ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ចាក​ចេញពី Barcelona ជា​លើក​ទី​២ Dani Alves ទៅ​ចូលរួម​ជាមួយ​ក្លិប​ម៉ិ​ក​ស៊ិ​ក Pumas UNAM

2022/07/25 09:49:12 pm        108
​បាល់ទាត់៖ ​ខ្សែការពារ​វ័យ​ចំណាស់​ប្រេ​ស៊ី​ល Dani Alves បាន​ចាក​ចេញពី Barcelona ជា​លើក​ទី ២ ដោយ​លើក​នេះ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ម៉ិ​ក​ស៊ិ​ក Pumas UNAM​។ ​ខ្សែការពារ​វ័យ ៣៩ ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Barcelona ជា​លើក​ទី ២ កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០២១ ក្រោយ​ចាកចេញ​អស់​រយៈពេល ៥ ឆ្នាំ​។ ​​Alves ធ្លាប់បាន​បញ្ជាក់​កាលពី​ខែ​មុន​ថា នឹងមិន​បន្ត​កិច្ចសន្យា​ជាមួយ Barcelona ដែល​ធ្លាប់​បង្ហាញខ្លួន​សរុប​ជាង ៤០០ ប្រកួត​។ ​រំលឹកថា Dani Alves ធ្លាប់​ចំណាយពេល ៨ ឆ្នាំ​លើក​ទី ១ ជាមួយ Barcelona ឈ្នះ​ជើងឯក La Liga ៦ លើក និង UEFA Champions League ៣ លើក​។ ​ជាមួយ​ក្រុម​ជំរើសជាតិ Alves បានបង្ហាញ​ខ្លួន​សរុប ១២៥ ប្រកួត​ឱ្យ​ប្រេ​ស៊ី​ល និង​សង្ឃឹមថា​ត្រូវបាន​កោះហៅ​ម្តងទៀត​សំរាប់ World Cup ២០២២ នៅ​កាតា​ឆ្នាំនេះ​។ ​ចំណែក​ក្លិប​បាល់ទាត់ Pumas UNAM បាន​ខកខាន​ឈ្នះ​ជើងឯក​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក​តាំងពី​ឆ្នាំ២០១១ និង​បានបញ្ចប់​រដូវ​កាល ២០២១-២២ កន្លងទៅ​នៅ​ចំនាត់ថ្នាក់​លេខ ១១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard គ្រង​ជើងឯក​ប្រណាំង​កង់ Tour de France លើកដំបូង​ក្នុង​អាជីព​

2022/07/25 09:30:10 pm        72
​​ប្រណាំង​កង់៖ ​កីឡាករ​​ដា​ណឺ​ម៉ាក Jonas Vingegaard ទីបំផុត​បានក្លាយ​ជា​ជើងឯក​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Tour de France បើទោះជា​ដំណាក់កាល​ចុងក្រោយ​បញ្ចប់​នៅ​ទីក្រុង​ប៉ារីស កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Jasper Philipsen ជា​អ្នកទទួលបាន​ជ័យជំនះ​។ ​​ដំណាក់កាល​ទី ២១ ចុងក្រោយ​ដែលមាន​ចំងាយ​ផ្លូវ ១១៦គីឡូម៉ែត្រ កីឡាករ​ប្រណាំង​ឱ្យ​ក្រុម Alpecin-Deceunick, Jasper Philipsen បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ២ ម៉ោង ៥៨ នាទី ៣២ វិនាទី តាម​ដោយ​កីឡាករ​ហូ​ឡង់ Dylan Groenewegen លេខ ២ និង​លេខ ៣ កីឡាករ​ណ័​រវេ​យ Alexander Kristoff ស្ថិតក្នុង​ថេរវេលា​ដូចគ្នា​។ ​​ចំណែកឯ​កីឡាករ​របស់​ក្រុម​ប្រណាំង Jumbo-Visma, Jonas Vingegaard ដែល​កាន់​វេលា​ចំណេញ​ជាង ២ នាទី​មុន​ដំណាក់​ចុងក្រោយ​លើ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Tadej Pogacar នោះបាន​រក្សា​ថេរ​លា​របស់ខ្លួន​ពីលើ​គូ​ជែង Pogacar ២ នាទី ៤៣ វិនាទី​ដើម្បី​គ្រង​ជើងឯក Tour de France ជា​លើកដំបូង​ក្នុង​អាជីព​។​​Jonas Vingegaard ដែលជា​ជើងឯក​រង​ឆ្នាំមុនបាន​ក្លាយជា​កីឡាករ​ដា​ណឺ​ម៉ាក​ទី​២ ​ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើងឯក Tour de France នេះ​បន្ទាប់ពី​កីឡាករ Bjarne Riis ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ១៩៩៦​។ ​​ដោយឡែក​សំរាប់​ការបែងចែក​ចំណាត់ថ្នាក់​ផ្សេងៗ​ទៀត​រួមមាន Jonas Vingegaard ដដែល​ទទួលបាន​ជ័យលាភី​លេខ ១ និយាយ​លើ​ដំណាក់កាល​ផ្លូវ​ឡើង​ចុះ​ភ្នំ​។ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert ឈ្នះ​ជ័យលាភី​គិត​ជា​ពិន្ទុ​មិនមែន​ថេរវេលា​។ អ្នកការពារ​តំណែង​ជើងឯក Tadej Pogacar ឈ្នះ​ជ័យលាភី​កីឡាករ​វ័យក្មេង​បំផុត​ដែល​ធ្វើ​បានល្អ​ជាងគេ និង​ក្រុម​ប្រណាំង Ineos Grenadiers ឈ្នះ​ជ័យលាភី​ក្រុម​លេខ ១ ដែល​ប្រើ​ថេរវេលា​តិចជាងគេ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា​កម្រិត​១ ក្នុង​វិស័យ​កីឡា​បញ្ចប់​ដោយ​ជោគជ័យ​

2022/07/25 07:32:16 pm        73
កីឡា៖ ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា​កម្រិត​១ សម្រាប់​ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡាបានបញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់ពី​មន្ដ្រី​ជំនាញ បន្ទាប់ពី​រៀបចំ​រយៈពេល ៥​ថ្ងៃ​កន្លងទៅនៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា។​ ​តាម​ការបញ្ជាក់​របស់​ប្រធាន​គ្រប់គ្រង​វគ្គ​បាន​ឲ្យ​ដឹងថា វគ្គ​នេះទទួលបាន​ការគាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​រៀបចំឡើង​ក្នុង​គោលបំណងបណ្ដុះ​ពុទ្ធិ និង​ជំនាញ​ឌីជីថល​ជូន​ដល់​មន្ដ្រី​ពាក់ព័ន្ធតាម​អង្គភាព​នីមួយៗ ដែល​ស្ថិតក្រោម​នាយកដ្ឋាន​កីឡា។​ ​ដូច្នេះ​ក្រោយ​បញ្ចប់​វគ្គ​នេះ មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាសង្ឃឹមថា សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែម សម្រាប់​ជា​គុណ​តម្លៃ​នៃ​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ប្រតិបត្តិការ​ការងារ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀតពិសេស​ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

ពេជ្រ សម្បត្តិ និង​ទួន​ប៉េ​ទទួល​បាន​បី​ពិន្ទុ​ពី​ការប្រកួត​ជុំ​ទី​២ ប្រដាល់​គុន​ខ្មែរ​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​

2022/07/25 07:05:20 pm        134
​ប្រដាល់​គុន​ខ្មែរ៖ ​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី ៨ ក្នុង​ប្រភេទ​ទំងន់ ៦០ គីឡូក្រាម​បាន​ឈានដល់​សប្តាហ​ទី ៣ ជុំ​ទី ២ ហើយ​នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​ការប្រកួត​ដែលមាន​ការចូលរួម​ទស្សនា​ច្រើន​កុះករ​ពេញ​ ស្ទូ​ឌី​យោ​ស្ទឹងមានជ័យរបស់​អគ្គនាយកដ្ឋាន​វិទ្យុ និងទូរទស្សន៍​បាយ័ន ការប្រកួត​គូ​ដណ្តើម​ខ្សែក្រវាត់​គូ​ទី ១ បានបញ្ចប់​ទៅដោយ​កីឡាករ​ថៃ ទួន​ប៉េ​ស៊ីត​សាម​ផា​យ៉ាក ទទួលបាន​បី​ពិន្ទុ​ជា​លើក​ទី ២ របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាករ​កម្ពុជា ផាន ផាន់​ណាត ក្រោយ​អាជ្ញាកណ្តាល​បញ្ឈប់​ផាន ផាន់​ណាត់​នៅ​ទឹក​ទី ៤​។ ​​កីឡាករ​ចាស់វស្សាស្បែក​តាន់​វាយ​មិនចេះ​ឈឺ ទួន​ប៉េ​បាន​វាយ​ឱ្យ​ផាន ផាន់​ណាត់​រាប់​ពីរលើក​នៅ​ទឹក​ទី ៣ និង​រាប់​ម្តងទៀត​នៅ​ទឹក​ទី ៤ មុនពេល​អាជ្ញាកណ្តាល​បញ្ឈប់​។ ​នេះ​ជា​បី​ពិន្ទុ​ទី ២ សំរាប់​កីឡាករ​ថៃ​ទួន​ប៉េ​ក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​នេះ​មាន ៦ ពិន្ទុ​ពេញ​។ចំណែកឯ​មួយគូ​ទៀតជំនួប​រវាង​កីឡាករ​កម្ពុជា ពេជ្រ សម្បត្តិ និង​កីឡាករ​ថៃ​រ៉ា​ក់​ថេ ស៊ីត​អា​ចាន​បៀរ បញ្ចប់​ទៅដោយ​កូនសិស្ស​អតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ ពេជ្រ សុផាន់ ទទួលបាន​បី​ពិន្ទុ​បន្ទាប់ពី​ផ្តួល​កីឡាករ​ថៃ រ៉ា​ក់​ថែ​ត្រឹម​ទឹក​ទី ២​។ ​​ពេជ្រ សម្បត្តិ​ដែល​បាត់បង់​បី​ពិន្ទុ​នៅ​សប្តាហ៍​ដំបូង​នោះ ចូល​ទឹក​ទី ១ ភ្លាម​សម្រុក​មិន​បង្អង់​ដៃ​លើ​កីឡាករ​ថៃ ខណៈ​ទឹក​ទី​ពីរ​សម្បត្តិ​ក៏​ផ្តាច់​រ៉ា​ក់​ថែ​ឱ្យ​សន្លប់​តែម្តង​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ពេជ្រ សម្បត្តិ​ទទួលបាន​បី​ពិន្ទុ​បន្ថែម​សរុប ៤ ពិន្ទុ​បន្ត​ក្តីសង្ឃឹម​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​សំរាប់​សប្តាហ៍​ទី ៤ នៅ​ថ្ងៃអាទិត្យ​ទី ៣១​ខែកក្កដា​នេះ ជំនួប​ពីរ​គូ​ទៀត​គឺ ជ័រ ពៅ ជួប​ជាមួយ​ជើង​ខ្លាំង ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន និង ធន់ ផានិត​ជួប​ជាមួយ​ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

West Ham ព្រមព្រៀង​តម្លៃ ៣០.៥លាន​ផោន​ទិញ​ខ្សែប្រយុទ្ធ​អ៊ីតាលី Gianluca Scamacca ពី Sassuolo

2022/07/25 06:33:20 pm        57
​បាល់ទាត់៖ ​ក្រុម​ញញួរ​ធំ West Ham បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងតម្លៃ ៣០.៥ លាន​ផោន​នាំយក​ខ្សែប្រយុទ្ធ​អ៊ីតាលី Gianlucu Scamacca ពី​ក្លិប​អ៊ីតាលី Sassuolo​។ ​​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​កីឡា​ករទី ៤ ដែល​ផ្ទេរ​មកកាន់ West Ham រដូវ​កាល​នេះ ​ខណៈ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​នឹង​ប្រកាស​ពី​ការចុះហត្ថលេខា​ផ្លូវការ​ក្នុង​សប្តាហ៍​នេះ​។ ​​Gianluca Scamacca គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ទី ២ នៅ Serie A រដូវ​កាល​មុន​ដោយមាន​សរុប ១៦ គ្រាប់​ពី​ការប្រកួត​ចំនួន ៣៦ ប្រកួត​។ ​​Scamacca ក៏ត្រូវ​បាន​កោះ​ហៅចូល​ក្រុម​ជំរើសជាតិ​អ៊ីតាលី​ផងដែរ​កាលពី​ខែកញ្ញា​ឆ្នាំមុន និង​បង្ហាញខ្លួន​បាន ៧ ប្រកួត​ហើយ​តែ​មិនទាន់​រកបាន​គ្រាប់​បាល់​នៅឡើយ​។ ​​West Ham មកទល់ពេលនេះ​បាន​យក​កីឡាករ​ចំនូល​ថ្មី​បី​រូប​រួចហើយ​រួមមាន​ខ្សែការពារ Nayef Aguerd ពី​ក្លិបបារាំង Rennes តម្លៃ ៣០ លាន​ផោន, អ្នកចាំទី Alphonse Areola ទិញ​ផ្តាច់​ពី PSG និង​ខ្សែបម្រើ Flynn Downes ពី Swansea តម្លៃ ១២ លាន​ផោន​។​ ​​West Ham នឹងត្រូវ​បើក​រដូវ​កាល English Premier League នៅ​ថ្ងៃទី ៧ ខែសីហា​ខាងមុខទទួល​ក្រុម​ការពារ​តំណែង​ជើងឯក Manchester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រមុខ​កីឡាវាយកូនឃ្លីលើតុ​ជំរុញ​កីឡាករ​-​កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ឲ្យ​បន្ដ​ការ​ខំប្រឹង​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/07/25 06:11:48 pm        71
​វាយកូនឃ្លីលើតុ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាបាន​ជំរុញ​កីឡាករ​-​កីឡាការិនី​ទាំងអស់ក៏ដូចជា​មន្ដ្រី​បច្ចេកទេសឲ្យ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឯកឧត្តម​បានលើកឡើង​ដូច្នេះនៅក្នុង​ពិធី​បិទ ​ការប្រកួត​កីឡា​វាយ​កូនឃ្លី​តុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល ៤​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​សាល​ដំបូលទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។​ ​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ ពិសេស​ការវិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​ខកខាន​ការប្រកួត​មួយ​រយៈពេល​ធំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ក៏ដោយ។​ ​តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីទាំង​អ្នកដែលទទួលបាន​ជ័យលាភី និង​អ្នក​មិន​ទទួលបាន​មេដាយត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​ឈានដល់​កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​ការប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​ជំរុញ​ឲ្យ​មន្ដ្រី​បច្ចេកទេស ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ ឈានទៅ​ប្រឡង​ក្របខណ្ឌ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ ដើម្បី​ទទួលបាន​ឱកាស​ចូលរួម​កាត់សេចក្ដី និង​រៀបចំ​ការប្រកួតក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងនៅ​កម្ពុជា នា​ឆ្នាំក្រោយ បន្ទាប់ពី​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ ដែល​លើក​មក​រៀបចំ​ក្នុង​ឆ្នាំ​២០២២ នេះគឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៥៩​នាក់មកពី​សមាគម​/​ក្លិប​ចំនួន ១០ ដែល​ធ្វើការ​ប្រកួត​លើ ៤​វិញ្ញាសា។ ជា​លទ្ធផល​មាន​កីឡាករ​-​កីឡាការិនី ២​ក្រុម​ប៉ុណ្ណោះដែល​ដណ្ដើមបាន​មេដាយមាស គឺ​អង្គភាព​ក្រសួងមហាផ្ទៃឈរ​លេខ​១ ឈ្នះ​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ខណៈ​ក្លិប​លី​ស៊ី​ង​គ្រុបឈរ​លេខ​២ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​កីឡា​រាំ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​កម្រិត​មូលដ្ឋាន​

2022/07/25 05:43:14 pm        92
​កីឡា​រាំ​៖ លោកជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយមចំពោះ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​កម្រិត​មូលដ្ឋាន គឺជា​វគ្គ​មួយ​ដ៏​មាន​សារៈសំខាន់ ដើម្បី​ផលិត​ធនធាន​មន្ដ្រី​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាលកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ប្រធាន​សហព័ន្ធ​ដដែលបាន​អះអាងថា បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ក​ម្រិ​ត​មូលដ្ឋាន​នេះ សហព័ន្ធ​នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជា​បន្ដបន្ទាប់​ទៀត ដើម្បី​ជំរុញ​ឲ្យ​ចៅក្រម​កម្ពុ​ជាមាន​សមត្ថ​ភាព​ខ្ពស់ ដែល​អាច​ចូលរួម​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​បាន។ ដូច្នេះ​លោកជំទាវ សង្ឃឹមថា សិក្ខាកាម​ទាំងអស់នឹង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​រៀនសូត្រ​ពី​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​ឈានដល់​កម្រិត​ខ្ពស់​ដែរ។​​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​កីឡា​រាំ​កម្រិត​មូលដ្ឋាន​នេះ ធ្វើឡើង​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ដោយមាន​សិក្ខាកាម ២៥រូប​ចូលរួម​​ក្រោម​ការបង្ហាត់បង្រៀន​របស់​គ្រូឧទ្ទេស ៣​រូបគឺ​លោក ស៊ូ​វ តុង​, អ្នកស្រី​ You Shu Jie ​និង​លោក​ Royce Yeh ​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កោះតៃវ៉ាន់ និង​ជា​ចៅក្រម​អន្ដរជាតិដែល​ធ្វើការ​បង្រៀន​តាម​ប្រព័ន្ធ​ Online៕​អត្ថបទ៖ លី ឈុន​ឡា​

ថ្នាក់ដឹកនាំ​កីឡាហែលទឹកមានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​អាណត្តិ​ថ្មី ពិសេស​ការ​សម្រួច​ទិសដៅ​ស៊ី​ហ្គេម ២០២៣

2022/07/25 05:25:04 pm        669
​ហែល​ទឹក៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបានធ្វើការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​វិស័យកីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើននៅក្នុង​អាណត្តិ​ថ្មី ពិសេស​ការ​សម្រួច​ទិសដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ​មួយក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ។​ ​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ ក្រោយ​ទទួលបាន​អនុសាសន៍​ណែនាំ​បន្ថែម​ពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាសភាព​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​លោក ហែម គិរី បាន​លើកឡើងថា ឆ្លងកាត់​អាណត្តិ​ចាស់​កន្លងមកសហព័ន្ធ​បានសម្រេច​លទ្ធផល​ជាច្រើន ទោះបី​ក្នុង​បរិបទ​កូ​វីដ​-១៩ ក្ដី តែ​ជោគជ័យ​ធំៗ​មួយចំនួនលេច​រូបរាង​ជា​បន្ដបន្ទាប់។ ដូច្នេះ​ក្នុង​អាណ​ត្ដិ​ថ្មី​នេះ ក្នុងនាម​មន្ដ្រី​បច្ចេកទេសលោក​ប្ដេជ្ញា​ចិត្តនឹង​អនុវត្តតាម​អនុសាសន៍ ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធដើម្បី​សម្រេចបាន​នូវ​យុទ្ធសាស្ដ្រក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តាមរយៈ​ការយកចិត្តទុកដាក់ និង​ពង្រឹង​ការហ្វឹកហាត់ ក៏ដូចជា​ការប្រកួត​ឲ្យ​បាន​ខ្លាំង​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី។​​​សម្រាប់​លទ្ធផលនៃ​ការបោះឆ្នោត​ក្នុង​អង្គ​មហាសន្និបាត​បន្ដ​អាណត្តិ​ទី​៧ វិញ គេ​ឃើញ​សហព័ន្ធ​បាន​បន្ថែម​នូវ​ថ្នាក់ដឹកនាំ​ថ្មី​មួយចំនួនក្នុងនោះ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​, អ្នកឧកញ៉ា លាង ឃុន បន្ដ​ធ្វើជា​អនុប្រធាន​ទី​១ ខណៈ​អ្នកឧកញ៉ា ទ្រី ភាព បានសម្រេច​ចិត្ត​ចូលរួម​ដឹកនាំ​សហព័ន្ធក្នុង​តំណែង​អនុប្រធាន​សហព័ន្ធ ជាមួយ​ឯកឧត្តម សួង ហេង​, ឯកឧត្តម បុ​ង ប៊ុន​ហួន​, ឯកឧត្តម ហឿន សំនៀង និង​លោក ហែម ចាន់​លី។ រីឯ​លោក ហែម គិរី បន្ដ​ធ្វើជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​លោក នាង សូ​រិ​ទ្ធិ​យ៉ា។ ចំណែក​កញ្ញា ហែម ថុ​ន​វិ​ទិ​នី បានទទួល​តួនាទី​ជា​អគ្គ​ហេរញ្ញិក និង​អគ្គ​ហេរញ្ញិក​រង​កញ្ញា ជា ពូ​លី និង​សមាជិក​ម្នាក់គឺ​កញ្ញា ម៉ក់ គន្ធ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​រំពឹង​ឈ្នះ​មេដាយ​មាស​យ៉ាងតិច ៣​គ្រឿង​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ

2022/07/25 05:10:23 pm        471
​អាស៊ានប៉ា​រ៉ា​ហ្គេម ៖ ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជាបានបង្ហាញ​ក្ដី​រំពឹងថា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីដែល​នឹង​បើក​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាអាច​ដណ្ដើមបាន​មេដាយមាស​យ៉ាងតិច ៣​គ្រឿង។​ ​នេះ​បើតាម​ការលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការត្រៀមខ្លួន​រួចរាល់​របស់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាទាំង ១១​ប្រភេទ​កីឡាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ស្រប​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជានឹងត្រូវ​ធ្វើដំណើរ​ចាកចេញ​ពី​មាតុភូមិ តាម​យន្ដហោះ​ពិសេស​ដោយ​ឥតគិតថ្លៃដែល​ត្រូវ​ហោះ​ត្រង់​ពី​រាជធានី​ភ្នំពេញទៅ​ទីក្រុង​សូ​ឡូ នា​ថ្ងៃទី​២៦ ខែកក្កដា​នេះតាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ Sky Angkor Airlines។​ ​នាយ​បេសកកម្ម​ដដែលរំពឹងថា កម្ពុជា​នឹង​អាច​បំបែក​ឯតទគ្គ​កម្ម​មេដាយ សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ដែល​កាលនោះ​កម្ពុជាដណ្ដើមបាន​ត្រឹម​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ៥​គ្រឿង​ប៉ុណ្ណោះ។ ប៉ុន្ដែ​ផ្អែកលើ​ការ​ខំប្រឹង និង​ការប្ដេជ្ញាចិត្ត​របស់​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​ឆ្នាំនេះ ឯកឧត្តម​ជឿជាក់​កម្ពុជានឹង​អាច​ឈ្នះ​មេដាយមាស​យ៉ាងតិច ៣​គ្រឿង ខណៈ​មេដាយប្រាក់យ៉ាងហោច ១០ និង​មេដាយ​សំរឹទ្ធយ៉ាងហោច ១៥​គ្រឿង ផងដែរ។​​​សូមបញ្ជាក់ថា ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​នឹងចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូនា​ចុង​សប្ដាហ៍​នេះគឺមាន​ចំនួន ១៦៦​នាក់ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ១១៥​នាក់លើ ១១​ប្រភេទ​កីឡា រួមមាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការ បាល់ទាត់​ម្ខាង ៧​នាក់ វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​បូ​ស្យា។​ ​បេ​កស​កម្មនេះដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយគ្នា​នោះក៏​នឹងមាន​មន្ដ្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ជាច្រើនរូប នឹងចូលរួម​សិក្សា​រៀនសូត្រ ដើម្បី​ដកស្រង់​បទពិសោធន៍ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​ទីក្រុង​សូ​ឡូ សម្រាប់​យកមក​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

មិន​មាន​ព្រឹត្តិការណ៍​វាយ​កូន​បាល់​ណាមួយ​ឡើយ​នៅ​លើ​ទឹកដី​ចិន​ក្នុង​ឆ្នាំ​២០២២ នេះ​ដោយសារ​បញ្ហា​កូ​វីដ​-១៩

2022/07/22 10:13:32 pm        86
​​វាយ​កូន​បាល់៖ ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Shanghai Masters ជាការ​ប្រកួត​វាយ​កូន​បាល់​ធំជាងគេ និង​មាន​ប្រជា​ប្រិយ​ភាព​មួយ​នៅ​ទឹកដី​ចិន តែ​ឆ្នាំ២០២២ នេះ​ចិន​ប្រកាស​មិន​រៀបចំ​ការប្រកួត​វាយ​កូន​បាល់​ណាមួយ​ឡើយ​ដោយ​សារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។ ​​ចិន​បានរៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ឆ្នាំ​២០២២ នេះ​កាលពីដើម​ខែកុម្ភៈ តែ​ក្រោយ​មក​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​ត្រូវ​បាន​លុបចោល​ក្នុង​ឆ្នាំ​២០២២ នេះ​។ ​ដោយសារ​គោលនយោបាយ Zero-Covid របស់​ចិន ATP បាន​ប្រកាស​ថា ​រាល់​កម្មវិធី​វាយ​កូន​បាល់​របស់ ATP នៅ​ទឹកដី​ចិន​ដែលជា​ធម្មតា​ធ្វើឡើង​នៅ​ខែកញ្ញា និង​តុលា​នោះ​ត្រូវ​លុបចោល​ឆ្នាំ​ទី៣ ជាប់ៗ​គ្នា​។ ​​ក្រៅពី​កម្មវិធី​របស់ ATP Masters កម្មវិធី​ផ្សេងទៀត​ដូចជា Chengdu Open, Zhuhai Championship និង China Open ក៏​ត្រូវ​លុបចោល​ដែរ តែ​កម្មវិធី​ចំនួន ៦ របស់ ATP 250 នឹង​ត្រូវ​ជំនួស​កាលវិភាគ​នេះ​នៅ​ប្រទេស​ផ្សេង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM