UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

Medvedev យកឈ្នះ Norrie វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន​វាយ​កូន​បាល់ Los Cabos Open នៅ​ម៉ិ​ក​ស៊ិ​ក​

2022/08/08 10:08:25 pm        72
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Daniil Medvedev បាន​គ្រង​ជើងឯក​នៅក្នុង​ក្របខណ្ឌ ATP លើកដំបូង​ក្នុង​ឆ្នាំ២០២២ នេះ​ក្រោយ​យកឈ្នះ​កីឡាករ​អង់គ្លេស Cameron Norrie នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន Los Cabos Open នៅ​ម៉ិ​ក​ស៊ិ​ក​។ ​​កីឡាករ​រុស្ស៊ី​រូបនេះ​បាន​យកឈ្នះ​អ្នកការពារ​តំណែង​ជើងឯក​ឆ្នាំមុន Cameron Norrie ដើម្បី​លើក​ពាន​ដំបូង​តាំងពី​ឈ្នះ​ជើងឯក US Open ឆ្នាំមុន​។ ​​តាំងពី​ពេលនោះ​មក​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បា​នរងបរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន ៥កម្មវិធី តែ​ការប្រកួត​នៅ Los Cabos នេះ​មិន​ចាញ់​សូម្បី​មួយ​សិត​តាំងពី​ជុំ​ដំបូង​។ ​​ដំណើរ​ជា​បន្តទៀត​សំរាប់ Daniil Medvedev ដើម្បី​ត្រៀមលក្ខណៈ​សំរាប់ Grand Slam, US Open នៅ​ចុងខែ​នេះ​គឺ​រូបគេ​នឹងចូលរួម​ការប្រកួត​ការពារ​ជើងឯក Canadian Open និង Cincinnati Masters​។​​ស្រដៀង​គ្នា​នេះដែរ​កីឡាករ​អូស្ត្រាលី Nick Kyrgios បានបញ្ចប់​ការខកខាន​ឈ្នះ​ជើងឯក​របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាករ​ជប៉ុន Kei Nishikori នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន Citi Open នៅ​សហរដ្ឋអាមេរិក​។ ​​ជ័យជំនះ​របស់​ជើងឯក​រង Wimbledon រូបនេះគឺជា​ជើងឯក​នៅក្នុង​ក្របខណ្ឌ ATP Tour ដំបូង​របស់គេ​រាប់​តាំងពី​ឆ្នាំ២០១៩ ដែល​ឈ្នះ​ជើងឯក​នៅ Washington DC​។ ​​ជាមួយគ្នា​នោះដែរ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ក៏​មិន​ចាញ់​សូម្បី​មួយ​សិត​នៅ Citi Open នេះ​បូក​រួមទាំង​ជ័យជំនះ ៦-៤ និង ៦-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។ ​​នេះ​ជាការ​ត្រៀមលក្ខណៈ​មួយ​យ៉ាង​ល្អ​សំរាប់ Nick Kyrgios មុន​ព្រឹត្តិការណ៍ Grand Slam, US Open ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៩ ខែសីហា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើងឯក​ជឺ​ជី​តស៊ូ​ពិភពលោក ៨​សម័យ​ប្រេ​ស៊ី​ល Leandro Lo ត្រូវ​បាន​បាញ់សម្លាប់​

2022/08/08 09:39:15 pm        114
​​​ជឺ​ជី​តស៊ូ៖ កំពូល​កីឡាករ​កីឡា​ជឺ​ជី​តស៊ូ​ប្រេ​ស៊ី​ល Leandro Lo ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពិភពលោក ៨សម័យ​នោះបានទទួល​មរណៈភាព​ហើយ ដោយ​ការបាញ់សម្លាប់​ពី​ជន​មិន​ស្គាល់មុខ​កាលពី​ថ្ងៃអាទិត្យ​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​ដែលមាន​ឈ្មោះ​ពេញ Leandro Lo Pereira do Nascimento បាន​ចូលរួម​ទស្សនាការ​ប្រគុំ​តន្ត្រី​មួយ​នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល មុនពេល​មាន​ជម្លោះ​ជាមួយ​បុរស​ម្នាក់ និង​ត្រូវបាន​បាញ់សម្លាប់​ចំក្បាល​។ ​​Leandro Lo ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ តែ​អកុសល​ជនរងគ្រោះ​ក៏បាន​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​។ ​​សូមបញ្ជាក់ថា Leandro Lo ត្រូវបាន​គេ​ស្គាល់​ពេញ​ប្រទេស​ប្រេ​ស៊ី​ល តា​មរយៈ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់គេ​ក្នុង​ប្រភេទកីឡា​ជឺ​ជី​តស៊ូ​នេះ​ដោយ​ធ្លាប់​ឈ្នះ​មេដាយមាស​ពិភពលោក ៨លើក និង​ពាក់​ខ្សែក្រវាត់​ខ្មៅ​តាំងពី​ឆ្នាំ២០១២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​វាយកូនគោល​អាហ្វ្រិក​ខាងត្បូង Ashleigh Buhai គ្រង​ជើងឯក Women’s Open លើកដំបូង​

2022/08/08 09:27:30 pm        88
​​វាយកូនគោល៖ ​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង Ashleigh Buhai បានក្លាយ​ជា​ជើង​ឯកនៃ​ការប្រកួត​វាយកូនគោល​ពានរង្វាន់​ធំ​របស់​ស្ត្រី AIG Women’s Open ដែលជា​ជើងឯក​លើកដំបូង​ក្នុង​អាជីព​។ ​​ចាប់ផ្តើម​ថ្ងៃ​ចុងក្រោយ​ដោយមាន ៥ស្ត្រូ​ក​នាំមុខគេ កីឡាការិនី​វ័យ ៣៣ឆ្នាំ​រូបនេះ​មិនអាច​រក្សា​ការ​នាំមុខ​របស់ខ្លួនរ​ហូត​ដល់​ចប់​ការប្រកួត​ឡើយ ពោលគឺ​ធ្វើ​មិនបាន​ល្អ​នៅ​ថ្ងៃ​ចុងក្រោយ​បណ្តោយឱ្យ​កីឡាការិនី​កូរ៉េ In Gee Chun តាម​ស្មើ​វិញ​ជាមួយនឹង​លទ្ធផល ១០អាន់​ឌើ​ផា​ដូចគ្នា​។ ​​យ៉ាងណាក្តី Ashleigh Buhai ក៏បាន​យកឈ្នះ​វិញ​នៅ​វគ្គ Play-Off បន្ថែម​ឡូ​រក​ជើងឯក​។ ​​Ashleigh Buhai បាន​ក្លាយជា​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង​ទី១ ផងដែរ​ដែល​ឈ្នះ​ជើងឯក​កម្មវិធី​ធំ Women’s Open នេះ​តាំងពី​ឆ្នាំ១៩៧៩ និង​ទទួលបាន​ប្រាក់រង្វាន់​ជាង ១លាន​ដុល្លា​អាមេរិក​ក្នុងនាម​ជា​ជើងឯក​។​​​សូមបញ្ជាក់ថា Open Championship ជា​កម្មវិធី​វាយកូនគោល​ធំ​ប្រចាំឆ្នាំ​ចុងក្រោយ​គេ​ក្នុងឆ្នាំនេះ​។ ​​កញ្ចប់​ប្រាក់រង្វាន់​ឆ្នាំមុន​គឺ ៥.៨លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំនេះ​មានការ​បង្កើន​ប្រាក់រង្វាន់ ២៦% ដល់ ៧.៣លាន​ដុល្លារ​។​​ ​ឆ្នាំ២០២១ កន្លងទៅ​កីឡាការិនី​វ័យ ៣៤ឆ្នាំ​ស៊ុយអែត Anna Nordqvist គឺជា​ជើងឯក​ដោយ​ទទួលបាន​ប្រាក់រង្វាន់ ៨៧ម៉ឺន​ដុល្លារ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Brentford ឈានដល់​កិច្ចព្រមព្រៀង​តម្លៃ ១៥​លាន​អឺរ៉ូ​យក Mikkel Damsgaard ពី Sampdoria

2022/08/08 06:52:38 pm        78
​​បាល់ទាត់៖ ​ក្លិប Brentford បាន​ឈានដល់​កិច្ច​ព្រមព្រៀង​ហើយ​ ក្នុង​ការនាំយក​ខ្សែបម្រើ​ស្លា​បដា​ណឺ​ម៉ាក Mikkel Damsgaard ពី​ក្លិប​អ៊ីតាលី Sampdoria ក្នុងតម្លៃ ១៥លាន​អឺរ៉ូ​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន Freekick នាំ​លើ​អង់គ្លេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2020 ឆ្នាំមុន មុនពេល​អង់គ្លេស​វាយ​បក​យកឈ្នះ​វិញ​នៅ​ម៉ោង​បន្ថែម​។ ​Mikkel Damsgaard បាន​ផ្លាស់​ទៅ Sampdoria កាលពី​ខែកក្កដា ​ឆ្នាំ២០២០ ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៩ប្រកួត​។ ​តែ​សម្រាប់​ជំរើសជាតិ​ដា​ណឺ​ម៉ាក Mikkel Damsgaard រកបាន ៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៦លើក​ប៉ុណ្ណោះ​។ ​​គិត​មកដល់ពេលនេះ Brentford បាន​នាំចូល​កីឡាករ​ថ្មី ៤នាក់​ហើយ​រួមមាន​ខ្សែការពារ Ben Mee និង Aaron Hickey ខណៈ​ខ្សែប្រយុទ្ធ​មាន Keane Lewis-Potter និង​អ្នកចាំទី Thomas Strakosha ហើយ Damsgaard នឹង​ជា​កីឡា​ករទី៥​។ ​Brentford បើកឆាក​ប្រកួត​ដំបូង​ធ្វើដំណើរ​ទៅ​ទឹកដី Leicester City យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ២-២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wolves ព្រមព្រៀង​តម្លៃ ២៧.៥លាន​ផោន​ទិញ​ខ្សែប្រយុទ្ធ Goncalo Guedes ពី Valencia

2022/08/08 06:27:08 pm        100
​បាល់ទាត់៖ ​ក្លិប​ Wolverhampton បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ហើយ ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Goncalo Guedes ពី​ក្លិប​អេ​ស្ប៉ា​ញ Valencia ក្នុងតម្លៃ ២៧.៥លាន​ផោន​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​នឹង​ហោះហើរ​មកកាន់​ទឹកដី​អង់គ្លេស​ថ្ងៃនេះ ដើម្បី​ពិនិត្យ​សុខភាព​មុន​ចុះហត្ថលេខា​រយៈពេល​វែង​នៅ​ទឹកដី Molineux​។ ​Goncalo Guedes តាមពិត​ទៅជា​គោលដៅ​របស់​លោក Bruno Lage កន្លងមក ស្របពេល​ខ្សែប្រយុទ្ធ​ជួរមុខ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក Raul Jimenez មាន​របួស​។ ​Guedes ដែល​អាច​លេង​ទាំង​ប្រយុទ្ធ​ស្លាប និង​ប្រយុទ្ធ​ជួរមុខបានចាប់ផ្តើម​អាជីព​នៅ Benfica មុន​ពេល​ផ្លាស់​ទៅកាន់ Paris Saint Germain​។​​ក្រោយមក​ក៏បាន​ផ្លាស់​ទៅ Valencia នៅ​ឆ្នាំ២០១៧ ក្នុង​លក្ខខណ្ឌ​ខ្ចីមុនពេល​ទិញ​ផ្តាច់​មួយឆ្នាំ​បន្ទាប់ ​ពោល​គឺ​បង្ហាញខ្លួន​សរុប​ឱ្យ Valencia បាន ១១៣ប្រកួត​រកបាន ២៣គ្រាប់ និង​ត្រូវបាន​កោះ​ហៅ​ចូល​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​ដំបូង​តាំងពី​ឆ្នាំ២០១៥ បង្ហាញខ្លួន​បាន ៣២លើក​រកបាន ៧គ្រាប់​។ ​Wolves ចាប់ផ្តើម​រដូវ​កាល English Premier League ចាញ់​នៅ​ទឹកដី Leeds ២-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Haaland ស៊ុត​បាន​ពីរ​គ្រាប់​ក្នុង​ប្រកួត​ដំបូង​នៅ EPL ខណៈ Man City យកឈ្នះ​នៅ​ដី West Ham

2022/08/08 06:00:58 pm        189
​​បាល់ទាត់៖ ​ក្របខណ្ឌ English Premier League បានចាប់ផ្តើម​ចុង​សប្តាហ៍​កន្លងទៅ​ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក Manchester City រកបាន​បី​ពិន្ទុ​ក្នុង​សប្តាហ៍​ទី១ តាមរយៈ​ជ័យជំនះ​នៅ​ទឹកដី​របស់​ក្រុម​ញញួរ​ធំ West Ham ២-០ យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​ខ្សែប្រយុទ្ធ​ចំនូល​ថ្មី Erling Haaland ដែល​ផ្លាស់​ពី Dortmund រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន ​នៃ​ការចាប់ផ្តើម​អាជីព​នៅ​ក្របខណ្ឌ English Premier League​។ ​គ្រាប់​ដំបូង​កើតឡើង​នៅ​នាទី​ទី៣៦ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ និង​គ្រាប់​ទី​ពីរ​នៅ​វគ្គ​ទី២ នាទី​ទី៦៥​។ ​​លទ្ធផល​សំខាន់ៗ​ផ្សេងទៀត​រួមមាន Manchester United បើក​រដូវ​កាល​ថ្មី​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag បាន​ត្រឹម​ខកបំណង​ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Brighton ១-២ ក្នុង​ទឹកដី​ខ្លួនឯង​។ ​​Cristiano Ronaldo មិនបាន​ចាប់ផ្តើម​ជា​កីឡាករ ១១នាក់​ដំបូង​ឡើយ តែ​ត្រូវ​ផ្លាស់ប្តូរ​ចូល​នៅ​វគ្គ​ទី២ បន្ទាប់ពី Brighton នាំមុខ ២គ្រាប់​ទៅហើយ​នៅ​វគ្គ​ទី១​។ ​​Pascal Gross រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Brighton មុនពេល​ដែល Manchester United តប​បាន​មួយ​គ្រាប់​វិញ​នៅ​វគ្គ​ទី២ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Mac Allister​។​​សរុប​មកវិញ​ក្រុម​ដែល​ទទួលបាន​បី​ពិន្ទុ​ក្នុង​សប្តាហ៍​ដំបូង​រួមមាន Spurs ដែល​វាយបក​យកឈ្នះ Southampton ៤-១, Arsenal ឈ្នះ​នៅ​ទឹកដី Crystal Palace ២-០, ក្រុម​ឡើង​ថ្មី Bournemouth យកឈ្នះ Aston Villa ២-០, Manchester City ឈ្នះ​នៅ​ទឹកដី West Ham, ក្លិប​អ្នកមាន​ថ្មី Newcastle United ឈ្នះ Nottingham Forest ២-០, Brighton ដែល​ឈ្នះ​នៅ​ទឹកដី Manchester United, Leeds United យកឈ្នះ Wolves ២-១ និង Chelsea យកឈ្នះ​នៅ​ទឹកដី Everton ១-០​។ ​​មាន​ពីរ​គូ​ដែល​ស្មើគ្នា​គឺ Leicester City ស្មើគ្នា ២-២ ទល់នឹង Brentford យប់មិញ ខណៈ Fulham ស្មើគ្នា ២-២ ទល់នឹង Liverpool កាលពី​ព្រលប់​ថ្ងៃ​សៅរ៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លី​គ​អាជីព​កីឡា​អេឡិចត្រូនិក​ MPL-KH Autumn ​ចាប់ផ្ដើម​ការប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​

2022/08/08 05:45:06 pm        160
​អេឡិចត្រូនិក៖ ព្រឹត្តិការណ៍​ប្រកួត​លី​គ​អេឡិចត្រូនិក​អាជីព​ MPL-KH Pro League ​នៃ​វិញ្ញាសា​ Mobile Legends: Bang Bang ​វគ្គ​ MPL-KH Autumn Split ​បាន​ឈានដល់​ការប្រកួត​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ​ហើយកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ជាមួយ​ចំណី​ចក្ខុ​ពិសេស​ប្លែក និង​កាន់តែ​អស្ចារ្យ។​ ​យោងតាម​គណៈកម្មការ​រៀបចំ​ការប្រកួតលី​គ​ MPL-KH Autumn Split ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការជួយ​ជំរុញលើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​កីឡា​អេឡិចត្រូនិក​ក្នុងប្រទេស​កម្ពុជា ដែល​ចាប់ផ្តើម​ប្រកួត​វគ្គ​វិលជុំ​សន្សំ​ពិន្ទុចាប់ពី​ថ្ងៃទី​៦ ខែសីហារហូតដល់​ថ្ងៃទី​៤ ខែកញ្ញា និង​វគ្គ​ខ្វែងដែល​ត្រូវ​ប្រកួត​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញាដល់​ថ្ងៃទី​១ ខែតុលា ខណៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រនឹងធ្វើ​ឡើង​នា​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២២ ខាងមុខ។​ ​ការប្រកួត​ MPL-KH Pro League ​បានបញ្ចប់​ការប្រកួត​វគ្គ​ Spring Split ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២២ កន្លងទៅ ហើយ​នេះ​គឺជា​ការប្រកួត​វគ្គ​ Autumn Split ​ដើម្បី​បង្កើន​គុណភាព សមត្ថភាព បច្ចេកទេស និង​ជំរុញ​ការអភិវឌ្ឍ​កីឡា​អេឡិចត្រូនិកនៅ​ប្រទេស​កម្ពុជា ​ក្នុង​គោលបំណង​ស្វែងរក​ក្រុម​មាន​សមត្ថភាព​ខ្ពស់​ចេញទៅ​ប្រកួត​កម្រិត​ពិភពលោក​នា​ចុងឆ្នាំ​នេះ។​​គួរ​ដឹងថា​ Mobile Legends: Bang Bang ​គឺជា​វិញ្ញាសា​ដែល​ពេញនិយម​ខ្លាំង​ក្នុង​ស្រទាប់យុវវ័យ នឹង​តែងតែ​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​កីឡាករដើម្បី​មានលទ្ធភាព​ប្រកួតប្រជែង​ថ្នាក់​តំបន់​ ​និង​អន្តរជាតិ​នានា​៕​អត្ថបទ៖ លី ឈុន​ឡា

ការប្រកួត​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​នៅ​សៀមរាបត្រូវបាន​បិទ​បញ្ចប់​

2022/08/08 05:40:31 pm        87
​បាល់ទាត់៖ ការប្រកួត​កីឡា​ទេសចរណ៍​បាល់ទាត់​មិ​ត្ដ​ភាព​វ័យ​ចំណាស់​មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ​៤​ថ្ងៃ​នៅ​ពហុកីឡាដ្ឋាន​ខេត្ត​សៀមរាបត្រូវបាន​បិទ​បញ្ចប់​កាល​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​សីហា​ ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ដំណើរការ​ប្រកួត​តាំងពី​ថ្ងៃ​ទី​០៤ ខែ​សីហា​។​ ​លោក លី ប៊ុណ្ណា ប្រធាន​មន្ទីរអប់រំ ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប​មានប្រសាសន៍ថា ក្រុម​កីឡា​ចូលរួម​ប្រកួត​មាន​ក្រុម​កីឡាករ​កម្ពុជា​ចំនួន​ ២០​នាក់ និង​ក្រុម​កីឡាករ​បរទេស​មាន ​៣​ក្រុម​ក្នុង​នោះ​ថៃ​ចំនួន ​៧២​នាក់ ​ក្រុម​កីឡាករ​ឡាវ​ចំនួន ​៣៩​នាក់ ក្រុម​កីឡាករ​វៀតណាម​ចំនួន​ ១៨​នាក់​សរុប​ចំនួន ​១៥០​នាក់។​ ​យោង​របាយការណ៍​បច្ចេកទេស​បាន​បញ្ជាក់​ឲ្យ​ដឹងថា ឆ្លងតាម​រយៈ​នៃ​ការប្រកួត យ៉ាង​ស្វិតស្វាញ​នៅ​លើ​ទីលាន​ប្រកួត ក្រុម​កីឡាករ​បាន​អនុវត្ត​បាន​ល្អ​ក្នុង​ការ​ប្រកួត​ដោយ​ឈរ​លើ​ស្មារតី គោរព​វិន័យ បទបញ្ជា​បច្ចេកទេស និង​ចេះ​ស្រឡាញ់​យោគយល់ អធ្យាស្រ័យ​គ្នា ដោយ​ផ្សា​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នូវ​ចំណងមិត្តភាព។ ​ឯកឧត្តម តុ​ប សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​មានប្រសាសន៍ថា ក្រុម​កីឡា​ករ​ទាំង ​៤​ប្រទេស​ដែល​ជា​ប្រទេស​ជាប់​ទៅ​ដោយ​ដីសណ្ដ​ទន្លេ​មេគង្គ ប្រៀប​បានជា​ប្រទេស​សរសៃឈាម​តែមួយ ដោយ​ទទួល​ផល​ប្រយោជន៍​រួមគ្នា​ពី​អាងទឹក​ទន្លេ​មេគង្គ ដែល​មាន​ប្រភព​ធ្លាក់​មកពី​ទី​បេ។ឯកឧត្តម​បាន​បញ្ជាក់​ថា ការប្រកួត​កីឡា​ជា​មិត្តភាព​នេះ​បាន​បញ្ជាក់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ចំណង​មិត្តភាព​នៃ​ប្រទេស​នៅ​ដង​ទន្លេ​មេគង្គ កាន់​តែ​មាន​ភាព​រឹងមាំ​ឡើង​ថែមទៀត។ ម្យ៉ាងទៀត​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោល​បំណង​ពង្រីក​នូវ​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ​ចំណាស់ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ប្រទេស​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​តំបន់​សៀមរាប​-​អង្គរ ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​វិស័យ​កីឡា​ទេសចរណ៍ និង​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ដំណើរ ឆ្ពោះ​ទៅ​ការប្រកួត​កីឡា SEA GAME - ASEAN PARA GAME 2023 ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់​ផ្ទះ​ផង​ដែរ៕អត្ថបទ៖ សៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុប្រទេសវិញហើយ

2022/08/08 12:38:04 am        691
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យយ៉ាងត្រចេះត្រចង់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុភូមិកម្ពុជា នារសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២។ ដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូកីឡាកម្ពុជា នារសៀលនេះ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អញ្ជើញស្វាគមន៍ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព និងជោគជ័យ

2022/08/07 11:52:17 pm        612
ភ្នំពេញ៖ ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាពនិងជោគជ័យ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ និងបានរៀបចំពិធីទទួលនិងដង្ហែទង់សហព័ន្ធកីឡាជនពិការអាស៊ាន និងជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ពីប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិCAMSOC ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ូទី​វាយប្រហារទីក្រុង Marib ម្តងទៀត ខណៈ UN ព្រមានពី​ជម្លោះជិត​រីក​កាន់​តែ​ធំ នៅយេម៉ែន
08/08/2026 01:08 PM
អ៊ីរ៉ង់ និងអូម៉ង់ បញ្ចប់ចុងក្រោយក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz
08/08/2026 01:08 PM
NEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
08/08/2026 01:08 PM
ក្រសួងការងារ៖ ខេត្តកណ្ដាល មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករ​ត្រឡប់​មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
08/08/2026 01:08 PM
ក្រសួងការងា​រ៖ ខេត្តស្វាយរៀង មានឱកាសការងារជិត ២ពាន់កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋ និងបងប្អូន​អតីតពល​ករត្រឡ​ប់មក​ពី​ថៃ និងអ្នកកំពុងស្វែងរកការ​ងារធ្វើ
08/08/2026 01:08 PM
អាមេរិក នឹងដកការបិទច្រកកំពង់ផែអ៊ីរ៉ង់ នៅពេលការដឹកជញ្ជូនទំនិញបន្តជាថ្មីដោយគ្មានការារាំង
08/08/2026 12:08 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីន ស្វាគមន៍កតិកាសញ្ញាទីក្រុងមេកា ថាជាជំហានសម្រាប់សន្តិសុខរួម
08/08/2026 12:08 PM
នាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់លើការគ្រប់គ្រងអាវុធយ៉ាងតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀន
08/08/2026 12:08 PM
មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប៉ាគីស្ថាន ប្រឆាំងការយកពន្ធប្រេងឥន្ធនៈ
08/08/2026 12:08 PM
ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍ប្រាំពាន់ដើម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា!
08/08/2026 12:08 PM