UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

ស្រួ​ង ភា​វី ប្ដេជ្ញា​ខំប្រឹង​ហាត់​កាន់តែខ្លាំងដើម្បី​ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/08/23 05:05:42 pm        235
​ស្នូកឃ័រ​៖ កីឡាការិនី​ជម្រើសជាតិ​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា ស្រួ​ង ភា​វី ដែលជា​ជើង​ខ្លាំង​លំដាប់​អន្ដរជាតិ​លើ​វិញ្ញាសា​ប៊ីយ៉ា​កា​រ៉ុ​ម បាន​សម្ដែង​នូវ​សេចក្ដីរំភើប​រីករាយ​ជាខ្លាំង ក្រោយ​វិញ្ញាសា​ខ្លួន​កំពុង​ប្រកប​អាជីពត្រូវបាន​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ លោកស្រី​បាន​ប្ដេជ្ញា​ពង្រឹង​ការហ្វឹកហាត់​កាន់តែខ្លាំង ដើម្បី​ត្រៀម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​ភា​វី បាន​បញ្ជាក់ថា ពីមុន​វិញ្ញាសា​កា​រ៉ុ​មគឺមាន​ភាពស្រពេចស្រពិល​សម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជា តែ​ពេលនេះច្បាស់ការ​ហើយ បន្ទាប់ពី​លោកស្រី​ទទួលបាន​ដំណឹង​ពី​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​ថា វិញ្ញាសា​នេះត្រូវបាន​ដាក់បញ្ចូល​ផ្លូវការ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ធ្វើ​ឲ្យ​លោកស្រី​រំភើប និង​សប្បាយរីករាយ​ជា​ពន់ពេក ដែលជា​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ​លើទឹក​ដី​កំណើត​របស់ខ្លួន​លើកដំបូង។​ ​កីឡាការិនី​មាន​ដើមកំណើត​ពី​ខេត្ដ​ត្បូងឃ្មុំ និង​បាន​សាង​ភាពល្បីល្បាញ​លើ​ទឹកដី​កូរ៉េ តាម​វិញ្ញាសា​អាជីព​កីឡា​ប៊ីយ៉ា​កា​រ៉ុ​ម​រូបនេះបន្ដថា ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ លោកស្រី​បាន​ត្រៀមខ្លួន​ជាស្រេចដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ ហើយ​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ធ្វើយ៉ាងណា ដណ្ដើម​ជ័យជម្នះ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ខាន​តែ​បាន ដ្បិត​ស៊ី​ហ្គេមឆ្នាំ​២០២៣ គឺជា​ព្រឹត្តិការណ៍ និង​ជា​កិត្តិយស​ដ៏​ធំធេង​របស់​ជាតិ។​​ជុំវិញ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នេះ លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាបាន​ឲ្យ​ដឹងថា សហព័ន្ធ​បាន​ត្រៀម ១០​វិញ្ញាសាសម្រាប់​ការប្រកួត ក្នុងនោះ​មាន​ផ្នែក​បុរស ៦​វិញ្ញាសា និង​នារី ៤​វិញ្ញាសា។ សម្រាប់​កីឡាការិនី ស្រួ​ង ភា​រី នឹងចូលរួម​ប្រកួត​លើ ២​វិញ្ញាសារួមមាន​វិញ្ញាសា​ប៊ីយ៉ា​កា​រ៉ុ​ម ១​បាំង (1 Cushion) ​និង ៣​បាំង (3 Cushion) ​ដោយ​លោក​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា លោកស្រី​នឹង​អាច​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ ដោយ​ផ្អែកលើ​សមត្ថភាព បច្ចេកទេស និង​បទពិសោធន៍​ជាង ១​ទសវត្ស​រ៍កន្លងមក៕​អត្ថបទ៖ លី ឈុន​ឡា

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ២​រូប​នឹង​ចេញទៅ​ប្រកួត​អន្ដរជាតិ​នៅ​សិង្ហ​បុរី​នា​ខែក្រោយ​

2022/08/23 04:46:26 pm        114
​ប្រដាល់​សកល​៖ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជាត្រៀម​បញ្ជូន​កីឡាករ ២​រូបរួមមាន​កីឡាករ សៅ រង្សី និង​កីឡាករ ហ៊ុន គឹម​ហ៊ាង ចេញទៅ​ប្រកួត​អន្ដរជាតិនៃ​ព្រឹត្តិការណ៍​ Syed Kadir Boxing Championship 2022 ​នៅ​ប្រទេស​សិង្ហបុរីចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែកញ្ញា​ខាងមុខ។​ ​អ្នក​ទាំងពីរសុទ្ធតែជា​សមាជិក​ក្រុមកីឡា​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ហើយក៏​ជា​ម្ចាស់​មេដាយ​សំរឹទ្ធនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ខែឧសភា​កន្លងទៅ​ផងដែរលើ ២​ប្រភេទ​ទម្ងន់​ផ្សេងគ្នាគឺ​កីឡាករ សៅ រង្សី ទម្ងន់ ៥៤​គីឡូក្រាម និង​កីឡាករ ហ៊ុន គឹម​ហ៊ាង ទម្ងន់ ៧១​គីឡូក្រាម។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ ការបញ្ជូន​កីឡាករ​ជម្រើសជាតិ​ទាំង ២​រូប​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិនៅ​សិង្ហ​បុរី​នេះ គឺ​ដើម្បី​ពង្រឹង​បទពិសោធន៍​ប្រកួត​លក្ខណៈ​អន្ដរជាតិ និង​បច្ចេកទេស​បន្ថែមដល់​កីឡាករ​កម្ពុជាដែល​កំពុង​យកចិត្តទុកដាក់​ហ្វឹកហាត់ ពិសេស​ក្រោយ​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ថ្មី ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ក្រៅពី​ការប្រកួត​លក្ខណៈ​អន្ដរជាតិ​នេះ សហព័ន្ធ​ក៏​គ្រោង​នឹង​បញ្ជូន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ចូលរួម​ប្រកួត​ជ្រើស​រើស​ជើងឯក​អាស៊ីនៅ​ប្រទេស​ហ្ស៊​កដា​នីនា​ខែតុលា​ខាងមុខ​ផងដែរ៕អត្ថបទ៖ លី ឈុន​ឡា

Francesco Bagnaia ឈ្នះ​ការប្រណាំង​ម៉ូតូ GP នៅ​អូទ្រីស​ជា​ជ័យជំនះ​លើក​ទី៣ រដូវ​កាល​នេះ​

2022/08/22 10:22:22 pm        62
​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​អ៊ីតាលី Francesco Bagnaia បាន​ប្រជែង​ឈ្នះ​ការប្រណាំង​ម៉ូតូ GP នៅ​ប្រទេស​អូទ្រីស​ដែលជា​ជ័យជំនះ​ទី៣ ក្នុង​រដូវ​កាល​។ ​កីឡាករ​របស់​ក្រុម Ducati រូបនេះ​បាន​នាំមុខ​ការប្រកួត​តាំងពី​ពេលចេញ​ដំណើរ បន្ទាប់ពី​ចេញ​ដំបូង​នៅ​លេខ២ ហើយ​បាន​វ៉ា​ជែង​អ្នក​នាំមុខ Enea Bastianini តាំងពី​ពេល​ដំបូង​។ ​​Francesco Bagnaia បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​នៅ​ចំពោះមុខ​កីឡាករ​របស់​ក្រុម Yamaha, Fabio Quartararo និង​លេខ៣ កីឡាករ​របស់​ក្រុម Ducati មួយរូប​ទៀត Jack Miller​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Bagnaia បាន​ក្លាយជា​កីឡាករ​អ៊ីតាលី​ទី​២ ប៉ុណ្ណោះ​ដែល​ឈ្នះ​ការប្រកួត ៣ទីលាន​ជាប់​គ្នា​បន្ទាប់ពី Valentino Rossi​។​ ​យ៉ាងណាក្តី​អ្នក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក ​នៅតែ​ជា​កីឡាករ​បារាំង Fabio Quartararo មាន​សរុប ២០០​ពិន្ទុ, លេខ២ កីឡាករ​អេ​ស្ប៉ា​ញ Aleix Espargaro មាន ១៦៨ពិន្ទុ និង​លេខ៣ Francesco Bagnaia មាន ១៥៦ពិន្ទុ​។ ​ទីលាន​បន្ទាប់​ម៉ូតូ GP នឹង​បន្តទៅ​ទឹកដី​សាន់​ម៉ា​រី​ណូ​នៅ​ថ្ងៃទី៤ ខែកញ្ញា​ដែលជា​ទីលាន​ទី១៤ រដូវ​កាល​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sadio Mane រកបាន​ពីរ​គ្រាប់​ ខណៈ Bayern Munich បំបាក់​ម្ចាស់ផ្ទះ Bochum ៧-០

2022/08/22 10:00:08 pm        70
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Bundesliga អាល្លឺម៉ង់ Bayern Munich បានធ្វើ​ដំណើរ​ទៅយក​បី​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ Vfl Bochum មិន​លំបាក​ក្រោយ​យកឈ្នះ​ដោយ​លទ្ធផល​ធំធេង ៧-០​។ ​​អតីត​ខ្សែបម្រើ Manchester City, Leroy Sane បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៤ មុន​ពេលដែល​កីឡាករ​ចំនូល​ថ្មី​ផ្ទេរ​ពី Juventus, Matthijs De Ligt បន្ថែម​គ្រាប់​ទី​ពីរ និង Kingsley Coman រកបាន​គ្រាប់​នាំមុខ ៣-០ នៅ​នាទី​ទី៣៣​។ ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Sadio Mane ដែល​ចាក​ចេញពី Liverpool មក​ជំនួស Robert Lewandowski នោះក៏​រកបាន​គ្រាប់​នាំមុខ ៤-០ នៅ​នាទី​ទី៤២ ខណៈ​គ្រាប់​ទី​ពីរ​របស់គេ​កើតឡើង​នៅ​វគ្គ​ទី២ នាទី​ទី៦០ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​។ ​មិនទាន់​អស់​ទេ​ម្ចាស់ផ្ទះ Bochum ក៏បាន​កាដូ​មួយ​គ្រាប់​ទៀត​ឱ្យ Bayern Munich មុនពេល​ដែល Serge Gnabry បង្ហើយ​គ្រាប់​ចុងក្រោយ​ឱ្យ Bayern Munich យកឈ្នះ​ម្ចាស់ផ្ទះ Bochum ៧-០​។​​គិត​ត្រឹម​សប្តាហ៍​ទី៣ នេះ Bayern Munich បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៥គ្រាប់​ហើយ​បើទោះបីជា​ខ្សែប្រយុទ្ធ​កំពូល Robert Lewandowski បាន​ចាកចេញ​ក៏ដោយ​។ ​Bayern Munich នៅពេលនេះ​មាន ៩ពិន្ទុ​ពេញ​ក្នុង​ដៃតាម​ពីក្រោយ​ដោយ Borussia Moenchengladbach មាន ៧ពិន្ទុ​រួមជាមួយ Mainz និង Union Berlin៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Borna Coric និង Caroline Garcia បង្កើត​ប្រវត្តិសាស្ត្រ​ក្រោយ​ឈ្នះ​ជើងឯក​វាយ​កូន​បាល់ Cincinnati Open

2022/08/22 09:41:19 pm        86
​​វាយ​កូន​បាល់៖ ​ការប្រកួត​វាយ​កូន​បាល់​កម្មវិធី Cincinnati Open នៅ​សហរដ្ឋអាមេរិក​បាន​បិទ​បញ្ចប់​ហើយ ដោយជើងឯក​បាន​ទៅកីឡាករ​ក្រូ​អាស៊ី Borna Coric ផ្នែក​បុរស ខណៈ​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី​បារាំង Caroline Garcia​។ ​​សំរាប់​ការប្រកួត​ផ្នែក​នារី កីឡាការិនី​បារាំង Caroline Garcia បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្រោយ​ក្លាយជា​កីឡាការិនី​ទី១ ដែល​មកពី​វគ្គ​ជំ​រុះ​រហូត​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ​ក្របខណ្ឌ WTA 1000​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាការិនី​វ័យ ២៨ឆ្នាំ​បារាំង​រូបនេះ​បាន​យកឈ្នះ​កីឡាការិនី​​ឆេ​ក Petra Kvitova ដោយ​លទ្ធផល ៦-២ និង ៦-៤​។ ​​នេះ​ជា​ជើងឯក​នៅ​ក្របខណ្ឌ Masters លើក​ទី៣ ប៉ុណ្ណោះ​សំរាប់ Caroline Garcia បន្ទាប់ពី​ឈ្នះ​ពីរលើក​មុន​នៅ​ទីក្រុង​វូ​ហាន និង​ប៉េកាំង​ប្រទេស​ចិន​កាលពី ៥ឆ្នាំមុន​។ ​​ជ័យជំនះ​នេះដែរ​ធ្វើឱ្យ Caroline Garcia ដែល​ឈរ​លេខ៣៥ ពិភពលោក ឡើង​មក​ឈរ​លេខ២០ ពិភពលោកជា​លើកដំបូង​រាប់​ពី​ឆ្នាំ២០១៧​។​​ងាក​មក​ការប្រកួត​ផ្នែក​បុរស​វិញក៏មាន​ការ​បំបែក​ប្រវត្តិសាស្ត្រ​ដែរ ដោយ​កីឡាករ​ក្រូ​អាស៊ី Borna Coric បាន​ក្លាយជា​កីឡាករ​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​ទាប​បំផុត​ឈ្នះ​ជើងឯក​ក្នុង​កម្មវិធី Masters​។ ​​Borna Coric មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១៥២ បាន​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៧-៦(៧-០) និង ៦-២​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​អេ​ស្ប៉ា​ញ Roberto Carretero ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១៤៣ ឈ្នះ​ជើងឯក​នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ១៩៩៦​។ ​​សូមបញ្ជាក់ថា Borna Coric ធ្លាប់មាន​ចំណាត់ថ្នាក់​ពិភពលោក​ល្អ​បំផុត​លេខ ១២ តែ​ក៏បាន​អវត្តមាន​មួយឆ្នាំ​ពេញ​ដោយសារ​របួស​ស្មា និង​ទើបតែ​វិល​ចូល​ប្រកួត​វិញ​កាលពី​ខែ​មិនា​ប៉ុណ្ណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទើប​ផ្លាស់​ពី PSG ទៅ Roma បាន​ពីរ​សប្តាហ៍ Wijnaldum បាក់​ជើងពេល​ហ្វឹកហាត់​ប្រឈម​អវត្តមាន​ពី World Cup

2022/08/22 07:32:07 pm        88
​បាល់ទាត់៖ ​ខ្សែបម្រើ​នៃ​ក្លិប​អ៊ីតាលី AS Roma, Georginio Wijnaldum បាន​រងរបួស​រហូត​បាក់ជើង​អំឡុង​ការហ្វឹកហាត់​កាលពី​ថ្ងៃអាទិត្យ ធ្វើឱ្យ​អតីត​កីឡាករ​របស់ Liverpool រូបនេះ​ប្រឈម​នឹង​អវត្តមាន​ពី World Cup​។ ​​ខ្សែបម្រើ​ហូ​ឡង់​វ័យ ៣១ឆ្នាំ​រូបនេះ​ទើបតែ​ចូលរួម​ជាមួយ AS Roma ពីរ​សប្តាហ៍​មុន​ប៉ុណ្ណោះ​ក្រោយ​ផ្លាស់​ពី​ក្លិប​បារាំង Paris Saint Germain​។​​ក្លិប​នៅ Serie A មួយ​នេះ​បានបញ្ជាក់​ពីរ​បួស​ជើងឆ្វេង​របស់ Wijnaldum តែ​មិនបាន​បញ្ជាក់ថា​នឹងត្រូវ​អវត្តមាន​រយៈពេល​យូរ​កម្រិតណា​ឡើយ ខណៈ​ក្រុមគ្រូពេទ្យ​នៅ​បន្ត​តាមដាន​ស្ថានភាព​របួស​នៅឡើយ​។ ​Georginio Wijnaldum គឺជា​សមាជិក​ឈ្នះ​ជើងឯក English Premier League និង UEFA Champions League ជាមួយ​ហង្ស​ក្រហម Liverpool មុនពេល​ផ្លាស់​ទៅកាន់ Paris Saint Germain​។ ​​កីឡាករ​ដែលមាន​ដើមកំណើត​នៅ​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​រូបនេះ​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ហូ​ឡង់​បាន ៨៦លើក​។ ​ក្រុម​ហូ​ឡង់​ស្ថិតក្នុង​ពូ​ល A នៅ World Cup 2022 ប្រទេស​កាតា​ឆ្នាំនេះ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កាតា សេ​ណេ​ហ្កា​ល់ និង​អេ​ក្វា​ដ័​រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jamie Vardy មិន​ទៅណា​ពី Leicester ក្រោយ​បន្ត​កិច្ចសន្យា ២ឆ្នាំ​បន្ថែម

2022/08/22 06:54:13 pm        183
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​អង់គ្លេស Jamie Vardy បានសំរេច​បន្ត​កិច្ចសន្យា​ពីរ​ឆ្នាំ​បន្ថែមបន្ត​រួមរស់​ជាមួយ Leicester City រហូតដល់​ឆ្នាំ២០២៤​។ កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ស្នាក់នៅ Leicester City អស់​រយៈពេល ១០ឆ្នាំ​មកហើយ និង​បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៣៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប ២៧២ប្រកួត​។ ​​កាលពី​រដូវ​កាល ២០១៥-២០១៦ Jamie Vardy ស៊ុត​បញ្ចូល​ទី​បាន ២៤គ្រាប់​ក្នុង​មួយ​រដូវ​កាល​ជួយ​ឱ្យ Leicester City ឈ្នះ​ជើងឯក English Premier League គួរឱ្យភ្ញាក់ផ្អើល បូករួម​ទាំង​ឈ្នះ​ជើងឯក FA Cup និង​បង្ហាញខ្លួន​នៅ UEFA Champions League លើកដំបូង​នៅពេលនោះ​តាំងពី​ផ្លាស់​ពី​ក្លិប​ពាក់កណ្តាល​អាជីព Fleetwood នៅ​ឆ្នាំ២០១២​។ ​​កិច្ចសន្យា​ចាស់​របស់ Vardy គ្រោង​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៣ និង​ធ្លាប់មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Manchester United ផងដែរ​ក្នុង​រយៈពេល​នៃ​ការដូរ​ដោះ​កីឡាករ​នៅពេលនេះ​។​​Jamie Vardy ធ្លាប់​ឈ្នះ​ជ័យលាភី​ស្បែកជើង​មាស​កាលពី​រដូវ​កាល ២០១៩-២០ ក្រោយ​ស៊ុត​បាន ២៣គ្រាប់ និង​រកបាន ៧គ្រាប់​ផងដែរ​ក្នុងការ​បង្ហាញខ្លួន ២៦លើក​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស​។ ​​យ៉ាងណាក្តី Leicester City ចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ​មិនបាន​ល្អ​ឡើយ​ក្រោយ​លេង ៣ប្រកួត​រកបាន​តែ ១ពិន្ទុបន្ទាប់ពី​ប្រកួត​ចុងក្រោយ​ចាញ់ Southampton ១-២ ក្នុង​ទឹកដី​ខ្លួនឯង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Antony មិនមាន​វត្តមាន​ពេល Ajax ឈ្នះ​យប់មិញ​រំពឹង​ផ្លាស់​មកកាន់ Manchester United

2022/08/22 06:19:50 pm        72
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ Ajax Amsterdam បាន​បន្ត​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​ល្អឥតខ្ចោះ​របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ១-០ នៅ​ទឹកដី Sparta Rotterdam ក្នុង​សប្តាហ៍​ទី៣​។ ​​គេ​មិនឃើញ​មាន​វត្តមាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Antony ក្នុង​បញ្ជី​កីឡាករ​របស់​ក្លិប​ឡើយ ខណៈ​គេ​រំពឹងថា​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​អាច​នឹង​ផ្លាស់​មកកាន់ Manchester United ក្នុង​សប្តាហ៍​នេះ​។ ​​គ្រូបង្វឹក Ajax លោក Alfred Schreuder បានបញ្ជាក់​មុន​ការប្រកួត​ថា Antony មិន​ស្ថិតក្នុង​គំរោង​របស់លោក​ឡើយសំរាប់​ការប្រកួត​យប់មិញ តែ​មិនបាន​លំអិត​ពី​មូល​ហេតុអ្វី​នោះឡើយ​។ ​​ជ័យជំនះ​របស់ Ajax យប់មិញ​សំរេចបាន​ដោយ​គ្រាប់​បាល់​របស់​អតីត​កីឡាករ​របស់ Spurs, Steven Bergwijn នៅ​នាទី​ទី៣៧​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Ajax បន្ត​ការ​នាំមុខគេ​ក្នុង​តារាង​លី​គ​កំពូល​ហូ​ឡង់​ក្រោយ​លេង​បាន ៣សប្តាហ៍​មាន ៩ពិន្ទុ​ពេញ និង​បន្ត​ស្ថិតិ​ឈ្នះ​លើ Sparta Rotterdam ដល់ ១២ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​អៀក​ឡង់ Sam Bennett ឈ្នះ​ពីរ​ដំណាក់កាល​ជាប់​គ្នា​នៅ Vuelta a Espana

2022/08/22 05:50:24 pm        56
​ប្រណាំង​កង់៖ ​កីឡាករ​​មកពី​សាធារណរដ្ឋ​អៀក​ឡង់ Sam Bennett បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana ដែលជា​ជ័យ​ជំនះ​ពីរ​ដំណាក់កាល​ជាប់​គ្នា​។ ​​ដំណាក់កាល​ទី៣ មាន​ចំងាយ​ផ្លូវ ១៩៣.២គីឡូម៉ែត្រដែល​ការប្រកួត​ស្ថិតនៅលើ​ទឹកដី​ហូ​ឡង់​នៅឡើយ​នោះ កីឡាកររបស់​ក្រុម​ប្រណាំង Bora-Hansgrohe រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៥នាទី ៥៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​ពីររូប​ស្ថិតក្នុង​ថេរវេលា​ដូចគ្នា​រួមមានកីឡាករ​ដា​ណឹ​ម៉ាក Mads Pedersen របស់​ក្រុម Trek-Segafredo និង​លេខ៣ កីឡាករ​អង់គ្លេស Daniel McLay របស់​ក្រុម Arkea-Samsic​។​​យ៉ាងណាក្តី​ជ័យជំនះ​របស់ Sam Bennett មិនបាន​រំខាន​ការនាំ​មុខ​រួម​របស់​កីឡាករ​អ៊ីតាលី Edoardo Affini ឡើយ​ដោយ​កីឡាករ​របស់​ក្រុម Jumbo-Visma រូបនេះ​បន្ត​នាំមុខ​ក្នុង​ថេរវេលា ៨ម៉ោង ២០នាទី ៧វិនាទី តាម​ពីក្រោយ កីឡាករ​ហូ​ឡង់ Sam Oomen និង​អ្នកការពារ​តំណែង​ជើងឯក Primoz Roglic​។ ​​សំរាប់​ដំណាក់កាល​ទី៤ Vuelta a Espana នឹងធ្វើ​ដំណើរ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​វិញ​លើ​ចំងាយ​ផ្លូវ ១៥៣.៥គីឡូម៉ែត្រ​នៅ​ថ្ងៃស្អែក ខណៈ​ថ្ងៃនេះ​មិនមាន​ការប្រកួត​ឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​កម្ពុជា​ប្រកួត​មិត្តភាព និង​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ខ្លាំង​ឥណ្ឌា​

2022/08/22 05:36:58 pm        161
​​តេ​ន្នី​ស​គ្រី​ឃី​ត៖ ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត នៃ​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បានធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ខ្លាំង​ឥណ្ឌា នៅ​កីឡដ្ឋាន​ខេត្តកណ្ដាលដែល​ការប្រកួត​មាន​រយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​មន្ដ្រី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ទៀតផង។ ​​លោក សេន វិទ្យា ប្រធាន​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជាបាន​ឲ្យ​ដឹងថា ដោយសារ​សមាគម​មាន​ទំនាក់ទំនង​ល្អជាមួយ​សហព័ន្ធ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា ក៏ដូចជា​សហព័ន្ធ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​អន្ដរជាតិ ទើប​ជំរុញ​ឲ្យ​មាន​ជំនួប​មិត្តភាព​អន្ដរជាតិ​នេះ​ឡើងជាមួយ​ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា ដែលជា​ក្រុម​ដ៏​ខ្លាំង​មួយ​លើ​ពិភពលោក។ លោក​បានចាត់ទុក​នេះគឺជា​ការប្រកួត​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​ដ៏​ល្អដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​គ្រី​ឃី​ត​កម្ពុជា។ ​​លោក​ Kanhiya Gurjar ​ប្រធាន​សហព័ន្ធ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា ដែល​បាន​ដឹកនាំ​ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា មក​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​កម្ពុជា បានបង្ហាញ​នូវ​សេចក្ដី​រីករាយក្នុងការ​សហការ​ជាមួយ​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​ផ្សេងៗ ហើយ​លោក​បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​មានការ​ប្រកួត​ជា​បន្ដបន្ទាប់ និង​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​គ្រី​ឃី​ត​នៅ​កម្ពុជា ពិសេស​ផ្នែក​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ប៉ា​រ៉ា​ឡាំ​ពិ​ក​តែម្ដង។​​ទន្ទឹម​ជាមួយគ្នា​លោក ឃិត ឈឿន ម្ចាស់​ផ្សារ​ KC ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ពិសេស​កីឡា​គ្រី​ឃី​ត ជាក់ស្ដែង​លោក​ក៏បាន​បរិច្ចាគ​ដី​ជាង ៤​ហិច​តាស្ថិតនៅ​ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ដល់​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជា សម្រាប់ធ្វើ​ទីលាន​ស្ដង់ដារបម្រើ​ឲ្យ​ការហ្វឹកហាត់ បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ក្នុងការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះដែរ ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌាដែលជា​ក្រុម​ខ្លាំង​លំដាប់​ពិភពលោក គឺ​បានទទួល​ជ័យជម្នះ​លើ​ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​កម្ពុជា។ ពិធី​ប្រគល់​ពាន​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម យី វាសនា ក៏ដូចជា​ផ្ដល់​លិខិតបញ្ជាក់​ដល់​កីឡាករ​ល្អៗ​ប្រចាំការ​ប្រកួត​នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM