ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

PSG ចាប់ផ្តើម Pre-Season នៅ​ជប៉ុន​យកឈ្នះ Kawasaki Frontale ២-១

2022/07/21 07:24:56 pm        95
​បាល់ទាត់៖ ​ក្រុម​ជើងឯក​បារាំង Paris Saint Germain បានចាប់ផ្តើម​ការប្រកួត​កំដៅ​សាច់ដុំ​ត្រៀម​រដូវ​កាល​ថ្មី​ហើយ​នៅលើ​ទឹកដី​ជប៉ុន ដោយ​ប្រកួត​ដំបូង​នេះ​យកឈ្នះ​ក្រុម​ជើងឯក​ជប៉ុន​ឆ្នាំមុន Kawasaki Frontale ២-១​។ ​​Super Star របស់ PSG សុទ្ធ​តែមាន​វត្ត​មាននៅ​លើ​ទីលាន​ប្រកួត​រួមមាន Lionel Messi, Kylian Mbappe និង Neymar​។ ​​PSG រកបាន​គ្រាប់​នាំមុខ​មុន​ពីរ​គ្រាប់​ដោយ Lionel Messi និង Arnaud Kalimuendo ខណៈ​ក្រុម​ម្ចាស់ផ្ទះ Kawasaki ក៏​តប​បាន​មួយ​គ្រាប់​ដែរ​នៅ​ចុង​ម៉ោង​នាទី​ទី ៨៤ ដោយ Kazuya Yamamura​។ ​​PSG មានការ​ប្រកួត​ចំនួន ៣ ប្រកួត​នៅ​ទឹកដី​ជប៉ុន​នេះ​ក្នុង​រយៈពេល ១០ថ្ងៃ​ដែល​រួមមាន​ជួប​ជាមួយ​ក្លិប​នៅ​ក្របខណ្ឌ J-League រួមមាន​បន្ទាប់ពី Kawasaki Frontale នេះ​នឹងត្រូវ​ជួប Urawa Reds និង Gamba Osaka​។​ ​​នេះ​ជាការ​មកកាន់​ទឹកដី​ជប៉ុន​លើកដំបូង​របស់ PSG តាំងពី​ក្លិប​បារាំង​មួយ​នេះ​ចាប់ផ្តើម​វិនិយោគ​ដោយ​កាតា​នៅ​ឆ្នាំ២០១១ និង​ជា​ប្រទេស​អាស៊ី​ទី ៣ បន្ទាប់ពី​ចិន​នៅ​ឆ្នាំ ២០១៨ និង​សិង្ហ​បុរី​នៅ​ឆ្នាំ២០១៩​។​​បន្ទាប់ពី​ជប៉ុន PSG នឹង​បន្តដំណើរ​ទៅ​ទឹកដី​អ៊ីស្រាអែល​ដើម្បី​ធ្វើការ​ប្រកួត French Super Cup ជួប​ជាមួយ Nantes នៅ​ថ្ងៃទី៣១ ខែកក្កដា​នេះ​នាទី​ក្រុង Tel Aviv​។ ​​PSG នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្របខណ្ឌ​បារាំង Ligue 1 ជួប​ជាមួយ​ម្ចាស់ផ្ទះ Clement នៅ​ថ្ងៃទី៧ ខែសីហា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លក់ De Ligt បាន ៦៥​លាន​អឺរ៉ូ​ភ្លាម Juventus ទិញ​បាន​ខ្សែ​ការពារ​ប្រេ​ស៊ី​ល Gleison Bremer ពី Torino ៤១លាន​អឺរ៉ូ​

2022/07/21 06:39:27 pm        80
​បាល់ទាត់៖ ​ក្រុម​សេះបង្កង់ Juventus បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ប្រេ​ស៊ី​ល Gleison Bremer ពី​ក្លិប​រួម​ទីក្រុង Turin, Torino ក្នុងតម្លៃ ៤១លាន​អឺរ៉ូ​។ ​​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ ឆ្នាំ​ជាមួយ Juventus និង​ចូលមក​ជំនួស​តំណែង​ខ្សែការពារ​ហូ​ឡង់ Matthijs de Ligt ដែល​ចាកចេញ​ទៅកាន់ Bayern Munich ក្នុងតម្លៃ ៦៥.៥ លាន​អឺរ៉ូ​ថ្មីៗ​នេះ​។ ​​Gleison Bremer ជា​សមាជិក​របស់ Torino តាំងពី​ឆ្នាំ ២០១៨ ដោយ​ផ្ទេរ​ពី​ក្លិប​ប្រេ​ស៊ី​ល Atletico Mineiro និង​បាន​បង្ហាញខ្លួន​តាំងពី​ឆ្នាំ ២០១៨ មកដល់ពេលនេះ​បាន ១១០ ប្រកួត​នៅ Torino​។ ​​រដូវ​កាល​មុន Bremer ចាប់ផ្តើម ១១ នាក់​ដំបូង ៣៣ លើក​ក្នុងចំណោម ៣៨ ប្រកួត​ក្នុង​លី​គ និង​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ខ្សែការពារ​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល​នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A ផងដែរ​។ ​​Juventus ត្រូវមាន​ការប្រកួត​មិត្តភាព​មួយ​ទល់នឹង Guadalajara នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ មុនពេល​ជួប Barcelona នៅ​ថ្ងៃទី ២៧ ខែកក្កដា និង​ជួប Real Madrid ថ្ងៃទី ៣១ ខែកក្កដា​ដដែល ជួប​ជាមួយ Ateltico Madrid ថ្ងៃទី ៨ ខែសីហា មុនពេល​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី ១៦ ខែសីហា​ជួប​ជាមួយ Sassuolo៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Roma ប្រកាស​ពី​ការនាំយក Paulo Dybala ផ្លូវការ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​

2022/07/21 06:16:22 pm        83
​​បាល់ទាត់​៖ ​ក្លិប​បាល់ទាត់​អ៊ីតាលី AS Roma បានប្រកាស​ផ្លូវការ​ហើយពី​ការនាំយក​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Paulo Dybala ពីសេះបង្កង់ Juventus ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ ​​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៣ ឆ្នាំ​ជាមួយ Roma ដែល​ដឹកនាំ​ដោយ Jose Mourinho​។ ​​ផ្ទេរ​ពី Palermo នៅ​ឆ្នាំ ២០១៥ Paulo Dybala បង្ហាញខ្លួន​នៅ Juventus សរុប​បាន ២៩៣ ប្រកួត​រកបាន ១១៥ គ្រាប់​ឈ្នះ​ជើងឯក​អ៊ីតាលី Serie A ប្រាំ​លើក​។ ​​មុន​ចុះហត្ថលេខា​លេង​ឱ្យ Roma នេះ Paulo Dybala ក៏មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់​ទឹកដី​អង់គ្លេស​ដែរ​រួមមាន Manchester United និង Tottenham Hotspur កាលពី​ឆ្នាំ ២០១៩ តែ​មិនបាន​សំរេច​។ ​​Paulo Dybala បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន ៣៤ លើក​រកបាន ៣ គ្រាប់ និង​រកបាន​មួយ​គ្រាប់​ដែរ​នៅ​ពេល​​អា​ហ្ស​ង់​ទីន​យកឈ្នះ​អ៊ីតាលី​កាលពី​ខែមិថុនា​នៅ​កីឡដ្ឋាន Wembley ដែលជា​ជំនួប​រវាង​ជើងឯក​អាមេរិក​ខាងត្បូង និង​ជើងឯក​អឺរ៉ុប​។ AS Roma បញ្ចប់​រដូវ​កាល​មុន​នៅ​ចំណាត់ថ្នាក់​លេខ ៦ ក្របខណ្ឌ​អ៊ីតាលី Serie A និង​ឈ្នះ​ពាន​ក្របខណ្ឌ​អឺរ៉ុប​ទី ៣ UEFA Europa Conference League ក្នុង​រដូវ​កាល​ដំបូង​របស់លោក Jose Mourinho៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទីភ្នាក់ងារ​ប្រឆាំង​ដូ​ប៉ា​កម្ពុជា​បើក​វគ្គ​បំប៉ន​មន្ត្រី​ត្រួតពិនិត្យ​ដូ​ប៉ា​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/07/21 06:04:49 pm        424
​ស៊ីហ្គេម៖ ទីភ្នាក់ងារ​ប្រឆាំង​ដូ​ប៉ា​កម្ពុជាបាន​សហការ​ ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សមេ្តច​ពិជ័យ​សេនា ទៀ បាញ់ រៀបចំ​សិក្ខាសាលា​ស្ដីពី “​ការ​បំប៉ន​សមត្ថភាព​មន្ត្រី​ត្រួតពិនិត្យ ដូ​ប៉ា​" ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​ជំនាញ​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក អ៊ិត ឡេង ប្រធាន​ទីភ្នាក់ងារ​ប្រឆាំង​ដូ​ប៉ា​កម្ពុជាបាន​បញ្ជាក់ថា សិក្ខាសាលា​នេះមាន​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែកក្កដា ដោយមាន​សិក្ខា​សា​កាម​ជា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យ​សេនា​ចំនួន ៧០​នាក់ សម្រាប់​វគ្គ​ទី​១ ខណៈ​នឹងមាន​សិក្ខាកាម ៧០​នាក់​ទៀតចូលរួម​វគ្គ​ទី​២ នាពេល​ឆាប់ៗ​ខាងមុខ។​ ​លោក​បាន​បញ្ជាក់ថា វគ្គ​នេះពិត​ជាមាន​សារៈសំខាន់ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​ជំនាញ ពិសេស​មន្ដ្រី​ត្រួតពិនិត្យ​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា ឬ​ដូ​ប៉ាឲ្យ​មាន​ភាពច្បាស់លាស់ ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុង​ការយក​សំណាក​អត្ត​ព​លិ​ក​រាប់ពាន់នាក់ ដែល​នឹង​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​​​សម្រាប់​ពិធី​បើក​សិក្ខាសាលា​នេះក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។ ចំពោះ​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះគឺមាន​លោក ​ព្រំ វណ្ណា​រឿន អ្នកស្រី លឿង សុ​ផា​ណា​រ៉េត និង​លោក អន វីរ​វុ​ឌ្ឍ​ន៍ ដែល​នឹងត្រូវ​សិក្សា​លម្អិត​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ដូ​ប៉ា របៀប​ធ្វើតេស្ដ និង​ការកំណត់​យក​សំណាក​អត្ត​ព​លិ​ក​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ថ្មី​ប្ដេជ្ញា​បន្ដ​ស្វែងរក​ជោគជ័យ និង​រក្សា​កិត្យានុភាព​ជូន​ជាតិ​

2022/07/21 05:35:39 pm        521
​ប៉េតង់​ថ្មី៖ ឯកឧត្តម សុខ សូ​កាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបន្ដ​ស្វែងរក​ជោគជ័យ​ថ្មីៗ និង​រក្សា​នូវ​កិត្យានុភាព​ជូន​ជាតិ​បន្ថែមទៀត បន្ទាប់ពី​ឯកឧត្តមទទួលបាន​ការគាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធអាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥។ ​​ថ្លែង​ក្រោយ​បញ្ចប់​មហាសន្និបាត​វិសាមញ្ញអាណត្តិ​ទី​៧ និង​ការបោះឆ្នោត​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាកាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឯកឧត្តម សុខ សូ​កាន បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ សម្រាប់​ការទទួល​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ឯកឧត្តម​បាន​នឹករ​ឭ​ក​ដល់​ការកើត​សហព័ន្ធតាំងពី​បាតដៃ​ទទេ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ជា​ប្រធានកិត្តិយស និង​សម្ដេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន​សហព័ន្ធ ដែល​ថ្នាក់ដឹកនាំ​ទាំងពីរបាន​ខិតខំ និង​ជម្នះ​គ្រប់​ឧបសគ្គធ្វើ​ឲ្យ​វិស័យ​កីឡា​នេះមានការ​អភិវឌ្ឍ និង​រីកចម្រើនមកទល់​សព្វថ្ងៃ។​ ​កូនបង្កើត​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ដដែល​បានគូសបញ្ជាក់ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​មុនៗ ក៏ដូចជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​សហព័ន្ធ​បច្ចុប្បន្ន ទើប​ធ្វើ​ឲ្យ​វិស័យ​កីឡា​ប៉េតង់​កម្ពុជាទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ​១៩៩២ មកទល់​បច្ចុប្បន្នប៉េតង់​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ៣៩១គ្រឿង ដែលជា​សមិទ្ធផល​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ជាតិ​មាតុភូមិ។តាមរយៈ​នេះក្នុងនាម​ប្រធាន​សហព័ន្ធ​ថ្មី ឯកឧត្តមរួមជាមួយ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ បាន​ប្ដេជ្ញានឹង​បន្ដស្វែងរក​ជោគជ័យ និង​រក្សា​នូវ​កិត្យានុភាព​ជូន​ជាតិ​បន្ថែមទៀត ពិសេស​ត្រៀម​ទទួល​រៀបចំ​ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងនាម​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​សម្រាប់​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធអាណត្តិ​ទី​៧ ដែល​ទើប​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​សហព័ន្ធ​ថ្មី​ពេលនេះគឺមាន​ឯកឧត្តម សុខ សូ​កាន ជា​ប្រធាន​, ឯកឧត្តម ប៊ូ ជុំ​សេរី អនុប្រធាន​ទី​១, ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ​, ឯកឧត្តម ស៊ុម សុជាតិ​, លោក​ឧកញ៉ា លាង ឃុន និង​លោក​ឧកញ៉ា សុខ ហុង ជា​អនុប្រធាន។ ឯកឧត្តម សុខ សប្បាយ​ណា ជា​អគ្គលេខាធិការ ខណៈ​កញ្ញា គីម ម៉ា​រី​យ៉ាន ត្រូវបាន​បោះឆ្នោត​ជា​អគ្គ​ហេរញ្ញិកជំនួស​ឯកឧត្តម ណុប ដា​រ៉ា។ ឯកឧត្តម ព្រំ ប៊ុណ្ណ​យី និង​កញ្ញា គីន សំណាង ជា​អគ្គលេខាធិការរងរួមជាមួយ​សមាជិក ៤​រូប និង​ទីប្រឹក្សា​សហព័ន្ធ ២​រូប​ទៀតគឺមាន​លោក អ៊ិន គឹម​ស្រ៊ុន និង​លោកស្រី កែ ឡេង៕​អត្ថបទ៖ លី ឈុន​ឡា

អាស៊ី​អឺរ៉ុប​ឡើង​ជួប​ណាហ្គា​នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​យកឈ្នះ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​វិញ ៣-០

2022/07/21 05:20:01 pm        84
​បាល់ទាត់៖ ទីបំផុត​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុបបានទទួល​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយសម្រាប់​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ ដោយ​ត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏ បន្ទាប់ពី​ក្រុម​សមាជិក​លី​គ​ទី​២ មួយ​នេះ បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​វិញដោយ​លទ្ធផល ៣-០ ក្នុងជំនួប​កាត់សេចក្ដី​ជើង​ទី​១ វគ្គ​ជម្រុះ​ថ្នាក់ជាតិនៅ​កីឡដ្ឋាន​ AEU Sport Park ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា​ម្សិលមិញ។​ ​បន្ទាប់ពី​រង​បរាជ័យ​ក្រៅ​ដី ២-១ កាលពី​ជើង​ទី​១ អាស៊ី​អឺរ៉ុបធ្វើបាន​យ៉ាង​ល្អក្នុងជំនួប​ជើង​ទី​២ លើ​ទឹកដី​របស់ខ្លួនដោយ​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​របូត​ឡើយ។ លើសពីនេះ ពួកគេ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ៣​គ្រាប់ដោយ​កីឡាករ ម៉ន កក្កដា ២​គ្រាប់ និង ប៉ុក រ៉ូ​ហ្សា ១​គ្រាប់ដើម្បី​ធានា​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយ​ទៀតផង បន្ទាប់ពី​សរុប​លទ្ធផល​ទាំង ២​ជើង អាស៊ី​អឺរ៉ុបឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ៤-២។​​សម្រាប់​ក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ អាស៊ី​អឺរ៉ុបនឹងត្រូវ​ជួប​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៣ គិត​ត្រឹម​សប្ដាហ៍​ទី​១១ នៃ​លី​គ​កំពូល​កម្ពុជាគឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏ដែល​នឹងត្រូវ​ជួបគ្នា ២​ជើងដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដ ក្នុងនោះ​ជើង​ទី​១ គ្រោង​ប្រកួត​នា​ថ្ងៃទី​២៧ ខែកក្កដា ខណៈ​ជើង​ទី​២ ក្រុម​ទាំងពីរគ្រោង​ប្រកួត​នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​កាណាដា Hugo Houle ឈ្នះ​ដំណាក់កាល​ទី​១៦ Tour de France តែ​អ្នក​នាំមុខ​រួម​មិន​ប្រែ​មុខ​

2022/07/20 10:04:57 pm        205
​ប្រណាំង​កង់​៖ ​កីឡាករ​ប្រណាំង​កង់​កាណាដា Hugo Houle បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៦ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Tour de France តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard ដដែល​។ ​​ដំណាក់កាល​ទី១៦ ដែលមាន​ចំងាយ​ផ្លូវ ១៧៨.៥គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម​ប្រណាំង Israel-Mremier Tech, Hugo Houle បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល ៤ ម៉ោង ២៣ នាទី ៤៧ វិនាទី ដែលជា​ជ័យជំនះ​ដំបូង​ក្នុង​អាជីព​។ ​លេខ២ ក្នុងដំណាក់កាល​បាន​ទៅ​កីឡាករ​ម្ចាស់ផ្ទះ​បារាំង Valentin Madouas យឺត​ជាង ១នាទី ១០វិនាទី និង​លេខ ៣ កីឡាករ​កាណាដា Michael Woods​។ ​​យ៉ាងណាក្តី កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard នៅតែ​រក្សា​ការនាំ​មុខ​រួម​ដដែល បន្ទាប់ពី​រក្សា​វេលា​ល្អ​ជាង​អ្នក​លេខ Tadej Pogacar ក្នុងដំណាក់កាល​ទី ១៦ នេះ​។ ​Vingegaard បន្ត​នាំមុខ​លើ​អ្នកការពារ​តំ ណែ​ង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Tadej Pogacar ២ នាទី ២២ វិនាទី និង​លេខ ៣ កីឡាករ​អង់គ្លេស Geraint Thomas របស់​ក្រុម Ineos យឺត​ជាង ២ នាទី ៤៣ វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី១៧ ថ្ងៃ​ពុធ​នេះ​មាន​ចំងាយ​ផ្លូវ ១៣០គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich ទិញ​បាន Matthijs de Ligt ផ្លូវការ​ពី Juventus តម្លៃ ៧៧​លាន​អឺរ៉ូ

2022/07/20 09:37:30 pm        148
​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich បានសំរេច​ហើយ​ក្នុងការ​នាំយក​ខ្សែការពារ​ហូ​ឡង់ Matthijs de Ligt ពី​ក្រុម​សេះបង្កង់ Juventus ក្នុងតម្លៃ ៧៧ លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​មកកាន់ Juventus កាលពី​ឆ្នាំ ២០១៩ បន្ទាប់ពី​ជួយ Ajax ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League​។ ​​យ៉ាងណាក្តី​ការ​ទៅដល់​ទីក្រុង Turin កីឡាករ​វ័យក្មេង​រូបនេះ​តែងតែ​ស្ថិតនៅ​ពីក្រោម​ជម្រើស​របស់​ខ្សែការពារ​ជើងចាស់​ទាំងពីរ Giorgio Chiellini និង Leonardo Bonucci​។ ​Matthijs de Ligt បានបង្ហាញ​ខ្លួន​សរុប ១១៧ ប្រកួត​ក្នុង​រយៈពេល ៣ រដូវ​កាល​កាលពី​ជាមួយ Juventus ឈ្នះ​ពាន Italia Serie A និង Coppa Italia​។​ ​Matthijs de Ligt បាន​ក្លាយជា​កីឡាករ​ហូ​ឡង់​ទី ២ ដែល​ផ្លាស់​មកកាន់ Bayern Munich ក្នុង​រដូវក្តៅ​នេះ​បន្ទាប់ពី Ryan Gravenberch​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

Fabio Silva បន្ត​កុងត្រា​ជាមួយ Wolves តែ​ចេញទៅ Anderlecht ក្នុង​លក្ខខណ្ឌ​ខ្ចី

2022/07/20 07:05:12 pm        76
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Fabio Silva ទើបតែ​បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី​បន្ថែម ១​ឆ្នាំ​ទៀត​ជាមួយ Wolverhampton តែ​ត្រូវ​ចាក​ចេញទៅ​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Anderlecht ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​​កីឡាករ​វ័យ ២០ ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Wolves កាលពី​ខែកញ្ញា​ ឆ្នាំ២០២០ ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប ៣៧ លាន​ផោន​ពី FC Porto​។ ​​តែ​តាំងពី​មកដល់​ទឹកដី​អង់គ្លេស Fabio Silva បង្ហាញខ្លួន​បាន​ត្រឹម ១៧ ប្រកួត​ប៉ុណ្ណោះ​នៅ Premier League រកបាន ៤ គ្រាប់​។ ​​កិច្ចសន្យា​ថ្មី​របស់ Fabio Silva នឹង​រក្សា​រូបគេ​នៅ​កីឡដ្ឋាន Molineux ដល់​ឆ្នាំ ២០២៦​។​ ​​រំលឹកថា Fabio Silva ធ្លាប់ជា​កីឡាករ​វ័យក្មេង​បំផុត​នៅ Porto ដែល​លេង​នៅ​ក្របខណ្ឌ​កំពូល​ព័រទុយហ្កាល់​ដំបូង​ត្រឹម​វ័យ ១៧ ឆ្នាំ ២២ ថ្ងៃ​កាលពី​ខែសីហា ​ឆ្នាំ២០១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United យកឈ្នះ Crystal Palace ៣-១ ក្នុងជំនួប​មិត្តភាព​នៅ​ទឹកដី​អូស្ត្រាលី​

2022/07/20 06:32:21 pm        73
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បន្ត​ជ័យជំនះ​របស់ខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព Pre-Season នៅ​ទឹកដី​អូស្ត្រាលី​ដោយ​យកឈ្នះ Crystal Palace ៣-១ នៅ​ទីក្រុង Melbourne​។ ​ប្រធាន​ក្រុម Manchester United, Harry Maguire ត្រូវបាន​អ្នកគាំទ្រ​នៅ​ទឹកដី​អូស្ត្រាលី​ធ្វើ​សំឡេង​បង្អាប់ ​រាល់ពេល​បាល់​ទៅដល់​ជើង​កីឡាករ​អង់គ្លេស​រូបនេះ​។ ​​យ៉ាងណាក្តី ក្រៅពី​បញ្ហា​របស់ Harry Maguire គេ​សង្កេតឃើញ​ភាព​វិជ្ជមាន​ច្រើន​សំរាប់​ក្រុម Manchester United ក្នុងការ​ត្រៀម​មុន​រដូវ​កាល​ថ្មី​ខាង​មុ​នេះ​។ ​​ខ្សែប្រយុទ្ធ​ដែល​បញ្ចេញ​ឱ្យ Sevilla ខ្ចី​ជើង​រដូវ​កាល​មុន Anthony Martial បាន​ស៊ុត​បញ្ចូល​រាល់​ការប្រកួត​មិត្តភាព​បី​ប្រកួត​កន្លងមក ក៏ដូចជា​ការសហការ​គ្នា​បានល្អ​រវាង Jadon Sancho ក៏ដូចជា Marcus Rashford ដែល​ធ្លាប់​ធ្លាក់ចុះ​ទម្រង់​លេង​ខ្លាំង​ចុងរដូវ​កាល​មុន​។​​Manchester United មិនទាន់​អស់​ការប្រកួត​នៅ​ទឹកដី​អូស្ត្រាលី​ឡើយ ដោយ​ក្រុម​របស់លោក Erik ten Hag ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង Perth នៅ​ថ្ងៃ​សៅរ៍​នេះ មុន​ចាក​ចេញមក​អឺរ៉ុប​វិញ​ទៅ​ទីក្រុង Oslo ប្រទេស​ណ័​រវេ​យ ហើយនឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ទទួល Brighton នៅ​ថ្ងៃទី ៧ ខែសីហា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM