ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព និងជោគជ័យ

2022/08/07 11:52:17 pm        613
ភ្នំពេញ៖ ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាពនិងជោគជ័យ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ និងបានរៀបចំពិធីទទួលនិងដង្ហែទង់សហព័ន្ធកីឡាជនពិការអាស៊ាន និងជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ពីប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិCAMSOC ។

កីឡាការិនី​វាយកូនគោល​ជប៉ុន Hinako Shibuno នាំមុខ​ថ្ងៃ​ដំបូង​កម្មវិធី Open Championship

2022/08/05 10:03:16 pm        151
​វាយកូនគោល៖ ​កីឡាការិនី​ជប៉ុន Hinako Shibuno បានធ្វើការ​នាំមុខគេ​បណ្តោះអាសន្ន​ ក្រោយ​ការ​ប្រកួត​ថ្ងៃ​ដំបូង​នៃ​ពានរង្វាន់​វាយកូនគោល​កម្មវិធី​ធំ​របស់​នារី The Open Championship​។ ​​Hinako Shibuno ដែលជា​អតីត​ជើងឯក​កាលពី​ឆ្នាំ២០១៩ ធ្វើបាន Birdies នៅ​បី​ឡូ​ដំបូង​មុន​បញ្ចប់​ការប្រកួត​ថ្ងៃ​ដំបូង​ជាមួយនឹង​ពិន្ទុ ៦អាន់​ឌើ​ផា ៦៥​។ ​កីឡាការិនី​អាមេរិក Jessica Korda ឈរ​លេខ២ បណ្តោះអាសន្ន​ផងដែរ​មាន ៥អាន់​ឌើ​ផាតាម​ពីក្រោយ​អ្នក​នាំមុខ ១ស្ត្រូ​ក ខណៈ​កីឡាការិនី​ស្កុ​ត​ឡេ​ន Louise Duncan ឈរ​លេខ៣ មាន ៤អាន់​ឌើ​ផា​។​​សូមបញ្ជាក់ថា Open Championship ជា​កម្មវិធី​វាយកូនគោល​ធំ​ប្រចាំឆ្នាំ​ចុងក្រោយ​គេ​ក្នុងឆ្នាំនេះ​។ ​​កញ្ចប់​ប្រាក់​រង្វាន់​ឆ្នាំមុន​គឺ ៥.៨​លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំនេះ​មានការ​បង្កើន​ប្រាក់រង្វាន់ ២៦% ដល់ ៧.៣​លាន​ដុល្លារ ដោយ​ជើង​ឯក​ទទួល​បាន​ប្រាក់រង្វាន់​ជាង ១​លាន​ដុល្លារ​។ ​ឆ្នាំ​២០២១ កន្លង​ទៅ​កីឡា​ការិនី​វ័យ ៣៤​ឆ្នាំ​ស៊ុយអែត Anna Nordqvist គឺជា​ជើងឯក​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ៨៧​ម៉ឺន​ដុល្លារ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លែង​ជា​តម្រូវការ Alex Telles ចាក​ចេញពី Manchester United ទៅ Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​

2022/08/05 09:41:09 pm        96
​បាល់ទាត់៖ ​ខ្សែការពារ​ប្រេ​ស៊ី​ល Alex Telles បាន​ផ្លាស់​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​ហើយចូលរួម​ជាមួយ​ក្លិប​ Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាល​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​មិន​ស្ថិតក្នុង​គំរោង​ប្រើប្រាស់​របស់​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag ឡើយ​បន្ទាប់ពី​ការមកដល់​របស់​កីឡាករ​វ័យក្មេង Tyrell Malacia ពី Feyenoord និង​ខ្សែការពារ​កណ្តាល​អា​ហ្ស​ង់​ទីន Lisandro Martinez ពី Ajax​។​ ​Sevilla នឹង​រ៉ាប់រង​ប្រាក់​ឈ្នួល​ទាំងស្រុង​លើ Alex Telles តែ​មិនមាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​ឡើយ​។ ​​ការចាកចេញ​របស់ Alex Telles គឺ​ដើម្បី​មានឱកាស​លេង​បាល់​ទៀងទាត់​មួយ​ ដើម្បី​ប្រជែង​តំណែង​ខ្សែការពារ​ស្លាប​ឆ្វេង​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​នៅ World Cup 2022 កាតា​ឆ្នាំនេះ​។​Alex Telles បាន​ផ្លាស់​មកកាន់ Manchester United ពី​ក្លិប​ព័រទុយហ្កាល់ FC Porto ក្នុងតម្លៃ ១៥លាន​អឺរ៉ូ​កាលពី​ឆ្នាំ២០២០​។ ​Manchester United នៅពេលនេះ​មាន​ខ្សែការពារ​ស្លាប​ឆ្វេង​ពីរ​នាក់​គឺ Luke Shaw និង Tyrell Malacia ដែល​ត្រូវ​ប្រជែង​គ្នា​ដើម្បី​តំណែង​ជម្រើស​ដំបូង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Renato Sanches ផ្លាស់​មកកាន់ PSG ជាមួយនឹង​កិច្ចសន្យា ៥​ឆ្នាំ​ផ្ទេរ​ពី Lille

2022/08/05 07:32:18 pm        175
​បាល់ទាត់៖ ​ខ្សែបម្រើ​ព័រទុយហ្កាល់ Renato Sanches បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​ជាមួយ​ក្លិប​ជើងឯក​បារាំង Paris Saint Germain ក្រោយ​ចាក​ចេញពី Lille​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​គឺជា​សមាជិក​សំខាន់​របស់ Lille ដែល​ឈ្នះ​ជើងឯក​ក្របខណ្ឌ​បារាំង Ligue 1 នៅ​រដូវ​កាល ២០២០-២១​។ ​Sanches បាន​ស៊ុត​បញ្ចូល​ទី ៦គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប ៩០លើក​ជាមួយ Lille តាំងពី​ផ្ទេរ​ពី Bayern Munich នៅ​ឆ្នាំ២០១៩​។ ​Sanches ធ្លាប់​ចំនាយពេល​ពេញ​មួយ​រដូវ​កាល ២០១៧-១៨ English Premier League ជាមួយ Swansea City ក្នុង​លក្ខខណ្ឌ​ខ្ចី​ពី Bayern Munich​។​ ​​Renato Sanches ដែល​ធ្លាប់​រួម​ការងារ​ជាមួយ​លោក Christophe Galtier ផងដែរ​កាលពី​នៅ Lille នោះបាន​ក្លាយជា​កីឡា​ករទី៤ ហើយ​ដែល​ផ្លាស់​មកកាន់ PSG រដូវ​កាល​នេះ​បន្ទាប់ពី Hugo Ekitie ខ្ចី​ជើង​ពី Reims, ខ្សែបម្រើ​ព័រទុយហ្កាល់ Vitinha ពី Porto និង​ខ្សែការពារ Nordi Mukiele ពី Leipzig៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ទិញ​បាន​ខ្សែបម្រើ​វ័យ ១៨ឆ្នាំ Carney Chukwuemeka តម្លៃ ២០លាន​ផោន​ពី Aston Villa

2022/08/05 06:56:09 pm        62
​បាល់ទាត់៖ ​ក្លិប​​តោ​ខៀវ Chelsea បានសំរេច​ក្នុង​ការនាំយក​ខ្សែបម្រើ​វ័យក្មេង​អង់គ្លេស Carney Chukwuemeka តម្លៃ ២០លាន​ផោន​ពី Aston Villa​។ ​​កីឡាករ​វ័យ ១៨ឆ្នាំ​រូបនេះ​គឺជា​សមាជិក​របស់​ក្រុម​ជំរើសជាតិ​អង់គ្លេស​អាយុ​ក្រោម ១៩ឆ្នាំ​ដែល​គ្រង​ជើងឯក​បាល់ទាត់​អឺរ៉ុប​អាយុ​ក្រោម ១៩ កាលពី​ខែកក្កដា​កន្លងទៅ​ក្រោយ​យកឈ្នះ​អ៊ីស្រាអែល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៣-១​។ ​Chukwuemeka ដែល​ស៊ុត​បញ្ចូល​មួយ​គ្រាប់​ក្នុង​ម៉ោង​បន្ថែម​នោះបាន​ចុះ​ហត្ថលេខា​រយៈពេល ៦ឆ្នាំ​នៅ Stamford Bridge​។ ​​Carney Chukwuemeka ដែល​បាន​បង្ហាញខ្លួន ១២ប្រកួត​រដូវ​កាល​មុន​ជាមួយ Aston Villa នោះបាន​បដិសេធ​សំណើ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ក្នុង​គោលបំណង​ចង់​ចាក​ចេញពី​ក្លិប ស្របពេល​មានការ​ចាប់អារម្មណ៍​ផងដែរ​ពី​ក្លិប​ធំៗ​ដូចជា Barcelona, AC Milan និង Borussia Dortmund​។​ ​Chelsea បច្ចុប្បន្ន​ក៏​ខិតជិត​ដល់​កិច្ចព្រមព្រៀង​ផងដែរ​ក្នុងការ​នាំយក​ខ្សែការពារ Marc Cucurella ពី Brighton ដែល​ទើប​បដិសេធ​សំណើ ៣០លាន​ផោន​ពី Manchester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​ក្រុម Cesar Azpilicueta បន្ត​កិច្ចសន្យា​ថ្មី​នៅ​ជាមួយ Chelsea ដល់​ឆ្នាំ​២០២៤

2022/08/05 06:18:51 pm        84
​បាល់ទាត់៖ ​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ និង​ជា​ប្រធាន​ក្រុម​តោ​ខៀវ Chelsea, Cesar Azpilicueta បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ដែល​នឹង​រក្សា​រូបគេ​នៅ Stamford Bridge ដល់​ឆ្នាំ២០២៤​។ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយ Chelsea និង​ធ្លាប់បាន​ចរចា​ផ្ទេរ​ទៅកាន់ Barcelona នាពេល​កន្លងមក​។ ​​Cesar Azpilicueta បាន​ផ្លាស់​មកកាន់ Chelsea តាំងពី​ឆ្នាំ២០១២ ផ្ទេរ​ពី​ក្លិប​បារាំង Olympique Marseille ក្នុងតម្លៃ ៧លាន​ផោន​បង្ហាញខ្លួន​សរុបមក​ទល់​ពេលនេះ​បាន ៤៧៦ប្រកួត​រកបាន ១៧គ្រាប់​។ ​​Azpilicueta បានឈ្នះ​ជើងឯក​សំខាន់ៗ​ទាំងអស់​ជាមួយ Chelsea និង​ជា​កីឡាករ​មួយ​ក្នុងចំណោម ៦រូប​ដែល​ឈ្នះ​ពាន English Premier League, FA Cup, League Cup, UEFA Champions League, UEFA Super Cup និង FIFA Club World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិ​ជាង ២​ពាន់​នាក់​ត្រៀម​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​នា​ចុង​សប្ដាហ៍​នេះ​

2022/08/05 05:45:41 pm        340
​រត់​ប្រណាំង៖ ទិវា​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិចក្រភព​ខ្មែរលើក​ទី​៧ នៅ​តំបន់​អង្គរ ខេត្តសៀមរាប នឹង​មកដល់​នា​ថ្ងៃទី​០៧ ខែសីហា​ចុង​សប្ដាហ៍​នេះហើយ ដោយមាន​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរ​ជាតិប្រមាណ​ជាង ២​ពាន់​នាក់ បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ដ៏​ធំ​នេះ។​ ​លោក សែម ផល្លា នាយក​បច្ចេកទេស​រៀប​ចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិបាន​ឲ្យ​ដឹងថា ដោយសារ​គណៈកម្មការ​បាន​ឈាប់​ទទួល​ពាក្យ​លើ​វិញ្ញាសា​រត់​ចម្ងាយ ៤២.១៩៥​ម៉ែត្រ ២១​គីឡូម៉ែត្រ និង ១០​គីឡូម៉ែត្រ បានធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មួយចំនួនចុះឈ្មោះ​ចូលរួម​រត់​កម្សាន្ដ​លើ​វិញ្ញ្ញាសា ៣​គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​អ្នក​ចុះឈ្មោះ​ចូលរួម​សរុប​កើន​ដល់​ជាង ២​ពាន់​នាក់ ក្នុងនោះ​ក៏មាន​ជនបរទេស​ជាង ៣០០​នាក់​ផងដែរ។​ ​អ្នកជំនាញ​រូបនេះ ទោះបី​ចំនួន​អ្នកចូលរួម​នេះនៅមានកម្រិតបើ​ធៀប​នឹង​ឆ្នាំ​២០១៩ មុន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ខំ​ឲ្យ​ព្រឹត្តិការណ៍​នេះត្រូវបាន​ផ្អាក​រៀបចំ​រយៈពេល ២​ឆ្នាំ​យ៉ាងណា តែ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិចូលរួម​រត់​កម្សាន្ដ ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិចក្រភព​ខ្មែរឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ពិសេស​ក្នុង​រដូវ​ភ្លៀងដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​តែម្ដង។​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ធ្លាប់បាន​គូសបញ្ជាក់ថា​ ​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ផ្ដោត​សំខាន់​លើ​ការទាក់ទាញ​ភ្ញៀវទេសចរ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ក្នុង​រដូវភ្លៀង ដែលជា​រដូវ​ធ្លាក់ចុះ​ទេសចរណ៍ ហើយ​ឯកឧត្តមក៏បាន​ចាត់ទុក​ព្រឹត្តិការណ៍​លើក​ទី​៧ នេះជា​ដំណាក់កាល​ទី​១ នៃ​ការស្ដា​ត​មុខមាត់​ឡើងវិញដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល​ផងដែរ។​ ​លើស​ពីនេះការរៀបចំ​ឆ្នាំនេះ ក៏មាន​ការរៀបចំ​នូវ​បដា​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​លើកកម្ពស់​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀតផង។ អ្វីដែល​ពិសេសគឺ​គណៈកម្មការ​ជំនាញ​ទីលាននៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏​នឹងចូលរួម​ត្រួតពិនិត្យ និង​វាស់វែង​ស្ថានភាព​ផ្លូវ​ជាក់ស្ដែង ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​នេះ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទៀតផង៕​អត្ថបទ៖ លី ឈុន​ឡា

ក្រសួងទេសចរណ៍​រៀបចំ "​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​" នៅ​ខេត្ដ​សៀមរាប​

2022/08/05 05:22:08 pm        425
​បាល់ទាត់៖ ក្រសួងទេសចរណ៍បានរៀបចំ "​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​" ដែលមាន​កីឡាករ​វ័យ​ចំណាស់​កម្ពុជា​ចំនួន ​២១​នាក់ កីឡាករ​វ័យ​ចំណាស់​ថៃ ឡាវ​ចំនួន ​១១០នាក់ និង​កីឡាករ​វ័យចំណាស់​វៀតណាម​ចំនួន ២០​នាក់​។​ ការបង្កើត​ព្រឹ​ត្ដិ​ការណ៍​នេះធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ដើម្បី​ពង្រីក​នូវ​ផលិតផល​ទេសចរ​ណ៏ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ នៅ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​។​ ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រឹត្តិការណ៍​បាល់ទាត់​វ័យ​ចំណាស់​មេគង្គ​នាពេលនេះ បាន​បង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិនៅ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ ជាពិសេស​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ស្របតាម Road Map និង​ផែនការ​សកម្មភាព​ឆ្នាំ ២០២២-​២០​២៣ នៃ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ដែល​ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី១​ ខែសីហា ឆ្នាំ​២០២២​នេះ​។ ​ឯកឧត្ដម​បាន​បន្ដថា ក្រៅពី​គោលបំណង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​តំបន់​សៀមរាប​-​អង្គរ ជំរុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​ទេសចរណ៍ ទាក់ទាញ​ចំណាប់អារម្មណ៍ពី​សំណាក់​អ្នក​ស្នេហា​វិស័យកីឡា​ជាតិ​ និង​អន្តរជាតិ ជាពិសេស​ស្របតាម​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្នាំ២០២៣ "Visit Cambodia Next 2023” ព្រឹត្តិការណ៍​នេះ​ក៏​នឹងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES – ASEAN PARA GAMES 2023 ដែល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។បច្ចុប្បន្ន រាជរដ្ឋាភិបាលបាន​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ "​កីឡា​ដើម្បី​ទាំងអស់គ្នា​" ឬ "Sport for All" ដែល​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ (OS) ដែលមាន​គោល​បំណង​បំផុស​យុទ្ធនាការ "​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ ឆ្ពោះទៅ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ និង​បណ្តុះ​នូវ​ស្មារតីកីឡា​ជូន​ដល់មហាជន​ទូទៅ​មិន​ថា ​ពួកគាត់​ជា​អត្ត​ព​លិ​ក​អាជីព ឬ​អ្នកលេង​កីឡាដើម្បី​សុខភាព​នោះទេ ពោលគឺ​បញ្ជ្រាប​នូវស្មារតី​កីឡា ចំណេះដឹង ចលនា​អូឡាំពិកទៅដល់​ស្រទាប់​មហាជន​នានា ជាពិសេស​កីឡាបាល់ទាត់​វ័យ​ចំណាស់គឺជា​ប្រភេទ​កីឡា ដែលមាន​ប្រជាប្រិយភាព និង​ពេញនិយម ជា​ប្រភេទ​កីឡា​ទេសចរណ៍​កម្សាន្ត​លក្ខណៈ​មហាជន ក្នុង​គោលបំណងបង្កើត​ភាពសប្បាយ​រីករាយ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។​ ​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដ​សៀមរាបមានប្រសាសន៍ថា ការរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​វ័យ​ចំណាស់​មេគង្គ​កម្ពុជា ថៃ ឡាវ វៀតណាម ដែល​បង្ហាញ​ឱ្យឃើញថា កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​ជា​គោលដៅ​ទេសចរណ៍​គុណភាព សុវត្ថិភាព និង​បរិ​យា​ប័ន្ន ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ការជួបគ្នា​ក្នុង​វិស័យ​កីឡា​នេះ ជា​ណង​មិ​ត្ដ​ភាព​យូរអង្វែង​នៃ​ប្រទេស​តំបន់​ទន្លេមេគង្គ​។ ​ឯកឧត្ដម​បន្ដថា ការលេង​កីឡា​បាន​នាំមក​នូវ​សុខភាព​ល្អ និង​កាយ​សប្ប​ទា​រឹងមាំ នាំមក​នូវ​សាមគ្គីភាព​មិត្ត​ភាពល្អ​ កីឡា​នាំមក​នូវ​វិន័យ​ល្អ​ កីឡា​នាំមក​នូវ​ភាពឈ្លាសវៃ​រហ័សរហួន​៕អត្ថបទ៖ សៀមរាប

ឯកឧត្តម ហ៊ុន ម៉ា​នី បង្ហាញ​ភាព​កក់ក្ដៅ និង​មោទនភាព​ចំពោះ​ស្នាមញញឹម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា

2022/08/05 04:59:36 pm        355
​ប៉ារ៉ាឡាំពិក៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ​ភាពកក់ក្ដៅ និង​មាន​មោទនភាព​ជាខ្លាំង ក្រោយ​ឃើញ​ស្នាមញញឹម​របស់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ទោះបី​ពួកគេបាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លាដោយ​ឆន្ទៈ ស្មារតី និង​ការលះបង់​គ្រប់បែបយ៉ាងដើម្បី​ដណ្ដើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ។​ ​ក្នុងនាម​សមាជិក​គណៈប្រតិភូ ក៏ដូចជា​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប ឯកឧត្តម​បាន​សាទរ និង​មាន​មោទនភាពចំពោះ​អ្វីដែល​កីឡាករ​-​កីឡាការិនី​កម្ពុជា​សម្រេចបាន​ ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ។ អ្វីដែល​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាបាន​ខិតខំ​ប្រឹងប្រែង និង​ការត្រៀមខ្លួនតំណាង​ជាតិ និង​ប្រជាពលរដ្ឋ​ប្រមាណ ១៧​លាន​នាក់គឺ​បានសម្រេច​នូវ​ជោគជ័យ​ជា​បន្ដបន្ទាប់ ហើយ​ឯកឧត្តម​ក៏​គ្មានអ្វី​ក្រៅពី​ការ​សាទរ មោទនភាព និង​កោតសរសើរចំពោះ​ស្នាមញញឹម និង​ភាពជោគជ័យ​ដ៏​អស្ចារ្យ​នេះដែរ។​​ ​សូមបញ្ជាក់ថា ការលើកឡើង​នេះ ស្របពេល​ឯកឧត្តម ហ៊ុន ម៉ា​នី កំពុង​ស្ថិតនៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិ​ត្ដ​ដោយផ្ទាល់​ដោយ​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​បានចាប់ផ្ដើម​ការប្រកួត តាំងពី​ថ្ងៃទី​៣០ ខែកក្កដា ហើយ​គ្រោង​នឹង​ប្រារព្ធ​ពិធី​បិទ​ការប្រកួត​ផ្លូវការ​នា​ថ្ងៃទី​០៦ ខែសីហា​ស្អែក ខណៈ​ប្រភេទ​កីឡា​ទាំងអស់នឹងត្រូវ​បញ្ចប់​ការប្រកួត​នៅ​ថ្ងៃទី​០៥ ខែសីហា​នេះ។​​អ្វីដែល​ពិសេសគឺ​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា បានសម្រេច​ជោគជ័យ​ជា​ប្រវត្តិសាស្ដ្រ ក្នុងការ​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​លើសលុប បើ​ធៀប​នឹង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​មុនៗ បើ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៤ ខែសីហា កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ២៣​គ្រឿងរួមមាន​មេដាយមាស ៦ ប្រាក់ ៨ និង​សំរឹទ្ធ ៩ ហើយ​នៅសល់ ៣​ប្រភេទ​កីឡា​ទៀត ដែល​ត្រូវ​បន្ដ​ការប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុងនោះ​ក៏មាន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្ររវាង​ក្រុម​បាល់បោះ​ជិះរទេះ​ជនពិការ​កម្ពុជា និង​ថៃលើ​វិញ្ញាសា ៥​នាក់ទល់ ៥​នាក់ដើម្បី​ប្រជែង​មេដាយមាស​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា

អ្នកចាំទី Chelsea, Kepa ខិតជិត​ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់​ទៅកាន់ Napoli

2022/08/04 10:22:17 pm        65
​បាល់ទាត់៖ ​អ្នកចាំទី​អេ​ស្ប៉ា​ញ​របស់​ក្លិប​​តោ​ខៀវ Chelsea, Kepa Arrizabalaga ត្រូវបាន​គេ​ដឹងថា ខិតជិត​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប​អ៊ីតាលី Napoli នេះ​បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន AS​។ ​​កីឡាករ​វ័យ ២៧​ឆ្នាំ​រូបនេះ​មិន​ស្ថិតក្នុង​ជំរើស​ទី១ របស់លោក Thomas Tuchel ឡើយ ដោយ​តំណែង​ទី​១ បាន​ទៅ​អ្នកចាំទី​សេ​ណេ​ហ្កា​ល់ Edouard Mendy​។ ​ការចរចា​ផ្លាស់​ទៅកាន់ Napoli នៅពេលនេះ​គឺ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ប៉ុណ្ណោះ ខណៈ​ក្លិប​ទាំងពីរ​កំពុង​ចរចា​គ្នា​រឿង​ប្រាក់​ឈ្នួល​ដោយ Kepa ត្រូវ​ទទួលបាន ១៩ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។​ ​​រំលឹកថា Kepa Arrizabalaga បានមក​ដល់ Chelsea កាលពី​ឆ្នាំ២០១៨ ក្នុង ៨០លាន​អឺរ៉ូ​ផ្លាស់​ពី​ក្លិប​អេ​ស្ប៉ា​ញ Athletic Bilbao ក្រោយ​ការចាកចេញ​របស់ Thibaut Courtios ទៅកាន់ Real Madrid​។​ ​ក្រុម​ទាំងពីរ Napoli និង Chelsea មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​នាពេល​កន្លងមក តាមរយៈ​ការដោះដូរ​កីឡាករ​កន្លងមក​ដោយ​រលូន​ដោយ Jorginho, Koulibaly និង Bakayoko ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM