UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

Real Madrid លើក​ពាន UEFA Super Cup លើក​ទី៥ ក្រោយ​ឈ្នះ Frankfurt

2022/08/11 06:18:01 pm        184
​បាល់ទាត់៖ ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ Real Madrid បាន​ក្លាយជា​ជើងឯក​ការប្រកួត​ពានរង្វាន់ UEFA Super Cup ជា​លើក​ទី៥ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​យកឈ្នះ Frankfurt ២-០ នៅ​ទីក្រុង Helsinki ប្រទេស​ហ្វាំ​ង​ឡង់​។ ​​នេះ​ជាការ​បង្ហាញខ្លួន​ដំបូង​ប៉ុណ្ណោះ​សំរាប់ Frankfurt ខណៈដែល​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​គួរតែ​រកបាន​គ្រាប់​នាំមុខមុន​ទៅហើយ ​តែ​ខ្សែប្រយុទ្ធ​ជប៉ុន Daichi Kamada ធ្វើ​មិនបាន​សំរេច​។​ ​​ខ្សែប្រយុទ្ធ​បារាំង Karim Benzema បន្ត​ស្ថិតិ​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ដោយ​រកបាន​គ្រាប់​ទី២ នៅ​វគ្គ​ទី២ បន្ទាប់ពី David Alaba បើក​ការ​នាំមុខ​នៅ​វគ្គ​ទី១​។ ​​ក្រុម​របស់លោក Carlo Ancelotti ឡើងមក​ការប្រកួត​នេះ​ក្នុងនាម​ជា​ជើងឯក UEFA Champions League ខណៈ Frankfurt ឡើងមក​ប្រកួត​ក្នុងនាម​ជា​ជើងឯក UEFA Europa League​។ ជ័យជំនះ​របស់ Real Madrid និង​គ្រាប់​បញ្ចូល​ទី​របស់ Karim Benzema ធ្វើឱ្យ​មជ្ឈដ្ឋាន​បាល់ទាត់​គិតថា កីឡាករ​បារាំង​រូបនេះ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ឈ្នះ​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ Ballon d’Or​។​មកដល់ពេលនេះ Karim Benzema ស៊ុត​បញ្ចូល​ទី​បាន ៤៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៦ប្រកួត​ឱ្យ Real Madrid រដូវ​កាល​កន្លងមក​ឈ្នះ​ពាន UEFA Champions League និង La Liga​។ ​មួយ​គ្រាប់​យប់មិញ​ដែរ​ជា​គ្រាប់​ទី៣២៤ របស់ Karim Benzema នៅ Real Madrid ផងដែរ​។ ​Real Madrid នឹង​បើក​រដូវ​កាល​ថ្មី​ក្របខ​ណ្ដ​អេ​ស្ប៉ា​ញ La Liga សប្តាហ៍​នេះ​ធ្វើដំណើរ​ទៅ​ទឹកដី Almeria៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រដ្ឋមន្ដ្រី​ក្រសួង​អប់រំ និង​ប្រធាន​ ERIA ​ចាត់​ទុក​កីឡា​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​សង្គម​ទំនើប​

2022/08/11 05:41:57 pm        468
​ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​សាស្ត្រាចារ្យ​ Hidetoshi Nishimura ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា​ (ERIA) បានលើកឡើង​ស្រដៀង​គ្នា ដោយ​ចាត់ទុក​កីឡាគឺជា​ផ្នែក​សំខាន់​មួយ​នៃ​សង្គម​ទំនើប។​ ​ការលើកឡើង​នេះ ស្របពេល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា បាន​សហការគ្នា​រៀបចំ​សិក្ខាសាលា​មួយស្ដីពី​ការអភិវឌ្ឍ​តំបន់​ហាត់ប្រាណ និង​លេង​កីឡា​នៅ​តំបន់​អាស៊ានដែល​រៀបចំ​រយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា ដោយមាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​អាស៊ាន​ផងដែរ។​ ​ថ្លែង​ក្នុង​ពិធី​បើក ឯកឧត្តម​រដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន មានប្រសាសន៍ថា សិក្ខាសាលា​នេះរៀបចំឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ការអនុវត្ត​ល្អៗក្នុងចំណោម​គ្រួសារ​អាស៊ាន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជនតាមរយៈ​សកម្មភាព​កីឡា ពិសេស​ការជំរុញ​ឲ្យ​មាន​តំបន់​ហាត់ប្រាណ​គ្រប់​បណ្ដា​ប្រទេស ក្នុងន័យ​បង្កើត​កម្មវិធី​កីឡា​ដ៏​ទូលំទូលាយ ដើម្បី​លើកទឹកចិត្ត​ដល់​របៀប​រស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ សកម្ម និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជឿនលឿនក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន។​​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា កីឡា​គឺជា​បាតុភូត​សកល និង​ជា​ធាតុ​ផ្សំ​សំខាន់​នៃ​សង្គម​ទំនើប ដោយ​វា​បាន​បង្រៀន​ពី​តម្លៃ និង​វិន័យ ហើយ​កីឡា​ក៏មាន​តម្លៃសង្គម និង​សេដ្ឋកិច្ច​ដល់​សង្គម​ដែរ ទោះបី​វា​មាន​ទំហំ​ខុសគ្នា​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ក៏ដោយ​។ បន្ថែម​ពីលើ​នេះ ការហាត់​ប្រាណ ឬ​ការកម្សាន្ដ​ក្នុង​កីឡាគឺជា​បទពិសោធន៍ ដែល​កើតចេញពី​ការចូលរួម​ក្នុង​សកម្មភាព​រាងកាយ បញ្ញា ស្មារតី ការច្នៃប្រឌិត និង​វប្បធម៌ ដែល​លើកកម្ពស់​សុខុមាលភាព​បុគ្គល និង​សហគមន៍​ទៀតផង។​ ​ដោយឡែក​លោក​សាស្ត្រាចារ្យ​ Hidetoshi Nishimura ​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួនស្រដៀង​គ្នា​នឹង​ឯកឧត្តម​រដ្ឋមន្ដ្រី​ដែរ ព្រោះ​យល់ថា កីឡា​ក៏មាន​ឥទ្ធិពល​ចំពោះ​សុខុមាលភាព​សង្គម និង​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​សេដ្ឋកិច្ច។ វិស័យ​កីឡា​បានរួម​ចំណែក​ដល់​សេដ្ឋកិច្ចតាម​មធ្យោបាយ​ជាច្រើន ព្រមទាំង​បាន​បង្កើត​នូវ​ប្រាក់ចំណូល ពិសេស​គឺ​ការតភ្ជាប់​កាន់តែ​ជិតស្និទ្ធ និង​បង្រួបបង្រួម​មនុស្ស​ចម្រុះ ដោយ​មិន​ប្រកាន់​ភេទ ពូជសាសន៍ ឬ​ពណ៌​សម្បុរ។ ហេតុនេះលោក​បាន​ជំរុញ​ឲ្យ​មាន​តំបន់​ហាត់ប្រាណ និង​ការលេង​កីឡា​ឲ្យ​បាន​ច្រើន ដើម្បី​ទាញយក​អត្ថប្រយោជន៍​ជាច្រើន​ពី​ការលេង​កីឡា ពិសេស​ក្នុង​ដំណាក់​ការស្ដារ​ឡើងវិញ ក្រោយ​ជំងឺ​រា​ត​ត្បាល​កូ​វីដ​-១៩ តែម្ដង ៕​អត្ថបទ៖ លី ឈុន​ឡា​

ណា​ហ្កា​វើ​លដ៍ វិសាខា បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងទៅ​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ពាន​សម្តេច​​តេ​ជោ

2022/08/11 05:20:13 pm        107
បាល់ទាត់៖ ក្លិប​​បួន​ដែល​សុទ្ធតែ​ធ្លាប់ជា​ម្ចាស់​ពាន​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ណា​ហ្កា​វើ​លដ៍ វិសាខា បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀងសុទ្ធតែ​បាន​ឡើងទៅ​វគ្គ ​១/៤​ផ្តាច់ព្រ័ត្រការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ក្រោយ​ឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ទាំងពីរ​ជើង​វគ្គ ​១៦​ក្រុម​ចុងក្រោយ​។​​ក្លិប​​ណា​ហ្កា​វើ​លដ៍​ម្ចាស់​ពាន​ឆ្នាំ​២០១៣ ជើង​ទី​២​ នេះបានត្រឹមតែ​ស្មើ​អាស៊ី​អឺរ៉ុប ០​ទល់នឹង​០ ទោះបីជា​មានឱកាស​ច្រើនដង​យ៉ាងណាក៏ដោយ​។ តែ​ជើងឯក​រង​ពាន​សម្តេច​ ៦​ដង ណា​ហ្កា បាន​ឡើងដោយសារ​ជើង​ទី​១ បាន​យកឈ្នះ ៤​ទល់នឹង​០​។ វគ្គ​ ៨​ក្រុម​ចុងក្រោយ ណា​ហ្កា​វើ​លដ៍ត្រូវ​ប្រកួត​ជាមួយ​អ្នកឈ្នះ​រវាង​ភ្នំពេញ​ក្រោ​ន និង​ខេត្តព្រៃវែង​។​ ​ម្ចាស់​ជើងឯក​ពីរដង វិសាខា ឡើង​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ដែរបន្ទាប់ពី​បាន​យកឈ្នះ​ក្លិប​បាល់ទាត់​ខេត្តសៀមរាប ៣​ទល់នឹង​២​ ជើង​ទី​២ នៅ​ទឹកដី​ព្រី​នស៍​។ ជំនួប​នេះ​តង់​ទី​១ វិសាខានាំមុខ ២​ទល់នឹង​០ ដោយ​គ្រាប់​បាល់​របស់​កីឡាករ ស៊ិន សុផាន់​ណាត់ នាទី​ទី​១៦ និង​គី រី​ណា នាទី​ទី​២៦​។ តង់​ទី​២ នាទី​ទី​៦៦ កីឡាករ​រ៉ឹង ប៊ុន​ហ៊ៀ​ង​។ តែ​នាទី​ទី​៦៧ កីឡាករ វ៉ាន់ លុច វាយបក​បាន​មួយ​គ្រាប់​វិញ​ឱ្យ​ក្លិប​សៀមរាប មុនពេល​កីឡាករ ​ថា គ្រី​យ៉ា ប​ន្ថែ​ម​គ្រាប់​ទី​២ ​នៅ​នាទី​ទី​៧៩​។ នាទី​នៅសល់​គ្មាន​គ្រាប់​បាល់​បន្ថែមទៀត​នោះទេ​។ សរុប​ទាំងពីរ​ជើង​វិសាខា​ឈ្នះ​ ៩​ទល់នឹង​២ ឡើងទៅ​ជួប​អ្នកឈ្នះ​រវាង​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​វគ្គ​បន្ទាប់​។​ ​ចំនែក​ម្ចាស់​ពានរង្វាន់​សម្តេច​តេ​ជោ ២០១៩ បឹងកេតឈ្នះ​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ៣​ទល់នឹង​២​ ជើង​ទី​២ ខណៈ​ជើង​ទី​១ ​យកឈ្នះ​ត្រឹមតែ​ ២​ទល់នឹង​០ ប៉ុណ្ណោះ​។ ជំនួប​ជើង​ទី​២ ​នេះបី​គ្រាប់​របស់​បឹងកេត​កើតឡើង​ដោយ​កីឡាករ ឱ ភា​រុណ នាទី​ទី​៣០, សាន គឹម​ហេង នាទី​ទី​៥៣ និង​ពុំ បារាំង ៧៩​។ ពីរ​គ្រាប់​របស់ អាយ អេស អាយ ដង្កោ​សែន​ជ័យ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ សាន ចំ​រ៉ុង នាទី​ទី​៧៦ និង​ និ​ន ម៉ាលី​សក្តិ​ នាទី​ទី​៨០​។ វគ្គ​បន្ទាប់​បឹងកេតត្រូវ​ជួប​អង្គ​រថា​យ​ហ្គឺ​រ រឺ​កោះកុង​អេ​ហ្វ​ស៊ី​។​ដោយឡែក​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ឈ្នះ​សូល​ទី​ឡូ ១​ទល់នឹង​០ ក្រៅ​ដី​ជើង​ទី​១, ថ្ងៃទី​១០ ខែសីហា ត្រូវ​ទទួល​ក្លិប​មកពី​សៀមរាបនៅ​ទឹកដី​ខេត្តស្វាយរៀង​វិញ​ម្តង​។ ជំនួប​នេះម្ចាស់​ពាន​បួន​សម័យ​ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះ​ ៤​ទល់នឹង​០​។ លេង​បាន​ ១៧​នាទី កីឡាករ សា រ៉េត គ្រី​យ៉ា តែ​ត​បញ្ចូល​ទី​ឱ្យ​ព្រះខ័ន​រាជ​នាំមុខ​។ ជិត​ចប់​ការប្រកួត​តង់​ទី​១ ប្រាក់ មុន្នី​ឧ​ត្ត​ម បន្ថែម​គ្រាប់​ទី​២ ​ឱ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។ តង់​ទី​២ ​នាទី​ទី​៦៧ ព្រះខ័ន​រាជ​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​គ្រាប់​បាល់​ទី​២ ​របស់​កីឡាករ សារ៉េត គ្រី​យ៉ា​។ នាទី​ទី​៧៧ កីឡាករ ដូរ​ចូល អ៊ា​ន ពិសី ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៤ ​ឱ្យ​ក្លិប​ម្ចាស់ផ្ទះ​។ ចប់​ការប្រកួត​ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះ​សូល​ទី​ឡូ​អង្គរ ៤​ទល់នឹង​០​។ សរុប​ទាំងពីរ​ជើង​ឈ្នះ ៥​ទល់នឹង​០​។​ ​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​អ្នកឈ្នះ​រវាង​ក្លិប​អគ្គិសនី​កម្ពុជា និង​គីរីវង់​សុខ​សែន​ជ័យ​។​​សូម​ជម្រាបជូន​ថា ​ការប្រកួត​បាល់ទាត់​ពាន​ង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន វគ្គ​ ១/៤​ផ្តាច់ព្រ័ត្រនឹងត្រូវ​លេង​នៅ​ថ្ងៃទី​២៤ និង​៣១ ខែសីហា​ខាងមុខ ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​លេង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២៕អត្ថបទ៖ គង់ ហួន

Serena Williams គ្រោង​ចូលនិវត្តន៍​ពី​អាជីព​វាយ​កូន​បាល់​ក្រោយ​ចប់ US Open

2022/08/10 10:19:18 pm        73
​​វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក Serena Williams បាន​បញ្ជាក់​ពី​គម្រោង​ចូលនិវត្តន៍​របស់​ខ្លួន​នៅ​ក្រោយ​ចប់​ព្រឹត្តិការណ៍ Grand Slam, US Open ខាងមុខនេះ​។ ​ម្ចាស់​ជើងឯក Grand Slam ២៣លើក​រូបនេះបាន​និយាយថា​ នាង​នឹង​បន្តដំណើរ​ស្វែង​រករឿង​ល្អៗ​ក្នុង​ជីវិត​របស់​នាង និង​មិន​ចង់​និយាយ​ពាក្យ​ថាចូលនិវត្តន៍​ឡើយ​។ ​​Serena Williams បាន​វិល​មកកាន់​ការប្រកួត​ឯកត្តជន​វិញ​កាលពី​ខែមិថុនា​ក្នុង​ព្រឹត្តិការណ៍ Wimbledon បន្ទាប់ពី​របួស​ដែល​បាន​រំខាន​អស់​រយៈពេល​មួយឆ្នាំ​។ ​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ Williams ទើបតែ​ស្គាល់​ជ័យជំនះ​ដំបូង​របស់ខ្លួន​ក្នុង​កម្មវិធី​ប្រកួត​មួយ​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា​។ ​Serena Williams នឹង​បន្ត​ចូលរួម​ការប្រកួត Grand Slam ចុងក្រោយ​ប្រចាំឆ្នាំ US Open រឺក៏​ជា Grand Slam ចុងក្រោយ​ក្នុង​អាជីព​របស់ខ្លួន​នៅ​ចុងខែ​សីហា​នេះ​។ ​​កីឡាការិនី​វ័យ ៤០ឆ្នាំ​រូបនេះ​ធ្លាប់​ឈ្នះ​ពាន US Open ៦លើក​ក្នុងចំណោម Grand Slam ទាំង ២៣ របស់ខ្លួន​។ ​សូមបញ្ជាក់ថា Serena Williams គឺជា​កីឡាការិនី​ដែល​ឈ្នះ​ពាន Grand Slam ច្រើនជាងគេ​ទី២ សរុប ២៣លើកតាម​ពីក្រោយ Margaret Court ដែលមាន​សរុប ២៤លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

UEFA Super Cup យប់​នេះ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ចាប់ Off-Side

2022/08/10 09:51:30 pm        117
​បាល់ទាត់៖ បច្ចេកវិទ្យា​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ក្នុងការ​ចាប់​បាល់​ជំហរ​ក្រៅ​ល្បែង Off-Side នឹងត្រូវ​យកមកប្រើ​ប្រាស់​ក្នុងការ​ប្រកួត UEFA Super Cup រាត្រី​នេះ​រវាង Real Madrid និង Frankfurt នៅ​ទីក្រុង Helsinki ប្រទេស​ហ្វាំ​ង​ឡង់​។​ ​​នេះ​ជា​ជំនួប​រវាង​ក្រុម​ជើងឯក UEFA Champions League រដូវ​កាល​មុន Real Madrid និង​ជើងឯក Europa League, Frankfurt​។ ​​បច្ចេកវិទ្យា​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ក្នុងការ​ចាប់​បាល់​ជំហរ​ក្រៅ​ល្បែង Off-Side ធ្លាប់​ត្រូវបាន​យកមកប្រើ​ប្រាស់​រួចមក​ហើយ​អំឡុង​ការប្រកួត Arab Cup និង FIFA Club World Cup​។ ​​ក្រោយ​ការប្រើប្រាស់​សាកល្បង​ទទួលបាន​ជោគជ័យតាមរយៈ​សុក្រឹត្យភាព​ខ្ពស់​នោះ បច្ចេកវិទ្យា​នេះ​ក៏​នឹង​ត្រូវយកមកប្រើប្រាស់​ផងដែរ​នៅ World Cup 2022 ប្រទេស​កាតា​ឆ្នាំនេះ​។​​ប្រព័ន្ធ​ចាប់​បាល់​ជំហរ​ក្រៅ​ល្បែង​ស្វ័យប្រវត្តិ​ហៅថា Semi-Automated Offside ត្រូវបាន​ដំណើរការ​ដោយ​កាមេរ៉ា ចន្លោះ​ពី ១០ ទៅ ១២គ្រៀង​ដើម្បី​ប្រមូលយក​ទិន្នន័យ ២៩ភាគ​នៃ​រាងកាយ​កីឡាករ​ម្នាក់ៗ​។​ ប្រសិនបើ​ប្រព័ន្ធ​ចាប់បានថា ​បាល់ Offside វា​នឹង​បញ្ជូន​សញ្ញា​មកកាន់​អាជ្ញាកណ្តាល​ដើម្បី​សំរេច​ចុងក្រោយ​ដូច VAR ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Everton ទិញ​បាន​ខ្សែបម្រើ​ក្លិប Lille, Amadou Onana តម្លៃ ៣៣​លាន​ផោន

2022/08/10 09:30:31 pm        65
​​បាល់ទាត់៖ ​ក្លិប Everton បានសំរេច​ក្នុង​ការនាំយក​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Amadou Onana ពី​ក្លិប​បារាំង Lille ក្នុងតម្លៃ ៣៣លាន​ផោន​។ ​​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​មាន​វត្ត​មាននៅ​ទឹកដី Goodison Park កាលពី​ថ្ងៃ​សៅរ៍​នៅពេល Everton ចាញ់ Chelsea ១-០ ក្នុង​ថ្ងៃ​បើក​រដូវ​កាល​ថ្មី English Premier League​។ ​​West Ham ក៏​ធ្លាប់មាន​ចំណាប់អារម្មណ៍​លើ Onana និង​ធ្លាប់​ឈានដល់​កិច្ចព្រមព្រៀង​ផងដែរ​។ ​​Amadou Onana បាន​ក្លាយជា​កីឡា​ករទី៥ ដែល​មកកាន់ Everton បន្ទាប់ពី James Tarkowski, Dwight McNeil, Ruben Vinagre និង Conor Coady​។​ ​​Amadou Onana បានមក​កាន់ Lille កាលពី​ឆ្នាំ២០២១ ផ្ទេរ​ពី​ក្លិប​អាល្លឺម៉ង់ Hamburger ដោយ​បង្ហាញខ្លួន​បាន ៣១ប្រកួត​នៅ​ក្លិប​បារាំង​។ ​​Everton នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Aston Villa ថ្ងៃ​សៅរ៍​​នេះ​សប្តាហ៍​ទី២ ក្របខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Barcelona មិនទាន់បាន​ចុះឈ្មោះ​កីឡាករ​ចំណូល​ថ្មីនៅឡើយ ​ខណៈ La Liga បើក​រដូវ​កាល​ចុង​សប្តាហ៍​នេះ​

2022/08/10 07:13:15 pm        74
​បាល់ទាត់៖ ​ក្លិប​ FC Barcelona ត្រូវបាន​គេ​ដឹងថា មិនទាន់បាន​ចុះឈ្មោះ​កីឡាករ​ថ្មី​នៅឡើយ​សំរាប់​ការប្រកួត​នៅ​ក្របខណ្ឌ​លី​គ​អេ​ស្ប៉ា​ញ La Liga ខណៈ​រដូវ​កាល​ថ្មី​នឹង​ចាប់ផ្តើម​ចុង​សប្តាហ៍​នេះ​ដោយ Barcelona ត្រូវ​ជួប​ជាមួយ Rayo Vallecano​។ ​​Barcelona កំពុង​តស៊ូ​ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​គោល​ការ​របស់ La Liga មានន័យថា ​ក្លឹប​យក្ស​កាតា​ឡាន​មួយ​នេះ​បាន​លក់​ចេញ​ នូវ​ប្រាក់​ចំណូល​អនាគត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន ​ដើម្បី​គោរព​តាម​គោល​ការណ៍ និង​ចុះឈ្មោះ​កីឡាករ​ថ្មី​។​ ​​Barcelona បាន​ចំណាយ​លុយ​ជាង ១២០​លាន​ផោន​ហើយ​នៅ​រដូវក្តៅ​នេះ​ក្នុង​ការ​នាំចូល​កីឡាករ​ថ្មី​ដែល​រួមមាន Robert Lewandowski ពី Bayern Munich, Raphinha ពី Leeds United និង Jules Kounde ពី Sevilla បូករួម​ទាំង​កីឡាករ​ដែល​មកដល់​ដោយ​គ្មាន​តម្លៃ​ផ្ទេរ Andreas Christensen ពី Chelsea និង Franck Kessie ពី AC Milan​។​​បញ្ហា​ប្រាក់​ឈ្នួល​កីឡាករបាន​ក្លាយជា​បញ្ហា​ចម្បង​របស់​ក្លិប ​បូករួម​ជាមួយនឹង​បំណុល​ជាច្រើន​ទៀត​។ ​​Frenkie de Jong ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​មួយចំនួនទៀត​ដែល​ក្លិប​បាន​ជំពាក់​ប្រាក់​ឈ្នួល បញ្ហា​ប្រាក់​ឈ្នួល​នេះហើយ​ដែល​ធ្វើឱ្យ​កីឡាករ​ហូ​ឡង់​រូបនេះ​មិនទាន់​ច្បាស់​ពី​អនាគត​របស់ខ្លួន​នៅ Nou Camp ស្របពេល Manchester United តាម​ប្រមាញ់​អស់​ជាច្រើន​ខែ​មកហើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United បញ្ចប់​ចំណាប់អារម្មណ៍​លើ Arnautovic ក្រោយ​រង​ការរិះគន់​

2022/08/10 06:39:30 pm        68
​បាល់ទាត់៖ ក្លិប​បិសាច​ក្រហម Manchester United បានបញ្ចប់​ចំណាប់អារម្មណ៍​របស់ខ្លួន​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធស្វ៊ី​ស Marko Arnautovic ពី​ក្លិប​អ៊ីតាលី Bologna​។ ​​អ្នក​ចាត់ Manchester United លោក Erik ten Hag ត្រូវបាន​គេ​ដឹងថា ​មានបំណង​នាំយក​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​មកកាន់ Old Trafford ដោយសារតែ​លោក​ធ្លាប់​រួមការ​ងារ​ជាមួយ Arnautovic នៅ​ក្លិប​ហូ​ឡង់ FC Twente​។ ​​យ៉ាងណាក្តី​គំរោង​នេះ​ត្រូវបាន​លុបចោល​វិញ ដោយ​គេ​យល់ថា Bologna ទាមទារ​តម្លៃ​ផ្ទេរ​ខ្ពស់ បូក​រួមទាំង​ការរិះគន់​មួយ​ចាស់ដៃ​ពី​អ្នកគាំទ្រ និង​អ្នកវិភាគ​ពី​ការនាំយក​អតីត​ខ្សែប្រយុទ្ធ West Ham រូបនេះ​។ ​​Manchester United បានចាប់ផ្តើម​រដូវ​កាល​ថ្មី​ជាមួយនឹង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង ​ក្រោម​ស្នាដៃ​ក្រុម​ភ្ញៀវ Brighton ២-១ ខណៈ​ប្រព័ន្ធ​ប្រយុទ្ធ​ត្រូវបាន​គេ​ឃើញថា​មាន​បញ្ហា​ខ្វះចន្លោះ​ច្រើន បើ​ទោះ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Cristiano Ronaldo ផ្លាស់ប្តូរ​ចូល​ក្តី​។​​រំលឹកថា Marko Arnautovic ធ្លាប់ជា​កីឡាករ​នៅ Stoke City និង West Ham ស៊ុត​បញ្ចូល​ទី ៤៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៨៤ប្រកួត និង​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប​អ៊ីតាលី Bologna​។​ ​​រដូវ​កាល​មុនកីឡាករ​វ័យ ៣៣ឆ្នាំ​ជំរើសជាតិ​អូទ្រីស​រូបនេះ​រកបាន ១៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣លើក​នៅ Serie A៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Timo Werner ផ្លាស់​ត្រលប់​ទៅ RB Leipzig ផ្លូវការ​ក្នុងតម្លៃ ២៥លាន​ផោន

2022/08/10 05:49:53 pm        119
​បាល់ទាត់៖ ​ក្លិប​​អាល្លឺម៉ង់ RB Leipzig បានសំរេច​ក្នុងការ​នាំយក​ត្រលប់​មកវិញ​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner ពី​ក្លិប​តោ​ខៀវ Chelsea ក្នុង​តម្លៃ​ប្រមាណ ២៥​លាន​ផោន​។ ​ឆ្នាំ២០២០ Chelsea បាន​នាំយក Werner ទៅកាន់ Stamford Bridge ក្នុងតម្លៃ​ផ្តាច់​កុងត្រា ៤៥លាន​ផោន​។ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​ដែល​នឹង​រក្សា​រូបគេ​នៅ​ជាមួយ​ក្លិប​ចាស់ RB Leipzig ដល់​ឆ្នាំ២០២៦​។ ​Timo Werner បាន​ស៊ុត​បញ្ចូល​ទី ២០គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៨៩ប្រកួត​នៅ Chelsea ឈ្នះ​ពាន UEFA Champions League នៅ​ឆ្នាំ២០២១​។ ​Timo Werner ធ្លាប់​ស្ថិតក្នុង​គោលដៅ​របស់​ក្លិប​ធំ​ជាច្រើន​នៅ​អឺរ៉ុប​ដូចជា Liverpool, Bayern Munich និង Atletico Madrid បន្ទាប់ពី​ទំរង់​លេង​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ Leipzig​។​​​បន្ទាប់ពី​ផ្លាស់​ពី Stuttgart នៅ​ឆ្នាំ២០១៦ Timo Werner បង្ហាញខ្លួន​បាន​សរុប ១៥៩ប្រកួត​ក្នុង​រយៈពេល ៤ឆ្នាំ​ជាមួយ Leipzig ស៊ុត​បញ្ចូល​ទី​បាន​សរុប ៩៥គ្រាប់​។ ​យ៉ាងណាក្តី Chelsea ដែល​យកឈ្នះ​គូប្រជែង​ជាច្រើន​ក្នុង​ការចរចា​ទិញ Timo Werner នោះ មិនមែនជា​ទ្រនំ​ជោគជ័យ​របស់​កីឡាករ​ជំរើសជាតិ​អាល្លឺម៉ង់​រូបនេះ​ឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាស៊ាន​ឯកភាព​គ្នា​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ឲ្យ​នៅ​គង់វង្ស​

2022/08/10 05:27:02 pm        67
​អាស៊ាន៖ សិក្ខាសាលា​អន្ដរជាតិស្តីពី​ការអភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ក្នុង​តំបន់​អាស៊ាន ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡាក្នុងឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ានបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​រៀបចំ ២​ថ្ងៃនៅ​ថ្ងៃទី​០៨-០៩ ខែសីហា ឆ្នាំ​២០២២ ខណៈ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់បាន​ឯកភាពគ្នាក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រពៃណី​ក្នុង​តំបន់​ឲ្យ​កាន់តែ​រីកចម្រើន និង​គង់វង្ស​យូរអង្វែង។​ ​ថ្លែង​ក្នុង​ពិធី​បិទ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាមានប្រសាសន៍ថា ក្នុងនាម​ជា​អ្នករៀបចំ​សិក្ខាសាលា ឯកឧត្តម​ថ្លែង​អំណរចំពោះ​វាគ្មិន និង​តំណាង​ប្រទេស​ចូលរួម​ទាំងអស់ សម្រាប់​គំនិត ធាតុ​ចូល ការពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​រ​បស់​សមាជិក ដែល​បានអនុញ្ញាត​ឲ្យ​ក្រសួង​បានរៀបចំ​សិក្ខាសាលា​នេះ​ឡើង និង​បានបញ្ចប់​ដោយ​ជោគជ័យ ដើម្បី​រួមគ្នា​អភិរក្ស​កីឡា​ប្រពៃណី​ក្នុង​តំបន់។​ ​លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡាបាន​បញ្ជាក់ថា ឆ្លងកាត់​សិក្ខាសាលា ២​ថ្ងៃ​កន្លងមក បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់បាន​ឯកភាព និង​ប្ដេជ្ញា​រួមគ្នា ធ្វើការ​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រ​ណៃ​ទាំងអស់ ក្នុងន័យ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ផង និង​ផ្សព្វផ្សាយ​ពី​ប្រភេទ​កីឡា​ក្នុង​តំបន់ទៅកាន់​ពិភពលោក​ផង។ លើសពីនេះក៏មាន​ការគាំទ្រ​ចំពោះ​ប្រភេទ​កីឡា​ប្រពៃណី​ជាតិខ្មែរ ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​សម្ដែង​នាឱកាស​ផងដែរ។​​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​សិក្ខាសាលា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡានឹង​បន្ដ​រៀបចំ​សិក្ខាសាលា​មួយទៀត ស្ដីពី​ការអភិវឌ្ឍន៍​តំបន់​ហាត់ប្រាណ និង​លេង​កីឡា​នៅ​តំបន់​អាស៊ាន។ សិក្ខាសាលា​ទី​១ នេះមាន​រយៈពេល ២​ថ្ងៃ​ដូចគ្នានៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នេះនៅ​សណ្ឋាគារ​សុខា​ភ្នំពេញ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក នឹងដកការបិទច្រកកំពង់ផែអ៊ីរ៉ង់ នៅពេលការដឹកជញ្ជូនទំនិញបន្តជាថ្មីដោយគ្មានការារាំង
08/08/2026 12:08 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីន ស្វាគមន៍កតិកាសញ្ញាទីក្រុងមេកា ថាជាជំហានសម្រាប់សន្តិសុខរួម
08/08/2026 12:08 PM
នាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់លើការគ្រប់គ្រងអាវុធយ៉ាងតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀន
08/08/2026 12:08 PM
មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប៉ាគីស្ថាន ប្រឆាំងការយកពន្ធប្រេងឥន្ធនៈ
08/08/2026 12:08 PM
ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍ប្រាំពាន់ដើម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា!
08/08/2026 12:08 PM
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជន និងអ្នកបង្កើតមាតិកាបញ្ឈប់ការផ្សព្វផ្សាយឬផលិតមាតិកាឃោសនា ជំរុញឬបង្ហាញពីការជួញដូរ បរិភោគ និងការចាប់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន
08/08/2026 12:08 PM
កម្ពុជានាំចេញម្រេច GI ប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៧ខែ
08/08/2026 11:08 AM
ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី និងជើងហោះហើរគ្មានការអនុញ្ញាតទៅកាន់យេម៉ែន
08/08/2026 11:08 AM
កម្ពុជា៖របាយការណ៍របស់អ្នករាយការណ៍ពិសេស​ ​UN ពាក់ព័ន្ធនឹងជនភៀសសឹកកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ គឺស្របតាមការពិតជាក់ស្ដែង​នៃវត្តមានជនភៀសសឹកកម្ពុជា​
08/08/2026 11:08 AM
សមាជិក ប.ស.ស. សាទរចំពោះម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិជួយកាត់បន្ថយការរង់ចាំ
08/08/2026 11:08 AM