ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ធន់ ផានិត​ ទទួលបាន​ពិន្ទុ​លើកដំបូង​ពី​ការប្រកួត​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​”

2022/08/01 05:50:24 pm        112
​​ប្រដាល់​៖ ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី ៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាមបាន​ឆ្លង​ផុត​ជុំ​ទី ២ ហើយ​ក្រោយ​បញ្ចប់​សប្តាហ៍​ទី ៤ ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​ការប្រកួត​នៅ​សង្វៀន​ខា​រ៉ា​បាវ​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ពេញ​ស្ទូ​ឌី​យោ កីឡាករ​ប្រដាល់​គុន​ខ្មែរ ធន់ ផានិត មកពី​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួងមហាផ្ទៃ​ ដណ្តើមបាន​បី​ពិន្ទុ​ដំបូង​ក្រោយ​យកឈ្នះ កីឡាករ​ថៃ ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក ដោយ​ពិន្ទុ​។ ​​ធន់ ផានិត ​ដែល​ចាញ់ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ​កាលពី​ជុំ​ទី ១ នោះបាន​វាយ​សំរុក​ខ្លាំង​លើ ​ផេ​ត​ម៉េ​ត​ម៉ៃ​ តាមរយៈ​ការ​វាយ​កូន​កែង និង​ទាត់​ដល់​កញ្ចឹងក តែ​ផេ​ត​ម៉េ​ត​ម៉ៃ​អាច​ស៊ូទ្រាំ​រហូត​ចប់​ប្រាំ​ទឹក​។ ​​លទ្ធផល​ចុងក្រោយ​ធន់ ផានិត បាន​យកឈ្នះ​ផេ​ត​ម៉េ​ត​ម៉ៃ​ដោយ​ពិន្ទុ ៥-០ ពី​ចៅក្រម​ទាំង​ប្រាំ​នាក់​។​​ងាក​មក​ការប្រកួត​មួយគូ​ទៀត ជ័រ ពៅ មកពី​ក្លិប​ប្រដាល់​គុន​ខ្មែរ​ថ្មគោល​ពោធិ៍​សែន​ជ័យ បាន​របូត​បី​ពិន្ទុ​របស់ខ្លួន​ក្នុង​ប្រកួត​ទី​ពីរ​នេះ​ក្រោយ​ចាញ់​កីឡាករ​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​។ ​ការប្រកួត​នេះ ជ័រ ពៅ​ ធ្វើ​បានល្អ​ច្រើន​តាមរយៈ​ការ​វាយឆ្មក់​ចូល​ផាត់​ថា​ណា​ជា​បន្តបន្ទាប់ តែ​២ ទឹក​ចុងក្រោយ ផាត់​ថា​ណា​ ធ្វើ​បានល្អ​ច្រើនជាង ដែល​ធ្វើឱ្យ​ចប់​ការប្រកួត​ចៅក្រម​កាត់សេចក្តី​ឱ្យ​កីឡាករ​ថៃ ផាត់​ថា​ណា​ឈ្នះ​ដោយ​ពិន្ទុ ៣-២ លើ​ជ័រ​ពៅ​។ ​​សរុបមក​គិត​ត្រឹម​ជុំ​ទី២ នេះ ក្នុង​ពូ​ល​កម្ពុជា កីឡាករ​កម្ពុជា ៤ រូប​មាន ៤ពិន្ទុ​ស្មើគ្នា​រួមមាន ពេជ្រ សម្បត្តិ ធន់ ផានិត និង​ជ័រ​ពៅ ខណៈ ផាន ផាន់​ណាត់​ក្រោយ​គេ​មាន ២ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ចាញ់​ទាំងពីរ​។​​ចំណែកឯ​ពូ​ល​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក និង ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន មាន ៦ពិន្ទុ​ដូចគ្នា​ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត ខណៈ រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀរ​មាន ៤ពិន្ទុ និង ផេ​ត​ម៉េ​ត​ម៉ៃ​មាន ២ពិន្ទុ​ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​។ ​​ជុំ​ទី៣ ជ័រ ពៅ​ត្រូវ​ជួប រ៉ា​ក់​ថៃ ស៊ីត​អា​ចាន​បៀរ, ពេជ្រ សម្បត្តិ ជួប ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន, ផាន ផាន់​ណាត់ ជួប​ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក និង ធន់ ផានិត ​ជួប​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្ដម ហ៊ុន ម៉ា​នី “​កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព ប៉ុន្តែ​កីឡា​ថែមទាំង​បង្កើត​សាមគ្គីភាព​សម្រាប់​យើង​គ្រប់គ្នា​”

2022/08/01 05:32:12 pm        542
​អាស៊ាន​ប៉ា​រ៉ា​ឡាំ​ពិ​ក៖ ពិធី​បើក​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម​លើក​ទី១១ បាន​ប្រព្រឹត្តិ​ទៅជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២​នេះនៅ​ពហុ​កីឡដ្ឋាន Stadion Manahan ស្ថិត​ក្នុង​ទីក្រុង​សូ​ឡូ ខេត្ត​ស៊ូ​រ៉ា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ក្រោម​វត្តមាន​លោក​បណ្ឌិត (H.C) K.H. MA’RUF AMIN អនុ​ប្រធានាធិបតីសាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​ថ្នាក់ដឹកនាំ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កមកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ និង​ប្រទេស​ទី​ម័​រ​ខាងកើត​។​ ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ការចូលរួម​ពី​ក្រុម​កីឡាករ-កីឡាការិនី​ជា​ជន​មាន​ពិការភាពដែល​នឹងធ្វើ​ការប្រកួត​លើ​១៤ ប្រភេទ​កីឡា ដែល​ក្នុងនោះ​កម្ពុជាក៏បាន​បញ្ជូន​ក្រុម​កីឡាករ​ចំនួន ១១៥នាក់ចូលរួម​ប្រកួត​លើ​១១ ប្រភេទ​កីឡា​ផង​ដែរ​។ ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ប្រតិភូ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាបាន​លើកឡើងថា ពិតណាស់ កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព ប៉ុន្តែ​កីឡា​ថែមទាំង​បង្កើតបាន​នូវ​សាមគ្គីភាព​សម្រាប់​យើង​គ្រប់គ្នា​។ សម្រាប់​ក្រុម​ជន​ដែលមាន​ពិការភាព ការផ្តល់​លទ្ធភាព និង​គាំទ្រ​ឲ្យ​បាន​ចូលរួម​ប្រកួត ជាការ​លើកស្ទួយ​នូវ​សិទ្ធិ សេរីភាព សមភាព និង​ការទទួលស្គាល់​នូវ​តម្លៃ​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពេញលេញ​។ឯកឧត្តម​បន្តថា ​ក្នុង​ស្មារតី​នេះ កម្ពុជា​មិន​ត្រឹមតែ​បាន​បញ្ជូន​ក្រុម​កីឡាករ កីឡាការិនី​ក្នុង​ទ្រង់ទ្រាយ​ធំ​មក​ប្រកួត​នាពេលនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះអាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​។ នេះ​សរ​បញ្ជាក់​យ៉ាងច្បាស់​ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​យើង ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេចក៏​ជា​ជនពិការ​ម្នាក់​ដែរនោះ​។ ​ឯកឧត្តម​ប្រធាន​ប្រតិភូ​បន្ត​លើកឡើងថា​ ពិតណាស់ ពួកគាត់​មាន​ពិការភាព​តែ​អវយវៈ ប៉ុន្តែ​ទឹកចិត្ត​របស់​ពួកគាត់​មិន​ពិការ​ឡើយ​។ ពួកគាត់​នៅពេលនេះ​ជា​តំណាង​ឲ្យ​កម្ពុជា​យើង ពួកគាត់​នៅពេលនេះជា​មុខមាត់​ជាតិ​យើង​! សូម​ចូលរួម​គាំទ្រ​ដល់​កីឡាករ កី​ឡា​ការិនី​យើងទាំងអស់គ្នា​៕អត្ថបទ៖ គង់ ហួន

អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០៣រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

2022/08/01 04:08:58 pm        608
បន្ទាប់ពីកីឡាករពីរ គឺកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស នៅ​ថ្ងៃ​ទី​៣១កក្កដាម្សិលមិញ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបានមេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយទទួលបានមេដាយមាសទាំង០៣នាក់ តែម្តង៕

អបអរសាទរ!! កម្ពុជាបានមេដាយមាសទី២ នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើវិញ្ញាសា​លោតចម្ងាយ

2022/08/01 04:02:06 pm        554
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានមេដាយមាសទី២ ដោយ កីឡាការិនី វិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ នៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ប្រទេស​ឥណ្ឌូនេស៊ី។រូបថត៖ យឹម សុវឌ្ឍនា - AKP

អបអរសាទរ កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី

2022/08/01 03:52:24 pm        622
កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជា បានឆ្លងកាត់ ៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ៤ប្រកួត ពោលគឺវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕

ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប​នឹង​ពន្លាត​កំណត់ត្រា​អ្នកគាំទ្រ​ចូល​ទស្សនា​លើស ៥០​ម៉ឺន​នាក់​

2022/07/29 09:49:57 pm        278
បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប នឹងមាន​អ្នកគាំទ្រ​ចូល​ទស្សនា​សរុប​លើសពី ៥០ម៉ឺន​នាក់​នៅពេល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Wembley ចុង​សប្តាហ៍​នេះ​រវាង​ម្ចាស់ផ្ទះ​អង់គ្លេស និង​ជើងឯក ៨សម័យ​អាល្លឺម៉ង់​។ ​​មកទល់ពេលនេះ UEFA បានបញ្ជាក់​ហើយ​ថា បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប​ឆ្នាំនេះ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​សរុប ៤៨៧,៦៨៣នាក់​ហើយ​ដែលជា​ចំនួន​បំបែក​កំណត់ត្រា​ចាស់​កាលពី Euro 2017 នៅ​ប្រទេស​ហូ​ឡង់​ដែលមាន​អ្នកទស្សនា​សរុប​ត្រឹមតែ ២៤០,០៥៥នាក់​។ ​កីឡដ្ឋាន Wembley នៅ​ទីក្រុង​ឡុង​ដ៍​អាច​ផ្ទុក​អ្នកទស្សនា​បាន ៨៧,០០០​នាក់​មានន័យថា កំណត់ត្រា​នឹង​ពន្លាត​លើសពី ៥០ម៉ឺន​នាក់​ក្រោយ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​សូមបញ្ជាក់ថា ក្រុម​ម្ចាស់ផ្ទះ​អង់គ្លេស​បាន​ឡើងមក​កាន់​វគ្គ​នេះ​ក្រោយ​យកឈ្នះ​ស៊ុយអែត ៤-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ជើងឯក ៨សម័យ​អាល្លឺម៉ង់​យកឈ្នះ​បារាំង ២-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចម្លែក​! ក្រុម​ជម្រើសជាតិ​កាតា​ប្រមូលផ្តុំ ៦ខែ​មុន World Cup ចាប់ផ្ដើម​

2022/07/29 09:21:02 pm        254
​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះហើយ ដែលជា​ព្រឹត្តិការណ៍​ដំបូង​រៀបចំ​នៅលើ​ទឹកដី​អារ៉ាប់​។ ​​មិន​ត្រឹមតែ​ជា​លើកដំបូង​នោះទេ World Cup នៅ​កាតា​ក៏ត្រូវ​បានរៀបចំ​ឡើង​ក្នុង​ពេលវេលា​ប្លែក​ពី​គេ​ដែរ ​ដោយ​ត្រូវ​រៀបចំឡើង​ក្នុង​រដូវរងា​នៅ​តំបន់​មជ្ឈិមបូព៌ាដើម្បី​បញ្ចៀស​ពី​បញ្ហា​កម្ដៅ​អំឡុង​ខែ​កក្កដា​រឺ​សីហា ខណៈ​កីឡដ្ឋាន​ប្រកួត​ក៏​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ថែមទៀត​។ ​អ្វីៗ​សុទ្ធតែ​ប្លែក​ពី​គេ ហើយ​ក៏​ប្លែក​ពី​គេ​មួយទៀត​នោះ​គឺ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ម្ចាស់ផ្ទះ​កាតា​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់ និង​ស្នាក់​នៅ​ជុំ​គ្នា ៦​ខែ​មុន​ព្រឹត្តិការណ៍​មកដល់​។ ​សមាជិក​ក្រុម​ជម្រើសជាតិ​សរុប ២៧​នាក់​បាន​ប្រមូល​ផ្តុំ​ជុំគ្នា​កាលពី​ខែ​មុន​ក្រោម​ការដឹកនាំ​របស់លោក Felix Sanchez​។ ​​ការប្រមូលផ្តុំ​របស់​ក្រុម​កាតា​ធ្វើឡើង​ដំបូង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ មុនពេល​ផ្លាស់​ទៅ​ទឹកដី​អូទ្រីស​ដែល​នឹងមាន​ការប្រកួត​កម្មវិធី​មួយ​ដែលមាន​ប្រទេស​ចូលរួម​ចំនួន ៤ រួមមាន​ម៉ា​រ៉ុ​ក ហ្កា​ណា និង​ចា​ម៉ៃ​កា​។​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​រយៈពេល​យូរ​បែបនេះ ក៏បាន​ទទួល​ការរិះគន់​ផង​ដែរ​ដោយ​សារ​កីឡាករ​ទាំងអស់ ​ត្រូវ​ស្ថិតក្នុង​ជំរំ​ហ្វឹកហាត់​មិន​មាន​ការប្រកួត​។ ​តែ​គំនិត​បែបនេះ​ត្រូវបាន​គេ​ដឹង​ថា កាតា​ទំនង​ធ្វើតាម​លំនាំ ២០ឆ្នាំមុន​ដែល​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​ប្រមូលផ្តុំ​ក្រុម​ជំរើសជាតិ ៥ខែ​មុន​ព្រឹត្តិការណ៍ ហើយ​កូរ៉េ​ក៏បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មិនគួរ​ឱ្យ​ជឿ​។ ​កាតា​ស្ថិតក្នុង​ពូ​ល A ដោយ​នឹងត្រូវ​ជួប​ជាមួយ​សេ​ណេ​ហ្កា​ល់ ហូ​ឡង់ និង​អេ​ក្វា​ដ័​រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​ហូ​ឡង់ Lorena Wiebes ឈ្នះ​ដំណាក់កាល​ទី៥ ប្រណាំង​កង់ Tour de France នារី​

2022/07/29 07:22:48 pm        110
​ប្រណាំង​កង់​៖ ​កីឡាការិនី​​ហូ​ឡង់ Lorena Wiebes បាន​ប្រជែង​ឈ្នះ​ដំណាក់​កាល​ទី៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour de France ផ្នែក​នារី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ស្រប​ពេល​ដែល​កីឡាការិនី Marianne Vos បន្ត​នាំមុខគេ​រួម​ដដែល​។ ​​ដំណាក់កាល​ទី​៥ ដែលមាន​ចម្ងាយ​ផ្លូវ ១៧៥.៦​គីឡូម៉ែត្រ កីឡាការិនី​ដែល​ជិះ​ឱ្យ​ក្រុម​ប្រណាំង Team DSM, Lorena Wiebes បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៣២នាទី ១៦វិនាទី​តាម​ពីក្រោយ​ដោយ​កីឡាការិនី​អ៊ីតាលី Elisa Balsamo និង​លេខ៣ កីឡាការិនី Marianne Vos​។ ​កីឡា​ការិនី​ហូ​ឡង់ Marianne Vos នៅតែ​បន្ត​នាំមុខគេ​ដដែល​ក្នុង​តារាង​វេលា​រួម​បន្ទាប់ពី​ការប្រកួត​ចំនួន ៥ដំណាក់កាល​កន្លងទៅនេះ​ដោយមាន​វេលា​សរុប​តិចជាងគេ​អ្នក​លេខ២ កីឡាការិនី​អ៊ីតាលី Silvia Persico ២០វិនាទី និង​អ្នក​លេខ៣ កីឡាការិនី​ប៉ូឡូញ Katarzyna Niewiadoma យឺត​ជាង ២០វិនាទី​ដូចគ្នា​។ ​​ការប្រកួត​ផ្នែក​នារី Tour de France មាន​ត្រឹម ៨ដំណាក់កាល​ប៉ុណ្ណោះ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ​ដំណាក់កាល​ទី​៦ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ១២៩.២​គីឡូម៉ែត្រ​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ​តូចៗ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Everton ទិញ​បាន​ខ្សែបម្រើ​ស្លាប Dwight McNeil ពី Burnley តម្លៃ ២០លាន​ផោន​

2022/07/29 06:31:26 pm        62
​​បាល់ទាត់៖ ​ក្លិប Everton បានសំរេច​ក្នុងការ​នាំយក​ខ្សែ​បម្រើ​ស្លាប​អង់គ្លេស Dwight McNeil ពី Burnley ក្នុងតម្លៃ ២០លាន​ផោន​ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៥ឆ្នាំ​នៅ Goodison Park​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​សរុប​ឱ្យ Burnley សរុប ១៤០ប្រកួត កម្រ​អវត្តមាន​ពី​ទីលាន និង​កម្រ​មាន​របួស​ដូចគ្នា ពោលគឺ​អវត្តមាន​ត្រឹម ២ប្រកួត​ប៉ុណ្ណោះ​តាំងពី​ខែធ្នូ ​ឆ្នាំ២០១៨ មកទល់ពេលនេះ​។ ​ស្ថិតិ​របស់ Dwight McNeil ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​ឈរ​លេខ២ នៅ Premier League រដូវ​កាល​មុន​ជា​កីឡាករ​ដែល​អូស​បាល់​ដាច់​គូប្រកួត​បាន​សរុប ៩០​លើក និង​ឈរ​លេខ​៣ ផងដែរ​ជា​កីឡាករ​ដែល​វាយ​កាត់​បានសំរេច​សរុប ១៩៩លើក​។ ​Dwight McNeil ធ្លាប់ជា​កីឡាករ​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ​អង់គ្លេស​កាលពី​ឆ្នាំ២០១៩ តែ​មិនទាន់​មានឱកាស​ហក់​ចូលក្នុង​ក្រុម​ធំ​ជម្រើសជាតិ​អង់គ្លេស​នៅឡើយ​។ ​Dwight McNeil គឺជា​កីឡា​ករទី៣ ហើយ​ដែល​មកកាន់ Everton មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​ខាងមុខនេះ​បន្ទាប់ពី James Tarkowski ពី Burnley ដូចគ្នា និង Ruben Vinagre ខ្ចី​ពី Sporting Lisbon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luis Suarez ផ្លាស់​ទៅកាន់​ក្លិប​ដើម​នៅ​អ៊ុយ​រូ​ហ្កា​យ Nacional ផ្លូវការ​

2022/07/29 06:03:01 pm        84
​បាល់ទាត់៖ ​​អតីត​ខ្សែប្រយុទ្ធ Liverpool និង Barcelona, Luis Suarez បាន​ផ្លាស់​ត្រលប់​ទៅកាន់​ក្លិប​ដើម​របស់ខ្លួន​នៅ​អ៊ុយ​រូ​ហ្កា​យ Nacional ជា​ផ្លូវការ​ហើយ​ក្រោយ​ចាក​ចេញពី Atletico Madrid​។ ​​អ្នកគាំទ្រ​ប្រមាណ ២ម៉ឺន​នាក់​បាន​ពាក់​ស្រោម​មុខ​រូប Suarez អំឡុង​ការប្រកួត​របស់ Nacional កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ ក្រោយ​ដឹង​ដំណឹង​ថា ​អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះ​ត្រលប់​មកវិញ​។​ ​​Suarez ក៏មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់​ក្លិប​អាល្លឺម៉ង់ Borussia Dortmund ផងដែរ​តែ​ការចរចា​មិន​ត្រូវរ៉ូវ​គ្នា​។ ​​រំលឹកថា Luis Suarez បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០០៥ ជាមួយ​ក្លិប​អ៊ុយ​រូ​ហ្កា​យ Nacional នេះ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ មុនពេល​ផ្លាស់​ទៅកាន់​ក្លិប​ហូ​ឡង់ Groningen​។ ​​ក្រោយ​ទំរង់​លេង​ល្អ​ក្នុង​រដូវ​កាល​ដំបូង Ajax ក៏​ទិញ​ពី Groningen ក្នុងតម្លៃ ៧លាន​អឺរ៉ូ​រហូត​ឈ្នះ​ជើងឯក​ហូ​ឡង់​ជាមួយ Ajax ក្រោយ​ស៊ុត​បញ្ចូល​ទី​សរុប ៨១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត​។​​ឆ្នាំ២០១១ Luis Suarez បាន​ផ្លាស់​ទៅកាន់ Liverpool ក្នុងតម្លៃ​ផ្ទេរ ២៣លាន​ផោន​ស៊ុត​បញ្ចូល​ទី​បាន ៦៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត មុនពេល​ផ្លាស់​ទៅកាន់ Barcelona នៅ​ឆ្នាំ២០១៤ ក្នុងតម្លៃ​ផ្ទេរ ៦៥លាន​ផោន​។ ​​Suarez បាន​ចាប់ដៃ​គូប្រយុទ្ធ​ជាមួយ Lionel Messi និង Neymar នៅ Barcelona ក្នុង​រយៈពេល ៦ឆ្នាំ​បង្ហាញខ្លួន​សរុប ១៩១ប្រកួត​រកបាន ១៤៧គ្រាប់​ឈ្នះ​ជើងឯក La Liga បួន​លើក Copa del Rey បួន​លើក និង UEFA Champions League ១​លើក មុនពេល​ផ្លាស់​មកកាន់ Atletico Madrid ឈ្នះ​ជើងឯក La Liga ម្តងទៀត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM