UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ ITF/OS ​បញ្ចប់​ដោយ​ជោគជ័យ

2022/08/15 07:25:49 pm        96
​វាយ​កូន​បាល់៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ ITF/OS ​សម្រាប់​អត្ត​ព​លិ​ក​កម្រិត​ដំបូង និង​មធ្យម ដែល​សហការ​រៀបចំរវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ក្រោម​កិច្ចសហការ និង​ឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​សាមគ្គី​អូឡាំពិក​កម្ពុជា​(OS) ​បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​សិក្សា​រយៈពេល ១២​ថ្ងៃនៅ​កម្ពុជាដែល​ទើប​បញ្ចប់​ការ​កាល​ចុង​សប្ដាហ៍​កន្លងទៅ។​ ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នេះមាន​សិក្ខាកាម​ចូលរួម ១៩​នាក់មកពី ៥​ប្រទេសរួមមាន​កម្ពុជា មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត បង់​ក្លា​ដេ​ស និង​ហ្វី​ជី ក្រោម​ការបង្ហាត់បង្រៀន និង​ចែករំលែក​បទពិសោធន៍​របស់​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ៣​រូបគឺមាន​លោក​ Jonathan Stubbs ​លោក​ Gary Pucell ​និង​លោក​ Amir Borghei ​មកពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ “ITF”​។​ ​ថ្លែង​ក្នុង​ពិធី​បិទ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានចាត់ទុក​វគ្គប​ណ្ដុះ​បណ្ដាល​នេះគឺជា​វគ្គ​ដ៏​មាន​សារៈសំខាន់ ពិសេស​សម្រាប់​កីឡា​វាយ​កូន​បាល់​កម្ពុជាដែល​កំពុង​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូងនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។ លើសពីនេះ ឯកឧត្តម​ក៏បាន​បើកភ្លើង​ខៀវ សម្រាប់​សិក្ខាកាម​ទាំងអស់ដែលមាន​បំណង​ចូលរួម​ស្ម័គ្រចិត្ត​ ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះដែរ។​​អ្នកជំនាញ​កីឡា​កម្ពុជា​ដដែល​បន្ថែម​ថា ដោយសារ​វិស័យ​កីឡា​កម្ពុជា​ទើបតែ​ងើបឡើង​វិញ ហើយ​ងើបឡើង​ចំពេល​កម្ពុជា​ទទួលបាន​សិទ្ធិ​រៀបចំ​ការ​ប្រក​យ​ត​កីឡា​ស៊ី​ហ្គេម។ ដូច្នេះ​កម្ពុជា​ត្រូវការ​ការបណ្ដុះបណ្ដាល​គ្រប់​ទម្រង់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើនឆ្ពោះទៅរក​ភាព​ស្មើមុខ​មាត់​លើ​ឆាក​អន្ដរជាតិ ពិសេស​កីឡា​វាយ​កូន​បាល់​កម្ពុជា ដោយ​ឯកឧត្តម​រំពឹងថា បន្ទាប់ពី​ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ វិស័យ​កីឡា​មួយ​នេះនឹងធ្វើ​ដំណើរ​ឆ្ពោះទៅមុខប្រកប​ដោយ​​សក្ដានុពល​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា

ថ្នាក់ដឹកនាំ​កីឡា​លើក​ទម្ងន់​ប្រាប់​មន្ដ្រី​បច្ចេកទេស​ខ្លួន​ឲ្យ​ខំប្រឹង​ត្រៀមប្រឡង​យក​សញ្ញាបត្រ​អន្ដរជាតិ

2022/08/15 06:58:45 pm        112
​លើក​ទម្ងន់៖ លោក ផាត់ បញ្ញា​សុជា​តក៍ អនុប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ដ្រី​បច្ចេកទេស​របស់ខ្លួនត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ពិសេស​ពង្រឹង​ផ្នែក​ភាសាបរទេសដើម្បី​ត្រៀមប្រឡង​យក​សញ្ញាបត្រ​អន្ដរជាតិ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​សិក្ខាសាលា ស្ដីពី​ការបណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​កីឡា​លើក​ទម្ងន់​កម្រិត​បឋមឆ្នាំ​២០២២ ដោយ​ជោគជ័យ ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ កន្លងទៅនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​អនុប្រធាន​សហព័ន្ធ​ដដែលបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​សិក្ខាកាម​ជាម​ន្ដ្រី​បច្ចេកទេស​របស់ខ្លួន សម្រេចបាន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​ប​ឋ​ម​នេះ។ ប៉ុន្ដែ​ក្រោយ​ចប់​វគ្គ​នេះលោក​ថា សិក្ខាកាម​ទាំងអស់ត្រូវ​សិក្សា​ជាច្រើន​ទៀត ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​មួយទៀតនា​ខែកញ្ញា​ខាងមុខ។​​លោក​បន្ដថា វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​អន្ដរជាតិគឺមាន​សារៈសំខាន់​ណាស់ ដែល​មនុស្ស​ជាច្រើន​ចង់​ចូលរួម និង​ចង់បាន​សញ្ញាបត្រ​ទទួល​ស្គាល់​ពី​វគ្គ​នេះ។ ហេតុនេះ មន្ដ្រី​បច្ចេកទេស​កីឡា​លើក​ទម្ងន់​កម្ពុជាត្រូវ​យកចិត្តទុកដាក់ និង​ត្រៀមខ្លួន​ចូលរួម ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើនសម្រាប់​ខ្លួនឯង និង​ប្រទេសជាតិ ប្រសិនបើ​ប្រឡង​ជាប់​សញ្ញាបត្រ​អន្ដរជាតិ ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្ដរជាតិ​នោះ។​ ​សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពី​ការបណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​កីឡា​លើក​ទម្ងន់​កម្រិត​បឋមឆ្នាំ​២០២២ ធ្វើឡើង​រយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​១៣-១៤ ខែសីហា ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៣​នាក់។ ជា​លទ្ធផល​មាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​ចំនួន ៣៥%, និទ្ទេស​ល្អ​បង្គួរ ៥៥% និង​និទ្ទេស​មធ្យម​ចំនួន ១០%៕​អត្ថបទ៖ លី ឈុន​ឡា

កម្ដៅ​នៅ Stamford Bridge អ្នកចាត់ការ​ទាំងពីរ Tuchel និង Conte ទទួល​បាន​កាត​ក្រហម

2022/08/15 06:41:21 pm        227
​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ English Premier League រវាង​ក្រុម​ម្ចាស់ផ្ទះ Chelsea ទទួលភ្ញៀវ Tottenham Hotspur នៅ Stamford Bridge បានបញ្ចប់​ទៅដោយ​កម្តៅក្រហល់ក្រហាយ​រវាង​អ្នកចាត់ការ​ទាំងពីរ Thomas Tuchel និង Antonio Conte​។ ​​ការប្រកួត​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ២-២ អ្នកចាត់ការ​ទាំងពីរ​មានការ​ប៉ះពា​ពាក្យសំដី​នឹង​គ្នា​អំឡុង​ការប្រកួត និង​រហូតដល់​ចប់​ការប្រកួត ​ដែល​យើង​ឃើញ​ការ​ចាប់ដៃគ្នា​ជា​ចុងក្រោយ តែ​ចាប់​មិន​លែង​រហូត​ផ្ទុះ​កំហឹង និង​ធ្វើឱ្យ​អាជ្ញាកណ្តាល Anthony Taylor ផ្តល់​កាត​ក្រហម​ម្នា​ក់មួយ​ បើទោះជា​ការប្រកួត​បានបញ្ចប់​ក៏ដោយ​ក្តី​។ ​​លោក Antonio Conte ដែល​ធ្លាប់​ជោគជ័យ​ឈ្នះ​ជើងឯក EPL ជាមួយ Chelsea ដែរនោះបាន​អបអរ​គ្រាប់​បាល់​តាម​ស្មើ ១-១ នៅ​ចំពោះមុខ Thomas Tuchel ធ្វើឱ្យ​កម្តៅ​កើនឡើង​តាំងពី​ពេលនោះ​។ ​​ក្រោយ​ការនាំ​មុខ​សាជាថ្មី​របស់ Chelsea ២-១ ដោយ Reece James នោះ Spurs ក៏​តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង​នាទី​ទី៩០+៦ នៃ​នាទី​បន្ថែម​បង្គ្រប់ ៦នាទី​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Harry Kane នោះ ការប្រកួត​បញ្ចប់​ដោយ​លទ្ធផល ២-២ ខណៈ​អ្នកចាត់ការ​ទាំងពីរ​ដើរទៅ​ចាប់ដៃគ្នា តែ​ចាប់​មិន​លែង​រហូត​ផ្ទុះ​កំហឹង​។​​យ៉ាងណាក្តី និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​នោះ​ អ្នកចាត់ការ​ទាំងពីរ​ប្រែ​មកជា​ញញឹម​វិញ ​បើទោះជា​ទទួលបាន​កាត​ក្រហម​ម្នា​ក់មួយ​ក៏ដោយ​។ ​​លោក Thomas Tuchel និយាយថា លោក​មិន​សប្បាយ​ពី​ចំពោះ​ការសំរេចចិត្ត​របស់​អា​ជ្ញា​កណ្តាល Anthony Taylor តែ​រឿង​ចុងក្រោយ​នោះ​ជា​រឿង​ធម្មតា​ទេ ពួកយើង​គ្រាន់តែ​ធ្វើ​អ្វីៗ​ដើម្បី​ក្លិប​រៀងខ្លួន គ្មាន​នរណា​របួស គ្មាន​ការជេរប្រមាថ​អ្វី​ឡើយ នេះ​គឺ​បាល់ទាត់​។ ​​ចំណែក​លោក Antonio Conte ក៏​និយាយ​ស្រដៀង​គ្នា​ដែរ​ថា ធម្ម​តាម​ហិ​ច្ច​តា​ខ្ពស់​វា​អូសទាញ​ឱ្យ​ពួកយើង​ឈានដល់​កម្រិត​នេះ ពួកយើង​សប្បាយចិត្ត និង​ពេញចិត្ត​ការប្រកួត​នេះ មិនមាន​បញ្ហា​អ្វី​ធំដុំ​ទេ​សំរាប់​រូបលោក និង Tuchel អ្វីៗ​តែងតែ​ចប់ មិន​អូស​បន្ត​ដល់ពេល​ក្រោយ​ទេ​។ ​​សូមបញ្ជាក់ថា ​ក្រោយ​លេង​បាន ២ប្រកួត​ក្រុម​ទាំងពីរ​មាន ៤ពិន្ទុ​ដូចគ្នា​បន្ទាប់ពី​ឈ្នះ ១ និង​ស្មើ ១ ដូចគ្នា​ខណៈ Manchester City និង Arsenal កំពុង​នាំមុខគេ​មាន ៦ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​ប៊ូ​លីង​កម្ពុជា​ចេញទៅ​ប្រកួត​កម្រិត​អាស៊ី​នៅ​ប្រទេស​ថៃ

2022/08/15 06:21:07 pm        109
​ប៊ូ​លីង​៖ ប្រតិភូ និង​កីឡាករ​-​កីឡាការិនីនៃ​កីឡា​ប៊ូ​លីង​កម្ពុជាសរុប​ចំនួន ១៣​នាក់បាន​ចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​ The 21st MWA Asian Junior Tenpin Bowling Championships 2022 ​នៅ​ប្រទេស​ថៃ ដែល​ការប្រកួត​នឹង​ធ្វើឡើង​រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២។ ​​ក្រុមកីឡា​ប៊ូ​លីង​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិ ដើម្បី​បំពេញបេសកកម្ម​នេះកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​ការអញ្ជើញ​ជូនដំណឹង និង​លើកទឹកចិត្ត​ពី​សំណាក់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ីន​ភី​រម្យ ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលបន្ទុក​បេសកកម្ម​ពិសេស។​ ​ក្នុងឱកាស​នៃ​ការជូន​ដំណើរ​នោះដែរ ឯកឧត្តម វ៉ា ស៊ីន​ភី​រម្យ បាន​ផ្ក​ល់​អនុសាសន៍​មួយចំនួន ដើម្បី​ពង្រឹងស្មារតី​អត្ត​ព​លិ​ក​ប៊ូ​លីង​កម្ពុជា ពិសេស​ឯកឧត្តម​បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ ត្រូវខិតខំ​តាំងចិត្ត​ប្រឹងប្រែង​ប្រកួតប្រជែង​យក​មេដាយ​ជូន​ជាតិ ដ្បិត​នេះគឺជា​ឱកាស​ដ៍​ល្អ​មួយដើម្បី​បង្ហាញ​អន្តរជាតិ​អំពី​សក្កា​នុព​ល និង​សមត្ថភាពលើ​វិស័យ​កីឡា​ប៉ូ​លីង​របស់​កម្ពុជា​​។​ម្យ៉ាង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ឯកឧត្តម​ក៏បាន​ក្រើន​រំ​ឮ​ក​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវយក​វេទិការ​ប្រកួត​កម្រិត​អាស៊ី​នេះ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមសម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំក្រោយ​ផងដែរ។​ ​ទន្ទឹម​ជាមួយគ្នា​លោក វ៉ា វណ្ណា​រាជ្យ ក្នុងនាម​តំណាង​ក្រុមកីឡា​ប៊ូ​លីង​កម្ពុជា មុន​ចាក​ចេញពី​មាតុភូមិក៏បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ ដែល​បាន​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​ក្រុម​របស់ខ្លួន ដែល​ជាការ​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ជំរុញ​ទឹកចិត្ត​ដល់​សំខាន់ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​កាន់តែ​ខិតខំ​ប្រឹង ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​ជ័យលាភី​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​កម្ពុជា​គ្រង​ជើងឯក​ពានរង្វាន់​ LUX98-POOL 9-BALL Open ​រដូវ​កាល​ទី​១

2022/08/15 06:08:32 pm        102
​ស្នូកឃ័រ​៖ ការប្រកួត​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​ដណ្ដើម​ពានរង្វាន់​ LUX98-POOL 9-BALL Open 2022 ​រដូវ​កាល​ទី​១ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ២​ថ្ងៃកាលពី​ថ្ងៃទី​១៣-១៤ ខែសីហា​ចុង​សប្ដាហ៍​កន្លងទៅ គ្រា​ដែល​ជើងឯកបាន​ទៅ​កីឡាករ​កម្ពុជា ងួន តាក់ បន្ទាប់ពី​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ហ្វីលីពីន​ ALLEN JAY ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​លទ្ធផល ៩-៦។​ ​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាបាន​ឲ្យ​ដឹងថា ការប្រកួត​នេះមាន​កីឡាករ​ជើង​ខ្លាំង ១៦​រូប​ចូលរួមមកពី ៥​ជាតិ​សាសន៍​ផ្សេងៗរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ហ្វីលីពីន វៀតណាម ចិន និង​បារាំង។ ជា​លទ្ធផលទទួលបាន​យ៉ាង​ល្អប្រសើរ ពិសេស​កីឡាករ​កម្ពុជាដែល​ដណ្ដើមបាន​ជ័យលាភី ក្នុង​ព្រឹត្តិការណ៍​បើកទូលាយ​នេះ ហើយ​សហព័ន្ធ និង​ក្លិប​ LUX98 ​គ្រោង​នឹង​បន្ដ​សហការ​រៀបចំ​ការ​ប្រកួត​ផ្សេងៗទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​នេះ ពិសេស​វិញ្ញាសា​ប៊ីយ៉ា​ POOL 9-Ball ​ដែលជា​វិញ្ញាសា​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​ ​ជាមួយនឹង​ការរៀបចំ​ការប្រកួត​ថ្មី​នេះដែរ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា បាន​កោតសរសើរ​សហ​ព័ន្ធ ដែល​ខិតខំ​ខ្នះខ្នែង​រៀបចំ​ព្រឹត្តិការណ៍​នានា ក្រោម​កិច្ចសហការ​ជាមួយ​ក្លិប​សមាជិក​របស់ខ្លួន ដើម្បី​សម្រិតសម្រាំង​រក​ធនធាន​កីឡាករ​ល្អៗត្រៀម​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។បន្ថែម​លើ​នេះ ឯកឧត្តម​បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​សហព័ន្ធ ក្នុងការ​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវមាន​សម្ភារៈ ឧបករណ៍ រួមទាំង​ធនធានមនុស្ស ទាំង​មន្ដ្រី និង​កីឡាករ​ឆ្នើមៗ ដើម្បី​ធានាបាន​នូវ​ជោគជ័យ​នា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​ទន្ទឹម​ជាមួយគ្នា កីឡាករ ងួន តាក់ ម្ចាស់​ជើងឯក​ពានរង្វាន់​ LUX98-POOL 9-BALL Open 2022 ​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​សហព័ន្ធក៏ដូចជា​ក្លិប បាន​ចាប់ដៃគ្នា​រៀបចំ​ប្រឹត្តិការណ៍​នេះ​ឡើង ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ទាំងអស់បាន​ចូលរួម​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន។ ងួន តាក់ បាន​ប្ដេជ្ញា​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​នានា ក៏ដូចជា​ទាក់ចិត្ត​សហព័ន្ធក្នុងការជ្រើស​រើស​ខ្លួន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​ចូលរួម​ប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា និង​វៀតណាមពិភាក្សា​លម្អិត​ពី​ MOU ​ជួយ​ពង្រឹង​កី​ឡាអេ​ឡិច​ត្រូ​និ​ចត្រៀម​ស៊ី​ហ្គេម ២០២៣

2022/08/15 05:52:39 pm        470
​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ច​វៀតណាម នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ដើម្បី​ពិភាក្សា​ការងារ​លម្អិត​អំពី​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) ដែល​ភាគី​ទាំងពីរបាន​ចុះកិច្ចសន្យា​បឋមកាលពី​ខែឧសភា​កន្លងទៅ នៅ​ប្រទេស​វៀតណាម។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ខ្លឹមសារ​សំខាន់ក្នុង​ MOU ​ដែល​សហព័ន្ធ​អេឡិចត្រូនិក​កម្ពុជា និង​វៀតណាមបាន​ចុះកិច្ចសន្យា​បឋម​ជាមួយគ្នា ហើយ​ត្រូវបាន​លើក​មក​ជជែក​គ្នា​លម្អិត​នាពេលនេះផ្ដោត​សំខាន់​លើ ២​ចំណុចដែល​វៀតណាមសន្យារ​ជួយ​ដល់​កម្ពុជា ទី​១-​ការជួយ​រៀបចំ​លក្ខណៈ​បច្ចេកទេស​ក្នុង​ការរៀបចំ​ ការប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ចក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ទី​២-​ការជួយ​ពង្រឹង​ធនធានមនុស្ស​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​​​សូមបញ្ជាក់ថា កី​ឡាអេ​ឡិច​ត្រូ​និ​ចគឺជា​កីឡា​១ ក្នុងចំណោម​កីឡា​ទាំង ៣៩​ប្រភេទបូក​នឹង​កីឡា​សម្ដែង ១​ប្រភេទ ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ អនុម័ត​រួចរាល់សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ កី​ឡាអេ​ឡិច​ត្រូ​និ​ចទើប​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ ២​ដង​ប៉ុណ្ណោះកាល​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ឆ្នាំ​២០២២ នៅ​វៀតណាម ខណៈ​កម្ពុជាគឺជា​លើក​ទី​៣ ដែល​កីឡា​ទំនើប​មួយ​នេះត្រូវ​បង្ហាញ​វត្តមាន៕​អត្ថបទ៖ លី ឈុន​ឡា

ពាន​យុវជន​ U15 ​និង​ U18 ​បាន​រកឃើញ​បេក្ខភាព​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​

2022/08/15 05:35:45 pm        90
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ ​(U15) និង​អាយុ​ក្រោម ១៨​ឆ្នាំ ​(U18) ឆ្នាំ២០២២ បាន​រកឃើញ​បេក្ខភាព​ឡើង​​វគ្គ ៨​ក្រុម​ចុងក្រោយ ឬ​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​ធ្វើការ​ប្រកួត​ជម្រុះ​វគ្គ ១៦​ក្រុម​ចុងក្រោយ​តែ ១​ជើងកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​​សម្រាប់​ពានរង្វាន់​យុវជន​ U15 ​ក្រុម​ដែល​បាន​យកឈ្នះ​គូប្រកួត​ឡើង​វគ្គ​បន្ដ រួមមាន​ក្រុមយុវជន​ U15 ​កងយោធពល​ខេមរភូមិន្ទយកឈ្នះ​ក្រុមយុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-៤ បន្ទាប់ពី​ប្រកួត​ម៉ោង​ធម្មតា​ស្មើគ្នា ២-២, ក្រុម​អគ្គិសនី​កម្ពុជាយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពង់ឆ្នាំង ៣-១, ក្រុម​អង្គ​រថា​យ​ហ្គឺ​រយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តឧត្ដរមានជ័យ ៣-១ ដូចគ្នា។​ ​រីឯ​ក្រុម​ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​សាលា​តម្រង់ទិស​ខេត្តព្រះវិហារ ១-០, ក្រុម​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺយកឈ្នះ​សាលា​តម្រង់​ទិស​ខេត្ត​កែប ៣-០, ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពតយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកណ្ដាល ២-១, ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀងយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តក្រចេះ ៤-០ និង​ក្រុម​សាលា​តម្រង់ទិស​ខេត្តរតនៈគិរីយកឈ្នះ​សាលា​តម្រង់ទិស​ខេត្ត​ត្បូងឃ្មុំ ៤-១។​​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពាន​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំនេះរួមមាន​ក្រុមយុវជន​ U15 ​កងយោធពល​ខេមរភូមិន្ទជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តរតនៈគិរី​, ក្រុម​អគ្គិសនី​កម្ពុជាជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង​, ក្រុមយុវជន​អង្គ​រថា​យ​ហ្គឺ​រជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពត​, ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យជួប​ក្រុមយុវជន​ណាហ្គា​វើ​ល​ដ៏​-​ខេត្តកំពង់ស្ពឺ។ ការប្រកួត​គ្រោង​ធ្វើឡើងនា​ថ្ងៃទី​២១ ខែសីហា​ខាងមុខនេះ។​ ​ដោយ​ឡែក​ពានរង្វាន់​យុវជន​ U18 ​វិញ ក្រុម​ដែល​បាន​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយរួមមាន​ក្រុម​វិសាខាយកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-០, ក្រុម​ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​បឹងកេត ១-០, ក្រុម​អង្គ​រថា​យ​ហ្គឺ​រយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពង់ឆ្នាំង ២-១, ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​កាត់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៤-៣ ក្រោយ​ប្រកួត​ម៉ោង​ធម្មតា​ស្មើគ្នា ២-២។​​ចំណែក​ក្រុម​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺ បាន​យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្ត​ព្រះសីហនុ ៨-១, ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទីយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកោះកុង ៣-១, ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្ទឹងត្រែង ៣-២ និង​ក្រុម​សាលា​តម្រង់ទិស​ខេត្ដ​កំពង់ចាម យកឈ្នះ​ក្រុម​សាលា​តម្រង់​ទិស​ខេត្តក្រចេះ ២-០។​ ​ចំពោះ​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​យុវជន​ U18 ​ដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​២១ ខែសីហា​ខាងមុខ រួមមាន​ក្រុមយុវជន​វិសាខាជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពង់ចាម​, ក្រុម​ភ្នំពេញ​ក្រោ​នជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង​, ក្រុម​អង្គ​រថា​យ​ហ្គឺ​រជួប​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យជួប​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺ៕ ​អត្ថបទ៖ លី ឈុន​ឡា​

Premier League សប្តាហ៍​ទី២ នេះ​នឹង​មានការ​សម្រាក​ផឹកទឹក​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​

2022/08/12 10:09:08 pm        84
​បាល់ទាត់៖ ការប្រកួត​ក្របខណ្ឌ English Premier League សប្តាហ៍​ទី​២ ចុង​សប្តាហ៍​នេះ​នឹង​មានការ​សម្រាក​ផឹកទឹក​រឺ​ហៅថា Drinks Breaks ស្រប​ពេលដែល​អាកាសធាតុ​ចាប់ផ្តើម​ក្តៅ​ខ្លាំង​នៅ​ចក្រភព​អង់គ្លេស​។ ​​ការិយាល័យ​ឧតុនិយម​អង់គ្លេស​បាន​បញ្ជាក់​ថា នឹងមាន​រលក​កំដៅ​បោកបក់​នៅ​តំបន់​ជាច្រើន​ក្នុង​ចក្រភព​អង់គ្លេស ហើយ​សីតុណ្ហភាព​នឹង​ឡើងជា​អតិបរមា ៣៧អង្សារ​។ ​នៅ English Premier League ទើបតែ​សំរេច​អនុវត្ត​បែបនេះ តែ​នៅ​ក្របខណ្ឌ​ខាងក្រោម​គឺ English Football League បាន​សំរេច​ឱ្យ​មានការ​សម្រាក​ផឹកទឹក​នេះ​នៅពេល​សីតុណ្ហភាព​លើសពី ៣០អង្សារ​។ ​ការ​សម្រាក​ផឹក​ទឹក​នេះ​ទើបតែ​ត្រូវ​បានសំរេច​ឱ្យ​អនុវត្ត ​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស FA អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ប៉ុណ្ណោះ​នៅពេល​បាល់ទាត់​ចាប់ផ្តើម​ឡើងវិញ​នៅ​រដូវ​កាល ២០១៩-២០២០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Casper Ruud ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Canadian Open តែ Cameron Norrie ចាញ់​

2022/08/12 09:42:21 pm        90
​វាយ​កូន​បាល់៖ កីឡាករ​​ន័រវេស Casper Ruud បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុង​ក្រោយ​ហើយ​នៃ​ការប្រកួត​កម្មវិធី ATP Montreal Masters រឺ Canadian Open ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Bautista Agut​។ ​​កីឡាករ​លំដាប់​លេខ៤ ពិភពលោក​រូបនេះ​បាន​រង​បរាជ័យ​នៅ​សិត​ដំបូង ៦-៧(៤-៧) មុនពេល​វាយបក​យកឈ្នះ​វិញ​ពីរ​សិត​ផ្ទួនៗ ៧-៦(៧-៤) និង ៦-៤​។ ​ការប្រកួត​នេះ​ទម្រាំ​តែ​រក​ចាញ់ឈ្នះ​ឃើញ​ត្រូវ​ប្រើពេល​ដល់​ទៅ ៣ម៉ោង ១៩នាទី​ខណៈ Casper Ruud នៅពេលនេះ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​កាណាដា Felix Auger-Aliasimme​។ ​កីឡាករ​ម្ចាស់ផ្ទះ Aliasimme មិន​ធ្វើឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​ខក​បំណង​ឡើយ ជាមួយនឹង​ជ័យជំនះ​លើ​កីឡាករ​កំពូល​របស់​អង់គ្លេស​បច្ចុប្បន្ន Cameron Norrie ៦-៣ និង ៦-៤​។​​ងាក​មក​កីឡាករ​ប៉ូឡូញ Hubert Hurkacz ក៏បាន​កក់​កៅអី​វគ្គ​បន្ត​ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Albert Ramos Vinolas ៦-៧(៦-៨), ៦-២ និង ៧-៦(៧-៣)​។ ​ជុំ​បន្ត​កីឡាករ​លំដាប់​លេខ៨ Hurkacz នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អូស្ត្រាលី Nick Kyrgios ដែល​បាន​យកឈ្នះកីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Alex De Minaur៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​បារាំង Axel Zingle ឈ្នះ​ដំណាក់កាល​ដំបូង​ប្រណាំង​កង់ Artic Race នៅ​ន័រវេស​

2022/08/12 08:54:30 pm        69
​​ប្រណាំង​កង់៖ កីឡាករ​​បារាំង Axel Zingle បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ដំបូង​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​កម្មវិធី Artic Race នៅ​ប្រទេស​ន័រវេស។ ​​ដំណាក់កាល​ដំបូង​ដែលមាន​ចម្ងាយ​ផ្លូវ ១៨៦.៨​គីឡូម៉ែត្រ​ចេញដំណើរ និង​បញ្ចប់​នៅ​តំបន់ Mo I Rana ភាគ​ខាងជើង​ប្រទេស​ន័រវេស កីឡាករ​នៃ​ក្រុម​ប្រណាំង Cofidis, Axel Zingle បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៥០នាទី ៩វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ Gleb Syritsa រុស្ស៊ី Gleb Syritsa របស់​ក្រុម Astana យឺត​ជាង ៦វិនាទី និង​លេខ៣ កីឡាករ​បារាំង Mathieu Burgaudeau របស់​ក្រុម Totalenergies យឺត​ជាង ៧វិនាទី​។ ​ការប្រកួត​ដំណាក់កាល​ទី២ ថ្ងៃនេះ​មាន​ចម្ងាយ​ផ្លូវ ១៥៤.៤គីឡូម៉ែត្រ​។ ​ប្រណាំង​កង់​កម្មវិធី Artic Race នេះ​មាន​ត្រឹម ៤ដំណាក់កាល​ប៉ុណ្ណោះនឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/08/2026 10:08 AM
អតីត​សិស្សនិ​ទ្ទេស A៖ ការជ្រើ​សរើស​រៀន​ជំនា​ញ IT ក្នុ​ងវិស័យ TVET គឺជាជម្រើសដ៏ល្អសម្រា​ប់ខ្ញុំ ដើម្បី​ចាប់​យក​ឱកាស​ការ​ងារតាម​យុគ​សម័យ​ឌីជី​ថល
08/08/2026 10:08 AM
ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
08/08/2026 10:08 AM
វិចារណកថា ព្រៃឈើលើសពីបណ្ដុំនៃដើមឈើ៖«ព្រៃឈើ មិនមែនគ្រាន់តែជាបណ្ដុំនៃដើមឈើច្រើនដើមនោះទេ ប៉ុន្តែគឺជាសហគមន៍នៃទំនាក់ទំនង»
08/08/2026 10:08 AM
លិខិតចំហ៖អង្គការសង្គមស៊ីវិលផ្ញើជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
08/08/2026 10:08 AM
កម្ពុជា-ICRC ពង្រឹងកិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌
08/08/2026 10:08 AM
តំណាងស្ថានទូតកម្ពុជាបានចូលរួមកិច្ចគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) លើកទី ៣៣០
08/08/2026 10:08 AM
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ការងារហ្វឹកហ្វឺន
08/08/2026 10:08 AM
អ៊ីរ៉ង់ មានចំណាត់ការរឹតបន្តឹងការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz ក្នុងពេលមានភាពតានតឹងជាថ្មី
08/08/2026 10:08 AM
អេស្ប៉ាញ ដាក់ការត្រួតពិនិត្យព្រំដែនលើអ៊ីតាលី ខណៈដំណោះស្រាយជនអន្តោប្រវេសន៍កាន់តែធំឡើង
08/08/2026 09:08 AM