​។ ​​អតីត​ខ្សែការពារ Manchester City, Nicolas Otamendi, David Neres និង Rafa Silva សុទ្ធតែ​រក​គ្រាប់​បាល់​យប់មិញ​ធ្វើឱ្យ Benfica មានមុខ​នៅ UEFA Champions League លើក​ទី១២ ក្នុង​រយៈពេល ១៣រដូវ​កាល​ចុងក្រោយ​។ ​​ចំណែកឯ​ពីរ​ក្រុម​ផ្សេងទៀត​រួមមាន​ក្លិប​អ៊ីស្រាអែល Maccabi Haifa ស្មើ​នៅ​ទឹកដី Red Star Belgrade ២-២ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Red Star នៅ​ចុង​ម៉ោង​ធ្វើឱ្យ Maccabi Haifa ឈ្នះ​សរុប​ទាំងពីរ​ជើង​ប្រផិតប្រផើយ ៥-៤ ឡើង​ចូល​វគ្គ​វិលជុំ​ក្នុង​ពូ​ល UCL ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០០៩​។​​គូ​ចុង​ក្រោយនេះ​គឺ​ក្លិប​ឆេ​ក Viktoria Plzen បាន​យកឈ្នះ​ក្លិប​អា​ស៊ែ​បៃ​សង់ Qarabag ២-១ ជើង​ទី២ និង​សរុប​ទាំងពីរ​ជើង ៤-២​។ ​​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នឹង​រកឃើញ​ ៣​ក្រុម​ចុងក្រោយ​ទៀត​យប់​នេះ​ដោយ​រួមមាន Rangers ទទួល PSV បន្ទាប់ពី​ជើង​ទី១ នៅ​ហូ​ឡង់​ស្មើគ្នា ២-២ ក្លិប​ន័​រវេ​ស Bodo/Glimt ទទួល Dinamo Zagreb បន្ទាប់ពី​ជើង​ទី១ នៅ​ទឹកដី​ក្រូ​អាស៊ី Bodo Glimt យកឈ្នះ ១-០ និងក្លិប​ដា​ណឺ​ម៉ាក Copenhagen ទទួល Tabzonspor បន្ទាប់ពី​ជើង​ទី១ នៅ​ទឹកដី​ទួ​ក​គី Copenhagen យកឈ្នះ ២-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nottingham Forest គ្រោង​ទិញ​កីឡា​ករ​ទី​១៧ លើក​នេះ​ជា​ខ្សែប្រយុទ្ធ​កូរ៉េ​

2022/08/24 06:53:30 pm        84
​​បាល់ទាត់​៖ ​ក្លិប​ឡើង​ថ្មី Nottingham Forest នៅ​មិនទាន់​បិទ​បញ្ចប់​ខ្ទង់ចំណាយ​របស់ខ្លួន​ក្នុង​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ឡើយ ខណៈដែល​កំពូល​អ្នកសារព័ត៌មាន​កីឡា​អ៊ីតាលី Fabrizio Romano បញ្ជាក់​ថា​ ខ្សែប្រយុទ្ធ​កូរ៉េ Hwang Ui-Jo នឹង​ក្លាយជា​កីឡាករ​របស់ Forest ឆាប់ៗ​។ ​​Nottingham Forest បានដាក់​សំណើ ៥លាន​ផោន​ដើម្បី​នាំយក​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ពី​ក្លិប​បារាំង Girondins de Bordeaux ដែល​ធ្លាក់​ទៅ​ក្របខណ្ឌ​ទី២ បារាំង​រដូវ​កាល​មុន​។ ​ប្រសិនបើ​ការចរចា​បានសំរេច Hwang Ui-Jo ក៏​មិន​មក Forest ភ្លាមៗ​ដែរ ដោយ​ក្លិប​គ្រោង​បញ្ចេញ​ឱ្យ​ក្លិប​ក្រិ​ក Olympikos ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​Ui-Jo បាន​ស៊ុត​បញ្ចូល​ទី ១១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣២លើក​ឱ្យ Bordeaux នៅ​ក្របខណ្ឌ​កំពូល​បារាំង Ligue 1 រដូវ​កាល​មុន​។ ​មុននេះ​ដែរ West Ham ក៏បាន​ទាក់​ទង់ និង​មាន​កិច្ច​សម្ភាសន៍​ជាមួយ​ជាមួយ Hwang Ui-Jo ដែរ​តែ​ការចរចា​មិនបាន​សំរេច​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM