ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Brighton បដិសេធ​សំណើ ៣០លាន​ផោន​ពី Manchester City ទិញ​ខ្សែការពារ Marc Cucurella

2022/07/22 09:48:03 pm        85
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Brighton Hove & Albion បាន​បដិសេធ​សំណើ​តម្លៃ ៣០លាន​ផោន​របស់ Manchester City ដែល​ចង់បាន​ខ្សែការពារ Marc Cucurella ទៅកាន់​កីឡដ្ឋាន Etihad​។ ​​ទំរង់​លេង​ដ៏​ល្អ​របស់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​កាលពី​រដូវ​កាល​មុនបាន​ទាក់ចិត្ត​ក្រុម​ជើងឯក English Premier League មួយ​នេះ​។ ​បើតាម​របាយការណ៍​ព័ត៌មាន​នៅ​អង់គ្លេស​ឱ្យដឹងថា Brighton នឹងមិន​លក់​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​នៅក្រោម​តម្លៃ ៥០លាន​ផោន​ឡើយ​។ ​ក្រុម​របស់លោក Pep Guardiola កំពុង​ត្រូវការ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ដើម្បី​បំពេញ​ចន្លោះប្រហោង​ខ្សែការពារ​ស្លាប​ខាងឆ្វេង​របស់ Oleksandr Zinchenko ដែល​ចាកចេញ​ទៅកាន់ Arsenal​។ ​​ថ្វីបើ Joao Cancelo ជា​អ្នករ៉ាប់រង​តំណែង​ខ្សែការពារ​ឆ្វេង​រដូវ​កាល​មុន Manchester City ត្រូវការ​កីឡាករ​ជំនាញ​ជើងឆ្វេង​មួយ​រូបនេះ​ ដើម្បី​ជា​ជម្រើសសំរាប់​ការប្រកួត​ដ៏​មមា​រញឹក​រដូវ​កាល​ក្រោយនេះ​។ ​ប្រសិនបើ​ការចរចា​បានសំរេច Marc Cucurella នឹង​ជា​កីឡា​ករទី ៤ ដែល​មកកាន់ Manchester City មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​បន្ទាប់ពី Erling Haaland, Kalvin Philipps និង Stefano Ortega៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាល្លឺម៉ង់​យកឈ្នះ​អូទ្រីស​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ស្ត្រី​ជើងឯក​អឺរ៉ុប​

2022/07/22 09:35:30 pm        199
​បាល់ទាត់៖ ​ក្រុម​ជើងឯក ៨ សម័យ​អាល្លឺម៉ង់​បាន​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ការប្រកួត​បាល់ទាត់​ស្ត្រី​ជើងឯកពិភពលោក​ក្រោយ​យកឈ្នះ​អូទ្រីស ២-០​។ ​​ការប្រកួត​នៅ​កីឡដ្ឋាន Community Stadium របស់​ក្លិប​បាល់ទាត់ Brentford កីឡាការិនី Lina Magull ជា​អ្នក​រកបាន​គ្រាប់​នាំមុខ និង​កីឡាការិនី Alexandra Popp ជា​អ្នក​បង្ហើយ​គ្រាប់​ធានា​ជ័យជំនះ​ឱ្យ​អាល្លឺម៉ង់​យកឈ្នះ​អូទ្រីស ២-០​។ Alexandra Popp ដែលជា​ខ្សែប្រយុទ្ធ​ក្លិប​អាល្លឺម៉ង់ Wolfsburg នៅពេលនេះ​បាន​ស៊ុត​បញ្ចូល​ទី ៤ ព្រឹត្តិការណ៍​ជាប់​គ្នា​ហើយ​នៃ​ការប្រកួត​បាល់ទាត់​ស្ត្រី​ជើងឯក​អឺរ៉ុប តាម​ស្មើនឹង​កំណត់ត្រា​របស់​កីឡាការិនី Heidi Mohr ដែល​ធ្វើបាន​ដូចគ្នានេះ​ក្នុង​ចន្លោះ​ឆ្នាំ១៩៨៩ ដល់ ១៩៩៣​។​​Alexandra Popp បានបង្ហាញ​ខ្លួន​សរុប​ឱ្យ​ក្រុម​ស្ត្រី​អាល្លឺម៉ង់ ១១៧ ប្រកួត​រួចមកហើយ ខណៈដែល​នៅ Euro 2022 នេះ​ស៊ុត​បញ្ចូល​ទី​បាន ៤ គ្រាប់​តាម​ពីក្រោយ​កីឡាការិនី​អង់គ្លេស Bert Mead ដែលមាន​សរុប ៥ គ្រាប់​ក្នុងការ​ប្រជែង​ជ័យលាភី​ស្បែកជើង​មាស​។ ​ជំនួប​វគ្គ ៨ ក្រុម​ចុងក្រោយ​នៅសល់​ពីរ​គូ​ទៀត​រួមមាន ស៊ុយអែត​ជួប​ប៊ែ​ល​ហ្ស៊ិ​ក​យប់​នេះ និង​បារាំង​ជួប​ហូ​ឡង់​យប់​ស្អែក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jonas Vingegaard ខិត​ជិត​គ្រង​ជើងឯក Tour de France ក្រោយ​ឈ្នះ​ដំណាក់កាល​ទី​១៨

2022/07/22 06:39:01 pm        231
​​ប្រណាំង​កង់៖ ​កីឡាករ​​ដា​ណឺ​ម៉ាក Jonas Vingegaard កាន់តែ​កៀក​ក្នុងការ​គ្រង​ជើងឯក​ប្រណាំង​កង់ Tour de France ហើយ​ក្រោយ​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៨ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជាមួយនឹង​វត្តមាន​ជា​កិត្តិយស​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron​។ ​​ដំណាក់កាល​ទី១៨ ដែលមាន​ចំងាយ​ផ្លូវ ១៤៣.៥គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម​ប្រណាំង Jumbo-Visma រូបនេះ​បាន​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល ៣ ម៉ោង ៥៩ វិនាទី ៥០ វិនាទី តាម​ពីក្រោយ​ដោយ​អ្នកការពារ​តំណែង​ជើងឯក​សញ្ជាតិ​ស្លូ​វេ​នី Tadej Pogacar យឺត​ជាង ១ នាទី ៤ វិនាទី និង​លេខ ៣ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert យឺត​ជាង ២ នាទី ១០ វិនាទី​។ ​​ឈ្នះ​ដាច់​ដល់​ទៅ ១ នាទី ៤ វិនាទី​ពីលើ Tadej Pogacar នៅពេលនេះ Jonas Vingegaard បាន​ពន្លាត់​ថេរវេលា​នាំមុខ​ក្នុង​តារាង​រួម​ដល់​ទៅ ៣ នាទី ២៦ វិនាទី​ពីលើ​កីឡាករ​ស្លូ​វេ​នី​របស់​ក្រុម UAE Team Emirate និង​កាន់តែ​កៀក​ក្នុងការ​គ្រង​ជើងឯក Tour de France ឆ្នាំនេះ​។​​អ្នក​លេខ ៣ ក្នុង​តារាង​រួម​នៅតែ​ជា​កីឡាករ​អង់គ្លេស Geraint Thomas តែ​ថេរវេលា​តាម​ពីក្រោយ​កើនឡើង​ដល់​ទៅ ៨ នាទី​ពីក្រោយ Vingegaard​។ ​​សំរាប់​ដំណាក់កាល​ទី១៩ ថ្ងៃ​សុក្រ​នេះ​មាន​ចំងាយ​ផ្លូវ ១៨៨.៥គីឡូម៉ែត្រ ដំណាក់កាល​ទី២០ ស្អែក​ជាការ​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន និង​ដំណាក់កាល​ទី២១ ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​មាន​ចំងាយ​ផ្លូវ ១១៦គីឡូម៉ែត្រ​បញ្ចប់​នៅ​ទីក្រុង​ប៉ារីស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sadio Mane ឈ្នះ​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក

2022/07/22 06:00:14 pm        291
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ចំនូល​ថ្មី​របស់ Bayern Munich, Sadio Mane បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​កីឡាករ​បាល់ទាត់ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ជា​លើក​ទី២ ក្នុង​អាជីព​។ ​​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់​រូបនេះ ត្រូវបាន​ប្រកាស​ឈ្មោះ​ជ័យលាភី​នេះ​ក្នុង​ពិធី​ប្រគល់​ពាន ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក​នៅ​រដ្ឋធានី Rabat ប្រទេស​ម៉ា​រ៉ុ​ក​។ ​​Sadio Mane បាន​ជួយ​ក្រុម​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់​យកឈ្នះ​អេ​ស៊ី​ប​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​លើក​ពាន​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក​ជា​លើកដំបូង​កាលពីដើមឆ្នាំ២០២២ នេះ​។​ ​​Sadio Mane បាន​យកឈ្នះ​មិត្ត​រួម​ជាតិអ្នកចាំទី Chelsea, Edouard Mendy និង​អតីត​មិត្ត​រួម​ក្រុម Liverpool Mohamed Salah ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំនេះ​។សេ​ណេ​ហ្កា​ល់​បានឈ្នះ​ពាន​សរុប​ដល់​ទៅ ៥ ក្នុងការ​ប្រគល់​ពាន​ជ័យលាភី​ឆ្នាំនេះ​ដោយ​ក្រៅពី Sadio Mane រួមមាន​លោក Aliou Cisse ឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម, កីឡាករ Pape Sarr ឈ្នះ​ពាន​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ហើយ​កីឡាករ​សេ​ណេ​ហ្កា​ល់​មួយរូប​ទៀត Pape Ousmane ឈ្នះ​ពាន​គ្រាប់​បាល់​ល្អ​បំផុត រួមទាំង​ក្រុម​សេ​ណេ​ហ្កា​ល់​ទាំងមូល​ឈ្នះ​ពាន​ក្រុម​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ផងដែរ​។ ​​សូមបញ្ជាក់ថា ពិធី​ប្រគល់​ពាន​ជ័យលាភី​បាល់ទាត់​ទ្វីបអាហ្វ្រិក​នេះ បាន​អាក់ខាន​អស់​រយៈពេល ២ឆ្នាំ​មកហើយដោយសារ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ណែនាំ​បន្ថែម​ដល់​គណៈកម្មការ​ជំនាញ ដើម្បី​មាន​ភាពជាក់លាក់​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​

2022/07/22 05:35:25 pm        303
​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ថ្ងៃទី​២១ ខែកក្កដា​ម្សិលមិញ បាន​កោះប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់ខ្លួន ដើម្បី​ណែនាំ​បន្ថែម និង​ជំរុញ​ភាពច្បាស់លាស់​ក្នុងការ​អនុវត្ដ​តួនាទី​ភារកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រោម​យន្ដ​ការរួម និង​ឯកភាពគ្នា​តែមួយ។​  ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះផ្ដោត​អំពី​ការធ្វើការ​ដោយ​ប្រទាក់ក្រឡា​ជាមួយ​គណៈកម្មការ​ជំនាញ​ទាំងអស់ ក៏ដូចជា​ការតាមដាន​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​នីមួយៗ ថា​កន្លងមក​សម្រេចបាន​អ្វីខ្លះ ហើយ​មាន​ឧបសគ្គ​អ្វីខ្លះ​? ដើម្បី​ធានាបាន​នូវ​ការត្រៀម​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​​​សូមបញ្ជាក់ថា រាងរៀល​សប្ដាហ៍​ CAMSOC ​តែង​បើក​កិច្ចប្រជុំ​ជាប្រចាំដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ ពិសេស​ដើម្បី​ព​ន្លឿ​ន​សកម្មភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​នីមួយៗ ឲ្យ​បាន​រួចរាល់​ត្រឹម​ឆមាស​ទី​២ ឆ្នាំ​២០២២ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ដើម្បី​ត្រៀមលក្ខណៈ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Jesse Lingard សំរេច​ផ្លាស់​ទៅកាន់ Nottingham Forest ក្រោយ​ចាក​ចេញពី Manchester United

2022/07/22 05:25:22 pm        96
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United, Jesse Lingard ទីបំផុត​រក​ទ្រនំ​ថ្មី​បាន​ហើយគឺ​ផ្លាស់​ទៅកាន់​ក្លិប​ឡើង​ថ្មី Nottingham Forest​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ថ្មី​ទី១១ ដែល​មកកាន់ Nottingham Forest ដែល​ឡើងមក​កាន់ English Premier League ជា​លើកដំបូង​តាំងពី​ឆ្នាំ១៩៩៩​។ ​​Jesse Lingard បាន​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ក្រោយ​ចំណាយពេល​ជាង ២០ឆ្នាំ​តាំងពី​វ័យ​កុមារភាព​បន្ទាប់ពី​ផុត​កិច្ចសន្យា​កាលពី​មិថុនា​កន្លងទៅ​។ ​​Nottingham Forest មិនបាន​បង្ហាញ​លំអិត​ពី​កិច្ចសន្យា​របស់ Jesse Lingard ឡើយ​។ ​​មុន​មកដល់ Forest, Lingard ត្រូវបាន West Ham ព្យាយាម​ទាក់ទង​ត្រលប់​ទៅវិញ​ដែរ បន្ទាប់ពី​ជោគជ័យ​ក្នុងពេល​ជា​កីឡាករ​ខ្ចី​ជើង​កាលពី​រដូវ​កាល ២០២០-២១ ដោយ​រកបាន ៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៦ប្រកួត​នៅ Premier League​។ ​​Jesse Lingard នឹងចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​នៅ Manchester United ម្នា​ក់នៅ Forest គឺ​អ្នកចាំទី Dean Henderson៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អគ្គលេខាធិការ​សហព័ន្ធ​រំពឹង​វិញ្ញាសា​ថ្មី​ Finswimming ​អាច​ឈ្នះ​មេដាយ​មាស​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/07/22 05:08:14 pm        110
ហែលទឹក៖ លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានបង្ហាញ​សុទិដ្ឋិនិយមចំពោះ​វិញ្ញាសា​ថ្មី​ Finswimming ​គឺជា​ក្ដីសង្ឃឹម​មួយ​ដ៏​សំខាន់ក្នុងការ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក​មើលឃើញ​សក្ដានុពលនៃ​ធនធាន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន ដ្បិត​វិញ្ញាសា​ថ្មី​នេះ ទើប​បំបែក​កំណត់ត្រា​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿងសម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ខែឧសភា​កន្លងទៅ។​ ​តាម​ការបញ្ជាក់​របស់​អគ្គលេខាធិការ​សហព័ន្ធ​ដដែល ក្នុងនាម​ម្ចាស់ផ្ទះសហព័ន្ធ​ខ្មែរ​កីឡាហែលទឹកគ្រោង​ដាក់​វិញ្ញាសា​ធំៗ​ចំនួន ៤ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ រួមមាន​កីឡាហែលទឹក​, Finswimming, ​លោតទឹក និង​បាល់​ទឹក ឬ​ Water Polo​។ លោក​ថា បច្ចុប្បន្នសហព័ន្ធ​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់លើ​ការហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនីដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​ក្រុម​បាល់ទះ​ជនពិការជឿជាក់​កម្ពុជាអាច​ឈ្នះ​មេដាយ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ​

2022/07/22 04:53:30 pm        309
​បាល់ទះ៖ កីឡាករ អ៊ូ ផល្លា ប្រធាន​ក្រុមកីឡា​បាល់ទះ​ជនពិការ​ជម្រើសជាតិ​កម្ពុជាបានបង្ហាញ​ភាព​ជឿជាក់ថា ក្រុមរបស់ខ្លួននឹង​អាច​ដណ្ដើមបាន​មេដាយ​ណាមួយ ក្នុង​បេសកកម្ម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលខាងមុខ។​ ​កីឡាករ​មាន​ដើមកំណើត​ពី​ខេត្តកំពង់ឆ្នាំង​រូបនេះលើកឡើងថា ទោះបី​ខកខាន​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០១៩ ដោយសារ​ម្ចាស់ផ្ទះ​ហ្វីលីពីនបាន​លុបចោលព្រោះ​វិបត្តិ​កូ​វីដ​-១៩ យ៉ាងណា តែ​ក្រុម​ខ្លួន​បាន​ប្រមូលផ្ដុំ និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​រហូតមក ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ថ្មីៗដែល​នៅ​វ័យក្មេង មាន​កម្លាំង និង​បច្ចេកទេស​ល្អ ។ ហេតុនេះខ្លួន​រំពឹងថា អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ ក្រុម​បាល់ទះ​ជនពិការ​កម្ពុជានឹង​អាច​ស្វែង​រកបាន​មេដាយ​ណាមួយ ក្នុង​ព្រឹត្តិការណ៍​នេះ។​ ​គួរ​ដឹងថា កីឡាបាល់ទះ​ជនពិការគឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម ១១​ប្រភេទ​កីឡាដែល​កម្ពុជាត្រូវ​បញ្ជូនទៅ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឬ​កីឡា​ជនពិការ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​៣០ ខែកក្កដារហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ ខាងមុខ ដែលមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ១៦៦​នាក់។​​តាម​គម្រោង​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជានឹងត្រូវ​ចាកចេញ​ពី​មាតុភូមិនា​ថ្ងៃទី​២៦ ខែកក្កដា​ខាងមុខនេះ តាមរយៈ​យន្ដហោះ​ពិសេសដែល​អនុញ្ញាត​ឲ្យ​រៀបចំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​៕​អត្ថបទ៖ លី ឈុន​ឡា

Rangers លក់​ខ្សែការពារ​នី​ហ្សេ​រី​យ៉ា​ទៅឱ្យ Ajax ក្នុងតម្លៃ​លក់​ចេញថ្លៃ​បំផុត​បំបែក​កំណត់ត្រា​ក្លិប​

2022/07/21 10:06:04 pm        69
​បាល់ទាត់៖ ​ខ្សែការពារ​នី​ហ្សេ​រី​យ៉ា Calvin Bassey បាន​ចាក​ចេញពី​ក្លិប​ស្កុ​ត​ឡេ​ន Glasgow Rangers ផ្ទេរ​ទៅកាន់​ក្លិប​ហូ​ឡង់ Ajax Amsterdam ក្នុងតម្លៃ​ផ្ទេរ ២០ លាន​ផោន​។ ​ខ្សែការពារ​កណ្តា​លវ័យ ២២ ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា ៥ ឆ្នាំ​នៅ​ទឹកដី​ហូ​ឡង់ ខណៈ​តម្លៃ​ផ្ទេរ ២០ លាន​ផោននេះ​ជាត​ម្លៃ​លក់​ចេញថ្លៃ​បំផុត​បំបែក​កំណត់ត្រា​របស់ Rangers​។ ​​Rangers ធ្លាប់​លក់​កីឡាករ​ចេញ​មានតម្លៃ​ខ្ពស់បំផុត​ត្រឹម ១១.៥ លាន​ផោន​ប៉ុណ្ណោះ​គឺ​កីឡាករ Nathan Patterson ទៅកាន់ Everton ថ្មីៗ​នេះ​។ ​Calvin Bassey ជា​សមាជិក​សំខាន់​របស់ Rangers រដូវ​កាល​កន្លងមក បន្ទាប់ពី​ផ្ទេរ​ពី Leicester City កាលពី​ឆ្នាំ ២០២០​។​ ​Calvin Bassey បានបង្ហាញ​ខ្លួន ១៥ ប្រកួត​ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​ដែល​ជួយ​ឱ្យ Rangers ឈ្នះ​ជើងឯក​លី​គ​ស្កុ​ត​ឡេ​ន​លើកដំបូង​ក្នុង​រយៈ​ពេល ១ ទសវត្សរ៍ និង​បង្ហាញខ្លួន​បាន ៥០ លើក​រដូវ​កាល​មុន​ជួយ Rangers ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League និង​ជា​ជើងឯក Scottish Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Tadej Pogacar ឈ្នះ​ដំណាក់កាល​ទី ១៧ តែ Jonas Vingegaard បន្ត​នាំមុខ​រួម​

2022/07/21 09:34:33 pm        72
​ប្រណាំង​កង់៖ ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​​រ៉ូ​ម៉ា​នី Tadej Pogacar បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី ១៧ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Tour de France នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ តែ​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard នៅតែ​បន្ត​នាំមុខ​រួម​ដដែល​។ ​​ដំណាក់កាល​ទី ១៧ ដែលមាន​ចំងាយ​ផ្លូវ ១៣០គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម​ប្រណាំង UAE Team Emirate, Tadej Pogacar បានមក​ដល់ទី​ព្រ័ត្រ​ចំណាយពេល ៣ ម៉ោង ២៥ នាទី ៥១ វិនាទី​តាម​ពីក្រោយ​ដោយ Jonas Vingegaard របស់​ក្រុម Jumbo-Visma ក្នុង​ថេរវេលា​ដូចគ្នា និង​លេខ ៣ កីឡាករ​អាមេរិក Brandon McNulty យឺត​ជាង ៣២ វិនាទី​។ ​​យ៉ាងណាក្តីក្រោយ​ប្រណាំង​បាន ១៧ ដំណាក់កាល​នេះ កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard នៅតែ​រក្សា​ការ​នាំមុខគេ​ដដែល​ក្នុង​តារាង​វេលា​រួម​ចំណេញ ២ នាទី ១៨ វិនាទី​ពីលើ​អ្នក​លេខ ២ Tadej Pogacar និង​លេខ ៣ កីឡាករ​អង់គ្លេស Geraint Thomas យឺត​ជាង​ដល់​ទៅ ៤ នាទី ៥៦ វិនាទី​។ ​​សំរាប់​ដំណាក់កាល​ទី ១៨ ថ្ងៃ​ព្រហស្បតិ៍​នេះមាន​ចំងាយ​ផ្លូវ ១៤៣.៥គីឡូម៉ែត្រ​ជា​ដំណាក់​កាលដែល​ត្រូវ​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM