UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

Andy Murray ចាញ់ Cameron Norrie នៅ Cincinnati Open ខណៈ Raducanu យកឈ្នះ Azarenka

2022/08/18 10:25:00 pm        72
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស្កុ​ត​ឡេ​ន​អតីត​លេខ ១ ពិភពលោក Andy Murray បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Cincinnati Open នៅ​សហរដ្ឋអាមេរិក​ហើយ​ ក្រោយ​រងបរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អង់គ្លេស Cameron Norrie​។ ​​កីឡាករ​វ័យ ២៦ លំដាប់​កំពូល​របស់​អង់គ្លេស​បច្ចុប្បន្ន Cameron Norrie បាន​វាយបក​យកឈ្នះ​ពីរ​សិត​ចុងក្រោយ ៦-៣ និង ៦-៤ បន្ទាប់ពី​ការនាំ​មុខ​សិត​ដំបូង ៦-៣ ពី Andy Murray​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ Andy Murray បាន​ឆក់យក​ឱកាស​សិត​ទីមួយ​ដែល​ Cameron Norrie បង្កើតឱ្យមាន​កំហុស​ច្រើន​។ ​​កីឡាករ​លំដាប់​លេខ ១១ ពិភពលោក​បច្ចុប្បន្ន Cameron Norrie នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​វ័យក្មេង​អាមេរិក Ben Shelton ដែល​បាន​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud​។ ​ចំណែកឯ​កីឡាករ​លេខ ១ របស់​អូស្ត្រាលី Nick Kyrgios បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Taylor Fritz ដោយ​លទ្ធផល ៦-៣ និង ៦-២ មិន​លំបាក​ប្រើពេល​ត្រឹម ៥១នាទី​ប៉ុណ្ណោះ​។​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​លេខ ១ របស់​អង់គ្លេស Emma Raducanu បាន​យកឈ្នះ​អតីត​កីឡាការិនី​លេខ ១ ពិភពលោក Victoria Azarenka ដោយ​លទ្ធផល ៦-០ និង ៦-២​។ ​មុន​មកដល់​វគ្គ​នេះកីឡាការិនី​វ័យ ១៩ឆ្នាំ Raducanu បាន​យកឈ្នះ​ម្ចាស់​ជើងឯក Grand Slam ២៣លើក Serena Williams នៅ​ជុំ​ទី១​។ គូប្រកួត​បន្ទាប់រប​ស់​កីឡាការិនី​ស្រស់ស្អាត Raducanu គឺ​ត្រូវ​ជួប​ជាមួយ​កីឡាការិនី Jessica Pegula៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid ដាក់​តម្លៃ ៧០​លាន​អឺរ៉ូ​លើ Casemiro បើ Manchester United ចង់បាន​

2022/08/18 10:04:16 pm        104
​បាល់ទាត់៖ ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid បានដាក់​តម្លៃ​ដល់​ទៅ ៧០លាន​អឺរ៉ូ​លើ​កីឡាករ​ប្រេ​ស៊ី​ល Casemiro ស្រប​ពេលដែល Manchester United កំពុង​ព្យាយាម​នាំយក​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​មកកាន់ Old Trafford​។ ​​ក្រុម​របស់លោក Erik ten Hag នៅពេលនេះ​កំពុង​តាម​ស្វែងរក​តម្លៃ​បម្រើ​កណ្តាល​ ដែល​ខ្វះខាត​តាំងពី​ការចាកចេញ​របស់​ខ្សែបម្រើ​បារាំង Paul Pogba​។ ​​យ៉ាងណាក្តីគេ​មិនទាន់​ដឹង​ពី​ការចរចា​ឈានដល់​ដំណាក់​កាលណា​នៅឡើយ ស្របពេល​តម្លៃ ៧០លាន​អឺរ៉ូ​ក៏​លំបាក​ដែរ​សំរាប់ Manchester United ស្របពេល Casemiro ឈានដល់​វ័យ ៣០ឆ្នាំ​ទៅហើយ ខណៈ​ប្រាក់​ឈ្នួល​មួយឆ្នាំ ១០.៥លាន​អឺរ៉ូ​។ ​​បើតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ​មួយ​បាន​ចុះផ្សាយ​ថា Manchester United អាច​នឹង​ព្រម​ទិញ​ប្រសិន​តម្លៃ​ធ្លា​ក់មក​ត្រឹម ៦០លាន​អឺរ៉ូ​។ ​​រំលឹកថា Casemiro បានមក​ដល់ Real Madrid តាំងពី​ឆ្នាំ២០១៣ ផ្លាស់​ពី​ក្លិប​ប្រេ​ស៊ី​ល Sao Paulo​។ ​​រយៈពេល ៩ឆ្នាំ​នៅ​អេ​ស្ប៉ា​ញ Casemiro បានឈ្នះ​ពាន La Liga ៣​លើក, Copa del Rey ១​លើក, UEFA Champions League ៥លើក​ និង FIFA Club World Cup ៤លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

West Ham ទិញ​បាន​ខ្សែការពារ​អាល្លឺម៉ង់ Thilo Kehrer ពី PSG តម្លៃ ១០លាន​ផោន​

2022/08/18 09:42:46 pm        77
​បាល់ទាត់៖ ​ក្លិប​​ញញួរ​ធំ West Ham បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​អាល្លឺម៉ង់ Thilo Kehrer ពី​ក្លិប​បារាំង Paris Saint Germain ក្នុងតម្លៃ​ផ្ទេរ ១០.១លាន​ផោន​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​នៅ West Ham​។ ​​Thilo Kehrer បង្ហាញខ្លួន​បាន ១២៨ប្រកួត​ក្នុង​រយៈពេល ៤ឆ្នាំ​នៅ PSG តាំងពី​ផ្លាស់​ពី Schalke 04 តម្លៃ ៣៣លាន​ផោន​កាលពី​ឆ្នាំ២០១៨​។ ​​Thilo Kehrer ក៏​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់ ២២លើក​ផងដែរ និង​តែងតែ​ជា​ជំរើស​ដំបូង​ជានិច្ចមួយរយៈ​ចុងក្រោយ​នេះ​។ ​​រដូវ​កាល​មុន Kehrer បង្ហាញខ្លួន​បាន ៣៤លើក​ឱ្យ PSG ឈ្នះ​ជើងឯក Ligue 1 បារាំងដែលជា​ពាន Ligue 1 ទី៣ របស់គេ និង​ធ្លាប់​ឈ្នះ​ពាន French Cup ២លើក និង​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL កាលពី​ឆ្នាំ២០២០ តែ​ចាញ់ Bayern Munich​។ ​​Thilo Kehrer បាន​ក្លាយជា​កីឡា​ករទី៦ ដែល​ផ្លាស់​មកកាន់ West Ham រដូវ​កាល​នេះ​បន្ទាប់ពី Maxwel Cornet, Gianluca Scamacca, Nayef Aguerd, Flynn Downes និង​អ្នកចាំទី Alphonse Areola៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មហាសេដ្ឋី​អង់គ្លេស​មួយរូប​មានបំណង​ចង់​ទិញ​ភាគហ៊ុន Manchester United

2022/08/18 07:12:17 pm        249
​បាល់ទាត់៖ ​មហាសេដ្ឋី​អង់គ្លេស Sir Jim Ratcliffe មានបំណង់​ចង់​ទិញ​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United បន្ទាប់ពី​សារព័ត៌មាន Bloomberg បាន​ចុះផ្សាយ​ថា ម្ចាស់​ភាគហ៊ុន​ធំ​គ្រួសារ Glazer ចង់​លក់​ភាគហ៊ុន​មួយចំនែក​។ ​​អ្នកនាំពាក្យ​លោក Jim Ratcliffe បាន​បញ្ជាក់ថា ច្បាស់​ណាស់​ថា ​លោក Jim នឹង​ទិញយក​ភាគហ៊ុន​នោះ​ ប្រសិនបើ​ម្ចាស់​ភាគហ៊ុន​លក់​មែន​នោះ​។ ​Sir Jim Ratcliffe កំពុង​កាន់កាប់​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន Ineos របស់​អង់គ្លេស ហើយ​លោក​គឺជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United តាំងពី​កុមារ​ភាព​។ Sir Jim Ratcliffe ក៏​កំពុង​កាន់កាប់​ភាគហ៊ុន​ធំ​ក្លិប​បារាំង Nice ក្លិប​ស្វ៊ី​ស Lausanne-Sport និង​ក្រុម​ប្រណាំង​កង់ Ineos Grenadiers ផងដែរ​។ Ineos ក៏​ដៃគូ​ឧបត្ថម្ភ​ធំ​នៃ​ក្រុម​ប្រណាំង F1 Mercedes ផងដែរ​។​ ​Manchester United ជើងឯក​លី​គ​អង់គ្លេស ២០សម័យ​កំពុង​ឈរ​បាត​តារាង​នៃ​ក្របខណ្ឌ​លី​គ English Premier League ក្រោយ​ចាញ់​ពីរ​ប្រកួត​ដំបូង​នៃ​រដូវ​កាល​ថ្មី​នេះ​ ក្រោម​ការដឹក​នា​របស់លោក Erik ten Hag​។​ ​មានការ​រិះគន់​ជាច្រើន​ឆ្នាំ​មកហើយ​ពី​ការវិនិយោគ​របស់​គ្រួសារ Glazer ដែល​មិនបាន​បញ្ចេញ​សាច់ប្រាក់​ទិញដូរ​កីឡាករ ពោល​គឺមាន​ត្បិតត្បៀត​ក្នុងការ​វិនិយោគ​។​​រដូវ​កាល​នេះ​ទៀតសោត Manchester United បាន​រង​បរាជ័យ​ជាច្រើន​ក្នុង​ការចរចា​នាំយក​កីឡាករ​ថ្មី ជាពិសេស​គឺ​គោលដៅ​ធំ Frenkie de Jong ពី Barcelona ដែល​ចរចា​មិន​សំរេច​រាប់​ខែ​មកហើយ​។ ​Manchester United បាន​ធ្លាក់​ផុង​ខ្លួន​តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson នៅ​ឆ្នាំ​២០១៣ ដោយ​ឈ្នះ​ពាន​តែមួយគត់​កាលពី​ឆ្នាំ​២០១៧ គឺ​ពាន UEFA Europa League ក្រោម​ការដឹកនាំ​របស់ Jose Mourinho​។ ​អ្នកគាំទ្រ Manchester United បាន​រៀប​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​គ្រួសារ Glazer ជាច្រើន​ឆ្នាំ​មកហើយ ហើយក៏​នឹងមាន​បាតុកម្ម​ទៀត​មុន​ការប្រកួត​រវាង Manchester United ទទួល Liverpool នៅ​សប្តាហ៍​ទី៣ ស្រប​ពេលដែល​បាតុកម្ម​ក៏​ធ្លាប់​ធ្វើឱ្យ​លើក​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នេះដែរ​កាលពី​ឆ្នាំ២០២១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wolves ទិញ​បាន Matheus Nunes បំបែក​កំណត់ត្រា​ទិញ​កីឡាករ​ថ្លៃ​បំផុត​របស់​ក្លិប​

2022/08/18 06:41:13 pm        69
​បាល់ទាត់​៖ ​ក្លិប​អង់គ្លេស Wolverhampton បានសំរេច​ហើយ​ក្នុង​ការនាំយក​ខ្សែបម្រើ​ព័រទុយហ្កាល់ Matheus Nunes ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប ៣៨លាន​ផោន​ផ្ទេរ​ពី​ក្លិប Sporting CP​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​នៅ​កីឡដ្ឋាន Molineux បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​ពិនិត្យ​សុខភាព​ជោគជ័យ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​Liverpool និង Manchester City ក៏​ធ្លាប់មាន​ទំនាក់ទំនង​ទិញ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ដែរ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ស្របពេល​លោក David Moyes ក៏​បរាជ័យ​ដែរ​ក្នុងការ​លួងលោម​រូបគេ​មកកាន់ West Ham​។​ ​​Matheus Nunes បាន​រួមរស់​ជាមួយ Sporting CP តាំងពី​ឆ្នាំ២០១៩ បង្ហាញខ្លួន​សរុប​បាន ៧៦ប្រកួត​រកបាន ៧គ្រាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​ព័រទុយហ្កាល់​កាលពី​ឆ្នាំ២០២១​។​​​តម្លៃ​នៃ​ការផ្ទេរ ៣៨លាន​ផោន​បូក​នឹង​ការចំណាយ​បន្ថែម​ផ្សេងទៀត​នោះ បាន​បំបែក​កំណត់ត្រា​ទិញ​កីឡាករ​ថ្លៃ​បំផុត​របស់ Wolves ដែល​ធ្លាប់​ចាយលុយ​ខ្ពស់បំផុត​ត្រឹម ៣៥លាន​ផោន​ទិញ Fabio Silva រដូវ​កាល​មុន​។ ​​ការមកដល់​របស់ Nunes មានន័យថា Wolves ចំណាយលុយ​លើសពី ១០០លាន​ផោន​លើកដំបូង​ក្នុងការ​ទិញដូរ​កីឡាករ​ចូល បន្ទាប់ពី​ការមកដល់​របស់ Hwang Hee-Chan, Nathan Collins និង Goncalo Guedes៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​គ្រោង​បញ្ជូន​ក្រុម​កីឡា ១២​ប្រភេទ​ទៅ​ហាត់​នៅ​ចិន​នាពេល​ឆាប់ៗ​ខាងមុខ​

2022/08/18 06:22:48 pm        95
​ស៊ីហ្គេម៖ ក្រុម​ជម្រើសជាតិ ១២​ប្រភេទ​កីឡាគ្រោង​នឹង​ចេញទៅ​ហ្វឹកហាត់ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិននាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព និង​ត្រៀមខ្លួន សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការ​បញ្ជាប់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​ ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីលើ ១២​ប្រភេទ​កីឡាស្មើនឹង ១៦១​នាក់ដែល​កម្ពុជាត្រៀម​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន រួមមាន​កីឡា​កាយសម្ព័ន្ធ​, ​យូ​ដូ​, ​វូ​ស៊ូ​, ​បាល់បោះ​, ​វាយ​កូនឃ្លី​លើ​តុ​, ​អត្តពលកម្ម​, ​ចំបាប់​, ​វាយ​សី​, ​ហែល​ទឹក​, ​លើក​ទម្ងន់​, ​បាល់ទាត់​នារី និង​បាល់ទះ ដែល​នឹងត្រូវ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ទីនោះ រហូតដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា តាម​គម្រោង​អត្ត​ព​លិ​ក​កម្ពុជានឹងត្រូវ​ចាកចេញ​ក្នុង​ខែសីហា​នេះ តាមរយៈ​ការរៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្រោម​ជំនួយឥតសំណង​ពី​សំណាក់​រដ្ឋាភិបាល​ចិន លើ​ការហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនីជម្រើសជាតិ​កម្ពុជា​។ ដើមឡើយ​គម្រោង​នេះគ្រោង​ចាប់ផ្ដើម​កាលពី​ឆ្នាំ២០២១ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទើប​ត្រូវបាន​ពន្យារពេលរហូតមកទល់​ពេលនេះ។​​​គួរ​ដឹងថា ការបញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​ក្រៅ​ស្រុក គឺជា​ផែនការ​យុទ្ធសាស្ដ្រ​មួយ​របស់​ CAMSOC ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ ក្រៅពី​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន កម្ពុជា​ក៏មាន​ផែនការ​បញ្ជូន​ប្រភេទ​កីឡា​ផ្សេងៗ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ផ្សេងទៀត​ផងដែរ ដូចជា​សាធារណរដ្ឋ​កូរ៉េ ជប៉ុន អ៊ីរ៉ង់ រួមជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន អាស៊ី និង​អឺរ៉ុប​មួយចំនួនទៀត​ផងដែរ៕​​អត្ថបទ៖ លី ឈុន​ឡា

Messi អត់​មានឈ្មោះ​បោះឆ្នោត​ឈ្នះ​ពាន Ballon d’Or លើកដំបូង​តាំងពី​ឆ្នាំ​២០០៥

2022/08/18 05:42:40 pm        151
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi មិនមាន​ឈ្មោះ​ក្នុង​បញ្ជី ៣០នាក់​ចុងក្រោយ​ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Ballon d’Or ជា​លើកដំបូង​តាំងពី​ឆ្នាំ២០០៥​។ ​​ពាន​ជ័យលាភី​ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​បារាំង​មួយ​នេះបាន​បញ្ចេញ​បញ្ជី​ឈ្មោះ ៣០នាក់​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​ក្រៅពី Messi មិត្ត​រួម​ក្រុម​នៅ PSG, Neymar ក៏​អត់​មានឈ្មោះ​ដែរ​។ ​​Lionel Messi បានឈ្នះ​ពាន​ជ័យលាភី Ballon d’Or នេះ​នៅ​ឆ្នាំ២០១៩ និង ២០២១ បន្ទាប់ពី​ឆ្នាំ២០២០ ត្រូវ​លុបចោល​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ ​​ក្រៅពីនោះ Messi ក៏​ធ្លាប​ឈ្នះ​ពាន​នេះ ៥លើក​ផ្សេងទៀត​នៅ​ឆ្នាំ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ សរុប ៧លើក​។ ​​កីឡាករ PSG ទាំងពីរ Messi និង Neymar បានរួម​ចំណែក​ក្នុងការ​ជួ​យ PSG ឈ្នះ​ពាន Ligue 1 បារាំង​រដូវ​កាល​មុន​ជាមួយនឹង​ជ័យជំនះ ២៦ប្រកួត​ស្មើ៨ ចាញ់៤​។ ​​Messi ស៊ុត​បញ្ចូល​ទី​បាន ៦គ្រាប់ ​ខណៈ Neymar ស៊ុត​បញ្ចូល​ទី​បាន ១៣គ្រាប់ ៦បាល់​បញ្ជូន​។​​បេក្ខភាព​សំខាន់ៗ​ផ្សេងទៀត​ក្នុង​បញ្ជី ៣០នាក់​មាន Karim Benzema ជា​បេក្ខភាព​ឈានមុខ​គេ​ដែល​គេ​រំពឹង​ឈ្នះ​ពាន Ballon d’Or នេះ​បន្ទាប់ពី​ជួយ Real Madrid ឈ្នះ​ពាន UEFA Champions League និង La Liga ខណៈ​កីឡាករ​ផ្សេងទៀត​មានដូចជា Robert Lewandowski, Mohamed Salah និង Cristiano Ronaldo ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

U23 ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ U23​ ជប៉ុន​នា​ខែក្រោយ​ដើម្បី​គោលដៅ​ត្រៀម​ស៊ី​ហ្គេម​

2022/08/18 05:17:47 pm        500
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុននា​ថ្ងៃទី​២០ ខែកញ្ញា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​តាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បានប្រកាស​ស្វាគមន៍​ជំនួប​មិត្តភាព​អន្ដរជាតិនៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​នេះបាន​ឲ្យ​ដឹងថា ការប្រកួត​នេះផ្ដោត​សំខាន់សម្រាប់​គោលដៅ​ត្រៀមខ្លួន​ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា ក្រុម​ U23 ​កម្ពុជា និង​ជប៉ុនក៏​ទើបតែ​ជួបគ្នា​ដែរទេនៅក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ AFC U23 Asian Cup 2022 ​ពូ​ល​K ​ដែល​ពេលនោះកម្ពុជាបាន​ចាញ់​ម្ចាស់ផ្ទះ​ជប៉ុន ៤-០។ ដូច្នេះ​ការប្រកួត​មិត្តភាព​នា​ខែក្រោយគឺជា​ឱកាស​វាយ​ស្ទង់ និង​ពង្រឹងសមត្ថភាព​ដ៏​សំខាន់​របស់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ តាមរយៈ​ការប្រកួត​ជាមួយ​ខ្លាំង​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

អគ្គិសនី​កម្ពុជា និង​កោះកុង​សុទ្ធតែ​ជួប​ក្រុម​ខ្លាំង​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ពាន​សម្តេច​តេ​ជោ

2022/08/18 05:08:49 pm        183
បាល់ទាត់៖ បាល់ទាត់​ពានរង្វាន់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ លើក​ទី​១៦ បាន​រក​ឃើញ​ក្លិប​ដែល​ឡើង​ដល់​វគ្គ ​១/៤​ផ្តាច់ព្រ័ត្រ​អស់ហើយ ក្រោយ​បញ្ចប់​ការប្រកួត​ពីរ​ជើង​វគ្គ ​១៦​ក្រុម​ចុងក្រោយ​។​ ​អគ្គិសនី​កម្ពុជា និង​កោះកុង​អេ​ហ្វ​ស៊ី​ជា​ក្រុម​លេង​ក្នុង​លី​គ​លំដាប់​ទី​២ ដែល​បាន​ឡើង​មក​ដល់​វគ្គ​ដ៏​សំខាន់​នេះ ពិសេស​ត្រូវ​ជួប​ក្រុម​កំពូល​តារាង​ទាំងពីរ​ក្នុង​លី​គ​កំពូល​កម្ពុជា​។ ​ប្រកួត​ថ្ងៃ​ទី​១៧ ខែ​សីហា អគ្គិសនី​កម្ពុជា​បាន​ត្រឹម​ស្មើ ១​ទល់នឹង​១ ជាមួយ​គីរីវង់​សុខ​សែន​ជ័យ​ជើង​ទី​២ នៅ​ទឹកដី​ខេត្ត​តាកែវ បន្ទាប់ពី​ជើង​ទី​១ ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ភ្នំពេញ​ឈ្នះ ៣​ទល់នឹង​២​។​ ​ជំនួប​នេះ​តង់​ទី​១ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើគ្នា ០​ទល់នឹង​០ ទោះបីជា​មានឱកាស​រៀង​ៗ​ខ្លួន​ក៏ដោយ​។ តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​នាទី​ទី​៧០ ភ្ញៀវ​អគ្គិសនី​កម្ពុជា​ផ្តើម​នាំមុខ​ដោយ​គ្រាប់​បាល់​របស់​កីឡាករ ចន្ថា ចន្ថា​កា​។ ៧​នាទី​មុន​ចប់​ការប្រកួត​កីឡា លី ម​ល្លីម វាយបក​តាម​ស្មើ​ឱ្យ​គិរីវង់ ប៉ុន្តែ​គ្រាប់​បាល់​នេះ​មិន​អាច​ជួយ​ឱ្យ​ក្លិប​រក្សា​កៅអី​នៅ​ពានរង្វាន់​សម្តេច​តេ​ជោ​បន្តទៀត​ទេ ខណៈ​នាទី​នៅ​សេសសល់​ម្ចាស់ផ្ទះ​គ្មាន​គ្រាប់​បាល់​បន្ថែម​។​ ​វគ្គ​បន្ទាប់ ៨​ក្រុម​ចុងក្រោយ អគ្គិសនី​កម្ពុជា​ត្រូវ​ទទួល​ម្ចាស់​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង ថ្ងៃទី​២៤ ខែសីហា​សប្តាហ៍​ក្រោយ​។​ថ្ងៃ​ជាមួយគ្នា​កោះកុង​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល បន្ទាប់​ពី​ទម្លាក់​ក្លិប​ក្នុង​លី​គ​កំពូល​អង្គ​រថា​យ​ហ្គឺ​រ​ដោយ​វាយបក​ពី​បរាជ័យ​ជើង​ទី​១ យកឈ្នះ​ជើង​ទី​២ ក្នុង​លទ្ធផល ៣​ទល់នឹង​១ នា​ទឹកដី​កីឡដ្ឋាន​ហនុមាន ខេត្តសៀមរាប​។​ ​លេង​បាន ​៣៦​នាទី កោះកុង បើក​ការនាំ​មុខមុន​ដោយ​គ្រាប់​បាល់​របស់​កីឡាករ សារី តៃ​ម៉ូ ប៉ុន្តែ​ក្នុង​នាទី​បន្ថែម​បង្គ្រប់​តង់​ទី​១ កីឡាករ ម៉ៅ ពិសិដ្ឋ ស៊ុត​គ្រាប់​ស្មើ​ឱ្យ​អង្គ​រថា​យ​ហ្គឺ​រ​។​ ​ពេលវេលា​នៅសល់​ជាង​ ១០​នាទី​ចុងក្រោយ កីឡាករ សារី តៃ​ម៉ូ និង​កីឡាករ សាន បូរ៉ា បន្ថែម​ម្នាក់​មួយ​គ្រា​ប់​ទៀត​ឱ្យ​កោះកុង​អេ​ហ្វ​ស៊ី​ឈ្នះ ៣​ទល់នឹង​១ សរុប​ទាំងពីរ​ជើង​ឈ្នះ ​៤​ទល់នឹង​៣ និង​ឡើង​ទៅ​ជួប​បឹងកេត​វគ្គ ​៨​ក្រុម​ចុងក្រោយ​ដើម​សប្តាហ៍​ក្រោយ​។​​នៅ​ស្តាត​ចាស់​វិញ ក្លិប​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទ វាយបក​តាម​ពីក្រោយ​យកឈ្នះ​នគរបាល​ជាតិ ២​ទល់នឹង​១ ជើង​ទី​២ វគ្គ​ ១៦​ក្រុម​ចុងក្រោយ​។ ការប្រកួត​នេះ​ទម្រាំ​មាន​គ្រាប់​បាល់​កើតឡើង ចាំ​រហូតដល់​នាទី​ទី​៣៨ ពេល​ដែល​កីឡាករ តាំង សុភ​ក្ត្រ ស៊ុត​បញ្ចូល​ទី​ឱ្យ​នគរបាល​ជាតិ​នាំមុខ ១​ទល់នឹង​០ មុន​អាជ្ញា​កណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​តង់​ទី​១​។ ក្រោយពី​មានការ​ផ្លាស់​ប្តូរ​កីឡាករ​មួយ​ចំនួន តង់​ទី​២ ​នេះ​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទ​ហាក់​លេង​បានល្អ ហើយ​ទីបំផុត​នាទី​ទី​៦៣ កីឡាករ ណា​រ៉ុង កក្ត​ដា ស៊ុត​បញ្ចូល​ទី​គ្រាប់​ស្មើ​ឱ្យ​ក្លិប មុនពេល​កីឡាករ ញាណ សុ​ស៊ី​ដាន បន្ថែម​គ្រាប់​ជ័យ​ជំនះ​ ៦​នាទី​មុន​ចប់​ការប្រកួត​ទាំងស្រុង​។ សរុប​ទាំងពីរ​ជើង​កងយោធពល​ខេមរភូមិន្ទ​ឈ្នះ ​៤​ទល់នឹង​២ ឡើង​ទៅ​ជួប​ម្ចាស់​ពាន​សម្តេច​តេ​ជោ វិសាខា ថ្ងៃទី​២៤ ខែសីហា​ខាងមុខ​។​​ដោយឡែក​ម្ចាស់​ពាន​សម្តេច​តេ​ជោ​ពីរ​ដង​ភ្នំពេញ​ក្រោ​ន​ក៏បាន​ឡើងទៅ​វគ្គ​បន្ទាប់​ដែរ ទោះបី​ស្មើ​ព្រៃវែង ៤​ទល់នឹង​៤ ក្នុង​ជើង​ទី​២ ​យ៉ាងណា​ក៏ ខណៈ​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន​ឈ្នះ​ ១​ទល់នឹង​០​ ទៅ​ហើយ​នោះ​។ វគ្គ ​៨​ក្រុម​ចុងក្រោយ​ភ្នំពេញ​ក្រោ​ន​ទទួល​ណា​ហ្កា​វើ​លដ៍​នៅ​អ អេស​អិន សប្តាហ៍​ក្រោយ​។ សូម​ជម្រាប​ជូន​ថា ​ជើង​ទី​២ ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​លេង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រកួត​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២៕អត្ថបទ៖ គង់ ហួន

Nick Kyrgios ឡើង​ជុំ​ទី​២ Cincinnati Open តែ Coco Gauff មាន​របួស​ដក​ខ្លួន​ពី​ការប្រកួត​

2022/08/17 10:18:37 pm        71
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​កំពូល​របស់​អូស្ត្រាលី Nick Kyrgios បាន​បន្តដំណើរ​ឡើង​ជុំ​ទី២ ហើយ​នៃ​ព្រឹត្តិការណ៍​ Cincinnati Open នៅ​សហរដ្ឋអាមេរិក​។ ​កីឡាករ​វ័យ ២៧ឆ្នាំ​រូប​នេះ​បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina ដោយ​លទ្ធផល ៧-៥ និង ៦-៤ ប្រើ​ពេល ១ម៉ោង ៣១នាទី​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Nick Kyrgios បន្ត​ដំណើរ​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Taylor Fritz​។ ​ផ្ទុយ​ពី Kyrgios កីឡាករ​អូស្ត្រាលី​មួយ​រូប​ទៀត Thanasi Kokkinakis មិន​អាច​ឈាន​ទៅ​ជុំ​បន្ត​បានទេ​ក្រោយ​ចាញ់​កីឡាករ​អ៊ីតាលី Jannik Sinner ដោយ​លទ្ធផល ៦-៧(៧-៩), ៦-៤ និង ៧-៦(៨-៦)​។ ​ជ័យជំនះ​របស់ Jannik Sinner គឺ​ស្ថិត​ក្នុង​ថ្ងៃកំណើត​របស់​គេ​តែ​ម្តង​ឈាន​ចូល​វ័យ ២១ឆ្នាំ​។ ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡា​ការិនី​អាមេរិក Coco Gauff ដែល​គេ​ស្គាល់​ថា​ជា Serena Williams តូច​នោះ​បាន​ដក​ខ្លួន​ចេញពី​ការប្រកួត​ដោយសារ​របួស​កជើង​។​អតីត​ជើងឯក​រង French Open វ័យ ១៨ឆ្នាំ Coco Gauff បាន​យកឈ្នះ​សិត​ដំបូង​លើ​កីឡាការិនី​ឆេ​ក Marie Bouzkova តែ​របួស​ធ្វើឱ្យ​នាង​មិនអាច​បន្ត​ការប្រកួត​បាន​នៅពេល​នាំមុខ​សិត​ទី​ពីរ ១-០​។ ​របួស​កជើង​នេះ​ក៏បាន​ធ្វើឱ្យមាន​ក្តីបារម្ភ​សំរាប់ Coco Gauff ដែរ​ស្រប​ពេលដែល​ព្រឹត្តិការណ៍ Grand Slam, US Open ខិតជិត​ឈានចូល​មកដល់​នៅ​ចុងខែ​នេះ​។ ​ដោយឡែក​កីឡាការិនី​ជប៉ុនដែល​ធ្លាប់​ឈ្នះ​ពាន Grand Slam បួន​លើក Naomi Osaka បាន​ធ្លាក់​ត្រឹម​ជុំ​ដំបូងប៉ុណ្ណោះ​ក្រោម​ស្នាដៃ​កីឡាការិនី​ចិន Zhang Shuai ៦-៤ និង ៧-៥​។ ​នេះ​ជា​បរាជ័យ​ទី៦ ក្នុងចំណោម ៨ប្រកួត​ចុងក្រោយ​សំរាប់ Naomi Osaka៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM