ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Barcelona ឈានដល់​កិច្ចព្រមព្រៀង ៥០​លាន​អឺរ៉ូ​ទិញ​ខ្សែការពារ Jules Kounde ពី Sevilla

2022/07/29 05:23:55 pm        98
​បាល់ទាត់៖ ​ក្លិប​អេ​ស្ប៉ា​ញ FC Barcelona បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងការ​នាំយក​ខ្សែការពារ​កណ្តាល​សញ្ជាតិ​បារាំង Jules Kounde ហើយពី​ក្លិប​រួម​លី​គ Sevilla ក្នុងតម្លៃ ៥០លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​នឹងធ្វើ​ការពិនិត្យ​សុខភាព​មុន​ចុះហត្ថលេខា​នៅ Camp Nou ក្នុង​សប្តាហ៍​នេះ​។ ​​Jules Kounde បានទទួល​ការចាប់អារម្មណ៍​ពី​ក្លិប​ជាច្រើន​នៅ​អឺរ៉ុប ​ជាពិសេស​គឺ​តោ​ខៀវ Chelsea ដែល​កៀក​ជាងគេ​ក្នុង​ការតាមប្រមាញ់​តែ​ត្រូវបាន Sevilla បដិសេធ​សំណើ​។ ​Jules Kounde បានបង្ហាញ​ខ្លួន​សរុប ១៣៣លើក​ឱ្យ Sevilla តាំងពី​ផ្លាស់​ពី Bordeaux នៅ​ឆ្នាំ២០១៩ និង​ឈ្នះ​ជើងឯក UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ​អេ​ស្ប៉ា​ញ​។ ​Jules Kounde បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​បារាំង​បាន ១១លើក ត្រូវ​កោះហៅ​ដំបូង​នៅ​ឆ្នាំ២០២១ និង​ជា​សមាជិក​ក្រុម​បារាំង​ដែល​ឈ្នះ​អេ​ស្ប៉ា​ញ ២-១ លើក​ពាន UEFA Nations League ឆ្នាំមុន​។​​គិត​មកដល់ពេលនេះ Barcelona បាន​នាំចូល​កីឡាករ​ជាច្រើន​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​រួមមាន Robert Lewandowski ពី Bayern Munich តម្លៃ ៤២.៦លាន​ផោន ខ្សែបម្រើស្លាប​ប្រេ​ស៊ី​ល Raphinha ពី Leeds តម្លៃ ៥៥លាន​ផោន រួមជាមួយ​កីឡាករ​មួយចំនួនទៀត​ដែល​មកដល់​ដោយ​គ្មាន​តម្លៃ​ផ្ទេរ ​ដូចជា​ខ្សែបម្រើ​កូ​ឌី​វ័រ Franck Kessie និង​ខ្សែការពារ​ដា​ណឺ​ម៉ាក Andreas Christensen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សប្ដាហ៍​ទី៤ ជុំ​ទី២ ខ្សែក្រវាត់​ខា​រ៉ា​បាវ ជ័រ ពៅ​ ជួប​ជើង​ខ្លាំង ​ផាត់ ​ថា​ណា ខណៈ​ធន់ ផានិត ​ជួប ​ផេ​ត​ម៉េ​ត​ម៉ៃ

2022/07/29 04:58:47 pm        115
​ប្រដាល់៖ ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នឹង​ឈានដល់​សប្តាហ៍​ទី៤ ជុំ​ទី២ ថ្ងៃអាទិត្យ​នេះ​។ កីឡាករ​កម្ពុជា​ពីររូប​រួមមាន ជ័រ ពៅ និង ធន់ ផានិត នឹង​ឡើង​សង្វៀន​ស្ទឹងមានជ័យ​ដើម្បី​ស្វែងរក ៣ពិន្ទុ​។ ​​សំរាប់​កីឡាករ ធន់ ផានិត​ មកពី​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួងការពារជាតិ ត្រូវការ​បី​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​ឱកាស​បន្តទៅ​ជុំ​បន្ត ខណៈ​សប្តាហ៍​នេះ​គេ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​។ ​​ធន់ ផានិត​កាលពី​ជុំ​ទី១ បាន​បាត់បង់​បី​ពិន្ទុ​ក្រោយ​ចាញ់​កីឡាករ​ជើង​ខ្លាំង​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​ដោយ​ពិន្ទុ និង​ជាការ​ប្រកួត​ដ៏​តានតឹង ខណៈ​ ផានិត ​ទទួលបាន​ការគាំទ្រ​លើកទឹកចិត្ត​ខ្លាំង​ ពី​សំណាក់​មជ្ឈដ្ឋាន​អ្នក​ស្រលាញ់​គុន​ខ្មែរ​បើទោះជា​បរាជ័យ​ក៏ដោយ​។ ​​ចំណែកឯ​កីឡាករ​កម្ពុជា​មួយរូប​ទៀត​គឺ ជ័រ ពៅ​ សប្តាហ៍​ទី១ របស់គេ​បានទទួល​បី​ពិន្ទុ​ក្រោយ​យកឈ្នះ​ ផេ​ត​ម៉េ​ត​ម៉ៃ ​ដោយ​ពិន្ទុ តែ​ជំនួប​ទល់នឹង​កីឡាករ​ថៃ​ ផាត់​ថា​ណា ​សប្តាហ៍​នេះ គេ​រំពឹងថា​នឹង​ពិបាក​ខ្លាំង​សំរាប់​កីឡាករ​ដែល​មកពី​ក្លិប​ប្រដាល់​គុន​ខ្មែរ​ថ្មគោល​ពោធិ​សែន​ជ័យ​រូបនេះ​។​​សូមបញ្ជាក់ថា ការប្រកួត​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ នេះ​កីឡាករ​កម្ពុជា ២រូប និង​ថៃ​ពីររូប​បានបញ្ចប់​ជុំ​ទី២ ​របស់ខ្លួន​បន្ទាប់​ពីស​ប្តា​ហ៍​មុន ពេជ្រ សម្បត្តិ ​យកឈ្នះ​ រ៉ា​ក់​ថៃ​ស៊ីត ​អា​ចាន​បៀរ និង ផាន ផាន់​ណាត់​ ចាញ់​កីឡាករ​ថៃ​ ទួន​ប៉េ​ស៊ីត ​សាម​ផា​យ៉ាក​។ ​​ពេជ្រ សម្បត្តិ​មាន ៤ពិន្ទុ​ពី​ការប្រកួត​ពីរលើក​ឈរលើ​គេ​ក្នុង​ពូ​ល​កម្ពុជា តែ​ផាន ផាន់​ណាត់​មាន​ត្រឹម ២ពិន្ទុ​ក្រោយ​ចាញ់​ពីរ​ប្រកួត​ផ្ទួនៗ​។ ​ចំណែក​ពូ​ល​ថៃ ទួន​ប៉េ​ស៊ីត​សាម​ផា​យ៉ាក​មាន ៦ពិន្ទុ​ពេញតាម​ពីក្រោយ​ដោយ​រ៉ា​ក់​ថៃ​មាន ៤ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គណៈកម្មការ​ប្រតិបត្តិ​ APSF ​បន្ត​សាទរ​កម្ពុជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2022/07/29 04:50:20 pm        430
​​អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ (APSF) ស្ដីពី​ការប្រកួត​កីឡា​អាស៊ាន​​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីបានសម្រេច​លទ្ធផល​ជា​វិជ្ជមាន ពិសេស​គ្រប់​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិសុទ្ធតែ​បាន​គាំទ្រ និង​អបអ​សាទរ​កម្ពុជា ដែល​បាន​ត្រៀមខ្លួន​រួចរាល់ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​បន្ដវេន នៃ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះនា​ឆ្នាំ​២០២៣ ខាងមុខ។​ ​កិច្ចប្រជុំ​នេះធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា​ម្សិលមិញដឹកនាំ​ដោយ​លោក​ Osoth Bhavilai ​ប្រធាន​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា គណៈកម្មការ​រៀបចំ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ របស់​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី និង​ប្រតិភូ​បណ្ដា​ប្រទេស​សមាជិក ១០​ប្រទេស​ផ្សេងទៀត ក្នុងនោះ​ក៏មាន​វត្តមាន​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា​ផងដែរ។​ ​ឯកឧត្តម យី វាសនា បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​មាន​រយៈពេល​ជាង ៥​ម៉ោង​នេះបាន​ពិភាក្សា​លម្អិត​លើ​របៀបវារៈ​សំខាន់ៗ និង​បានសម្រេច​ផ្លែផ្កា​ជាច្រើនអំពី​របាយការណ៍​ស្ដីពី​ការអភិវឌ្ឍ​ឆ្នាំកន្លងមក ដោយ​កិច្ច​ប្រជុំបាន​វាយតម្លៃ​ខ្ពស់ចំពោះ​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​ចលនា​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្នុង​តំបន់ ទោះបី​រង​នូវ​វិបត្តិ​កូ​វីដ​-១៩ ក៏ដូចជា​ការខកខាន​រៀបចំ​ការប្រកួត​ម្ដងកាលពី​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីនក៏ដោយ។​​លើសពីនេះ គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា បាន​កោតសរសើរចំពោះ​ការត្រៀម​លក្ខណៈ​រួចរាល់ និង​អស្ចារ្យ​របស់​កម្ពុជា ក្នុង​ការត្រៀម​បន្ដវេន​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣ ដែលមាន​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​​។ ការគាំទ្រ និង​អបអរសាទរ​នេះ បន្ទាប់ពី​កិច្ចប្រជុំបាន​ស្ដាប់​នូវ​ការធ្វើ​បទ​បង្ហាញ ក៏ដូចជា​វឌ្ឍនភាពរ​បស់​កម្ពុជា។​ សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះធ្វើឡើង​មុន​ពិធី​បើក​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នា​ថ្ងៃទី​៣០ ខែកក្កដា​ស្អែកនៅ​ទីក្រុង​សូ​ឡូ ដែល​ព្រឹត្តិការណ៍​នេះកម្ពុជា បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​លើ ១១​ប្រភេទ​កីឡា​ទៅ​ចូលរួម ដើម្បី​ប្រកួតប្រជែង​ស្វែងរក​ឧត្តមភាព និង​មេដាយ​ជូន​ជាតិ​ផង ក៏ដូចជា​ចូលរួម​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍លើ​ការងារ​បច្ចេកទេស ដើម្បី​ត្រៀម​បន្ដវេន​ធ្វើ​ម្ចាស់ផ្ទះ​នា​ឆ្នាំក្រោយ​ផង៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាការិនី​ស្វ៊ី​ស Marlen Reusser ឈ្នះ​ដំណាក់កាល​ទី​៤ ប្រណាំង​កង់​នារី Tour de France

2022/07/28 10:06:14 pm        62
​​ប្រណាំង​កង់៖ ​កីឡាការិនី​​ស្វ៊ី​ស Marlen Reusser បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៤ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​នារី​ជើងឯក Tour de France​។ ​​ដំណាក់កាល​ទី៤ ដែលមាន​ចំងាយ​ផ្លូវ ១២៦.៨គីឡូម៉ែត្រ កីឡាការិនី​ជិះ​ឱ្យ​ក្រុម​ប្រណាំង SD Worx រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៣ម៉ោង ១៦នាទី ៣០វិនាទី តាម​ពីក្រោយ​ដោយ​កីឡា​ការិនី​ម្ចាស់ផ្ទះ​បារាំង Evita Muzic យឺត​ជាង ១នាទី ២៤វិនាទី និង​លេខ៣ កីឡាការិនី​បេឡា​រុស Alena Amialiusik​។ ​​ក្រោយ ៤​ដំណាក់កាល​នេះ​កីឡាការិនី​ហូ​ឡង់ Marianne Vos ដែល​បញ្ចប់​ដំណាក់កាល​ទី​៤ នេះ​នៅ​ចំណាត់ថ្នាក់​លេខ​៥ នោះ​នៅតែ​បន្ត​នាំមុខគេ​ដដែល​ក្នុង​តារាង​រួម​ដោយមាន​វេលា​ចំណេញ ១៦​វិនាទី​ពី​អ្នក​លេខ​២ កីឡាការិនី​អ៊ីតាលី Silvia Persico និង​លេខ​៣ កីឡាការិនី​ប៉ូឡូញ Katarzyna Niewiadoma​។ សំរាប់​ដំណាក់កាល​ទី​៥ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចំងាយ​ផ្លូវ ១៧៥.៦​គីឡូម៉ែត្រ​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ភ្នំ​តូចៗ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាល្លឺម៉ង់​យកឈ្នះ​បារាំង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប​ជួប​អង់គ្លេស​

2022/07/28 09:35:52 pm        230
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​នារី​អាល្លឺម៉ង់​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ការប្រកួត​បាល់ទាត់​នារី​ជើង​ឯក​អឺរ៉ុប​ក្រោយ​យកឈ្នះ​បារាំង ២-១ យប់មិញ​។ ​​ជើងឯក ៨សម័យ​អា​ល្លឺម៉​ង់​បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៤០ ដោយ Alexandra Popp ដែលជា​គ្រាប់​ទី៥ ក្នុង​ប្រាំ​ប្រកួត​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ មុន​ពេល​ដែល​បារាំង​តាម​ស្មើ​វិញ​មុន​ចប់​វគ្គ​ទី១ នាទី​ទី៤៤ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់​អ្នកចាំទី Merle Frohms​។ ​​តែ​អ្នកចាំទី​អាល្លឺម៉ង់​រូបនេះ​បាន​ជួយសង្គ្រោះ​បាល់​សំខាន់ៗ​ ៣លើក​របស់​បារាំង មុន​ពេល​ដែល Alexandra Popp តែ​ត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី​៧៦ ដែល​ជា​គ្រាប់​ទី៦ របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​។​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អាល្លឺម៉ង់​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី៩ ពោលគឺ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៨លើក​កន្លងមក អាល្លឺម៉ង់​មិនដែល​ភ្លាត់​ឡើយ​។ ​​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wembley ទីក្រុង​ឡុង​ដ៍​ថ្ងៃទី៣១ ខែកក្កដា​នេះ​ដោយ​នឹង​អាច​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​សរុប​ដល់ ៨៧២០០​នាក់​ដែល​ចំនួន​អតិបរមា​របស់​កីឡដ្ឋាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Fulham ទិញ​បាន​ខ្សែការពារ Wolfsburg, Kevin Mbabu តម្លៃ ៦លាន​ផោន​

2022/07/28 09:21:36 pm        81
​បាល់ទាត់៖ ក្រុម​ឡើង​ថ្មី Fulham បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ស្វ៊ី​ស Kevin Mbabu ពី​ក្លិប​អាល្លឺម៉ង់ Wolfsburg ក្នុងតម្លៃ ៦លាន​ផោន​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​សមាជិក​ក្រុម​ជំរើសជាតិ​ស្វ៊ី​សរូប​នេះ​បាន​ចុះហត្ថលេខា​រយៈពេល ៣ឆ្នាំ​នៅ​កីឡដ្ឋាន Craven Cottage របស់​ក្លិប​បាល់ទាត់ Fulham ដែលជា​ជើងឯក League Championship ត្រលប់​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល English Premier League នេះ​។ ​​Kevin Mbabu បាន​ចំណាយពេល ៣រដូវ​កាល​ចុងក្រោយ​នៅ Wolfsburg ហើយក៏​ធ្លាប់មាន​បទពិសោធ​នៅ Premier League ដែរ​កាលពី​ឆ្នាំ២០១៣-២០១៧​។ ​​ជាមួយ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស Kevin Mbabu បង្ហាញខ្លួន​បាន ២២លើក​ផងដែរ​។ ​Kevin Mbabu បាន​ក្លាយជា​កីឡា​ករទី៤ ដែល​ផ្លាស់​មកកាន់ Fulham ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខនេះ​បន្ទាប់ពី Joao Palhinha, Andreas Pereira និង Manor Solomon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើងឯក​រង Wimbledon ថ្មីៗ Nick Kyrgios ដកខ្លួន​ពី Atlanta Open ដោយសារ​របួស​ជង្គង់​

2022/07/28 07:20:31 pm        66
​វាយ​កូនបាល់៖ ជើងឯក​រង Grand Slam, Wimbledon ថ្មីៗកីឡាករ​អូស្ត្រាលី Nick Kyrgios បានសំរេច​ដកខ្លួន​ចេញពី​ការប្រកួត​កម្មវិធី ATP Atlanta Open ដោយសារ​របួស​ជង្គង់​។ ​​Nick Kyrgios បាន​យកឈ្នះ​ការប្រកួត​នៅ Atlanta Open នេះ​ជុំ​ទី១ ក្នុង​វិញ្ញាសា​វាយ​គូ​ចាប់​ដៃគូ​ជាមួយ​មិត្ត​រួម​ជាតិ​អូស្ត្រាលី Thanasi Kokkinakis ហើយក៏​រងរបួស​ជង្គង់មិនអាច​ចូលរួម​ការប្រកួត​ឯក​ត្ត​ជន​បាន​។ ​​Nick Kyrgios ដែលជា​ជើងឯក Atlanta Open នេះ​កាលពី​ឆ្នាំ២០១៦ នោះនឹងត្រូវ​ជំនួស​ដោយ​កីឡាករ​បារាំង Adrian Mannarino ដែលជា​អ្នកមាន​សំណាង​ពី​បរាជ័យ​នៅ​វគ្គ​ជំ​រុះ​។ ​​សូមបញ្ជាក់ថា កីឡាករ​លំដាប់​កំពូល​របស់​អូស្ត្រាលី Nick Kyrgios កំពុងមាន​ទំរង់​លេង​ក្នុង​ឆ្នាំ២០២២ នេះ​តាមរយៈ​ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon ជា​លើកដំបូង​តែ​ចាញ់​កីឡាករ​ស៊ែ​ប Novak Djokovic​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ក៏បាន​ឈ្នះ​ជើងឯក Grand Slam, Australian Open ផងដែរ​កាលពី​ខែមករា​ក្នុង​វិញ្ញាសា​វាយ​គូ​បុរស​ជាមួយនឹង Thanasi Kokkinakis​។ ​​Nick Kyrgios នឹងមាន​កាល​វិភា​គប្រ​កួត​ជាច្រើន​កម្មវិធី​ទៀត​រួមមាន Western & Southern Open, Cincinnati Open, Ohio Open ដើម្បី​ត្រៀម Grand Slam ចុងក្រោយ​ប្រចាំឆ្នាំ US Open ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៩ ខែសីហា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Lisandro Martinez មកដល់ Manchester United ផ្លូវការ​ក្នុងតម្លៃ​ផ្ទេរ ៥៧​លាន​ផោន​ផ្ទេរ​ពី Ajax

2022/07/28 06:41:02 pm        109
​បាល់ទាត់៖ ​ខ្សែការពារ​កណ្តាល​អា​ហ្ស​ង់​ទីន Lisandro Martinez បាន​ផ្លាស់​មកកាន់​ក្រុម​បិសាច​ក្រហម Manchester United ជា​ផ្លូវការ​ហើយ​ផ្ទេរ​ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam ក្នុងតម្លៃ ៥៧លាន​ផោន​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​នៅ Old Trafford អម​ជាមួយ​លក្ខខណ្ឌ​បន្ត​បន្ថែម​។ ​នេះ​ជាការ​រួបរួមគ្នា​ម្តងទៀត​របស់ Lisandro Martinez ជាមួយ​អ្នកចាត់ការ Erik ten Hag ដែល​ធ្លាប់​នាំយក​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​ទៅកាន់ Ajax កាលពី​ឆ្នាំ២០១៩​។ ​Martinez បង្ហាញខ្លួន​បាន ១២០ប្រកួត​ឱ្យ Ajax បន្ទាប់ពី​ផ្ទេរ​ពី​ក្លិប​អា​ហ្ស​ង់​ទីន Defensa y Justicia ក្នុងតម្លៃ ៦.៣លាន​ផោន​កាលពី​ឆ្នាំ២០១៩ និង​ធ្លាប់​លេង​ឱ្យ​ក្លិប Newell’s Old Boys នៅ​អា​ហ្ស​ង់​ទីន​ផងដែរ​។ ​​Lisandro Martinez បាន​ក្លាយជា​កីឡា​ករទី២ ដែល​ផ្លាស់​មកកាន់ Manchester United ពី Ajax ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag បន្ទាប់ពី​ខ្សែការពារ​ហូ​ឡង់ Tyrell Malacia ផ្ទេរ​ពី Ajax ផងដែរ​ក្នុងតម្លៃ ១៣លាន​ផោន​។ ​សូមបញ្ជាក់ថា Lisandro Martinez ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន ៧លើក និង​បាន​ផ្លាស់​មកកាន់ Ajax កាលពី​ឆ្នាំ២០១៩ បង្ហាញខ្លួន​បាន ១២០ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អនាគត​របស់ Ronaldo នៅ Manchester United បន្ត​ស្ថិត​ក្នុង​មន្ទិល

2022/07/28 06:19:48 pm        113
​បាល់ទាត់៖ ​អនាគត​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​ក្រុម​បិសាច​ក្រហម Manchester United បន្ត​ស្ថិតក្នុង​មន្ទិល​ដដែល បើទោះជា​មានការ​ចរចា​ចុងក្រោយ​បំផុត​នៅ​ថ្ងៃ​អង្គារ​កន្លងទៅ​។​ ​​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​រូបនេះបានមក​ដល់ទី​លាន​ហ្វឹកហាត់ Carrington របស់ Manchester United ជាមួយនឹង​វត្តមាន​ភ្នាក់ងារ Jorge Mendes ដើម្បី​ជជែក​ពី​ការ​អនាគត​របស់ Ronaldo ថា​ត្រូវ​ចាកចេញ​រឺ​ស្នាក់នៅ​បន្ត​។ ​ស្ថិតក្នុង​ម​ហិ​ច្ច​តា​ចង់​លេង​នៅ​ក្របខណ្ឌ​ក្លិប​កំពូល UEFA Champions League ធ្វើឱ្យ Ronaldo បន្ត​គំនិត​ចង់​ចាក​ចេញពី Manchester United ឱ្យ​ខាន​តែ​បាន​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​ចុងក្រោយ​របស់ខ្លួន​។ ​​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​ចុះផ្សាយ​ថា ការចរចា​មិន​ជោគជ័យ​ឡើយ បើទោះជា​មាន​វត្តមាន Sir Alex Ferguson ក្នុងការ​ចរចា​នោះ​ក៏​ដោយ​។ ​​ជំហរ​របស់ Manchester United គឺ​មិន​ចង់ឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ចាកចេញ​ឡើយ ខណៈ​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag ធ្លាប់បាន​បញ្ជាក់ថា Ronaldo ស្ថិតក្នុង​គំរោង​របស់លោក​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខ​។​​បើទោះជា​មានបំណង​ចង់​លេង​បាល់​នៅ UEFA Champions League មក​ទល់​ពេលនេះគេ​មិនទាន់​ឃើញ​ក្លិប​ណាមួយ​ធ្វើ​ទំនាក់ទំនង​នាំយក​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​នៅឡើយ​។ ​​Chelsea និង Bayern Munich ក៏​ធ្លាប់​បង្ហាញ​ពី​បំណង​ចង់បាន Ronaldo ដែរ​តែ​ក្រោយមក​ក៏បាន​ដកខ្លួន​វិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម្ចាស់​មេដាយ​ស៊ី​ហ្គេម ៤​រូប​ដណ្ដើម​បាន​ជ័យជម្នះ​រៀងខ្លួន​ក្នុង​កម្មវិធី​ទី​២ នៃ​សង្វៀន​ World Fight

2022/07/28 05:57:47 pm        146
​​គុន​ខ្មែរ​៖ ម្ចាស់​មេដាយ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ៤​រូបរួមមាន​កីឡាករ យ៉េន ឌី​ណា​, ឈឿង ល្វៃ​, ឃឹម បូរ៉ា និង អេ អាំ​ម៉ា​រី​ន ភូ​ថង បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួននៅក្នុង​ការប្រកួត​ទី​២ នៃ​ព្រឹត្តិការណ៍​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Tournament 2022 / Kun Khmer Series» ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា នៅក្នុង​មជ្ឈមណ្ឌល​កីឡា​ក្នុង​សាលនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​សម្រាប់​កីឡាករ យ៉េន ឌី​ណា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេមបាន​ផ្ដួល​កីឡាករ​ឥណ្ឌា​ Anil Mehta ​ត្រឹម​ទឹក​ទី​៣ ដែល​នាំ​ឲ្យ​ជើង​ខ្លាំង​គុន​ខ្មែរ​រូបនេះឡើងទៅ​វគ្គ​បន្ដ ក្នុងនាម​គូ​ដណ្ដើម​ខ្សែក្រវាត់​អន្ដរជាតិប្រភេទ​ទម្ងន់ ៦៣.៥​គីឡូក្រាម។ រីឯ​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម ឈឿន ល្វៃ បាន​យកឈ្នះ​កីឡាករ​អង់គ្លេស​ Alexander Michael ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​ឲ្យ​អ្នកលេង​ឆ្លងដែន​រូបនេះត្រូវបាន​អាជ្ញាកណ្ដាល​រាប់​ជា​ច្រើនដង។​ ​ចំណែក​កីឡាករ ឃឹម បូរ៉ា ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេមគឺ​បាន​យកឈ្នះ​កីឡាករ​ថៃ​ Hurricane Sor.Decha Than ​ដោយ​ពិន្ទុ និង​កីឡាករ អេ អាំ​ម៉ា​រី​ន ភូ​ថង ម្ចាស់​មេដាយ​​សំរឹទ្ធ​ស៊ី​ហ្គេម​ដូចគ្នាក៏បាន​យកឈ្នះ​កីឡាករ​អ៊ីរ៉ង់​ Mohammad Esmaeil ​ដោយ​ពិន្ទុ​ផងដែរ។លើកលែងតែ​កីឡាការិនី ទួន ស្រី​ពី​ន ប៉ុណ្ណោះដែល​រង​បរាជ័យ​ក្រោម​ថ្វីដៃ​ភ្ញៀវ ពោលគឺ​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល​ Brabara Aguiar ​ដោយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​៣។​ ​ជុំវិញ​ការចូលរួម​កម្មវិធី​ដ៏​ធំ​នេះឃើញថា កីឡាករ​-​កីឡាការិនីដែល​សុទ្ធសឹង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សម្ដែង​ការសប្បាយ​ចិត្ត ដ្បិត​ពួកគេ​ចាត់ទុក​នេះ​គឺជា​ឱកាស​មួយដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម ក្នុងការ​ត្រៀមលក្ខណៈ​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិនៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នាពេលខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM