ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

សិក្ខាកាម ៥​ប្រទេស​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​នៅ​កម្ពុជា​

2022/08/02 04:49:40 pm        86
​​វាយ​កូន​បាល់​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ ITF/OS ​ថ្នាក់​តំបន់​កម្រិត​ដំបូងសម្រាប់​អត្ត​ព​លិ​ក ដែលមាន​សិក្ខាកាម​ចំនួន ១៩​នាក់មកពី ៥​ប្រទេស​ចូលរួម រួមមាន​កម្ពុជា មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត បង់​ក្លា​ដេ​ស និង​ហ្វី​ជី។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​ឲ្យ​ដឹងថា វគ្គ​នេះធ្វើឡើង​រយៈពេល ១២​ថ្ងៃចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​០១២ ខែសីហា ឆ្នាំ​២០២២ ជាមួយ​ការអនុវត្ត​ជាក់ស្ដែងនៅ​ទីលាន​វាយ​កូន​បាល់ នា​ពហុ​កីឡដ្ឋាន​ជាតិ​(​ស្ដា​ត​អូឡាំពិក​) ក្រោម​កិច្ចសហការ និង​ឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​សាមគ្គី​អូឡាំពិក​កម្ពុជា​(OS)។​ ​លោក ជា ពៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​ជា​លក្ខណៈ​អន្ដរជាតិ​នេះ មាន​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ៣​រូបចូលរួម​បង្រៀន និង​ចែករំលែក​បទពិសោធន៍ រួមមាន​លោក​ Jonathan Stubbs ​លោក​ Gary Pucell ​និង​លោក​ Amir Borghei ​មកពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ “ITF”​។​​តាមរយៈ​ការរៀបចំ​វគ្គ​នេះ លោក​បានចាត់ទុក​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​សិក្ខាកាម​ជា​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ក្នុង​តំបន់ពិសេស​គ្រូបង្វឹក​កម្ពុជា ដែល​ទទួលបាន​ការសិក្សា​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់​លើ​ទីលានជាមួយ​អ្នកជំនាញ​អន្ដរជាតិ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព បច្ចេកទេស​ឲ្យ​កាន់តែ​ច្បាស់លាស់ ហើយ​ធ្វើការ​ចែករំលែក និង​បណ្ដុះបណ្ដាល​ដល់​កូនសិស្ស​កាន់តែ​ប្រសើរ និង​រីកចម្រើន​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា

អត្តពលិកកម្ពុជា ដណ្តើមបានមេដាយ ០៧គ្រឿង ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១

2022/08/02 02:20:09 am        1070
ឥណ្ឌូនេស៊ី៖ គិតត្រឹមល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បើយោងតាមឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជា បានបញ្ជាក់ថាអត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយ៧គ្រឿងហើយ ក្នុងនោះមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ ២គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តមបន្តថា ជ័យជំនះនេះ បានបង្កនូវភាពសប្បាយរីករាយ សម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា បន្ទាប់ពីឈ្នះមេដាយមាស ០១គ្រឿង ជាលើកដំបូង ដោយក្រុមកីឡាការិនីបាល់បោះជិះរទេះ ក្រោយយកឈ្នះក្រុមកីឡាការិនីបាល់បោះថៃ ក្នុងលទ្ធផល ៧-៥ លើវិញ្ញាសានារី ៣ទល់ ៣នាក់ ខណៈកីឡាវាយកូណឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាវាយគូ កាលពីថ្ងៃទី៣១ ខែមិថុនា។ ចំណែកមេដាយមាសទី២របស់កម្ពុជាកើតឡើងនៅព្រឹកថ្ងៃទី០១ ខែសីហានេះ បន្ទាប់ពីកីឡាការិនី វិច ចន្ថា ឈ្នះលើវិញ្ញាសាលោតចម្ងាយ (T44)។ ថ្ងៃទី០១ ខែសីហានេះដែរ ក្រៅពីមេដាយទាំងនោះ កីឡាករ ខូយ កុយ ឈ្នះមេដាយប្រាក់វិញ្ញាសាហែលទឹក ១០០ម៉ែត្រ របៀបកង្កែប និងកីឡាករ យ៉ាង វណ្ណៈ ដណ្តើមបានមេដាយសំរឹទ្ធលើកវិញ្ញាសាហែលទឹក១០០ម៉ែត្រ របៀបកង្កែបនេះដែរ។ ដោយឡែកគីឡាករ ហៀក ហុក និងវ៉ាន វ៉ុនឈ្នះមេដាយប្រាក់ម្នាក់មួយគ្រឿងវិញ្ញាសាអត្តពលកម្មរទេះរុញ។ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា ក្រៅពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២នេះ «គណៈប្រតិភូយើងដែលដឹកនាំដោយឯកឧត្តម ម៉ានី ឯកឧត្តម វ៉ាត់ ចំរើន ក៏កំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍ទៅវិញ កែច្នៃយ៉ាងមិចឲ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសហគមន៍អាស៊ាន ត្រៀមរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ ។ក្រោយពិធីបើកឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុងសំនេរហ្វេសប៊ុកផ្ទាល់ខ្លួនថា កីឡាមិនត្រឹមតែនាំមកនូវសុខភាព ប៉ុន្តែកីឡាថែមទាំងបង្កើតបាននូវសាមគ្គីភាពសម្រាប់យើងគ្រប់គ្នា។ សម្រាប់ក្រុមជនដែលមានពិការភាព ការផ្តល់លទ្ធភាព និងគាំទ្រឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់នូវតម្លៃរបស់ពួកគាត់ជាប្រជាពលរដ្ឋពេញលេញ។ ក្នុងស្មារតីនេះ កម្ពុជាមិនត្រឹមតែបានបញ្ជូនក្រុមកីឡាករ កីឡាការិនីក្នុងទ្រង់ទ្រាយធំមកប្រកួតនាពេលនេះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ នេះសរបញ្ជាក់យ៉ាងច្បាស់ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច ក៏ជាជនពិការម្នាក់ដែរនោះ។ ពិតណាស់ ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែ ទឹកចិត្តរបស់ពួកគាត់មិនពិការឡើយ។ ពួកគាត់នៅពេលនេះជាតំណាងឲ្យកម្ពុជាយើង! ពួកគាត់នៅពេលនេះ ជាមុខមាត់ជាតិយើង! សូមចូលរួមគាំទ្រដល់កីឡាករ កិឡាការិនីយើងទាំងអស់គ្នា!គួរបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕

កីឡាការិនី​ហូ​ឡង់ Annemiek van Vleuten គ្រង​ជើងឯក​ប្រណាំង​កង់​នារី Tour de France

2022/08/01 10:20:04 pm        73
​ប្រណាំង​កង់៖ ​ព្រឹត្តិការណ៍​ប្រណាំង​កង់​នារី​ជើងឯក Tour de France ដែល​រៀបចំ​ជា​លើកដំបូង​បាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយ​ជើងឯក​បាន​ទៅ​កីឡាការិនី​ហូ​ឡង់ Annemiek van Vleuten​។ ​​ដំណាក់កាល​ចុងក្រោយ​ដែលមាន​ចម្ងាយ​ផ្លូវ ១២៣.៣គីឡូម៉ែត្រ កីឡាការិនី Annemiek van Vleuten ដែល​ជិះ​ឱ្យ​ក្រុម​ប្រណាំង Movistar បានមក​ដល់ទី​ព្រ័ត្រ​មុនពេល​គេ​ប្រើពេល ៣ម៉ោង ៣៧នាទី ២៣វិនាទី តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ជាតិ​ហូ​ឡង់ Demi Vollering យឺត​ជាង ៣០វិនាទី និង​លេខ២ កីឡា​ការិនី​អ៊ីតាលី Silvia Persico យឺត​ជាង ១នាទី ៤៣វិនាទី​។ ​​Annemiek van Vleuten ដែល​យកឈ្នះ​ដំណាក់កាល​ទី៧ ដែរនោះបាន​ក្លាយជា​ជើងឯក Tour de France នារី​នេះ​ក្រោយ​ឈ្នះ​ដាច់ ៣នាទី ៤៨វិនាទី​ពី​អ្នក​លេខ២ Demi Vollering និង​លេខ៣ បាន​ទៅកីឡា​ការិនី​ប៉ូឡូញ Katarzyna Niewiadoma​។ ​សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour de France នារី​ត្រូវ​បាន​រៀបចំឡើង​លើកដំបូង​ប៉ុណ្ណោះ​ ក្រោយ​ខកខាន​តាំងពី​ឆ្នាំ១៩៨៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមបាល់ទាត់​នារី​ប្រេ​ស៊ី​ល​លើក​ពាន Copa America នារី​បួន​លើក​ជាប់​គ្នា​

2022/08/01 09:57:31 pm        82
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​នារី​ប្រេ​ស៊ី​ល​បាន​ក្លាយជា​ជើងឯក​ ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ជើងឯក​អាមេរិក​ខាងត្បូង​នារី Copa America បន្ទាប់ពី​យកឈ្នះ​ម្ចាស់ផ្ទះ​កូ​ឡុំ​ប៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​បាល់​ពិន័យ ១១ម៉ែត្រ​សំរេច​ដោយ​កីឡាការិនី Debinha នៅ​វគ្គ​ទី១ និង​ជា​គ្រាប់​បាល់​តែមួយ​គ្រាប់​គត់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ធ្វើឱ្យ​ប្រេ​ស៊ី​ល​គ្រង​ជើងឯក Copa America នារី​នៅ​ទីក្រុង Bucaramanga ប្រទេស​កូ​ឡុំ​ប៊ី​។ ​លោកស្រី Pia Sundhage គឺជា​គ្រូបង្វឹក​នារី​ទី១ ដែល​លើក​ពាន Copa America នេះ ស្រប​ពេល​ប្រេ​ស៊ី​ល​ឈ្នះ​ពាន​នេះ​ជា​លើក​ទី៨ ក្នុងចំណោម ៩ព្រឹត្តិការណ៍​កន្លងមក​។ ​ប្រេ​ស៊ី​ល​បាន​ស៊ុត​បញ្ចូល​ទី​សរុប ២០គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ និង​មិន​របូត​គ្រាប់​បាល់​សូម្បី​មួយគ្រា​ប់​។​​ជើងឯក Copa America នេះ​ប្រេ​ស៊ី​ល​ទទួលបាន​ប្រាក់រង្វាន់ ១.៥លាន​ដុល្លារ​អាមេរិក ខណៈ​ជើងឯក​រង​អា​ហ្ស​ង់​ទីន​ទទួលបាន ៥០ម៉ឺន​ដុល្លារ​អាមេរិក​។ ​ក្រុម​ទាំងពីរ​ប្រេ​ស៊ី​ល និង​កូ​ឡុំ​ប៊ី​ដែល​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ ក៏​មានន័យថា​ពួកគេ​មាន​កៅអី​ស្វ័យប្រវត្តិ​នៅ World Cup នារី ២០២៣ និងកៅអី​ស្វ័យប្រវត្តិ​សំរាប់​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ឆ្នាំ២០២៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមបាល់ទាត់​នារី​អង់គ្លេស​លើក​ពាន​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

2022/08/01 09:46:13 pm        196
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​នារី​អង់គ្លេស​បាន​បង្កើត​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្រោយ​ឈ្នះ​ជើងឯក​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប​លើកដំបូង​ បន្ទាប់ពី​យកឈ្នះ​ក្រុម​នារី​អាល្លឺម៉ង់ ២-១ ក្នុង​ម៉ោង​បន្ថែ​មនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជាង ៨ម៉ឺន​នាក់​នៅ​កីឡដ្ឋាន Wembley ទីក្រុង​ឡុង​ដ៍​កីឡាការិនី Ella Toone គឺជា​អ្នកបើក​ការនាំ​មុខមុន​ឱ្យ​អង់គ្លេស​នៅ​នាទី​ទី៦២ មុន​ពេលដែល​អាល្លឺម៉ង់​តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៩ ដោយ Lina Magull​។ ​១-១ នេះ​បាន​រក្សា​ដល់​ចប់​ការប្រកួត ៩០នាទី​ឈានដល់​ម៉ោង​បន្ថែម ១៥នាទី​ពីរដងទើប​អង់គ្លេស​រកបាន​គ្រាប់​ជ័យជំនះ​ដោយ​កីឡាការិនី​បម្រុង Chloe Kelly នៅ​នាទី​ទី១១០​។ ​សូមបញ្ជាក់ថា នេះ​ជា​ពាន​បាល់ទាត់​ធំ​ទីមួយ​ក្នុង​រយៈពេល ៥៦ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស ពោលគឺ​រាប់ទាំង​បាល់ទាត់​បុរស និង​នារី​អង់គ្លេស​ឈ្នះ​ពាន​សំខាន់​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ១៩៦៦ នៅពេល​ក្រុម​បុរស​លើក​ពាន World Cup​។​​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុបមាន​អ្នកគាំទ្រ​ចូល​ទស្សនា​សរុប​លើសពី ៥០ម៉ឺន​នាក់​ក្រោយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Wembley នេះ ដែលជា​ចំនួន​អ្នកទស្សនា​ច្រើន​បំផុត​បំបែក​កំណត់ត្រា​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប ពោលគឺបំបែក​កំណត់ត្រា​ចាស់​កាលពី Euro 2017 នៅ​ប្រទេស​ហូ​ឡង់​ដែលមាន​អ្នកទស្សនា​សរុប​ត្រឹមតែ ២៤០,០៥៥ នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

ក្លិប​ឡើង​ថ្មី Nottingham Forest ទិញ​បាន​កីឡា​ករ​ទី​១២ ត្រៀម​រដូវ​កាល​ថ្មី​

2022/08/01 07:29:59 pm        234
​បាល់ទាត់៖ ​ក្លិប​ឡើង​ថ្មី Nottingham Forest មិនទាន់​បិទ​ការ​ចំណាយ​របស់​ខ្លួន​ឡើយ​ក្នុង​ការ​ទិញដូរ​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី បន្ទាប់ពី​បាន​សំរេច​ក្នុង​ការ​នាំ​យក​កីឡាករ​ថ្មី​ទី​១២ គឺ​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Orel Mangala ពី​ក្លិប​អាល្លឺម៉ង់ Stuttgart តម្លៃ ១២.៧លាន​ផោន​។ ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន ២៩ប្រកួត​នៅ Bundesliga រដូវ​កាល​មុន​ជាមួយ Stuttgart និង​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ពីរលើក​កាលពី​ខែមីនា​។ ​នេះ​ជាការ​វិល​ត្រលប់​មកកាន់​ក្របខណ្ឌ​កំពូល English Premier League ជា​លើកដំបូង​តាំងពី​ឆ្នាំ១៩៩៩ សំរាប់​អតីត​ជើងឯក​អឺរ៉ុប Nottingham Forest ហើយ​ការ​មកកាន់​ក្របខណ្ឌ​កំពូល​នេះ Forest បាន​ពង្រឹង​សមាភាព​កីឡាករ​របស់ខ្លួន​ខ្លាំង​សំរាប់​រដូវ​កាល​ថ្មី​នេះ​។​​មុន​ការមកដល់​របស់ Orel Mangala, Nottingham Forest បាន​នាំយក​កីឡាករ​សំខាន់ៗ​ជាច្រើន​ដូចជា Jesse Lingard ដែល​ចាក​ចេញពី Manchester United ក្រោយ​ផុត​កិច្ចសន្យា ក៏ដូចជា​ការ​ចំណាយលុយ​បំបែក​កំណត់ត្រា​របស់ខ្លួន​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Taiwo Awoniyi និង Neco Williams ពី Liverpool ជាដើម​។ Nottingham Forest ត្រូវ​បើក​រដូវ​កាល English Premier League ធ្វើដំណើរ​ទៅ​ទឹកដី Newcastle United ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Neymar ស៊ុត​ពីរ​គ្រាប់​ឲ្យ PSG លើក​ពាន​បើក​រដូវ​កាល​ក្រោយ​ឈ្នះ Nantes ៤-០

2022/08/01 06:55:36 pm        254
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ ៤-០ របស់ Paris Saint Germain លើ Nantes ដើម្បី​គ្រង​ជើងឯក​ពាន​បើក​រដូវ​កាល Trophee des Champions​។ ​​នេះ​ជា​ប្រកួត​ផ្លូវការ​ដំបូង​របស់ PSG ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Christophe Galtier ដែល​ជំនួស​លោក Mauricio Pochettino​។ ​​Neymar ជា​អ្នក​បញ្ជូន​គ្រាប់​ដំបូង​ឱ្យ Lionel Messi ស៊ុត​បើក​ការនាំ​មុខមុន​ពេល Neymar ខ្លួនឯង​ស៊ុត​បាល់ Freekick នាំមុខ ២-០ ឱ្យ PSG ក្នុងការ​ប្រកួត​ដែល​រៀបចំ​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​។​ ​​អតីត​ខ្សែការពារ Real Madrid, Sergio Ramos ជា​អ្នក​រកបាន​គ្រាប់​នាំមុខ ៣-០ ឱ្យ PSG មុនពេល​ដែល Neymar រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​ដែលជា​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​។ ​​Trophee des Champions មិន​ខុសពី FA Community Shield នៅ​អង់គ្លេស​ទេ គឺជា​ការជួបគ្នា​រវាង​ក្រុម​ជើងឯក​លី​គ និង​ក្រុម​ជើងឯក​ខាប់​ក្នុងស្រុក​។​ ​គិត​មកដល់ពេលនេះ PSG បានឈ្នះ​ពាន Trophee des Champions នេះ ៩លើក​ហើយ​ក្នុងចំណោម ១០រដូវ​កាល​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​ជំរុញ​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​បន្ដ​ពង្រឹង​យុទ្ធសាស្ត្រ ៣

2022/08/01 06:44:49 pm        80
​បាញ់​កាំភ្លើង៖ ឯកឧត្តម មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​ជំរុញ​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធត្រូវ​បន្ដ​ពង្រឹង​យុទ្ធសាស្ដ្រ ៣ ដើម្បី​មានឱកាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដ្បិត​បច្ចុប្បន្ន​កីឡា​នេះស្ថិតក្នុង​បញ្ជី​កីឡា​បម្រុង បន្ទាប់ពី​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍បានអនុម័ត​កីឡា ៣៩​ប្រភេទ សម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជាកាលពី​ថ្មីៗ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បា​នរៀបចំ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ​ទី​២ និង​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយបាន​រុះ​រើសមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​មួយចំនួន ដើម្បី​ពង្រឹង​សកម្មភាព​ការងារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​បាញ់កាំភ្លើង​កម្ពុជា។​ ​ក្រោយ​ទទួលបាន​ការគាំទ្របន្ដធ្វើ​ប្រធាន​សហព័ន្ធ អាណត្តិ​ទី​៣ ឯកឧត្តម មៀ​ច សុផាន់​ណា បាន​បញ្ជាក់ថា មាន​ភារកិច្ច​ជាច្រើនកំពុង​រង់ចាំ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី ពិសេស​យុទ្ធសាស្ដ្រ ៣ ដែល​ត្រូវ​សម្រេច​ឲ្យ​បានដើម្បី​បង្ហាញ​ដល់​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងការ​បញ្ចូល​ប្រភេទ​កីឡា​នេះទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​​ភារកិច្ច​ធំៗ​ទាំង ៣ ដែល​ប្រមុខ​សហព័ន្ធបានលើកឡើង ទី​១-​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ការរៀបចំ​ទីតាំង ឬ​ទីលាន​ប្រកួត​សម្រាប់​ឆ្នាំ​២០២៣ ទី​២-​រៀបចំ​ក្រុមមន្ដ្រី​បច្ចេកទេស ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត​អន្ដរជាតិសម្រាប់​ដាក់ពិន្ទុ​នា​ឆ្នាំ​២០២៣ និង​ទី​៣-​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការដណ្ដើម​មេដាយក្នុងនាម​ម្ចាស់ផ្ទះ មិនមែន​រៀបចំ​ស៊ី​ហ្គេមហើយ​ឲ្យ​មេដាយ​គេ​នោះទេ។ ដូច្នេះ​ឯកឧត្តម​សង្ឃឹមថា សមាជិក​ទាំងអស់ ពិសេស​អគ្គលេខាធិការ​សហព័ន្ធ​ថ្មីត្រូវ​ពួតដៃគ្នា​ដោះស្រាយ និង​ស្វែងរក​គ្រប់​មធ្យោបាយ ក៏ដូចជា​វិធីសាស្ដ្រដើម្បី​សម្រេច​គោលដៅ​នេះ។​ ​សូមបញ្ជាក់ថា សមាជិក​គណៈកម្មាធិ​កា​រ​ប្រតិបត្តិ​អាណ​ត្ដិ​ទី​៣ របស់​សហព័ន្ធគឺមាន​ចំនួន ១៩​រូប ក្នុងនោះ​មាន​ឯកឧត្តម មៀ​ច សុផាន់​ណា បន្ដ​ធ្វើជា​ប្រធាន អម​ជាមួយ​អនុប្រធាន ៦​រូបគឺមាន​ឯកឧត្តម ចាប ភក្ដី​, ឯកឧត្តម វ៉ា​ត់ ចំរើន​, ឯកឧត្តម សោម ចន្ទ​ឌី​ណា​, ឯកឧត្តម តាន់ សុខវិជ្ជា​, ឯកឧត្តម​ក ទៀ ណា​រ៉ាវុធ និង​លោក ស៊ី មិញ​ចាវ។ រីឯ​អគ្គលេខាធិការគឺ​លោក កែវ ហុក​លី អម​អគ្គលេខាធិការរង ៦​រូប គ្រា​ដែល​លោក ខៃ វណ្ណៈ ត្រូវបាន​គាំទ្រ​ធ្វើជា​អគ្គ​ហេរញ្ញិក រួមជាមួយ​អគ្គ​ហេរញ្ញិក​រង ២​រូប និង​សមាជិក ២​រូប​ទៀត៕​អត្ថបទ៖ លី ឈុន​ឡា

Ronaldo វិល​មកប្រកួត​វិញ​តែ Manchester United បាន​ត្រឹម​ស្មើ Rayo Vallecano នៅ Old Trafford

2022/08/01 06:23:29 pm        159
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ដែល​ចង់​ចាក​ចេញពី Manchester United នោះបាន​វិល​មក​ទីលាន​ហ្វឹកហាត់​វិញ​សប្តាហ៍​មុន និង​បាន​ចូល​លេង​ការប្រកួត​មិត្តភាព​នៅ Old Trafford ដែល​ស្មើនឹង​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ Rayo Vallecano ១-១​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​តែងតែ​ច​ញ្ចឹ​ម​ចិត្ត​ចង់​លេង​បាល់ទាត់​នៅ​ក្របខណ្ឌ​កំពូល UEFA Champions League និង​បាន​ស្នើសុំ​ចាក​ចេញពី Old Trafford ដើម្បី​បំពេញ​ម​ហិ​ច្ច​តា​របស់ខ្លួន​។ ​​ក្រោយ​ការចរចា​ដែល​មិនទាន់​ជា​ផ្លែផ្កា​ថា​ត្រូវ​នៅ រឺ​ចាកចេញ​នោះ Ronaldo បាន​វិល​មក​ការប្រកួត​វិញ​លើកដំបូង​ក្នុងជំនួប​មិត្តភាព​របស់ Manchester United​។ ​​Ronaldo ក៏មាន​ឱកាស​រក​គ្រាប់​បាល់​ដែរ​ក្នុងការ​ប្រកួត​នេះ​តែ​មិនបាន​សំរេច មុនពេល​ដែល Amad Diallo រកបាន​គ្រាប់​នាំមុខ​ឱ្យ Manchester United តែ​បានតែ ៩នាទី Rayo Vallecano ក៏​តាម​ស្មើ​វិញ​ដោយ Alvaro Garcia​។​​នេះ​ជា​លទ្ធផល​ស្មើ​លើកដំបូង​សំរាប់ Manchester United ក្នុងជំនួប​មិត្តភាព Pre-Season របស់ខ្លួន បន្ទាប់ពី​ការប្រកួត​កន្លងមក​ទាំ​ង​ក្រៅ​ស្រុក និង​ក្នុងស្រុក​សុទ្ធតែ​ឈ្នះ​។ ​​នេះ​ជា​ប្រកួត​មិត្តភាព​ចុងក្រោយ​ផងដែរ​សំរាប់ Manchester United ខណៈ​ត្រូវ​បើក​រដូវ​កាល English Premier League សប្តាហ៍​នេះ​ទទួល Brighton នៅ​ថ្ងៃអាទិត្យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ដណ្តើម​បាន​មេដាយ ​៣​គ្រឿង​ហើយ​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១

2022/08/01 06:10:39 pm        723
​ប៉ារ៉ាឡាំពិក៖ គិត​ត្រឹម​ពេលនេះបើ​យោងតាម​ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាបានបញ្ជាក់​ថា ​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាដណ្តើមបាន​មេដាយ​ ៣​គ្រឿង​ហើយ ក្នុងនោះ​មាស ​២​គ្រឿង និង​សំរឹទ្ធ​ ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។ ​ឯកឧត្តម​បន្តថា ជ័យជំនះ​នេះបាន​បង្ក​នូវ​ភាពសប្បាយ​រីករាយ សម្រាប់​គណៈប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា បន្ទាប់ពី​ឈ្នះ​មេដាយមាស​ ១​គ្រឿង​ជា​លើកដំបូងដោយ​ក្រុម​កីឡាការិនី​បាល់បោះ​ជិះរទេះ ក្រោយ​យកឈ្នះ​ក្រុមកីឡា​ការិនី​បាល់បោះ​ថៃក្នុង​លទ្ធផល ៧-៥ លើ​វិញ្ញាសា​នារី ​៣​ទល់​៣​នាក់ ខណៈ​កីឡាវាយកូនឃ្លីលើតុឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​វាយ​គូកាលពី​ថ្ងៃទី​៣១ ខែមិថុនា​។ ​ចំនែក​មេដាយមាស​ទី​២ ​របស់​កម្ពុជា​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា​នេះ បន្ទាប់ពី​កីឡាការិនី វិច ចន្ថា ឈ្នះ​លើ​វិញ្ញាសា​លោត​ចម្ងាយ (T44)​។​ ​ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា ក្រៅពី​ការចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២​នេះ «​គណៈប្រតិភូ​យើង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្តម វ៉ា​ត់ ចំរើន ក៏​កំពុង​ចុះ​សិក្សា​ស្វែងយល់​គ្រប់​ទីកន្លែង​ប្រកួត ដើម្បី​យក​បទពិសោធន៍​ទៅវិញ កែច្នៃ​យ៉ាង​មិច​ឲ្យ​កម្ពុជា​យើង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញនៅក្នុង​សហគមន៍​អាស៊ាន ត្រៀម​រៀបចំ​ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជាអោយ​ទទួលបាន​ជោគជ័យ។​​គួរ​បញ្ជាក់ថា ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​៣០ ខែកក្កដាដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ ក្នុងនោះ​កម្ពុជាបាន​បញ្ជូន​អត្ត​ព​លិ​ក​សរុប ១១៥​នាក់លើ​ ១១​ប្រភេទ​កីឡា​ចូលរួមគឺមាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់​ចលករ​ខួរក្បាល (៧​ម្ខាង​) វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា៕អត្ថបទ៖ គង់ ហួន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM