ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Diogo Jota បន្ត​កិច្ចសន្យា​ថ្មី​នៅ​ជាមួយ Liverpool ដល់​ឆ្នាំ​២០២៧

2022/08/03 05:53:00 pm        93
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Diogo Jota បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ដែល​នឹង​រក្សា​រូបគេ​នៅ​ជាមួយ Liverpool ដល់​ឆ្នាំ២០២៧​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣៤គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ៨៥ប្រកួត​តាំងពី​ផ្លាស់​ពី Wolverhampton កាលពី​ឆ្នាំ២០២០ ក្នុងតម្លៃ ៤១លាន​ផោន​។ ​​រដូវ​កាល​មុន Diogo Jota ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់​ខណៈ Liverpool ឈ្នះ​ជើងឯក FA Cup និង League Cup និង​ជា​ជើងឯក​រង English Premier League និង UEFA Champions League​។​ ​​Diogo Jota ដែល​កិច្ចសន្យា​ចាស់​ត្រូវអស់​សុពលភាព​នៅ​ឆ្នាំ២០២៥ នោះមិនបាន​ចូលរួម​ជាមួយ Liverpool ឡើយ​ក្នុង​ការប្រកួត​មិត្តភាព Pre-Season កន្លងទៅ​ដោយសារ​របួស​ស​សៃ​ពួរ​។ ​​រំលឹកថា ​កាលពី​ខែ​មុន Mohamed Salah ក៏​ទើបតែ​បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Liverpool ផងដែរ​ដល់​ឆ្នាំ២០២៦ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍ ៣៥ម៉ឺន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​វាយកូនគោល​ចិន​អតីត​លេខ ១ ពិភពលោក Feng Shanshan ប្រកាស​ចូលនិវត្តន៍

2022/08/03 05:14:14 pm        68
​វាយកូនគោល៖ ​កីឡាករ​វាយកូនគោល​ចិន​ធ្លាប់​ឈរ​តំណែង​លេខ ១ ពិភពលោក Feng Shanshan បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​វាយកូនគោល​ហើយ​។ ​មុន​ការប្រកាស​ចូលនិវត្តន៍​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ កីឡាការិនី​វ័យ ៣២​ឆ្នាំ​រូបនេះ​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​វាយកូនគោល​នារី​ចិន​។ ​​​Feng Shanshan ដែល​នឹង​ឈានចូល​វ័យ ៣៣ឆ្នាំ​នៅ​ថ្ងៃ​សុក្រ​នេះ ធ្លាប់មាន​សមិទ្ធផល​ល្អៗ​ជាច្រើន​ក្នុង​អាជីព​វាយកូនគោល​របស់ខ្លួន ដោយ​ឈ្នះ​ជើងឯក​លំដាប់​អន្តរជាតិ​ចំនួន ២២លើកដែល​បួ​ក​រួមទាំង ១០លើក​នៅក្នុង​ក្របខណ្ឌ LPGA Tour ផងដែរ​។ ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៧ Feng Shanshan បាន​ឡើងឈរ​តំណែង​លេខ១ ពិភពលោក និង​ឈរ​តំណែង​នេះ​រយៈពេល ២៣សប្តាហ៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជា​ឈ្នះ​មេដាយ ១២​គ្រឿង​ក្នុង​ការ​ប្រកួត​ SIAM Cup ​នៅ​ថៃ​

2022/08/03 04:53:30 pm        606
​ជឺ​ជិត​ស៊ូ​៖ ក្រុម​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបានបញ្ចប់​បេសកកម្ម ​ក្នុងការ​ប្រកួត​កីឡា​ជឺ​ជិត​ស៊ូ​អន្ដរជាតិស្យាម​ខាប់​ (SIAM Cup) ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ជោគជ័យ ក្រោយ​ដណ្ដើមបាន​មេដាយ​សរុប ១២​គ្រឿង និង​ឈរ​ចំណាត់ថ្នាក់​ទី​១២ ក្នុងចំណោម​អត្ត​ព​លិ​ក ៣៩​ប្រទេស​ចូលរួម​ព្រឹត្តិការណ៍​នេះ។​ ​តាម​ការបញ្ជាក់​របស់​លោក សៀន សុភ័ក្ដ្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបាន​ឲ្យ​ដឹងថា សហព័ន្ធ​បានបញ្ជូន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជាង ២០​នាក់​ចូលរួម ខណៈ​ការប្រកួត​បានធ្វើ​តែ ១​ថ្ងៃ​ប៉ុណ្ណោះកាលពី​ថ្ងៃទី​៣០ ខែកក្កដា​កន្លងទៅ ខណៈ​ជា​លទ្ធផល​កម្ពុជាដណ្ដើមបាន​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៦​គ្រឿង រួមមាន​៖​កីឡាករ សៅ សុភា​រ៉ា ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី ទម្ងន់​ក្រោម ៦១​គីឡូក្រាម ឈ្នះ​មេដាយមាស ១ និង​វិញ្ញាសា​ជឺ​ជិត​ស៊ូ​មាន​ហ្គី ទម្ងន់ ៦៤​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១។ ​កីឡាការិនី ម៉ាប់ សុខ​ហួយ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី ទម្ងន់​ក្រោម ៥៨.៥​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១។​ ​កីឡាករ ហួរ សេងហុង ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី ទម្ងន់​សេរី ឈ្នះ​មេដាយ​សំរឹទ្ធ ១។​ ​កីឡាការិនី​ថ្នាល ស្រេង រ័ត្ន​កនិកា ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៤០​គីឡូក្រាម ឈ្នះ​មេដាយមាស ១ និង​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៤០.៣​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១។​ ​កីឡាករ​ថ្នាល កៃ ហាន​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ៨​ឆ្នាំ ទម្ងន់​ក្រោម ២៧​គីឡូក្រាម ឈ្នះ​មេដាយមាស ១។​​កីឡាករ​ថ្នាល អា​ធ័​រ ប៊ី​សេន ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៦​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១ និង​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៥.៣​គីឡូក្រាម ឈ្នះ​មេដាយ​សំរឹទ្ធ ១។​ ​កីឡាករ​ថ្នាល នី​កូ​ឡាស យី​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១ និង​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៤​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១​កីឡាករ​ថ្នាល ឡេង ចាន់​សេរី​បុត្រ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២​គីឡូក្រាម ឈ្នះ​មេដាយ​សំរឹទ្ធ ១៕​អត្ថបទ៖ លី ឈុន​ឡា

Brighton បញ្ចប់​ការចរចា​ជាមួយ Manchester City រឿង​ផ្ទេរ​ខ្សែ​ការពារ Marc Cucurella

2022/08/02 10:05:19 pm        100
​បាល់ទាត់៖ ​ក្លិប​ Brighton បាន​បិទ​បញ្ចប់​ការចរចា​ជាមួយ Manchester City ជុំវិញ​រឿង​លក់​ខ្សែការពារ​អេ​ស្ប៉ា​ញ Marc Cucurella ទៅកាន់ Etihad Stadium​។ ​ខ្សែការពារ​វ័យ ២៤ឆ្នាំ​រូបនេះ​បានស្នើ​សុំ​ចាក​ចេញពី Brighton សប្តាហ៍​មុន​ក្នុង​គោលបំណង​ផ្លាស់​ទៅកាន់ Manchester City​។​ ​យ៉ាងណាក្តី Brighton ធ្លាប់បាន​បដិសេធ​សំណើ ៥០លាន​ផោន​ម្តង​រួចទៅហើយ​ពី Manchester City ដែលជា​តម្លៃ​ស្មើនឹង Ben White ដែល​ផ្លាស់​ទៅ Arsenal រដូវ​កាល​មុន​។ ​Marc Cucurella ត្រូវបាន​គេ​រំពឹងថា ជា​គោលដៅ​របស់លោក Pep Guardiola ក្នុងការ​ជំនួស​តំណែង​ខ្សែការពារ​អ៊ុយ​ក្រែ​ន Oleksandr Zunchenko ដែល​ផ្លាស់​ទៅកាន់ Arsenal​។ ​​​កិច្ចសន្យា​របស់ Cucurella នៅមាន​សុពលភាព​ដល់​ឆ្នាំ២០២៦ ឯណោះ បន្ទាប់ពី​ទើបតែ​ផ្លាស់​មក​កាន់ Brighton នៅ​ឆ្នាំ​២០២១ ប៉ុណ្ណោះ​ផ្លាស់​ពី​ក្លិប​អេ​ស្ប៉ា​ញ Getafe ក្នុងតម្លៃ ១៥.៤​លាន​ផោន​។​​​រំលឹក​ថា Marc Cucurella បង្ហាញខ្លួន​ឱ្យ Brighton សរុប ៣៥​លើក​នៅ Premier League រដូវ​កាល​មុន​។ ​​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Barcelona រូបនេះធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​មួយ​លើក និង​ជា​សមាជិក​របស់​ក្រុម U23 អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​មេដាយប្រាក់​អូឡាំពិក ២០២០ ទីក្រុង​តូ​ក្យូ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luke Donald ក្លាយជា​ប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ផ្លូវការ​ក្រោយ Henrik Stenson ត្រូវ​បណ្តេញចេញ​

2022/08/02 09:41:09 pm        62
​វាយកូនគោល៖ ​អតីត​កីឡាករ​វាយកូនគោល​លំដាប់​លេខ ១ ពិភពលោក Luke Donald ត្រូវបាន​ប្រកាស​តែងតាំង​ឱ្យធ្វើជា​ប្រធានក្រុម Ryder Cup អឺរ៉ុប​ជា​ផ្លូវការ ជំនួស​កីឡាករ​ស៊ុយអែត Henrik Stenson ដែល​ត្រូវបាន​បណ្តេញចេញ​។ ​​Henrik Stenson ត្រូវបាន​ដកងារ​ប្រធាន​ក្រុម​កាលពី​ចុងខែ​កក្កដា​កន្លងទៅ បន្ទាប់ពី​ប្រកាស​ចូលរួម​ការប្រកួត LIV Golf Series របស់​អារ៉ាប៊ីសាអ៊ូឌីតដែលជា​សត្រូវ​របស់ PGA Tour និង DP World Tour​។ ​Stenson បានទទួល​ងា​ប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ត្រឹម ១២៧ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ព្រមព្រៀង​ចូលរួម​ក្របខណ្ឌ​វាយកូនគោល LIV របស់​អារ៉ាប៊ីសាអ៊ូឌីត ដែល​ត្រូវបាន​គេ​ដឹងថា​មាន​កិច្ចសន្យា​ជាមួយនឹង​កញ្ចប់​ទឹកប្រាក់​ដល់​ទៅ ៤០លាន​ផោន​។ ​សំរាប់​កីឡាករ​វ័យ ៤៤ឆ្នាំ Luke Donald គឺជា​កីឡាករ​ដែល​ធ្លាប់​ចូលរួម​ការប្រកួត Ryder Cup ៤លើក​នៅ​ឆ្នាំ២០០៤ ២០០៦ ២០១០ និង ២០១២ និង​ធ្លាប់ជា​អនុប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ពីរ​ព្រឹត្តិការណ៍​ចុងក្រោយ​។​​ជាមួយគ្នា​នោះដែរកីឡាករ​ដា​ណឺ​ម៉ាក Thomas Bjorn និង​កីឡាករ​អ៊ីតាលី Edoardo Molinari នឹង​នៅតែ​អនុប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ដដែល​។​ ​ព្រឹត្តិការណ៍​វាយកូនគោល Ryder Cup ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​រវាង​ក្រុម​អាមេរិក និង​អឺរ៉ុប​។ ​ឆ្នាំ២០២៣ ខាងមុខ Ryder Cup នឹងធ្វើ​នៅ​ទឹកដី​អឺរ៉ុប​នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី បន្ទាប់ពី​ឆ្នាំ២០២១ កន្លងទៅ​ម្ចាស់ផ្ទះ​អាមេរិក​គឺជា​ជើង​ឯក​ក្រោយ​យកឈ្នះ​អឺរ៉ុប ១៩-៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ​ពេញ​កីឡដ្ឋាន​ទទួល​ស្វាគមន៍ Luis Suarez ត្រលប់​មកកាន់​ក្លិប​ចាស់ Nacional

2022/08/02 08:57:17 pm        104
​បាល់ទាត់៖ ​អ្នកគាំទ្រ​ក្លិប​អ៊ុយ​រូ​ហ្កា​យ Nacional រាប់ពាន់នាក់​បាន​ជួបជុំគ្នា​ស្ទើរ​ពេញ​កីឡដ្ឋាន ​ដើម្បី​ទស្សនា​ការ​ប្រគំ​តន្ត្រី​អបអរ​ដំណើរ​វិល​ត្រលប់​មកវិញ​របស់​ខ្សែប្រយុទ្ធ Luis Suarez ដែល​វិល​ត្រលប់​មកកាន់​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព​ដំបូង​។ ​​Luis Suarez បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ថា នេះ​ជាការ​វិល​មកវិញ​ដើម្បី​អ្នក​ទាំងអស់គ្នា ជាមួយនឹង​មហិច្ឆតា​ចង់​ឈ្នះ​ពាន​ជាច្រើន​ជាមួយ Nacional ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ​រំលឹកថា Luis Suarez បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០០៥ ជាមួយ​ក្លិប​អ៊ុយ​រូ​ហ្កា​យ Nacional នេះ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ មុនពេល​ផ្លាស់​ទៅកាន់​ក្លិប​ហូ​ឡង់ Groningen​។ ​ក្រោយ​ទំរង់​លេង​ល្អ​ក្នុង​រដូវ​កាល​ដំបូង Ajax ក៏​ទិញ​ពី Groningen ក្នុងតម្លៃ ៧លាន​អឺរ៉ូ​រហូត​ឈ្នះ​ជើងឯក​ហូ​ឡង់​ជាមួយ Ajax ក្រោយ​ស៊ុត​បញ្ចូល​ទី​សរុប ៨១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត​។​​ឆ្នាំ២០១១ Luis Suarez បាន​ផ្លាស់​ទៅកាន់ Liverpool ក្នុងតម្លៃ​ផ្ទេរ ២៣លាន​ផោន​ស៊ុត​បញ្ចូល​ទី​បាន ៦៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត មុនពេល​ផ្លាស់​ទៅកាន់ Barcelona នៅ​ឆ្នាំ២០១៤ ក្នុងតម្លៃ​ផ្ទេរ ៦៥លាន​ផោន​។ ​Suarez បាន​ចាប់ដៃ​គូប្រយុទ្ធ​ជាមួយ Lionel Messi និង Neymar នៅ Barcelona ក្នុង​រយៈពេល ៦ឆ្នាំ​បង្ហាញខ្លួន​សរុប ១៩១ប្រកួត​រកបាន ១៤៧គ្រាប់​ឈ្នះ​ជើងឯក La Liga បួន​លើក, Copa del Rey បួន​លើក និង UEFA Champions League ១លើក មុនពេល​ផ្លាស់​មកកាន់ Atletico Madrid ឈ្នះ​ជើងឯក La Liga ម្តងទៀត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Aaron Ramsey ចាក​ចេញពី Juventus ផ្លាស់​ទៅកាន់​ក្លិប​បារាំង OGC Nice

2022/08/02 06:56:59 pm        123
​បាល់ទាត់៖ ​ខ្សែបម្រើ​វែ​ល Aaron Ramsey បានសំរេច​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប​បារាំង OGC Nice ក្រោយ​ចាក​ចេញពី​ក្លិប​អ៊ីតាលី​សេះបង្កង់ Juventus​។ ​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយ Juventus តែ​ក៏បាន​សំរេច​ចែកផ្លូវ​គ្នា​ដោយ​ការព្រមព្រៀង​រៀងខ្លួន​កាលពី​ខែកក្កដា​កន្លងទៅ​។ ​​មុននេះ Aaron Ramsey ត្រូវបាន​គេ​រំពឹងថា ​ផ្លាស់​ទៅកាន់​ទឹកដី​កំណើត Cardiff City រឺ Nottingham Forest​។ អតីត​ខ្សែបម្រើ Arsenal រូបនេះ​កំពុង​ស្វែងរក​ទ្រនំ​ថ្មី​ដើម្បី​ឱកាស​លេង​បាល់​ឱ្យបាន​ច្រើន ក្នុង​ដំណើរ​ត្រៀមលក្ខណៈ​ជាមួយ​ក្រុម​ជំរើសជាតិ​វែ​ល​ក្នុងការ​បង្ហាញខ្លួន​ នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ២០២២ នៅ​ទឹកដី​កាតា​ចុងឆ្នាំ​នេះ​។ ​​Ramsey មកដល់ Juventus កាលពី​ឆ្នាំ២០១៩ ដោយ​គ្មាន​តម្លៃ​ផ្ទេរ ដោយ​អតីត​ខ្សែបម្រើ Arsenal រូបនេះ​ត្រូវបាន​គេ​ដឹងថា ​ទទួលបាន​ប្រាក់​ឈ្នួល​ដល់​ទៅ ៤០ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។ ​តែ​ក្រោយមក Ramsey ក៏បាន​ចំណាយពេល​ពាក់កណ្តាលរ​ដូ​វ​កាល ២០២១-២២ កន្លង​ទៅជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប​ស្កុ​ត​ឡេ​ន Glasgow Rangers៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Newcastle ដាក់​សំណើ​ថ្មី​ទិញ James Maddison ពី Leicester ក្រោយ​សំណើ​ចាស់ ៤០​លាន​ផោន​បដិសេធ​

2022/08/02 06:01:52 pm        89
​បាល់ទាត់៖ ​ក្លិប​ Newcastle United បាន​បន្ត​ដាក់សំណើ​លើក​ទី២ របស់ខ្លួន​ក្នុង​ការនាំយក​ខ្សែបម្រើ James Maddison ពី Leicester City បន្ទាប់ពី​សំណើ​លើកទីមួយ ៤០លាន​ផោន​ត្រូវបាន​បដិសេធ​។ ​​សំណើ​ទីមួយ ៤០លាន​ផោន​ត្រូវបាន​បដិសេធ​នោះថែមទាំង​អ្នកចាត់ការ Brendan Rodgers និយាយថា ខ្សែបម្រើជំរើសជាតិ​អង់គ្លេស​នេះ​មិន​ស្ថិតក្នុង​គំរោង​លក់​ចេញ​។ ​សំណើ​លើក​ទី២ នេះ​ត្រូវបាន​គេ​ដឹងថា ​ចន្លោះ​ពី ៤០ ទៅ ៥០លាន​ផោន តែបើ​តាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា Leicester City នឹង​បដិសេធ​សំណើ​ទី២ នេះ​ទៀត ពោលគឺ Leicester City នឹងមិន​លក់ Maddison ក្រោម​តំលៃ ៦០លាន​ផោន​ឡើយ​។​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​ជាមួយ Leicester City ២ឆ្នាំ​ទៀត​បន្ទាប់ពី​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី​កាលពី​ឆ្នាំ២០២០​។ ​​រំលឹកថា James Maddison បាន​ផ្លាស់​មកកាន់ Leicester City កាលពី​ឆ្នាំ២០១៨ ក្នុងតម្លៃ ២០លាន​ផោន​ពី Norwich City និង​ធ្លាប់ជា​គោលដៅ​របស់​ក្រុម​បិសាច​ក្រហម Manchester United ផងដែរ​នៅពេល​ក្រោម​ការដឹកនាំ​របស់លោក Ole Gunnar Solskjaer៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cesc Fabregas ផ្លាស់​ទៅកាន់​ក្លិប​លី​គ​ទី២ អ៊ីតាលី Como ផ្លូវការ

2022/08/02 05:36:28 pm        87
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ Cesc Fabregas បានសំរេច​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប​នៅ​លី​គ​ទី២ អ៊ីតាលី Serie B, Como ផ្លូវការ​ហើយ និង​មិនទាន់​គិតគូ​រឿង​ចូលនិវត្តន៍​ឡើយ​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​អតីត​ខ្សែបម្រើ Arsenal និង Chelsea រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ២ឆ្នាំ​នៅ​ក្លិប Serie B មួយ​នេះ​។ ​​Cesc Fabregas ថ្មីៗ​នេះ​ទើបតែ​ផុត​សុពលភាព​កិច្ចសន្យា​ជាមួយ AS Monaco ហើយ​ក៏មាន​ក្លិប​នៅ​លី​គ​ទី២ អេ​ស្ប៉ា​ញ Las Palmas ចង់បាន​ផងដែរ​។ ​​រំលឹកថា Cesc Fabregas ធ្លាប់មាន​ប្រវត្តិ​ជោគជ័យ​ជាច្រើន​នៅ​អឺរ៉ុប ដោយ​រូបគេ​គឺជា​សមាជិក​ក្រុម​អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​ជើងឯក World Cup ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង និង​ធ្លាប់​ឈ្នះ​ជើងឯក English Premier League ពីរលើក និង Europa League មួយ​លើក FA Cup មួយ​លើក​នៅ Chelsea បូករួម​ទាំង La Liga មួយ​លើក Copa del Rey មួយ​លើក​នៅ FC Barcelona ជាដើម​។ ​​ចំណែក​ក្លិប​អ៊ីតាលី Como បច្ចុប្បន្ន​មាន​អតីត​កីឡាករ Chelsea លោក Dennis Wise ជា​នាយក​បច្ចេកទេសបានបញ្ចប់​រដូវ​កាល​មុន​នៅ​ចំណាត់ថ្នាក់​លេខ១៣ ក្របខណ្ឌ​អ៊ីតាលី Serie B៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ​រាប់ពាន់នាក់​អបអរ​ក្រុមបាល់ទាត់​នារី​អង់គ្លេស​ក្រោយ​ឈ្នះ​ពាន​បាល់ទាត់​អឺរ៉ុប​

2022/08/02 05:11:37 pm        164
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​នារី​អង់គ្លេស​បានធ្វើ​ការអបអ​រ​សាទរ​ជើងឯក​បាល់ទាត់​នារី​អឹ​រ៉ុ​ប​របស់ខ្លួន ដែលជា​ពាន​បាល់ទាត់​ធំ​ដំបូង​ក្រោយ​ខកខាន​ច្រើន​ឆ្នាំ នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ពាន់នាក់​នៅ​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។ ​​ប្រធាន​ក្រុមកីឡា​ការិនី Leah Williamson និង​គ្រូបង្វឹក Sarina Wiegman ត្រូវបាន​ចាត់ទុកជា​បុគ្គល​សំខាន់​ដែល​រួមចំនែក​ជួយ​អង់គ្លេស​ឈ្នះ​ពាន​បាល់ទាត់​នារី Euro ២០២២ នេះ​។ ​​ក្រុមបាល់ទាត់​នារី​អង់គ្លេស​បាន​យកឈ្នះក្រុម​ជើងឯក ៨សម័យ​អាល្លឺម៉ង់ ២-១ ក្នុង​ម៉ោង​បន្ថែម​កាត់សេចក្តី​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ជាង ៨នាក់​នៅ​កីឡដ្ឋាន Wembley​។ ​​សូមបញ្ជាក់ថា នេះ​ជា​ពាន​បាល់ទាត់​ធំ​ទីមួយ​ក្នុង​រយៈពេល ៥៦ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស ពោលគឺ​រាប់ទាំង​បាល់ទាត់​បុរស និង​នារី​អង់គ្លេស​ឈ្នះ​ពាន​សំខាន់​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ១៩៦៦ នៅពេល​ក្រុម​បុរស​លើក​ពាន World Cup​។​​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុបមាន​អ្នកគាំទ្រ​ចូល​ទស្សនា​សរុប​លើសពី ៥០ម៉ឺន​នាក់​ក្រោយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Wembley នេះ ដែលជា​ចំនួន​អ្នកទស្សនា​ច្រើន​បំផុត​បំបែក​កំណត់ត្រា​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប ពោលគឺបំបែក​កំណត់ត្រា​ចាស់​កាលពី Euro 2017 នៅ​ប្រទេស​ហូ​ឡង់​ដែលមាន​អ្នកទស្សនា​សរុប​ត្រឹមតែ ២៤០,០៥៥នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM