ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Spurs ទិញ​បាន​ខ្សែការពារ​អង់គ្លេស Djed Spence ពី Middlesbrough តម្លៃ ២០លាន​ផោន

2022/07/20 06:02:56 pm        77
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Tottenham Hotspur បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ក្រុម​ជំរើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១ ឆ្នាំ Djed Spence ពី Middlesbrough តម្លៃ ២០ លាន​ផោន​។​ ​​កីឡាករ​វ័យ ២១ ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ពេញ ១ រដូវ​កាល​មុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Nottingham Forest ដែល​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល English Premier League លើកដំបូង​ក្រោយ​អវត្តមាន​តាំងពី​ឆ្នាំ ១៩៩៩​។ ​​Djed Spence បាន​ចុះហត្ថលេខា​រយៈពេល ៥ ឆ្នាំ​ក្នុងតម្លៃ​ផ្ទេរ ១២.៥ និង​ប្រាក់​បន្ថែម​ផ្សេងៗ ៧.៥ លាន​ផោន​ផ្សេងទៀត​សរុប ២០ លាន​ផោន​។ ​​Djed Spence គឺជា​កីឡា​ករទី ៦ ហើយ​ដែល​មកកាន់ Spurs មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​ខាងមុខនេះ បន្ទាប់ពី​អ្នកចាំទី Fraser Forster, ខ្សែការពារ Clement Lenglet, ខ្សែបម្រើ Yves Bissouma, ខ្សែប្រយុទ្ធ Ivan Perisic និង Richarlison​។ ​​Djed Spence ដែលជា​កីឡាករ​ចេញពី​យុវជន​ថ្នាល​របស់ Fulham នៅ​ឆ្នាំ ២០១៨ នោះបាន​ស៊ុត​បញ្ចូល​ទី ៣ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ឱ្យ Nottingham Forest ៤៦ ប្រកួត​រដូវ​កាល​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចិន​នៅតែ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អាស៊ី ២០២២ ដដែល​តែ​ត្រូវ​លើក​ទៅ​ឆ្នាំ​២០២៣

2022/07/20 05:33:36 pm        90
​កីឡា​អាស៊ី៖ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​នៅតែ​ជា​ម្ចាស់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០២២ ដដែល​តែ​ត្រូវ​លើក​ទៅ​ឆ្នាំ២០២៣ វិញបន្ទាប់ពី​ត្រូវបាន​ប្រកាស​ផ្អាក​ការប្រកួត​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ ​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ចិន​គ្រោង​រៀបចំ​នៅ​នៅ​ទីក្រុង​ហាន់​ចូ​វ តែ​នៅពេលនេះ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​បួន​ឆ្នាំ​ម្តងនេះ​នឹងត្រូវ​លើក​ទៅ​រៀបចំ​នៅ​ឆ្នាំ២០២៣ វិញ​ពី​ថ្ងៃទី២៣ ខែកញ្ញា​ដល់​ថ្ងៃទី៨ ខែតុលា​។ ​​ព្រឹត្តិការណ៍​នេះ​តាម​កាលវិភាគ​ចាស់​ត្រូវធ្វើ​នៅ​ខែកញ្ញា​ខាងមុខ តែ​កាលពី​ខែឧសភា​កន្លងទៅ​ចិន​បានប្រកាសថា មិនអាច​រៀបចំ​បាន​ដោយសារ​គោលនយោបាយ Zero-Covid របស់​ចិន​។ ​​ទីក្រុង​ហាន់​ចូ​វ​មាន​ចំងាយ​ជាង ២០០គីឡូម៉ែត្រ​ពី​ទីក្រុង​សៀង​ហៃ ដែល​ធ្លាប់​ស្ថិតក្នុង​ស្ថានភាព​បិទ​ខ្ទប់​កាលពីដើមឆ្នាំ​ដោយសារ​ផ្ទុះ​ឆ្លង​កូ​វីដ​-១៩ ឡើងវិញ​។ ​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​មានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​ប្រមាណ​ជាង ១ម៉ឺន​នាក់​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ​​ក្រៅពី​កីឡា​អាស៊ី ចិន​ក៏បាន​លើក​ពេល​រៀបចំ​ការប្រកួត​កីឡា​សកលវិទ្យា​ពិភពលោក​នៅ​ទីក្រុង​ឆឹង​ទូ​ ដែល​ដំបូង​គ្រោង​ធ្វើ​នៅ​ខែមិថុនា​កន្លង​ទៅនោះត្រូវ​លើក​ទៅ​ឆ្នាំ២០២៣ វិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​ក្រុម​កីឡាវាយកូនឃ្លីលើតុត្រៀមខ្លួន​រួចរាល់ សម្រាប់​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​ឥណ្ឌូនេស៊ី​

2022/07/20 05:15:31 pm        85
​វាយកូនឃ្លីលើតុ​៖ កីឡាករ យ៉ុ​យ កុសល ប្រធាន​ក្រុម​កីឡាវាយកូនឃ្លីលើតុ​ជនពិការ​ជម្រើសជាតិ​កម្ពុជា​កម្ពុជា បានបង្ហាញ​ការត្រៀមខ្លួន​រួចរាល់ដើម្បី​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​៣០ ខែកក្កដាដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ ខាងមុខ។​ ​កុសល លើកឡើងថា ឆ្លងកាត់​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ជាច្រើន​ខែ​កន្លងមក ក្រុម​កីឡាវាយកូនឃ្លីលើតុ​ជនពិការ​កម្ពុជា បាន​វិ​ឌ្ឍ​ន៍​សមត្ថភាព​យ៉ាង​ល្អប្រសើរ ដែល​ប្រហាក់ប្រហែល​នឹង​បណ្ដា​ប្រទេស​ភាគច្រើន លើកលែងតែ​ថៃ និងឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ដែល​ខ្លួន​មើលឃើញ​មាន​ភាពលេច​ធ្លោរ​ជាង​កម្ពុជា។ យ៉ាងណាក្ដី​ប្រធាន​ក្រុម​រូបនេះបាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ស្វែងរក​មេដាយ និង​លទ្ធផល​ល្អ​ជូន​ជាតិ។​ ​គួរ​ដឹងថា កីឡាវាយកូនឃ្លីលើតុគឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម ១១​ប្រភេទ​កីឡាដែល​កម្ពុជានឹងត្រូវ​បញ្ជូន​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឬ​កីឡា​ជនពិការ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ចុងខែ​នេះ ដែលមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ១៦៦​នាក់។​​តាម​គម្រោង​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជានឹងត្រូវ​ចាកចេញ​ពី​មាតុភូមិនា​ថ្ងៃទី​២៦ ខែកក្កដា​ខាងមុខនេះក្រោម​ការដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

Arsenal ឈានដល់​កិច្ចព្រមព្រៀង​ទិញ Zinchenko ពី Manchester City តម្លៃ ៣០​លាន​ផោន​

2022/07/19 07:52:18 pm        84
​បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ហើយ ​ក្នុងការ​នាំយក​ខ្សែការពារ​អ៊ុយ​ក្រែ​ន Oleksandr Zinchenko ពី Manchester City ក្នុងតម្លៃ ៣០​លាន​ផោន​។ ​តួនាទី​ដើម​ជា​ខ្សែបម្រើ តែ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកចាត់ការ Pep Guardiola ឱ្យ​លេង​តំណែង​ការពារ​ភាគច្រើន​។ ​​បច្ចុប្បន្នកំពុង​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ត្រៀម​ការប្រកួត Pre-Season ជាមួយ Manchester City, Oleksandr Zinchenko ត្រូវបាន​គេ​រំពឹងថា​នឹង​ហោះ​ត្រលប់​មកកាន់​ចក្រភព​អង់គ្លេស​វិញ​ ដើម្បី​បំពេញ​ឱ្យ​រួចរាល់​ការផ្ទេរ​នេះ​។ Oleksandr Zinchenko គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​មួយចំនួនទៀត​ដែល​មកដល់ Manchester City នៅពេល Pep Guardiola ត្រូវបានតែងតាំង​ដំបូង​កាលពី​ឆ្នាំ២០១៦​។​​មក​ដល់​ពេលនេះកីឡាករ​ជំរើសជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ​បានឈ្នះ​ពាន English Premier League បួន​លើក​ហើយជាមួយ Manchester City បូករួម​ទាំង League Cup បួន​លើក​ផងដែរ​ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន​សរុប ១២៨លើក​។ ​​Zinchenko ជា​កីឡាករ​ម្នាក់ទៀត​ដែល​ចាក​ចេញពី Manchester City ទៅកាន់ Arsenal បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus ដែល​ផ្លាស់​ទៅ Arsenal កាលពី​ដើមខែ​ក្នុងតម្លៃ ៤៥លាន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Zlatan Ibrahimovic បន្ត​កិច្ចសន្យា ១ឆ្នាំ​ជាមួយ AC Milan បី​ខែ​មុន​ឈាន​ចូល​វ័យ ៤១​ឆ្នាំ​

2022/07/19 07:04:57 pm        101
​បាល់ទាត់៖ ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​ស៊ុយអែត Zlatan Ibrahimovic បាន​បន្ត​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយ​ក្លិប​ជើងឯក​អ៊ីតាលី AC Milan បី​ខែ​មុន​ឈានចូល​វ័យ ៤១ឆ្នាំ​។ ​កិច្ចសន្យា​ថ្មី​នេះនឹង​រក្សា​អតីត​ខ្សែប្រយុទ្ធ​ក្លិប​កំពូលៗ​នៅ​អឺរ៉ុប​មួយ​នេះ​ស្នាក់នៅ​កីឡដ្ឋាន San Siro រហូត​បញ្ចប់​រដូវ​កាល​ថ្មី​ខាងមុខជាមួយនឹង​ថ្លៃឈ្នួល ១៥០០០ផោន​ក្នុង​មួយ​សប្តាហ៍​។ ​​ថ្វីបើ​ឈានដល់​វ័យ ៤០ឆ្នាំ​ក្តី Zlatan Ibrahimovic មិនដែល​បង្ហើប​ពី​គំរោង​ចូលនិវត្តន៍​របស់ខ្លួន​ឡើយ ស្របពេល​ទំរង់​មិនទាន់​ធ្លាក់ចុះ​បើទោះជា​មួយ​របួស​ញាំញី​បន្តិចបន្តួច​ក្តី​។ ​មកកាន់ AC Milan ជា​លើក​ទី២ ក្នុង​អាជីព Zlatan បាន​ជួយ​ក្រុម​ដែល​គេ​ចាត់ទុកជា​ក្រុម​សំណព្វចិត្ត​របស់ខ្លួនឈ្នះ​ជើងឯក​អ៊ីតាលី Serie A ជា​លើកដំបូង​ក្នុង​រយៈពេល ១១ឆ្នាំ​។​ រដូវ​កាល​កន្លងមកនេះ Zlatan បង្ហាញ​ខ្លួន​ក្នុង​លី​គ​ឱ្យ AC Milan បាន ២៣លើក​ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់​។​​ជោគជ័យ​រាប់មិនអស់​ទេ​សំរាប់​កីឡាករ​ស៊ុយអែត​រូបនេះ ដែល​រួមមាន​ដូចជា​ជើងឯក​លី​គ​ហូ​ឡង់​ជាមួយ Ajax ២លើក ឈ្នះ​ជើងឯក​អ៊ីតាលី Serie A ៧លើក​ជាមួយ Juventus ពីរលើក Inter Milan បី​លើក និង AC Milan​។ ​ក្រៅពីនោះ Zlatan Ibrahimovic ក៏​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង ៤លើក​ផងដែរ​ជាមួយ Paris Saint Germain និង UEFA Europa League មួយ​លើក​ជាមួយ Manchester United ពោលគឺ​មានតែ UEFA Champions League ប៉ុណ្ណោះ​ដែល​បុរស​វ័យ ៤០ឆ្នាំ​រូបនេះ​មិនដែល​ឈ្នះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gareth Bale បង្ហាញខ្លួន​លើកដំបូង​ឱ្យ LAFC ជា​កីឡាករ​បម្រុង

2022/07/19 06:32:54 pm        166
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វែ​ល Gareth Bale បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ជាមួយ​ក្លិប​អាមេរិក Los Angeles FC ក្នុងនាម​ជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​នៅ​នាទី​ទី៧២ ស្របពេល LAFC យកឈ្នះ​នៅ​ទឹកដី Nashville FC ២-១​។​ ​​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​ក៏បាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ខ្លះ​ដែរ​នៅ ១៨​នាទី​ចុង​ក្រោយ​នៃ​ការប្រកួត​។ ​Gareth Bale ដែល​ឈានចូល​វ័យ ៣៣ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍​នោះបាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា រូបគេ​មាន​អារម្មណ៍​រំភើប​ចំពោះ​អាជីព​ថ្មី​នៅ​ទឹកដី​អាមេរិក​នេះ ហើយក៏​ស្រែក​ឃ្លាន​ជ័យជំនះ​ប្រកួត​បន្តបន្ទាប់​ទៀត​ដែរ​ឱ្យ Los Angeles FC​។ ​​ជាមួយគ្នា​នោះដែរសមាជិក​ថ្មី​ខ្សែការពារ​អ៊ីតាលី Giorgio Chiellini ក៏បាន​បង្ហាញខ្លួន​លើកដំបូង​ឱ្យ LAFC ដែរ​ក្រោយ​ផ្លាស់​ពី Juventus​។ ​Los Angeles FC កំពុង​នាំមុខគេ​ក្នុង​តារាង​ក្របខណ្ឌ​លី​គ​កំពូល​អាមេរិក Major League Soccer នៅ​ភាគ​ខាងលិច ខណៈ​ប្រកួត​បន្ទាប់​របស់​ពួកគេ​គឺត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី Kansas City ថ្ងៃទី២៤ ចុង​សប្តាហ៍​នេះ មុន​ទទួល Seattle Sounders ថ្ងៃ​សៅរ៍​ ទី៣០ ខែកក្កដា​ដដែល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ដោយសារ​ស្រឡាញ់​ប្រទេស​កំណើត​សុខចិត្ត​ជូន​កូន​មក​ហាត់​ត្រៀម​ស៊ី​ហ្គេម​២០២៣

2022/07/19 06:12:18 pm        444
វាយ​កូន​ឃ្លី​លើ​តុ៖ ពេលនេះ​កីឡាករ-កីឡាការិនី​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា កំពុងតែ​ហ្វឹកហាត់​នៅ​សាលា​ដំបូល​ទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម ២០២៣​ នៅ​ព្រះរាជាណាចក្រ​កម្ពុជាឆ្នាំក្រោយ​។ក្នុងចំណោម​នោះ​គេ​ឃើញ​មាន​វត្តមាន​កីឡា​ការិនី​វ័យក្មេង​កូន​ខ្មែរ​នៅ​អាមេរិក ចិន អាន់​នី​កា មី​ឆែ​ល ក៏​កំពុង​ហ្វឹកហាត់​ដែរ ហើយ​ត្រូវ​បាន​សរសើរ​ពី​មិត្ត​រួម​ក្រុម គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​។​ ​ប្រាប់​ទូរទស្សន៍ ប៊ី​ធី​វី កាលពី​ពេល​ថ្មីៗ​នេះ លោក ចិន ហង់​រី ហៅ​ហេង​ដែល​ត្រូវជា​ឪពុក និង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជូន​កូន​មក​ហ្វឹកហាត់​ជាមួយ​ជម្រើសជាតិ​កម្ពុជា បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​សម្រេច​បញ្ជូន​កូន​មក​ហ្វឹកហាត់ជាមួយ​ជម្រើស​ជាតិ​កម្ពុជា​ថា ​ទោះបី​យើង​នៅ​អាមេរិក តែ​យើង​ជា​ជនជាតិ​ខ្មែរ ហើយ​ម្យ៉ាងទៀត​ដោយ​មើល​ឃើញ​ថា ​កីឡា​ការិនី​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​មិន​មាន​ច្រើន​នៅ​ឡើយ​។​ ​ពាក់ព័ន្ធ​នឹង​ស៊ី​ហ្គេម ២០២៣ លោក​បញ្ជាក់​ថា ​ប្រជាជន​ខ្មែរ​ទីនោះ​ដឹង​ច្រើន និង​គាំទ្រ​ចំពោះ​ការ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ ​នេះ ហើយ​ពូក​គាត់​ក៏​គាំទ្រ​ដែល​លោ​ក​បញ្ជូន​កូនស្រី​មក​ប្រកួត​តំណាង​ជាតិ ទោះបីជា​ត្រូវ​ចំណាយ​ថវិកា​ខ្លួនឯង​ក៏ដោយ​។​​ចំនែក​លោក ឃុន ផានិត គ្រូ​បង្គោល​ជម្រើស​ជាតិ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​បាន​បញ្ជាក់​ថា អាន់​នី​កា មក​ហ្វឹកហាត់​នៅ​កម្ពុ​ជាជាង ​១០​ថ្ងៃ​ហើយ​ឃើញ​ថា​ល្អ ហើយ​គេ​អាច​ប្រកួត​ជាមួយ​កីឡាករ​បុរស​ៗ​បាន​យ៉ាង​ល្អ​។​ ​លោក ស៊ុន សុធា​រិទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្រៅពី​កីឡា​ការិនី​រូប​នេះ សហព័ន្ធ​នឹង​ស្វែងរក​កីឡាករ-កីឡា​ការិនី​កូន​ខ្មែរ​កាត់​បរទេស ​ដែល​មាន​សមត្ថភាព​ជាច្រើន​ទៀត​មក​ប្រកួត​តំណាង​កម្ពុជា​៕អត្ថបទ៖ គង់ ហួន

AFC នឹង​ប្រកាស​ប្រទេស​ម្ចាស់ផ្ទះ AFC Asian Cup 2023 នៅ​ខែតុលា​

2022/07/19 05:30:37 pm        250
​បាល់ទាត់៖ ​ប្រទេស​ចំនួន​បួន​រួមមាន​កូរ៉េ អូស្ត្រាលី ឥណ្ឌូនេស៊ី និង​កាតា​សុទ្ធ​បានដាក់​ពាក្យ​រួចរាល់​ក្នុងការ​ស្នើសុំ​ ធ្វើជា​ម្ចាស់ផ្ទះព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ី AFC Asian Cup 2023 ឆ្នាំ​ក្រោយនេះ​។ ​​ថ្ងៃទី៣១ ខែសីហា​ជា​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការដាក់​ពាក្យស្នើសុំ​ធ្វើ​ម្ចាស់ផ្ទះ ​ខណៈដែល AFC នឹង​ប្រកាសថា​ប្រទេស​ណា​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី១៧ ខែតុលា​។ ​ចិន​ដំបូង​ឡើយ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២៣ ខាងមុខនេះ តែ​ក៏បាន​ដកខ្លួន​វិញ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ តាមរយៈ​គោលនយោបាយ zero-Covid​។ ​សំរាប់​កូរ៉េ​ដែល​ឈ្នះ​ជើងឯក Asian Cup ដំបូង​គេ​នៅ​ឆ្នាំ១៩៥៦ និង​ការពារ​ជើងឯក​បានសំរេច​នៅ​បួន​ឆ្នាំ​បន្ទាប់១៩៦០ នោះ​គឺជា​ឆ្នាំ​ចុងក្រោយ​ហើយ​ដែល​កូរ៉េ​ធ្វើ​ម្ចាស់ផ្ទះ ហើយ​មកដល់​ឆ្នាំ២០០២ ទើប​កូរ៉េ​មានឱកាស​រៀបចំ​ព្រឹត្តិការណ៍​ធំ​ម្តងទៀត​។​​ចំណែក​អូស្ត្រាលី​ជើងឯក​ឆ្នាំ២០១៥ ក៏​នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ស្ត្រី​ជើងឯក​ពិភពលោក​ដែរ​នៅ​ឆ្នាំ២០២៣ ជាមួយ​នឹង​នូ​វែ​លហ្សេឡង់​។ ​រីឯ​កាតា​ដែល​ត្រូវធ្វើ​ម្ចាស់ផ្ទះ World Cup ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​ដល់​ថ្ងៃទី១៨ ខែធ្នូ​នោះក៏​ធ្លាប់​រៀបចំ Asian Cup ដែរ​នៅ​ឆ្នាំ​១៩៨៨ និង ២០១១ និង​ឈ្នះ​ជើងឯក​នៅ​ឆ្នាំ២០១៩​។ ​សំរាប់​ឥណ្ឌូនេស៊ី​វិញមិន​ដែលមាន​ប្រវត្តិ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​អាស៊ី​នេះឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បេក្ខភាព​ប្រកួត​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ជាតិ​ដែល​នឹង​ចាប់ផ្ដើម​នា​សប្ដាហ៍​ក្រោយ​

2022/07/19 05:17:19 pm        471
​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) នឹង​ត្រូវ​ប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា​សប្ដាហ៍​ក្រោយ បន្ទាប់ពី​រក​ឃើញ​បេក្ខភាព​ក្រុម​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍​ទី​១១ និង​ក្រុម​ដែល​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ថ្នាក់​ជាតិ​កាលពី​ថ្មីៗ។ ​សម្រាប់​បេក្ខភាព​ត្រូវ​ជួប​គ្នា​ដែល​ត្រូវ​ជួបគ្នា​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ក្នុង​ដំណាក់កាល​ទី​៣ នៃ​ពាន​ថ្នាក់​ជាតិ​នេះ រួមមាន​ក្រុម​សូល​ទី​ឡូ​អង្គរ​ត្រូវ​ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​, ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីជួប​ក្រុម​វិសាខា​, ក្រុម​ ISI ​ដង្កោ​សែន​ជ័យ​ជួប​ក្រុម​បឹងកេត​, ក្រុម​កោះកុង​អេ​ហ្វ​ស៊ី​ជួប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​, ក្រុម​ព្រៃវែង​អេ​ហ្វ​ស៊ី​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន​, ក្រុម​នគរបាល​ជាតិជួប​ក្រុម​កង​យោធពល​ខេមរភូមិន្ទ និង​ក្រុម​អគ្គិសនី​កម្ពុជាជួប​ក្រុម​គិរីវង់​សុខ​សែន​ជ័យ។​ ចំណែក ១​គូ​ទៀតគឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏ត្រូវ​ឈរ​ចាំ​ការប្រកួត​កាត់សេចក្ដី​ជើង​ទី​២ ក្នុង​វគ្គ​ជម្រុះ​ថ្នាក់​ជាតិរវាង​ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីនា​ថ្ងៃទី​២០ ខែកក្កដា​ខាងមុខ ដ្បិត​ក្រុម​ទាំងពីរ​នេះទើប​ប្រកួត​បាន ១​ជើងដោយ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីបានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១។ ដូច្នេះ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះរវាង​ក្រុម​ទាំងពីរនឹងត្រូវ​ឡើងមក​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏ ក្នុង​ពាន​ថ្នាក់ជាតិនា​សប្ដាហ៍​ក្រោយ។​​សូមបញ្ជាក់ថា ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំនេះគឺ​បែងចែក​ការប្រកួត​ជា ៣​ដំណាក់កាលជាមួយ​ការកែប្រែ​បទបញ្ជា​ការប្រកួត​មួយចំនួន។ ដំណាក់កាល​ទី​១ គឺជា​ការប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត ដោយមាន​បេក្ខភាព​ក្រុម​មកពី​រាជធានី​-​ខេត្ត ១៧​ក្រុម​ចូលរួម។ ដំណាក់កាល​ទី​២ គឺជា​កា​បរ្រកួត​រវាង​ក្រុម​លេខ​១ ដល់​លេខ​៤ នៃ​ពាន​ថ្នាក់​ខេត្តជាមួយ​ក្រុម​ក្របខណ្ឌ​លី​ក​ទី​២ ដើម្បី​ចម្រាញ់​បេក្ខភាព ៨​ក្រុម​ឡើង​បង្គ្រប់​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពាន​ថ្នាក់ជាតិ ដែលមាន​សមាជិក​ក្រុម​លី​គ​កំពូល ៨​ក្រុម​ឈរ​ចាំ។​ ​សម្រាប់​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​ឆ្នាំ​នេះដែរ ទាំង​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ វគ្គ ៨​ក្រុម​ចុងក្រោយ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រសុទ្ធតែ​ត្រូវ​ឆ្លងកាត់​ការប្រកួត ២​ជើង (​ផ្លាស់ប្ដូរ​ទឹកដី​គ្នា​) លើកលែងតែ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះដែល​ត្រូវ​ប្រកួត​តែ ១​ជើងដើម្បី​កាត់សេចក្ដី​រក​ក្រុម​ជើងឯក​លើទឹក​ដី​កណ្ដាល៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ​រំពឹង​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន​កុមារ និង​យុវជន​នឹង​ជំរុញ​ស្មារតី​ស្រលាញ់​កីឡា​កាន់​តែ​ខ្លាំង​

2022/07/19 05:05:01 pm        179
បាល់ទាត់៖ ​អ្នកស្រី ជួប វិច្ឆិកា ប្រធាន​អង្គការ​ផ្កាយ​សមុ​ទ្របាន​បង្ហាញ​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​បាល់ទាត់​កុមារ និង​យុវជន​ AIA - ISF Grand Championship League 2022 ​នឹង​ជំរុញ​ស្មារតី​ស្រលាញ់កីឡា​កាន់​តែខ្លាំងដែល​កីឡាករ​-​កីឡាការិនី​ចូលរួម​ព្រឹត្តិការណ៍​នេះក៏ដូចជា​ប្រជាពលរដ្ឋ និង​យុវជន​-​យុវនារី​ទូទាំងប្រទេស​ផងដែរ។​​ការបង្ហាញ​សុទិដ្ឋិនិយម​បែបនេះ បន្ទាប់ពី​ការប្រកួត​ពានរង្វាន់​បាល​ល់​ទាត់​កុមារ និង​យុវជន​នេះបានបញ្ចប់​ការប្រកួត​ជម្រុះ​តាម​មណ្ឌល ពិសេស​មណ្ឌល​រាជធានី​ភ្នំពេញដែល​ទើប​រកឃើញ​បេក្ខភាព​ក្រុម​ខ្លាំងៗ ៥​ប្រភេទ​អាយុ​បន្ថែមទៀតកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​បង្គ្រប់​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រដែល​គ្រោង​នឹង​រៀបចំ​ការប្រកួត​នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ ខាងមុខនៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ។​ ​អ្នកស្រី​បាន​គូសបញ្ជាក់ថា នេះ​គឺជា​ការប្រកួត​បាល់ទាត់​ថ្នាក់​សហគមន៍​មួយដែល​រៀបចំឡើង​ក្នុង​គោលបំណង​ ផ្ដល់ឱកាស​ស្មើគ្នា​ក្នុង​ការលេង​បាល់ទាត់ដល់​កុមារ និង​យុវជនដែល​រង​ផលប៉ះពាល់​ដោយសារ​ភាពក្រីក្រ ហើយ​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុងសង្គម ក្នុងន័យ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រតាមរយៈ​ការអប់រំ សេវា​ថែទាំ​សុខភាព និង​ការលេង​កីឡា​នេះ​តែម្ដង។​​តាមរយៈ​ព្រឹត្តិការណ៍​នេះ ពិសេស​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នា​ខែសីហា​ខាងមុខ អ្នកស្រី​ជឿជាក់ថា ការប្រកួត​នេះនឹង​រួមចំណែក​ដល់​ការបង្កើត​សហគមន៍​កីឡា​មួយ​ដ៏​ទូលំទូលាយ ពិសេស​ជំរុញ​ស្មារតី​ស្រលាញ់​កីឡា សាមគ្គីភាព និង​ការកំណត់​គោលដៅ​មួយ​ដ៏​ល្អសម្រាប់​កីឡាករ​-​កីឡាការិនីក្នុងការ​ហ្វឹកហាត់ បង្ហាញ​សមត្ថភាព ទេពកោសល្យ ហើយ​មានឱកាស​ឈានទៅ​ចាប់​អាជីព​កីឡា​នា​ថ្ងៃ​អនាគត​ទៀតផង។​ ​សម្រាប់​បេក្ខភាព​ក្រុម​ខ្លាំងៗទាំង ៥​កម្រិត​អាយុដែល​ទើប​ចម្រាញ់​បាន​ពី​ការប្រកួត​មណ្ឌល​ភ្នំពេញកាលពី​ចុង​សប្ដាហ៍​កន្លង ហើយ​ត្រៀម​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ AIA - ISF Grand Championship League 2022 ​នាពេលខាងមុខគឺមាន​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំលេខ​១ បាន​ទៅ​លើ​​ក្រុម​  PSE ​និង​អាយុ​ក្រោម ១៤​ឆ្នាំ​នារីលេខ​១ បាន​ទៅ​ក្រុម​ ISF SMC​។ រីឯ​ផ្នែក​បុរស​អាយុ​ក្រោម ១៦​ឆ្នាំលេខ​១ បាន​ទៅ​ក្រុម​ ISF CA ​និង​អាយុ​ក្រោម ១៤​ឆ្នាំ​បុរសលេខ​១ បាន​ទៅ​ក្រុម​ PONHEAPON ​និង​កុមារ​អាយុ​ក្រោម ១០​ឆ្នាំ លេខ​១ បាន​ទៅ​ក្រុម​ ISF CA៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM